Author: Dol Pheakdey

  • អាជ្ញាធរជាតិព្រះវិហារលើកចម្លាក់តោ១ ចេញពីក្នុងរណ្តៅកំណាយស្រាវជ្រាវ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ ប្រាសាទព្រះវិហារ

    អាជ្ញាធរជាតិព្រះវិហារលើកចម្លាក់តោ១ ចេញពីក្នុងរណ្តៅកំណាយស្រាវជ្រាវ នៅខាងត្បូងខ្លោងទ្វាគោបុរៈទី៤ ប្រាសាទព្រះវិហារ

    (ភ្នំពេញ)៖ មន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ ជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំប្រាសាទព្រះវិហារ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានលើកចម្លាក់តោរកឃើញក្នុងរណ្តៅកំណាយស្រាវជ្រាវរចនាសម្ព័ន្ធគ្រឹះគោបុរៈទី៤ ដែលអនុវត្តដោយនាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នៃអាជ្ញាធរជាតិព្រះវិហារ កាលពីខែមីនា ឆ្នាំ២០២៥។ បើតាមអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា ចម្លាក់តោដែលបានរកឃើញនេះបានរលំកប់ក្នុងដីជម្រៅប្រមាណ១ម៉ែត្រអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ គួរបញ្ជាក់ថា ចម្លាក់តោដែលលើកចេញពីរណ្តៅកំណាយនឹងត្រូវសម្អាត អភិរក្ស និងជួសជុលកន្លែងបាក់ ព្រមទាំងសិក្សាស្រាវជ្រាវបន្ថែមទៀត។ ក្រោយការសម្អាត និងជួសជុលរួច ចម្លាក់តោនេះនឹងដាក់នៅទីតាំងដើមត្រង់ខឿនជណ្តើរខាងត្បូងគោបុរៈទី៤ ប្រាសាទព្រះវិហារ៕

  • រាជរដ្ឋាភិបាលចេញសារាចរស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃ គ្រឹះស្ថានសិក្សាសាធារណៈ

    រាជរដ្ឋាភិបាលចេញសារាចរស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃ គ្រឹះស្ថានសិក្សាសាធារណៈ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលចេញសារាចរស្តីពី ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃ គ្រឹះស្ថានសិក្សាសាធារណៈ។ នេះបើយោងតាមសារចរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ។ សារាចរដដែលបានឱ្យដឹងថា ចាប់តាំងពីនីតិកាលទី១ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ននេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីជាតិ កំណែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបានជំរឿនមន្ត្រីរាជការស៊ីវិលចំនួន៣លើក រួចមកហើយ លើកទី១ នៅឆ្នាំ១៩៩៥ លើកទី២ នៅឆ្នាំ១៩៩៩-២០០១ និងលើកទី៣ នៅឆ្នាំ២០១០។ តាមរយៈលទ្ធផលនៃជំរឿនទាំងនេះ រាជរដ្ឋាភិបាលបានកសាងមូលដ្ឋានទិន្នន័យមន្ត្រីរាជការស៊ីវិលសម្រាប់ប្រើប្រាស់ក្នុងការពង្រឹង និងការគ្រប់គ្រង មន្ត្រីរាជការរហូតមកដល់បច្ចុប្បន្ន។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ ដើម្បីលើកកម្ពស់សមត្ថភាព ប្រសិទ្ធភាព និងសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ តាមរយៈ (១) ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី (២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន និង(៣)ការដាក់ឱ្យអនុវត្ត ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ព្រមទាំងវិធានការគន្លឹះក្នុងការលើកកម្ពស់គុណភាព អប់រំ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាពសាលារដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា។ ដើម្បីជំរុញបន្ថែមការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងវិធានការគន្លឹះក្នុង វិស័យអប់រំឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រាជរដ្ឋាភិបាលសូមដាក់ចេញនូវការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និង ជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ ។ សូមអញ្ជើញអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ……

  • លោកស្រី យីងឡាក់ ត្រូវតុលាការថៃបង្គាប់ឲ្យសងលុយ ៣០៥ លានដុល្លាររឿងគម្រោងស្រូវអង្ករ

