Author: Dol Pheakdey

  • នាវាចម្បាំងរុស្ស៊ីបន្លំខ្លួនអមការពារកប៉ាល់ដឹកប្រេង ឆ្លងកាត់ដែនទឹកអង់គ្លេស

    នាវាចម្បាំងរុស្ស៊ីបន្លំខ្លួនអមការពារកប៉ាល់ដឹកប្រេង ឆ្លងកាត់ដែនទឹកអង់គ្លេស

    បរទេស ៖ នាវាចម្បាំងរុស្ស៊ី ឈ្មោះ «Boikiy» បានប្រើប្រាស់លេខកូដ ID ក្លែងក្លាយ បន្លំខ្លួនទៅការពារកប៉ាល់ដឹកប្រេង The Sierra និង The Naxos ដែលរងទណ្ឌកម្ម ដើម្បីបើកឆ្លងកាត់ដែនទឹកអង់គ្លេស។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃអង្គារ ទី២៤ ខែមិថុនា បាឲ្យដឹងថា នាវាមួយគ្រឿងនេះ បានអមដំណើរ ជាមួយនាវាដឹកប្រេង ដែលរងការដាក់ទណ្ឌកម្ម ពីអង់គ្លេស និងអឺរ៉ុប កាលពីថ្ងៃសៅរ៍ ហើយ ថែមទាំងបង្ហាញពីរូបភាព បានបើកឆ្លងកាត់ ក្រោមស្ពាននៅប្រទេស ដាណឺម៉ាក ទៀតផង។ លោក Frederik Van Lokeren អ្នកវិភាគ និងជាអតីតអនុសេនីយ៍ឯក នៅក្នុងកងនាវាចរ ប្រទេសបែលហ្ស៊ិក បានកត់សម្គាល់ថា រុស្ស៊ីបានបិទសញ្ញា ប្រព័ន្ធកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិ ហៅកាត់ AIS ទើបអាចបំភាន់ភ្នែក របស់ក្រុមអ្នកឃ្លាំមើល បាន។ លោកអះអាងថា ដោយសារតែ សកម្មភាពតាមដានរបស់លោកខាងលិច…

  • វិមានក្រឹមឡាំង៖ លោក Putin នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រេស៊ីល សប្ដាហ៍ក្រោយនេះទេ

    វិមានក្រឹមឡាំង៖ លោក Putin នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រេស៊ីល សប្ដាហ៍ក្រោយនេះទេ

    មន្រ្តីគោលនយោបាយការបរទេសរបស់វិមានក្រឹមឡាំង លោក Yuri Ushakov បាននិយាយកាលពីថ្ងៃពុធ (២៥ មិថុនា) ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងមិនធ្វើដំណើរទៅចូលរួមកិច្ចប្រជុំកំពូល BRICS នៅសប្តាហ៍ក្រោយនេះក្នុងប្រទេសប្រេស៊ីលទេ ដោយសារតែដីកាចាប់ខ្លួនមួយដែលចេញដោយតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ គួរឱ្យដឹងថា តុលាការ ICC បានចេញដីកានោះនៅឆ្នាំ២០២៣ ត្រឹមតែជាងមួយឆ្នាំប៉ុណ្ណោះបន្ទាប់ពីរុស្ស៊ី បានចាប់ផ្តើមសង្គ្រាមទ្រង់ទ្រាយធំរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ដោយចោទប្រកាន់លោក Putin ពីឧក្រិដ្ឋកម្មសង្រ្គាមក្នុងការនិរទេសកុមាររាប់រយនាក់ពីអ៊ុយក្រែន។ រុស្ស៊ី បានបដិសេធការចោទប្រកាន់ទាំងនេះ ហើយវិមានក្រឹមឡាំង ដែលមិនបានចុះហត្ថលេខាលើសន្ធិសញ្ញាបង្កើត ICC បានច្រានចោលដីកានេះទុកជាមោឃៈ។ ទោះយ៉ាងនេះក៏ដោយ ដីកាចាប់ខ្លួនមានន័យថា លោក Putin ចាំបាច់ត្រូវតែថ្លឹងថ្លែងហានិភ័យ ដែលលោកអាចនឹងត្រូវចាប់ខ្លួន ប្រសិនបើធ្វើដំណើរទៅប្រទេសផ្សេងទៀត ដែលជាហត្ថលេខីនៃសន្ធិសញ្ញា ICC។ លោក Ushakov បាននិយាយថា លោក Putin នឹងចូលរួមជំនួបកំពូលនោះតាមរយៈការហៅជាវីដេអូនៅក្នុងកិច្ចប្រជុំកំពូល BRICS ដែលនឹងធ្វើឡើងពីថ្ងៃទី០៦-០៧ ខែកក្កដា នៅប្រេស៊ីល។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov…

