Author: Dol Pheakdey
-

នាំយកអំណោយរដ្ឋមន្ត្រីសង្គមកិច្ចទៅផ្តល់ជូនមណ្ឌលនានា ,ជនមានពិការភាព និងពលរដ្ឋក្រីក្រ ក្នុងសហគមន៍ ខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បានចាត់តំណាងឱ្យនាំយកអំណោយមួយចំនួនទៅផ្តល់ជូនដល់មណ្ឌលនានា ជនមានពិការភាព និងពលរដ្ឋក្រីក្រ ដែលស្ថិតនៅក្នុងសហគមន៍ខេត្តបា ត់ដំបង។នេះជាអំណោយរបស់ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមរយៈឯកឧត្តម ជាសុមេធី ។ ពិធីប្រគល់អំណោយបានប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តបាត់ដំបងកាលពីដើមសប្ដាហ៍នេះក្រោមអធិបតីភាពឯកឧត្តម ចាបតូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា តំណាងឯកឧត្តមរដ្ឋមន្ត្រី។ លោក ភួង សិទ្ធិ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តបាត់ដំបង បានឱ្យដឹងថា អំណោយរបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច គឺជា “មីកញ្ចប់ពិសេស” ហើយត្រូវបាន ផ្ដល់ជូនទៅមណ្ឌលសំចតសង្គមកិច្ច, មជ្ឈមណ្ឌលពិភពនៃក្ដីសង្ឃឹម, មជ្ឈមណ្ឌលបុរីកុមាកំព្រាបាត់ដំបង១, មជ្ឈមណ្ឌលបុរីកុមារកំព្រាបាត់ដំបង២,មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា, មជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មអ្នកជំងឺរបួសខួរឆ្អឹងខ្នង,អង្គការភូមិកុមារ ,គ្រួសារធម៌ ៣០គ្រួសារ នៅឃុំអន្លង់វិល ស្រុកសង្កែ,គ្រួសារក្រីក្រនៅស្រុកមោងឫស្សី,គ្រួសារក្រីក្រ នៅស្រុកសំឡូត, ក្រុមការងារសង្កាត់ស្លាកែត និង…
-

សហរដ្ឋអាមេរិកនិយាយថាកិច្ចព្រមព្រៀងរ៉ែនឹងជួយពង្រឹងលោកTrump ក្នុងការចរចាជាមួយរុស្ស៊ី
ទីក្រុង Kyiv និងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ១ ឧសភា បានសាទរចំពោះកិច្ចព្រមព្រៀងដែលផ្តល់ឱ្យសហរដ្ឋអាមេរិកនូវការទទួលបានសិទ្ធិការជីកយករ៉ែថ្មីរបស់អ៊ុយក្រែន ជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថានឹងពង្រឹងជំហរចរចារបស់ប្រធានាធិបតី Donald Trump ជាមួយរុស្ស៊ី។ វិមានក្រឹមឡាំងបានស្ងាត់ស្ងៀមចំពោះកិច្ចព្រមព្រៀងកាលពីថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្តែអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បាននិយាយថា នោះមានន័យថាលោក Trump បាន “បំបែករបបក្រុងKyiv” ដោយសារតែអ៊ុយក្រែននឹងត្រូវចំណាយសម្រាប់ជំនួយយោធាអាមេរិកជាមួយនឹងធនធានរ៉ែ។ កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថលេខានៅទីក្រុងវ៉ាស៊ីនតោន និងជំរុញយ៉ាងខ្លាំងដោយលោក Trumpនឹងបង្កើតមូលនិធិវិនិយោគរួមសម្រាប់ការកសាងឡើងវិញរបស់អ៊ុយក្រែនខណៈប្រធានាធិបតីអាមេរិកព្យាយាមធានាឱ្យមានដំណោះស្រាយសន្តិភាពក្នុងសង្គ្រាមបីឆ្នាំរបស់រុស្ស៊ីនៅអ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះផ្តល់សិទ្ធិដល់សហរដ្ឋអាមេរិកចំពោះគម្រោងរ៉ែថ្មីរបស់អ៊ុយក្រែន។ កិច្ចព្រមព្រៀងនេះ ជាចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែនក្នុងការប៉ះពៅទំនាក់ទំនងជាមួយសេតវិមាន ដែលបានបែកបាក់បន្ទាប់ពីលោក Trump ចូលកាន់តំណែងក្នុងខែមករា។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Scott Bessent បានប្រាប់សារព័ត៌មាន Fox Business ក្នុងបទសម្ភាសន៍មួយថា កិច្ចព្រមព្រៀងនេះ នឹងបង្ហាញដល់មេដឹកនាំរបស់រុស្ស៊ីថា គ្មានការរារាំងរវាងប្រជាជនអ៊ុយក្រែន និងប្រជាជនអាមេរិក ក៏ដូចជារវាងគោលដៅរបស់ប្រទេសទាំងពីរឡើយ។ លោកបាននិយាយថា ជាថ្មីម្តងទៀត លោកគិតថានេះគឺជាសញ្ញាដ៏រឹងមាំមួយចំពោះថ្នាក់ដឹកនាំរុស្ស៊ី ហើយក៏នឹងផ្តល់ឱ្យលោកប្រធានាធិបតី Trump នូវលទ្ធភាពក្នុងការចរចាជាមួយរុស្ស៊ីនៅលើមូលដ្ឋានដ៏រឹងមាំមួយផងដែរ៕
-

