Author: Dol Pheakdey
-

លោក Trump ចង់ជម្លៀសប្រជាជនប៉ាឡេស្ទីន ១លាននាក់ទៅលីប៊ី
វ៉ាស៊ីនតោន ៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក Donald Trump កំពុងធ្វើការលើផែនការមួយ ដើម្បីផ្លាស់ប្តូរទីលំនៅអចិន្ត្រៃយ៍របស់ប្រជាជនប៉ាឡេស្ទីនប្រហែល ១លាននាក់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបទៅកាន់ប្រទេសលីប៊ី នេះបើតាមប្រភពពីទូរទស្សន៍ NBC News។ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកដដែល បានឲ្យដឹងទៀតថា ផែនការនេះស្ថិតនៅក្រោមការពិចារណាយ៉ាងម៉ត់ចត់ ដែលរដ្ឋបាលលោក Trump បានពិភាក្សាជាមួយថ្នាក់ដឹកនាំប្រទេសលីប៊ី។ បើតាម NBC News ជាថ្នូរនឹងការតាំងទីលំនៅថ្មីរបស់ជនជាតិប៉ាឡេស្ទីននោះ រដ្ឋបាលលោក Trump អាចនឹងបញ្ចេញមូលនិធិរាប់ពាន់លានដុល្លារដល់ប្រទេសលីប៊ី ដែលអាមេរិកបានបង្កក។ យ៉ាងណាមិញ មិន ទាន់ មាន កិច្ច ព្រម ព្រៀង ចុង ក្រោយ ត្រូវបានរាយការណ៍នៅឡើយទេ។ NBC News បានឲ្យដឹងទៀតថា កិច្ចខិតខំប្រឹងប្រែង ដើម្បីតាំងទីលំនៅថ្មីដល់ប្រជាជនប៉ាឡេស្ទីនប្រហែល ១លាននាក់ ទំនងជាត្រូវប្រឈមមុខនឹងឧបសគ្គ ដោយសារតែផែនការនេះ នឹងត្រូវចំណាយលុយដ៏ច្រើនសម្បើម។ កន្លងមក លោកប្រធានាធិបតី Trump បានស្នើកាលពីខែកុម្ភៈថា អាមេរិកនឹងកាន់កាប់តំបន់ហ្គាហ្សា ហើយផ្លាស់ទីអ្នកស្រុកទៅកន្លែងផ្សេង និងកសាងតំបន់នោះជុំវិញឡើងវិញ។ ការលើកឡើងបែបនេះ បាននាំឲ្យមានការជំទាស់តវ៉ា ពី…
-

លោក Zelensky ថ្កោលទោសយ៉ាងខ្លាំង ក្រោយរុស្ស៊ីវាយប្រហារឡានក្រុងស្លាប់ជនស៊ីវិល ៩នាក់
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានថ្កោលទោសយ៉ាងខ្លាំង បន្ទាប់ពីកងកម្លាំងរុស្ស៊ីវាយប្រហារដ្រូនកម្ទេចឡានក្រុងដឹកជនស៊ីវិលមួយគ្រឿង បណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់បាត់បង់ជីវិត និង ៧នាក់រងរបួសធ្ងន់-ស្រាល ដោយលោកថែមទាំងអំពាវនាវជាថ្មីឲ្យមានការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងបំផុតប្រឆាំងនឹងរុស្ស៊ី។ តាមរយៈបណ្តាញសង្គម មេដឹកនាំអ៊ុយក្រែនរូបនេះបានចាត់ទុកការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ីថា ជាការសម្លាប់ជនស៊ីវិលដោយចេតនា និងថា បើគ្មានទណ្ឌកម្មធ្ងន់ធ្ងរបំផុតទេ រុស្ស៊ីនឹងមិនខ្លាចញញើតស្វែងរកផ្លូវការទូតពិតប្រាកដទេ។ ដូច្នេះអ៊ុយក្រែនរំពឹងថា នឹងមានការដាកទណ្ឌកម្មតឹងរ៉ឹងបំផុតប្រឆាំងរុស្ស៊ី ពីសំណាក់អាមេរិក អឺរ៉ុប និង ដៃគូទាំងអស់របស់ទីក្រុងកៀវ។ លោកប្រធានាធិបតី ហ្សេលេនស្គី ក៏បាននឹងកំពុងទាមទារឱ្យមានកិច្ចប្រជុំកំពូលជាមួយមេដឹកនាំរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ផងដែរ ខណៈអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ផេសកូវ បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា កិច្ចពិភាក្សារវាងលោក ពូទីន និងលោក ហ្សេលេនស្គី អាចធ្វើទៅបាន បើសិនគណៈប្រតិភូប្រទេសទាំងពីរឈានដល់កិច្ចព្រមព្រៀងជាក់លាក់។ អ្នកតំណាងអ៊ុយក្រែន និងរុស្ស៊ីបានបើកការចរចាដោយផ្ទាល់កម្រិតខ្ពស់ជាលើកដំបូងក្នុងរយៈពេលជិតបីឆ្នាំនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី កាលពីថ្ងៃសុក្រ។ ពួកគេបានយល់ព្រមលើការដោះដូរឈ្លើយសឹកចំនួន ១.០០០នាក់ទៅវិញទៅមក ហើយក៏បានសម្រេចចិត្តដែរថា ពួកគេនឹងបន្តពិភាក្សាបន្ថែមទៀត៕ ប្រភព ៖ NHK
-

