Author: Dol Pheakdey
-

យន្តហោះ Boeing បុកឡានស្លាប់មនុស្ស ២ នាក់នៅហុងកុង
ហុងកុង ៖ មនុស្ស២នាក់បានស្លាប់ ក្រោយយន្តហោះដឹកទំនិញមួយគ្រឿងធ្លាក់ចេញពីផ្លូវរត់ទៅបុកឡាន នៅឯព្រលានយន្តហោះអន្តរជាតិហុងកុង នៅព្រឹកថ្ងៃចន្ទនេះ ហើយភ្លាមៗយន្តហោះនោះបានធ្លាក់ចូលសមុទ្រតែម្តង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post។ ហេតុការណ៍ដ៏កម្រនេះកើតឡើងលើយន្តហោះ Boeing 747 ជើងហោះហើរ EK9788 របស់ក្រុមហ៊ុន Emirates ធ្វើដំណើរមកពីទីក្រុងឌូបៃ បានជួបគ្រោះថ្នាក់ធ្លាក់ចេញពីផ្លូវនៅពេលចុះចត ហើយវេរទៅបុកឡានផ្នែកសេវាកម្មនៅឯព្រលានយន្តហោះ មុនពេលធ្លាក់ចូលសមុទ្រ។ ប្រភពបានឱ្យដឹងថា បុរសពីរនាក់ដែលជិះក្នុងឡាននោះ មានម្នាក់អាយុ៣០ឆ្នាំនិងម្នាក់ទៀតអាយុ៤១ឆ្នាំ ដំបូងឡើយបាត់ខ្លួន ប៉ុន្តែក្រោយមកក៏ត្រូវបញ្ជាក់ថាស្លាប់ ប៉ុន្តែជាសំណាងល្អ សមាជិកអាកាសយានិកចំនួន ៤នាក់នៅលើយន្តហោះមិនមានគ្រោះថ្នាក់ដល់អាយុជីវិតទេ។ ឆ្លើយតបឧបទ្ទវហេតុនេះ ផ្លូវរត់ភាគខាងជើងនៃព្រលានយន្តហោះត្រូវបានបិទដំណើរការជាបណ្តោះអាសន្ន និងជើងហោះហើរដឹកទំនិញជាច្រើនត្រូវបានលុបចោល។ គ្រោះថ្នាក់នេះមិនប៉ះពាល់ដល់ជើងហោះហើរដឹកអ្នកដំណើរទេ និងកំពុងស្ថិតក្រោមការស៊ើបអង្កេត៕ ប្រភព ៖ South China Morning Post
-

(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទ “Belt and Road Green Innovation Conference 2025” ក្រោមប្រធានបទ «រួមគ្នាជំរុញការអភិវឌ្ឍបៃតង» នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូធ្វើទស្សកិច្ចនៅក្រុមហ៊ុន Wangneng ដែលបង្កើតរោងចក្របំប្លែងសំណល់ទៅជាថាមពលអគ្គីសនី នៃ MIZUDA Group នៅទីក្រុងHuzhou ខេត្តZhejiang ប្រទេសចិន។ ក្រុមហ៊ុនបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធបញ្ជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI លើការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងចំនួនប្រមាណ ២៥០០តោន ក្នុង១ថ្ងៃ ដើម្បីបង្កើតជាថាមពលអគ្គិសនី។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ចាប់អារម្មណ័និងបានលើកទឹកខិត្តដល់ក្រុមហ៊ុនពិនិត្យលើការវិនិយោគកែច្នៃសំរាម ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រងសំរាមនិងសំណល់រឹង ការអភិវឌ្ឍឧស្សាហកម្ម កែច្នៃសំណល់ទៅជាថាមពល និងកែច្នៃសំណល់ផលិតជាជីវប្លាស្ទិក។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរលំដាប់ថ្នាក់ ប្រជាពលរដ្ឋ រួមជាមួយដៃគូជាតិនិងអន្តរជាតិ ដើម្បីពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាល ជាពិសេសយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញ ដោយមានការចង្អុលបង្ហាញនិងការគាំទ្រពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដោយឈរលើសសរស្តម្ភ៣គឺភាពស្អាត ភាពបៃតង និងចីរភាព។ ជាមួយគ្នានេះ ដើម្បីកម្ពុជា ដែលជាផ្ទះរបស់យើងមានភាពស្អាត ក្រសួងបរិស្ថាន បានបង្កើតជាយុទ្ធនាការ និងជំរុញការធ្វើការប្តេជ្ញាចិត្ត ដាក់ចេញសកម្មភាពជានានាជាច្រើន ដោយមានអ្នកចូលរួមចំនួនរាប់លាននាក់ ក្នុងការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ចូលរួមសម្អាតអនាម័យ រើសសំរាម ការប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកនៅតាមទីសាធារណៈ សាលារៀន វត្តអារាម និងតាមដងផ្លូវនានា ដើម្បីកម្ពុជាមានភាពស្អាត ចូលរួមកាត់បន្ថយការបំពុលបរិស្ថាន និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ជាមួយគ្នានេះដែរ ក្រសួងបរិស្ថាន កំពុងបន្តយកចិត្តទុកដាក់បន្ថែមទៀត លើការប្រើប្រាស់បច្ចេកវិទ្យា និងអភិបាលកិច្ចល្អ ជំរុញឱ្យមានភាពស្អាតនៅកម្ពុជា ក្នុងនោះ កិច្ចសហប្រតិបត្តិការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ លើកទឹកចិត្តដល់បង្កើតឧស្សាហកម្មកែច្នៃសំរាម ដើម្បីកាត់បន្ថយកាកសំណល់ ដែលរួមចំណែកកាត់បន្ថយការបំពុលបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ព្រោះវិស័យសំណល់ជាវិស័យអាទិភាពក្នុងចំណោមវិស័យទាំង៦ ដែលកម្ពុជាបានធ្វើកាប្តេជ្ញាចិត្តខ្ពស់ចូលរួមជាមួយសហគមន៍អន្តរជាតិ តាមរយៈផែនការរួមចំណែកជាតិលើកទី៣ NDC 3.0 ដែលកំណត់ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ចំនួន ៥៥% នៅឆ្នាំ២០៣៥ ៕
(ភ្នំពេញ)៖ នៅក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទ “Belt and Road Green Innovation Conference 2025” ក្រោមប្រធានបទ «រួមគ្នាជំរុញការអភិវឌ្ឍបៃតង» នៅទីក្រុងប៉េកាំង ប្រទេសចិន នាថ្ងៃទី១៧-១៩ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញដឹកនាំប្រតិភូធ្វើទស្សកិច្ចនៅក្រុមហ៊ុន Wangneng ដែលបង្កើតរោងចក្របំប្លែងសំណល់ទៅជាថាមពលអគ្គីសនី នៃ MIZUDA Group នៅទីក្រុងHuzhou ខេត្តZhejiang ប្រទេសចិន។ ក្រុមហ៊ុនបាននិងកំពុងប្រើប្រាស់បច្ចេកវិទ្យាទំនើប និងប្រព័ន្ធបញ្ជាបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI លើការកែច្នៃសំរាម ដែលប្រមូលបានពីក្រុងចំនួនប្រមាណ ២៥០០តោន ក្នុង១ថ្ងៃ ដើម្បីបង្កើតជាថាមពលអគ្គិសនី។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ចាប់អារម្មណ័និងបានលើកទឹកខិត្តដល់ក្រុមហ៊ុនពិនិត្យលើការវិនិយោគកែច្នៃសំរាម ដើម្បីធ្វើទំនើបកម្មការគ្រប់គ្រងសំរាមនិងសំណល់រឹង ការអភិវឌ្ឍឧស្សាហកម្ម កែច្នៃសំណល់ទៅជាថាមពល និងកែច្នៃសំណល់ផលិតជាជីវប្លាស្ទិក។ សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអាជ្ញាធរលំដាប់ថ្នាក់ ប្រជាពលរដ្ឋ រួមជាមួយដៃគូជាតិនិងអន្តរជាតិ ដើម្បីពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិក ស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត…
-

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ កម្រិត 4F តម្លៃជាង២០០០លានដុល្លារ
