Author: Dol Pheakdey
-

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជួបជាមួយសាកលវិទ្យាល័យ San Francisco
(កាលីហ្វ័រនីញ៉ា)៖ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគណៈប្រតិភូ បានអញ្ជើញទស្សនកិច្ច និងស្វែងយល់អំពីកម្មវិធីសិក្សានិងវគ្គបណ្តុះបណ្តាលពាក់ព័ន្ធជំនាញបច្ចេកវិទ្យាឌីជីថលនិងនវានុវត្តន៍ និងកិច្ចសហការលើការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់កម្ពុជា នៅសាកលវិទ្យាល័យ San Francisco នៅរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាម៉េរិក។ ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ក៏បានធ្វើទស្សនកិច្ចបរិវេណសាកវិទ្យាល័យ និងបន្ទប់ពិសោធនានាផងដែរ ៕
-

សត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនដល់ ១១១ក្បាលបន្ទាប់ពីកូនផ្សោតមួយក្បាលទៀតកើតនៅខេត្តក្រចេះ
(ភ្នំពេញ)៖ គិតមកដល់ពេលនេះចំនួនផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១១១ក្បាល ហើយ បន្ទាប់ពីគេប្រទះឃើញកូនផ្សោតកើតថ្មី ១ក្បាល ទៀត នៅថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ ២០២៥ ដែលអាយុប្រមាណ ២ថ្ងៃរួចមក ។ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាកូនផ្សោតទើបតែកើតថ្មីនេះ ត្រូវបានគេប្រទះឃើញនៅអន្លង់កាំពី ភូមិជ្រោយបន្ទាយ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ក្រុមការងារស្រាវជ្រាវនៃរដ្ឋបាលជលផល និងអង្គការ WWF ថតបានកូនផ្សោតថ្មីនេះ នៅវេលាម៉ោង ១០ និង៣៥នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។ កូនផ្សោតនេះស្ថិតនៅក្នុងក្រុមសត្វផ្សោតធំៗចំនួន ៤ក្បាល ផ្សេងទៀត។ ក្រសួងកសិកម្មបានឱ្យដឹងដែរថាគិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានកូនផ្សោតកើតថ្មីចំនួន ៧ក្បាល ក្នុងនោះ៥ក្បាល កើតនៅខេត្តក្រចេះ និង២ក្បាលនៅខេត្តស្ទឹងត្រែង ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជាសរុប កើនឡើងដល់ចំនួន ១១១ក្បាល។ គួរបញ្ជាក់ថាដើម្បីគាំទ្រដល់ការរស់រានមានជីវិតរបស់សត្វផ្សោតទន្លេមេគង្គ រដ្ឋបាលជលផល និងអង្គការ WWF កំពុងបន្តធ្វើការយ៉ាងសកម្មជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ប្រជាសហគមន៍ និងដៃគូដទៃទៀត ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីជលផល និងបម្រាមនៃការប្រើប្រាស់មង…
-

ប្រធានាធិបតីបារាំងធ្វើទស្សនកិច្ចនៅវៀតណាម
បរទេស៖ លោក Macron ប្រធានាធិបតីនៃប្រទេសបារាំង បានចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម ដែលជាដំណើរបេសកកម្ម នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ របស់លោក។ ប្រធានាធិបតីបារាំង Emmanuel Macron និងស្ត្រីទី១ លោកស្រី Brigitte Macron កាលពីយប់ថ្ងៃអាទិត្យ បានទៅដល់អាកាសយានដ្ឋាន ហាណូយ ក្នុងប្រទេសវៀតណាម ជាប្រទេសដែលធ្លាប់មានអតីតកាលអាណានិគមបារាំង ដ៏ឈឺចាប់។ លោក Emmanuel Macron គ្រោងនឹងជួបជាមួយមេដឹកនាំវៀតណាម នៅថ្ងៃច័ន្ទនេះ និងក្រុមអ្នកវិនិយោគ ក្នុងវិស័យថាមពល នៅថ្ងៃអង្គារ ស្អែកនេះ។ លោក Macron សង្ឃឹមថា នឹងបង្ហាញជំនាញរបស់បារាំងលើថាមពលនុយក្លេអ៊ែរស៊ីវិល នៅក្នុងប្រទេសវៀតណាម ដែលមានបំណងទទួលយកទម្រង់ថាមពលនេះ។ នេះគឺជាផ្នែកនៃដំណើរទស្សនកិច្ច នៅតំបន់អាស៊ី អាគ្នេយ៍ ក្នុងនោះ លោក Macron គ្រោងនឹងបន្តដំណើរទស្សនកិច្ចផ្លូវរដ្ឋ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរី ផងដែរ៕ ប្រភពពី AFP
-

សម្តេចធិបតី អញ្ជើញជួបពិសាអាហារពេលព្រឹកការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងឡាវ នៅម៉ាឡេស៊ី
(គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងជំនួបពិសាអាហារពេលព្រឹកការងារ នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ តាមរយៈបណ្ដាញសង្គម សម្តេចធិបតី បានលើកឡើងថា ជាទម្លាប់នៅរាល់ពេលមានកិច្ចប្រជុំកំពូលអាស៊ានថ្នាក់ដឹកនាំនៃប្រទេសទាំងបី កម្ពុជា-វៀតណាម-ឡាវ តែងតែមានជំនួបអាហារពេលព្រឹកការងារ ហើយក៏បានជជែកពិភាក្សាគ្នា លើការពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីឱ្យកាន់តែមានភាពល្អប្រសើរបន្ថែមទៀត ។ សូមរំលឹកថា សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងនៅប្រទេសម៉ាស៊ី ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែឧសភា…
-

គណៈកម្មការរៀបចំការប្រឡងប្រជែងចាប់ផ្តើមដំណើរការកំណែវិញ្ញាសាការប្រឡងប្រជែងមន្ត្រីច្បាប់ (វិញ្ញាសាសរសេរលើកទី២)
(ភ្នំពេញ)៖ គណៈកម្មការរៀបចំការប្រឡងប្រជែងចាប់ផ្តើមដំណើរការកំណែវិញ្ញាសាការប្រឡងប្រជែង បានបើកសន្លឹកកិច្ចការចំនួន ៤១ច្បាប់ គឺជាសន្លឹកកិច្ចការរបស់បេក្ខជនដែលចូលរួមប្រឡងប្រជែងចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី២) ដែលទើបតែបញ្ចប់កាលពីថ្ងៃម្សិលមិញ។ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង អញ្ជើញមានវត្តមានដ៏ខ្ពង់ខ្ពស់ ដើម្បី ពិនិត្យដោយផ្ទាល់លើដំណើរការ របៀបរបប និងនីតិវិធីកែសន្លឹកកិច្ចការបេក្ខជន។ ក្នុងដំណើរការកែសន្លឹកកិច្ចការបេក្ខជន តាមរយៈការកាត់ក្បាលសន្លឹកកិច្ចការ ការចុះលេខ និងនីតិវិធីនានា គ្រប់ដំណាក់កាលទាំងអស់ ត្រូវស្ថិតក្រោមការឃ្លាំមើលជាប់ជាប្រចាំពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមានការចូលរួមពីអ្នកសង្កេតការណ៍តំណាងសាកលវិទ្យាល័យ និងសាធារណជនស្ម័គ្រចិត្ត។ រាល់ដំណើរការរៀបចំតាក់តែងវិញ្ញាសា ត្រូវធ្វើឡើងដោយសាស្រ្តាចារ្យមកពីសាកលវិទ្យាល័យនានា និងស្ថាប័នពាក់ព័ន្ធ ដោយស្ថិតក្រោមការតាមដានជាប់គ្រប់ដំណាក់កាល ពីអង្គភាពប្រឆាំងអំពើពុករលួយ និងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ នៃគណៈកម្មការរៀបចំការប្រឡងប្រជែង។ សាស្ត្រាចារ្យ ត្រូវតាក់តែងវិញ្ញាសាអធិប្បាយនីមួយៗ ឱ្យបាន ៣ជម្រើស ដើម្បីដាក់ជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជ្រើសរើសយក ១ជម្រើស ឬសម្រេចជម្រើសទី៤ ដោយយកសំណួរពីជម្រើសទាំង៣ មកបញ្ចូលគ្នា ដោយសម្ងាត់ មានសុក្រឹត្យភាព និងមានតម្លាភាព។ សូមជម្រាបថា រាល់ដំណើរការ ចាប់រាប់ពីការតាក់តែងវិញ្ញាសា ការអនុញ្ញាតឱ្យបេក្ខជនចូលមណ្ឌលប្រឡង…
-

