Author: Dol Pheakdey

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖មន្ទីរបរិស្ថានទាំងអស់ត្រូវពង្រឹងការ​អនុវត្ត​ច្បាប់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព​នៅតាមតំបន់​ការពារធម្មជាតិ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖មន្ទីរបរិស្ថានទាំងអស់ត្រូវពង្រឹងការ​អនុវត្ត​ច្បាប់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព​នៅតាមតំបន់​ការពារធម្មជាតិ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីចុះអនុស្សរណៈរវាងក្រសួងបរិស្ថាន និរដ្ឋបាលខេត្តកណ្តាល ស្តីពីការទប់ស្កាត់និងកាត់​បន្ថយ​ការបំពុលតំបន់ទឹកសាធារណៈ នៅទីស្តីការក្រសួងបរិស្ថាន នារសៀល​ថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ បានណែនាំឱ្យលោក​ប្រធានមន្ទីរបរិស្ថានទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបាន​ម៉ឹងម៉ាត់ ដើម្បីការទប់ស្កាត់និងប្រឆាំងបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ជំរុញឱ្យលោកប្រធាន​មន្ទីរបរិស្ថានទាំងអស់ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាព ដោយអនុវត្តចំណាត់ការមួយចំនួនរួមមាន៖ ១) ត្រូវយករបាយការណ៍មន្រ្តីឧទ្យានុរក្ស ដែលបានចុះល្បាតបំពេញភារកិច្ច និងតួនាទីអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិមកពិនិត្យ ២) ធ្វើការពិនិត្យលើផែនទីផ្កាយរណប ដែលក្រសួងបរិស្ថានបានផ្តល់ជូន ថែមទាំងធ្វើការបង្ហោះដ្រូន ដើម្បីធ្វើការពិនិត្យលើស្ថានភាពជាក់ស្តែងនៃតំបន់ការពារធម្មជាតិ និងទី៣) ធ្វើការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើការផ្សព្វផ្សាយព័ត៌មាន របស់សារព័ត៌មាន ដែលបានចុះផ្សាយក្នុងតំបន់ការពារធម្មជាតិនៅតាមភូមិសាស្រ្តនៃខេត្តរបស់ខ្លួន។ បន្ទាប់មកត្រូវប្រមូលយកឯកសារ និងព័ត៌មានទាំងអស់មកពិនិត្យ ស្រាវជ្រាវ ធ្វើការឆ្លើយតប គោរពក្រមវិជ្ជាជីវៈ និងចាត់វិធានការ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរំលឹកជាថ្មីអំពីការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ រួមមាន៖ ១) ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត…

  • ហាម៉ាស់ដោះលែងចំណាប់ខ្មាំងជាទាហានអាមេរិកកាត់អ៊ីស្រាអែល

    ហាម៉ាស់ដោះលែងចំណាប់ខ្មាំងជាទាហានអាមេរិកកាត់អ៊ីស្រាអែល

    បរទេស ៖ ក្រុមប្រដាប់អាវុធ ហាម៉ាស់ បានដោះលែងចំណាប់ខ្មាំង ទាហានអាមេរិក កាត់អ៊ីស្រាអែល ម្នាក់ ដែលមានឈ្មោះថា Edan Alexander ដោយត្រូវបានដឹក តាមឧទ្ធម្ភាគចក្រ ទៅដល់មន្ទីរពេទ្យ Ichilov ស្ថិតក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។ ស្លាបប្រដាប់អាវុធ នៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានប្រគល់លោក Alexander ដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្គាហ្សា តាំងពីខែតុលា ឆ្នាំ២០២៣ មុនពេលដំណើរទស្សនកិច្ច នៅក្នុងតំបន់មជ្ឈិមបូព៌ា របស់ប្រធានាធិបតីអាមេរិក Donald Trump ។ កងទ័ពអ៊ីស្រាអែល បាននិយាយថា លោក Edan Alexander ត្រូវបានដោះលែង ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បន្ទាប់ពីជាប់ឃុំ អស់រយៈពេល ៥៨៤ថ្ងៃ នៅតំបន់ ហ្គាហ្សា។ យោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចំណាប់ខ្មាំង ជាទាហាន IDF ឬ កងទ័ពអ៊ីស្រាអែល លោក…