  • លោក Trump ប្រដូចការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់ ដូចវិនាសកម្មនៅជប៉ុន

    លោក Trump ប្រដូចការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់ ដូចវិនាសកម្មនៅជប៉ុន

    ឡាអេ ៖ មេដឹកនាំអាមេរិក នៅថ្ងៃពុធ បានប្រដូចការវាយប្រហារទម្លាក់គ្រាប់បែកកម្ទេចទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ ទៅនឹងការទម្លាក់គ្រាប់បែកបរមាណូរបស់អាមេរិកលើទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី របស់ប្រទេសជប៉ុន ដើម្បីបញ្ចប់សង្គ្រាមលោកលើកទី២។ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយនៅពេលគាត់បញ្ចប់កិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងឡាអេថា តាមពិតទៅ បើសិនអ្នកក្រឡេកទៅមើលទីក្រុងហ៊ីរ៉ូស៊ីម៉ា និងណាហ្គាសាគី របស់ជប៉ុន នោះអ្នកនឹងដឹងថា សង្គ្រាមបានបញ្ចប់ដោយរបៀបណា។ លោកថា សង្គ្រាមបានបញ្ចប់ក្នុងវិធីផ្សេងគ្នា ប៉ុន្តែការទម្លាក់គ្រាប់បែកនៅអ៊ីរ៉ង់ គឺពិតជាបង្កការបំផ្លិចបំផ្លាញ ខ្លាំង ណាស់។ លោកប្រធានាធិបតី Trump នៅតែការពារ យ៉ាង ម៉ឺងម៉ាត់ ចំពោះ ការ អះអាង របស់ លោក ដែលថា កាការបាញ់មីស៊ីល និងការទម្លាក់គ្រាប់បែករបស់អាមេរិក ពិតជាបានបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរក្នុងរោងចក្រ នុយក្លេអ៊ែរ Fordo ក្រោមដី របស់ អ៊ីរ៉ង់។ សូមរម្លឹកថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៤៥ អាមេរិកបានទម្លាក់គ្រាប់បែកនុយក្លេអ៊ែរលើទីក្រុងហ៊ីរ៉ូស៊ីម៉ា ដោយបានសម្លាប់មនុស្សប្រមាណ ១៤០.០០០នាក់ ដែលនោះជាឥទ្ធិពលនៃគ្រាប់បែកអ៊ុយរ៉ាញ៉ូម។ បីថ្ងៃក្រោយមក យន្តហោះអាមេរិកមួយគ្រឿងទៀតបានទម្លាក់គ្រាប់បែកផ្លាតូនីញ៉ូមលើទីក្រុងណាហ្គាសាគី ដែលបណ្តាលឲ្យមនុស្សប្រហែល…

  • លោកTrump ចំអកឱ្យអ៊ីរ៉ង់ចំពោះកិច្ចពិភាក្សានៅសប្តាហ៍ក្រោយថា កម្មវិធីនុយក្លេអ៊ែត្រូវដើរថយក្រោយច្រើនទសវត្សរ៍

    លោកTrump ចំអកឱ្យអ៊ីរ៉ង់ចំពោះកិច្ចពិភាក្សានៅសប្តាហ៍ក្រោយថា កម្មវិធីនុយក្លេអ៊ែត្រូវដើរថយក្រោយច្រើនទសវត្សរ៍

    លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិកនឹងពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់នៅសប្តាហ៍ក្រោយ ដោយនិយាយចំអកអំពីលទ្ធភាពនៃកិច្ចព្រមព្រៀងមួយ ក្រោយពីនិយាយអួតថា ការវាយប្រហាររបស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ បានធ្វើឱ្យកម្មវិធីអាតូមិករបស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ ជាប់គាំង។ លោក Trump បានសរសើរការវាយប្រហាររបស់សហរដ្ឋអាមេរិកមិនធ្លាប់មានពីមុនមក ដោយ «ការបំផ្លាញទាំងស្រុង» នៃសមត្ថភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបាននិយាយថាកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះត្រូវដើរថយក្រោយច្រើនទសវត្សរ៍។ ប៉ុន្តែការបែកធ្លាយព័ត៌មានសម្ងាត់របស់សហរដ្ឋអាមេរិក បានធ្វើឱ្យមានការសង្ស័យលើការវាយតម្លៃនោះ ដោយនិយាយថា ការវាយប្រហារទំនងជាពន្យារពេលសម្រាប់ទីក្រុងតេអេរ៉ង់ ត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។ មុនពេលកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ៊ីស្រាអែល បានវាយលុកលើទីតាំងនុយក្លេអ៊ែរ និងយោធារបស់អ៊ីរ៉ង់ក្នុងសង្គ្រាមរយៈពេល១២ថ្ងៃ ខណៈអ៊ីរ៉ង់បានបាញ់មីស៊ីលជាបន្តបន្ទាប់ទៅកាន់សត្រូវក្នុងតំបន់របស់ខ្លួន ជាការប្រឈមមុខដាក់គ្នាខ្លាំងក្លាបំផុតមិនធ្លាប់មាន។ សហរដ្ឋអាមេរិក បានចូលរួមក្នុងការគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន ដោយវាយប្រហារលើទីតាំងនុយក្លេអ៊ែរចំនួនពីរកន្លែងដោយគ្រាប់បែកខួងទម្លុះដីដ៏ធំកាលពីចុងសប្តាហ៍កន្លងទៅ ខណៈមីស៊ីលស៊ីបគោលដៅចេញពីនាវាមុជទឹកបានវាយប្រហារលើរោងចក្រនុយក្លេអ៊ែរទីបី។

  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងសាមគ្គីជួយឱ្យកម្ពុជាសម្រេចបានភាពស្អាតជាង ៨០%

    រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងសាមគ្គីជួយឱ្យកម្ពុជាសម្រេចបានភាពស្អាតជាង ៨០%

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងពិធី «លើកទឹកចិត្តប្រតិបត្តិករមេត្រីបរិស្ថាន ឆ្នាំ២០២៥» កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន បានថ្លែងអំណរគុណ ជូនចំពោះ កាកបាទ​ក្រហមកម្ពុជា អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ និងប្រតិបត្តិករមេត្រីភាព​បរិស្ថាន​ទាំង​អស់ ដែលបានរួមចំណែកយ៉ាងសកម្មធ្វើឱ្យកម្ពុជាមានភាព​ស្អាតគួរ​ជាទីមោទនៈ ។ ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ភាពជោគជ័យក្នុងការធ្វើឱ្យកម្ពុជាមានភាពស្អាតស្អំនេះ គឺដោយសារតែកម្លាំងសាមគ្គីដ៏រឹងមាំពីគ្រប់មជ្ឈដ្ឋាន ដែលមានប្រមាណជា២ម៉ឺននាក់ក្នុង ១ថ្ងៃៗ ចេញមកធ្វើសកម្មភាពសម្អាតកម្ពុជាឱ្យស្អាតជាមួយគ្នានៅទូទាំងប្រទេស។ ឯកឧត្តម ក៏បានកោតសរសើរ ប្រជាពលរដ្ឋទូទៅ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រះសង្ឃ កម្មករ កម្មការិនី ដែលបានរួមចំណែកយ៉ាងសន្ធឹកសន្ធាប់ជាមួយអាជ្ញាធរមូលដ្ឋាន កាកបាទក្រហមកម្ពុជា និងអង្គការសង្គមស៊ីវិល ក្នុងការប្រែក្លាយបរិស្ថានរបស់កម្ពុជា យើងឱ្យមានភាពស្អាត មានសោភ័ណភាពស្រស់បំព្រង គួរជាទីទាក់ទាញ និងជាទីទស្សនាពីទេសចរជាតិ អន្តរជាតិ។ លទ្ធផលជាក់ស្តែងដែលគួរឱ្យកត់សម្គាល់ គឺ កម្ពុជាសម្រេចបាននូវភាពស្អាតជាង ៨០% ដែលជាមោទកភាពរបស់ប្រជាជាតិខ្មែរទាំងមូល។ ជាពិសេសនៅតាមដងវិថីសំខាន់ៗលែងមានសំរាមប្លាស្ទិកហើររាយប៉ាយទៀតហើយ។ នេះជាសញ្ញាណវិជ្ជមានមួយដែលបង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិត និងទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋឆ្ពោះទៅរកសង្គមស្អាត បរិស្ថានបៃតង និងចីរភាពសម្រាប់ប្រជាជនគ្រប់ជំនាន់…