    លោកស្រី យីងឡាក់ ត្រូវតុលាការថៃបង្គាប់ឲ្យសងលុយ ៣០៥ លានដុល្លាររឿងគម្រោងស្រូវអង្ករ

    បាងកក ៖ តុលាការថៃ នៅថ្ងៃព្រហស្បតិ៍ បានបញ្ជាអតីតនាយករដ្ឋមន្រ្តីថៃនិរទេសខ្លួនឯង លោកស្រី Yingluck Shinawatra សងការខូចខាតចំនួន ៣០៥លានដុល្លារ ពាក់ព័ន្ធនឹងគម្រោងសន្យាទិញស្រូវ-អង្ករដ៏ខ្ជីខ្ជាយ ដែលលោកស្រីត្រូវបានកាត់ទោសកាលពីឆ្នាំ២០១៧ ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ សម្រាប់ការធ្វេសប្រហែស។ សេចក្តីសម្រេចរបស់តុលាការនេះ ធ្វើឡើងបន្ទាប់ពីមានបណ្តឹងឧទ្ធរណ៍របស់លោកស្រី Yingluck ជំទាស់បទបញ្ជាលើកមុនឲ្យបង់ថ្លៃខូចខាតប្រមាណ ១,០៧ពាន់លានដុល្លារដល់ក្រសួងហិរញ្ញវត្ថុថៃ។ កម្មវិធីដែលជាគោលនយោបាយដ៏សំខាន់របស់គណបក្សភឿថៃ (Pheu Thai) របស់លោកស្រី Yingluck បានធ្វើរដ្ឋខាតបង់ថវិការាប់ពាន់លានដុល្លារ និងនាំឲ្យស្រូវ-អង្កររាប់លានតោនលក់មិនចេញ។ ថៃគឺជាប្រទេសនាំចេញស្រូវ-អង្ករធំបំផុតលំដាប់ទី២ របស់ពិភពលោក។ លោកស្រី Yingluck បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការបញ្ជាឱ្យបង់ប្រាក់ចំនួន ៣០៥លានដុល្លារ គឺជារឿងហួសពីសមត្ថភាពរបស់លោកស្រី ហើយអតីតនាយករដ្ឋមន្រ្តីថៃរូបនេះ បានបង្ហោះសារលើបណ្តាញសង្គមថា ទោះបីជាលោកស្រីព្យាយាមសងអស់មួយជីវិតក៏ដោយ ក៏សងមិនអស់ដែរ ដូច្នេះលោកស្រីមានតែបន្តទាមទារ និងតស៊ូដើម្បីយុត្តិធម៌ប៉ុណ្ណោះ។ លោកស្រី Yingluck ដែលស្ថិតនៅក្នុងចំណោមសមាជិក៤រូបរបស់គ្រួសារមហាសេដ្ឋី Shinawatra កំពុងរស់នៅបរទេស ដើម្បីគេចវេសជាប់ពន្ធនាគារ ទាក់ទិនការខកខានការការពារអំពើពុករលួយនៅក្នុងគម្រោងស្រូវ-អង្ករ ដែលបានចំណាយឲ្យកសិកររហូតដល់ ៥០ភាគរយលើសតម្លៃទីផ្សារ ហើយបានធ្វើឲ្យបាត់បង់ថវិការដ្ឋយ៉ាងច្រើន។ លោកស្រី Yingluck វ័យ៥៧ឆ្នាំ បានក្លាយជានាយករដ្ឋមន្រ្តីថៃកាលពីឆ្នាំ ២០១១…

