Author: Dol Pheakdey
-

កម្ពុជាស្មើមុខស្មើមាត់ជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចការពារបរិស្ថាន
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍លើកឡើងថា កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្ម និងស្មើមុខស្មើមាត់ជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាគណៈអធិបតីបើកវេទិកាស្តីពី «មាគ៌ាបៃតង៖ ទំនាក់ទំនងរវាងការគ្រប់គ្រងតំបន់ទេសភាពជាមួយនឹងធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីសម្រាប់អនាគតប្រកបដោយចីរភាព» នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ ហើយក៏មានការចូលរួមពី តំណាងក្រសួងស្ថាប័ន អង្គការដៃគូ វិស័យឯកជន គ្រឹះស្ថានសិក្សា សហគមន៍មូលដ្ឋាន លោកគ្រូ អ្នកគ្រូ និងសសិ្ស-និស្សិត សរុបប្រមាណជាង១៦០នាក់។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ថា កម្ពុជាកំពុងបោះជំហានយ៉ាងម៉ឺងម៉ាត់លើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការផ្សារភ្ជាប់គោលនយោបាយបរិស្ថានជាតិ និងសកល ជាមួយនឹងការអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើនសមត្ថភាព និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍនៅនឹងកន្លែង។ ដូចជា ការអភិវឌ្ឍនៅតំបន់ភ្នំគូលែន គិរីរម្យ និងភ្នំខ្នងផ្សារ។ តំណាងមូលនិធិបរិស្ថានសកល(GEF) បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តរបស់កម្ពុជាលើការគ្រប់គ្រងតំបន់ការពារទេសភាព ការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី…
-

មហាសេដ្ឋីអាមេរិក លោក Elon Musk គាំទ្រស្ថាបនិក Telegram ចំពោះការបដិសេធការប៉ុនប៉ងត្រួតពិនិត្យនយោបាយរបស់បារាំង
បរទេស៖ មហាសេដ្ឋីអាមេរិក លោក Elon Musk បានសម្តែងការគាំទ្រដល់សហគ្រិនបច្ចេកវិទ្យាTelegram គឺលោក Pavel Durov បន្ទាប់ពីស្ថាបនិក Telegram រូបនេះ បាននិយាយថា គាត់បានច្រានចោលសំណើរបស់រដ្ឋាភិបាលបារាំងដើម្បីទប់ស្កាត់មាតិកានយោបាយអភិរក្សនៅលើវេទិកាផ្ញើសារ Telegram របស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ បានឱ្យដឹងថា លោក Durov បាននិយាយកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលអឺរ៉ុបខាងលិចមួយបានស្នើសុំឱ្យលោកដកបណ្តាញ Telegram របស់ប្រទេសរ៉ូម៉ានី មុនពេលការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះ។ លោកបានបដិសេធដោយលើកហេតុផលថា “អ្នកមិនអាច ‘ប្រឆាំងនឹងការជ្រៀតជ្រែកក្នុងការបោះឆ្នោត’ ដោយការជ្រៀតជ្រែកក្នុងការបោះឆ្នោតនោះទេ។ លោក Elon Musk ដែលជាម្ចាស់ភាគហ៊ុនភាគច្រើននៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បានឆ្លើយតបទៅនឹងការកត់សម្គាល់របស់លោក Durov ជាមួយនឹងការបង្ហោះខ្លីមួយថា “លឺ លឺ!”។ បន្ទាប់ពីការថ្លែងរបស់លោក Durov អាជ្ញាធរបារាំងបានទទួលស្គាល់ថា បារាំងជាកម្មវត្ថុនៃការទាមទារនេះ ប៉ុន្តែថា ខ្លួនមិនបានធ្វើសំណើបែបនេះទេ។ ប៉ុនែ្តយ៉ាងណាក៏ដោយ នៅក្នុងការផ្សាយបន្តបន្ទាប់ លោក Durov បានកំណត់អត្តសញ្ញាណមន្ត្រីដែលពាក់ព័ន្ធគឺលោក Nicolas…
