Author: Dol Pheakdey

  • លោក Zelensky ជំរុញដាក់សម្ពាធលោក Putin បង្ខំឲ្យចូលតុចរចា

    លោក Zelensky ជំរុញដាក់សម្ពាធលោក Putin បង្ខំឲ្យចូលតុចរចា

    កៀវ ៖ មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃព្រហស្បតិ៍ បានទទូចជាថ្មីឱ្យសម្ព័ន្ធមិត្តដាក់សម្ពាធកាន់តែធ្ងន់ធ្ងរលើវិមានក្រឹមឡាំងរបស់លោក វ្ល៉ាឌីមៀរ ពូទីន ដើម្បីបង្ខំឲ្យរុស្ស៊ីរត់រកតុចរចា។ លោកប្រធានាធិបតី ហ្សេលេនស្គី បាននិយាយនៅលើបណ្តាញសង្គម Telegram ថា អ៊ុយក្រែនត្រូវការសម្ពាធបន្ថែមទៀតលើរុស្ស៊ី ដើម្បីបង្ខំឱ្យពួកគេបញ្ឈប់ការវាយប្រហារ និងរត់មករកតុចរចា។ បើតាមការអះអាងរបស់មេដឹកនាំអ៊ុយក្រែនរូបនេះ កាលណាការដាក់ទណ្ឌកម្មកាន់តែមានប្រសិទ្ធភាព នោះនឹងជំរុញឲ្យលោកប្រធានាធិបតី ពូទីន កាន់តែឆាប់បញ្ជប់សង្គ្រាមដូចគ្នា។ ការអំពាវនាវរបស់លោកប្រធានាធិបតី ហ្សេលេនស្គី កើតឡើងបន្ទាប់ពីការវាយប្រហារដោយយន្តហោះដ្រូនរបស់រុស្ស៊ីលើទីក្រុង Odesa របស់អ៊ុយក្រែន ដែលបានសម្លាប់មនុស្ស ២នាក់ និងរបួស ១៥នាក់៕ ប្រភព ៖ AFP

  • ក្រុមហ៊ូទីបាញ់ទម្លាក់យន្តហោះចម្បាំងតម្លៃ ៦០លានដុល្លាររបស់អាមេរិក

    ក្រុមហ៊ូទីបាញ់ទម្លាក់យន្តហោះចម្បាំងតម្លៃ ៦០លានដុល្លាររបស់អាមេរិក

    សាណាអា ៖ ក្រុមឧទ្ទាមហ៊ូទីប្រកាសបានបាញ់ទម្លាក់យន្តហោះចម្បាំង F-18 មួយគ្រឿងរបស់អាមេរិក មានតម្លៃខ្ទង់ ៦០លានដុល្លារ ក្នុងអំឡុងពេលវាយប្រហារថ្មីៗនេះលើនាវាផ្ទុកយន្តហោះ USS Harry S. Truman។ អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Sarea បានប្រកាសតាមកញ្ចក់ទូរទស្សន៍ថា ការវាយប្រហារនៅសមុទ្រក្រហមបានធ្វើឲ្យយន្តហោះចម្បាំង F/A-18 Super Hornet ធ្លាក់ចូលទៅក្នុងសមុទ្រ និងបង្ខំឱ្យនាវា Truman ដកថយឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ។ ចំណែកកងទ័ពជើងទឹកអាមេរិក ក៏បានទទួលស្គាល់ផងដែរថា យន្ដហោះចម្បាំងមួយគ្រឿងនេះ ពិតជាបានធ្លាក់ចេញពីនាវាផ្ទុកយន្ដហោះ Harry S. Truman ចូលទៅក្នុងសមុទ្រក្រហម កាលពីថ្ងៃទី២៨ ខែមេសា នៅក្នុង ឧបទ្ទវហេតុមួយដែលបណ្ដាលឱ្យនាវិកម្នាក់រងរបួស។ នេះជាយន្ដហោះចម្បាំង F-18 គ្រឿងទី២ហើយ នៅលើនាវាផ្ទុកយន្ដហោះ Harry S. Truman ដែលបានធ្លាក់ចូលក្នុងសមុទ្រក្រហម ក្នុងពេលមិនដល់ ៦ខែ បន្ទាប់ពីយន្ដហោះចម្បាំងស៊េរីនេះ មួយគ្រឿងផ្សេងទៀត ត្រូវបាននាវាចម្បាំង USS Gettysburg ច្រឡំបាញ់ទម្លាក់កាលពីចុងឆ្នាំ២០២៤ ខណៈពីឡុតទាំង២នាក់ត្រូវបានជួយសង្រ្គោះទាន់ពេលវេលា៕ ប្រភព…