  • ចិនប្រើត្រីយន្តបំពាក់ AI ការពារទន្លេ Yangze

    ចិនប្រើត្រីយន្តបំពាក់ AI ការពារទន្លេ Yangze

    ប៉េកាំង ៖ ជាមធ្យោបាយមួយប្រកបដោយភាពឆ្លាតវៃ នៅក្នុងការប្រមូលទិន្នន័យប្រព័ន្ធអេកូឡូស៊ី និងគាំទ្រដល់អភិបាលកិច្ចបរិស្ថានទឹកនោះ ប្រទេសចិនបានបង្កើត និងដាក់ពង្រាយត្រីយន្តឆ្លាតវៃ ដែលអាចហែលទឹកបានដូចត្រីពិតៗ ក្នុងគោលបំណងគាំទ្រដល់កិច្ចការពារទន្លេ Yangtze នេះបើតាមការចុះផ្សាយរបស់កាសែត Global Times។ ផ្អែកតាមការអះអាងរបស់សាកលវិទ្យាល័យ Wuhan ត្រីយន្តនេះមានប្រវែង ៥៣សង់ទីម៉ែត្រ ដែលរចនាឡើងតាមផ្នត់គំនិតដូចសត្វត្រីពិតៗ។ រូបរាងរបស់វាមានសន្លាក់ពីរនៅក្បាល និងកន្ទុយ ដែលធ្វើឱ្យវាអាចធ្វើចលនាហែលទឹកដូចប៉ះបិតនឹងសត្វត្រីតែម្តង។ ចំនុចពិសេស ត្រីយន្តនេះមានបំពាក់ភ្លើង LED នៅលើខ្លួនរបស់វា ដែលអនុញ្ញាតឱ្យវាអាចបញ្ចេញពន្លឺនៅក្នុងទឹកបាន ហើយវាក៏មានបំពាក់ឧបករណ៍ចាប់សញ្ញាឧបសគ្គ និង បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអនុញ្ញាតឱ្យវារកឃើញ និងជៀសវាងឧបសគ្គនៅក្រោមទឹក។ យោងតាមរបាយការណ៍បានឱ្យដឹងថា ត្រីយន្តនេះ គឺជាគ្រឿងយន្តធ្វើប្រតិបត្តិការនៅក្រោមទឹកដ៏ឆ្លាតវៃ ដោយប្រើប្រាស់គោលការណ៍ bionics ដែលជាការរួមបញ្ចូលគ្នា រវាងការច្នៃប្រឌិតអន្តរកម្មសិក្សា និងការអនុវត្តវិស្វកម្ម។ បច្ចេកវិទ្យាស្នូលរបស់វា គឺការហែលទឹកដូចត្រីប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់កម្មវិធីរុករកក្រោមទឹក ការត្រួតពិនិត្យគុណភាពទឹក និងការការពារអេកូឡូស៊ីប្រកបដោយសក្តានុពល។ ត្រីយន្តរបស់ចិននេះ បង្កើតឡើងដោយសាកលវិទ្យាល័យ Wuhan និងដាក់តាំងបង្ហាញនៅក្នុងសន្និសីទអប់រំឌីជីថលពិភពលោក ដែលធ្វើឡើងនៅទីក្រុង Wuhan ភាគកណ្តាលប្រទេសចិន រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៤ដល់១៦…

  • ឡាក់គី ផាវីលៀន ម៉ល រៀបចំយុទ្ធនាការបរិច្ចាគឈាមនៅថ្ងៃទី៣០ ខែឧសភា

    ឡាក់គី ផាវីលៀន ម៉ល រៀបចំយុទ្ធនាការបរិច្ចាគឈាមនៅថ្ងៃទី៣០ ខែឧសភា

    ភ្នំពេញ៖ជឿថាមានមនុស្សមួយចំនួន មិនទាន់បរិច្ចាគឈាមនៅឡើយទេ ព្រោះដោយសារខ្លាច បារម្ភ ឬចង់ដែរ តែមិនដឹង​បរិច្ចាគបានតាមរបៀបណា ?។ ការបរិច្ចាគឈាម គឺជាវិធីដ៏សាមញ្ញបំផុតមួយ ប៉ុន្តែមានប្រសិទ្ធភាពបំផុតក្នុង​ការ​ជួយសង្គ្រោះជីវិត។ រាល់ការបរិច្ចាគមាន​សក្តានុពលក្នុងការធ្វើឱ្យមានភាពខុស​ប្លែកគ្នាសម្រាប់អ្នកជំងឺដែលកំពុងប្រយុទ្ធនឹងគ្រោះថ្នាក់ ជំងឺ ឬការវះកាត់ ដោយ​ផ្តល់​ឱ្យពួកគេនូវក្តីសង្ឃឹម និងឱកាសក្នុងការជាសះស្បើយឡើងវិញ។ ដំណើរការ​នេះគឺរហ័ស សុវត្ថិភាព និងផ្តល់រង្វាន់ ហើយ​អ្នកជំនាញផ្នែកវេជ្ជសាស្ត្រធានា​ថាវាមានអនាម័យ និងផាសុកភាពសម្រាប់ម្ចាស់ជំនួយ។ តាមរយៈការលះបង់ពេលវេលារបស់អ្នកបន្តិចបន្តួច អ្នកអាចធ្វើជាវីរបុរសដល់​នរណាម្នាក់ដែលត្រូវការជំនួយ។ ក្នុងឱកាសនេះ ឡាក់គី ផាវីលៀន ម៉ល បានរៀបចំយុទ្ធនាការ បរិច្ចាគឈាម​ដោយឥតគិតថ្លៃ ដែលសហការជាមួយ មជ្ឍមណ្ឌលជាតិផ្ដល់ឈាមកម្ពុជា និងមានការឧបត្ថម្ភពីសំណាក់ ធនាគារអេស៊ីលីដា និង Lucky Burger.សម្រាប់​​អ្នកមានបំណងចង់បរិច្ចាគឈាម អាចចុះឈ្មោះតាមlinkខាងក្រោមនេះ https://shorturl.at/L2Y3C ដោយឥតគិតថ្លៃ ឬក៏ចូលទៅកាន់ Page LUCKY PAVILION Mall.។ យុទ្ធនាការបរិច្ចាគឈាមនឹងប្រព្រឹត្តនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ចាប់ពី​ម៉ោង៨:៣០ ព្រឹក ដល់ម៉ោង ១១:៣០ ព្រឹក នៅឡាក់គី ផាវីលៀន ម៉ល ជាន់ផ្ទាល់ដី…

