Author: Dol Pheakdey
-

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី លើកទឹកចិត្តឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងសកម្មភាព ផ្តល់ឈាម ដើម្បីជួយសង្គ្រោះអាយុជីវិត
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងយុទ្ធនាការស្ម័គ្រចិត្តបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម ផ្តល់ជីវិត» និងសម្ពោធអគារសិក្សា ដែលមានទីតាំងនៅក្រុមហ៊ុនចម្ការកៅស៊ូ ទេពី អាក្រូ ស្ថិតនៅភូមិអូរត្នោត ឃុំងន ស្រុកសណ្តាន់ខេត្តកំពង់ធំ។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី ភ្ញៀវជាតិ និងអន្តរជាតិ បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន និងព្រមទាំងសិស្សានុសិស្ស សរុបជាង ៥០០នាក់។ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ បាន បានធ្វើរបាយការណ៍អំពីសមិទ្ធផលអគារសិក្សារបស់ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ និងបានធ្វើការប្តេជ្ញាចិត្ត ក្នុងការរៀបចំយុទ្ធនាការបរិច្ចាគឈាមប្រចាំឆ្នាំ ដើម្បីលើកកម្ពស់សុខុមាលភាពបុគ្កលិក គាំទ្រជាមួយប្រព័ន្ធថែទាំសុខភាពជាតិ ការពង្រឹងការអប់រំ ការអភិវឌ្ឍបរិស្ថាន និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសកសាងសហគមន៍ប្រកបដោយភាពរស់រវើកសម្រាប់យុវជនជំនាន់ក្រោយផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី…
-

រដ្ឋមន្រ្តីក្រសួងសុខាភិបាល ប្រគល់ឧបករណ៍អេឡិចត្រូនិក ៣៤២៣ គ្រឿងជូនដល់អង្គភាពសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
(ភ្នំពេញ)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលឧបករណ៍អេឡិចត្រូនិក សរុបចំនួន ៣ ៤២៣ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាល ជូនដល់អង្គភាពសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបម្រើសេវាសុខាភិបាលកាន់តែរហ័ស និងមានប្រសិទ្ធភាព ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានថ្លែងថា ឧបករណ៍អេឡិចត្រូនិចទាំងនេះគឺសម្រាប់ប្រើប្រាស់ជាពហុបំណង និងពហុមុខងារ ដើម្បីជួយសម្រួលដល់ការងារបម្រើសេវាសុខាភិលនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រព័ន្ធសុខាភិបាល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ក្នុងការធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានសុខាភិបាល ដែលឆ្លើយតបនឹងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ក៏ដូចជាយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍បន្ថែមដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ត្រូវ ប្តេជ្ញាពង្រឹងកិច្ចសហការគ្នាបន្ថែមទៀត ដើម្បីចាប់យកបច្ចេកវិទ្យាឌីជីថល ក្នុងការបម្រើសេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើង និងត្រូវយកចិត្តទុកដាក់បន្ថែមលើចំណុចសំខាន់ៗដូចខាងក្រោម៖ ១. បន្តប្តេជ្ញាចិត្តក្នុងការបម្រើសុខភាពជូនប្រជាជន ពិសេសសុខភាពសាធារណៈដោយផ្តល់អាទិភាព លើការថែទាំ និងធានាសេវាថែទាំសុខភាពអាចងាយទទួលយកបានសម្រាប់ប្រជាជនគ្រប់រូប ២. បន្តប្រកាន់ខ្ជាប់នូវសុច្ចរិតភាព និងគណនេយ្យភាព ដោយលើកកម្ពស់ស្តង់ដាក្រមសីលធម៌វិជ្ជាជីវៈ មានការទទួលខុសត្រូវខ្ពស់លើការបម្រើសេវា ៣. បន្តចាប់យកបច្ចេកវិទ្យា…
-

ឥណ្ឌា និងប៉ាគីស្ថានចង្អុលមុខដាក់គ្នារឿងធ្វេសប្រហែសការគ្រប់គ្រងអាវុធនុយក្លេអ៊ែរ
ញូវដែលី ៖ ឥណ្ឌា និង ប៉ាគីស្ថានបានចោទដាក់គ្នាអំពីការធ្វេសប្រហែសក្នុងការគ្រប់គ្រងអាវុធនុយក្លេអ៊ែរមិនបានល្អ ដោយអំពាវនាវឱ្យពិភពលោកត្រួតពិនិត្យឃ្លាំងអាវុធរបស់ប្រទេសទាំងពីរ ខណៈការចោទប្រកាន់នេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីការប្រឈមមុខគ្នាផ្នែកយោធាដ៏ធ្ងន់ធ្ងរបំផុតក្នុងរយៈពេលពីរទសវត្សរ៍។ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បានគូសបញ្ជាក់ថា ឃ្លាំងអាវុធនុយក្លេអ៊ែរប៉ាគីស្ថានគួរតែត្រូវដាក់នៅក្រោមការសង្កេតរបស់ទីភ្នាក់ងារថាមពលអាតូមិករបស់អង្គការសហប្រជាជាតិ ហៅកាត់ (IAEA)។ ថ្លែងប្រាប់កងទ័ពនៅឯមូលដ្ឋានក្នុងតំបន់កាស្មៀរខាងឥណ្ឌា លោក Singh និយាយថា ខ្ញុំចង់លើកសំណួរនេះសួរពិភពលោកថាតើអាវុធនុយក្លេអ៊ែរមានសុវត្ថិភាពទេ ពេលស្ថិតនៅក្នុងដៃប្រទេសទុច្ចរិត និងគ្មានការទទួលខុសត្រូវ? ខ្ញុំជឿថា អាវុធបរមាណូរបស់ប៉ាគីស្ថានគួរតែត្រូវដាក់ក្រោមការឃ្លាំមើលរបស់ IAEA។ ប៉ុន្មានម៉ោងក្រោយមក រដ្ឋមមន្ត្រីការបរទេសប៉ាគីស្ថាន លោក Minister Ishaq បានវាយបកថា IAEA គួរតែបើកការស៊ើបអង្កេតលើការលួច និងជួញដូរសម្ភារៈនុយក្លេអ៊ែរ និងវិទ្យុសកម្មខុសច្បាប់ម្តងហើយម្តងទៀតនៅក្នុងប្រទេសឥណ្ឌាឯណោះវិញទៅ។ ឧប្បត្តិហេតុទាំងនេះហើយ បានបង្ហាញពីអត្ថិភាពនៃទីផ្សារងងឹតសម្រាប់សម្ភារៈផលិតអាវុធប្រើប្រាស់បានពីរយ៉ាងដ៏រសើបនៅក្នុងប្រទេសឥណ្ឌា ដែលតម្រូវឲ្យសហគមន៍អន្តរជាតិគួរបើកការស៊ើបអង្កេត។ គួរបញ្ជាក់ថា ទាំងឥណ្ឌា និងប៉ាគីស្ថាន គឺជារដ្ឋមហាអំណាចនុយក្លេអ៊ែរ និងជាសមាជិកនៃទីភ្នាក់ងារថាមពលអាតូមិករបស់អង្គការសហប្រជាជាតិ ដែលមានតួនាទីគ្រប់គ្រងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ហើយជម្លោះថ្មីៗនេះរវាងប្រទេសទាំងពីរ បានឈានដល់ថ្នាក់គំរាមបាញ់នុយក្លេអ៊ែរដាក់គ្នាទៅវិញទៅមក ជាហេតុបង្កក្តីបារម្ភផ្ទុះសង្គ្រាមលោក ទើបបណ្តាមេដឹកនាំអន្តរជាតិនាំគ្នាចេញការអំពាវនាវឲ្យប្រទេសទាំងពីររក្សាភាពអត់ធ្មត់ និងត្រូវងាកមកកាន់តុចរចាវិញ ដើម្បីបន្ធូរបន្ថយភាពតានតឹង៕ ប្រភព ៖ Channel News Asia