(កណ្ដាល)៖ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F តម្លៃជាង ២០០០លានដុល្លារ បានសម្ពោធជាផ្លូវការហើយនាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត គឺចំថ្ងៃខួបកំណើត របស់សម្តេចគម្រប់៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ។ អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) លំដាប់ថ្នាក់ 4F តម្លៃជាង២០០០លានដុល្លារនេះ បានធ្វើប្រតិបត្តិការទទួលជើងហោះហើរបានជាង១ខែ ពោល គឺចាប់តាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥មក ។ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាច្រកទ្វារថ្មីភ្ជាប់កម្ពុជា ទៅកាន់ពិភពលោក បានកំពុងឈរបង្អូតរាងយ៉ាងស្រស់ត្រកាល នៅលើផ្ទៃដីដ៏ល្វឹងល្វើយជាង ២.៦០០ហិកតា ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និង ស្រុកបាទី ខេត្តតាកែវ ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបណ្ទុករដ្ឋលេខាធិការដ្ឋអាកាសចរណ៍ស៊ីវិល បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ កម្រិត 4F គឺជាសមិទ្ធផលប្រវត្ដិសាស្ដ្រកើតចេញពីការវិនិយោគរួមគ្នា ក្នុងភាពជាដៃគូ…
-

ថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ
ថ្ងៃនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺចំថ្ងៃខួបកំណើតរបស់សម្តេចបវរធិបតី គម្រប់៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ។ អាកាសយានដ្ឋាននេះត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលការដ្ឋានសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០២០ ដោយស្នាដៃស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ជាកូនខ្មែរ។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ក្រោមទឹកប្រាក់វិនិយោគ ដែលដំបូងគ្រោងចំនួន ១៥០០លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុន ១០០% ដោយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាក្រុមហ៊ុនសំខាន់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈគម្រោងចំណាយបានកើនរហូតដល់ជាង ២០០០លានដុល្លារ នៅពេលបើកប្រតិបត្តិការតំបូង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានកំពុងឈរបង្អូតរាងយ៉ាងស្រស់ត្រកាល នៅលើផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា…
-
![[BREAKING NEWS] រដ្ឋមន្ត្រីវប្បធម៌បារាំង៖ សារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស ត្រូវបិទទ្វារ បន្ទាប់ពីមានការប្លន់](http://165.232.167.198/wp-content/uploads/2025/10/photo_2025-10-19_17-55-39.jpg)
[BREAKING NEWS] រដ្ឋមន្ត្រីវប្បធម៌បារាំង៖ សារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស ត្រូវបិទទ្វារ បន្ទាប់ពីមានការប្លន់
រដ្ឋមន្ត្រីក្រសួងវប្បធម៌របស់បារាំង លោកស្រី Rachida Dati បាននិយាយថា សារមន្ទីរ Louvre ដ៏ល្បីល្បាញនៅក្នុងទីក្រុងប៉ារីស ត្រូវបានបិទ បន្ទាប់ពីមានហេតុការណ៍ប្លន់មួយបានកើតឡើង។ លោកស្រី Dati បានបង្ហោះនៅលើបណ្ដាញសង្គម X ថា ការប្លន់នោះបានកើតឡើងនៅព្រឹកថ្ងៃអាទិត្យ (១៩ តុលា) នេះ ដោយពុំមានអ្នករបួសត្រូវបានរាយការណ៍ទេ ខណៈពេលដែលសារមន្ទីរកំពុងបើកដំណើរការ ហើយនគរបាលកំពុងតែស៊ើបអង្កេត។ សារមន្ទីរនេះក៏បានបញ្ជាក់ថា ខ្លួននឹងបិទទ្វារសម្រាប់ថ្ងៃអាទិត្យនេះ “ដោយសារហេតុផលពិសេស” ដោយមិនបានផ្តល់សេចក្ដីលម្អិតបន្ថែមទៀតឡើយ។ សារព័ត៌មានបារាំងជាច្រើនរាយការណ៍ថា