Author: Dol Pheakdey
-

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ
(កណ្តាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី បើកការដ្ឋាន គម្រោងអភិវឌ្ឍន៍ ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលសមិទ្ធផលនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុង៦សង្កាត់នៃក្រុងតាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សា ។ តាមរបាយការណ៍របស់ ឯកឧត្តម ប៉េង ពោធ៌នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ប្រព័ន្ធលូបង្ហូរ និងប្រព័ន្ធចម្រោះទឹកកខ្វក់ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងតាខ្មៅ រៀបចំឡើងជាប្រព័ន្ធញែកដោយឡែក រវាងទឹកភ្លៀង និងទឹកកខ្វក់ ដែលក្នុងនោះ មានការងារសាងសង់ធំៗចំនួន២ រួមមាន៖ ១៖ ការងារសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងនោះ រួមមាន៖ ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ តាមវិធីសាស្ត្រអាងចម្រុះតាមបែបធម្មជាតិ (Waste Stabilization Pond) លើផ្ទៃដីទំហំ ៣០ហិកតា ដែលមានសមត្ថភាពចម្រុះទឹកកខ្វក់ចំនួន ១២,០០០ម៉ែត្រគូប ក្នុង ១ថ្ងៃ, ការសាងសង់ស្ថានីយបូមទឹកកខ្វក់ចំនួន ៧កន្លែង និងបណ្ដាញលូទឹកកខ្វក់គ្រប់ប្រភេទប្រវែងសរុប…
-
អ្នកស្ម័គ្រចិត្តចេញពីអាមេរិក បាន ១ពាន់ដុល្លារ ពីរដ្ឋបាល Trump
បរទេស ៖ រដ្ឋបាល Trump បានអះអាង កាលពីថ្ងៃចន្ទថា ខ្លួននឹងចំណាយ សម្រាប់ការធ្វើដំណើរ និងផ្តល់ប្រាក់១,០០០ដុល្លារ ដល់ជនចំណាកស្រុក ដែលគ្មានឯកសារ និរទេសដោយខ្លួនឯង ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេ វិញ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាន ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយ នៅឯសេតវិមានថា «យើងនឹងបង់ប្រាក់ឱ្យម្នាក់ៗ នូវចំនួនជាក់លាក់មួយ ហើយយើងនឹងនាំពួកគេ ជិះយន្តហោះដ៏ស្រស់ស្អាត ត្រឡប់ទៅកន្លែងដើម របស់ពួកគេវិញ»។ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានប្រកាស អំពីកម្មវិធី CBP Home ជួយសម្រួលការធ្វើដំណើរ និងឧបត្ថម្ភ១,០០០ដុល្លារនេះ ដោយលោកស្រី បាននិយាយថា «ការនិរទេសខ្លួនឯង គឺជាវិធីល្អបំផុត សុវត្ថិភាពបំផុត និងមានប្រសិទ្ធភាពបំផុត ក្នុងការចាកចេញ ពីសហរដ្ឋអាមេរិក ដើម្បីចៀសវាងការចាប់ខ្លួន»។ លោក Trump បានសន្យា ក្នុងអំឡុងពេលយុទ្ធនាការ បោះឆ្នោតប្រធានាធិបតី អំពីការអនុវត្តការនិរទេសទ្រង់ទ្រាយធំ ហើយបានអះអាងថា មានជនចំណាកស្រុក គ្មានឯកសារ រហូតដល់ ២១លាននាក់…
-