-

យោធាមីយ៉ាន់ម៉ា វាយប្រហារជាថ្មី ស្លាប់អ្នកស្រុក៣នាក់
បរទេស ៖ របបយោធាមីយ៉ាន់ម៉ា បានបន្តវាយប្រហារតាមផ្លូវអាកាស បណ្តាលឲ្យស្លាប់អ្នកស្រុក ចំនួន៣នាក់។ ការវាយប្រហារនេះ បានកើតឡើង ក្រោយប៉ុន្មានថ្ងៃ ដែលមានការវាយប្រហារ លើសាលារៀនមួយកន្លែង ស្លាប់គ្រូ និងសិស្ស ជាច្រើននាក់។ រូបភាពបានបង្ហាញពីទិដ្ឋភាពអ្នកស្រុក នៅរដ្ឋរ៉ាក់ឃីន ភាគខាងលិច ប្រទេស បានប្រញាប់ប្រញាល់រកកន្លែងលាក់ពួន បិទបាំង ខណៈយន្តហោះយោធា ហោះជុំវិញក្បាល ហើយ សម្លេងនៃការផ្ទុះ ត្រូវបានគេឮ។ ការវាយប្រហារតាមអាកាសចុងក្រោយនេះ បានកើតមានឡើង នៅលើទីក្រុង Kyauktaw កាលពីថ្ងៃទី ១៤ ឧសភា ដោយបានសម្លាប់ជនស៊ីវិលបីនាក់ នេះបើយោងតាមអ្នកស្រុក ដែលព្យាយាមយកទ្រព្យសម្បត្តិ ចេញពីផ្ទះសម្បែង ដែលត្រូវបានបំផ្លាញ។ ក្រុមអ្នកឃ្លាំមើលបាននិយាយថា យោធាកំពុងបង្កើនយុទ្ធនាការពីលើអាកាស ខណៈដែលខ្លួនកំពុងប្រឹងប្រែងទប់ទល់នឹងគូប្រជែងប្រដាប់អាវុធ ជាច្រើន។ កាលពីដើម សប្តាហ៍នេះ កុមារចំនួន ២០នាក់ និងគ្រូបង្រៀនរបស់ពួកគេ២នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាស ក្នុងសាលារៀន ស្ថិតក្នុងតំបន់កណ្តាល នេះបើយោងតាមសាក្សី និង មន្ត្រីក្នុងតំបន់។ ប្រទេសមីយ៉ាន់ម៉ា បានរងនូវសង្រ្គាមស៊ីវិល…
-

Trump ព្រមានវាយប្រហារពួកហ៊ូធីឡើងវិញ
បរទេស ៖ លោក Trump បាននិយាយថា សហរដ្ឋអាមេរិកអាចនឹង «ត្រលប់ទៅរកការវាយលុកវិញ» ក្នុងករណីមានការវាយប្រហាររបស់ពួកឧទ្ទាម ហ៊ូធី។ ជាការលើកឡើង បន្ទាប់ពីអាមេរិកនិងហ៊ូធី បានព្រមព្រៀងឈប់បាញ់គ្នា ថ្មីៗនេះ។ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន អាចងាកទៅការវាយលុកវិញ បើក្នុងករណី មានការរវាយប្រហារ ដោយពួកឧទ្ទាម ហ៊ូធី នៅប្រទេសយេម៉ែន។ ប្រធានាធិបតី វ័យ៧៨ឆ្នាំ រូបនេះ បានអះអាងដូច្នេះ បន្ទាប់ពីមានកិច្ចព្រមព្រៀងឈប់បាញ់មួយ ក្នុងខែឧសភានេះ។ លោក Trump បាននិយាយ ចេញពីប្រទេសកាតាថា «យើងកំពុងដោះស្រាយជាមួយក្រុម ហ៊ូធី ហើយខ្ញុំគិតថា ជោគជ័យណាស់ ប៉ុន្តែប្រហែល ជាថ្ងៃស្អែក ការវាយប្រហារមួយ អាចនឹងត្រូវធ្វើឡើង ក្នុងករណីនេះ យើងត្រលប់ទៅការវាយលុកវិញ»។ គួរបញ្ជាក់ថា ចាប់តាំងពីឡើងកាន់តំណែងមក លោកប្រធានាធិបតីអាមេរិក រូបនេះ បានបញ្ជាឲ្យមានការវាយប្រហារ យ៉ាងចាស់ដៃ ទៅលើក្រុមឧទ្ទាមហ៊ូធី ដោយអះអាងថា ក្រុមនេះបង្កបញ្ហាសន្តិសុខធ្ងន់ធ្ងរ…
-

លោក Trump ថា សន្តិភាពអ៊ុយក្រែនកើតមាន លុះត្រាលោកជួបលោក Putin
