Author: Dol Pheakdey
-

UN ចោទរុស្ស៊ីបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ី សម្លាប់មនុស្សជិត ៣០០ នាក់កាល ១១ ឆ្នាំមុន
អ.ស.ប ៖ ក្រុមប្រឹក្សាអាកាសចរណ៍នៃអង្គការសហប្រជាជាតិ នៅថ្ងៃចន្ទ បានចេញសេចក្ដីសម្រេចថា រុស្ស៊ីជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្តហោះម៉ាឡេស៊ីមួយគ្រឿងនៅលើទឹកដីអ៊ុយក្រែន ដែលបានសម្លាប់អ្នកដំណើរ និងបុគ្គលិកសរុប ២៩៨នាក់ ក្នុងនោះជនជាតិហូឡង់ ១៩៦នាក់ និង អូស្ត្រាលី ៣៨នាក់។ រដ្ឋាភិបាលហូឡង់ និង អូស្រ្តាលី បានចេញសេចក្តីថ្លែងការណ៍រៀងៗខ្លួនថា ប៉ុន្មានសប្តាហ៍ខាងមុខនេះ ក្រុមប្រឹក្សានៃអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) នឹងពិចារណាថា តើទម្រង់នៃសំណងបែបណាដែលស្ថិតក្នុងសេចក្ដីសម្រេចនោះ។ រដ្ឋមន្ត្រីការបរទេសហូឡង់ លោក Caspar Veldkamp និយាយថា សេចក្ដីសម្រេចនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពិត និង យុត្តិធម៌សម្រាប់ជនរងគ្រោះទាំងអស់ នៃជើងហោះហើរ MH17 ព្រមទាំងក្រុមគ្រួសារពួកគេ។ រីឯរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងសូមអំពាវនាវឱ្យរុស្ស៊ីប្រឈមមុខនឹងការទទួលខុសត្រូវ ចំពោះអំពើហិង្សាដ៏អាក្រក់របស់ខ្លួននេះ ហើយផ្តល់សំណងតាមការទាមទារនៅក្រោមច្បាប់អន្តរជាតិ។ នៅខែវិច្ឆិកា ឆ្នាំ២០២២ ចៅក្រមហូឡង់បានកាត់ទោសបុរសរុស្ស៊ីពីរនាក់ និងបុរសអ៊ុយក្រែនម្នាក់ដោយកំបាំងមុខ ពីបទមនុស្សឃាត ជុំវិញតួនាទីរបស់ពួកគេក្នុងការវាយប្រហារនោះ។ យ៉ាងណា រុស្ស៊ីបានហៅសេចក្តីសម្រេចនេះថា ជារឿងដ៏អាម៉ាស ហើយថា ខ្លួននឹងមិនធ្វើបត្យាប័នពលរដ្ឋរបស់ខ្លួនឡើយ។ សូមរម្លឹកថា…
-
![[BREAKING NEWS] លោក Trump និយាយថា ចំណងមិត្តភាព អាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត ‘មានឥទ្ធិពលជាងពេលណាៗទាំងអស់’ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធ ១៤២ពាន់លានដុល្លារ](http://165.232.167.198/wp-content/uploads/2025/05/photo_2025-05-14_07-17-20.jpg)
[BREAKING NEWS] លោក Trump និយាយថា ចំណងមិត្តភាព អាមេរិក និងអារ៉ាប៊ីសាអ៊ូឌីត ‘មានឥទ្ធិពលជាងពេលណាៗទាំងអស់’ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាវុធ ១៤២ពាន់លានដុល្លារ
ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិក្នុងទំហំទឹកប្រាក់១៤២ពាន់លានដុល្លារ ជាមួយព្រះអង្គម្ចាស់ Mohammed bin Salman អំឡុងទស្សនកិច្ចទៅកាន់ទីក្រុងRiyadh ក្នុងគោលបំណងពង្រឹងទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និង អារ៉ាប៊ីសាអ៊ូត។
-

