Author: Dol Pheakdey
-

មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រាប់ឱ្យប្រជាជនរួមគ្នា ប្រឆាំងសម្ពាធពីបរទេស
តេហេរ៉ង់ ៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ បានជំរុញឱ្យប្រជាជនរួមដៃគ្នា ប្រឆាំងនឹងសម្ពាធពីបរទេស។ លោក Ayatollah Ali Khamenei បានអំពាវនាវដូច្នេះ កាលពីថ្ងៃចន្ទ ពោលគឺនៅមុនថ្ងៃខួប នៃ បដិវត្តន៍អ៊ីស្លាម ឆ្នាំ១៩៧៩ ក្នុងសប្តាហ៍នេះ។ លោក Ali Khamenei បាននិយាយថា ចាប់តាំងពីបដិវត្តន៍មក មហាអំណាចបរទេស តែងតែស្វែងរកការស្តារស្ថានការណ៍ ពីមុន ឲ្យកើតមានឡើងវិញ ដោយចង់សំដៅទៅលើសម័យកាល ដែលអ៊ីរ៉ង់ស្ថិតនៅក្រោមការគ្រប់គ្រង របស់ លោក Shah Reza Pahlavi និង ពឹងផ្អែកលើសហរដ្ឋអាមេរិក។ លោក Pahlavi ដែលធ្លាប់ដឹកនាំ អ៊ីរ៉ង់ ចន្លោះពីឆ្នាំ ១៩៤១ ដល់ឆ្នាំ ១៩៧៩។ លោក Ayatollah Ali Khamenei បានបញ្ជាក់ទៀតថា «អំណាចជាតិមានឥទ្ធិពលតិចជាង បើធៀបនឹង មីស៊ីល និងយន្តហោះចម្បាំង ប៉ុន្តែ ឆន្ទៈ និងស្ថិរភាពរបស់ប្រជាជន បែបនេះ…
-

អ៊ីរ៉ង់ ថា នឹងលះបង់អ៊ុយរ៉ាញ៉ូមចម្រាញ់រួច ៦០% ជាថ្នូរនឹងការដកទណ្ឌកម្មទាំងអស់
តេហេរ៉ង់ ៖ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់ បានប្រកាសកាលពីថ្ងៃចន្ទថា ទីក្រុងតេហេរ៉ង់ នឹងពិចារណាបោះបង់ចោលសារធាតុអ៊ុយរ៉ាញ៉ូមដែលបានចម្រាញ់រួចចំនួន ៦០ភាគរយ លុះត្រាតែទណ្ឌកម្មអន្តរជាតិទាំងអស់ ត្រូវបានដកចេញវិញទាំងស្រុង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA ។ នៅពេលត្រូវបានសាកសួរថាតើអាមេរិកបានស្នើសុំកាត់បន្ថយសារធាតុអ៊ុយរ៉ាញ៉ូម ក្នុងអំឡុងកិច្ចចរចាដោយប្រយោលនៅប្រទេសអូម៉ង់ កាលពីថ្ងៃសុក្រឬទេ ? ប្រធានអង្គការថាមពលអាតូមិកអ៊ីរ៉ង់ លោក Mohammad Eslami បានឆ្លើយតបយ៉ាងខ្លីថា បញ្ហានេះ វាអាស្រ័យលើអន្តរជាតិ ថាតើពួកគេនឹងដកទណ្ឌកម្មទាំងអស់ ជាថ្នូរនឹងការកាត់បន្ថយដែរឬទេ ។ ស្របពេលជាមួយគ្នានោះដែរ ប្រមុខនុយក្លេអ៊ែរអ៊ីរ៉ង់រូបនេះ ក៏បានអំពាវនាវឱ្យទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ថ្កោលទោសការវាយប្រហារកាលពីខែមិថុនាឆ្នាំមុន ទៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ពីសំណាក់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក ។ លោកថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ដំណើរការយ៉ាងពេញលេញគោរពតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងការពារជាតិប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណា ប្រទេសលោកខាងលិចបានចោទប្រកាន់ថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ មិនមែនមានគោលបំណងផ្គត់ផ្គង់ថាមពលស៊ីវិលទេ ផ្ទុយទៅវិញ ស្តុកសារធាតុអ៊ុយរ៉ាញ៉ូម ដែលបានបង្កើនដល់ទៅ ៦០ភាគរយបច្ចុប្បន្នរបស់អ៊ីរ៉ង់ បើសិននៅតែបន្តបង្កើនថែមទៀត នោះអ៊ីរ៉ង់នឹងអាចផលិតក្បាលគ្រាប់នុយក្លេអ៊ែរបានយ៉ាងច្រើន ។ ប៉ុន្តែអ៊ីរ៉ង់នៅតែបដិសេធយ៉ាងដាច់អហង្កាការថា ខ្លួនគ្មានចេតនាផលិតអាវុធនុយក្លេអ៊ែរឡើយ ៕ ប្រភព ៖…
-

មេដឹកនាំអ៊ីស្រាអែល នឹងឆ្លៀតជជែកពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ជាមួយលោក Trump ក្នុងសប្ដាហ៍នេះ
ហ៊្សេរុយសាឡឹម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ។ បើតាមសារព័ត៌មាន Euronews ចេញផ្សាយថ្ងៃទី៨ ខែកុម្ភៈ, ជំនួបរវាងមេដឹកនាំទាំងពីរ ត្រូវបានរំពឹងថា នឹងផ្តោតសំខាន់លើកិច្ចចរចារវាងអាមេរិកជាមួយអ៊ីរ៉ង់នាពេលថ្មីៗនេះ ពាក់ព័ន្ធនឹងកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ។ យោងតាមការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែល, លោក Netanyahu ជឿជាក់ថា កិច្ចចរចាណាមួយ ត្រូវតែរួមបញ្ចូលការដាក់កំហិតលើមីស៊ីលផ្លោងបាលីស្ទិគ និងបញ្ឈប់អ៊ីរ៉ង់មិនឱ្យបន្តការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់ ។ កិច្ចប្រជុំសប្ដាហ៍នេះ នឹងក្លាយជាជំនួបលើកទី៧ហើយ រវាងលោកប្រធានាធិបតី Trump និងលោកនាយករដ្ឋមន្រ្តី Netanyahu ចាប់តាំងពីមហាសេដ្ឋីអចលនទ្រព្យអាមេរិករូបនេះ បានវិលត្រឡប់មកកាន់តំណែងវិញនៅក្នុងខែមករាឆ្នាំមុន ។ ជំនួបលើកទី៧នេះដែរ កើតឡើងស្របពេលដែលក្រុមមន្ត្រីអ៊ីរ៉ង់ និងអាមេរិក បានធ្វើកិច្ចចរចានុយក្លេអ៊ែរដោយប្រយោល នៅរដ្ឋធានីម៉ាស្កាត ប្រទេសអូម៉ង់ កាលពីថ្ងៃសុក្រសប្តាហ៍មុន ។ ទោះជាមិនទាន់មានកិច្ចព្រមព្រៀងធំដុំក៏ដោយ ប៉ុន្តែភាគីទាំងពីរនិយាយថា កិច្ចចរចាជាច្រើនទៀត ត្រូវបានរំពឹងថា នឹងធ្វើឡើងម្តងទៀតក្នុងពេលឆាប់ៗ ៕ ប្រភព ៖…
-