អ៊ីស្រាអែលវាយប្រហារលើប្រទេសយេម៉ែន
បរទេស ៖ យោធាប្រទេសអ៊ីស្រាអែលបានបញ្ជាក់ពីការវាយប្រហារ លើគោលដៅក្រុមឧទ្ទាម ហ៊ូធី នៅក្នុងទីក្រុង Hodeida នៃប្រទេសយេម៉ែន កាលពីថ្ងៃចន្ទ។ ការវាយប្រហារនេះបានធ្វើឡើង នៅមួយថ្ងៃ បន្ទាប់ពីក្រុមឧទ្ទាម ដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីល នៅអាកាសយានដ្ឋានសំខាន់ របស់អ៊ីស្រាអែល។ យោធាបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារគោលដៅភេរវកម្ម ដែលជាកម្មសិទ្ធិ របស់របបភេរវករ Huthi តាមបណ្តោយឆ្នេរសមុទ្រ នៃប្រទេសយេម៉ែន និង លើតំបន់ដីគោកផ្សេងទៀត….ទីតាំងនេះគឺជាកំពង់ផែ Hodeida ដែលត្រូវបានប្រើប្រាស់ សម្រាប់ការផ្ទេរសព្វាវុធរបស់អ៊ីរ៉ង់ សម្ភារៈយោធា និងឧបករណ៍ផ្សេងទៀត សម្រាប់គោលបំណងភេរវកម្ម»។ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានត្រួតពិនិត្យការវាយប្រហារ ដែលបានធ្វើឡើងប្រឆាំងនឹងក្រុម Huthi រួមជាមួយនឹងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Katz និង មេទ័ព Eyal Zamir នៅបញ្ជាការទ័ពអាកាស ស្ថិតក្នុងទីក្រុង Tel Aviv។ ជាមួយគ្នានេះ វីដេអូដែលចេញផ្សាយ ដោយទូរទស្សន៍ របស់ពួក…
-

ឥណ្ឌូណេស៊ី ចង់ចុះអនុស្សារណៈយោគយល់គ្នាជាមួយកម្ពុជា លើផ្នែកនេសាទ
(ហ្សាការតា)៖ ឥណ្ឌូណេស៊ី ចង់ចុះអនុស្សារណៈយោគយល់គ្នាជាមួយកម្ពុជា លើផ្នែកនេសាទ ហើយឥណ្ឌូណេស៊ី ត្រៀមឲ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនផ្នែកនេសាទនិងឋាមពលនៃប្រទេសទាំងពីរ ។ នេះបើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបការងាររវាង សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយ ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតី នាទីក្រុង Jakarta នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ ក្នុងអំឡុងពេលទស្សនកិច្ចការងាររបស់សម្តេចនៅប្រទេសឥណ្ឌូនេស៊ី ។ ឯកឧត្តមប្រធានាឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានសម្តែងការស្វាគមន៍ចំពោះសម្តេចតេជោ ដោយឯកឧត្តមលើកឡើងថា ជាកិត្តិយដែលបានទទួលវត្តមានរបស់សម្តេចតេជោនៅឥណ្ឌូណេស៊ី បន្ទាប់ពីឯកឧត្តមបានជួបសម្តេចនៅភ្នំពេញ នៅខែកញ្ញា ឆ្នាំ២០២៤ មុនឯកឧត្តម ស្បថចូលកាន់ដំណែង ។ ឯកឧត្តមប្រធានាធិបតី បន្តថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្តេចជាបុរសរដ្ឋ ដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំ។ ឯកឧត្តម ដឹងថា ទស្សនកិច្ចនៅពេលនេះ សម្តេចតេជោ គ្រោងធ្វើបាថកថាពិសេស នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា។ ឯកឧត្តម បន្តថា ឥណ្ឌូណេស៊ី…
-

ថ្នាក់ដឹកនាំសាសនាអាមេរិករិះគន់ រូប AI ត្រាំក្លាយជាសម្តេចប៉ាប
បរទេស ៖ លោក Timothy Dolan អាចារ្យសាសនាកាតូលិក ប្រចាំនៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បានរិះគន់ លើលោក Trump ដែលបានបង្កើតរូបភាព AI ក្លាយជាសម្តេចប៉ាប នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA កាលពីថ្ងៃចន្ទ។ ការរិះគន់នេះ បានធ្វើឡើង ភ្លាមៗ ក្រោយពេលដែលលោក Trump បានបង្ហោះរូបភាព AI នេះ ហើយ Trump ក៏ទើបបាននិយាយថា លោកចង់ធ្វើជាសម្តេចប៉ាបថ្មី ក្រោយការយាងទិវង្គត របស់សម្តេចប៉ាប Francis កាលពីខែមេសា បើទោះបីជា លោកហាក់និយាយលេងសើច ជាមួយអ្នកសារព័ត៌មានក៏ដោយ។ លោក Timothy Dolan ដែលជាថ្នាក់ដឹកនាំសាសនាកាតូលិក នៅអាមេរិក បាននិយាយ កាលពីថ្ងៃអាទិត្យថា ការបង្ហោះរូប AI របស់លោក ត្រាំ បែបនេះ ជារឿងមិនល្អទេ។ លោកក៏បានសរសេរ ជាភាសាអ៊ីតាលី ដែលរៀបរាប់ថា «វាជារូបចម្លាក់ Brutta»…
-