លោក Trump បបួលលោក Putin ជជែករឿងសង្គ្រាមអ៊ុយក្រែន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោកមានបំណងនិយាយទូរស័ព្ទជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ពាក់ព័ន្ធនឹងសង្គ្រាមអ៊ុយក្រែនជាង ៣ឆ្នាំកន្លងមកនេះ។ លោកប្រធានាធិបតី ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមនៅថ្ងៃសៅរ៍ថា ការសន្ទនារវាងគាត់ជាមួយលោកប្រធានាធិបតី ពូទីន នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទស្អែកនេះ។ មេដឹកនាំអាមេរិករូបនេះបន្ថែមថា បន្ទាប់មកលោកនឹងជជែកជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងមេដឹកនាំប្រទេស ជា សមាជិក ណាតូ ផ្សេងៗ។ បើតាមការអះអាងរបស់លោក ដូណាល់ ត្រាំ គាត់មានគោលបំណងបំបែករបាំងឧបសគ្គឆ្ពោះទៅរកបទឈប់បាញ់មួយ ដែលកើតឡើងពីការរៀបចំកិច្ចប្រជុំកំពូលមួយ។ ហើយលោក ត្រាំ ផ្ទាល់សង្ឃឹមខ្ពស់ថា កិច្ចប្រជុំនោះនឹងពាំនាំមកនូវសន្តិភាព ហើយសង្រ្គាមដ៏ឃោរឃៅនេះ ដែលជាសង្រ្គាមដែលមិនគួរកើតឡើងនោះ នឹងត្រូវបញ្ចប់ទៅវិញភ្លាមៗ៕ ប្រភព ៖ AFP
-