ចិន សម្រុកទិញមាសបន្ថែមចំនួន ១៥ ខែជាប់ៗគ្នា កើនដល់ ៧៤ លានអោន
ប៉េកាំង ៖ គិតត្រឹមខែមករា ធនាគារកណ្ដាលចិន (PBOC) នៅតែបន្តប្រើប្រាស់យុទ្ធសាស្ត្រសម្រុកទិញមាសបន្ថែមជារៀងរាល់ខែ ក្នុងរយៈពេល ១៥ខែជាប់ៗគ្នា ដែលធ្វើឱ្យចំនួនមាសបម្រុងសរុបរបស់មហាយក្សអាស៊ីមួយនេះ កើនឡើងដល់ទៅ ៧៤,១៩លានអោន ។ បើតាមសារព័ត៌មាន CNA ចេញផ្សាយថ្ងៃទី៧ ខែកុម្ភៈ, មាសបម្រុងសរុបរបស់ប្រទេសចិន ប្រសិនបើគិតជាលុយ មានចំនួនដល់ទៅ ៣៦៩,៥៨ពាន់លានដុល្លារ បើធៀបនឹងខែធ្នូ មានត្រឹមតែ ៣១៩,៤៥ពាន់លានដុល្លារប៉ុណ្ណោះ នេះបើយោងតាមរបាយការណ៍ពីធនាគារកណ្ដាលចិន (PBOC) ។ ការកើនឡើងនូវតម្លៃមាសបម្រុងរបស់ប្រទេសចិននេះ កើតឡើងចំពេលដែលតម្លៃមាសនៅលើទីផ្សារពិភពលោក មានការប្រែប្រួលយ៉ាងខ្លាំង ដោយគិតត្រឹមខែមករាប៉ុណ្ណោះ តម្លៃមាសបានហក់ឡើងដល់កំណត់ត្រាជិត ៥,៦០០ដុល្លារក្នុងមួយអោន ។ ទោះបីជាការប្រើប្រាស់មាសជារួមនៅចិន បានដាំក្បាលចុះ ៣,៧៥ភាគរយក្នុងឆ្នាំ២០២៥ក៏ដោយ ប៉ុន្តែតម្រូវការទិញមាសដុំ និងកាក់មាស បែរជាបានហក់ឡើងរហូតដល់ ៣៥,១៤ភាគរយ ។ ប្រការនេះសបញ្ជាក់ថា ប្រជាជនចិនកំពុងងាកមកសន្សំមាសទុក ក្នុងទម្រង់ជាទ្រព្យសម្បត្តិសុវត្ថិភាព ពោលគឺច្រើនជាងការទិញមាស សម្រាប់ធ្វើជាគ្រឿងអលង្ការពាក់លំអរខ្លួន ។ គួរកត់សម្គាល់ថា ធនាគារកណ្ដាលចិនធ្លាប់បានផ្អាកទិញមាសមួយរយៈ កាលពីខែឧសភា ឆ្នាំ២០២៤ ក្រោយសម្រុកទិញជាប់ៗគ្នាអស់រយៈពេល ១៨ខែ ។ ប៉ុន្តែ…
-

ឥណ្ឌា និងម៉ាឡេស៊ី ជំរុញទំនាក់ទំនង semiconductor អំឡុងទស្សនកិច្ចរបស់លោក ម៉ូឌី
គូឡា ឡាំពួ ៖ ឥណ្ឌា និងម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ បានសន្យាជំរុញទំនាក់ទំនង លើបច្ចេកវិទ្យា semiconductor កាន់តែស៊ីជម្រៅ អំឡុងដំណើរទស្សនកិច្ច របស់នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi នៅទីក្រុងគូឡា ឡាំពួ។ លោក Modi បានទៅដល់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃសៅរ៍ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក ក្នុងរយៈពេលជាងមួយទសវត្សរ៍។ លោកបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយចំនួន ជាមួយសមភាគីម៉ាឡេស៊ី លោក Anwar Ibrahim រួមទាំង កិច្ចព្រមព្រៀងស្តីពីថាមពលកកើតឡើងវិញ, ការថែទាំសុខភាព និងបញ្ញាសិប្បនិម្មិត។ លោក Modi បាននិយាយថា «រួមជាមួយនឹងបច្ចេកវិទ្យា AI និង ឌីជីថល យើងនឹងជំរុញភាពជាដៃគូរបស់យើង ក្នុងវិស័យ semiconductors»។ ម៉ាឡេស៊ីជាប់ចំណាត់ថ្នាក់ទី៦ នៅក្នុងការនាំចេញផលិតផល semiconductors ទូទាំងពិភពលោក ខណៈដែលវិស័យនេះ បានរួមចំណែកប្រហែល ២៥ ភាគរយ នៃផលិតផលក្នុងស្រុកសរុប នេះបើយោងតាមតួលេខ របស់រដ្ឋាភិបាលម៉ាឡេស៊ី។ ក្រសួងការបរទេស…
-

