Author: Dol Pheakdey
-

លោក Trump ចង់រៀបចំក្បួនព្យុហយាត្រាយោធាដ៏កម្រ នៅថ្ងៃខួបកំណើត
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការគាំទ្រផែនការរៀបចំក្បួនព្យុហយាត្រាយោធាដ៏កម្រមួយនៅទីក្រុងវ៉ាស៊ីនតោន ចំថ្ងៃខួបកំណើតរបស់លោក។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NBC កាលពីថ្ងៃអាទិត្យ លោកប្រធានាធិបតី ត្រាំ បាននិយាយយ៉ាងដូច្នេះថា យើងមានមីស៊ីលដ៏អស្ចារ្យបំផុតក្នុងពិភពលោក… យើងមាននាវាមុជទឹកដ៏អស្ចារ្យបំផុតក្នុងពិភពលោក… យើងមានរថក្រោះចម្បាំងដ៏អស្ចារ្យបំផុតក្នុងពិភពលោក… យើងមានអាវុធដ៏អស្ចារ្យបំផុតក្នុងពិភពលោក ហើយយើងនឹងប្រារព្ធព្រឹត្តិការណ៍បង្ហាញពួកវា។ ទោះជាយ៉ាងណា មនុស្សមួយចំនួនបានប្រឆាំងនឹងផែនការនេះ ដោយសារពួកគេមិនពេញចិត្តនឹងគោលនយោបាយរបស់រដ្ឋបាលលោក ត្រាំ នៅក្នុងការកាត់បន្ថយកម្លាំងពលកម្ម និងការចំណាយរបស់រដ្ឋាភិបាលកន្លងមកនេះ។ ក្បួនព្យុហយាត្រាយោធាដែលលោក ត្រាំ លើកឡើងនេះ ត្រូវបានគេរំពឹងថា គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៤ ខែមិថុនាខាងមុខ ចំថ្ងៃខួប ២៥០ឆ្នាំនៃការបង្កើតកងទ័ពអាមេរិក ចំណែកលោកប្រធានាធិបតី ត្រាំ ឈានចូលដល់វ័យ ៧៩ឆ្នាំ។ ប្រភពពីក្រុមមន្ត្រីបានបង្ហើបឱ្យដឹងថា ក្បួនរថយន្តប្រហែល ១៥០គ្រឿង យន្តហោះ ៥០គ្រឿង និងកងទ័ពចំនួន ៦.៦០០នាក់ ត្រូវបានគេរំពឹងថា នឹងចូលរួមក្នុងព្រឹត្តិការណ៍ព្យុហយាត្រាយោធានេះ ដើម្បីរំលឹកពីការបម្រើជាតិមាតុភូមិរបស់កងទ័ពអាមេរិកក្នុងរយៈពេល ២៥០ឆ្នាំកន្លងមកនេះ។ សហរដ្ឋអាមេរិកប្រារព្ធក្បួនព្យុហយាត្រាយោធាចុងក្រោយនៅទីក្រុងវ៉ាស៊ីនតោន គឺនៅឆ្នាំ១៩៩១ ដើម្បីរំលឹកដល់ការបញ្ចប់សង្គ្រាមឈូងសមុទ្រ៕ ប្រភព ៖ NHK
-

ក្រសួងសុខាភិបាល ជូនដំណឹងស្តីពីការការពារខ្លួនពីការឆ្លងបាក់តេរីអង់ត្រាក់ (Bacillus Anthracis)
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជនឱ្យបានជ្រាបថា នាពេល ថ្មីៗនេះមានការផ្ទុះឡើងនៅប្រទេសជិតខាងនិងបណ្តាប្រទេសមួយចំនួន នូវជំងឺអង់ត្រាក់ឬហៅថាពិសធ្យូងនៅ លើមនុស្ស និងនៅលើសត្វហៅថាជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ បង្កឡើងដោយបាក់តេរីដែលបង្កើតស្ទ័រ (spore- forming bacillus anthracis)។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២៥នេះ។ ជំងឺអង់ត្រាក់ឬពិសធ្យូង ជាជំងឺដ៏កម្រ ប៉ុន្តែធ្ងន់ធ្ងរ ដែលអាចកើតមានឡើងជា ចម្បងលើសត្វពាហនៈ និងសត្វព្រៃ។លក្ខណ:ពិសេសនៃមេរោគអង់ត្រាក់ គឺអាចរស់នៅដោយស្រួល ក្រោមរូប ភាពជាគ្រាប់ស្ទ័រ ក្នុងបរិយាកាសខាងក្រៅ។ ស្ទ័ររបស់បាក់តេរីអង់ត្រាក់ ធន់នឹងធាតុអាកាសខាងក្រៅបាន អាចសម្ងំ ដល់រាប់ឆ្នាំ (៣០-៤០ ឆ្នាំ) នៅក្នុងដី