  • Zelensky ចង់ឲ្យ Trump ជួប Putin រួមគ្នា

    Zelensky ចង់ឲ្យ Trump ជួប Putin រួមគ្នា

    បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា លោកចង់ឱ្យសមភាគីអាមេរិក លោក Donald Trump ចូលរួមកិច្ចចរចាសន្តិភាព ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅក្នុងប្រទេសទួកគី។ លោក Zelensky អះអាងថា លោកបានត្រៀមខ្លួនរួចជាស្រេច សម្រាប់ «ការចរចាដោយផ្ទាល់ និងជាក់ស្តែង» ជាមួយលោក Putin ដោយលោកបន្ថែមថា «អ៊ុយក្រែនតែងតែគាំទ្រការទូត… ខ្ញុំត្រៀមខ្លួនរួចជាស្រេច ក្នុងប្រទេសទួកគី»។ លោក បានបញ្ជាក់ថា លោកនឹងចូលរួម ហើយចង់ឱ្យលោក Trump នៅទីនោះដែរ ដើម្បីចរចាដោយផ្ទាល់ ជាមួយលោក Putin។ ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយ កាលពីថ្ងៃចន្ទថា លោកកំពុងពិចារណាអំពីការធ្វើដណើរ ទៅកាន់ប្រទេសទួកគី សម្រាប់កិច្ចចរចាសន្តិភាព ដែលអាចកើតមានរវាងអ៊ុយក្រែន និងរុស្ស៊ី នាសប្តាហ៍នេះ។ ប៉ុន្តែ វិមានក្រឹមឡាំង មិនទាន់ប្រកាសជាផ្លូវការថាតើ លោក Vladimir…

  • ក្រសួងសុខាភិបាល ប្រកាសឲ្យពលរដ្ឋបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ប្រភេទថ្មី ជេអ៉ិន១

    ក្រសួងសុខាភិបាល ប្រកាសឲ្យពលរដ្ឋបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ប្រភេទថ្មី ជេអ៉ិន១

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៍មានជូនសាធារណៈជនឱ្យបានជ្រាបថា ស្ថានភាព នៃការចម្លងវីរុសកូវីដ-១៩ នៅតែបន្តមាននៅឡើយ ហើយចុងក្រោយនេះគឺពពួកអូមីក្រុងដែលបានបំប្លែងខ្លួនជា បន្តបន្ទាប់ ជាពិសេសពពួកអូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ដែលរកឃើញដំបូង ក្នុងខែសីហា ឆ្នាំ២០២៣ ហើយបានក្លាយរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងតំបន់ជាច្រើននៅទូទាំងពិភពលោក។ បច្ចុប្បន្នអង្គការសុខភាព ពិភពលោក បានចាត់ថ្នាក់ថាជា វីរុសស្ថិតក្នុងវ៉ារ្យង់ចំណាប់អារម្មណ៍ ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័ស និងលក្ខណៈជីវសាស្ត្ររបស់វា។ ត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥ អូមីក្រុងបំប្លែងថ្មីប្រភេទជេអ៊ុន១ (JN.1) ត្រូវបានរកឃើញមានជាង១៥ភាគរយនៃករណីជំងឺកូវីដ-១៩ ដែលបានរកឃើញនៅទូទាំងពិភពលោក។ ចំពោះ អ្នកឆ្លងអូមីក្រុងបំប្លែងថ្មីជេអ៊ុន១ (JN.1) នេះ គឺមានរោគសញ្ញាមិនខុសប្លែកគ្នាពី ប្រភេទកូវីដ-១៩ ជំនាន់មុនៗ នោះទេ។ រោគសញ្ញាមានដូចជា គ្រុនក្តៅ ក្អកស្ងួត ឈឺបំពង់ក ហៀរសំបោរ ចង្អោរ និងក្អួត មានភាពស្រដៀងទៅ នឹងជំងឺផ្តាសាយធម្មតា។ ភស្តុតាងជាសកលបច្ចុប្បន្នមិនបង្ហាញថាជេអ៊ុន១ បណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរជាង ប្រភេទអូមីក្រុងពីមុននោះទេ។ ទោះជាយ៉ាងណាក៏ដោយ ជេអ៊ុន១ (JN.1) បង្ហាញពីលទ្ធភាពឆ្លងកាន់តែខ្ពស់ ឆ្លងលឿន និងអាចបញ្ជាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្សកាន់តែខ្លាំង…

  • ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអាមេរិកសញ្ជាតិដើមអ៊ីស្រាអែល តែអ៊ីស្រាអែលថា គ្មានបទឈប់បាញ់

    ក្រុមហាម៉ាសបានដោះលែងចំណាប់ខ្មាំងអាមេរិកសញ្ជាតិដើមអ៊ីស្រាអែល តែអ៊ីស្រាអែលថា គ្មានបទឈប់បាញ់

    ក្រុមហាម៉ាសនិយាយថា ខ្លួនបានដោះលែងចំណាប់ខ្មាំងជនជាតិអាមេរិកសញ្ជាតិដើមអ៊ីស្រាអែល ស្របពេលការប្រយុទ្ធគ្នាបានផ្អាកនៅហ្កាហ្សាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ប៉ុន្តែពុំមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ ឬដោះលែងចំណាប់ខ្មាំងនោះទេ ខណៈក្រុមអ្នកឃ្លាំមើលភាពអត់ឃ្លានជាសកលបានព្រមានពីទុរ្ភិក្សនៅក្នុងដែនដីរងការឡោមព័ទ្ធដោយកងទ័ពអ៊ីស្រាអែលមួយនេះ។ កាតា និងអេហ្ស៊ីបបាននិយាយថា ការដោះលែងលោក Alexander គឺជាជំហានលើកទឹកចិត្តមួយឆ្ពោះទៅរកការចរចាបទឈប់បាញ់ថ្មី។ ការប្រយុទ្ធគ្នាបានបញ្ឈប់នៅពេលថ្ងៃត្រង់ក្នុងតំបន់ហ្កាហ្សា បន្ទាប់ពីនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងផ្អាកប្រតិបត្តិការរបស់ខ្លួន ដើម្បីអនុញ្ញាតឱ្យមានការឆ្លងកាត់ប្រកបដោយសុវត្ថិភាពសម្រាប់ការដោះលែងចំណាប់ខ្មាំង។ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសនិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានដោះលែង ចំណាប់ខ្មាំង Alexander ជនជាតិអាមេរិក ចុងក្រោយដែលខ្លួនឃុំ ហើយប្រភពមួយដឹងបញ្ហានេះនិយាយថា ចំណាប់ថ្នូរនោះ ត្រូវបានប្រគល់ទៅឱ្យកាកបាទក្រហម និងទៅដល់ដៃក្រុមគ្រួសារហើយ។ ក្រុមហាម៉ាសបាននិយាយថា ខ្លួនកំពុងដោះលែងលោក Alexander ជាកាយវិការសុច្ឆន្ទៈមួយទៅកាន់ប្រធានាធិបតីអាមេរិក Donald Trump ដែលបំពេញទស្សនកិច្ចក្នុងតំបន់មជ្ឈិមបូព៌ាក្នុងសប្តាហ៍នេះ។ ទោះយ៉ាងណាក៏ដោយ លោក Netanyahu និយាយថា នឹងមិនមានបទឈប់បាញ់ទេ ហើយថា ផែនការបង្កើនសកម្មភាពយោធាក្នុងតំបន់ហ្កាហ្សា នៅតែបន្ត។ លោក Trump បានសរសេរជាអក្សរធំលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកកាលពីថ្ងៃចន្ទថា Edan Alexander ចំណាប់ខ្មាំងជនជាតិអាមេរិកដែលគិតថាបានស្លាប់ ត្រូវបានដោះលែងដោយក្រុមហាម៉ាស។ ការដោះលែងនេះ បន្ទាប់ពីកិច្ចចរចា៤ភាគីរវាងក្រុមហាម៉ាស សហរដ្ឋអាមេរិក អេហ្ស៊ីប…

