Author: Dol Pheakdey
-

សម្តេចតេជោ ហ៊ុន សែន ប្រាប់អំពីស្ថានភាពពិតប្រាកដនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជូនមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ឯកឧត្តម នាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនថា មានតែចោរទេ ដែលខ្លាចតុលាការ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្រោយជំនួបរបស់សម្តេចតេជោ ហ៊ុន សែន ជាមួយនាយឧត្តមសេនីយ៍ Morishita Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន នៅព្រឹកថ្ងៃទី២៥ មិថុនា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា។ ឯកឧត្តម ជា ធីរិទ្ធ បានបន្តថា នៅក្នុងជំនួបសម្តេចតេជោបានប្រាប់អំពីស្ថានភាពពិតប្រាកដនៃបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេសការលួចឆ្មក់បាញ់សម្លាប់ទាហានខ្មែរពីខាងភាគីថៃ ការសម្រេចចិត្តជាឯកតោភាគីរបស់ថៃបិទព្រំដែន និងសកម្មភាពដែលថៃបានរំលោភបំពានមកលើកម្ពុជា ក៏ដូចជាបូរណភាពទឹកដីកម្ពុជានាពេលកន្លងមក ដែលជាផ្នែកមួយដែលកម្ពុជាត្រូវតែមានវិធានការក្នុងការទប់ស្កាត់ឆ្លើយតបត្រឡប់ទៅវិញ។ អ្នកនាំពាក្យព្រឹទ្ធសភាបានបន្តថា សម្តេចតេជោបានបញ្ជាក់នៅចំពោះមុខមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុនដោយច្បាស់ថា ជំហររបស់កម្ពុជា គឺការដោះស្រាយបញ្ហាដោយសន្តិវិធី ពោលគែតាមយន្តការការចរចាទ្វេភាគី និងការដោះស្រាយបញ្ហាតាមផ្លូវច្បាប់អន្តរជាតិ ដោយយកតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងការដោះស្រាយ។ ដោយសម្តេចមិននឹកស្មានថាមានរឿងបែបនេះកើតឡើងចំពោះបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ អ្វីដែលសម្តេចចង់បាន គឺព្រំដែនមួយដែលមានកិច្ចសហប្រតិបត្តិការល្អ ព្រំដែនមិត្តភាព និងការអភិវឌ្ឍន៍រួមគ្នា និងមិនចង់ឃើញមានការផ្ទុះអាវុធ…
-

កាតាថា អ៊ីរ៉ង់វាយមូលដ្ឋានអាមេរិក ជារឿង «មិនអាចទទួលយកបាន»
បរទេស ៖ នាយករដ្ឋមន្ត្រី ប្រទេសកាតា កាលពីថ្ងៃអង្គារ បាននិយាយថា ការបាញ់មីស៊ីលរបស់អ៊ីរ៉ង់ ស្រោចលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសរបស់ខ្លួន គឺជាការវាយប្រហារ ដែលមិនអាចទទួលយកបាន។ លោក Sheikh Mohammed bin Abdulrahman bin Jassim Al-Thani នាយករដ្ឋមន្ត្រី កាតា បានប្រាប់អ្នកយកព័ត៌មានថា «ទីក្រុងដូហា នឹងបន្តអនុវត្ត វិធានការការទូត និងផ្លូវច្បាប់ ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ លើមូលដ្ឋានទ័ព Al Udeid របស់សហរដ្ឋអាមេរិក»។ នាយករដ្ឋមន្ត្រីកាតា រូបនេះ បាននិយាយថា «ការរំលោភលើអធិបតេយ្យភាព របស់ប្រទេសកាតា គឺមិនអាចទទួលយកបានទេ ហើយគ្រប់វិធានការការទូត និងផ្លូវច្បាប់ នឹងត្រូវបានចាត់វិធានការ»។ គួរបញ្ជាក់ថា ថ្មីៗនេះ អ៊ីរ៉ង់បានបាញ់មីស៊ីល ទៅលើមូលដ្ឋានទ័ពអាមេរិក នៅប្រទេសកាតា ដើម្បីទុកជាការសងសឹកនឹងអាមេរិក ដែលបានទម្លាក់គ្រាប់បែក ដ៏ប្រល័យ B-2 Spirit លើទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ចំនួន៣កន្លែង កាលពីថ្ងៃអាទិត្យ។…
-

អ៊ុយក្រែនថា លោក Putin ខ្វល់តែពីសង្គ្រាម ហើយមិនត្រូវការសន្តិភាពទេ
អូស្លូ ៖ មេដឹកនាំអ៊ុយក្រែនបាននិយាយនៅឯវេទិកាឧស្សាហកម្មការពារជាតិនៃកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងឡាអេ ថា លោក ពូទីន គិតតែពីសង្គ្រាមប៉ុណ្ណោះ ហើយមិនចង់បានសន្តិភាពទេ។ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចោទលោក ពូទីន ថា ជីវិតនយោបាយរបស់គាត់ គឺផ្សារភ្ជាប់ជាមួយនឹងការកាប់សម្លាប់ ហើយឥឡូវនេះ គ្មានសញ្ញាណាមួយដែលថា លោក ពូទីន ចង់បញ្ឈប់សង្រ្គាមឡើយ។ មេដឹកនាំអ៊ុយក្រែនរូបនេះបន្ថែមថា រុស្ស៊ីបានបដិសេធសំណើសន្តិភាពទាំងអស់ រួមទាំងសំណើពីអាមេរិក ដែលនេះសបញ្ជាក់ថា លោក ពូទីន គិតតែពីសង្រ្គាមមួយមុខគត់… នោះជាការពិត។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា រូបលោកយល់ថា គ្រប់ប្រទេសទាំងអស់ និងមេដឹកនាំទាំងអស់បានសម្រេចចិត្តរួចជាស្រេច ក្នុងការចំណាយផ្នែកការពារជាតិរបស់ពួកគេ ដើម្បីគាំទ្រអ៊ុយក្រែន។ ដូច្នេះលោកសង្ឃឹមថា ប្រទេសអឺរ៉ុបទាំងអស់នឹងប្តេជ្ញាចិត្តចំណាយយ៉ាងហោចណាស់ ០.២៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួនសម្រាប់សន្តិភាព។ អ៊ុយក្រែនសូមអរគុណដល់ប្រទេសទាំងនោះ មានដូចជា ហូឡង់ ន័រវែស និងស៊ុយអែត ពិសេសការប្តេជ្ញាចិត្តដ៏ធំរបស់អាល្លឺម៉ង់៕ ប្រភព ៖ AFP
-

អាល្លឺម៉ង់ជំរុញឲ្យអ៊ីរ៉ង់-អ៊ីស្រាអែល គោរពបទឈប់បាញ់
ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz នៅថ្ងៃអង្គារ បានចេញមុខជំរុញឱ្យអ៊ីរ៉ង់ និងអ៊ីស្រាអែលគោរពតាមបទឈប់បាញ់ ដែលប្រកាសដោយលោកប្រធានាធិបតីអាមេរិក Donald Trump ខណៈដែលភាគីជម្លោះទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថា កំពុងបន្តអរិភាព។ លោកអធិការបតី Merz បាន ប្រាប់ សភា ថា យយយើងជំរុញភាគីជម្លោះទាំង អ៊ីរ៉ង់ និងនិងអ៊ីស្រាអែលឲ្យស្តាប់ ការ អំពាវនាវ ពី លោកប្រធានាធិបតីអាមេរិក Donald Trump។ លោកថា ប្រសិនបើបទឈប់បាញ់នេះជោគជ័យ… នោះវាគឺជាការអភិវឌ្ឍន៍ដ៏វិជ្ជមាន ដែលអាចធ្វើឱ្យស្ថានភាពនៅមជ្ឈិមបូព៌ា និងពិភពលោកកាន់តែមានសុវត្ថិភាព។ ការអត្ថាធិប្បាយបែបនេះរបស់លោក Merz ធ្វើឡើងចំពេលដែលភាគីជម្លោះទាំងពីរបានសាចទឹកដាក់គ្នារឿងបាញ់មីស៊ីល និងការទម្លាក់គ្រាប់បែកទៅវិញទៅមក ក្រោយប្រកាសទទួលយករៀងៗខ្លួន នូវបទឈប់របស់លោកប្រធានាធិបតី Trump។ សូមបញ្ជាក់ថា អ៊ីរ៉ង់បានកត់ត្រាចំនួនអ្នកស្លាប់ក្នុងជម្លោះជាមួយអ៊ីស្រាអែល ក្នុងរយៈពេល ១២ថ្ងៃចុងក្រោយនេះ បានកើនឡើងដល់ ៦០៦នាក់ និង ៥.៣៣២នាក់ផ្សេងទៀតបានរងរបួស នេះបើតាមក្រសួងសុខាភិបាលអ៊ីរ៉ង់។ រីឯនៅអ៊ីស្រាអែលវិញ មានអ្នកស្លាប់តែ ២៨នាក់ប៉ុណ្ណោះ និងរងរបួស ៣.២៣៨នាក់…
-

លោក ម៉ាក្រុង ថា ជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់នៅតែតានតឹង ទោះមានបទឈប់បាញ់
អូស្លូ ៖ មេដឹកនាំបារាំង នៅថ្ងៃអង្គារ បានព្រមានថា ស្ថានភាពជុំវិញជម្លោះអ៊ីស្រាអែល និងអ៊ីរ៉ង់នៅតែ ផុយស្រួយ ទោះបីជាមានការប្រកាសពីបទឈប់បាញ់ដោយលោកប្រធានាធិបតីអាមេរិក Donald Trump ក៏ដោយ។ លោកប្រធានាធិបតីបារាំង Emmanuel Macron បានប្រាប់អ្នកកាសែតក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសន័រវេសថា ស្ថានភាពជម្លោះជាក់ស្តែងនៅតែផុយស្រួយ និងមិនមានស្ថិរភាព។ តែលោកគិតថា វាជារឿងល្អណាស់ ដែលលោកប្រធានាធិបតី Trump អំពាវនាវឱ្យមានបទឈប់បាញ់។ ឆ្លើយតបរបាយការណ៍ដែលថា ភាគីជម្លោះទាំងពីរនៅតែបន្តវាយប្រហារ ក្រោយប្រកាសបទឈប់បាញ់ ប្រធានាធិបតីបារាំងរូបនេះបានសង្កត់ធ្ងន់ថា ប៉ុន្មាននាទីចុងក្រោយបានបង្ហាញថា ស្ថានភាពជម្លោះនៅតែផុយស្រួយខ្លាំង។ ទាំង អ៊ីស្រាអែល និង អ៊ីរ៉ង់ បានចោទប្រកាន់គ្នាទៅវិញទៅមក ពីការវាយប្រហារ បន្ទាប់ពីលោកប្រធានាធិបតី Trump បានប្រកាសពីបទឈប់បាញ់។ មេដឹកនាំបារាំងរូបនេះបន្ថែមថា ហានិភ័យចម្បងមួយសម្រាប់តំបន់ និងសហគមន៍អន្តរជាតិ គឺថា អ៊ីរ៉ង់នឹងព្យាយាមបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមដោយសម្ងាត់ឡើងវិញ។ លោកថា ហានិភ័យនេះពិតជាបានកើនឡើងជាមួយនឹងអ្វីដែលបានកើតឡើងនាពេលថ្មីៗនេះ ហើយថា យើងត្រូវតែរារាំងជាដាច់ខាតមិនឱ្យអ៊ីរ៉ង់ដើរលើផ្លូវនេះបានឡើយ៕ ប្រភព ៖ AFP
-

លោក ត្រាំ ខឹងខ្លាំង ក្រោយអ៊ីរ៉ង់-អ៊ីស្រាអែលរំលោភបទឈប់បាញ់
វ៉ាស៊ីនតោន ៖ ថ្លែងក្នុងទឹកមុខខឹងសម្បារជាខ្លាំង មេដឹកនាំអាមេរិកបានស្តីបន្ទោសអ៊ីរ៉ង់ និងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ជុំវិញការរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងថា ខ្លួនមិនសប្បាយចិត្តទាល់តែសោះ ពិសេសជាមួយអ៊ីស្រាអែល ដែលនៅតែទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់។ តាមរយៈសារបង្ហោះលើបណ្ដាញសង្គម Truth Social លោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់អ៊ីស្រាអែលចំៗថា អ៊ីស្រាអែល… កុំទម្លាក់គ្រាប់បែកទាំងនោះ។ បើអ្នកធ្វើវា នោះគឺជាការរំលោភបំពានដ៏ធំមួយ។ នាំអ្នកបើកយន្តហោះរបស់អ្នកត្រឡប់មកផ្ទះវិញ ឥឡូវនេះភ្លាម!