សាកសពសត្វ និងលាមកសត្វ។ សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ស្ទ័រក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។ “ជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។ រហូតមកដល់បច្ចុប្បន្ននេះមិនទាន់មានការរកឃើញជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជានៅឡើយ។ ក្រសួង សុខាភិបាលបន្តពង្រឹងវិធានការសុខាភិបាល តាមច្រកព្រំដែននិងពង្រឹងកិច្ចសហការជាមួយក្រសួងពាក់ព័ន្ធ ក្នុងការទប់ស្កាត់ការនាំចូលជំងឺអង់ត្រាក់ និងជំងឺឆ្លងផ្សេងទៀតពីក្រៅប្រទេស…
-

សម្ដេចធិបតី ផ្ដល់អនុសាសន៍មួយចំនួន ដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធចម្រោះ និងប្រព្រឹត្តកម្មទឹកកខ្វក់ នៅទីក្រុង និងទីប្រជុំជនធំៗ
(កណ្ដាល)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍មួយចំនួន ដល់ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍ ដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធចម្រោះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ នៅទីក្រុង និង ទីប្រជុំជនធំៗ ។ សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញបើកការដ្ឋានសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េ ដែលសមិទ្ធផលនេះ នឹងចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាព និងអនាម័យបរិស្ថានសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុង៦សង្កាត់នៃក្រុងតាខ្មៅ និងការជួយកាត់បន្ថយនូវជំនន់ទឹកភ្លៀង ក្នុងរដូវវស្សា ។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍មួយចំនួន រួមមាន៖ ទី១. ក្រសួងសាធារណការ និង ដឹកជញ្ជូន ត្រូវបន្តសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ, អាជ្ញាធរមូលដ្ឋាន និង ដៃគូអភិវឌ្ឍ ដើម្បីជំរុញការសិក្សារៀបចំផែនការមេអភិវឌ្ឍប្រព័ន្ធចម្រោះ និង ប្រព្រឹត្តកម្មទឹកកខ្វក់ នៅទីក្រុង និង ទីប្រជុំជនធំៗ ដោយធានាឱ្យមានសង្គតិភាពទៅនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត នៅទីនោះ ។ ទី២. ក្រសួងសាធារណការ និង ដឹកជញ្ជូន…
-

កម្ពុជា និងកូរ៉េ សហការគ្នាលើគម្រោងកាត់បន្ថយឧស្ម័នមេតាន
(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះការគាំទ្រ និងចក្ខុវិស័យដ៏វែងឆ្ងាយរបស់រដ្ឋាភិបាលកូរ៉េ និងលេខាធិការដ្ឋានអាស៊ាន ក្នុងការផ្តួចផ្តើមគំនិតកិច្ចសហប្រតិបត្តិការក្នុងតំបន់ដ៏សំខាន់នេះ ដែលនឹងរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាឧស្ម័នមេតាន ដែលជាឧស្ម័នផ្ទះកញ្ចក់ដ៏ខ្លាំងក្លា។ ការថ្លែងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននេះ ធ្វើឡើងនៅក្នុងពិធីបើកសម្ពោធជាផ្លូវការគម្រោងកិច្ចសហប្រតិបត្តិការអាស៊ាន-កូរ៉េ ស្តីពីការកាត់បន្ថយឧស្ម័នមេតាន នៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។ ជាមួយគ្នានេះ គម្រោងសហប្រតិបត្តិការអាស៊ាន-កូរ៉េ នឹងផ្តល់ឱកាសដ៏មានតម្លៃក្នុងការចែករំលែកចំណេះដឹង កសាងសមត្ថភាពបច្ចេកទេស និងអនុវត្តដំណោះស្រាយជាក់ស្តែងដែលសម្របទៅនឹងបរិបទជាតិរបស់កម្ពុជា ក្នុងគោលដៅរួមឆ្ពោះទៅរកការក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ គម្រោងនេះក៏បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអនុវត្តមាត្រា ៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីទាក់ទាញហិរញ្ញប្បទានកាបូន និងជំរុញការចូលរួមពីវិស័យឯកជន ព្រមទាំងធានាបាននូវសុចរិតភាពបរិស្ថាន។ លើសពីនេះ កម្ពុជាបានមើលឃើញនូវការកើនឡើងគួរឱ្យកត់សម្គាល់នៃការបញ្ចេញឧស្ម័នមេតាន ជាពិសេសពីវិស័យកសិកម្ម (ការដាំដុះស្រូវ និងការចិញ្ចឹមសត្វ) និងវិស័យកាកសំណល់។ វិស័យទាំងនេះមិនត្រឹមតែសំខាន់សម្រាប់សេដ្ឋកិច្ច និងជីវភាពរស់នៅប៉ុណ្ណោះទេ ថែមទាំងជាផ្នែកដែលការអនុវត្តវិធានការឆ្លាតវៃ និងធន់នឹងអាកាសធាតុ អាចនាំមកនូវផលប្រយោជន៍ច្រើនយ៉ាង ដូចជាការកាត់បន្ថយការបញ្ចេញឧស្ម័ន ការលើកកម្ពស់សុខភាពសាធារណៈ និងការបង្កើនភាពធន់សម្រាប់សហគមន៍។ គួររម្លឹកជូនដែរថា កម្ពុជាបានរៀបចំ និងដាក់ស្នើផែនទីចង្អុលផ្លូវសម្រាប់ការកាត់បន្ថយឧស្ម័នមេតានថ្នាក់ជាតិទៅកាន់វិទ្យាស្ថានយុទ្ធសាស្ត្របរិស្ថានសកល និងក្រុមចម្រុះអាកាសធាតុ និងខ្យល់ស្អាត កាលពីខែឧសភា ឆ្នាំ២០២៥ ដោយបានក្លាយជាប្រទេសដំបូងគេមួយក្នុងចំណោមប្រទេសមានការអភិវឌ្ឍន៍តិចតួចដែលបានដាក់ស្នើផែនទីចង្អុលផ្លូវនេះ។ នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដើរតួនាទីជាគំរូក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ និងការលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព៕ ដោយ…
-

ក្រសួងប្រៃសណីយ៍ ប្រកាសលទ្ធផលការប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានកិត្តិយសសូមជម្រាបជូនសាធារណជន នាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស មេត្តាជ្រាបថា ក្រោយពីគណៈកម្មការបានវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេរសំបុត្ររបស់បេក្ខជនសរុបចំនួន ២,១០២ ដែលបានផ្ញើមកចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតប្រជែងសរសេរសំបុត្រថ្នាក់ជាតិលើកទី៤ ឆ្នាំ២០២៥ រួចមក គណៈកម្មការបានសម្រេចជ្រើសរើសសំបុត្ររបស់បេក្ខជនចំនួន ១០រូប ជាបេក្ខជនជាប់ជ័យលាភីក្នុងដំណាក់កាលទី១ ដោយសំណេរទាំងនេះមានខ្លឹមសារល្អ និងទទួលបានពិន្ទុខ្ពស់។ បេក្ខជនជ័យលាភីបានឆ្លងកាត់ដំណាក់កាលទី២ ដោយមានការសម្ភាសន៍ផ្ទាល់ពីគណៈកម្មការទៅលើការបកស្រាយពន្យល់ខ្លឹមសារនៃសំបុត្ររបស់បេក្ខជនទាំង ១០រូបរួចមក គណៈកម្មការបានសម្រេចជ្រើសរើសសំបុត្ររបស់បេក្ខជនជ័យលាភីចំនួន ៣រូប ដូចខាងក្រោម៖ បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ១ កុមារី ប៉ូ មុនីណាតាលី មកពីសាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ រាជធានីភ្នំពេញ បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ២ កុមារី ភោគ បុញ្ញតា មកពីសាលាបញ្ញាសាស្រ្តអន្តរជាតិ សាខាទី៣ ខេត្តកណ្តាល បេក្ខជនជ័យលាភីចំណាត់ថ្នាក់លេខ៣ កុមារី ស្រឿន ស្រីគីម មកពីវិទ្យាល័យតាមាង ខេត្តកំពង់ចាម។ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍នឹងបញ្ជូនសំបុត្រដែលទទួលបានជ័យលាភីលេខ១ ជាតំណាងប្រទេសកម្ពុជា ទៅចូលរួមក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិ ដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union-UPU) និងមានការចូលរួមពីបណ្តាប្រទេសជាសមាជិក…
-

លោក Trump បញ្ជាឲ្យបើកពន្ធនាគារ ដែលបិទទ្វារអស់ពេល ៦០ ឆ្នាំឡើងវិញ
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ និយាយថា រូបលោកកំពុងណែនាំការិយាល័យពន្ធនាគារសហព័ន្ធឱ្យពង្រីកឱ្យធំជាងមុន និងបើកដំណើរការពន្ធនាគារ Alcatraz នៅឈូងសមុទ្រ San Francisco ឡើងវិញ ដើម្បីដាក់ជនល្មើសបង្កហិង្សា និងអំពើឃោរឃៅបំផុតនៅសហរដ្ឋអាមេរិក បន្ទាប់ពីបានបិទអស់ជាង ៦០ឆ្នាំមកហើយ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RFI។ មេដឹកនាំអាមេរិករូបនេះ បានបង្ហោះសារនៅលើបណ្តាញសង្គម Truth Social កាលពីល្ងាចថ្ងៃអាទិត្យថា ជាយូរមកហើយ អាមេរិកត្រូវបានញាំញីដោយពួកឧក្រិដ្ឋជនសាហាវឃោរឃៅ ដែលជាកាកសំណល់សង្គម និងមិនបានរួមចំណែកអ្វី ក្រៅពីបង្កទុក្ខវេទនា និងទុក្ខលំបាកនោះទេ។ លោកប្រធានាធិបតី ត្រាំ បន្ថែមថា នោះហើយជាមូលហេតុដែលថ្ងៃនេះ ខ្ញុំកំពុងដឹកនាំការិយាល័យពន្ធនាគារ រួមជាមួយនឹងនាយកដ្ឋានយុត្តិធម៌ FBI និងសន្តិសុខមាតុភូមិ ឱ្យបើកគុក ALCATRAZ ឡើងវិញ និងពង្រីកឱ្យធំជាងមុន ដើម្បីធ្វើជម្រកអ្នកប្រព្រឹត្តអំពើព្រៃផ្សៃ និងសាហាវឃោរឃៅបំផុតរបស់អាមេរិក។ ពន្ធនាគារ Alcatraz មានទីតាំងនៅលើកោះតូចមួយក្នុងទីក្រុង San Francisco នៃរដ្ឋ California។ វាជាអតីតបន្ទាយទាហាននិងគុកនៅឈូងសមុទ្រ San Francisco ប៉ុន្តែត្រូវប្រែក្លាយទៅជាពន្ធនាគារសហព័ន្ធក្នុងឆ្នាំ១៩៣៤។…
-

លោក Xi នឹងហោះទៅរុស្ស៊ី ចូលរួមខួប នៃការកម្ចាត់ពួកណាស៊ីអាល្លឺម៉ង់
