Author: Dol Pheakdey

  • Zelensky ថា អាមេរិកចង់ឲ្យចប់សង្គ្រាមទាំងស្រុង ត្រឹមខែមិថុនា

    Zelensky ថា អាមេរិកចង់ឲ្យចប់សង្គ្រាមទាំងស្រុង ត្រឹមខែមិថុនា

    កៀវ ៖ លោក Volodymyr Zelensky បាននិយាយថា សហរដ្ឋអាមេរិកចង់ ឱ្យរុស្ស៊ី និង អ៊ុយក្រែន បញ្ចប់សង្គ្រាមទាំងស្រុង នៅត្រឹមខែមិថុនា ឆ្នាំ២០២៦។ ប្រធានាធិបតីអ៊ុយក្រែន រូបនេះ បានបន្ថែមថា ភាគីទាំងពីរ ត្រូវបានអញ្ជើញឱ្យទៅសហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សា នៅសប្តាហ៍ក្រោយ។ នៅក្នុងការអត្ថាធិប្បាយ ដែលបានចេញផ្សាយ កាលពីថ្ងៃសៅរ៍, លោក Zelensky បានប្រាប់អ្នកយកព័ត៌មាន ពីអ្វីដែលបានកើតឡើង ក្នុងអំឡុង ជុំទីពីរ នៃ កិច្ចចរចាសន្តិភាព ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅក្នុងទីក្រុង Abu Dhabi ដែលបានបញ្ចប់ កាលពីថ្ងៃសុក្រ ដោយមិនមានរបាយការណ៍ណាមួយ អំពីលទ្ធភាពជាកលាក់ ជាដុំកំភួន។ លោក Zelensky បាននិយាយថា បញ្ហាធំនៅតែពិបាក រួមទាំង សម្បទានទឹកដី ដែលអ៊ុយក្រែន ស្ថិតនៅក្រោមសម្ពាធ ក្នុងការធ្វើរឿងនេះ។ លោក បានអះអាងថា ភាគីទាំងពីរ បានពិភាក្សា ជាលើកដំបូង អំពីលទ្ធភាព…

  • ថៃរៀបចំបោះឆ្នោត រើសនាយករដ្ឋមន្ត្រីថ្មី ថ្ងៃនេះ

    ថៃរៀបចំបោះឆ្នោត រើសនាយករដ្ឋមន្ត្រីថ្មី ថ្ងៃនេះ

    បាងកក ៖ ថៃរៀបចំការបោះឆ្នោតជាតិ ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃអាទិត្យទី៨ ខែកុម្ភៈនេះ។ បើតាម NHK, នេះគឺជាការបោះឆ្នោតសកល លើកទីមួយ ក្នុងរយៈពេល បីឆ្នាំ ហើយមានការផ្តោតអារម្មណ៍ខ្លាំង ថាតើ លោក នាយករដ្ឋមន្ត្រី ចាំផ្ទះ Anutin Charnvirakul អាចបន្តកាន់តំណែងបានដែរឬទេ បន្ទាប់ពីចូលកាន់តំណែង កាលពីខែកញ្ញា ឆ្នាំមុន។ បណ្តាគណបក្សនយោបាយ ត្រូវប្រជែងដណ្តើមយកអាសនៈ ចំនួន ៥០០ ក្នុងសភាជាន់ទាបនេះ។ គណបក្សធំៗ ចំនួនបី រួមមាន Bhumjaithai របស់លោក Anutin, គណបក្សប្រជាជន ដែលជាបក្សប្រឆាំងដ៏ធំ, ព្រមទាំង គណបក្សភឿថៃ ដែលជិតស្និទ្ធនឹងអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា។ ប្រធានបទសំខាន់ៗ សម្រាប់អ្នកបោះឆ្នោត រួមមាន គោលនយោបាយសន្តិសុខជាតិ និងវិធានការសេដ្ឋកិច្ច។ លោក Anutin ហាក់យកការប៉ះទង្គិចយោធា ជាមួយកម្ពុជា ទាញយកសម្លេងគាំទ្រ ចំពេលមានរលក នៃ មនោសញ្ចេតនាជាតិនិយម។…