លោក Trump គំរាមបន្ថែមពន្ធ១០០% លើភាពយន្តអាមេរិកផលិតនៅបរទេស
បរទេស៖ លោកប្រធានាធិបតី Donald Trump បានគំរាមថា នឹងបន្ថែមពន្ធ ១០០ភាគរយ លើខ្សែភាពយន្តអាមេរិកណា ដែលត្រូវបានផលិត នៅក្រៅប្រទេស នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃចន្ទនេះ។ ការគំរាមកំហែងនេះ បានកើតមានឡើង ស្របពេលដែល ឧស្សាហកម្មភាពយន្តរបស់អាមេរិក កំពុងរងផលប៉ះពាល់ស្រាប់ទៅរួចហើយ ដោយសារតែគោលនយោបាយពាណិជ្ជកម្ម របស់លោក Trump ។ កាលពីខែមេសា ប្រទេសចិនទើបបានប្រកាសថា ខ្លួននឹងកាត់បន្ថយកូតា នៃខ្សែភាពយន្តអាមេរិក ហូរចូលប្រទេសរបស់ខ្លួន ដើម្បីសងសឹកនឹងរដ្ឋបាលលោក Trump ដាក់ពន្ធទំនិញ លើប្រទេសចិន។ យ៉ាងណាមិញ បុរស វ័យ៧៨ឆ្នាំ ដែលកំពុងបង្កើនជម្លោះពាណិជ្ជកម្ម ជាមួយប្រទេស ជុំវិញពិភពលោក រូបនេះ បានអះអាង តាមរយៈបណ្តាញសង្គម Truth Social ថា ការដាក់សំពាធនេះ ធ្វើឡើងដើម្បីស្រោចស្រង់ឧស្សាហកម្មភាពយន្តរបស់អាមេរិក ដែលកំពុងរងគ្រោះខ្លាំង ដោយលោកអះអាងថា «យើងចង់បានភាពយន្ត ដែលផលិតនៅអាមេរិក ម្តងទៀត!»។ លោកបន្តទៀតថា ភាពយន្តអាមេរិកផលិត នៅបរទេស ក្រៅពីខាតបង់សេដ្ឋកិច្ច…
-

នូវែលសេឡង់ចាយ ១ពាន់លានដុល្លារ វ៉ៃដូរឧទ្ធម្ភាគចក្រចាស់ៗ
វែលលីងតុន ៖ ស្របពេលភាពតានតឹងសកលឡើងកំដៅ នូវែលសេឡង់គ្រោងចំណាយលុយ ១,២ពាន់លានដុល្លារអាមេរិក ក្នុងគោលបំណងទិញឧទ្ធម្ភាគចក្រថ្មី ជំនួសឧទ្ធម្ភាគចក្រដែនសមុទ្រចាស់ៗរបស់កងកម្លាំងការពារជាតិ។ រដ្ឋមន្ត្រីការពារជាតិនូវែលសេឡង់ លោកស្រី Judith Collins បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភាពតានតឹងជាសកលកំពុងកើនឡើងយ៉ាងឆាប់រហ័ស ហើយបុគ្គលិកការពារជាតិត្រូវការឧបករណ៍ និងលក្ខខណ្ឌត្រឹមត្រូវដើម្បីធ្វើការងាររបស់ពួកគេ។ ដូច្នេះក្នុងនាមជាប្រទេសដែនសមុទ្រ យើងកំពុងផ្តល់អាទិភាពដល់ការពង្រឹងសមត្ថភាពកងទ័ពជើងទឹក។ លោកស្រី Collins បន្ថែមថា ឧទ្ធម្ភាគចក្រថ្មីនេះ ត្រូវបានរំពឹងថា នឹងជួយពង្រីកទំហំការងារកាន់តែធំជាងមុន រួមទាំងសព្វាវុធ បុគ្គលិក និងឧបករណ៍យោធា ដែលទាំងអស់នេះមានសារៈសំខាន់សម្រាប់វិស័យការពារជាតិ ដើម្បីការពារប្រជាជននូវែលសេឡង់។ នូវែលសេឡង់ក៏ត្រៀមចំណាយ ៥៧០លានដុល្លារក្នុងពេល ៤ឆ្នាំឆ្ពោះទៅរកការដាក់ពង្រាយកងកម្លាំងការពារ ការបណ្តុះបណ្តាល និងហេដ្ឋារចនាសម្ព័ន្ធកងកម្លាំងការពារ។ ក្រៅពីទិញឧទ្ធម្ភាគចក្រថ្មី នូវែលសេឡង់ក៏មានផែនការចំណាយថ្មីដល់ទៅ ៥ពាន់លានដុល្លារក្នុងរយៈពេល ១០ឆ្នាំ បន្ទាប់ពីបានបញ្ចេញផែនការនេះកាលពីខែមេសា ក្នុងនោះនឹងវិនិយោគលើមីស៊ីល ផ្នែកសន្តិសុខព័ត៌មានវិទ្យា និងយន្តហោះដ្រូន។ ទន្ទឹមគ្នានេះ នូវែលសេឡង់នឹងបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីឈានដល់ ២ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) នៅឆ្នាំ ២០៣២-៣៣ខាងមុខ៕ ប្រភព ៖ AFP
-