តៃវ៉ាន់ធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រើប្រព័ន្ធមីស៊ីល HIMARS លើកដំបូង
តៃប៉ិ ៖ នៅថ្ងៃចន្ទនេះ កោះតៃវ៉ាន់បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយប្រើប្រព័ន្ធមីស៊ីល HIMARS ទើបទទួលបានពីអាមេរិកជាលើកដំបូង ខណៈដែលកោះគ្រប់គ្រងដោយខ្លួនឯងនេះ បានបង្កើនសមត្ថភាពទប់ទល់នឹងការវាយប្រហារដ៏មានសក្តានុពលរបស់ចិន ក្នុងករណីផ្ទុះសង្គ្រាម។ កញ្ចប់ប្រព័ន្ធមីស៊ីល HIMARS ចំនួន ១១គ្រឿងដំបូងនេះ ដឹកជញ្ជូនមកដល់កោះតៃវ៉ាន់កាលពីខែវិច្ឆិកាឆ្នាំមុន។ តៃវ៉ាន់បានបញ្ជាទិញ HIMARS ដែលផលិតដោយក្រុមហ៊ុន Lockheed Martin របស់អាមេរិកចំនួន ២៩គ្រឿង ហើយនៅសល់ចំនួន ១៨គ្រឿងនឹងដឹកមកដល់នៅឆ្នាំ២០២៦។ ការបាញ់សាកល្បងនេះ ធ្វើឡើងដោយក្រុមយោធាតៃវ៉ាន់ដែលហ្វឹកហាត់ដោយអាមេរិក នៅមូលដ្ឋានទ័ព Jiupeng ភាគខាងត្បូងតំបន់ Pingtung។ ប្រព័ន្ធនេះអាចបាញ់គោលដៅមានរយៈចម្ងាយប្រហែល ៣០០គីឡូម៉ែត្រ ដែលអាចវាយប្រហារគោលដៅនៅតាមឆ្នេរសមុទ្រនៃខេត្ត Fujian របស់ចិន។ មន្ត្រីយោធាតៃវ៉ាន់ លោក Ho Hsiang-yih បានប្រាប់អ្នកកាសែតថា បុគ្គលិកអាមេរិកពីក្រុមហ៊ុនផលិត ក៏មានវត្តមានដើម្បីដោះស្រាយបញ្ហាបច្ចេកទេសដែរ។ ប្រព័ន្ធមីស៊ីល HIMARS ក៏ជាអាវុធវាយប្រហារដ៏សំខាន់មួយរបស់អ៊ុយក្រែនក្នុងសង្គ្រាមជាមួយរុស្ស៊ី ហើយអូស្ត្រាលីក៏ទើបតែបានទទួលប្រព័ន្ធនេះផងដែរ។ អាមេរិកគឺជាអ្នកផ្គត់ផ្គង់សព្វាវុធដ៏សំខាន់បំផុតរបស់តៃវ៉ាន់ ទោះបីគ្មានទំនាក់ទំនងការទូតផ្លូវការក៏ដោយ ខណៈដែលតៃវ៉ាន់កំពុងប្រឈមនឹងសម្ពាធយោធាកាន់តែខ្លាំងពីចិន៕
-

រដ្ឋសមាជិករបស់អាហ្វ្រិកមួយ ប្រកាសបណ្តេញបុគ្គលិក ទូតបារាំង ជាច្រើននាក់ចេញ ពីប្រទេសរបស់ខ្លួន
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទីភ្នាក់ងារ សារព័ត៌មាន របស់រដ្ឋអាហ្វ្រិកខាងជើង (APS) បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ប្រទេសអាល់ហ្សេរីបានបញ្ជា ឱ្យបណ្តេញបុគ្គលិក ការទូតបារាំងមួយចំនួន ដែលការតែងតាំងដោយទីក្រុងប៉ារីស ដោយសារតែពួកគេ មិនអនុវត្តតាមពិធីការបានត្រឹមត្រូវ។ យោងតាមប្រភពដដែល ប្រទេសបារាំងមិនបានអនុវត្ត តាមនីតិវិធីដែលបានទាមទារ នៅក្នុងការតែងតាំងបុគ្គលិក យ៉ាងតិច១៥នាក់ដែលត្រូវបានចាត់តាំង ឱ្យកាន់តំណែងការទូត ឬកុងស៊ុលនៅអាល់ហ្សេរីនោះទេ។ កាលពីថ្ងៃអាទិត្យ ក្រសួងការបរទេស អាល់ហ្សេរីបានកោះហៅស្ថានទូតបារាំងជាន់ខ្ពស់មួយរូបមកសាកសួរនិង ដើម្បីតវ៉ាទៅលើការ រំលោភបំពានក្នុងរូបភាព ធ្ងន់ធ្ងរ និងម្តងហើយម្តងទៀត នៃអនុសញ្ញាអន្តរជាតិ ដែលគ្រប់គ្រងការ តែងតាំងការទូត។ ផ្ទាំងពាណិជ្ជកម្ម គួរឲ្យដឹងដែឬថា ការរំលោភផ្លូវការទូត ដែលគេចោទ ប្រកាន់នេះកើតឡើងខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរនៅតែមានភាពតានតឹងនៅលើផ្នែក មួយចំនួនទៀតនៅឡើយ ។ ប្រទេសអាល់ហ្សេរី បានចោទប្រកាន់បារាំងថា បានបដិសេធម្តងហើយម្តងទៀត ចំពោះអ្នកកាន់លិខិតឆ្លងដែនការ ទូតអាល់ហ្សេរីហើយ ដំណើរការទទួលស្គាល់ សម្រាប់អគ្គកុងស៊ុលដែលទើបតែងតាំងថ្មី របស់អតីតអាណានិគមបារាំង នៅទីក្រុងប៉ារីស និង Marseille ក៏ដូចជាមន្ត្រីកុងស៊ុល៧ផ្សេងទៀត ត្រូវបានគេរាយការណ៍ថា បានជាប់គាំងអស់…
-