-

ប្រមុខកងទ័ពកម្ពុជា៖ សមយុទ្ធរវាងកងទ័ពកម្ពុជា និងចិនក្លាយជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិ ការដ៏រឹងមាំដោយគ្មានអ្នកណាបំបែកបាន
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអះអាងថា ការធ្វើសមយុទ្ធ«នាគមាស»រវាងកងទ័ពកម្ពុជា និងចិន បានក្លាយ ជានិម្មិតរូបនៃកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដោយគ្មានអ្នកណាអាចបំបែកបាននោះឡើយ ខណៈការធ្វើសមយុទ្ធនេះមិនមែនជាលើកដំបូង ហើយក៏មិនមែនជាលើកចុងក្រោយនោះដែរ។ ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីភាពពិធីបើកសមយុទ្ធ«នាគមាសឆ្នាំ២០២៥» រវាងកងទ័ព កម្ពុជា និងចិន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ដែលស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងថា សមយុទ្ធ«នាគមាស»ប្រចាំឆ្នាំរវាងកងយោធពលខេមរភូមិន្ទជាមួយកងទ័ពរំដោះប្រជាជនចិននៅឆ្នាំ២០២៥នេះ ត្រូវបានពង្រីកទំហំកាន់តែធំ ខ្លឹមសារកាន់តែស៊ីជម្រៅ និងចំនួនយោធិន យុទ្ធោបករណ៍ចូលរួមកាន់តែច្រើន និងទំនើបជាងឆ្នាំមុនៗ ខណៈមានកម្លាំងចូលរួមចម្រុះគ្នារវាងកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពជើងអាកាស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានជំនាញផ្សេងៗចូលរួមផងដែរ ដើម្បីឱ្យស្របទៅនឹងទំហំកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរកម្ពុជា-ចិន ដែលកាន់តែរីកចម្រើន និងស៊ីជម្រៅជាលំដាប់លើគ្រប់វិស័យនោះ។ នាយឧត្តមសេនីយ៍ បានបង្ហាញការជឿជាក់ថា សមយុទ្ធនាគមាសនេះ នឹងបន្តរីកចម្រើន និងពង្រីកដល់ទ័ពជំនាញផ្សេងៗទៀតនាពេលអនាគត ដើម្បីផលប្រយោជន៍កងទ័ពនៃប្រទេសទាំងពីកម្ពុជា-ចិន ហើយគោលបំណងនៃសមយុទ្ធនាគមាស-២០២៥ គឺដើម្បីអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជមនូវទំនាក់ទំនងជាដៃគូកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន ពង្រឹងទំនុកចិត្តនយោបាយកម្រិតខ្ពស់ទៅវិញទៅមក បម្រើឱ្យការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ជំរុញកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរបទពិសោធន៍ រវាងកងទ័ពទាំងពីរ ពង្រឹងទស្សនៈសន្តិសុខដែលមានលក្ខណៈរួមគ្នា…
-

វៀតណាមគ្រោងចាយ៦០ពាន់លានដុល្លារ សង់ផ្លូវដែកល្បឿនលឿន
ហាណូយ ៖ ក្រុមហ៊ុនវៀតណាម VinSpeed បានស្នើវិនិយោគ លើគម្រោងផ្លូវរថភ្លើងល្បឿនលឿន តម្លៃប្រមាណ ៦១ពាន់ដុល្លារអាមេរិក ដែលនឹងភ្ជាប់ រវាងភាគខាងជើង និងខាងត្បូង។ បើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress នាពេលថ្មីៗនេះ ក្រុមហ៊ុន VinSpeed ដែលជាបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនឯកជនធំបំផុតរបស់វៀតណាម Vingroup បានអះអាងថា បច្ចុប្បន្ន ខ្លួនកំពុងពិភាក្សាជាមួយដៃគូឈានមុខគេ មកពីប្រទេសចិន អាល្លឺម៉ង់ និងជប៉ុន ដើម្បីសម្រួលដល់ការផ្ទេរបច្ចេកវិទ្យា និងការផលិតក្បាលរថភ្លើង ទូរថភ្លើង និង ប្រព័ន្ធផ្តល់សញ្ញា ជាដើម។ ក្រុមហ៊ុន VinSpeed បានបន្តថា គម្រោងនេះ គ្រោងនឹងចាប់ផ្តើមការសាងសង់ នៅមុនខែធ្នូ ឆ្នាំ២០២៥ ហើយមានផែនការ បញ្ចប់រួចរាល់ នៅឆ្នាំ២០៣០។ ក្រុមហ៊ុន ប្តេជ្ញាប្រមូលទុន ២០% នៃកញ្ចប់ថវិកាវិនិយោគសរុប ដែលស្មើនឹង ១២.២៧ ពាន់លានដុល្លារ ហើយនៅសេសសល់ ៨០%ទៀត ក្រុមហ៊ុនបានស្នើសុំខ្ចី ពីថវិការដ្ឋ តាមរយៈកម្ចីគ្មានការប្រាក់ ដែលអាចសងវិញ…
-