គ្រឿងអលង្ការដ៏មានតម្លៃត្រូវបានចោរលួច។ គួរឱ្យដឹងថា សារមន្ទីរ Louvre គឺជាសារមន្ទីរដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតរបស់ពិភពលោក ហើយជាកន្លែងផ្ទុកនូវស្នាដៃសិល្បៈល្បីៗជាប្រវត្តិសាស្រ្ត រួមទាំងរូបគំនូរម៉ូណាលីសាដ៏កម្រ និងវត្ថុមានតម្លៃផ្សេងៗទៀតជាច្រើន។ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហោះរូបភាព និងវីដេអូពីក្នុង និងក្រៅអគារ ដោយបានបង្ហាញឱ្យឃើញទិដ្ឋភាពទូទៅនៅទីនោះ និងមនុស្សម្នារត់ចាកចេញ នៅក្នុងអ្វីដែលអ្នកលេងបណ្ដាញសង្គមពណ៌នាស្ថានការណ៍ថា “ភ័យស្លន់ស្លោខ្លាំង”៕
-

មន្រ្តីអាហ្វហ្គានីស្ថាននិយាយថាប៉ាគីស្ថាន បានបើកការវាយប្រហារតាមច្រកអាកាសនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន ដោយបានសម្លាប់មនុស្សយ៉ាងហោច១០នាក់ ហើយនិងបំពានបទឈប់បាញដែលនាំឲ្យកើតមានភាពស្ងប់ស្ងាត់រយៈពេល ២ថ្ងៃនៅតាមព្រំដែនក្រោយការបង្ហូរឈាមគ្នាដ៏ខ្លាំងក្លារួចមកនោះ ។ បទឈប់បាញ់រយៈពេល៤៨ម៉ោង បានផ្អាកការប៉ះទង្គិចបង្ហូរឈាមគ្នារយៈពេលជិត ១សប្តាហ៍ ដែលបានសម្លាប់ទាហាននិងជនស៊ីវិលរាប់សិបនាក់នៅភាគីប្រទេសទាំង ២ ។មន្រ្តី តាលីបង់ជាន់ខ្ពស់មួយរូបដែលសុំមិនបញ្ចេញឈ្មោះនិយាយថាប៉ាគីស្ថាន បានបំពានបទឈប់បាញ់ និងបានទម្លាក់គ្រាប់បែកលើទីតាំង ៣កន្លែងក្នុងខេត្ត Paktika កាលពីយប់ថ្ងៃសុក្រ ។ លោកថា អាហ្វហ្គានីស្ថាននឹងសងសឹកវិញ ។មន្រ្តីម ន្ទីរពេទ្យខេត្តPaktika និយាយថា ជនស៊ីវិល ១០នាក់ រួមទាំងកុមារ ២នាក់ ត្រូវបានសម្លាប់ និងមនុស្ស១២នាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារនេះ ។ នៅក្នុងសេចក្តីថ្លែងការណ៍ចេញក្រោយការវាយប្រហារនេះអ្នកនាំពាក្យមួយរូបរបស់ររដ្ឋាភិបាលអាហ្វហ្គានីស្ថាន និយាយថាក្រុមមន្រ្តីមកពីភាគីប្រទេសទាំង ២ បានចូលរួមកិច្ចប្រជុំស្តីពីវិបត្តិនៅទីក្រុងដូហាប្រទេសកាតាកាលពីថ្ងៃសៅរ៍ ដើម្បីដោះស្រាយវិវាទមួយនេះ ៕
-

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធជាផ្លូវការអាកាសយានដ្ឋានអន្តរជាតិតេជោ
អាកាសយានដ្ឋានអន្តរជាតិតេជោ មិនមែនត្រឹមជាអាកាសយានដ្ឋាននោះទេ ប៉ុន្តែគឺជាមោទនភាពជាតិខ្មែរទាំងមូល! អាកាសយានដ្ឋាននេះត្រូវបានកសាងឡើងក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ដែលការដ្ឋានសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០២០ ដោយស្នាដៃស្ថាបត្យករ វិស្វករ និងអ្នកសាងសង់ជាកូនខ្មែរ។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ក្រោមទឹកប្រាក់វិនិយោគ ដែលដំបូងគ្រោងចំនួន ១៥០០លានដុល្លារ ជាគម្រោងចម្រុះរដ្ឋ និងឯកជន ដែលរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល មានភាគហ៊ុនវិនិយោគ១០% នៅក្នុងភាគហ៊ុន ១០០% ដោយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) ដែលជាក្រុមហ៊ុនសំខាន់ក្នុងការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈគម្រោងចំណាយបានកើនរហូតដល់ជាង ២០០០លានដុល្លារ នៅពេលបើកប្រតិបត្តិការតំបូង នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺចំថ្ងៃខួបកំណើតរបស់សម្តេចបវរធិបតី គម្រប់៤៨ឆ្នាំ ឈានចូល ៤៩ឆ្នាំ។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាច្រកទ្វារថ្មីភ្ជាប់កម្ពុជាទៅកាន់ពិភពលោក បានកំពុងឈរបង្អូតរាងយ៉ាងស្រស់ត្រកាល នៅលើផ្ទៃដីដ៏ល្វឹងល្វើយជាង ២ ៦០០ហិកតា ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល…