-

ឯកឧត្តម នេត្រ ភក្ត្រា៖ ការសរសេរព័ត៌មាន មិនមែនត្រឹមតែសរសេរឱ្យតែបានទេ ត្រូវតែជាព័ត៌មានពិត ត្រឹមត្រូវ និងមានផលប្រយោជន៍សម្រាប់អ្នកអាន
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ការសរសេរព័ត៌មាន មិនមែន ត្រឹមតែសរសេរឱ្យតែបានទេ ត្រូវតែជាព័ត៌មានពិត ត្រឹមត្រូវ និងមានផលប្រយោជន៍សម្រាប់អ្នកអាន ។ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញ ជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតមូលដ្ឋានលើកទី១ ជូនដល់មន្ត្រី រាជការនៃក្រសួងព័ត៌មាន នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ។ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា ការដាក់ចេញផែនការបណ្តុះបណ្តាល ធនធានមនុស្សជំនាញនៅក្នុងវិស័យព័ត៌មាន គឺដើម្បីឆ្លើយតបតាមការវិវឌ្ឍនៃបច្ចេកវិទ្យា ក្នុងការធានា ប្រសិទ្ធភាពការងារព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា, ខណៈនៅឆ្នាំ២០២៥នេះ ក្រសួងព័ត៌មានបាន ដាក់ចេញផែនការបណ្តុះបណ្តាលធនធានមនុស្សចំនួនជាង ៨០វគ្គ ដើម្បីដើរឱ្យស្របជាមួយនឹងការវិវឌ្ឍ នៃបច្ចេកវិទ្យា ការវិវឌ្ឍនៃសង្គម និងតម្រូវការធនធានមនុស្សជំនាញក្នុងវិស័យព័ត៌មាន និងប្រព័ន្ធ ផ្សព្វផ្សាយ។ ចំពោះកិច្ចការងារបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មាន ធ្វើឡើងដើម្បីឆ្ពោះទៅ ពង្រឹងសមត្ថភាពស្ថាប័ន និងលើកកម្ពស់ប្រសិទ្ធភាពការងារប្រកបដោយប្រសិទ្ធភាពខ្ពស់តាមរយៈការ ដាក់ចេញនូវផែនការអភិវឌ្ឍមូលធនមនុស្សដែលក្រសួងព័ត៌មាន បាននិងកំពុងអនុវត្ត មិនត្រឹមតែជួយ ជំរុញការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស្របតាមការវិវត្តនៃសង្គមជាតិ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ…
-

បេក្ខជន ៤១នាក់បន្តទៅប្រឡើងលើវិញ្ញាសារសេរលើកទី២ នៃការប្រឡងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្របខណ្ឌទីស្តីការគណរដ្ឋមន្រ្តី
(ភ្នំពេញ)៖ ការប្រឡងមន្ត្រីអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ រកឃើញអ្នកជាប់ ៤១នាក់ បន្តទៅប្រឡងលើវិញ្ញាសាសរសេរលើកទី ២។ ការប្រឡងលើវិញ្ញាសាសរសេរលើកទី ២នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៥ ខែឧសភា ខាងមុខ ដែលនឹងជ្រើសរើសអ្នកជាប់ចុងក្រោយត្រឹម ១៥នាក់ប៉ុណ្ណោះ។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង ព្រមទាំងសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មការពាក់ព័ន្ធទាំងអស់ កំពុងមានវត្តមាននៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់ និងចុះហត្ថលេខាសម្រេចទទួលស្គាល់លើលទ្ធផលបេក្ខជនប្រឡងជាប់នៅក្នុងដំណាក់កាលទី១ (វិញ្ញាសាសរសេរលើកទី១) នៃការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី។ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីច្បាប់ ឱ្យចូលបម្រើការងារនៅអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក្នុងក្របខ័ណ្ឌទីស្តីការគណៈរដ្ឋមន្រ្តី (វិញ្ញាសាសរសេរលើកទី១) កាលពីថ្ងៃទី១៨ខែឧសភា មានបេក្ខជនចូលរួមប្រឡងចំនួន ៥០៧អង្គនាក់និងមានបេក្ខជនដែលជា(ជនពិការចំនួន ៦រូប)បានចូលរួមប្រឡងប្រជែង ក្នុងនោះមានបេក្ខជនពិការភ្នែកទាំងសងខាង (១រូប)ក៏បានចូលរួមប្រឡងប្រជែងជា មួយ បេក្ខជនដទៃទៀត ប្រកបដោយបរិយាបន្ន។ សូមជម្រាបថា សម្រាប់បេក្ខជនដែលបានប្រឡងជាប់វិញ្ញាសាសរសេរលើកទី១ នឹងត្រូវបន្តចូលរួមប្រឡងប្រជែងវិញ្ញាសាសរសេរលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល៕ ដោយ៖ ង៉ាន់ ទិត្យ រូបភាព៖ រិន…
-

ឯកឧត្តម ប៉ែន បូណា៖ កម្ពុជាមានទាំងសន្តិភាព មានទាំងស្ថេរភាពនយោបាយ សេដ្ឋកិច្ច និងម៉ាក្រូសេដ្ឋកិច្ច
(ភ្នំពេញ)៖ពិភពលោកនាពេលបច្ចុប្បន្ននេះជួបនូវស្ថានភាពច្របូកច្របល់ច្រើនក្នុងនេះរាប់ទាំងជម្លោះប្រដាប់អាវុធ សង្រ្គាមពាណិជ្ជកម្ម និងណាមួយគ្រោះធម្មជាតិកាន់តែកាចសាហាវ ជាងមុន ប៉ុន្តែចាត់ទុកថាជាភព្វសំណាងណាស់របស់កម្ពុជា ដែលមានទាំងសន្តិភាព ស្ថេរភាពនយោបាយ ហើយនិងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ដែលទាំងអស់នេះផ្តើមចេញពីសិល្បៈការគ្រប់គ្រងដឹកនាំ ចាត់ចែងប្រកបដោយភាពប៉ិនប្រសព្វប្រកបដោយភាពឈ្លាសវៃរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជារបស់យើង។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៧ ក្រោមមូលបទ៖ «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយ ជាតិ តំបន់ និងអន្តរជាតិ» នាថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ប៉ែន បូណា បានលើកឡើងដោយបញ្ជាក់ថាក្នុងចំណោមស្ថេរភាពជាច្រើនក្នុងនេះជាក់ស្តែងដូចជាអត្រាប្តូរប្រាក់នៅកម្ពុជាយើងឃើញហើយថាអាចរក្សាបានភាពលំនឹងល្អពោលគឺមិនមានឡើងឬចុះអ្វីទេ។នេះបញ្ជាក់ថាទាំងអស់នេះមិនអាចកើតឡើងដោយឯកឯងបាននោះឡើយ។ ឯកឧត្តមមានប្រសាសន៍ថា៖ឈរលើស្ថានភាពដ៏ល្អបែបនេះរាជរដ្ឋាភិបាលបាននិង កំពុងបន្តអភិវឌ្ឍន៍ប្រទេសដោយរីកចម្រើនទៅមុខជាលំដាប់ ដោយសកម្មខ្លាំងក្លា និង ទទួលបានសមិទ្ធផលថ្មីៗបន្ថែមទៀតជាក់ស្តែងក្នុងរយៈពេល៣ខែ ចុងក្រោយនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសម្ពោធសមិទ្ធផលធំៗជាច្រើនសម្រាប់ពលរដ្ឋកម្ពុជា។ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានបញ្ជាក់ដែរថាកន្លងមក មានអ្នកប្រឆាំងគេបើកភ្នែកចាំមើលថាតើរាជរដ្ឋាភិបាលកម្ពុជាចាប់យកអាម៉េរិក ឬចាប់យកចិន ដោយពួកគេបានអះអាងថា បើចាប់យកសហរដ្ឋអាមេរិក កម្ពុជានឹងបានសាច់គោ តែបើចាប់យកចិន កម្ពុជានឹងស្ពៃហើយ។ ជាការឆ្លើយតបទៅនឹងរឿងដ៏គួរឱ្យអស់សំណើចមួយនេះប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មិនទុកយូរក៏ចេញមកឆ្លើយថា កម្ពុជាចាប់យកទាំងពីរ…