ប៉េកាំង ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នឹងធ្វើទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសរុស្ស៊ី រយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៧ដល់ទី១០ ខែឧសភាខាងមុខនេះក្នុងគោលបំណងចូលរួមព្រឹត្តិការណ៍ប្រារព្ធខួបលើកទី៨០ នៃការកម្ចាត់ពួកណាស៊ីអាល្លឺម៉ង់។ សូមរម្លឹកថា សហភាពសូវៀតបានបាត់បង់ប្រជាជន ២៧លាននាក់ នៅក្នុងសង្គ្រាមលោកលើកទី២ ឬ World War II ប៉ុន្តែបានរុញកងកម្លាំងណាស៊ីត្រឡប់ទៅទីក្រុងប៊ែរឡាំង ជាកន្លែងដែលហ៊ីត្លែរបានធ្វើអត្តឃាត ហើយសូវៀតទទួលបានជ័យជម្នះក្នុងឆ្នាំ១៩៤៥។ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីតេឡេក្រាម វិមានក្រឹមឡាំងបានបញ្ជាក់ថា លោក ស៊ី នឹងពិភាក្សាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន អំពីការអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរ ព្រមទាំងចុះហត្ថលេខាលើឯកសារមួយចំនួន។ វិមានក្រឹមឡាំងបានសង្កត់ធ្ងន់ថា កិច្ចពិភាក្សារបស់លោក ស៊ី និងលោក ពូទីន បញ្ហាចម្បងគឺការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូដ៏ទូលំទូលាយ និងអន្តរកម្មយុទ្ធសាស្ត្របន្ថែមទៀត រួមទាំងបញ្ហាបច្ចុប្បន្ននៅលើរបៀបវារៈអន្តរជាតិ និងតំបន់ ក៏នឹងត្រូវបានលើកយកមកពិភាក្សាផងដែរ។ ក្រៅតែពីប្រមុខរដ្ឋចិន មេដឹកនាំជាច្រើនផ្សេងទៀតក៏ត្រូវបានរំពឹងថា នឹងមានវត្តមានពេលប្រារព្ធទិវាជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២ ក្នុងនោះរួមមានប្រធានាធិបតីប្រេស៊ីល ស៊ែប៊ី និងនាយករដ្ឋមន្ត្រីស្លូវ៉ាគី។ ដើម្បីប្រារព្ធពិធីនេះឱ្យរលូន ព្រោះជាថ្ងៃដ៏សំខាន់បំផុតមួយរបស់រុស្ស៊ីនោះ លោកប្រធានាធិបតី ពូទីន បានស្នើបទឈប់បាញ់ ៣ថ្ងៃជាមួយអ៊ុយក្រែន។ ជាការឆ្លើយតប…
-

ត្រាំថាបទឈប់បាញ់បីថ្ងៃរបស់ពូទីន ច្រើនហើយប៉ុណ្ណឹង
បរទេស ៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា ការប្រកាសបទឈប់បាញ់ រយៈពេលបីថ្ងៃ របស់លោក ពូទីន ប្រធានាធិបតីរុស្ស៊ី ស្តាប់ទៅហាក់ដូចជាតិច ប៉ុន្តែ ច្រើនណាស់ហើយ ប៉ុណ្ណឹង។ លោក ដូណាល់ ត្រាំ បានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយ នៅសេតវិមាន កាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកស្ថិតក្នុងស្ថានភាពល្អ ក្នុងការដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែន។ លោកបានរំឭក ពីការខាតបង់យ៉ាងធ្ងន់ធ្ងរ ទាំងរុស្ស៊ីនិងអ៊ុយក្រែន ដែលបានរងទុក្ខ នៅសមរភូមិ ផងដែរ។ លោក ត្រាំ បាននិយាយថា «ខ្ញុំគិតថា យើងបានមកឆ្ងាយហើយ វាអាចនឹងមានអ្វីមួយកើតឡើង ប៉ុន្តែ សង្ឃឹមថា វានឹងកើតឡើង។ ដូចដែលអ្នកបានដឹងហើយថា ប្រធានាធិបតី ពូទីន បានប្រកាសបទឈប់បាញ់ រយៈពេលបីថ្ងៃ ដែលស្តាប់ទៅ មិនច្រើនទេ ប៉ុន្តែ វាច្រើនណាស់ ប្រសិនបើអ្នកដឹងថា យើងចាប់ផ្តើម ពីចំណុចណាមក»។ លោក ត្រាំ…