សប្បុរសជន៦ក្រុមទៀត បន្តចូលរួមបរិច្ចាគថវិកាជូនកាកបាទក្រហមកម្ពុជា
(ភ្នំពេញ)៖ សប្បុរជន ៦ក្រុមទៀត បន្តចូលរួមបរិច្ចាគថវិកាជូន កក្រក នៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ដើម្បីអបអរក្នុងឧកាសទិវា ៨ ឧសភា ឆ្នាំ២០២៥ ក្រោមធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា នាទីស្នាក់កណ្តាល ។ សប្បុរសដែលបានចូលរួមបរិច្ចាគថវិកា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំនៃកាកបាទក្រហមកម្ពុជា នាឱកាសនេះរួមមាន៖ ១- ក្រសួងធនធានទឹក និងឧតុនិយម ចំនួន ២០០.០០ ដុល្លារអាម៉េរិក, ២- ក្រុមហ៊ុន ម៉ែន សារុន ចំនួន ២០០.០០ ដុល្លារ អាម៉េរិក, ៣- ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ចំនួន ១០០.០០០ ដុល្លារអាម៉េរិក, ៤- ធនាគារវិនិយោគ និងអភិវឌ្ឍន៍កម្ពុជា…
-

សមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore) មកទស្សនកិច្ចនៅកម្ពុជាពង្រឹងកិច្ចសហការ
(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សហភាពសហព័ន្ធយុវជនកម្ពុជាគណៈប្រតិភូយុវជនសិង្ហបុរី នៃកម្មវិធី Youth Leaders Collective នឹងបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥។ ទស្សនកិច្ចរបស់សមាគមប្រជាជនសិង្ហបុរីនេះគឺជាផ្នែកមួយនៃការអនុវត្តអនុស្សារណៈ នៃការយោគយល់គ្នារវាង សហភាពសហព័ន្ធយុវជនកម្ពុជា និងសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore) ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១៣មកម្ល៉េះ។ តាមរយៈសហប្រតិបត្តិការទ្វេភាគីនេះ ស្ថាប័នយើងទាំងពី២បានធ្វើការរួមគ្នាជាច្រើន ក្នុងនោះ ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមក ទាំងកម្រិតថ្នាក់ដឹកនាំ និងយុវជនបានត្រូវធ្វើឡើងជាប្រចាំ។ ការផ្លាស់ប្តូរទស្សនកិច្ចរវាងយុវជនកម្ពុជា-សិង្ហបុរី បានឆ្លុះបញ្ចាំងពីទំនាក់ទំនងយ៉ាងរឹងមាំរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសការជំរុញឱ្យមានកិច្ចសហការជាបន្តបន្ទាប់លើកិច្ចការរួមគ្នាកសាងនូវមូលធនមនុស្ស ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជំរុញវិស័យទេសចរណ៍ វិនិយោគទុន និងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ ទស្សនកិច្ចនៅពេលនេះ ត្រូវបានធ្វើឡើង ចំពេលដែលប្រទេសយើងទាំង២កំពុងប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងសិង្ហបុរី ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៥ ក្នុងសម័យសង្គមរាស្ត្រនិយម។ តាមរយៈចំណងមិត្តភាពដែលបានកសាងដោយថ្នាក់ដឹកនាំជំនាន់មុន ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តមសីហនុ ព្រះបិតាឯករាជ្យជាតិ និងឯកឧត្តម លី ក្វាន់យូ បន្តមកដល់ សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម លី…
-