ដូហា ៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថា លោកមិនរំពឹងថា នឹងមានការរីកចម្រើនធំដុំកើតចេញពីការចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ីនៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគីឡើយ លុះត្រាតែលោកបានជួបមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ លោកប្រធានាធិបតី ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One មុនចាកចេញពីកាតាទៅកាន់ប្រទេសអារ៉ាប់រួមថា ខ្ញុំមិនជឿថា នឹងមានអ្វីកើតឡើងនោះទេ រហូតទាល់តែលោក ពូទីន និងខ្ញុំបានជួបគ្នា ប៉ុន្តែ យើងនឹងត្រូវដោះស្រាយវា ព្រោះមនុស្សច្រើនពេកកំពុងស្លាប់ក្នុងសង្គ្រាមនេះ។ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីលោកបានជំរុញឱ្យលោក ពូទីន បង្ហាញមុខនៅទីនោះដែរ និង ធ្វើកិច្ចចរចាដោយផ្ទាល់ ដើម្បីបង្ហាញថា មេដឹកនាំរុស្ស៊ីរូបនេះ ពិតជាចង់បានសន្តិភាព។ ការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននៅប្រទេសតួកគី កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ពូទីន បានស្នើឲ្យមានកិច្ចពិភាក្សាដោយផ្ទាល់ជាលើកដំបូង ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២៕ ប្រភព ៖ AFP
-

វឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅទួរគី ទំនងមិនកើតឡើងទេ ខណៈលោក Putin អវត្តមាន
ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបដិសេធមិនជួបទល់មុខជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelenskiy ក្នុងប្រទេសទួរគី ក្នុងថ្ងៃព្រហស្បតិ៍ (១៥ ឧសភា) ហើយជំនួសមកវិញ លោកបានបញ្ជូនគណៈប្រតិភូកម្រិតទាបទៅក្នុងកិច្ចចរចាសន្តិភាពដែលបានគ្រោងទុក ខណៈប្រធានាធិបតីអ៊ុយក្រែន និយាយថា រដ្ឋមន្ត្រីការពារជាតិរបស់លោកនឹងដឹកនាំក្រុមរបស់ទីក្រុងគីវ។ ទាំងអស់នេះបានបង្កក្ដីបារម្ភថា វឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅទួរគី ទំនងមិនកើតឡើងទេ។ ជំនួបនេះនឹងក្លាយជាកិច្ចចរចាដោយផ្ទាល់លើកដំបូងរវាងភាគីទាំងពីរ ចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក ប៉ុន្តែក្តីសង្ឃឹមនៃវឌ្ឍនភាពសំខាន់ណាមួយត្រូវបានបំផ្លាញបន្ថែមទៀតដោយលោកប្រធានាធិបតីអាមេរិក Donald Trump ដែលបាននិយាយថា នឹងមិនមានដំណើរការទៅមុខឡើយបើគ្មានជំនួបរវាងលោក និងលោក Putin។ ក្រោយមក រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានបន្ថែមពីលើទស្សនៈនោះ ដោយប្រាប់អ្នកយកព័ត៌មាននៅទួរគីថា ទីក្រុងវ៉ាស៊ីនតោន “មិនមានការរំពឹងទុកខ្ពស់” សម្រាប់កិច្ចចរចាអ៊ុយក្រែននៅក្រុងអ៊ីស្តង់ប៊ុលទេ។ ប្រធានគណៈប្រតិភូរុស្ស៊ី គឺទីប្រឹក្សាប្រធានាធិបតី ឈ្មោះ Vladimir Medinsky និយាយថា លោករំពឹងថា តំណាងរបស់អ៊ុយក្រែន នឹងទៅជួបពិភាក្សាគ្នានៅថ្ងៃសុក្រ (១៦ ឧសភា) នេះ ក្នុងទីក្រុងអ៊ីស្តង់ប៊ុល…