សម្តេចតេជោ ហ៊ុន សែន ៖ សេដ្ឋកិច្ចអាស៊ានមិនបានដើរថយក្រោយ ដោយសារតែមានសមាជិកថ្មីនោះទេ
(ហ្សាការតា)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្លែងថា សេដ្ឋកិច្ចអាស៊ាន មិនបានដើរថយក្រោយ ដោយសារតែមានសមាជិកថ្មីនោះទេ ខណៈឆ្នាំ២០២៤ ផលិតផលសរុបរបស់អាស៊ាន មានរហូតទៅដល់ ៣.៨ទ្រីលានដុល្លារ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញធ្វើបាឋកថា ស្តីពីបញ្ហាអាស៊ាន នៅអគ្គលេខាធិការដ្ឋានអាស៊ាន ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ពីការយល់ខុសមួយចំនួនថា កម្ពុជា ឬប្រទេសចូលថ្មី ដែលមានសេដ្ឋកិច្ចតូច និងអូសជើងអាស៊ានឲ្យដើរយឺត តាមពិតប្រទេសចូលថ្មីមិនបានអូសដំណើរពឹងពាក់ ឬដណ្ដើមផលប្រយោជន៍ពីប្រទេសចូលមុននោះទេ។ ខ្ញុំសូមបង្ហាញតួលេខជាក់ស្ដែង នៅពេលដែលអាស៊ានបង្កើតឡើងនៅឆ្នាំ១៩៦៧ អាស៊ានមានទំហំសេដ្ឋកិច្ចត្រឹមតែ២៤ប៊ីលានដុល្លារប៉ុណ្ណោះ ប៉ុន្ដែនៅក្នុងឆ្នាំ២០២៤ ផលិតផលសរុបរបស់អាស៊ានចំនួន ១០ប្រទេស មានរហូតទៅដល់៣.៨ទ្រីលានដុល្លារ ដែលមានសេដ្ឋកិច្ចធំបំផុតទី៥លើពិភពលោក ហើយអាចនឹងហក់ឡើងទៅលេខ៤ក្នុងឆ្នាំ២០៣០»។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ចំពោះទំហំពាណិជ្ជកម្ម ទំនិញបានកើនដល់៣.៥ទ្រីលានដុល្លារ ជិតស្មើនឹងទំហំផលិតផលសរុប ក្នុងនោះ២១.៥ភាគរយជាពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន ទំហំវិនិយោគសរុបមានទៅដល់២២៩,៨ប៊ីលានដុល្លារ ក្នុងនោះ៩.៥ភាគរយ គឺជាទុនវិនិយោគផ្ទៃក្នុងអាស៊ាន។…
-