  • លោក Trump ស្នើសុំចូលរួមក្នុងកិច្ចពិភាក្សាដ៏មានសក្តានុពលរវាងរុស្ស៊ី-អ៊ុយក្រែន នៅប្រទេសទួរគី

    លោក Trump ស្នើសុំចូលរួមក្នុងកិច្ចពិភាក្សាដ៏មានសក្តានុពលរវាងរុស្ស៊ី-អ៊ុយក្រែន នៅប្រទេសទួរគី

    ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទ ស្នើសុំចូលរួមក្នុងកិច្ចចរចារវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន នៅប្រទេសទទួរគីនៅចុងសប្តាហ៍នេះ ខណៈបណ្តាប្រទេសនៅអឺរ៉ុប បានជំរុញឱ្យវិមានក្រឹមឡាំងទទួលយកការទាមទាររបស់ខ្លួនសម្រាប់បទឈប់បាញ់រយៈពេល៣០ថ្ងៃនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ លោក Trump បាននិយាយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្នុងការផ្លាស់ប្តូរថ្មីចំពោះដំណើរការចរចាសន្តិភាពថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ជាកន្លែងដែលលោកនឹងរង់ចាំជួបសមភាគីរុស្ស៊ី លោក Vladimir Putin ។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល អាចមានប្រយោជន៍ ហើយលោកអាចនឹងចូលរួមជាមួយពួកគេនៅថ្ងៃព្រហស្បតិ៍ ខណៈស្ថិនៅក្នុងតំបន់នោះ។ កាលវិភាគបច្ចុប្បន្នរបស់លោក លោកមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងប្រទេសកាតា ក្នុងសប្តាហ៍នេះ។ នៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់ ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានបន្តនៅសមរភូមិមុខពេញមួយថ្ងៃ ហើយទីក្រុងមូស្គូនៅតែមិនឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក សម្រាប់លោក Putin ដើម្បីជួបលោកក្នុងការចរចានៅប្រទេសទួរគី។ ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy និងប្រធានាធិបតីទួរគី លោក Tayyip Erdogan បានពិភាក្សាអំពីការចរចាដោយផ្ទាល់ដែលបានស្នើឡើង ខណៈលោក Zelenskyy និយាយថា «អាចជួយបញ្ចប់សង្រ្គាម»។ លោក Erdogan…

  • មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរលោក ទីវ តារារិទ្ធ អ្នកជិះកង់ផ្សងព្រេងទៅកាន់ប្រទេសក្នុងទ្វីបអឺរ៉ុប និង ពិភពលោក កៀរគរថវិកាសប្បុរសធម៌ជូន មូលនិធិគន្ធបុប្ផាកម្ពុជា

    មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរលោក ទីវ តារារិទ្ធ អ្នកជិះកង់ផ្សងព្រេងទៅកាន់ប្រទេសក្នុងទ្វីបអឺរ៉ុប និង ពិភពលោក កៀរគរថវិកាសប្បុរសធម៌ជូន មូលនិធិគន្ធបុប្ផាកម្ពុជា

    (ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោក ទីវ តារារិទ្ធ អ្នកជិះកង់ផ្សងព្រេងទៅកាន់ប្រទេសនានាក្នុងទ្វីបអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការកៀរគរថវិកាសប្បុរសធម៌ជូន មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលផ្ទាល់ខ្លួនរបស់ លោក ក្នុងរយៈពេល ១១ ខែ កន្លងមកនេះ ជាគុណតម្លៃដែលមិនអាចកាត់ថ្លៃបានសម្រាប់ទារក និងកុមារទាំងអស់នៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ បេសកកម្មដ៏មានតម្លៃនេះពិតជាបានចូលរួមផ្សព្វផ្សាយ និងបានធ្វើឱ្យប្រទេសនានាក្នុងពិភពលោកបានស្គាល់ព្រះរាជាណាចក្រកម្ពុជាកាន់តែច្បាស់ក្នុងសម័យសន្តិភាព។ បន្ថែមលើនេះ, លោក ក៏បានទាក់ទាញនូវចំណាប់អារម្មណ៍ និងការចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិជាតិ និងផ្លូវការតែមួយគត់ បង្កើតឡើងដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមគាំទ្រចំពោះការបន្ត និងពង្រីកបេសកកម្មរបស់ លោក ក្នុងការជិះកង់ផ្សងព្រេងតែម្នាក់ឯង ទៅកាន់ប្រទេសនានាក្នុងទ្វីបអាហ្រ្វិកបន្តទៀត៕ ដោយ ៖ ង៉ាន់ ទិត្យ