-

រុស្ស៊ីថា ជំនួបលោក Putin និងលោក Trump នៅមជ្ឈិមបូព៌ា នៅពុំទាន់ច្បាស់ទេ
មូស្គូ ៖ នៅពេលសួរពីលទ្ធភាពនៃជំនួបរវាងលោកប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំរុស្ស៊ី លោក Vladimir Putin នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត វិមានក្រឹមឡាំងបានអះអាងថា ជំនួបមួយនេះគឺចាំបាច់ ប៉ុន្តែលោក Putin ពុំទាន់មានផែនការធ្វើដំណើរទៅកាន់តំបន់មជ្ឈិមបូព៌ានោះទេ នៅពាក់កណ្តាលខែឧសភានេះ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយថា មេដឹកនាំរុស្ស៊ីនៅមិនទាន់កំណត់ដំណើរទស្សនកិច្ចទៅកាន់ទីនោះទេ (តំបន់មជ្ឈិបូព៌ា) ប៉ុន្តែប្រាកដណាស់ថា ជំនួបមួយនេះ អ្នកណាក៏ចង់បានដែរ។ លោក Peskov បន្ថែមថា បើតាមមធ្យោបាយជាច្រើន ពួកយើងគិតថា វាពិតជាសំខាន់ខ្លាំង។ វាត្រូវតែរៀបចំឲ្យបានត្រឹមត្រូវ និងត្រូវការកិច្ចខិតខំកម្រិតអ្នកជំនាញជាច្រើន រួមទាំងការប្រាស្រ័យទាក់ទងបន្តរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានអ្វីច្បាស់លាស់ទេ។ កាសែត Axios រាយការណ៍ថា លោកប្រធានាធិបតី Trump នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាតា និងអារ៉ាប់រួម នៅក្នុងខែនេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលជាមួយក្រុមមេដឹកនាំឈូងសមុទ្រ៕ ប្រភព ៖ CNA
-

ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីលជាលើកទីពីរ
អ៊ីស្លាម៉ាបាដ ៖ យោធាប៉ាគីស្ថានបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនទើបបាញ់សាកល្បងមីស៊ីលជាលើកទីពីរ ចំពេលមានការប្រឈមមុខដាក់គ្នាជាថ្មីជាមួយឥណ្ឌា ពាក់ព័ន្ធនឹងតំបន់ជម្លោះកាស្មៀរ។ យោងតាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា យោធាប៉ាគីស្ថានបានធ្វើតេស្តមីស៊ីលបាញ់ពីដីទៅដី ដែលមានរយៈចម្ងាយ ១២០គីឡូម៉ែត្រ។ ទន្ទឹមគ្នានេះ យោធាប៉ាគីស្ថាននិយាយថា ការបាញ់បង្ហោះនេះ មានគោលបំណងធានានូវការត្រៀមខ្លួនទប់ទល់សត្រូវរបស់កងទ័ព និងបង្កើនសុពលភាពប្រតិបត្តិការ និងវឌ្ឍនភាពបច្ចេកទេសសំខាន់ៗ។ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហ្វឹកហ្វឺនបាញ់សាកល្បងមីស៊ីលដោយជោគជ័យទាំងពីរលើកនេះ បានបង្ហាញយ៉ាងច្បាស់ថា យោធាត្រៀមខ្លួនការពារប្រទេស ដោយប្រើកណ្តាប់ដៃដ៏រឹងមាំ និងថា លោកពេញចិត្តនឹងការត្រៀមខ្លួនបែបនេះរបស់យោធា។ ដោយឡែកកាលពីថ្ងៃសៅរ៍សប្តាហ៍មុន យោធាប៉ាគីស្ថានក៏បានបាញ់សាកល្បង មីស៊ីលពី ដី ទៅ ដី ដែល មាន រយៈ ចម្ងាយ ៤៥០គីឡូម៉ែត្រផងដែរ។ មីស៊ីលយុទ្ធសាស្ត្រនោះ អាចមានសមត្ថភាពផ្ទុកក្បាលគ្រាប់ ទាំងធម្មតា និងនុយក្លេអ៊ែរ៕ ប្រភព ៖ AFP