មន្ត្រីឥណ្ឌាថា Trump និយាយកុហកថា ឥណ្ឌាលែងយកពន្ធទំនិញនាំចូលពីអាមេរិក
បរទេស៖ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកហុកដែលថា ប្រទេសឥណ្ឌានឹងលែងយកពន្ធទាំងអស់ លើទំនិញនាំចូល ពីអាមេរិក នេះគឺជាអះអាងរបស់រដ្ឋមន្ត្រីការបរទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមការចុះផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន BBC បានឲ្យដឹងថា ការលើកឡើងនេះ គឺជាការឆ្លើយតបទៅកាន់ លោក Trump ដែលបានអះអាង ចេញពីប្រទេសកាតាថា រដ្ឋាភិបាលទីក្រុង ញូវ ដេល្លី បានស្នើអាមេរិក នូវកិច្ចព្រមព្រៀងមួយដែលថា ឥណ្ឌាមានឆន្ទៈ ក្នុងការមិនគិតពន្ធ លើទំនិញរបស់អាមេរិក ទាំងអស់។ នៅពេលនោះដែរ លោក Trump បានប្រាប់លោក Tim Cook ថា លោកមិនចង់ឲ្យ Apple ផលិត iphone នៅឥណ្ឌា នោះទេ ដោយសារតែឥណ្ឌា ជាប្រទេសមួយចំណោមប្រទេស ដែលមានពន្ធខ្ពស់បំផុត នៅលើពិភពលោក។ ចេញមុខឆ្លើយតបរឿងនេះ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar បានបញ្ជាក់ថា មកដល់ពេលនេះ ពុំទាន់មានការសម្រេចអ្វីទាំងអស់ ដែលមានន័យថា…
-

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ នាព្រឹកនេះ
(ពោធ៌សាត់)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ សមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ។ លោក ហួន ស៊ីថា នាយកវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ បានឱ្យដឹងថា វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ គឺជាវិទ្យល័យ មួយក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ លោកបានលើកឡើងពីប្រវត្តិវិទ្យាល័យនេះ ដើមឡើយគឺជាអនុវិទ្យល័យប្រម៉ោយ ដែលបានបង្កើតឡើងក្នុងឆ្នាំ២០០៣ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានផ្ទៃដីទំហំ ៨៨,៤០៤ម៉ែត្រការ៉េ និងមានអគារសិក្សាចំនួន ១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យ ១ខ្នង ក្រោមជំនួយទ្រទ្រង់ ពីធនាគារអភិវឌ្ឍន៍អាស៊ី ។ លោកនាយកវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ…
-

មហាសេដ្ឋីសំណង់ថៃម្នាក់ជាប់គុកមួយជីវិតពាក់ព័ន្ធហេតុការណ៍បាក់អគារពេលរញ្ជួយដី
បាងកក ៖ តុលាការបានចេញដីកាចាប់ខ្លួនមនុស្សចំនួន ១៧នាក់ ក្នុងចំណោមនោះ មានមហាសេដ្ឋីក្នុងវិស័យសំណង់ម្នាក់ផងដែរ ដោយចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធការសាងសង់អគារកម្ពស់ ៣០ជាន់ដែលបានដួលរលំ និងសម្លាប់កម្មករជាច្រើននាក់ ក្នុងអំឡុងពេលគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយកាលពីខែមីនាកន្លងទៅ ហើយពួកគេនឹងត្រូវប្រឈមមុខការកាត់ទោសជាប់គុកមួយជីវិត។ ប៉ូលិសថៃនិយាយថា អ្នកដែលត្រូវបានចោទប្រកាន់ទាំងនោះ រួមមាននាយកប្រតិបត្តិ និងវិស្វករមកពីក្រុមហ៊ុនចំនួន៧ ដែលជាប់ពាក់ព័ន្ធនឹងការរចនា ការសាងសង់ និងការត្រួតពិនិត្យអគារដែលដួលរលំនោះ។ លោក Premchai Karnasuta អតីតប្រធានក្រុមហ៊ុនសំណង់ធំបំផុតរបស់ប្រទេសថៃ Italian Thai Development Pcl ក៏ត្រូវបានចាប់ខ្លួនផងដែរ។ ស្នងការរងប៉ូលិសក្រុងបាងកក ឧត្តមសេនីយ៍ទោ Somkuan Puengsap បានអះអាងថា ការចោទប្រកាន់ទាំងនោះ មានដូចជាការរំលោភលើគុណភាពនៃសំណង់អគារ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ជាច្រើន ដោយមនុស្សទាំង ១៧នាក់នោះ ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន ៨៩នាក់ នៅក្នុងប្រតិបត្តិការរយៈពេល ៦សប្តាហ៍ នៅក្នុងគំនរបាក់បែកនៃអគារការិយាល័យសវនកម្មរដ្ឋកម្ពស់ ៣០ជាន់ ដែលបានសាងសង់នៅក្នុងទីក្រុងបាងកក ជាអគារខ្ពស់តែមួយគត់ដែលបានដួលរលំ ក្នុងអំឡុងពេលគ្រោះរញ្ជួយដីកម្រិត ៧,៧រ៉ិចទ័រ។ ទន្ទឹមគ្នានេះ អាជ្ញាធរថៃក៏បាននឹងកំពុងស៊ើបអង្កេតពីមូលហេតុនៃការបាក់អគារ បន្ទាប់ពីគ្រោះថ្នាក់ដ៏សាហាវបំផុតមួយក្នុងប្រទេសថៃ ខណៈគិតមកទល់ពេលនេះ មនុស្ស ៧នាក់នៅតែបន្តបាត់ខ្លួននៅឡើយ៕ ប្រភព…
-