ប៉ាណាម៉ាកប់សពជនរងគ្រោះអំឡុងការលុកលុយរបស់អាមេរិក ក្នុងឆ្នាំ១៩៨៩
បរទេស ៖ សាច់ញាតិជនរងគ្រោះ អំឡុងការលុកលុយ របស់អាមេរិកលើប្រទេសប៉ាណាម៉ា កាលពីឆ្នាំ១៩៨៩ បានកប់សាកសពចំនួន៤នាក់ ដែលត្រូវបានរកឃើញ នៅក្នុងផ្នូរដ៏ធំ នៅរយៈពេល៣៥ឆ្នាំ បន្ទាប់ពីការអន្តរាគមន៍យោធា ហើយការចងចាំពីរឿងនេះ ហាក់កក្រើកឡើងវិញ ដោយសារតែការគំរាមកំហែង របស់ប្រធានាធិបតី Donald Trump។ មឈូសតូចៗចំនួន៤ មានផ្ទុកបំណែកសាកសព ត្រូវបានបញ្ចុះ នៅទីបញ្ចុះសព នៅក្នុងរដ្ឋធានី របស់ប្រទេសប៉ាណាម៉ា ថ្មីៗនេះ ខណៈដែលមេដឹកនាំបក្សប្រឆាំង និងសកម្មជនសង្គម កំពុងសាកសួរ ពីកិច្ចព្រមព្រៀងរបស់រដ្ឋាភិបាល ដែលនឹងអនុញ្ញាតឱ្យក្រុងវ៉ាស៊ីនតោន ដាក់ពង្រាយកងទ័ព នៅមូលដ្ឋានទ័ពអាកាស និងជើងទឹក ក្បែរព្រែកជីកប៉ាណាម៉ា ដែលជាច្រក អន្តរមហាសមុទ្រ។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខា កាលពី ៣សប្តាហ៍មុន ក្នុងភាពតានតឹង ពេញទំហឹង ដោយសារតែការគំរាមកំហែង របស់ប្រធានាធិបតីអាមេរិក ដែលចង់បានព្រែកជីក ប៉ាណាម៉ា មកគ្រប់គ្រងវិញ។ វត្តមានរបស់កងទ័ពអាមេរិក គឺជាបញ្ហារសើបមួយ ព្រោះវាជំរុញឱ្យមានការឈ្លានពាន នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៨៩ ដើម្បីកំចាត់លើមេដឹកនាំផ្តាច់ការ Manuel Antonio…
-

Trump បន្ទោស Biden រឿងសេដ្ឋកិច្ចអាមេរិកធ្លាក់ចុះ
បរទេស ៖ លោកប្រធានាធិបតី Donald Trump បានស្តីបន្ទោស លើលោក Biden អតីតប្រធានាធិបតី ចំពោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលធ្លាក់ចុះខ្លាំង។ សេដ្ឋកិច្ចអាមេរិកបានធ្លាក់ចុះ ដោយមិននឹកស្មានដល់ ក្នុងរយៈពេល៣ខែដំបូង នៃឆ្នាំនេះ ដោយសារការកើនឡើង នៃការនាំចូល ដែលបង្កឡើងដោយសារផែនការពន្ធ របស់លោក Donald Trump ប៉ុន្តែ ប្រធានាធិបតី រូបនេះ បានស្តីបន្ទោស ទៅលើអ្នកកាន់តំណែងមុន គឺ លោក Joe Biden។ សន្ទស្សន៍ Wall Street សំខាន់ៗទាំងបីបានធ្លាក់ចុះ នៅលើព័ត៌មានសេដ្ឋកិច្ច ខណៈដែលតម្លៃប្រេងបានពង្រីកការខាតបង់។ ការកើនឡើងយ៉ាងខ្លាំង នៃការនាំចូល គឺជាការឆ្លុះបញ្ចាំងពីអាជីវកម្ម និងអ្នកប្រើប្រាស់ ដែលស្តុកទុកទំនិញ ពីបរទេស ដើម្បីទទួលបានការរួចផុត ពីការតំឡើងពន្ធ របស់ Trump ដែលបានចូលជាធរមាន នៅដើមខែនេះ។ នៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីពុធ លោក Trump បានទទូចថា ការធ្លាក់ចុះនៃកំណើននេះ…
-