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីរៀបចំសមាជលើកទី១ នាពេលខាងមុខ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងព្រឹទ្ធសភា ដើម្បីរៀបចំសមាជលើកទី១ របស់រដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ ខណៈកិច្ចប្រជុំបានប្រព្រឹត្តិទៅនាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
-

កោះតៃវ៉ាន់បាញ់សាកល្បងប្រព័ន្ធគ្រាប់រ៉ូកែតផ្គត់ផ្គង់ដោយអាមេរិកលើកដំបូង ស្របពេលមានភាពតានតឹងជាមួយចិន
កោះតៃវ៉ាន់ បានបាញ់សាកល្បងលើកដំបូងរបស់ខ្លួននូវប្រព័ន្ធគ្រាប់រ៉ូកូតថ្មីផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ជាអាវុធដែលបានបង្ហាញពីប្រសិទ្ធភាពសម្រាប់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី។ ការសាកល្បងនេះកើតឡើងស្របពេលមានភាពតានតឹងកាន់តែខ្លាំងរវាងកោះតៃវ៉ាន់ និងចិន ដោយទីក្រុងប៉េកាំង បានបង្កើនការអះអាងសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនលើកោះស្វ័យគ្រប់គ្រងមួយនេះ។ អាវុធនោះត្រូវគេគិតថាជាប្រព័ន្ធថ្មីអាចដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារកោះនេះ។ ប្រព័ន្ធអាវុធ ដែលទើបសាកល្បងថ្មីមានឈ្មោះថា HIMARS ជាអាវុធមានមុខងារជាក់លាក់ផលិតដោយក្រុមហ៊ុន Lockheed Martin របស់សហរដ្ឋអាមេរិក។កោះតៃវ៉ាន់ ទទួលបានប្រព័ន្ធអាវុធនេះចំនួន២៩គ្រឿង ក្នុងនោះ១១គ្រឿង ទទួលបានរួចហើយកាលពីឆ្នាំមុន ហើយ១៨គ្រឿងទៀត ដែលនៅសល់រំពឹងថានឹងមកដល់នៅឆ្នាំក្រោយ។ ការជួញដូរអាវុធនេះគូសបញ្ជាក់ពីតួនាទីរបស់សហរដ្ឋអាមេរិកជាអ្នកផ្គត់ផ្គង់អាវុធចម្បងរបស់កោះតៃវ៉ាន់ បើទោះបីជាមិនមានទំនាក់ទំនងការទូតផ្លូវការរវាងអាមេរិក និងកោះនេះក៏ដោយ។ ប្រព័ន្ធអាវុធទំនើប HIMARS ហោះបានរយៈចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ដែលធ្វើឱ្យអាចវាយប្រហារគោលដៅនានានៅតាមឆ្នេរសមុទ្រនៃខេត្ត Fujian របស់ប្រទេសចិន។ ក្រុមការងារអាមេរិក បានបណ្ដុះបណ្ដាលយោធាតៃវ៉ាន់បាញ់រ៉ូកែតនេះចេញពីមជ្ឈមណ្ឌលសាកល្បងជូ ផឹង (Jiupeng) ស្ថិតនៅលើផ្នែកដាច់ស្រយាលនៃឆ្នេរសមុទ្រប៉ាស៊ីហ្វិក៕
-

