Author: Dol Pheakdey
-
![[UPDATE] ចំនួនមនុស្សស្លាប់ដោយសារព្យុះត្រូពិក Fengshen ក្នុងប្រទេសហ្វីលីពីន បន្តកើនឡើងថែមទៀត](http://165.232.167.198/wp-content/uploads/2025/10/photo_2025-10-20_12-28-01.jpg)
[UPDATE] ចំនួនមនុស្សស្លាប់ដោយសារព្យុះត្រូពិក Fengshen ក្នុងប្រទេសហ្វីលីពីន បន្តកើនឡើងថែមទៀត
ព្យុះត្រូពិក Fengshen បានបោកបក់នៅភាគខាងជើង និងកណ្តាលប្រទេសហ្វីលីពីន កាលពីចុងសប្តាហ៍នេះ បានបណ្ដាលឲ្យមនុស្សស្លាប់កើនឡើងដល់៧នាក់ បន្ទាប់ពីបានបង្ខំឱ្យមនុស្សជាង ២២,០០០នាក់ ជម្លៀសចេញពីភូមិឋាននានា ដែលងាយរងគ្រោះដោយទឹកជំនន់ និងបំណាក់ដី។ ព្យុះត្រូពិកនេះបានបោកបក់ចេញពីតំបន់ Luzon ភាគខាងជើងហ្វីលីពីន ចូលទៅក្នុងសមុទ្រចិនខាងត្បូង កាលពីល្ងាចថ្ងៃអាទិត្យ។ ក្រុមអ្នកព្យាករណ៍របស់រដ្ឋាភិបាលបាននិយាយថា បច្ចុប្បន្នមានល្បឿនខ្យល់បក់រហូតដល់ ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង និងមានកម្លាំងរហូតដល់៨០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់រដ្ឋាភិបាលបាននិយាយថា ការស្លាប់ចំនួនប្រាំពីរនាក់ត្រូវបានរាយការណ៍។ ទីភ្នាក់ងារនេះបាននិយាយថាមនុស្សជិត១៤.០០០នាក់ ដែលបានជម្លៀសចេញនៅតែពុំទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេបាននៅឡើយទេ គិតត្រឹមថ្ងៃចន្ទនេះ។ ក្រុមមន្ត្រីបាននិយាយថា មនុស្សម្នាក់បានលង់ទឹកស្លាប់កាលពីថ្ងៃសៅរ៍ នៅទីក្រុង Roxas ក្នុងខេត្ត Capiz ភាគកណ្តាល ជាទីដែលជំនោរទឹកជំនន់នៅក្នុងភូមិជាច្រើន កើនឡើងកាន់តែធ្ងន់ធ្ងរ ។ ស្នងការនគរបាលខេត្ត លោក Romulo Albacea និងមន្ត្រីដទៃទៀតបាននិយាយថា មនុស្ស ៥ នាក់ រួមទាំងកុមារពីរនាក់បានស្លាប់ ខណៈពួកគេកំពុងដេកលក់នៅពេលផ្ទះរបស់ពួកគេត្រូវបានវាយប្រហារកាលពីព្រឹកថ្ងៃអាទិត្យ ដោយដើមត្នោតដ៏ធំមួយដើម ដែលពួកគេបានដុត មុនពេលព្យាយាមផ្តួលរំលំ ដោយហេតុផលសុវត្ថិភាពនៅក្នុងទីក្រុង Pitogo ក្នុងខេត្ត Quezon…
-

Google នឹងវិនិយោគ ១៥ពាន់លានដុល្លារនៅឥណ្ឌា បង្កើតមជ្ឈមណ្ឌល AI
ញូវដែល្លី ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google នឹងវិនិយោគ ១៥ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា បង្កើតជាមជ្ឈមណ្ឌល AI ដ៏ធំបំផុត នៅក្រៅទឹកដីសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Google បាននិយាយ កាលពីសប្តាហ៍មុន ថា ខ្លួននឹងវិនិយោគ ១៥ ពាន់លានដុល្លារ នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ខណៈដែលខ្លួនបានប្រកាសពីមជ្ឈមណ្ឌលទិន្នន័យដ៏ធំ និងមូលដ្ឋានបញ្ញាសិប្បនិម្មិត នៅក្នុងប្រទេសនេះ។ លោក Thomas Kurian នាយកប្រតិបត្តិ Google Cloud បាននិយាយ នៅក្នុងពិធីមួយក្នុងទីក្រុង New Delhi ថា «នេះគឺជាមជ្ឈមណ្ឌល AI ដ៏ធំបំផុត ដែលយើងកំពុងវិនិយោគ នៅគ្រប់ទីកន្លែង នៅខាងក្រៅសហរដ្ឋអាមេរិក»។ តម្រូវការឧបករណ៍ និងដំណោះស្រាយ AI ឬ បញ្ញាសិប្បនិម្មិត កំពុងកើនឡើង ក្នុងចំណោមអាជីវកម្ម និងបុគ្គល នៅក្នុងប្រទេសឥណ្ឌា ដែលត្រូវបានព្យាករណ៍ថា នឹងមានអ្នកប្រើប្រាស់អ៊ីនធឺណិត ច្រើនជាង…
-

លោក ត្រាំ ថា បទឈប់បាញ់អ៊ីស្រាអែល-ហាម៉ាស់ នៅជាធរមាន ទោះបីផ្ទុះអាវុធជាថ្មី នៅហ្គាហ្សា
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ អះអាងថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅតែមានសុពលភាព ទោះបីជាមានការវាយប្រហារជាថ្មី នៅតំបន់ហ្គាហ្សា។ លោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃអាទិត្យថា បទឈប់បាញ់គ្នា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស នៅតែជាធរមាន បន្ទាប់ពីយោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារយ៉ាងសាហាវ ទៅលើតំបន់ហ្គាហ្សា ជុំវិញការចោទប្រកាន់ ពីការរំលោភបទឈប់បាញ់ជាក់ស្តែង ដោយក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។ ប្រាប់អ្នកយកព័ត៌មាន នៅលើយន្តហោះ Air Force One នៅពេលសួរ អំពីស្ថានភាពបទឈប់បាញ់ លោក Trump ក៏បានលើកឡើងដែរថា ថ្នាក់ដឹកនាំក្រុមហាម៉ាសមិនជាប់ពាក់ព័ន្ធ ក្នុងការរំលោភបំពានណាមួយឡើយ ហើយជំនួសមកវិញ បានស្តីបន្ទោស “ពួកឧទ្ទាមមួយចំនួន នៅក្នុងនោះ”។ លោក Trump បានបន្ថែមថា «ប៉ុន្តែ វិធីណាក៏ដោយ វានឹងត្រូវបានដោះស្រាយ យ៉ាងត្រឹមត្រូវ។ វានឹងត្រូវបានដោះស្រាយ យ៉ាងតឹងរ៉ឹង ប៉ុន្តែ ត្រឹមត្រូវ»។ អ៊ីស្រាអែលបាននិយាយថា ខ្លួនបានបន្តពង្រឹងបទឈប់បាញ់ នៅតំបន់ហ្គាហ្សា…
-

ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនហាមឃាត់អ្នកដំណើរប្រើ Power bank
តូក្យូ ៖ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុនបាននឹងកំពុងធ្វើការព្រមានអំពីការហាមឃាត់អ្នកដំណើរដាក់ឧបករណ៍សាកថ្មចល័ត ឬ Power bank ក្នុងកាតាបរបស់ពួកគេ ដោយសារព្រួយបារម្ភពីហានិភ័យផ្ទុះឆេះ។ ការព្រមាននេះកើតឡើងបន្ទាប់ពីអ្នកត្រួតពិនិត្យនៅឯព្រលានយន្តហោះហាណេដា ទីក្រុងតូក្យូ បានត្រួតពិនិត្យរកឃើញឧបករណ៍ប្រហែល ២០,០០០គ្រឿង ដែលមានផ្ទុកថ្មលីចូមអ៊ីយ៉ង់ ដែលងាយនឹងជួបហានិភ័យផ្ទុះឆេះនៅក្នុងកាតាបអ្នកដំណើរនៃជើងហោះហើរក្នុងស្រុកនៅឆ្នាំសារពើពន្ធ ២០២៤។ កាលពីខែមករា ដោយសារតែឧបករណ៍សាកថ្មចល័ត ឬ Power bank យន្តហោះមួយគ្រឿងត្រូវបានភ្លើងឆាបឆេះ នៅពេលកំពុងរៀបចំហោះចេញពីទីក្រុងប៊ូសាន ប្រទេសកូរ៉េខាងត្បូង។ អគ្គីភ័យនេះត្រូវបានគេសន្និដ្ឋានថា បណ្តាលមកពីករណីផ្ទុះឆេះដុំ Power Bank នៅក្នុងទីតាំងទុកឥវ៉ាន់អ្នកដំណើរ។ ដោយឡែក កាលពីខែមីនា ភ្លើងឆេះក្នុងយន្តហោះមួយករណីទៀត ត្រូវបានគេសង្ស័យថា បណ្តាលមកពីផ្ទុះឆេះ power bank