។ សារនេះត្រូវបានបង្ហោះភ្លាមៗ បន្ទាប់ពីលោក ត្រាំ បានចាកចេញពីសេតវិមាន ដើម្បីធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការណាតូ នៅទីក្រុងឡាអេ ប្រទេសហូឡង់។ ជាងនេះទៅទៀត លោក ត្រាំ ក៏បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះអ៊ីស្រាអែលផងដែរ ដោយមុនពេលឡើងយន្តហោះ លោកបានប្រាប់អ្នកសារព័ត៌មានថា ខ្ញុំត្រូវតែធ្វើឲ្យអ៊ីស្រាអែលស្ងប់ស្ងាត់ឥឡូវនេះ… ភ្លាមៗនៅពេលដែលយើងបានធ្វើកិច្ចព្រមព្រៀង ពួកគេបែរបានចេញទៅ ហើយទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់។ គួរបញ្ជាក់ថា ការប្រកាសបទឈប់បាញ់របស់លោកប្រធានាធិបតី ត្រាំ បានកើតឡើងបន្ទាប់ពីសង្គ្រាមផ្លូវអាកាសរយៈពេល ១២ថ្ងៃ ដែលបានចាប់ផ្តើមដោយការវាយប្រហាររបស់អ៊ីស្រាអែល និងបានកើនឡើងកាន់តែខ្លាំងនៅពេលដែលអាមេរិកបានចូលរួមវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់នាពេលថ្មីៗនេះ៕ ប្រភព ៖ AFP
-

មេអ៊ីស្រាអែលថា ឈ្នះសង្គ្រាមអ៊ីរ៉ង់ ត្រឹម១២ថ្ងៃ
ទេស ៖ មេដឹកនាំប្រទេសអ៊ីស្រាអែល លោក Netanyahu កាលពីថ្ងៃអង្គារ បានប្រកាសកោតសរសើរ នូវអ្វីដែល លោកហៅថា «ជ័យជំនះ ជាប្រវត្តិសាស្ត្រ» ក្នុងសង្គ្រាមអ៊ីរ៉ង់ ដែលបានអូសបន្លាយ ១២ថ្ងៃមកនេះ។ ក្នុងសុន្ទរកថា តាមទូរទស្សន៍ ទៅកាន់ប្រជាជាតិ បន្ទាប់ពីការចាប់ផ្តើមបទឈប់បាញ់ លោក Benjamin Netanyahu បានប្តេជ្ញាថា នឹងរារាំងទីក្រុង Tehran ក្នុងការកសាងឡើងវិញ នូវកន្លែងនុយក្លេអ៊ែររបស់ខ្លួន។ លោកសង្កត់ធ្ងន់ថា «អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរទេ…យើងបានបង្អាក់គម្រោងនុយក្លេអ៊ែររបស់អ៊ីរ៉ង់…ហើយប្រសិនបើនរណាម្នាក់ នៅក្នុងប្រទេសអ៊ីរ៉ង់ ព្យាយាមកសាងវាឡើងវិញ យើងនឹងធ្វើសកម្មភាព ដោយមានការប្តេជ្ញាចិត្តដូចគ្នា ដើម្បីលុបបំបាត់ការប៉ុនប៉ងណាមួយ»។ អ៊ីរ៉ង់បាននិយាយ កាលពីថ្ងៃអង្គារ ថា ខ្លួនបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការវិលត្រឡប់ទៅរកការចរចានុយក្លេអ៊ែរ ជាមួយសហរដ្ឋអាមេរិកវិញ នៅពេលដែលបទឈប់បាញ់ បានធ្វើឡើង។ ប៉ុន្តែ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា ប្រទេសរបស់លោកនឹងបន្ត «អះអាងសិទ្ធិស្របច្បាប់របស់ខ្លួន» ចំពោះការប្រើប្រាស់ថាមពលបរមាណូ ដោយសន្តិវិធី៕ ប្រភពពី AFP
-

ឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី ៖ ជឿជាក់ថា ម៉ោងនេះបងប្អូនជនរួមជាតិទាំងអស់ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរ របស់ថៃ មកលើកម្ពុជា
(ភ្នំពេញ)៖ យោងតាមផេកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះខ្លឹមសារថា នៅពេលនេះ ម៉ោងនេះ ខ្ញុំជឿជាក់ថា បងប្អូនជនរួមជាតិទាំងអស់ កំពុងតែតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើសភាពការណ៍ និងការគំរាមកំហែងឥតឈប់ឈរមកលើកម្ពុជាជាទីស្រឡាញ់នៃយើងទាំងអស់គ្នា ដែលចាប់ផ្តើមពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៃការលួចចូលវាយឆ្មក់បាញ់ប្រហារ ដែលបណ្ដាលឱ្យបងប្រុស សួន រោន បានស្លាប់ចោលក្រុមគ្រួសាររបស់គាត់ដោយមិនមានថ្ងៃវិលត្រឡប់វិញ។ ខ្ញុំសូមចូលរួមរំលែកទុក្ខសារជាថ្មីម្ដងទៀត ហើយក៏សូមបង្ហាញនូវការគោរពចំពោះវីរៈភាពរបស់ បងប្រុស សួន រោន ដែលបានពលីជីវិត ដើម្បីបុព្វហេតុការពារជាតិរបស់យើង។ ចាប់តាំងពីហេតុការណ៍ថ្ងៃនោះ និងជាបន្តបន្ទាប់ ការគំរាម និងការមើលស្រាលមកលើកម្ពុជា តាមរយៈការគំរាមផ្តាច់អ៊ីនធឺណែត និងការផ្គត់ផ្គង់ប្រេងឥន្ទនៈ ជាពិសេសការសម្រេចចិត្តជាឯកតោភាគីក្នុងការបិទច្រកព្រំដែនជាបន្តបន្ទាប់ដែលបានបង្កឱ្យមានផលប៉ះពាល់ទៅលើជីវភាពប្រចាំថ្ងៃរបស់ប្រជាជនទាំងខ្មែរ និងថៃ ដែលរស់នៅតាមបន្ទាត់ព្រំដែន ។ លើសពីនេះ នៅដំណាក់កាលចុងក្រោយនេះ ក៏មានការបង្កើតសេនារីយោយុទ្ធសាស្ត្រប្រឌិតដោយប្រើបច្ចេកវិទ្យា (Simulation) ក្នុងការបង្ហាញកម្លាំងនិងសព្វាវុធ ដែលជាការចង់បង្ហាញចេតនាមើលស្រាលមកលើសមត្ថភាពរបស់កងយុទ្ធពលខេមរភូមិន្ទរបស់យើង ក្នុងការការពារបូរណភាពទឹកដីរបស់កម្ពុជា។ ទោះបីជាការគំរាម និងការមើលស្រាល ទាំងអស់នេះ អាចចេញមកពីប្រភពផ្សេងៗគ្នា ប៉ុន្ដែក្នុងនាមយើងជាពលរដ្ឋខ្មែរដែលបានតាមដានដោយការយកចិត្តទុកដាក់ពីសកម្មភាព និងការវិវត្តជាបន្តបន្ទាប់ទាំងនេះ យើងអាចសង្កេតឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំងជួរមុខ ក៏ដូចជាប្រជាជាតិខ្មែរយើងទាំងមូលមានឆន្ទៈខ្ពស់ក្នុងការដោះស្រាយបញ្ហាដោយសន្ដិវិធី និងប្រកបដោយភាពចាស់ទុំ ផ្អែកលើមូលដ្ឋានបច្ចេកទេស…
-

អតីតប្រធានាធិបតីរុស្ស៊ីលួងលោក Trump ថា ទីក្រុងមូស្គូមិនផ្ដល់អាវុធនុយក្លេអ៊ែរឲ្យអ៊ីរ៉ង់ឡើយ
