Author: Dol Pheakdey
-

ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា
ភ្នំពេញ៖ ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិ ផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យ លេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ក្នុងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងថា ទិវាជាតិនៃការចងចាំបង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបប កម្ពុជា ប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះ និងក្រុមគ្រួសារ,ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹងអំពីអំពើ ឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើង សាជាថ្មី។ គួរជម្រាបថា រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពី…
-

មូលហេតុនៃការបង្កើតទិវាជាតិនៃការចងចាំថ្ងៃទី២០ ខែឧសភា
ភ្នំពេញ៖ ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិ ផ្លូវការដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជាតាមរយៈអនុក្រឹត្យ លេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជា ប្រជាធិបតេយ្យចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ គួររំលឹកថា រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជាបានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពី ថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៨៣ ដើម្បីជា ការចងកំហឹងចំពោះ «បនប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវសំផន» ដែលបានកាប់សម្លាប់ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ លើ ប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជា រៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤ មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ជា «ទិវា ចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ…
-

ប្រធានាធិបតីថ្មីរបស់រ៉ូម៉ានីប្រកាសបន្តគាំទ្រអ៊ុយក្រែន
បរទេស ៖ ប្រធានាធិបតីនៃប្រទេស រ៉ូម៉ានី ដែលទើបជាប់ឆ្នោតថ្មី បានប្រកាសថា លោកនឹងបន្តគាំទ្រអ៊ុយក្រែន ដែលនៅជិតខាង កំពុងជាប់ដៃ ធ្វើសង្គ្រាមជាមួយប្រទេស រុស្ស៊ី។ រ៉ូម៉ានី គឺជាប្រទេសមួយ ស្ថិតនៅតំបន់អឺរ៉ុបអាគ្នេយ៍។ លោក Nicusor Dan បាននិយាយបែបនេះ នៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស នៅប៉ុន្មានម៉ោង បន្ទាប់ពីលោកបានអះអាងពីជ័យជម្នះ ក្នុងការបោះឆ្នោតប្រធានាធិបតី។ លោក Nicusor Dan ដែលធ្លាប់ធ្វើជាអភិបាលរដ្ឋធានី Bucharest បានឈ្នះការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ដោយបានផ្តួលអ្នកជាតិនិយម George Simion នៅក្នុងការបោះឆ្នោត ដែលត្រូវបានគេមើលឃើញថា មានសារៈសំខាន់ សម្រាប់ទិសដៅរបស់ អឺរ៉ុប និងរដ្ឋសមាជិក ណាតូ។ ប្រធានសហភាពអឺរ៉ុប ប្រកាសអបអរសាទរលោក Dan ដោយបានប្តេជ្ញាថា ការណ៍នេះ នឹងជួយធ្វើការឆ្ពោះទៅរក “អឺរ៉ុបដ៏រឹងមាំ” ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ក៏បានអបអរសាទរលោក Dan ដែរ…
-

អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ។ ឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើន នៃទំនាក់ទំនងទ្វេភាគីUAE-កម្ពុជា។ ឯកឧត្តម បានគោរពជម្រាបជូនសម្តេចបវរធិបតីថា គណៈប្រតិភូនៃសភាពាណិជ្ជកម្ម UAE គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហការលើការរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរាជទូតនឹងមានជំនួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិភាក្សាអំពីការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ និងដើម្បីបន្តពិភាក្សាលើការជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នារួចហើយ ដើម្បីដាក់ចេញនូវផែនការអនុវត្តជាក់ស្តែង និងពិភាក្សាលេីការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម, សន្តិសុខសាយប័រ, និងបញ្ញាសិប្បនិម្មិត ។ ឯកឧត្តមឯកអគ្គរាជទូតក៏បានគោរពជម្រាបអំពីការបន្តពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត តាមរយៈការបង្កេីនការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា ដែលផ្តោតលើការសិក្សា ជំនាញបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។ ជាការឆ្លើយតប សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្ត…
-

បំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សជាច្រើននៅជំរុំកងទ័ពសូម៉ាលី
ម៉ូហ្គាឌីស៊ូ ៖ អាជ្ញាធរសូម៉ាលី និងសាក្សីនិយាយថា មនុស្សជាច្រើននាក់បានស្លាប់ និងរងរបួសធ្ងន់-ស្រាល នៅពេលដែលជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ដែលគេសង្ស័យថា មកពីក្រុមសកម្មប្រយុទ្ធ Al-Shabab បានវាយប្រហារមជ្ឈមណ្ឌលជ្រើសរើសកងទ័ពក្នុងទីក្រុងម៉ូហ្គាឌីស៊ូ កាលពីថ្ងៃអាទិត្យ។ ក្រសួងព័ត៌មានសូម៉ាលីនិយាយថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ដែលក្លែងខ្លួនជាជនស៊ីវិល បានបំផ្ទុះគ្រឿងផ្ទុះនៅខាងក្រៅជំរុំ Xero Damaayo នៅភាគខាងត្បូងទីក្រុងម៉ូហ្គាឌីស៊ូ នៅម៉ោង ៩និង២០នាទីព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់)។ ភ្លាមៗ កងកម្លាំងសន្តិសុខសូម៉ាលីបានទៅដល់ ទីតាំងកើតហេតុ និងបានបើកការស៊ើបអង្កេតបន្ទាន់។ ទន្ទឹមគ្នា ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម Al-Shabab ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ។ សូម៉ាលីសូម៉ាលីបានរងការវាយប្រហារសាជាថ្មី ដោយ ក្រុមសកម្មប្រយុទ្ធ Al-Shabab ក្នុង រយៈពេល ប៉ុន្មាន ខែ ថ្មីៗ នេះ។ ក្រុមឧទ្ទាមដែលកំពុងប្រយុទ្ធដើម្បីផ្តួលរំលំរដ្ឋាភិបាលសូម៉ាលី បានបង្កើនយុទ្ធនាការរបស់ខ្លួននៅក្នុងប្រទេសក្រីក្រ និងងាយរងគ្រោះដោយសារអាកាសធាតុមួយនេះ។ តួយ៉ាង កាលពីខែមីនា ក្រុម Al-Shabab បានអះអាងទទួលខុសត្រូវចំពោះការបំផ្ទុះគ្រាប់បែកលើក្បួនរថយន្តប្រធានាធិបតីនៅទីក្រុងម៉ូហ្គាឌីស៊ូ ហើយនៅក្នុងខែមេសា ពួកសកម្មប្រយុទ្ធនេះក៏បានបាញ់គ្រាប់កាំភ្លើងត្បាល់វាយប្រហារនៅជិតអាកាសយានដ្ឋានរបស់រដ្ឋធានីសូម៉ាលីផងដែរ៕ ប្រភព ៖ AFP
-
អេមីរ៉ាតអារ៉ាប់រួម នឹងបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ប្រចាំនៅព្រះរាជាណាចក្រម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកអគ្គរាជទូតបានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី UAE-កម្ពុជា។ ឯកឧត្តមបានគោរពជម្រាបជូនសម្តេចបវរធិបតីថា គណៈប្រតិភូនៃសភាពាណិជ្ជកម្ម UAE គ្រោងនឹងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណងពិភាក្សាអំពីកិច្ចសហការលើការរៀបចំពិព័រណ៍ពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះ, ឯកឧត្តមឯកអគ្គរាជទូតនឹងមានជំនួបពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីពិភាក្សាអំពីការបន្តជំរុញ និងលើកកម្ពស់ទំនាក់ទំនងប្រទេសទាំងពីរ និងដើម្បីបន្តពិភាក្សាលើការជំរុញការអនុវត្តកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នារួចហើយ ដើម្បីដាក់ចេញនូវផែនការអនុវត្តជាក់ស្តែង និងពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារកម្ម, សន្តិសុខសាយប័រ, និងបញ្ញាសិប្បនិម្មិត។ ឯកឧត្តមឯកអគ្គរាជទូតក៏បានគោរពជម្រាបអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំបន្ថែមទៀត តាមរយៈការបង្កើនការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលផ្តោតលើការសិក្សា ជំនាញបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត។ ជាការឆ្លើយតប, សម្តេចបវរធិបតីបានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ជាពិសេសលើវិស័យទេសចរណ៍ តាមរយៈការបង្កើនជើងហោះហើរត្រង់ពី UAE មកកម្ពុជា។…
-