-

អ្នកស្លាប់ក្នុងការវាយប្រហារនៅតែបន្តរបស់អ៊ីស្រាអែល លើហ្កាហ្សាកើនឡើងដល់ជាង១៤០នាក់ ខណៈអ្នកស្លាប់សរុជាង ៥៣.០០០នាក់
ក្រុមអ្នកជួយសង្គ្រោះប៉ាឡេស្ទីនបានរាយការណ៍ថាចំនួនអ្នកស្លាប់បានឡើងដល់១៤៣នាក់ កាលពីថ្ងៃព្រហស្បតិ៍ ១៥ ឧសភាសប្ដាហ៍នេះ ក្នុងការវាយប្រហារយប់ទី២ជាប់គ្នារបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាដែលត្រូវបានឡោមព័ទ្ធជាទីដែលអង្គការមួយគាំទ្រដោយសហរដ្ឋអាមេរិកបាននិយាយថាខ្លួនមានបំណងចាប់ផ្តើមចែកចាយជំនួយនៅចុងខែនេះ ស្របពេលចំនួនអ្នកស្លាប់សរុបឡើងដល់ជាង៥៣.០០០នាក់ ។ អាជ្ញាធរសុខាភិបាលក្នុងតំបន់បាននិយាយថា ការវាយប្រហារដោយយោធាអ៊ីស្រាអែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនយ៉ាងហោចណាស់៨០នាក់នៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបកាលពីថ្ងៃពុធសប្ដាហ៍នេះ ជាការកើនឡើងនៃការទម្លាក់គ្រាប់បែកឥតឈប់ឈរខណៈប្រធានាធិបតីអាមេរិកលោក Donald Trump បំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា។ ជំនួយដល់ហ្កាហ្សាត្រូវបានកាត់ផ្តាច់ចាប់តាំងពីថ្ងៃទី ២ ខែមីនា ជាវិធីសាស្ត្រមួយរបស់អ៊ីស្រាអែលដែលបាននិយាយថា មានបំណងបង្ខំសម្បទានពីក្រុមហាម៉ាស ប៉ុន្តែក្រុមនេះបានទទូចកាលពីថ្ងៃព្រហស្បតិ៍ថា ការស្ដារឡើងវិញនូវជំនួយមនុស្សធម៌ដល់ទឹកដីដែលបំផ្លិចបំផ្លាញដោយសង្រ្គាមមួយនេះ គឺជា “តម្រូវការអប្បបរមា” សម្រាប់កិច្ចពិភាក្សា។ ក្រុមនេះក៏បានព្រមានផងដែរថាហ្កាហ្សា មិនមែនសម្រាប់លក់ដូរទេ ប៉ុន្មានម៉ោងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Donald Trump ទៅកាន់តំបន់នោះម្តងទៀត បានបង្ហើបពីការគ្រប់គ្រងដែនដីនេះ ហើយប្រែក្លាយទៅជាតំបន់សេរីភាព ។ទីភ្នាក់ងារការពារជនស៊ីវិលរបស់ដែនដីហ្កាហ្សា បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ចាប់តាំងពីថ្ងៃពុធសប្ដាហ៍នេះ បានកើនឡើងដល់១៤៣នាក់ហើយ។ ជាមួយគ្នានោះអ៊ីស្រាអែល បានចេញបញ្ជាជម្លៀសមួយក្នុងចំណោមបញ្ជាជម្លៀសដ៏ធំបំផុតជាច្រើនសម្រាប់ជនស៊ីវិលប៉ាឡេស្ទីនក្នុងតំបន់មួយដែលមិនទាន់មើលឃើញសង្គ្រាមពេញបន្ទុករបស់ដែនដីហ្កាហ្សា៕
-