  • ជប៉ុនបោះឆ្នោតសភាជាន់ទាប នៅថ្ងៃនេះ

    ជប៉ុនបោះឆ្នោតសភាជាន់ទាប នៅថ្ងៃនេះ

    តូក្យូ ៖ ប្រទេសជប៉ុនបានរៀបចំការបោះឆ្នោតសភាជាន់ទាប មុនអាណត្តិ នៅថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ នេះ ដោយការិយាល័យបោះឆ្នោត បើកទ្វារ ទាំងពីព្រឹកព្រលឹម។ យ៉ាងណា មនុស្សជិត ៤.៦លាននាក់បានបោះឆ្នោតមុនកាលកំណត់ កាលពីមួយសប្តាហ៍មុន នេះបើតាម BBC។ ក្រុមអភិរក្សនិយម របស់លោកស្រី នាយករដ្ឋមន្ត្រី Sanae Takaichi ត្រូវបានគេព្យាករណ៍ថា នឹងឈ្នះសំឡេងភាគច្រើន។ លោកស្រី Takaichi បានចូលកាន់តំណែង ជានាយករដ្ឋមន្ត្រីស្ត្រីដំបូង របស់ប្រទេសជប៉ុន កាលពីខែតុលា ប៉ុន្តែ បានប្រកាសរំលាយសភាចោល ដើម្បីរៀបចំការបោះឆ្នោតមុនអាណត្តិ ក្នុងការប៉ុនប៉ង ទាញយកប្រជាប្រិយភាពដំបូង របស់លោកស្រី ពង្រឹងអំណាច ក្នុងការសម្រេចចិត្ត លើគោលនយោបាយជាតិសំខាន់ៗ ខណៈដែលលោកស្រី ឡើងកាន់តំណែងបន្ត ពីអ្នកចាស់ តាមរយៈការបោះឆ្នោតក្នុងបក្ស ដែលមិនមែនជាការបោះឆ្នោតសកល។ បើតាម NHK, មាន ៤៦៥ អាសនៈ សម្រាប់ដាក់ឲ្យប្រជែង ដណ្តើមយក។ ពិន្ទុគោល សម្រាប់សភាជាន់ទាប ភាគច្រើន គឺ…

  • លោក ត្រាំ ថា ការចរចាជាមួយអ៊ីរ៉ង់ ល្អណាស់ តែ នៅតែគំរាម

    លោក ត្រាំ ថា ការចរចាជាមួយអ៊ីរ៉ង់ ល្អណាស់ តែ នៅតែគំរាម

    វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានអះអាងថា ការចរចាជាមួយអ៊ីរ៉ង់ មានលទ្ធផលល្អណាស់ តែ មេដឹកនាំអាមេរិក រូបនេះ នៅតែគំរាម។ ទោះបីជា លោក Trump ថា វិវឌ្ឍន៍ប្រសើរខ្លាំង ប៉ុន្តែ ការចរចាដែលសម្របសម្រួលនៅក្នុងប្រទេសអូម៉ង់ មិនទាន់ផ្តល់ផែនទីបង្ហាញផ្លូវ ដើម្បីកាត់បន្ថយការភ័យខ្លាចកាន់តែខ្លាំងឡើង នៃការវាយប្រហារ របស់សហរដ្ឋអាមេរិក។ លោកប្រធានាធិបតី បាននិយាយទៅកាន់អ្នកសារព័ត៌មាន នៅលើយន្តហោះ Air Force One កាលពីថ្ងៃសុក្រ ថា «សហរដ្ឋអាមេរិក មានកិច្ចពិភាក្សាល្អណាស់ លើអ៊ីរ៉ង់ ហើយ អ្វីៗជាច្រើនទៀត ត្រូវបានគ្រោងធ្វើ នៅដើមសប្តាហ៍ក្រោយ»។ ប៉ុន្តែ លោក Trump ក៏បានរក្សាការគំរាមកំហែងរបស់លោក ដោយព្រមានថា ប្រសិនបើអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀងលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ផលវិបាកគឺធ្ងន់ធ្ងរណាស់ ។ យ៉ាងណា លោក មិនបានផ្តល់ព័ត៌មានលម្អិត នោះទេ។ មុនពេលឈានដល់ការចរចា នៅពេលនេះ មានភាពតានតឹងខ្លាំង រវាងប្រទេសទាំងពីរ…