នៅក្នុងទីតាំងទុកឥវ៉ាន់អ្នកដំណើរនៃយន្តហោះដែលធ្វើដំណើរទៅកាន់ទីក្រុងហុងកុង។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកសាស្ត្រាចារ្យ តូហ្សាគី ហាជីមី មកពីសាកលវិទ្យាល័យ J.F. Oberlin ក្នុងទីក្រុងតូក្យូ បានផ្តល់អនុសាសន៍ថា បើសិនមានភ្លើងឆេះនៅលើយន្តហោះ នោះអ្នកដំណើរគ្មានផ្លូវអាចគេចខ្លួនបានឡើយ ដូច្នេះប្រជាជនត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យផ្ទុះឆេះ power bank។ បន្ថែមលើនេះ ក្រសួងដឹកជញ្ជូនជប៉ុន នៅក្នុងខែកក្កដា ក៏បានចាប់ផ្តើមជំរុញប្រជាជនឱ្យបិទ…
-

អាមេរិក និងកូរ៉េខាងជើងលួចពិភាក្សាសម្ងាត់រៀបចំជំនួបលោក Trump-Kim Jong Un
វ៉ាស៊ីនតោន ៖ មន្រ្តីសេតវិមានបានលួចពិភាក្សាដោយសម្ងាត់ ឬជាលក្ខណៈឯកជនជាមួយកូរ៉េខាងជើង ក្នុងគោលបំណងផ្តួចផ្តើមកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK ដកស្រង់ប្រភពពី CNN កាលពីថ្ងៃអាទិត្យ។ ប្រភពបានឱ្យដឹងទៀតថា មន្រ្តីទាំងនោះបាននឹងកំពុងថ្លឹងថ្លែងរៀបចំជំនួបកំពូលមួយ អំឡុងពេលលោកប្រធានាធិបតី ត្រាំ ហោះទៅកាន់តំបន់អាស៊ីនាចុងខែនេះ ដែលក្នុងនោះរួមមានទាំងការបំពេញទស្សនកិច្ចនៅជប៉ុន និងកូរ៉េខាងត្បូងផងដែរ។ ទន្ទឹមគ្នា បណ្តាញទូរទស្សន៍អាមេរិកបានដកស្រង់ប្រភពចេញផ្សាយថា មនុស្សជាច្រើនមានការរំពឹងទុកខ្ពស់ថា ជំនួបកំពូលរវាងលោក ត្រាំ និងលោក គីម ទំនងជាកើតឡើង។ ប្រភពបានអះអាងថា មិនដូចជំនួបកំពូលអំឡុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី ត្រាំ ទេ, ជំនួបលើកនេះមិនបានបង្ហើបឱ្យដឹងអំពីទំនាក់ទំនងរវាងអាមេរិក-កូរ៉េខាងជើងជាមុននោះទេ។ សូមរម្លឹកថា លោកប្រធានាធិបតី ត្រាំ បានជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ចំនួន៣លើករួចមកហើយ កាលពីអំឡុងអាណត្តិដំបូងរបស់គាត់។ ប៉ុន្តែជំនួបទាំងនោះ មិនមានលទ្ធផលអ្វីជាផ្លែផ្កានោះទេ។ ងាកមកកាលពីខែសីហាវិញ លោកប្រធានាធិបតី ត្រាំ ត្រូវបានអ្នកសារព័ត៌មានសាកសួរអំពីលទ្ធភាពជួបជាមួយលោក គីម នៅពេលលោកធ្វើជាម្ចាស់ស្វាគមន៍ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី…
-

មន្រ្តីជានខ្ពស់ NOCC និងក្រសួងអប់រំយុវជន និងកីឡា បន្តចេញដំណើរទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីនៅបារ៉ែន
(ភ្នំពេញ)៖ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមដំណើរ ដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា តំណាងឯកឧត្តម បណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានដឹកនាំក្រុមគ្រូពេទ្យ និង មន្រ្តីរដ្ឋបាល ធ្វើដំណើរទៅចូលរួមការប្រកួតកីឡាយុវជនអាស៊ីលើកទី៣ នៅព្រះរាជាណាចក្របារ៉ែន នាយប់ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២៥។ ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ឱ្យដឹងថា