អ្នកនាំពាក្យក្រសួងព័ត៌មានឆ្លើយតបចំពោះក្តីបារម្ភអំពីសុវត្ថិភាពការងាររបស់អ្នកសារព័ត៌មាន
ឯកឧត្តម ទេព អស្នារិទ្ធ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ ក្រុមការងារអេបក្រសួងព័ត៌មាននៅថ្ងៃទី៦ ខែឧសភានេះថា កម្រិតសុវត្ថិភាពការងាររបស់អ្នកសារព័ត៌មាននៅកម្ពុជាកាន់កើនខ្ពស់ជាមុនដែលធានាអោយអ្នកសារព័ត៌មានបំពេញការងារដោយគ្មានការភ័យខ្លាច។ ឯកឧត្តម ទេព អស្នារិទ្ធ បានលើកយកលទ្ធផលស្ទង់មតិឆ្នាំ២០២៥ដែលធ្វើឡើងថ្មីៗនេះមកបង្ហាញថា អ្នកសារព័ត៌មានដែលចូលរួមស្ទង់មតិចំនួនជាង ៨៦ភាគរយ បានអះអាងថា ខ្លួនមានសេរីភាពពេញលេញក្នុងការប្រកបអាជីពជាអ្នកសារព័ត៌មាន ដោយមានសុវត្ថិភាព និងភាពងាយស្រួលក្នុងការប្រមូលព័ត៌មានពីប្រភពផ្សេងៗ សម្រាប់ការសរសេរ ផលិត និងផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនដោយសេរី។ តាមលទ្ធផលនេះ បានបង្ហាញអំពីកម្រិតសុវត្ថិភាពការងារមានការកើនឡើងចំនួន ៦,២ភាគរយបើធៀបនឹងលទ្ធផលនៃរបាយការណ៍ឆ្នាំ២០២៤ ដែលមានចំនួន ៧៩,៨ភាគរយ។ ការបញ្ជាក់នេះជាការឆ្លើយតបចំពោះក្តីបារម្ភអំពីសុវត្ថិភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជា។ លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានប្រាប់ អេបក្រសួងព័ត៌មាន នៅក្នុងឱកាសទិវាសេរីភាពសារព័ត៌មានឆ្នាំនេះថា ចំពោះអ្នកសារព័ត៌មាន ដែលធ្វើសេចក្តីរាយការណ៍តែជុំវិញបញ្ហាសេដ្ឋកិច្ច រឿងមិនប៉ះពាល់បរិស្ថាន រឿងដែលមិនប៉ះពាល់ចំណុចអវិជ្ជមានឬរឿងមិនរសើប គឺគាត់មិនសូវប្រឈមនឹងបញ្ហាសន្តិសុខសុវត្ថិភាពទេ ផ្ទុយទៅវិញចំពោះអ្នកសារព័ត៌មានឯករាជ្យ ដែលធ្វើសេចក្តីរាយការណ៍ អំពីបញ្ហារសើប គឺមិនទាន់ធានាថាមានសុវត្ថិភាពគ្រប់គ្រាន់ទេ។ ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានបញ្ជាក់ថា ផ្អែកតាមការសិក្សាស្រាវជ្រាវរបស់ក្រសួងព័ត៌មានស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាឆ្នាំ២០២៥ បានបង្ហាញថា ប្រតិបត្តិករ និងតួអង្គជាតិអន្តរជាតិ បានមើលឃើញជាក់ស្តែងអំពីសកម្មភាពផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ មានចម្រុះប្រធានបទ ដោយមានការរាយការណ៍ព័ត៌មានលើគ្រប់វិស័យទាំងអស់ក្នុងសង្គម ទាំងតាមប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើបរដ្ឋនិងឯកជន…
-

ស្ថាប័នតុលាការកំពូល កម្ពុជា-ឡាវ នឹងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ បន្ថែមទៀត
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ វៀងថុន ស៊ីផាន់ដន (Viengthong Siphandone) ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ។ លោកជំទាវ វៀងថុន ស៊ីផាន់ដន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ លោកជំទាវបានជម្រាបជូនសម្តេចបវរធិបតីថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកជំទាវ និងគណៈប្រតិភូ មកកម្ពុជានាពេលនេះ គឺដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងតុលាការកំពូលឡាវ-កម្ពុជា ដែលនឹងចូលរួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនង និងចំណងមិត្តភាពរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត។ លោកជំទាវក៏បានជម្រាបជូនសម្ដេចបវរធិបតីបន្ថែមថា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យតុលាការ នាថ្ងៃស្អែក, ស្ថាប័នកំពូលទាំងពីរនឹងចែករំលែកបទពិសោធន៍ និងព័ត៌មាន រវាងគ្នា និងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងបទល្មើសឆ្លងដែន រួមទាំងការជួញដូរមនុស្ស, ការជួញដូរគ្រឿងញៀនខុសច្បាប់, និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (online scams) ក៏ដូចជាការបន្តសហការគ្នានៅក្នុងវេទិកាអន្តរជាតិ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ និងដែលបានឈានដល់កម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” កាលពីឆ្នាំ២០១៩។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ថា ចំណងមិត្តភាពល្អប្រសើររវាងប្រទេសទាំងពីរ…