អ៊ីស្រាអែលទម្លាក់គ្រាប់បែកស្លាប់កុមារជាច្រើននាក់នៅហ្គាហ្សា
ហ្គាហ្សា ៖ ទីភ្នាក់ងារការពារជនស៊ីវិលហ្គាហ្សានិយាយថា អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកពីលើអាកាសស្លាប់មនុស្សយ៉ាងហោចណាស់ ៣៣នាក់ ក្នុងនោះច្រើនជាងពាក់កណ្តាលគឺជាកុមារ។ អ្នកនាំពាក្យការិយាល័យការពារជនស៊ីវិលហ្គាហ្សា លោក Mahmud Bassal នៅថ្ងៃអាទិត្យនិយាយថា មនុស្ស ២២នាក់ត្រូវបានសម្លាប់ និងយ៉ាងហោចណាស់ ១០០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីអ៊ីស្រាអែលវាយលុកតាមផ្លូវអាកាសលើជំរុំជំរកជនភៀសខ្លួនប៉ាឡេស្ទីននៅ Al-Mawasi ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។ យោធាអ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា ខ្លួនកំពុងបង្កើនប្រតិបត្តិការយោធានៅទូទាំងតំបន់ហ្គាហ្សា ក្នុងគោលបំណងកម្ចាត់ពួកសកម្មប្រយុទ្ធហាម៉ាស់ បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាង ១៩ខែ។ យុទ្ធនាការបង្កើនសកម្មភាពយោធានេះ ធ្វើឡើងចំពេលមានការព្រួយបារម្ភជាអន្តរជាតិកាន់តែខ្លាំងឡើងលើស្ថានភាពមនុស្សធម៌កាន់តែអាក្រក់នៅក្នុងទឹកដីប៉ាឡេស្ទីន ដោយសារតែការរារាំងជំនួយរបស់អ៊ីស្រាអែល៕ ប្រភព ៖ AFP
-

ទិវាជាតិ នៃការចងចាំ បង្កើតឡើងសម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបប ប៉ុលពត
(ភ្នំពេញ)៖ ទិវាជាតិនៃការចងចាំ បង្កើតឡើង សម្រាប់ជាការរំឭកដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។ នេះជាការគូសបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈសារលិខិតជូនដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ។ ក្នុងសាលិខិតសម្ដេចធិបតី បានលើកឡើងថា ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះ និងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិត ឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្ត…
-