បរទេស៖ លោក Dmitry Medvedev នាយករដ្ឋមន្ត្រី នៃប្រទេសរុស្ស៊ី បានផ្ញើសារ លួងចិត្តលោក Donald Trump វិញ ថា រដ្ឋាភិបាលវិមានក្រឹមឡាំង នឹងមិនផ្តល់អាវុធនុយក្លេអ៊ែរ ជួយអ៊ីរ៉ង់ ដែលកំពុងធ្វើសង្គ្រាម ជាមួយអ៊ីស្រាអែល និងអាមេរិកនោះទេ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Yahoo នៅថ្ងៃអង្គារ ទី២៤ ខែមិថុនានេះ។ ការលើកឡើងនេះ បានធ្វើឡើង នៅក្រោយមួយថ្ងៃ បន្ទាប់ពីលោក នាយករដ្ឋមន្ត្រី Medvedev ហើយក៏ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី រូបនេះ ទើបបានអះអាង កាលពីថ្ងៃអាទិត្យថា មានប្រទេសមួយចំនួន កំពុងត្រៀមបញ្ជូនគ្រាប់ក្បាលនុយក្លេអ៊ែរ ឲ្យទៅអ៊ីរ៉ង់ ហើយថែមទាំងបានរិះគន់ខ្លាំង លើការទម្លាប់គ្រាប់បែករបស់អាមេរិកលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដោយអះអាងថា លោក Trump កំពុងទាញទម្លាក់ពិភពលោក ចូលក្នុងសង្គ្រាមនុយក្លេអ៊ែរ។ ប៉ុន្តែ ក្រោយមក លោក Trump បានប្រតិកម្មនឹងពាក្យសម្តីនេះ ដោយព្រមាន ទៅលោក Medvedev វិញថា កុំឲ្យចេះតែប្រើពាក្យ «នុយក្លេអ៊ែរ»…
-

ពលរដ្ឋរាប់សិបលាននាក់ក្នុងទីក្រុងធំៗ នៅសហរដ្ឋអាមេរិក ប្រឈមថ្ងៃដ៏អាក្រក់បំផុតនៃរលកកម្ដៅ
មនុស្សរាប់សិបលាននាក់នៅក្នុងទីក្រុងធំៗនៅទូទាំងភាគឦសាននៃសហរដ្ឋអាមេរិក កំពុងប្រឈមមុននឹងសីតុណ្ហភាពខ្ពស់ខ្លាំងបំផុតកាលពីថ្ងៃអង្គារ (២៤ មិថុនា) នៅក្នុងអ្វីដែលត្រូវបានរំពឹងថាជាថ្ងៃដ៏អាក្រក់បំផុតនៃរលកកម្ដៅ ដែលបានគ្របដណ្ដប់យ៉ាងក្ដៅគគុកលើផ្នែកជាច្រើនរបស់ប្រទេសនេះចាប់តាំងពីចុងសប្តាហ៍មុនមក។ សេវាអាកាសធាតុជាតិបានឱ្យដឹងថា សីតុណ្ហភាពនៅទីក្រុងវ៉ាស៊ីនតោន និងក្រុងបូស្តុន នឹងកើនឡើងដល់ ៣៨អង្សាសេ លើសពីកំណត់ត្រាពីមុនរហូតដល់ ៦អង្សាសេ។ នៅតំបន់ Central Park នៃទីក្រុងញូវយ៉ក សីតុណ្ហភាពអាចឡើងដល់ ៣៧អង្សាសេ លើសពីកម្រិតខ្ពស់បំផុតនៃ ៣៥អង្សាសេពីមុន។ សេវាអាកាសធាតុជាតិបន្តថា កម្ដៅខ្ពស់បែបនេះក៏អាចបង្កើនសីតុណ្ហភាពដល់កម្រិតកំណត់ត្រានៅទូទាំងផ្នែកផ្សេងទៀតនៃភាគខាងកើតសហរដ្ឋអាមេរិក រួមទាំងភាគខាងជើងរដ្ឋ Georgia, រដ្ឋ Carolina ទាំងពីរ, រដ្ឋ Virginia រដ្ឋ Maryland និងរដ្ឋ Pennsylvania ផងដែរ។ លោក Bob Oravec អ្នកដឹកនាំការព្យាករនៅសេវាកម្មអាកាសធាតុជាតិបាននិយាយថា “នេះមើលទៅប្រហែលជាថ្ងៃដ៏អាក្រក់បំផុតសម្រាប់កំណត់ត្រាកម្ដៅដ៏រីករាលដាល” ដោយបន្ថែមថា កម្ដៅខ្លាំងបំផុតគឺប្រមូលផ្តុំនៅភាគឦសាន។ កម្ដៅដ៏គ្រោះថ្នាក់កំពុងបង្កការរំខានជាច្រើនដល់ការដឹកជញ្ជូនសាធារណៈទូទាំងភាគឦសាន ដោយបណ្ដាញរថភ្លើង Amtrak និយាយថា ខ្លួនត្រូវបង្ខំឱ្យរថភ្លើងបន្ថយល្បឿននៅចន្លោះម៉ោង ១២ថ្ងៃត្រង់ និង ៨យប់ នៅថ្ងៃអង្គារ។ តំបន់ទេសចរណ៍មួយចំនួនរងផលប៉ះពាល់ ខណៈក្រុមហ៊ុនសំណង់ត្រូវបង្ខំឱ្យទូទាត់សងសម្រាប់អាកាសធាតុក្ដៅគគុកនេះ ដើម្បីធានាថាកម្មកររបស់ពួកគេមានសុវត្ថិភាព៕