  • លោក Putin បង្កើតជំរុំទ័ពតាម បណ្តោយ ព្រំដែន រុស្ស៊ី-អ៊ុយក្រែន

    លោក Putin បង្កើតជំរុំទ័ពតាម បណ្តោយ ព្រំដែន រុស្ស៊ី-អ៊ុយក្រែន

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍ បានប្រកាសថា កងកម្លាំងប្រដាប់អាវុធរុស្ស៊ីកំពុងបង្កើតជំរុំកងទ័ព ឬហៅថា “តំបន់ការពារសន្តិសុខ” នៅតាមព្រំដែនរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោក ពូទីន បានគូសបញ្ជាក់ថា ខ្ញុំបាននិយាយរួចហើយថា ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីបង្កើតតំបន់ការពារសន្តិសុខចាំបាច់មួយនៅតាមព្រំដែន។ មេដឹកនាំរុស្ស៊ីរូបនេះបន្ថែមថា កងកម្លាំងប្រដាប់អាវុធរបស់យើងកំពុងដោះស្រាយបញ្ហានេះ… ចំណុចវាយប្រហារពីសត្រូវកំពុងត្រូវបានបង្ក្រាបយ៉ាងសកម្ម ហើយការងារនេះកំពុងដំណើរការ។ ជាមួយគ្នានេះ អ្នក នាំពាក្យ ក្រសួង ការ បរទេស អ៊ុយក្រែន លោក Heorhii Tykhyi បាន និយាយ ថា ផែនការរបស់លោក ពូទីន នេះ គឺជាការឈ្លានពាន ហើយ បាន បង្ហាញ ថា ររុរុស្ស៊ីជាមេឧបសគ្គរារាំងកិច្ច ប្រឹង ប្រែង សន្តិភាព ឥឡូវ នេះ។ ការប្រកាសរបស់លោក ពូទីន ធ្វើឡើងមុនពេលការដោះដូរអ្នកទោសប្រមាណ ១.០០០នាក់ រវាងអ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃសុក្រនេះ…

  • អ្នកជំនាញនៃធនាគារពិភពលោក ចែករំលែក «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ឆ្ពោះទៅកាន់ឆ្នាំ២០៥០»

    អ្នកជំនាញនៃធនាគារពិភពលោក ចែករំលែក «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ឆ្ពោះទៅកាន់ឆ្នាំ២០៥០»