  • ពិព័រណ៍សៀវភៅ Big Bad Wolf Booksជាមួយនឹងសៀវភៅជាង១លានក្បាល ត្រូវបានគេរំពឹងថានឹងទទួលការចាប់អារម្មណ៍ខ្លាំងពីស្រទាប់យុវជន

    ពិព័រណ៍សៀវភៅ Big Bad Wolf Booksជាមួយនឹងសៀវភៅជាង១លានក្បាល ត្រូវបានគេរំពឹងថានឹងទទួលការចាប់អារម្មណ៍ខ្លាំងពីស្រទាប់យុវជន

    (ភ្នំពេញ)៖ ពិព័រណ៍សៀវភៅដ៏ធំមួយដែលនឹងត្រូវរៀបចំឡើងនាសាលបុរីរុងរឿង ក្នុងភូមិគៀនឃ្លាំង សង្កាត់ព្រែកលាប ខណ្ឌ ជ្រោយចង្វារ ក្នុងរាជធានីភ្នំពេញ ដែល​នឹង​ចាប់ផ្តើមពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី ៦ ខែ កក្កដា ឆ្នាំ ២០២៥ ត្រូវបានគេ​រំពឹង​ថានឹងទទួលបានការចាប់អារម្មណ៍ពី យុវជន យុវនារី ដែលជាសិស្ស និស្សិត និងពលរដ្ឋកម្ពុជាគ្រប់ទិសទីដែលចូលចិត្តអានសៀវភៅ។ បញ្ជាក់ក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ ២០២៥នេះ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានឱ្យដឹងថា៖ ពិព័រណ៍លក់សៀវភៅ Big Bad Wolf Books នេះ នឹងមានការដាក់តាំងបង្ហាញលក់ចំនួនជាងមួយ​លាន​ក្បាល ហើយច្រើនជាង ២០,០០០ ចំណងជើង។ ការតាំងពិព័រណ៍លក់សៀវភៅ​នេះ​ដែរធ្វើឡើងដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋអានសៀវភៅ។សៀវភៅទាំង​អស់​នេះ​នឹងបាន​ផ្តល់នូវប្រភពសំខាន់ៗដែលជាចំណេះដឹងទៅឱ្យដល់ប្រជាពលរដ្ឋ សិស្ស និស្សិត។ ក្រៅពីនេះក៏ជាប្រភពស្រាវជ្រាវដល់យុវជនដែលអាច​នាំមកនូវ​ចំណេះដឹងថ្មីៗបន្ថែមទៀតក្រៅពីប្រទេសកម្ពុជា ក៏ដូចជាលំហ ប្រភពនៃចំណេះ​ដឹងក្នុងប្រទេសដទៃៗទៀតផងដែរ។ ឯកឧត្តម នេត្រ ភក្រ្តាមានប្រសាសន៍ថា”នេះជាដំណើរនៃចំណេះដឹង ដើម្បីផ្តល់នូវ​ជម្រើស​ទៅឱ្យប្រជាពលរដ្ឋ និងពិសេសយុវជន និងកុមារ ដែលសម្បូរសៀវភៅអាន ។…

  • ឯកឧត្តម ហ៊ុន ម៉ានី ពីមុនក៏ជាកងទ័ពម្នាក់តែត្រូវផ្ទេរមកជាស៊ីវិលឈរឈ្មោះ​ជាតំណាងរាស្រ្ដខេត្តកំពង់ស្ពឺ

    ឯកឧត្តម ហ៊ុន ម៉ានី ពីមុនក៏ជាកងទ័ពម្នាក់តែត្រូវផ្ទេរមកជាស៊ីវិលឈរឈ្មោះ​ជាតំណាងរាស្រ្ដខេត្តកំពង់ស្ពឺ