រដ្ឋាភិបាលការងាររបស់លោកនាយករដ្ឋមន្រ្តីអូស្ត្រាលី Albanese ស្បថចូលកាន់តំណែងអាណត្តិទីពីរ
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានស្បថចូលកាន់តំណែងសម្រាប់អាណត្តិទីពីរ នាថ្ងៃអង្គារ (១៣ ឧសភា) នេះរួមជាមួយនឹងបណ្ដារដ្ឋមន្ត្រីរបស់លោក បន្ទាប់ពីទទួលបានជ័យជម្នះដ៏ធំនៅក្នុងការបោះឆ្នោតជាតិ ដែលលោកនិយាយថា បានផ្ដល់ឱ្យរដ្ឋាភិបាលការងារកណ្តាលនិយមឆ្វេង នូវការគាំទ្រដ៏ធំបំផុតចាប់តាំងពីសហព័ន្ធក្នុងឆ្នាំ១៩០១ មក។ គណបក្សការងាររបស់លោក Albanese បានការគាំទ្រពីម្ចាស់ឆ្នោតដែលប្រឆាំងនឹងអស្ថិរភាពសកល បង្កឡើងដោយគោលនយោបាយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដោយនោះបាននាំមកនូវជ័យជម្នះដ៏ធំសម្រាប់រដ្ឋាភិបាលការងារអូស្រ្តាលី កាលពីថ្ងៃទី០៣ ឧសភា។ រហូតមកទល់ពេលនេះ គណៈកម្មាធិការរៀបចំការបោះឆ្នោតអូស្ត្រាលី មិនទាន់បញ្ចប់ការរាប់សន្លឹកឆ្នោតក្នុងចំនួនអាសនៈនៅឡើយទេ ប៉ុន្តែបក្សការងារអាចយកបានយ៉ាងហោចណាស់ ៩២អាសនៈ ក្នុងចំណោមអាសនៈសភាតំណាងរាស្រ្តទាំង១៥០។ លោក Albanese បាននិយាយកាលពីថ្ងៃចន្ទថា នេះជាជ័យជម្នះធំបំផុតសម្រាប់បក្សការងារ ចាប់តាំងពីអូស្ត្រាលី បានបង្កើតឡើងដោយសហព័ន្ធនៃអតីតអាណានិគមអង់គ្លេសចំនួន៦ ក្នុងឆ្នាំ១៩០១មក។ លោក Albanese និងរដ្ឋមន្ត្រីរបស់លោក បានស្បថចូលកាន់តំណែងនៅក្នុងពិធីមួយនៅឯវិមានរដ្ឋាភិបាលក្នុងទីក្រុងកង់បេរ៉ា។ តួនាទីសំខាន់ៗរបស់រដ្ឋមន្រ្តីក្រសួងរតនាគារ កិច្ចការបរទេស ការពារជាតិ និងពាណិជ្ជកម្មមិនផ្លាស់ប្តូរទេ៕
-

Trump ផ្តើមទស្សនកិច្ច នៅមជ្ឈិមបូព៌ា
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានចាកចេញ ទៅកាន់ប្រទេស អារ៉ាប៊ី សាអូឌីត ជាអ្វីដែលលោកហៅថា «ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រ» នៅតំបន់មជ្ឈិមបូព៌ា។ លោក ត្រាំ ក៏ត្រូវដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកាតា និងប្រទេស អេមីរ៉ាត់ អារ៉ាប់រួម ហើយប្រហែលជា ទៅចូលរួមការពិភាក្សា នៅក្នុងប្រទេសទួកគី ស្តីពីសង្គ្រាម អ៊ុយក្រែន ផងដែរ។ សង្រ្គាមរបស់អ៊ីស្រាអែលលើក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ក៏ពាក់ព័ន្ធ នឹងដំណើរទស្សនកិច្ចរបស់លោក Trump ដែរ ដោយ លោក បានអួតពីកិច្ចប្រឹងប្រែង របស់លោក ដើម្បីបញ្ចប់សង្រ្គាម Gaza នាប៉ុន្មានសប្តាហ៍ ចុងក្រោយនេះ។ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ក៏ជាប្រធានបទសំខាន់ ដែរ។ លោក Trump បាននិយាយថា មានរឿងល្អ ជាច្រើនកំពុងកើតឡើង លើកិច្ចពិភាក្សា រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ ជុំវិញមហិច្ឆតានុយក្លេអ៊ែរ របស់អ៊ីរ៉ង់ តែ…
-