    (ភ្នំពេញ)៖ បន្ទាប់ពីពិធីបើក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ សិក្ខាសាលាស្តីពី «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ» បានរៀបចំវេទិកាចែករំលែកបទពិសោធ និងបទបង្ហាញជាបន្តបន្ទាប់ជូនដល់អ្នកចូលរួមដែលអញ្ជើញមកពីក្រសួងស្ថាប័នចំនួន៣១ ដោយផ្ទាល់ និងតាមអនឡាញ។ សិក្ខាសាលាទទួលបានបទបង្ហាញពី លោក Dr. Michael Woolcock, Lead Social Scientist និង លោកស្រី Ms. Margaret Allison, International Public Sector Management Expert, World Bank។ វាគ្មិនដែលជាអ្នកជំនាញរបស់ធនាគារពិភពលោកទាំង ២រូប បានចែករំលែកនូវបទពិសោធក្រោមប្រធានបទ «ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ ឆ្ពោះទៅកាន់ឆ្នាំ២០២៥»។ ក្នុងបទបង្ហាញ វាគ្មិនបានចែករំលែកនូវដំណើរការនៃការអនុវត្តការវិភាគមុខងារជា ៦ជំហាន រួមមាន៖ ការកំណត់វិសាលភាព និងគោលបំណង, តម្រូវការទិន្នន័យ, ការពិគ្រោះយោបល់, ការពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រ…

  • សិង្ហបុរីគ្រោងប្រើឆ្កែយន្តដើរល្បាតទីក្រុងនៅថ្ងៃអនាគត

    សិង្ហបុរីគ្រោងប្រើឆ្កែយន្តដើរល្បាតទីក្រុងនៅថ្ងៃអនាគត

    សង្ហិបុរី ៖ ឆ្កែយន្តត្រូវបានគេប្រើប្រាស់កាន់តែច្រើនឡើង នៅក្នុងតួនាទីផ្សេងៗនៅទូទាំងប្រទេស ដែលមានសេដ្ឋកិច្ចខ្លាំងបំផុតមួយនៅអាស៊ី គឺសិង្ហបុរី នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Interesting Engineering។ ភារកិច្ចរបស់ឆ្កែយន្តមានឈ្មោះថា quadruped រួមមានការយាមល្បាតឃ្លាំងឡានក្រុង ណែនាំអ្នកពិការភ្នែក ដើរល្បាតការដ្ឋានសំណង់ និងជំនួយសេវាសង្គមជាដើម។ ចំនួនក្រុមហ៊ុនផលិតមនុស្សយន្តទូទាំងប្រទេសសិង្ហបុរី ត្រូវបានគេប៉ាន់ស្មានថា បានកើនឡើងដល់ទៅ ៣០០ក្រុមហ៊ុននាពេលបច្ចុប្បន្ន ពោលគឺកើនឡើងពី ២០០ក្រុមហ៊ុនក្នុងឆ្នាំ២០២៣។ ប្រការនេះបង្ហាញពីការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យឧស្សាហកម្មមនុស្សយន្ត នេះបើតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរី។ ក្រៅពីនេះ ក៏មានក្រុមហ៊ុនផលិតមនុស្សយន្តក្រៅស្រុកជាច្រើនទៀតផងដែរ រួមទាំងមកពីប្រទេសចិន ដែលចូលមកក្នុងទីផ្សារឆ្កែយន្ត ហើយឥឡូវនេះ បានដាក់លក់ក្នុងមួយគ្រឿងមានតម្លៃ ២.៧០០ដុល្លារ។ ការប្រើប្រាស់ឆ្កែយន្ត quadruped បានកើនឡើងទូទាំងពិភពលោក សម្រាប់ប្រតិបត្តិការអនុវត្តច្បាប់ ប្រតិបត្តិការយោធា និងការល្បាតទីតាំងនុយក្លេអ៊ែរ។ តួយ៉ាង ប្រទេសសិង្ហបុរីកំពុងប្រើប្រាស់ឆ្កែយន្តកាន់តែខ្លាំងឡើង សម្រាប់ការថែទាំក្រោមដី ការត្រួតពិនិត្យទីតាំងសំណង់ និងសេវាកម្មសង្គម។ វិស័យមនុស្សយន្តរបស់ប្រទេសសិង្ហបុរីកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ដោយមានក្រុមហ៊ុនកាន់តែច្រើនដាក់ពង្រាយឆ្កែយន្ត ជាពិសេសសម្រាប់ការងារឃ្លាំមើល និងអធិការកិច្ច៕ ប្រភព ៖ Interesting Engineering

  • ក្រសួងមុខងារ និងWBចែករំលែកបទពិសោធ ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ

    ក្រសួងមុខងារ និងWBចែករំលែកបទពិសោធ ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោកប្រចាំនៅកម្ពុជា កាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានសហការរៀបចំសិក្ខាសាលា ចែករំលែកបទពិសោធ ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ។ សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដោយទទួលបានការសហការឧបត្ថម្ភដោយរដ្ឋាភិបាលអូស្រ្តាលី និងសហភាពអឺរ៉ុប ។ ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទពិសោធ ដែលធ្វើឱ្យមានភាពជោគជ័យក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសគឺការវិភាគមុខងារ ឯកឧត្តម បានលើក៣ ចំណុចសំខាន់ៗ រួមមាន៖ ១)ត្រូវមានផែនការច្បាស់លាស់ ២)កត្តាផ្សេងៗបន្ថែមលើការងារបច្ចេកទេសឱ្យមានប្រសិទ្ធភាព និង ៣)ការប្រតិបត្តិ ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍ថា បើទោះបីការកែទម្រង់រដ្ឋបាលសាធារណៈ របស់កម្ពុជាមិនមែនជារឿងថ្មី ប៉ុន្តែនៅក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដំណើរការនៃការកែទម្រង់ក្នុងនោះការវិភាគមុខងារ គឺយើងមានការគិតគូរច្បាស់លាស់ គណនាទាំងកត្តាប្រវត្តិសាស្រ្ត នយោបាយនិង កត្តាបច្ចេកទេស។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា…

  • អ្នកស្លាប់ដោយសារទឹកជំនន់នៅអូស្ត្រាលី ឡើងដល់ ៤នាក់ និងរាប់ម៉ឺននាក់រងផលប៉ះពាល់

    អ្នកស្លាប់ដោយសារទឹកជំនន់នៅអូស្ត្រាលី ឡើងដល់ ៤នាក់ និងរាប់ម៉ឺននាក់រងផលប៉ះពាល់

    សាកសពបុរសម្នាក់ត្រូវបានរកឃើញនៅក្នុងរថយន្ត ដែលជាប់ក្នុងទឹកជំនន់នៅភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលី នាថ្ងៃសុក្រ (២៣ ឧសភា) នេះ ធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៤នាក់ បន្ទាប់ពីភ្លៀងធ្លាក់ឥតឈប់ឈររយៈពេល ៣ថ្ងៃបានកាត់ផ្តាច់ទីប្រជុំជនទាំងមូល ហូរនាំហ្វូងបសុសត្វ បំផ្លិចបំផ្លាញផ្ទះសម្បែង និងប៉ះពាល់ដល់មនុស្សរាប់ម៉ឺននាក់។ នគរបាលនិយាយថា បុរសនោះត្រូវបានរកឃើញនៅជិតតំបន់ Coffs Harbour ប្រហែល ៥៥០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុងស៊ីដនី។ ក្រុមសង្រ្គោះបានបន្តស្វែងរកមនុស្សបាត់ខ្លួនចាប់តាំងពីទឹកជំនន់បានចាប់ផ្តើមនៅដើមសប្តាហ៍នេះ។ បុគ្គលិកសេវាសង្គ្រោះបន្ទាន់បាននិយាយថា មនុស្សប្រហែល ៥០.០០០នាក់ នៅតែជាប់ខ្លួនក្នុងទឹកនៅឡើយ ខណៈមន្រ្តីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងផ្ដល់ការផ្គត់ផ្គង់សំខាន់ៗ បន្ទាប់ពីលក្ខខណ្ឌអាកាសធាតុបានធូរស្រាលខ្លះ។ ប៉ុន្តែអាជ្ញាធរនៅតែព្រមានអ្នកស្រុកដែលត្រឡប់ទៅផ្ទះសម្បែងជន់លិចរបស់ពួកគេវិញ ឱ្យបន្តប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់។ អាជ្ញាធរបាននិយាយថា សាលារៀនជាង ១០០កន្លែងនៅតែបិទទ្វារក្នុងថ្ងៃសុក្រនេះ ខណៈហេដ្ឋារចនាសម្ព័ន្ធរាប់ពាន់កន្លែងពុំមានថាមពលអគ្គិសនីប្រើប្រាស់ ហើយទន្លេនឹងស្ថិតនៅលើសកម្រិតគ្រោះថ្នាក់រយៈពេលជាច្រើនថ្ងៃទៀត៕