លោកTrump៖ អាមេរិកជិតឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ ប៉ុន្តែគម្លាតសំខាន់ៗនៅតែមាន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានអះអាងថា ទីក្រុងវ៉ាស៊ីនតោន ជិតឈានដល់កិច្ចព្រមព្រៀងជាមួយប្រទេសអ៊ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនុយក្លេអ៊ែរដ៏រ៉ាំរ៉ៃ ទោះមានឧបសគ្គការទូតនៅតែបន្តកើតមានក៏ដោយ។ លោក Trump បាននិយាយក្នុងប្រទេសកាតា អំឡុងពេលជើងទីពីរនៃដំណើរទេស្សនកិច្ចនៅបណ្ដារដ្ឋឈូងសមុទ្រកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ មុនទៅកាន់អារ៉ាប់រួមថា ពួកលោកកំពុងស្ថិតក្នុងការចរចាយ៉ាងម៉ឺងម៉ាត់ជាមួយអ៊ីរ៉ង់សម្រាប់សន្តិភាពរយៈពេលវែង ។ លោកបាននិយាយថា ពួកលោកនឹងមិនបង្កើតកម្ទេចកម្ទីនុយក្លេអ៊ែរនៅអ៊ីរ៉ង់ទេ។ លោកគិតថាពួកលោកជិតឈានដល់កិច្ចព្រមព្រៀងដោយមិនចាំបាច់ធ្វើរឿងនេះទេ។ លោក Trump បាននិយាយថារូបលោកកំពុងផ្អែកលើសុទិដ្ឋិនិយមរបស់លោកលើសេចក្តីថ្លែងការណ៍ថ្មីរបស់អ៊ីរ៉ង់។ ប្រធានាធិបតីរូបនេះ ពុំបានបញ្ជាក់ថាសុន្ទរកថាណាមួយដែលលោកចង់សំដៅនោះទេ ប៉ុន្តែទីប្រឹក្សារបស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei គឺលោក Ali Shamkhani បាននិយាយក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាមេរិកក្នុងសប្តាហ៍នេះថា ទីក្រុងតេអេរ៉ង់មានឆន្ទៈទទួលយកការទប់ស្កាត់យ៉ាងទូលំទូលាយលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ លោក Trump បានបន្ថែមកាលពីថ្ងៃព្រហស្បតិ៍ថា លោកចង់ឱ្យអ៊ីរ៉ង់ ទទួលបានជោគជ័យ និងក្លាយជាប្រទេសដ៏អស្ចារ្យមួយ ប៉ុន្តែពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរបានទេ នោះជារឿងតែមួយគត់ ហើយពិតជាសាមញ្ញណាស់៕
-

Trump ទាក់បានវិនិយោគ១.៤ទ្រីលានដុល្លារពីអេមីរ៉ាត់ អារ៉ាប់រួម
បរទេស ៖ ប្រទេស អេមីរ៉ាត់ អារ៉ាប់រួម បាននិយាយប្រាប់លោក Trump កាលពីថ្ងៃព្រហស្បតិ៍ថា នឹងបោះទុនថ្មី ១.៤ពាន់ពាន់លានដុល្លារ វិនិយោគ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល១០ឆ្នាំ។ ប្រធានាធិបតី នៃប្រទេសអារ៉ាប់រួម លោក Sheikh Mohamed bin Zayed Al Nahyan និយាយថា ប្រទេសរបស់លោកមានគម្រោងវិនិយោគ ១,៤ទ្រីលានដុល្លារ នៅសហរដ្ឋអាមេរិក ក្នុងរយៈពេល១០ឆ្នាំ អំឡុងពេលថ្លែងសុន្ទរកថា នៅឯវិមានប្រធានាធិបតី ស្ថិតក្នុងទីក្រុង Abu Dhabi ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានទៅបំពេញទស្សនកិច្ច នៅទីនោះ។ ប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម បានប្រាប់បន្ថែមថា ការវិនិយោគទាំងនេះ ផ្តោតនៅក្នុងវិស័យជាច្រើន រួមទាំង បច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត និង ថាមពល ផងដែរ។ លោកបានគូសបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក គឺជាដៃគូយុទ្ធសាស្ត្រ ក្នុងការផ្តួចផ្តើមអវកាស របស់ប្រទេសអេមីរ៉ាត់ អារ៉ាប់រួម រួមទាំង…