លិចនាវាផ្ទុកទំនិញគ្រោះថ្នាក់នៅឥណ្ឌា
ញូវដែលី ៖ នាវាដឹកទូរកុងតឺន័រដោតទង់ជាតិលីបេរីយ៉ាមួយគ្រឿង ដែលផ្ទុកដោយទំនិញដ៏គ្រោះថ្នាក់ បានលិចនៅឆ្នេរសមុទ្រ Kerala ភាគខាងត្បូងប្រទេសឥណ្ឌា ប៉ុន្តែជាសំណាងល្អ សមាជិកនាវិកទាំង ២៤នាក់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឥណ្ឌា នាវាខាងលើនេះផ្ទុកកុងតឺន័រចំនួន ៦៤០ទូ ក្នុងនោះ ១៣កុងទតឺន័រ មានទំនិញគ្រោះថ្នាក់ និង ១២កុងតឺន័រមានផ្ទុកសារ Calcium Carbide។ សារធាតុ Calcium Carbide គេប្រើក្នុងឧស្សាហកម្មគីមី ក្នុងនោះមានទាំងការផលិតជី និងការផលិតដែក។ កងទ័ពជើងទឹកឥណ្ឌា បាននិយាយនៅថ្ងៃអាទិត្យថា នាវាមានឈ្មោះ MSC ELSA 3 ជានាវាដឹកទំនិញប្រវែង ១៨៤ម៉ែត្រ បានធ្វើដំណើរពីកំពង់ផែ Vizhinjam របស់ឥណ្ឌា ទៅកាន់ទីក្រុង Kochi បានជួបបញ្ហាកាលពីថ្ងៃសៅរ៍ ហើយបានប្រកាសសុំជំនួយបន្ទាន់។ ភ្លាមៗ យន្តហោះកងទ័ពជើងទឹកបានប្រញាប់ប្រញាល់ហោះទៅកាន់ទីតាំងកើតហេតុ ហើយបានប្រទះឃើញនាវានោះបានផ្អៀងរកកល់លិចនៅចម្ងាយប្រហែល ៧០គីឡូម៉ែត្រ នៅភាគនិរតីនៃទីក្រុង Kochi។ នាវានោះ បើតាមសេចក្តីរាយការណ៍ ក៏មានផ្ទុកប្រេងប្រហែល ៣៧០តោនផងដែរ ប៉ុន្តែឆ្មាំឆ្នេរសមុទ្រនិយាយថា មកទល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍អំពីការកំពប់ប្រេងទេ ហើយមូលហេតុលិចនៅមិនទាន់មានប្រភពទម្លាយឱ្យដឹងនៅឡើយទេ៕ ប្រភព…
-

-

-

-

នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច កោតសរសើរដល់សុខាភិបាលកម្ពុជា ចំពោះវឌ្ឍនភាពធំៗ
(ប្រទេសស្វីស)៖ ក្នុងជំនួបសំណេះសំណាល ពិភាក្សាការងារ កាលពីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ លោកនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (the Western Pacific Region, WPRO) បានបញ្ជាក់ពីការកោតសរសើរដល់សុខាភិបាលកម្ពុជា ចំពោះវឌ្ឍនភាពធំៗ ទាំងការដាក់ចេញផែនទីចង្អុលបង្ហាញការគ្របដណ្តប់សុខភាពសាកល (Universal Health Coverage Roadmap) ការផ្តល់ជាអាទិភាពចម្បងលើសុខភាពបឋម (Primary Health Care) ជាមួយសកម្មភាពជាលទ្ធផលជាក់ស្តែងជាច្រើនក្នុងសហគមន៍ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក សកម្មភាពអប់រំសុខភាព ការរៀបចំផែនការយុទ្ធសាស្រ្តសុខាភិបាលដំណាក់កាលទី៤ ឆ្នាំ២០២៥-២០៣៣ ការដាក់អោយដំណើរការផែនការសកម្មភាពប្រយុទ្ធ បង្ការជំងឺមិនឆ្លង និងជំងឺមហារីក ជាដើម ។ លោកវេជ្ជបណ្ឌិត Saia Ma’u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់វិភាគទានរួមចំណែកសម្រាប់យុទ្ធនាការកៀរគរមូលនិធិទ្រទ្រង់សកម្មភាពមនុស្សធម៌របស់អង្គការសុខភាពពិភពលោក (Investment Round) ដែលនេះ គឺជាកាយវិការដ៏ល្អប្រពៃនៃកម្ពុជា។ លោកនាយកប្រចាំតំបន់ ក៏បានជម្រាបអំពីស្ថានភាពរបស់អង្គការសុខភាពពិភពលោក ដូចជាការកាត់បន្ថយថវិកាចំណាយ ដោយត្រូវធ្វើអាទិភាពកម្មវិធី ការកែសម្រួលរចនាសម្ព័ន្ធ តែទោះជាយ៉ាងណាក៏ដោយ អង្គការសុខភាពពិភពលោក ប្តេជ្ញាចិត្តបន្តគាំទ្រសកម្មភាពសុខាភិបាលកម្ពុជា។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការសុខភាពពិភពលោក ដែលនៅតែបន្តចូលរួមជាមួយកម្ពុជា…