    (ភ្នំពេញ)៖ យោងតាមសំណេរនៅលើបណ្តាញសង្គមហ្វេសបុកផ្លូវការ របស់ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ម្សិលមិញ ប្អូនប្រុសម្នាក់ បានសួរទៅពុក នៅពេលដែលពុកបានបង្ហោះពីកូនប្រុសទាំង៣។ ប្អូនប្រុសបានសួរថា «តើអាចស្នើ រឺបញ្ចូល ឯ.ឧ ហ៊ុន ម៉ានី ក្នុងក្របខណ្ឌយោធា បានទេ សម្ដេច? ខ្ញុំ ក៏មិនដឹងថា គាត់ពេញចិត្តចូលកងទ័ព ដូចជា ឪពុក បងប្រុស និងប្អូនប្រុស គាត់ រឺយ៉ាងណា?» ពុកបានឆ្លើយទៅសំណួរប្អូនប្រុសថា «ពីមុនក៏ជាកងទ័ពម្នាក់ តែត្រូវផ្ទេរ មកជាស៊ីវិល ឈរឈ្មោះជាតំណាងរាស្រ្ដខេត្តកំពង់ស្ពឺ»។ រឿងនេះ ធ្វើឱ្យខ្ញុំនឹកឃើញអនុស្សាវរីយ ដោយនៅពេលចូលធ្វើការនៅខុទ្ទកាល័យ របស់ សម្ដេចតេជោ គឺក្នុងក្របខណ្ឌជាមន្ត្រីរាជការស៊ីវិល ស្ថិតនៅក្រោម ទីស្ដីការ គណៈរដ្ឋមន្ត្រី រួចមកនៅពេលមានភាពតានតឹង ឈានទៅដល់ការប៉ះទង្គិច ប្រដាប់ អាវុធរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ នៅឆ្នាំ២០០៨-២០១១ ជុំវិញព្រឹត្តិការណ៍នៃការឈ្លានពានដីជុំវិញប្រាសាទព្រះវិហារ។ នាពេលនោះគឺ ពុក បានផ្ទេរក្របខណ្ឌខ្ញុំ និងបងប្រុសរបស់ខ្ញុំ និត…

  • លោក Trump អះអាងពីជោគជ័យ ខណៈសម្ព័ន្ធយោធាណាតូ ឯកភាពចំណាយដ៏ខ្ពស់លើវិស័យការពារជាតិ

    លោក Trump អះអាងពីជោគជ័យ ខណៈសម្ព័ន្ធយោធាណាតូ ឯកភាពចំណាយដ៏ខ្ពស់លើវិស័យការពារជាតិ

    ប្រទេសជាសមាជិកសម្ព័ន្ធយោធាណាតូបានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ២៥ មិថុនា ដើម្បីបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនយ៉ាងច្រើន ក្នុងការបំពេញចិត្តប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានសាទរថាជា “ជ័យជម្នះដ៏ធំធេង” សម្រាប់អាមេរិក ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ប្រទេសលោកក្នុងការការពារសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន។ លោក Trump បានទទួលបានភាពរីករាយ បន្ទាប់ពីប្រទេសចំនួន ៣២ របស់អង្គការណាតូបានយល់ព្រមលើគោលដៅជាអាទិភាពរបស់លោកចំនួន ៥ ភាគរយនៃ GDP លើការចំណាយលើវិស័យការពារជាតិ បន្ទាប់ពីកិច្ចពិភាក្សាពីរថ្ងៃ ពីថ្ងៃអង្គារដល់ថ្ងៃពុធសប្ដាហ៍នេះនៅទីក្រុងឡាអេ ប្រទេសហូឡង់។ លោកTrump បានហៅការបង្កើនការចំណាយនោះថាជា ជោគជ័យដ៏ធំធេងសម្រាប់សហរដ្ឋអាមេរិក ដោយទទួលយកនូវលទ្ធផលដ៏គាប់ប្រសើរ ដែលគ្មាននរណាម្នាក់គិតថាអាចធ្វើទៅបាន។ លោក Trump ក៏បានចុះហត្ថលេខាលើសេចក្តីប្រកាសចុងក្រោយផងដែរដែលបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់ចំពោះការសន្យាការពារជាតិរួមគ្នារបស់ណាតូថា រាល់ការវាយប្រហារលើប្រទេសណាមួយគឺជាការវាយប្រហារលើសមាជិកទាំងអស់របស់សម្ព័ន្ធភាពនេះ ជាវិធានការធានាសម្រាប់បណ្តាប្រទេសអឺរ៉ុបដែលព្រួយបារម្ភពីប្រទេសរុស្ស៊ី។ មេដឹកនាំអាមេរិករូបនេះ បានលើកឡើងដដែលៗថា ទីក្រុងវ៉ាស៊ីនតោន អាចបដិសេធការការពារពីបណ្តាប្រទេសអឺរ៉ុប ដែលមិនចង់ចំណាយបន្ថែមទៀតលើវិស័យការពារជាតិ។ ការសម្របសម្រួលដែលបង្កើតឡើងដោយណាតូមើលឃើញថាប្រទេសនានាសន្យាថានឹងផ្ដល់៣,៥% នៃផលិតផលក្នុងស្រុកសរុប GDP សម្រាប់ការចំណាយយោធាស្នូលនៅឆ្នាំ ២០៣៥ និង១,៥% បន្ថែមទៀតដល់ផ្នែកដែលទាក់ទងនឹងសន្តិសុខកាន់តែទូលំទូលាយដូចជាហេដ្ឋារចនាសម្ព័ន្ធជាដើម៕