មេហាម៉ាស់ ទាត់ចោលការរំសាយអាវុធ
បរទេស ៖ មេដឹកនាំ លំដាប់លេខ២ របស់ក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ បានច្រានចោលការរំសាយអាវុធ ឬ ការគ្រប់គ្រងរបស់បរទេស។ លោក Khaled Meshal ដែលពីមុន ធ្លាប់ធ្វើជាមេដឹកនាំកំពូល របស់ក្រុមហាម៉ាស់ បាននិយាយ កាលពីថ្ងៃអាទិត្យ ថា ចលនាអ៊ីស្លាមនិយមប៉ាឡេស្ទីនមួយនេះ នឹងមិនទម្លាក់អាវុធចុះចាញ់ ឬ ទទួលយកអន្តរាគមន៍ពីបរទេស នៅក្នុងតំបន់ហ្គាហ្សានោះទេ ដោយរុញច្រានប្រឆាំងនឹងការទាមទារ របស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ លោក បាននិយាយ អំឡុងសន្និសីទ ស្ថិតនៅក្នុងទីក្រុង Doha ថា «ឧក្រិដ្ឋកម្មប្រឆាំងអាវុធរបស់យើង និង អ្នកដែលអនុវត្តទង្វើនេះ គឺជាអ្វីដែលយើង មិនគួរទទួលយក»។ លោក Meshal អះអាងថា «ដរាបណាមានការកាន់កាប់ គឺ មានការតស៊ូ…ការតស៊ូគឺជាសិទ្ធិ របស់ប្រជាជន នៅក្រោមការកាន់កាប់…ជាអ្វីមួយ ដែលប្រទេសនានា មានមោទនភាព»។ ក្រុម ហាម៉ាស់ ជាចលនាអ៊ីស្លាមនិយម បានធ្វើការតស៊ូប្រដាប់អាវុធ ប្រឆាំងនឹងអ្វី ដែលខ្លួនមើលឃើញថា ជាការកាន់កាប់របស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន។…
-

លោក អនុទីន ប្រកាសឈ្នះការបោះឆ្នោត
បាងកក ៖ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក អានុទីន ឆាន់វីរៈគុល បានអះអាងពីជ័យជម្នះ នៅក្នុងការបោះឆ្នោតសកល កាលពីថ្ងៃអាទិត្យ ខណៈការរាប់សន្លឹកឆ្នោតបឋម បង្ហាញថា គណបក្សអភិរក្សនិយមរបស់លោក នាំមុខគូប្រជែង។ លោក Anutin បានប្រាប់អ្នកសារព័ត៌មានថា «ជ័យជំនះ ថ្ងៃនេះ ជារបស់ជនជាតិថៃទាំងអស់ មិនថា អ្នកបោះឆ្នោតឱ្យយើង ឬ អត់នោះទេ»។ បើតាម CNA, គណៈកម្មាធិការរៀបចំការបោះឆ្នោត តម្រូវឱ្យផ្ទៀងផ្ទាត់ការរាប់សន្លឹកឆ្នោត និង ប្រកាសលទ្ធផលជាផ្លូវការ ក្នុងរយៈពេល ៦០ ថ្ងៃ បន្ទាប់ពីថ្ងៃបោះឆ្នោត ពោលគឺត្រឹមថ្ងៃទី ៩ ខែមេសា។ នៅពេលមានការបញ្ជាក់ផ្លូវការ នោះសភាថ្មី ត្រូវប្រជុំ ដើម្បីជ្រើសរើសប្រធាន និង អនុប្រធាន។ បន្ទាប់មក សភានឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលត្រូវតែទទួលបានការគាំទ្រ លើសពីពាក់កណ្តាល នៃសមាជិកសភាទាំងអស់ ដែលមានន័យថា បេក្ខជនត្រូវការសំឡេងយ៉ាងតិច ២៥១ សំឡេង។ យ៉ាងណា លទ្ធផលបឋម បង្ហាញថា បក្សរបស់លោក…
-

មេដឹកនាំអាមេរិក និងតៃវ៉ាន់ ប្រកាសសាទរការឈ្នះឆ្នោតសកលរបស់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Takaichi
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសអបអរសាទរដល់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi បន្ទាប់ពីគណបក្សរបស់លោកស្រី បានទទួលជ័យជំនះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី៨ ខែកុម្ភៈ ។ ជាមួយគ្នានេះ ប្រធានាធិបតីកោះតៃវ៉ាន់ លោក Lai Ching-te ក៏បានចូលរួមអបអរសាទរដល់នាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi ផងដែរ ។ លោក Lai បានបង្ហោះសារលើបណ្តាញសង្គមថា រូបលោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងកោះតៃវ៉ាន់ និងជប៉ុន នឹងនាំទៅរកវឌ្ឍនភាពនៃសន្តិភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ។ ថ្លែងបន្ទាប់ពីការប្រកាសលទ្ធផលផ្លូវការ លោកស្រីនាយករដ្ឋមន្រ្តី Takaichi បានអះអាងជាថ្មីនូវទស្សនៈរបស់លោកស្រីថា លោកស្រីចង់កសាងសេដ្ឋកិច្ចប្រទេសជប៉ុនដ៏រឹងមាំមួយ ដែលមិនរងផលប៉ះពាល់ដោយសារតែការប្រែប្រួលនៃរូបិយប័ណ្ណឡើយ ។ សូមជម្រាបថា យោងតាមលទ្ធផលបោះឆ្នោតចេញផ្សាយដោយទូរទស្សន៍ជប៉ុន NHK, គណបក្សប្រជាធិបតេយ្យសេរី (LDP) របស់លោកស្រី Takaichi បានឈ្នះអាសនៈ៣១៦ ក្នុងចំណោមអាសនៈរដ្ឋសភាសរុប ៤៦៥ ពោលគឺលើស ២៣៣អាសនៈដែលត្រូវការជាចាំបាច់ ដើម្បីសំលេងភាគច្រើន…
-