  • អ៊ីរ៉ង់ចោទអាមេរិកជាមេខ្លោង “ភេរវកម្មសេដ្ឋកិច្ច”

    អ៊ីរ៉ង់ចោទអាមេរិកជាមេខ្លោង “ភេរវកម្មសេដ្ឋកិច្ច”

    តេហេរ៉ង់ ៖ អ៊ីរ៉ង់បានហៅអាមេរិកជាមេខ្លោងបង្ក “អំពើភេរវកម្មសេដ្ឋកិច្ច” និងបានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការដាក់ទណ្ឌកម្មថ្មីលើបុគ្គល-អង្គភាពទាំងនៅអ៊ីរ៉ង់ និងប្រទេសដទៃទៀត ក្រោមលេសធ្វើកិច្ចសហប្រតិបត្តិការជាមួយទីក្រុងតេហេរ៉ង់ក្នុងវិស័យផ្សេងៗគ្នា។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei នៅថ្ងៃព្រហស្បតិ៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទណ្ឌកម្មដែលបានដាក់ក្នុងពេលប៉ុន្មានថ្ងៃមកនេះ បានបង្ហាញយ៉ាងច្បាស់ថា រដ្ឋបាលលោកប្រធានាធិបតី ត្រាំ កំពុងបំពានច្បាប់ និងការរំលោភបំពានលើសិទ្ធិ និងផលប្រយោជន៍របស់ប្រទេសដទៃទៀត តាមរយៈអំពើភេរវកម្មសេដ្ឋកិច្ច។ ប្រតិកម្មរបស់អ៊ីរ៉ង់កើតឡើងក្រោយក្រសួងរតនាគារ និងក្រសួងការបរទេសអាមេរិក ក្នុងសប្តាហ៍នេះ បានដាក់ទណ្ឌកម្មលើបុគ្គលដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ចំនួន៦ និងអង្គភាពចំនួន១៣ នៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសផ្សេងទៀត ដោយចោទប្រកាន់ជាប់ពាក់ព័ន្ធក្នុងការជួញដូរប្រេង និងគីមីឥន្ធនៈរបស់អ៊ីរ៉ង់ និងការទិញសមាសធាតុផលិតគ្រាប់មីស៊ីលផ្លោង។ ការដាក់ទណ្ឌកម្មនេះទៀតសោត កើតឡើងនៅពេលដែលជុំទី៤ នៃកិច្ចចរចាដោយប្រយោលដែលសម្របសម្រួលដោយប្រទេសអូម៉ង់ រវាងអ៊ីរ៉ង់ និងអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ត្រូវបានពន្យារពេល៕ ប្រភព ៖ AFP

  • សហគ្រិនខ្មែរបានរៀបចំកិច្ចស្វាគមន៍ប្រតិភូនិស្សិតនៃ Youth Leaders Collective Program (YLC) មកពីប្រទេសសិង្ហបុរី

    សហគ្រិនខ្មែរបានរៀបចំកិច្ចស្វាគមន៍ប្រតិភូនិស្សិតនៃ Youth Leaders Collective Program (YLC) មកពីប្រទេសសិង្ហបុរី