-

ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រតាន់៖ វិស័យការទូតកម្ពុជាមួយរយៈនេះ មានភាពសកម្មកាន់តែច្រើនក្នុងទិសដៅពង្រីកចំណងមិត្តភាពនិងក៏ដូចជាលើកកម្ពស់សន្តិភាពនៅកម្ពុជា
(ភ្នំពេញ)៖ ក្នុងរយៈពេល ៣ខែចុងក្រោយនេះវិស័យការទូតរបស់កម្ពុជាមានភាពសកម្ម និងមមាញឹកជាងប្រក្រតី តាមរយៈព្រឹត្តិការណ៍សំខាន់ៗជាច្រើនក្នុងទិសដៅដើម្បីពង្រីកមិត្តភាព ជាមួយបណ្តាប្រទេសនានានិងក៏ដូចជាលើកកម្ពស់សន្តិភាពនៅកម្ពុជា។ ថ្លែងក្នុងវេទិកាសារព័ត៌មានលើកទី៧ ក្រោមមូលបទ៖ «កម្ពុជាឈរកាន់តែរឹងមាំលើឆាកនយោបាយជាតិ តំបន់ និងអន្តរជាតិ» នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រីឯកឧត្តម ហ្សង់ ហ្រ្វង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេសបញ្ជាក់ថាសម្រាប់សកម្មភាពសំខាន់ៗដែលកម្ពុជាសម្រេចបាននាកន្លងមកនេះមានដូចជា ដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងទីម័រឡេស្តេ ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន កិច្ចពិភាក្សាមួយចំនួនតាមប្រព័ន្ធទូរស័ព្ទរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្ដី ជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ជាមួយនាយករដ្ឋមន្ត្រីសិង្ហបូរី និងជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ជាដើម រួមទាំងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនមកកាន់កម្ពុជា ក៏ដូចជាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ លោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រមកកម្ពុជាដើម។ ឯកឧត្តម ហ្សង់ ហ្រ្វង់ស័រតាន់ បានបញ្ជាក់បន្ថែមថា កម្ពុជាពិតជាបានបន្តរឹតចំណងមេត្រីភាពជាមួយនឹងបណ្តាមិត្តចាស់ (មិត្តប្រពៃណី) ហើយទន្ទឹមនេះក៏បានខិតខំកសាងមិត្តថ្មីជាមួយបណ្តាប្រទេសដៃគូថ្មីថ្មោង ផងដែរក្នុងនេះជាក់ស្តែងដំណើរទស្សនកិច្ចរបស់សម្តេចតេជោទៅកាន់ប្រទេសឥណ្ឌូណេស៊ី និងទីម័រឡេស្តេ កាលពីពេលថ្មីៗកន្លងទៅនេះគឺបានស្តែងឱ្យឃើញនូវកិត្យានុភាពខ្ពស់ត្រដែតឡើងជាលំដាប់របស់សម្តេចតេជោ ហ៊ុន សែន…
-

លោកTrump៖ រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមកិច្ចចរចាភ្លាមៗស្តីពីបទឈប់បាញ់ ក្រោយជួបលោកPutin តាមទូរស័ព្ទ