  • មន្ត្រីចារកម្មជាន់ខ្ពស់រុស្ស៊ី រងការបាញ់ប្រហារ របួសធ្ងន់

    មន្ត្រីចារកម្មជាន់ខ្ពស់រុស្ស៊ី រងការបាញ់ប្រហារ របួសធ្ងន់

    មូស្គូ ៖ អនុប្រធានចារកម្មយោធារុស្ស៊ី ត្រូវបានគេបាញ់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ នៅក្នុងទីក្រុងមូស្គូ កាលពីថ្ងៃសុក្រ។ បើតាម BBC, លោកឧត្តមសេនីយ៍ទោ Vladimir Alexeyev ត្រូវ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណម្នាក់ បានបាញ់ប្រហារជាច្រើនគ្រាប់។ជនដៃដល់បានរង់ចាំលបបាញ់ប្រហារ នៅពេលជនរងគ្រោះ ចេញពីផ្ទះ ទៅធ្វើការ។ លោកបានរងរបួសត្រង់ដៃ ជើង និង ទ្រូង ហើយ បច្ចុប្បន្ន លោកកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ។ បុរស វ័យ៦៤ឆ្នាំ រូបនេះ គឺជាមន្ត្រីជាន់ខ្ពស់ ដែលមានតួនាទីសំខាន់ ក្នុងសង្គ្រាម នៅអ៊ុយក្រែន។ លោកស្ថិតក្រោមទណ្ឌកម្ម របស់សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផងដែរ ពាក់ព័ន្ធនឹងការលូកដៃ ក្នុងការបោះឆ្នោតអាមេរិក ឆ្នាំ២០១៦។ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់ភ្លាមៗថា អ៊ុយក្រែន ជាអ្នកនៅពីក្រោយ ការប៉ុនប៉ងធ្វើឃាតនេះ ដើម្បីបំផ្លាញកិច្ចចរចាសន្តិភាព។ ទោះយ៉ាងណា អ៊ុយក្រែនមិនទាន់ធ្វើអត្ថាធិប្បាយ នៅឡើយទេ៕ ប្រភពពី BBC

  • រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ការចរចាជាមួយអាមេរិកនឹងបន្តទៀត ក្រោយពី «ការចាប់ផ្តើមដ៏ល្អប្រសើរ»

    រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ការចរចាជាមួយអាមេរិកនឹងបន្តទៀត ក្រោយពី «ការចាប់ផ្តើមដ៏ល្អប្រសើរ»

    រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថា មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នឹងបន្តការចរចាបន្ទាប់ពីបានជួបចរចានៅក្នុងប្រទេសអូម៉ង់ ក្នុងពេលមានវិបត្តិដែលបានបង្កើនការព្រួយបារម្ភពីជម្លោះរវាងប្រទេសទាំងពីរ។ លោក Abbas Araghchi បាននិយាយថា ការពិភាក្សាដែលត្រូវបានសម្របសម្រួលគឺជា «ការចាប់ផ្តើមដ៏ល្អប្រសើរ» ហើយអ្នកចរចាពេលនេះនឹងត្រឡប់ទៅរដ្ឋធានីរបស់ខ្លួនវិញសម្រាប់ការពិគ្រោះយោបល់។ មុនពេលការចរចា មន្ត្រីអាមេរិកបាននិយាយថា ខ្លួនក៏មានបំណងពិភាក្សាអំពីមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ និងការគាំទ្ររបស់ខ្លួនចំពោះក្រុមប្រដាប់អាវុធក្នុងតំបន់ ដែលបានបញ្ជាក់ពីគម្លាតរវាងជំហររបស់ប្រទេសទាំងពីរ។ ពុំមានប្រតិកម្មភ្លាមៗរបស់សហរដ្ឋអាមេរិកនៅឡើយទេ។ ការចរចាបានធ្វើឡើងប្រឆាំងនឹងផ្ទៃខាងក្រោយនៃការបង្កើនយោធារបស់សហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ក្នុងការឆ្លើយតបទៅនឹងការបង្ក្រាបដោយហិង្សារបស់ប្រទេសអ៊ីរ៉ង់ជុំវិញការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេសកាលពីខែមុនដែលក្រុមសិទ្ធិមនុស្សនិយាយថា បានសម្លាប់មនុស្សរាប់ពាន់នាក់។

  • ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់

    ប្រមុខរដ្ឋាភិបាល​ កម្ពុជា -វៀតណាម- ឡាវ សង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំនាយករដ្ឋមន្ត្រីបីប្រទេស (កម្ពុជា-ឡាវ-វៀតណាម) ដោយមានការចូលរួមពី ឯកឧត្តម ផាម​ មិញជិញ​ ​នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ និង​ឯកឧត្តម​ សនសៃ​ ស៊ីផាន់ដន​ នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ នៅវិមាន​សាមគ្គី​ភាព​ នារសៀលថ្ងៃទី៦​ ខែកុម្ភៈ ឆ្នាំ២០២៦, ក្នុងឱកាសដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី​វៀតណាម​ និង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ឡាវ​ បានចូលរួមកិច្ចប្រជុំរវាង​ថ្នាក់ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា​,​ ថ្នាក់​ដឹកនាំ​គណបក្ស​កុម្មុយនីស្តវៀតណាម​ និង​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ​ នៅរាជធានីភ្នំពេញ​ ព្រះរាជាណាចក្រ​កម្ពុជា​ ពីថ្ងៃ​ទី៦​ដល់ថ្ងៃទី៧​ ​ខែកុម្ភៈ​ ឆ្នាំ​២០២៦។ ក្នុងឱកាសនៃកិច្ចប្រជុំនេះ​ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងបី។ សម្តេចធិបតីបានកត់សម្គាល់ពីវឌ្ឍនភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងបី នាពេលកន្លងមក និងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវទំហំពាណិជ្ជកម្ម៧០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ជាមួយប្រទេសឡាវ និងទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារអាមេរិក ជាមួយប្រទេសវៀតណាម នាពេលខាងមុខ។ ទន្ទឹមនេះ សម្តេចធិបតីបានជំរុញប្រទេសទាំងបីបន្តការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការតភ្ជាប់កាន់តែទូលំទូលាយ តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន វប្បធម៌ ទេសចរណ៍ ថាមពលអគ្គីសនី ។ល។…

  • ក្រុម IS បំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ៣១នាក់ នៅប៉ាគីស្ថាន

    ក្រុម IS បំផ្ទុះគ្រាប់បែក សម្លាប់មនុស្ស ៣១នាក់ នៅប៉ាគីស្ថាន

    អ៊ីស្លាម៉ាបាដ ៖ ក្រុមជ្រុលនិយមអ៊ីស្លាម IS បានបំផ្ទុះគ្រាប់បែក នៅឯព្រះវិហារមួយកន្លែង ស្ថិតក្នុងទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន បណ្តាលឲ្យស្លាប់មនុស្ស យ៉ាងតិច ៣១នាក់ និង របួសជាង១៦៩នាក់។ ពួកគេបានប្រកាសអះអាង ទទួលខុសត្រូវ ដោយខ្លួនឯង ចំពោះការវាយប្រហារដ៏សាហាវ ដែលបានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍។ នេះបើតាម អង្គការឃ្លាំមើលក្រុមជីហាដនិយម របស់អាមេរិក «SITE Intelligence» ដែលបានរាយការណ៍ នៅព្រឹកថ្ងៃសុក្រនេះ។ SITE Intelligence បានអះអាងថា «នៅពេលទៅដល់ខ្លោងទ្វារខាងក្នុង នៃព្រះវិហារភ្លាម ជនបង្ក បានបំផ្ទុះ នៅចំកណ្តាលក្រុមនិកាយ Shi’a»។ ការវាយប្រហារនេះ គឺជាការសម្លាប់មនុស្សច្រើនបំផុត នៅក្នុងរដ្ឋធានី របស់ប៉ាគីស្ថាន ចាប់តាំងពីខែកញ្ញា ឆ្នាំ២០០៨ ដោយនៅពេលនោះ មានមនុស្ស៦០នាក់ ត្រូវបានសម្លាប់ នៅក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលបានបំផ្លាញផ្នែកមួយ នៃសណ្ឋាគារលំដាប់ផ្កាយ៥ Marriott។ រដ្ឋាភិបាល ប្រកាសចាត់ទុកការវាយប្រហារនេះថា ជាឧក្រិដ្ឋកម្មដ៏សាហាវ ប្រឆាំងនឹងមនុស្សជាតិ និង ជាការបំពានយ៉ាងម៉ឺងម៉ាត់ ចំពោះគោលការណ៍អ៊ីស្លាម។…