កងកម្លាំងស៊ីរីពង្រាយរថក្រោះនៅទីប្រជុំជន
បរទេស ៖ កងកម្លាំងសន្តិសុខស៊ីរី ជាមួយនឹងរថក្រោះ និងអាវុធ ត្រូវបានដាក់ពង្រាយ នៅទីប្រជុំជន Sahnaya ភាគនិរតី នៃរដ្ឋធានី Damascus បន្ទាប់ពីមានការប៉ះទង្គិចគ្នា យ៉ាងសាហាវ រវាងកងកម្លាំងរដ្ឋាភិបាល និងយុទ្ធជន Druze នៅក្នុងតំបន់។ សហគមន៍ Druze របស់ប្រទេសស៊ីរី ភាគច្រើន បានចាកចេញពីសង្រ្គាមស៊ីវិល ដ៏យូរ របស់ប្រទេសនេះ ប៉ុន្តែ ចាប់តាំងពីការទម្លាក់អតីតប្រធានាធិបតី Bashar al-Assad ក្នុងខែធ្នូ ឆ្នាំ២០២៤មក ខ្លួនកំពុងប្រឈមមុខនឹងរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយអ៊ីស្លាម ចំពេលមានអន្តរាគមន៍យោធា ពីអ៊ីស្រាអែល។ សហគមន៍ Druze មានសមាជិក ប្រហែល៣ភាគរយ នៃចំនួនប្រជាជនសរុប ២៣លាននាក់ គិតនៅមុនពេលមានសង្គ្រាម នៅប្រទេសស៊ីរី។ ពួកគេតែងតែប្រមូលផ្តុំ នៅក្នុងខេត្ត Sweida ភាគខាងត្បូង និង តំបន់តូចៗ នៅជុំវិញទីក្រុង Damascus។ កាលពីដើមសប្តាហ៍ មានការប៉ះទង្គិចគ្នា បានផ្ទុះឡើង រវាងកងកម្លាំងសន្តិសុខនិង ក្រុមក្រៅច្បាប់ទាំងនេះ…
-

អវកាសយានិកចិន ៣នាក់វិលមកផែនដីដោយសុវត្ថិភាព
ប៉េកាំង ៖ អវកាសយានិក ៣នាក់ កាលពីថ្ងៃពុធ វិលត្រឡប់មកផែនដីវិញដោយសុវត្ថិភាព ក្រោយចំណាយពេល ៦ខែស្នាក់នៅលើស្ថានីយអវកាសចិនធានកុង (Tiangong) ខណៈដែលទីក្រុងប៉េកាំងចង់ក្លាយជាមហាអំណាចនៅទីអវកាស។ នៅពេលមកដល់ផែនដី ក្រុមអវកាសយានិកចិនទាំង ៣នាក់សុទ្ធតែមានសុខភាពល្អ ក្នុងនោះមានអវកាសយានិកជាស្រ្តីម្នាក់ ដែលបានទៅបំពេញបេសកកម្មក្នុងលំហ ចាប់តាំងពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥។ យានត្រឡប់មកវិញ ដែលផ្ទុកអវកាសយានិកចិន Shenzhou-19 បានធ្លាក់ចុះមកដល់ផែនដីនៅក្នុងតំបន់ម៉ុងហ្គោលីដូចការគ្រោងទុក និងបានពាំនាំភាពជោគជ័យជាខ្លាំងត្រឡប់មកវិញ បន្ទាប់ពីបានបញ្ចប់បេសកម្មក្នុងលំហ។ ប្រទេសចិនបានជះលុយរាប់ពាន់លានដុល្លារទៅក្នុងកម្មវិធីអវកាសក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងសម្រេចឱ្យបាននូវអ្វីដែលលោកប្រធានាធិបតី ស៊ី ជីនពីង ពណ៌នាថា “Space Dream” ឬ “សុបិនអវកាស” របស់ប្រទេសចិន។ ជាក់ស្តែង មហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោកមួយនេះ មានផែនការបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះចន្ទនៅចុងទសវត្សរ៍នេះ ហើយនឹងសាងសង់មូលដ្ឋានជាអចិន្ត្រៃយ៍នៅលើផ្ទៃភពព្រះចន្ទតែម្តង៕ ប្រភព ៖ AFP
-

ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងតាមរយៈកំណើនវិនិយោគ គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា
ភ្នំពេញ)៖ សហជីពនៅកម្ពុជា និងអ្នកវិភាគស្ថានការណ៍នយោបាយបានលើកឡើងថា ការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងតាមរយៈកំណើនវិនិយោគ គឺជាតឹកតាងនៃការលើកកម្ពស់សិទ្ធិការងារដែលឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយរបស់កម្ពុជាស្របតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា។ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC)បានលើកឡើងថា៖«ក្រុមហ៊ុន រោងចក្រសហគ្រាសដែលពាក់ព័ន្ធនឹងវិស័យវាយនភណ្ឌកាត់ដេរ តែងតែប្រកាសជ្រើសរើសបុគ្គលិក កម្មករនិយោជិតរាប់ម៉ឺននាក់ក្នុងមួយថ្ងៃៗ ហើយនៅមានក្រុមហ៊ុនថ្មីៗជាច្រើនទៀតកំពុងបើកដំណើរការជាបន្តបន្ទាប់។ ដូច្នេះឱកាសការងាររាប់ម៉ឺនកន្លែងបានផ្ដល់ជូនពលរដ្ឋខ្មែរជាហូរហែ»។ លោកបន្តថា៖«កំណើនវិនិយោគបានធ្វើឱ្យមានតម្រូវការទីផ្សារការងារកើនឡើងដែរ គឺជាសញ្ញាល្អនៃកំណើនសេដ្ឋកិច្ច និងការបង្កើតឱកាសការងារថ្មីៗនៅក្នុងប្រទេស ឆ្លុះបញ្ចាំងពីកត្តាវិជ្ជមានផ្នែកសេដ្ឋកិច្ច និងស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្នុងការលើកកម្ពស់សិទ្ធិការងារស្របទៅតាមស្មារតីទិវាពលកម្មអន្តរជាតិ ១ឧសភា»។ លោក ចាន់សំណាង បានចាត់កំណើនវិនិយោគ គឺជាការផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែងជូនកម្មករនិយោជិត និងពលរដ្ឋខ្មែរ ហើយវាជាភ័ស្ដុតាងដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិការងារដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសហជីពនៅកម្ពុជាបានប្រារព្ធរំឭកជារៀងរាល់ឆ្នាំ។ នៅក្នុងត្រីមាសទី១ឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ៦គម្រោង។ ជាមួយគ្នានេះក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ដដែលនេះ សហគ្រាស គ្រឹះស្ថាន បានកើនឡើងពីចំនួន ៤៤ ៧៩៨ ដល់ចំនួន ៤៥ ២៥៥សហគ្រាស (កើនឡើងចំនួន ៤៥៧សហគ្រាស)…
-

ចិនត្រៀមផ្គត់ផ្គង់យន្តហោះ COMAC លើទីផ្សារពិភពលោក ប្រជែង Boeing និង Airbus
បរទេស៖ ក្រុមហ៊ុនចិន COMAC បានអះអាងថា ខ្លួនចង់ដាក់លក់យន្តហោះ C919 នៅលើទីផ្សារពិភពលោក ប្រជែងជាមួយនឹងម៉ាកពេញនិយមរបស់ Boeing និង Airbus នៅឆ្នាំនេះ ប៉ុន្តែ និយតករអឺរ៉ុប អះអាងថា ត្រូវការពេលចន្លោះ ពី ៣ ទៅ ៦ឆ្នាំ បន្ថែមទៀត ដើម្បីផ្តល់វិញ្ញាបនប័ត្រ បញ្ជាក់ដែលអាចឲ្យលក់ C919 បាន នេះ បើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន រ៉យធឺ កាលពីថ្ងៃអង្គារ។ យន្តហោះ C919 បានចូលបម្រើសេវាកម្ម នៅក្នុងប្រទេសចិន ក្នុងឆ្នាំ២០២៣ បន្ទាប់ពីទទួលបានវិញ្ញាបនប័ត្រសុវត្ថិភាព ក្នុងស្រុក កាលពីឆ្នាំ២០២២។ ក្រុមហ៊ុន COMAC បានអះអាងថា ខ្លួនមានបំណងស្វែងរកការបញ្ជាក់ពីទីភ្នាក់ងារសុវត្ថិភាពអាកាសចរណ៍ សហភាពអឺរ៉ុប ហៅកាត់ EASA នៅឆ្នាំនេះ ដើម្បីជួយឱ្យខ្លួន ចាប់ផ្តើមលក់ជាអន្តរជាតិ។ បច្ចុប្បន្ន C919 ហោះហើរតែក្នុងប្រទេសចិន និងទីក្រុង ហុងកុង ប៉ុណ្ណោះ។ យ៉ាងណាមិញ…