លោកTrump៖ រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមកិច្ចចរចាភ្លាមៗស្តីពីបទឈប់បាញ់ ក្រោយជួបលោកPutin តាមទូរស័ព្ទ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ ១៩ ឧសភា ថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមការចរចាភ្លាមៗ ឆ្ពោះទៅរកបទឈប់បាញ់ និងការបញ្ចប់សង្រ្គាមមានរយៈពេលបីឆ្នាំដែលការលើកឡើងបែបនេះធ្វើឡើង បន្ទាប់ពីលោកបានជួបសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ ក្នុងការប្រកាសនៅលើបណ្ដាញសង្គម Truth Social លោក Trump បាននិយាយថា លោកបានបញ្ជូនបន្តផែនការសម្រាប់កិច្ចពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ក៏ដូចជាមេដឹកនាំនៃសហភាពអឺរ៉ុប បារាំង អ៊ីតាលី អាល្លឺម៉ង់ និងហ្វាំងឡង់ ក្នុងការហៅទូរស័ព្ទជាក្រុមបន្ទាប់ពីកិច្ចប្រជុំរបស់លោកជាមួយលោក Putin។ លោក Trump បាននិយាយថា រុស្ស៊ី និងអ៊ុយក្រែន នឹងចាប់ផ្តើមការចរចាភ្លាមៗ ឆ្ពោះទៅរកបទឈប់បាញ់ ហើយសំខាន់ជាងនេះទៅទៀត គឺការបញ្ចប់សង្រ្គាម ។ក្រោយមកនៅឯសេតវិមាន លោកបានបន្ថែម លោកគិតថាវឌ្ឍនភាពខ្លះកំពុងត្រូវបានបង្កើតឡើងហើយ។ បន្ទាប់ពីបាននិយាយទៅកាន់លោក Trump លោក Putin…
-

រុស្ស៊ីបញ្ជាដ្រូន ២៧៣ គ្រឿងវាយប្រហារអ៊ុយក្រែន មុនជំនួបលោក Trump និងលោក Puti
កៀវ ៖ មន្រ្តីអ៊ុយក្រែននៅថ្ងៃអាទិត្យនិយាយថា រុស្ស៊ីបានបើកការវាយប្រហារដោយយន្តហោះដ្រូនធំបំផុតមិនធ្លាប់មានប្រឆាំងអ៊ុយក្រែន ចាប់តាំងពីសង្រ្គាមចាប់ផ្តើម ដោយកំណត់គោលដៅលើតំបន់ជាច្រើន រួមទាំងរដ្ឋធានីកៀវ ជាទីដែលស្រ្តីម្នាក់បានស្លាប់បាត់បង់ជីវិត នេះបើតាមសេចក្តីរាយការណ៍របស់ BBC។ ការវាយប្រហារដ្រូនទ្រង់ទ្រាយធំនេះ កើតឡើងមួយថ្ងៃមុនពេលលោកប្រធានាធិបតីអាមេរិកក លោក ដូណាល់ ត្រាំ សន្ទនាតាមទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ខណៈដែលលោក ត្រាំ កំពុងជំរុញឱ្យមានបទឈប់បាញ់។ កងទ័ពអាកាសអ៊ុយក្រែនរាយការណ៍ថា រុស្ស៊ីបានបាញ់បង្ហោះយន្តហោះដ្រូនចំនួន ២៧៣គ្រឿងនៅម៉ោង៨ព្រឹកថ្ងៃអាទិត្យ ដោយកំណត់គោលដៅលើតំបន់រដ្ឋធានីកៀវ ភាគកណ្តាល និងតំបន់ Dnipropetrovsk ព្រមទាំងតំបន់ Donetsk នៅភាគខាងកើត។ ក្នុងនោះដ្រូនចំនួន៨៨គ្រឿងត្រូវបានបាញ់ទម្លាក់ និង ១២៨គ្រឿងទៀតមិនបានបង្កការខូចខាតធ្ងន់ធ្ងរទេ។ ក្រៅពីការវាយប្រហារដោយដ្រូន អង្គភាពសេវាចារកម្មអ៊ុយក្រែនជឿជាក់ថា រុស្ស៊ីក៏មានបំណងបាញ់មីស៊ីលបាលីស្ទីកអន្តរទ្វីប កាលពីល្ងាចថ្ងៃអាទិត្យផងដែរ ដែលនេះជាការប៉ុនប៉ងបំភិតបំភ័យប្រទេសលោកខាងលិច។ យ៉ាងណា អ៊ុយក្រែន និងរុស្ស៊ី បានបើកកិច្ចចរចាទល់មុខគ្នាជាលើកដំបូងក្នុងរយៈពេលជាង ៣ឆ្នាំមកនេះ កាលពីថ្ងៃសុក្រសប្តាហ៍មុន ក្រោមសម្ពាធពីលោកប្រធានាធិបតី Trump ដើម្បីព្រមព្រៀងលើបទឈប់បាញ់នៅក្នុងសង្រ្គាមដែលលោកបានសន្យាថា នឹងបញ្ចប់ឲ្យបានឆាប់រហ័ស។ ហើយជាលទ្ធផលនោះ ភាគីជម្លោះទាំងពីរបានឯកភាពដោះដូរឈ្លើយសឹកសង្គ្រាមចំនួន ១.០០០នាក់រៀងៗខ្លួន ប៉ុន្តែបរាជ័យមិនបានឈានដល់បទឈប់បាញ់ទេ៕ ប្រភព ៖…
-

អាមេរិកស៊ើបអង្កេតករណីនាវាម៉ិកស៊ិកបុកស្ពាន Brooklyn ដ៏ល្បីនៅញូវយ៉ក