  • អាមេរិក និងចិន ព្រមព្រៀងបញ្ចុះការដំឡើងពន្ធ ខណៈលោក Trump ថានឹងនិយាយទៅកាន់លោក Xi

    អាមេរិក និងចិន ព្រមព្រៀងបញ្ចុះការដំឡើងពន្ធ ខណៈលោក Trump ថានឹងនិយាយទៅកាន់លោក Xi

    សហរដ្ឋអាមេរិក និងប្រទេសចិន បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១២ ខែឧសភា នូវកិច្ចព្រមព្រៀងមួយដើម្បីបញ្ចុះការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមករយៈពេល៩០ថ្ងៃ ជាលទ្ធផលមួយដែលប្រធានាធិបតី លោក Donald Trump បានហៅថា «ការកំណត់ឡើងវិញទាំងស្រុង» ខណៈលោកបាននិយាយថា កិច្ចពិភាក្សាជាមួយសមភាគី លោក Xi Jinping អាចកើតឡើងក្នុងពេលឆាប់ៗនេះ។ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ចាប់តាំងពីលោក Trump បានបង្កើតសង្រ្គាមពាណិជ្ជកម្មរបស់លោក ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរ បានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីនាំយកការដំឡើងពន្ធដែលមានតួលេខរហូតដល់បីខ្ទង់របស់ខ្លួនបញ្ចុះមកត្រឹមតួលេខពីរខ្ទង់ ហើយបន្តការចរចា។ សេចក្តីប្រកាស បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុកើនឡើងបន្ទាប់ពីមានភាពចលាចលជាច្រើនសប្តាហ៍ជុំវិញការព្រួយបារម្ភពីការដំឡើងពន្ធ។ លោក Trump បាននិយាយថា «យើងសម្រេចបានការកំណត់ឡើងវិញជាសរុបជាមួយប្រទេសចិនក្រោយការចរចាប្រកបដោយផ្លែផ្កានៅទីក្រុងហ្សឺណែវ» «ហើយខ្ញុំនឹងនិយាយទៅកាន់ប្រធានាធិបតី Xi ប្រហែលជានៅចុងសប្តាហ៍នេះ»។ សហរដ្ឋអាមេរិក បានព្រមព្រៀងបញ្ចុះការដំឡើងពន្ធលើទំនិញរបស់ចិនមកត្រឹម៣០ភាគរយ ពី១៤៥ភាគរយ ខណៈប្រទេសចិននឹងបញ្ចុះពន្ធរបស់ខ្លួនមកត្រឹម ១០ ភាគរយ ពី១២៥ភាគរយ ហើយចំណាត់ការទាំងនេះនឹងត្រូវធ្វើឡើងនៅថ្ងៃពុធ។