សម្ដេចនាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវដល់ពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាល និងការឈឺចាប់ដែលប្រជាជនកម្ពុជា បានទទួលរង និងសូមចូលរួមគាំទ្រ ថែរក្សាសន្តិភាព ឱ្យនៅស្ថិតស្ថេរចីរកាល
(ភ្នំពេញ)៖ សម្ដេចនាយរដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប សិក្សាអំពីអតីតកាលរបស់កម្ពុជា ការឈឺចាប់ដែលប្រជាជនកម្ពុជាបានទទួលរង និងចេញពីបទពិសោធទាំងនេះ រួមគ្នាទប់ស្កាត់របបដ៏ឃោរឃៅនេះ កើតមានសាជាថ្មី នៅលើទឹកដីសុវណ្ណភូមិរបស់យើង។ សូមចូលរួមគាំទ្រ និងថែរក្សាសន្តិភាព ដើម្បីឱ្យសន្តិភាពនេះ នៅស្ថិតស្ថេរ ចីរកាល ដើម្បីបង្កបរិយាកាសដ៏ល្អ ឱ្យមានការរីកចម្រើនជាបន្តទៅមុខទៀត សម្រាប់ប្រជាជនកម្ពុជា និងមនុស្សជំនាន់ក្រោយ ។ ២០ថ្ងៃ ។ នេះបើតាមសារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្ញើជូនដល់ប្រជាពលរដ្ឋខ្មែរ ក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ។ សម្ដេចធិបតី បានបន្តថា សម្រាប់ឆ្នាំ២០២៥ នេះ ជាលើកទី៨ នៃការប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា ហើយក៏ជាលើកទី ៤២ បើរាប់ចាប់ពីឆ្នាំ១៩៨៤ មក។ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ បានដឹងនិងយល់ច្បាស់អំពីរឿងរ៉ាវ សោកនាដកម្មដ៏ជូរចត់ ដែលបានកើតឡើងក្នុងប្រវត្តិសាស្ត្រកម្ពុជា។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានហែលឆ្លងកាត់ឈាម និងទឹកភ្នែក ការកាប់សម្លាប់ ការធ្វើទុក្ខបុកម្នេញសព្វបែបយ៉ាង ហើយខ្មែរក្រហម…
-

ផ្ទុះភ្នំភ្លើងឥណ្ឌូណេស៊ីជះផេះកម្ពស់ ៦ពាន់ម៉ែត្រ
ហ្សាការតា ៖ ភ្នំភ្លើង Lewotobi ក្នុងខេត្ត East Nusa Tenggara បានផ្ទុះឡើងជាច្រើនលើក និងជះផេះកម្ពស់ ៦.០០០ម៉ែត្រទៅលើមេឃ ជំរុញឱ្យមជ្ឈមណ្ឌលកាត់បន្ថយគ្រោះមហន្តរាយភ្នំភ្លើង និងភូគព្ភសាស្ត្រឥណ្ឌូណេស៊ី ចេញការប្រកាសអាសន្នផ្នែកអាកាសចរណ៍កម្រិតខ្ពស់បំផុត។ ការផ្ទុះដ៏ខ្លាំងបំផុតបានកើតឡើងនៅម៉ោង ២និង៥នាទីនៅថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) បង្កជាដុំពពកភ្នំភ្លើងពណ៌ប្រផេះយ៉ាងក្រាស់ អណ្តែតសាយភាយ ទៅ ទិស ខាងជើង ភាគ ឦសាន ខាងលិច និង និងភាគពាយ័ព្យពីមាត់រណ្ដៅ ភ្នំភ្លើង។ ទន្ទឹមគ្នានេះ អាជ្ញាធរបានបង្កើនការជូនដំណឹងរបស់នាយកដ្ឋានតាមដានបន្ទុះភ្នំភ្លើងសម្រាប់ផ្នែកអាកាសចរណ៍ (VONA) ដល់កម្រិតក្រហម ដែលជាការព្រមានខ្ពស់បំផុត ដោយណែនាំយន្តហោះទាំងអស់ឱ្យជៀសវាងការហោះហើរក្រោមកម្ពស់ ៦.០០០ម៉ែត្រនៅជិតភ្នំភ្លើង ដោយសារតែផ្សែងផេះដ៏គ្រោះថ្នាក់។ ហើយដើម្បីការពារសហគមន៍ក្បែរនោះ ក្រុមមន្ត្រីបានបង្កើតតំបន់បង្ការគ្រោះថ្នាក់ចម្ងាយ ៦ គីឡូម៉ែត្រជុំវិញមាត់រណ្ដៅភ្នំភ្លើង ដោយហាមអ្នកស្រុក និងភ្ញៀវទេសចរធ្វើដំណើរទៅកាន់ទីនោះ។ អ្នក ដែល ស្ថិត នៅ ក្នុង តំបន់ ដែល ប៉ះ ពាល់ ដោយ ផ្សែងផេះ ត្រូវ បាន…