វ៉ាស៊ីនតោន ៖ អាជ្ញាធរទីក្រុងញូវយ៉កកំពុងបើកការស៊ើបអង្កេតកន្លែង ដែលនាវាហ្វឹកហ្វឺនកងទ័ពជើងទឹកម៉ិចស៊ិកបើកបុកស្ពាន Brooklyn នៅទីក្រុងញូវយ៉ក ដើម្បីស្វែងរកតម្រុយអំពីរបៀបដែលការប៉ះទង្គិចគ្នាធ្ងន់ធ្ងរកើតឡើង នេះបើតាមការចេញផ្សាយរបស់ BBC។ ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិអាមេរិកនិយាយថា ខ្លួនកំពុងបញ្ជូនអ្នកជំនាញមួយក្រុមទៅជួយដល់ប្រតិបត្តិការស៊ើបអង្កេត ដែលមានការសម្របសម្រួលរវាងរដ្ឋាភិបាលអាមេរិក និងម៉ិកស៊ិក។ រដ្ឋមន្រ្តីកងទ័ពជើងទឹកម៉ិកស៊ិក លោក Morales Ángeles បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លទ្ធផលនៃការស៊ើបអង្កេតណាមួយ នឹងត្រូវអនុវត្តតាម “តម្លាភាព និងការទទួលខុសត្រូវទាំងស្រុង”។ អភិបាលក្រុងញូវយ៉ក លោក Eric Adams បាននិយាយកាលពីថ្ងៃអាទិត្យថា អំឡុងពេលកើតហេតុ មនុស្ស ២៧៧នាក់បានស្ថិតនៅលើនាវានោះ ហើយមនុស្សពីរនាក់បានស្លាប់ ដោយសាររងរបួសធ្ងន់ និង ១៩នាក់ផ្សេងទៀតរងរបួស។ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានបង្ហោះសារលើបណ្តាញសង្គម X ថា លោកស្រីមានអារម្មណ៍សោកសៅយ៉ាងខ្លាំង ចំពោះការស្លាប់របស់មនុស្សទាំងពីរនាក់។ នាវាហ្វឹកហ្វឺនម៉ិកស៊ិកឈ្មោះ Cuauhtémoc បានបើកចូលទៅជិតស្ពាននិមិត្តរូបនៃទន្លេ East River ជិតនឹងផ្នែកនៃតំបន់ Manhattan ដែលតភ្ជាប់ជាមួយតំបន់ Brooklyn ដ៏ល្បីរបស់ទីក្រុងញូវយ៉ក។ បង្គោលក្ដោងកម្ពស់ ៤៥ម៉ែត្រ…
-

ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា
ភ្នំពេញ៖ ថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិ ផ្លូវការដែលត្រូវបានកំណត់ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអនុក្រឹត្យ លេខ១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ សម្រាប់ជាការរំឭក ដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ ក្នុងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសខួបលើកទី៨ ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានលើកឡើងថា ទិវាជាតិនៃការចងចាំបង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរព វិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបប កម្ពុជា ប្រជាធិបតេយ្យ, លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ, ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះ និងក្រុមគ្រួសារ,ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា, និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹងអំពីអំពើ ឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើង សាជាថ្មី។ គួរជម្រាបថា រដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ខែឧសភា ជា «ទិវាចងកំហឹង» កាលពី…