    ភ្នំពេញ ៖ សហគ្រិនខ្មែរ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ បានរៀបចំកិច្ចស្វាគមន៍ប្រតិភូនិស្សិតនៃ Youth Leaders Collective Program (YLC) មកពីប្រទេសសិង្ហបុរី ដែលដឹកនាំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) ។ គំនិតផ្តួចផ្តើមសហការនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងអន្តរជាតិ និងការលើកកម្ពស់ស្មារតីសហគ្រិន រវាងយុវជនកម្ពុជា និងសិង្ហបុរី។ ដំណើរទស្សនកិច្ចនេះមានគោលបំណងផ្តល់ឲ្យសិស្សនិស្សិតសិង្ហបុរីនូវការយល់ដឹង អំពីប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបញ្ជ្រាបពីកម្មវិធីផ្សេងៗដែលសហគ្រិនខ្មែរ គាំទ្រដល់ ធុរកិច្ចបង្កើតថ្មី (Startup) និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs)។ ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា “ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពតម្រូវឱ្យមានសហគ្រិនជំនាន់ថ្មីមកជំនួស និងបន្ថែម ជាធនធាន មនុស្សដែលមានសក្ដានុពល និងភាពច្នៃប្រឌិតខ្ពស់។ ស្របតាមបរិបទតំបន់ ការជំរុញកិច្ចសហការរវាងយុវជនកម្ពុជា និងសិង្ហបុរី បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់ក្នុងការកសាងអ្នកដឹកនាំជំនាន់ក្រោយទាំងក្នុងវិស័យសាធារណៈ និង ឯកជន។” បទពិសោធន៍នាថ្ងៃនេះគឺជាឱកាសសម្រាប់សិស្សនិស្សិតសិង្ហបុរី ដើម្បីចូលរួមដោយផ្ទាល់ជាមួយសហគ្រិន និងសិស្ស និស្សិតកម្ពុជា ដែលធ្លាប់ទទួលបាននូវការគាំទ្រហិរញ្ញប្បទាន និងជាប់ជាជ័យលាភីក្នុងកម្មវិធីសហគ្រិនមហាវិទ្យាល័យ ដែលត្រូវបាន រចនាឡើងជាពិសេសសម្រាប់និស្សិតសាកលវិទ្យាល័យ…

  • អ៊ីតាលីបញ្ជូនយន្តហោះទៅជួយពន្លត់ភ្លើងឆេះព្រៃអ៊ីស្រាអែល

    អ៊ីតាលីបញ្ជូនយន្តហោះទៅជួយពន្លត់ភ្លើងឆេះព្រៃអ៊ីស្រាអែល

    រ៉ូម ៖ ជាផ្នែកមួយនៃយន្តការការពារជនស៊ីវិលអឺរ៉ុបនោះ អ៊ីតាលីបានសម្រេចិត្តបញ្ជូនយន្តហោះចំនួន ២គ្រឿង ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីចូលរួមប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃដ៏ធំនៅទីនោះ។ អាជ្ញាធរនិយាយថា ភ្លើងឆេះព្រៃដែលឆាបឆេះឡើងនៅជិតទីក្រុងហ្សេរុយសាឡឹមនោះ កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានមន្រ្តីពន្លត់អគ្គីភ័យគ្រប់គ្រងបានស្ទើរទាំងស្រុងហើយ។ ទន្ទឹមគ្នានេះ បណ្តាញផ្លូវសំខាន់ៗបានបើកឲ្យធ្វើចរាចរណ៍ឡើងវិញ បើទោះបីជាក្រុមពន្លត់អគ្គីភ័យនៅតែបន្តពន្លត់អណ្តាតភ្លើងដែលនៅសេសសល់។ សេវាពន្លត់អគ្គីភ័យបានរាយការណ៍ថា បុគ្គលិកជើងគោកចំនួន ១៦៣នាក់ និងយន្តហោះចំនួន ១២គ្រឿងត្រូវបានដាក់ពង្រាយ ដើម្បីពន្លត់ភ្លើង ដែលបានឆេះព្រៃប្រមាណ ១៣.០០០ហិកតា នេះបើយោងប្រភពពីប៉ូលិស។ ភ្លាមៗ លោកនាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ បានព្រមានកាលពីល្ងាចថ្ងៃពុធថា អណ្តាតភ្លើងអាចឆេះរាលដាលទៅដល់ក្រុងហ្សេរុយសាឡឹម និងបានប្រកាស “ភាពអាសន្នថ្នាក់ជាតិ”។ គិតមកទល់ពេលនេះ ប្រភពនៅមិនទាន់បញ្ជាក់ថាតើហេតុការណ៍ភ្លើងឆេះព្រៃទ្រង់ទ្រាយធំនេះ បង្កឡើងពីស្នាដៃមនុស្ស ឬអ្វីមួយនោះទេ៕ ប្រភព ៖ AFP