  • មីយ៉ាន់ម៉ា បំផ្លាញផ្ទៃដីដាំអាភៀនជាង ៣០០ ហិកតា

    មីយ៉ាន់ម៉ា បំផ្លាញផ្ទៃដីដាំអាភៀនជាង ៣០០ ហិកតា

    ណៃពិដោ ៖ ប៉ូលិសមីយ៉ាន់ម៉ាបានបំផ្លាញផ្ទៃដីដាំដុះអាភៀនប្រហែល ៣១១ ហិកតា នៅក្នុងរដ្ឋ Shan នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន Myanma Alinn នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ផ្អែកតាមរបាយការណ៍ដដែល ប្រតិបត្តិការលុបបំបាត់ចម្ការអាភៀននេះ ត្រូវបានអនុវត្តដោយសហការជាមួយអាជ្ញាធរមូលដ្ឋាននៅទូទាំងទីប្រជុំជនជាច្រើននៅក្នុងរដ្ឋ Shan ។ បញ្ហាគ្រឿងញៀនអាភៀន មិនមែនជារឿងថ្មីទេសម្រាប់មីយ៉ាន់ម៉ា តួយ៉ាង ការដាំដុះអាភៀននៅក្នុងប្រទេសនេះ បានឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ១០ឆ្នាំ ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិ ទទួលបន្ទុកបញ្ហាគ្រឿងញៀន និងឧក្រិដ្ឋកម្ម ហៅកាត់ UNODC ។ ការិយាល័យ UNODC និយាយថា ការដាំដុះអាភៀននៅមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០២៥ បានកើនឡើងដល់ទៅ ១៧ភាគរយ បើធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះផ្ទៃដីដាំដុះអាភៀនត្រូវបានពង្រីកពី ៤៥,២០០ហិកតា ដល់ ៥៣,១០០ហិកតា ។ មីយ៉ាន់ម៉ាបានក្លាយជាប្រទេសផលិតអាភៀនច្រើនជាងគេលើពិភពលោកនៅឆ្នាំ ២០២៣ ខណៈដែលអាហ្វហ្គានីស្ថានស្ថិតនៅលំដាប់ទី ២ ៕ ប្រភព ៖ ស៊ីនហួរ

  • អាមេរិក បញ្ជូនរថក្រោះចម្បាំងជាង ១០០ គ្រឿងទៅឲ្យ តៃវ៉ាន់ ទប់ទល់ ចិន

    អាមេរិក បញ្ជូនរថក្រោះចម្បាំងជាង ១០០ គ្រឿងទៅឲ្យ តៃវ៉ាន់ ទប់ទល់ ចិន

    វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានបញ្ជូនរថក្រោះចម្បាំង Abrams M1A2T ជំនាន់ទីបី និងចុងក្រោយរហូតដល់ ១០៨គ្រឿងទៅឲ្យកោះតៃវ៉ាន់ លឿនជាងកាលវិភាគដឹកជញ្ជូនក្នុងពេល ២ឆ្នាំ ។ ការចំណាយសរុបនៃកិច្ចសន្យាទិញរថក្រោះចម្បាំង Abrams ចំនួន ១០៨គ្រឿង ត្រូវបានប៉ាន់ប្រមាណថា មានតម្លៃដល់ទៅ ២,២ពាន់លានដុល្លារ ។ ក្រោមលក្ខខណ្ឌដើមនៃកិច្ចព្រមព្រៀងនេះ អាមេរិកត្រូវតែបញ្ចប់ការដឹកជញ្ជូនរថក្រោះចម្បាំងទៅឲ្យតៃវ៉ាន់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២៨ ។ ការទិញរថក្រោះថ្មីនេះ តៃវ៉ាន់មានគោលបំណងធ្វើទំនើបកម្មកងនាវាពាសដែករបស់ខ្លួន ដើម្បីជំនួសរថក្រោះ CM-11 Brave Tiger និង CM-12 ដែលហួសសម័យ ។ ក្រៅពីរថក្រោះចម្បាំង តៃវ៉ាន់ក៏បានបញ្ជាទិញរថយន្តសង្គ្រោះរថពាសដែក M88A2 HERCULES ចំនួន ១៤គ្រឿង និងរថយន្តដឹកជញ្ជូនសម្ភារៈធុនធ្ងន់ Oshkosh M1070A1 HET ចំនួន ១៦គ្រឿង រួមជាមួយនឹងរថយន្តសណ្តោងរ៉ឺម៉កធុន M1000 ។ កញ្ចប់ដឹកជញ្ជូនក៏រួមបញ្ចូលទាំងឧបករណ៍ជំនួយ និងអាវុធផងដែរ ។ យោងតាមផែនការ…