  • អាមេរិកចិនព្រមទម្លាក់ការតំឡើងពន្ធទៅវិញទៅមក

    អាមេរិកចិនព្រមទម្លាក់ការតំឡើងពន្ធទៅវិញទៅមក

    បរទេស៖ សហរដ្ឋអាមេរិក និងចិនបានព្រមព្រៀងគ្នា កាត់បន្ថយការតំឡើងពន្ធ ទៅវិញទៅមក សម្រាប់រយៈពេល៩០ថ្ងៃ មកនៅត្រឹម ១១៥ភាគរយដូចគ្នា ក្នុងនោះ ពន្ធដែលចិនដាក់លើអាមេរិក ធ្លាក់ចុះ១០% ពីពន្ធដំបូង១២៥% ខណៈដែលពន្ធរបស់អាមេរិក លើប្រទេសចិន ធ្លាក់ចុះ៣០% ពីកម្រិតពីមុន ដែលមាន១៤៥% នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន cnbc នៅថ្ងៃចន្ទនេះ។ ការឯកភាពគ្នានេះ ត្រូវបានសម្រេច បន្ទាប់ពីមន្ត្រីតំណាងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក និងចិន បានជួបពិភាក្សាគ្នា នៅក្នុងប្រទេសស្វីស កាលពីចុងសប្តាហ៍។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថអាមេរិក លោក Scott Bessent បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយថា «ភាគីទាំងពីរបានព្រមព្រៀងទម្លាក់ពន្ធ មកត្រឹម ១១៥ភាគរយ» លោកបន្តថា «ការទម្លាក់ពន្ធលើទំនិញនាំចូលទៅវិញទៅមកនេះ បានបន្ថែមភាពសុខដុមរមនា ដល់អ្វីដែលជាដំណើរការវិជ្ជមាន»។ កាសែត CNA បានដកស្រង់សម្តីរបស់ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Li Chenggang ដែលបាននិយាយថា នេះគឺជាដំណឹងល្អ សម្រាប់ពិភពលោក។ ទីផ្សារហិរញ្ញវត្ថុ បានស្ថិតនៅលើគែមនៃសញ្ញារលាយ នៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏ជូរចត់…

  • អ៊ីរ៉ង់ថា កិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកពិបាក តែភាគីទាំងពីរយល់ព្រមចរចាថែមទៀត

    អ៊ីរ៉ង់ថា កិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកពិបាក តែភាគីទាំងពីរយល់ព្រមចរចាថែមទៀត

    តេហេរ៉ង់ ៖ អ៊ីរ៉ង់ និង អាមេរិកបានបញ្ចប់កិច្ចចរចានុយក្លេអ៊ែរនៅក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយទីក្រុងតេហេរ៉ង់បានហៅកិច្ចប្រជុំចុងក្រោយនេះថា ពិបាក ប៉ុន្តែភាគីទាំងពីរបានយល់ព្រមលើការចរចាបន្ថែមទៀត នេះបើតាមការចេញផ្សាយរបស់ CNN។ នេះគឺជាជុំទីបួននៃកិច្ចចរចា ដែលបានចាប់ផ្តើមជិតមួយខែកន្លងទៅនេះ ជាការកត់សម្គាល់ពីទំនាក់ទំនងកម្រិតខ្ពស់បំផុតរវាងសត្រូវទាំងពីរ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនដកខ្លួនចេញនៅឆ្នាំ២០១៨ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់ ក្នុងអំឡុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trump។ ភាគីទាំងពីរបានរាយការណ៍ពីវឌ្ឍនភាពនៅក្នុងជុំបីកន្លងទៅ ហើយកាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់បាននិយាយថា កិច្ចប្រជុំនេះគឺពិបាក ប៉ុន្តែមានការស្ថាបនា។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានបង្ហោះសារនៅលើបណ្តាញ X ថា ជុំបន្ទាប់ នឹងត្រូវបានសម្របសម្រួល និង ប្រកាសដោយប្រទេសអូម៉ង់ និងថា កិច្ចពិភាក្សានឹងធ្វើឡើងនៅពេលដែលភាគីទាំងពីរពិភាក្សាពីភាពជាអ្នកដឹកនាំរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសអូម៉ានី លោក Badr Albusaidi បានគូសបញ្ជាក់ថា ជុំទី៥នឹងធ្វើឡើងនៅពេលដែលភាគីទាំងពីរបានពិភាក្សាជាមួយមេដឹកនាំរបស់ពួកគេ។ លោករដ្ឋមន្រ្តីបន្ថែមថា ការពិភាក្សាកាលពីថ្ងៃអាទិត្យ រួមមាន “គំនិតផ្តួចផ្តើមដំបូង និងមានប្រយោជន” ដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមគ្នាឈានឆ្ពោះដល់កិច្ចព្រមព្រៀងប្រកបដោយសេចក្តីថ្លៃថ្នូរ។ យោងតាមមន្ត្រីអាមេរិកបានឱ្យដឹងថា កិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យ គឺដោយផ្ទាល់ និងដោយប្រយោល ហើយមានរយៈពេលជាងបីម៉ោង។ កិច្ចព្រមព្រៀងត្រូវបានឈានដល់…