សមាជបក្សពលករកូរ៉េ នឹងរៀបចំ ក្នុងខែនេះ
ព្យុងយ៉ាង ៖ ថ្នាក់ដឹកនាំកូរ៉េខាងជើងគ្រោងរៀបចំសមាជគណបក្សពលករកូរ៉េ នៅក្នុងខែកុម្ភៈ នេះ ដែលនឹងក្លាយជាការរៀបចំ លើកដំបូង ចាប់តាំងពីឆ្នាំ២០២១។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានប្រកាស នៅថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈនេះ ថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃសៅរ៍ នៅក្នុងកិច្ចប្រជុំ របស់មេដឹកនាំកំពូល នៃគណបក្សពលករកូរ៉េ ហៅកាត់ WPK ដែលកំពុងកាន់អំណាច ដោយលោក Kim Jong Un ក៏មានវត្តមានចូលរួមផងដែរ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ KCNA បានរាយការណ៍។ KCNA បានរៀបរាប់ថា «ការិយាល័យនយោបាយ នៃ គណៈកម្មាធិការកណ្តាល បក្ស WPK បានអនុម័ត ដោយមានការយល់ព្រមជាឯកច្ឆ័ន្ទ លើការសម្រេចចិត្តមួយ ស្តីពីការបើកសមាជ លើកទី៩ នៃ បក្ស WPK នៅទីក្រុងព្យុងយ៉ាង រដ្ឋធានីបដិវត្តន៍ នៅចុងខែកុម្ភៈ ឆ្នាំ២០២៦»។ សមាជបក្សចុងក្រោយ ដែលជាលើកទី៨ របស់ប្រទេស ប្រដាប់អាវុធនុយក្លេអ៊ែរផ្តាច់មុខ មួយនេះ…
-

មូលហេតុ ៣ យ៉ាង លោក អនុទីន ទំនងជាមិនអាចឈ្នះឆ្នោត
ប្រទេសថៃនឹងរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ខណៈបេក្ខជនឈរឈ្មោះបោះឆ្នោតជាច្រើន រួមទាំងលោកនាយករដ្ឋមន្ត្រីចាំផ្ទះ អនុទីន ឆាន់វីរៈគុល ផងដែរនោះ សុទ្ធសឹងតែកំពុងឈ្មូសឈ្មុលស្វែងរកសន្លឹកឆ្នោតគាំទ្រ ។ បើតាមលោក Panitan Wattana Yagorn អ្នកជំនាញសន្តិសុខ និងកិច្ចការបរទេសវិភាគថា លោក អនុទីន មានភាគរយតិចតួចស្តួចស្ដើងបំផុតដើម្បីឈ្នះការបោះឆ្នោត ដោយសារតែមានកត្តាមួយចំនួន ។ ហើយនោះគឺពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនជាមួយកម្ពុជាតែម្ដង ។ លោកថា ប្រជាពលរដ្ឋនៅក្នុងខេត្តទាំង ៧ របស់ប្រទេសថៃដែលមានព្រំប្រទល់ជាប់នឹងកម្ពុជា ប្រហែលជាមិនបោះឆ្នោតឲ្យលោក អនុទីន និងគណបក្សភូមិចៃថៃនោះទេ ដោយសារតែលោក អនុទីន បានធ្វើឲ្យសេដ្ឋកិច្ចខេត្តទាំង ៧ នេះ ដាច់ខ្យល់ដង្ហើម តាមរយៈការបិទព្រំដែន ក្រោយថៃឈ្លានពានមកលើកម្ពុជា ។ បើតាមកាសែត Khaosod, អាជីវកម្មនៅក្នុងខេត្ត Buri Ram, Si Sa Ket, Surin, Trat, Chanthaburi, Sa Kaeo និងខេត្ត Ubon…