នេះគឺជាពេលវេលាចេញដំណើរជាបន្ដបន្ទាត់របស់ប្រតិភូ និងក្រុមអត្តពលិកកម្ពុជា ជាក់ស្ដែងនៅរាត្រីថ្ងៃអាទិត្យនេះ ឯកឧត្ដម ថោង ខុន បានដឹកនាំគណៈប្រតិភូ រួមទាំងថ្នាក់ដឹកនាំក្រសួងអប់រំ ធ្វើដំណើរទៅប្រទេសបារ៉ែន ស្របពេលនាយបេសកកម្ម និងអត្តពលិកកីឡាមួយចំនួន ក៏បានធ្វើដំណើរដល់មុន កាលពីថ្មីៗ ហើយក៏បានចាប់ផ្ដើមការប្រកួតជាបណ្ដើរៗ ដូចជាកីឡាបញ្ចស៊ីឡាត់ ដែលបានធ្វើការប្រកួតមុនគេនៅថ្ងៃអាទិត្យនេះ ហើយកីឡាខ្លះទៀត នឹងត្រូវចេញដំណើរជាបន្ដបន្ទាប់ ទៅតាមកាលបរិច្ឆេទប្រកួតកីឡានីមួយៗ ដែលម្ចាស់ផ្ទះបានកំណត់ទៅ ២ថ្ងៃមុនការប្រកួត។ បន្ថែមលើនេះ…
-

អ៊ីស្រាអែលសម្លាប់ប៉ាឡេស្ទីន ៩៧នាក់ ទោះមានបទឈប់បាញ់
ហ្គាហ្សា ៖ អ៊ីស្រាអែលបានសម្លាប់ប៉ាឡេស្ទីន ៩៧នាក់ នៅហ្គាហ្សា តាំងពីផ្តើមមានបទឈប់បាញ់។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាល នៅតំបន់ Gaza បាននិយាយថា អ៊ីស្រាអែលបានសម្លាប់ ជនជាតិប៉ាឡេស្ទីន យ៉ាងតិច៩៧នាក់ និងរបួស ២៣០នាក់ផ្សេងទៀត ចាប់តាំងពីការចាប់ផ្តើម នៃបទឈប់បាញ់ និង បានរំលោភលើកិច្ចព្រមព្រៀងបទឈប់បាញ់ ចំនួន៨០ដង។ យោធាអ៊ីស្រាអែលអះអាងថា រលកនៃការវាយឆ្មក់តាមអាកាស គឺជាការឆ្លើយតប ទៅនឹងការរំលោភបទឈប់បាញ់ របស់ក្រុមហាម៉ាស់ តែ ក្រុមប្រដាប់អាវុធទាំងនេះ បានបដិសេធ។ គួរបញ្ជាក់ថា ថ្មីៗនេះ ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានប្រកាសបញ្ចប់ជម្លោះ ដែលបានអូសបន្លាយ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ សម្លាប់ជីវិតមនុស្ស អស់រាប់ម៉ឺននាក់។ ផ្អែកតាមកិច្ចព្រមព្រៀង ក្រុមហាម៉ាស ដោះលែងចំណាប់ខ្មាំង នៅហ្គាហ្សា។ អ៊ីស្រាអែល ត្រូវដកកងទ័ពរបស់ខ្លួន ចេញពីផ្នែកខ្លះ នៃទីតាំងហ៊ុមព័ទ្ធ ហើយក្រោយមកទៀត ត្រូវដកទ័ពទាំងស្រុង។ ក្របខ័ណ្ឌបទឈប់បាញ់ ២០ចំណុច យ៉ាងទូលំទូលាយ របស់លោក…
-

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ឡើងដោយវិស្វករ និងស្ថាបត្យករខ្មែរ ៩០% និងជាការវិនិយោគ ១០០% របស់ខ្មែរ
(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់ឡើងដោយវិស្វករ និងស្ថាបត្យករខ្មែរ ៩០% និងជាការវិនិយោគ ១០០% ជារបស់ខ្មែរ ។ នេះជាការគូសបញ្ជាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F តម្លៃជាង ២០០០លានដុល្លារ នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោយអាកាសយានដ្ឋាននេះ បានធ្វើប្រតិបត្តិការទទួលជើងហោះហើរបានជាង១ខែ ពោល គឺចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥មក ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេស មានមោទនភាពក្រៃលែង ដែល កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នាពេលនេះ ។ សម្ដេចថា ព្រលានយន្តហោះអន្តរជាតិថ្មីរបស់កម្ពុជា សាងសង់ឡើងដោយវិស្វករ និងស្ថាបត្យករខ្មែរ ៩០% និងជាការវិនិយោគ ១០០% របស់ខ្មែរ មិនមែនដូចការលើកឡើងថា ជារបស់បរទេសនោះទេ ។…