ក្រុម Hamas ថា អ៊ីស្រាអែលមិនចង់បានសន្តិភាពទេ
ហ្គាហ្សា ៖ ក្រុមហាម៉ាស់ នៅថ្ងៃព្រហស្បតិ៍ និយាយថា អ៊ីស្រាអែលបានព្រងើយកន្តើយនឹងកិច្ចខិតខំប្រឹងប្រែងសម្រុះសម្រួលបន្តឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សា ពីព្រោះខ្លួនមិនចង់ឱ្យសង្រ្គាមដល់ទីបញ្ចប់ទេ។ ក្រុមហាម៉ាស់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែលកំពុងឆ្លើយតបការសម្របសម្រួលឱ្យមានបទឈប់បាញ់ ជាមួយនឹងសម្ពាធយោធាលើជនស៊ីវិល តាមរយៈការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំ និងធ្វើឱ្យពលរដ្ឋប៉ាឡេស្ទីនរងទុក្ខកាន់តែច្រើន។ បើតាមការបញ្ជាក់របស់ក្រុមហាម៉ាស់ ការទទូចរបស់អ៊ីស្រាអែលចង់បានការចរចាសន្តិភាព តែមិនព្រមបញ្ឈប់ការឈ្លានពាន និង ចិត្តគំនិតឧក្រិដ្ឋកម្មរបស់ខ្លួន ដូច្នេះសំណើចង់ចរចានោះ វាគ្រាន់តែជាលេស ដើម្បីចំណេញពេលវេលា និង បន្តសង្រ្គាមប៉ុណ្ណោះ។ ក្រុមហាម៉ាស់បានសង្កត់ធ្ងន់ទៀតថា អ៊ីស្រាអែលមិនត្រឹមតែបង្កគ្រោះថ្នាកដល់ពលរដ្ឋប៉ាឡេស្ទីនប៉ុណ្ណោះទេ អ៊ីស្រាអែលក៏ជាការគំរាមកំហែងពិតប្រាកដដល់តំបន់ និង ពិភពលោកទាំងមូល។ កងកម្លាំងអ៊ីស្រាអែលបានបន្តប្រតិបត្តិការយោធាទ្រង់ទ្រាយធំនៅហ្កាហ្សា កាលពីថ្ងៃទី១៨ ខែមីនា ក្រោយបញ្ចប់បទឈប់បាញ់រយៈពេលពីរខែ។ ចាប់តាំងពីពេលនោះមក ជនជាតិប៉ាឡេស្ទីន ២.៨៧៦នាក់ត្រូវបានសម្លាប់ និងជាង ៧.៨០០នាករងរបួស នេះបើយោងតាមអាជ្ញាធរសុខាភិបាលរបស់ហ្គាហ្សា។ អាជ្ញាធរបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ចំនួនអ្នកស្លាប់សរុបរបស់ប៉ាឡេស្ទីនចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានកើនឡើងដល់ ៥៣.០១០នាក់៕ ប្រភព ៖ AFP