  • សម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមកដល់ខេត្តឧត្តរមានជ័យហើយ ដើម្បីចុះសួរសុខទុក្ខកងទ័ព និងប្រជាពលរដ្ឋនៅខេត្តព្រំដែនកម្ពុជា-ថៃ  ថ្ងៃព្រហស្បតិ៍​ ១កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥
  • សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រធានបទ « រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » នាឆ្នាំនេះ ស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិ «BREAK THE CYCLE LE (កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន)»

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ប្រធានបទ « រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » នាឆ្នាំនេះ ស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិ «BREAK THE CYCLE LE (កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន)»

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានផ្ញើសារអបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ ក្រោមប្រធានបទ « រួមគ្នា បង្ការ ទប់ស្កាត់ និងកាត់ផ្តាច់ឫសគល់នៃបញ្ហាគ្រឿងញៀននៅកម្ពុជា » ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានធ្វើឡើងក្នុងគោលដៅសំដៅធ្វើយ៉ាងណា បំផុសជាចលនាជាតិមួយ ដែលមានការចូលរួមពីគ្រប់វិស័យ ក្នុងការលើកកម្ពស់ការអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់ នៃគ្រឿងញៀន និងមានវិធានការម៉ឺងម៉ាត់ដាច់ខាតពីគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដើម្បីឈានដល់ការកាត់ផ្តាច់ ឫសគល់នៃបញ្ហា និងទប់ស្កាត់ការវិលត្រលប់មកវិញនៃបញ្ហាគ្រឿងញៀន ដែលស្របទៅនឹងពាក្យស្លោកជា ភាសាអង់គ្លេសរបស់អង្គការសហប្រជាជាតិសម្រាប់ទិវាអន្តរជាតិឆ្នាំ២០២៥ នេះ គឺ BREAK THE CYCLE (កាត់ផ្តាច់ការវិវដ្តនៃបញ្ហាគ្រឿងញៀន)។ តាមរយៈបណ្តាញសង្គមការងារផ្លូវការ សម្តេចបវរធិបតី បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុក ទិវាដ៏មានអត្ថន័យមួយនេះ គឺជាថ្ងៃដ៏មានសារៈសំខាន់មួយ ដែលរំលឹកឱ្យយើងទាំងអស់គ្នាបានឃើញពីការប្តេជ្ញាចិត្ត កិច្ចខិតខំប្រឹងប្រែង ស្មារតីមោះមុត និងចលនាជាតិរបស់កម្ពុជា ក្នុងការចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀននាឆ្នាំកន្លងទៅ តាមគ្រប់រូបភាព វិធីសាស្ត្រ និងយុទ្ធសាស្ត្រ សំដៅធ្វើយ៉ាងណា កាត់បន្ថយ និងឈានដល់ការលុបបំបាត់បញ្ហាគ្រឿងញៀនចេញពីសង្គមកម្ពុជា។ សម្តេច បានបន្តថា កម្ពុជា…