  • សមាជិករដ្ឋសភាជប៉ុន ៖ កម្ពុជាគឺជាប្រទេសប្រកបដោយសក្ដា​នុពលបានទាក់ទាញក្រុមហ៊ុនជប៉ុនធំៗជាច្រើន មកធ្វើការវិនិយោគនៅកម្ពុជា

    សមាជិករដ្ឋសភាជប៉ុន ៖ កម្ពុជាគឺជាប្រទេសប្រកបដោយសក្ដា​នុពលបានទាក់ទាញក្រុមហ៊ុនជប៉ុនធំៗជាច្រើន មកធ្វើការវិនិយោគនៅកម្ពុជា

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា នាគ្រប់ឱកាសដែលឯកឧត្តមមកទស្សនកិច្ចកម្ពុជា។ ឯកឧត្តមក៏បានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងជប៉ុន-កម្ពុជា ដែលកាន់តែមានភាពរីកចម្រើន និងសកម្មបន្ថែមទៀតផងដែរ។ ឯកឧត្តមសមាជិករដ្ឋសភាក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ លើវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌកងកម្លាំងថែរក្សាសន្តិភាព (PKO) ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងសកម្មភាពបោសសម្អាតមីន ព្រមទាំងការបណ្ដុះបណ្ដាលលើការបោសសម្អាតមីនមនុស្សធម៌។ ជាមួយគ្នានោះ, ឯកឧត្តមសមាជិករដ្ឋសភា ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសប្រកបដោយសក្ដានុពល ជាពិសេស លើផលិតផលកសិកម្ម ដែលអាចកែច្នៃសម្រាប់បម្រើដល់ការនាំចេញ និងកម្លាំងពលកម្មដែលខិតខំប្រឹងប្រែង និងមានជំនាញដ៏ប៉ិនប្រសប់ ក្នុងការផលិតផលិតផលនានាប្រកបដោយគុណភាព ដែលការណ៍នេះនឹងអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកណ្ដាលមួយរបស់អាស៊ាន។ ឯកឧត្តមសមាជិករដ្ឋសភា ក៏បានបន្ថែមថា សក្ដានុពលទាំងនេះបានទាក់ទាញក្រុមហ៊ុនជប៉ុនធំៗជាច្រើន មកធ្វើការវិនិយោគនៅកម្ពុជា ដូចជាក្រុមហ៊ុន Toyota, AEON, និង…

  • សម្តេចធិបតី ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលេីសេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម​ (MTFF) ឆ្នាំ២០២៦-២០២៨

    សម្តេចធិបតី ដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលេីសេចក្តីព្រាងក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម​ (MTFF) ឆ្នាំ២០២៦-២០២៨

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍គណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យលេីសេចក្តីព្រាងក្របខ័ណ្ឌ ហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យម​ (MTFF) ឆ្នាំ២០២៦-២០២៨​​ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ៕ ដោយ ៖ វណ្ណលុក

  • ប្រមុខអង្គការសុខភាពពិភពលោកនិយាយថា មូលនិធិសុខភាពសកលប្រឈមវិបត្តិដ៏ធ្ងន់ធ្ងរបំផុត ក្នុងការចងចាំ

    ប្រមុខអង្គការសុខភាពពិភពលោកនិយាយថា មូលនិធិសុខភាពសកលប្រឈមវិបត្តិដ៏ធ្ងន់ធ្ងរបំផុត ក្នុងការចងចាំ

    ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា សុខភាពសកលគឺស្ថិតក្នុងហានិភ័យធ្ងន់ធ្ងរ ខណៈការគាំទ្រពីម្ចាស់ជំនួយកាន់តែរីងស្ងួត និងកាត់បន្ថយថវិកាយ៉ាងច្រើនបំផុត។ អគ្គនាយក WHO លោក Tedros Adhanom Ghebreyesus បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារនេះកំពុងប្រឈមការរំខានដ៏ធំបំផុតចំពោះការផ្តល់ហិរញ្ញប្បទានសុខភាពសកលនៅក្នុងការចងចាំ ខណៈការផ្ដល់ជំនួយធ្លាក់ចុះយ៉ាងខ្លាំងនៅទូទាំងក្រុមប្រឹក្សាភិបាល។ វិបត្តិកាន់តែធ្ងន់បន្ទាប់ពីសហរដ្ឋអាមេរិក ដែលជាអតីតអ្នកផ្តល់មូលនិធិដ៏ធំបំផុតរបស់អង្គការនេះ បានដកខ្លួនចេញកាលពីខែមករា ដោយនិយាយថា ទីភ្នាក់ងារសុខភាពមួយនេះ ទប់ស្កាត់ជំងឺរាតត្បាតសកល COVID-19 និងវិបត្តិសុខភាពអន្តរជាតិផ្សេងទៀតមិនបានល្អ។ សហរដ្ឋអាមេរិក ធ្លាប់បានគ្របដណ្តប់ជិតមួយភាគ៥ នៃថវិការបស់អង្គការសុខភាពពិភពលោក ។ ជាការឆ្លើយតបអង្គការសុខភាពសកលមួយនេះ បានកែប្រែផែនការហិរញ្ញវត្ថុរបស់ខ្លួន ដោយកាត់បន្ថយការចំណាយបច្ចុប្បន្នរបស់ខ្លួន និងស្នើឱ្យកាត់បន្ថយ ២១ ភាគរយសម្រាប់វដ្តថវិកាឆ្នាំ២០២៦ដល់២០២៧។ អនុស្សរណៈផ្ទៃក្នុងមួយដែលទទួលបានដោយទីភ្នាក់ងារសារព័ត៌មាន Reuters បង្ហាញពីការកាត់បន្ថយពី ៤,២ពាន់លានដុល្លារទៅ ៥,៣ ពាន់លានដុល្លារ ក៏ដូចជាការកាត់បន្ថយបុគ្គលិកសំខាន់ៗផងដែរ៕

  • មន្ត្រីអ៊ីរ៉ង់៖ កិច្ចចរចាជុំទី៤ អាមេរិក-អ៊ីរ៉ង់ ត្រូវពន្យារពេល ហើយកាលបរិច្ឆេទថ្មីអាស្រ័យលើទង្វើអាមេរិក

    មន្ត្រីអ៊ីរ៉ង់៖ កិច្ចចរចាជុំទី៤ អាមេរិក-អ៊ីរ៉ង់ ត្រូវពន្យារពេល ហើយកាលបរិច្ឆេទថ្មីអាស្រ័យលើទង្វើអាមេរិក

    មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់មួយរូប បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ (០១ ឧសភា) ថា កិច្ចចរចានុយក្លេអ៊ែរជុំទី៤ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលគ្រោងធ្វើឡើងនៅទីក្រុងរ៉ូម របស់អ៊ីតាលី នៅថ្ងៃសៅរ៍ ០៣ ឧសភា ស្អែកនេះ ត្រូវបានពន្យារពេល ហើយកាលបរិច្ឆេទថ្មីនឹងត្រូវបានកំណត់ “អាស្រ័យលើសកម្មភាពរបស់សហរដ្ឋអាមេរិក”។ មន្ត្រីរូបនេះបានប្រាប់ថា “ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក លើអ៊ីរ៉ង់ ក្នុងអំឡុងពេលកិច្ចចរចានុយក្លេអ៊ែរ គឺមិនជួយដល់ភាគីនានាក្នុងការដោះស្រាយជម្លោះនុយក្លេអ៊ែរតាមរយៈការទូតទេ ហើយកាលបរិច្ឆេទថ្មីនៃកិច្ចពិភាក្សាជុំបន្ទាប់ គឺអាស្រ័យលើវិធីសាស្រ្ត និងទង្វើរបស់សហរដ្ឋអាមេរិក”។ ប្រទេសអូម៉ង់ ដែលជាអ្នកសម្រុះសម្រួលវគ្គមុននៃកិច្ចចរចាអាមេរិក-អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជុំបន្ទាប់នៃកិច្ចពិភាក្សានុយក្លេអ៊ែរ ដែលគ្រោងទុកសម្រាប់ថ្ងៃទី០៣ ខែឧសភា នឹងត្រូវកំណត់ពេលឡើងវិញសម្រាប់ “ហេតុផលជាក់ស្ដែង”។ ជាមួយគ្នានេះ ប្រភពនិយាយថា អាមេរិកមិនដែលបញ្ជាក់ពីការចូលរួមរបស់ខ្លួនក្នុងកិច្ចចរចាជុំទី៤ នៅទីក្រុងរ៉ូមនោះទេ។ នៅព្រឹកថ្ងៃព្រហស្បតិ៍ អ៊ីរ៉ង់បានចោទអាមេរិកថាធ្វើ “អាកប្បកិរិយាផ្ទុយគ្នា និងប្រើសេចក្តីថ្លែងការណ៍បង្កហេតុ” បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានព្រមានទីក្រុងតេអេរ៉ង់ អំពីផលវិបាកធ្ងន់ធ្ងរសម្រាប់ការគាំទ្ររបស់ខ្លួនលើក្រុមហ៊ួទី នៅយេម៉ែន និងដាក់ទណ្ឌកម្មថ្មីទាក់ទងនឹងប្រេង ស្របពេលការចរចានុយក្លេអ៊ែរ៕

  • អ៊ុយក្រែនស៊ីញ៉េប្រគល់រ៉ែកម្រឲ្យអាមេរិកវិនិយោគ ជាផ្លូវការ

    អ៊ុយក្រែនស៊ីញ៉េប្រគល់រ៉ែកម្រឲ្យអាមេរិកវិនិយោគ ជាផ្លូវការ

    បរទេស៖ បន្ទាប់ពីចរចា អស់ជាច្រើនសប្តាហ៍ នៅទីបំផុត អ៊ុយក្រែនបានចុះកិច្ចព្រមព្រៀង ប្រគល់រ៉ែកម្រ តម្លៃរាប់ពាន់លានដុល្លារ ឲ្យសហរដ្ឋអាមេរិកកាន់កាប់ដើម្បីវិនិយោគ ជាផ្លូវការ នេះបើតាមចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃពុធ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយថា បន្ទាប់ពីចុះហត្ថលេខារួច កាលពីថ្ងៃពុធ ភាគីអាមេរិកប្តេជ្ញាជួយសម្រួល ដល់ការបញ្ចប់សង្រ្គាម តាមការសន្យារបស់លោកប្រធានាធិបតី Donald Trump។ លោកអះអាងថា កិច្ចព្រមព្រៀងនេះ បង្ហាញយ៉ាងច្បាស់ដល់ប្រទេសរុស្ស៊ីថា រដ្ឋបាល Trump ប្តេជ្ញាចិត្តចំពោះដំណើរការសន្តិភាព ដែលផ្តោតលើអ៊ុយក្រែន ដោយសេរី អធិបតេយ្យភាព និងវិបុលភាព ក្នុងរយៈពេលវែង។ ជាមួយគ្នានេះ រដ្ឋមន្ត្រីសេដ្ឋកិច្ចអ៊ុយក្រែន លោកស្រី Yulia Svyrydenko ដែលបានទៅស៊ីញ៉េ កុងត្រា ដល់នៅទីក្រុងវ៉ាស៊ីនតោន ក្នុងនាមរដ្ឋាភិបាលទីក្រុងកៀវ បានអះអាងថា ទោះជាយ៉ាងណា អ៊ុយក្រែន នៅតែជាម្ចាស់ និងគ្រប់គ្រងពេញលេញ លើធនធាន ទាំងនេះ។ លោកស្រីបញ្ជាក់ថា រ៉ែកម្រទាំងអស់ នៅលើទឹកដី…