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖មន្ទីរបរិស្ថានទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ ដើម្បីគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាពនៅតាមតំបន់ការពារធម្មជាតិ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីចុះអនុស្សរណៈរវាងក្រសួងបរិស្ថាន និរដ្ឋបាលខេត្តកណ្តាល ស្តីពីការទប់ស្កាត់និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០២៥ បានណែនាំឱ្យលោកប្រធានមន្ទីរបរិស្ថានទាំងអស់ ត្រូវពង្រឹងការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់ ដើម្បីការទប់ស្កាត់និងប្រឆាំងបទល្មើសធនធានធម្មជាតិ នៅក្នុងតំបន់ការពារធម្មជាតិ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ជំរុញឱ្យលោកប្រធានមន្ទីរបរិស្ថានទាំងអស់ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឲ្យមានប្រសិទ្ធភាព ដោយអនុវត្តចំណាត់ការមួយចំនួនរួមមាន៖ ១) ត្រូវយករបាយការណ៍មន្រ្តីឧទ្យានុរក្ស ដែលបានចុះល្បាតបំពេញភារកិច្ច និងតួនាទីអនុវត្តច្បាប់នៅតាមតំបន់ការពារធម្មជាតិមកពិនិត្យ ២) ធ្វើការពិនិត្យលើផែនទីផ្កាយរណប ដែលក្រសួងបរិស្ថានបានផ្តល់ជូន ថែមទាំងធ្វើការបង្ហោះដ្រូន ដើម្បីធ្វើការពិនិត្យលើស្ថានភាពជាក់ស្តែងនៃតំបន់ការពារធម្មជាតិ និងទី៣) ធ្វើការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើការផ្សព្វផ្សាយព័ត៌មាន របស់សារព័ត៌មាន ដែលបានចុះផ្សាយក្នុងតំបន់ការពារធម្មជាតិនៅតាមភូមិសាស្រ្តនៃខេត្តរបស់ខ្លួន។ បន្ទាប់មកត្រូវប្រមូលយកឯកសារ និងព័ត៌មានទាំងអស់មកពិនិត្យ ស្រាវជ្រាវ ធ្វើការឆ្លើយតប គោរពក្រមវិជ្ជាជីវៈ និងចាត់វិធានការ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានរំលឹកជាថ្មីអំពីការដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ រួមមាន៖ ១) ការអនុវត្តច្បាប់១០០% មិនមានការ លើកលែងជាដាច់ខាត…
-

ហាម៉ាស់ដោះលែងចំណាប់ខ្មាំងជាទាហានអាមេរិកកាត់អ៊ីស្រាអែល
បរទេស ៖ ក្រុមប្រដាប់អាវុធ ហាម៉ាស់ បានដោះលែងចំណាប់ខ្មាំង ទាហានអាមេរិក កាត់អ៊ីស្រាអែល ម្នាក់ ដែលមានឈ្មោះថា Edan Alexander ដោយត្រូវបានដឹក តាមឧទ្ធម្ភាគចក្រ ទៅដល់មន្ទីរពេទ្យ Ichilov ស្ថិតក្នុងទីក្រុង Tel Aviv ប្រទេសអ៊ីស្រាអែល។ ស្លាបប្រដាប់អាវុធ នៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បានប្រគល់លោក Alexander ដែលត្រូវបានឃុំខ្លួន នៅតំបន់ហ្គាហ្សា តាំងពីខែតុលា ឆ្នាំ២០២៣ មុនពេលដំណើរទស្សនកិច្ច នៅក្នុងតំបន់មជ្ឈិមបូព៌ា របស់ប្រធានាធិបតីអាមេរិក Donald Trump ។ កងទ័ពអ៊ីស្រាអែល បាននិយាយថា លោក Edan Alexander ត្រូវបានដោះលែង ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas បន្ទាប់ពីជាប់ឃុំ អស់រយៈពេល ៥៨៤ថ្ងៃ នៅតំបន់ ហ្គាហ្សា។ យោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ចំណាប់ខ្មាំង ជាទាហាន IDF ឬ កងទ័ពអ៊ីស្រាអែល លោក…