-

កូរ៉េខាងត្បូងបញ្ចប់វិបត្តិផ្នែកវេជ្ជសាស្រ្តរយៈពេលជិត ២០ខែ ក្រោយក្រុមគ្រួពេទ្យឈប់ធ្វើបាតុកម្ម
សេអ៊ូល ៖ កូរ៉េខាងត្បូងនឹងដកការប្រកាសអាសន្នផ្នែកសុខាភិបាលសាធារណៈក្នុងកម្រិតកំពូល ដែលបានដាក់ចេញដោយសារផ្ទុះបាតុកម្មតវ៉ារបស់ក្រុមគ្រួពេទ្យទូទាំងប្រទេសកាលពីឆ្នាំ ២០២៤ ហើយនេះជាការប្រកាសបិទបញ្ចប់វិបត្តិផ្នែកវេជ្ជសាស្រ្តជាផ្លូវការ ក្រោយកើតមានអស់រយៈពេលជិត ២០ខែ។ រដ្ឋមន្រ្តីក្រសួងសុខាភិបាលកូរ៉េខាងត្បូង លោកស្រី Jeong Eun Kyeong បានប្រកាសកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលនឹងដកការប្រកាសអាសន្នក្នុងកម្រិតធ្ងន់ធ្ងរ ទាក់ទិនវិបត្តិសុខាមាលភាព និងវេជ្ជសាស្រ្តជាផ្លូវការ នៅពាក់កណ្តាលអាធ្រាត្រថ្ងៃទី១៩ ខែតុលា។ លោកស្រី Jeong ក៏បានអះអាងដែរថា ឆាប់ៗនេះ ការប្រកាសអាសន្ននឹងត្រូវដកចេញ នៅពេលដែលស្ថានភាពវេជ្ជសាស្រ្តមានស្ថេរភាពដូចមុន ពោលគឺបន្ទាប់ពីក្រុមគ្រួពេទ្យភាគច្រើនត្រឡប់ទៅធ្វើការវិញកាលពីឆ្នាំ ២០២៤។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសកូរ៉េខាងត្បូងហើយ ដែលត្រូវបង្ខំចិត្តប្រកាសអាសន្នក្នុងកម្រិតធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងវិស័យថែទាំសុខភាព។ គិតមកទល់ពេលនេះ ប្រព័ន្ធសុខាភិបាលកូរ៉េខាងត្បូងបានដំណើរការធម្មតាជាប្រក្រតីឡើងវិញរហូតដល់ ៩៥ភាគរយហើយ។ សូមរម្លឹកថា វិបត្តិផ្នែកវេជ្ជសាស្រ្តបានកើតឡើងតាំងតែពីដើមខែកុម្ភៈ ឆ្នាំ ២០២៤មកម្លេះ បន្ទាប់ពីរដ្ឋាភិបាលអតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បានដាក់ចេញផែនការបង្កើនចំនួនសិស្សប្រឡងចូលសាលាពេទ្យ ដើម្បីដោះស្រាយការខ្វះខាតគ្រូពេទ្យនៅក្នុងប្រទេស។ ប៉ុន្តែក្រុមគ្រូពេទ្យកម្មសិក្សាយល់ថា ផែនការរបស់រដ្ឋាភិបាលនឹងមិនអាចដោះស្រាយបញ្ហាបានឡើយ ហើយពួកគេទៅវិញទេ ដែលជាជនរងគ្រោះនៃប្រព័ន្ធសុខាភិបាលសព្វថ្ងៃ ដែលមានលក្ខខណ្ឌការងារដ៏លំបាក និងទទួលបានប្រាក់ខែទាប។ យោងតាមការព្យាករបានបង្ហាញថា កូរ៉េខាងត្បូងខ្វះខាតគ្រូពេទ្យចំនួន ១៥,០០០នាក់នៅឆ្នាំ ២០៣៥៕ ប្រភព ៖…
-

ប៉ាគីស្ថាននិងអាហ្វហ្គានីស្ថានព្រមលើបទឈប់បាញ់ជាបន្ទាន់
ដូហា ៖ ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន បានយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់ អំឡុងកិច្ចប្រជុំចរចា នៅប្រទេសកាតា។ ក្រសួងការបរទេសកាតា បានប្រកាស នៅថ្ងៃអាទិត្យនេះថា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានព្រមព្រៀងគ្នា ចំពោះបទឈប់បាញ់ “ភ្លាមៗ” នៅឯកិច្ចចរចា ដែលសម្របសម្រួល ដោយរដ្ឋាភិបាល ទីក្រុងដូហា។ ការព្រមព្រៀងនេះធ្វើឡើង ក្រោយ១ថ្ងៃ បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ១០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ តាមអាកាសរបស់ប៉ាគីស្ថាន បន្ទាប់ពីបទឈប់បាញ់មុន។ ភាគីទាំងពីរអះអាងដូចគ្នាថា ក្នុងជម្លោះប្រដាប់អាវុធ ប៉ុន្មានថ្ងៃមកនេះ ស្លាប់មនុស្សរាប់សិបនាក់ ទាំងសងខាង។ ក្រសួងការបរទេស កាតា បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងអំឡុងពេលការចរចា ភាគីទាំងពីរបានយល់ព្រម លើបទឈប់បាញ់ភ្លាមៗ និងការបង្កើតយន្តការ ដើម្បីពង្រឹងសន្តិភាព និងស្ថិរភាពយូរអង្វែង រវាងប្រទេសទាំងពីរ»។ ក្នុងអំឡុងពេលការចរចា ភាគីទាំងពីរក៏បានឯកភាពរៀបចំកិច្ចប្រជុំបន្ត ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ ដើម្បីធានានិរន្តរភាពនៃបទឈប់បាញ់ និងផ្ទៀងផ្ទាត់ការអនុវត្តប្រកបដោយភាពជឿជាក់ និងនិរន្តរភាព ដូច្នេះ រួមចំណែកដល់ការសម្រេចបាននូវសន្តិសុខ និងស្ថិរភាពនៃប្រទេសទាំងពីរ។ ក្រសួងការបរទេសបានសម្តែងក្តីសង្ឃឹម របស់រដ្ឋកាតាថា ជំហានដ៏សំខាន់នេះនឹងរួមចំណែកដល់ការបញ្ចប់ភាពតានតឹង នៅតាមព្រំដែនរវាងប្រទេស…
-

សម្តេចធិបតី៖ កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨ កក្កដា ២០២៥) និងកិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងចុះហត្ថលេខានៅពេលខាងមុខ), ដែលនឹងធ្វើឱ្យបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ។ រាជរដ្ឋាភិបាលកម្ពុជា ក៏មិនដែលបានភ្លេច ឬបោះបង់កាតព្វកិច្ច និងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាដែរ។ តមរយៈបណ្តាញសង្គមសម្តចធិបតីបានសរសរថា ខ្ញុំបានឃើញនូវការអត្ថាធិប្បាយមួយចំនួនតាមបណ្តាញសង្គម ដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃ ២៨ កក្កដា ២០២៥ កន្លងទៅ និងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខ គឺជាថ្នូរនឹងការធ្វើអោយកម្ពុជាបាត់ដី។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថា៖ កិច្ចព្រមព្រៀងបទឈប់បាញ់ (២៨ កក្កដា ២០២៥) គឺនិយាយអំពីលក្ខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជៀសកុំអោយមានការបាញ់គ្នាឡើងវិញ។ កិច្ចព្រមព្រៀងសន្តិភាព (ដែលគ្រោងធ្វើនៅពេលខាងមុខ) គឺនិយាយអំពីការរៀបចំលក្ខណនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានានូវបរិយាកាសអំណោយផល ដើម្បីឈានទៅការបញ្ចប់ជម្លោះនិងស្តារឡើងវិញនូវទំនាក់ទំនងរវាងប្រទេសប្រទេសនិងប្រទេស។ ទោះជាក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធនឹងទឹកដី ឬព្រំដែន ក៏មិនមែនបានន័យថាភាគីណាមួយត្រូវយល់ព្រមបោះបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេ។ ការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំព្រំដែនគោក គឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណកម្មាធិការព្រំដែនចម្រុះកម្ពុជា–ថៃ (JBC) ហើយដែលត្រូវដោះស្រាយដោយសន្តិវិធី ស្របតាមសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជានិងថៃ។ សរុបដោយខ្លី ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា: ១.កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយ, ដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ (ថ្ងៃ ២៨…