-

យន្តហោះ Boeing បុកឡានស្លាប់មនុស្ស ២ នាក់នៅហុងកុង
ហុងកុង ៖ មនុស្ស២នាក់បានស្លាប់ ក្រោយយន្តហោះដឹកទំនិញមួយគ្រឿងធ្លាក់ចេញពីផ្លូវរត់ទៅបុកឡាន នៅឯព្រលានយន្តហោះអន្តរជាតិហុងកុង នៅព្រឹកថ្ងៃចន្ទនេះ ហើយភ្លាមៗយន្តហោះនោះបានធ្លាក់ចូលសមុទ្រតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post។ ហេតុការណ៍ដ៏កម្រនេះកើតឡើងលើយន្តហោះ Boeing 747 ជើងហោះហើរ EK9788 របស់ក្រុមហ៊ុន Emirates ធ្វើដំណើរមកពីទីក្រុងឌូបៃ បានជួបគ្រោះថ្នាក់ធ្លាក់ចេញពីផ្លូវនៅពេលចុះចត ហើយវេរទៅបុកឡានផ្នែកសេវាកម្មនៅឯព្រលានយន្តហោះ មុនពេលធ្លាក់ចូលសមុទ្រ។ ប្រភពបានឱ្យដឹងថា បុរសពីរនាក់ដែលជិះក្នុងឡាននោះ មានម្នាក់អាយុ៣០ឆ្នាំនិងម្នាក់ទៀតអាយុ៤១ឆ្នាំ ដំបូងឡើយបាត់ខ្លួន ប៉ុន្តែក្រោយមកក៏ត្រូវបញ្ជាក់ថាស្លាប់ ប៉ុន្តែជាសំណាងល្អ សមាជិកអាកាសយានិកចំនួន ៤នាក់នៅលើយន្តហោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។ ឆ្លើយតបឧបទ្ទវហេតុនេះ ផ្លូវរត់ភាគខាងជើងនៃព្រលានយន្តហោះត្រូវបានបិទដំណើរការជាបណ្តោះអាសន្ន និងជើងហោះហើរដឹកទំនិញជាច្រើនត្រូវបានលុបចោល។ គ្រោះថ្នាក់នេះមិនប៉ះពាល់ដល់ជើងហោះហើរដឹកអ្នកដំណើរទេ និងកំពុងស្ថិតក្រោមការស៊ើបអង្កេត៕ ប្រភព ៖ South China Morning Post
-

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទ “Belt and Road Green Innovation Conference 2025” ក្រោមប្រធានបទ «រួមគ្នាជំរុញការអភិវឌ្ឍបៃតង» នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូធ្វើទស្សកិច្ចនៅក្រុមហ៊ុន Wangneng ដែលបង្កើតរោងចក្របំប្លែងសំណល់ទៅជាថាមពលអគ្គីសនី នៃ MIZUDA Group នៅទីក្រុងHuzhou ខេត្តZhejiang ប្រទេសចិន។ ក្រុមហ៊ុនបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធបញ្ជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI លើការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងចំនួនប្រមាណ ២៥០០តោន ក្នុង១ថ្ងៃ ដើម្បីបង្កើតជាថាមពលអគ្គិសនី។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ចាប់អារម្មណ័និងបានលើកទឹកខិត្តដល់ក្រុមហ៊ុនពិនិត្យលើការវិនិយោគកែច្នៃសំរាម ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រងសំរាមនិងសំណល់រឹង ការអភិវឌ្ឍឧស្សាហកម្ម កែច្នៃសំណល់ទៅជាថាមពល និងកែច្នៃសំណល់ផលិតជាជីវប្លាស្ទិក។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរលំដាប់ថ្នាក់ ប្រជាពលរដ្ឋ រួមជាមួយដៃគូជាតិនិងអន្តរជាតិ ដើម្បីពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ដោយមានការចង្អុលបង្ហាញនិងការគាំទ្រពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយឈរលើសសរស្តម្ភ៣គឺភាពស្អាត ភាពបៃតង និងចីរភាព។ ជាមួយគ្នានេះ ដើម្បីកម្ពុជា ដែលជាផ្ទះរបស់យើងមានភាពស្អាត ក្រសួងបរិស្ថាន បានបង្កើតជាយុទ្ធនាការ និងជំរុញការធ្វើការប្តេជ្ញាចិត្ត ដាក់ចេញសកម្មភាពជានានាជាច្រើន ដោយមានអ្នកចូលរួមចំនួនរាប់លាននាក់ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចូលរួមសម្អាតអនាម័យ រើសសំរាម ការប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកនៅតាមទីសាធារណៈ សាលារៀន វត្តអារាម និងតាមដងផ្លូវនានា ដើម្បីកម្ពុជាមានភាពស្អាត ចូលរួមកាត់បន្ថយការបំពុលបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន កំពុងបន្តយកចិត្តទុកដាក់បន្ថែមទៀត លើការប្រើប្រាស់បច្ចេកវិទ្យា និងអភិបាលកិច្ចល្អ ជំរុញឱ្យមានភាពស្អាតនៅកម្ពុជា ក្នុងនោះ កិច្ចសហប្រតិបត្តិការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ លើកទឹកចិត្តដល់បង្កើតឧស្សាហកម្មកែច្នៃសំរាម ដើម្បីកាត់បន្ថយកាកសំណល់ ដែលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រោះវិស័យសំណល់ជាវិស័យអាទិភាពក្នុងចំណោមវិស័យទាំង៦ ដែលកម្ពុជាបានធ្វើកាប្តេជ្ញាចិត្តខ្ពស់ចូលរួមជាមួយសហគមន៍អន្តរជាតិ តាមរយៈផែនការរួមចំណែកជាតិលើកទី៣ NDC 3.0 ដែលកំណត់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន ៥៥% នៅឆ្នាំ២០៣៥ ៕
(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទ “Belt and Road Green Innovation Conference 2025” ក្រោមប្រធានបទ «រួមគ្នាជំរុញការអភិវឌ្ឍបៃតង» នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូធ្វើទស្សកិច្ចនៅក្រុមហ៊ុន Wangneng ដែលបង្កើតរោងចក្របំប្លែងសំណល់ទៅជាថាមពលអគ្គីសនី នៃ MIZUDA Group នៅទីក្រុងHuzhou ខេត្តZhejiang ប្រទេសចិន។ ក្រុមហ៊ុនបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធបញ្ជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI លើការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងចំនួនប្រមាណ ២៥០០តោន ក្នុង១ថ្ងៃ ដើម្បីបង្កើតជាថាមពលអគ្គិសនី។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ចាប់អារម្មណ័និងបានលើកទឹកខិត្តដល់ក្រុមហ៊ុនពិនិត្យលើការវិនិយោគកែច្នៃសំរាម ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រងសំរាមនិងសំណល់រឹង ការអភិវឌ្ឍឧស្សាហកម្ម កែច្នៃសំណល់ទៅជាថាមពល និងកែច្នៃសំណល់ផលិតជាជីវប្លាស្ទិក។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរលំដាប់ថ្នាក់ ប្រជាពលរដ្ឋ រួមជាមួយដៃគូជាតិនិងអន្តរជាតិ ដើម្បីពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត…