Author: Dol Pheakdey
-

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាម៉េរិក ក្នុងរយៈពេល៩ខែឆ្នាំនេះ មានទំហំទឹកប្រាក់ជាង ៩ ៥៦០ លានដុល្លារ
ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិក នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥នេះ, មានទំហំទឹកប្រាក់ប្រមាណជាង ៩ ៥៦០ លាន ដុល្លារអាម៉េរិក កើនឡើងជាង ២២ ភាគរយ ធៀបរយៈពេលដូចគ្នាឆ្នាំមុន ពោលគឺទីផ្សារមួយនេះ បានគាំទ្រដល់កំណើនខ្ពស់នៃការនាំចេញទំនិញ របស់កម្ពុជា។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញស្ថិតិពាណិជ្ជកម្ម នៃការធ្វើពាណិជ្ជកម្មអន្តរជាតិ ជាក់ស្តែងនៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៥នេះ ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទំហំទឹកប្រាក់សរុបជិត ៤៨ ពាន់ លានដុល្លារអាម៉េរិក កើនឡើងជិត ១៥ ភាគរយ ក្នុងនោះកម្ពុជាបាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជាង ២៣ ពាន់លានដុល្លារ កើនឡើងជិត ១៣ ភាគរយ ខណៈការនាំចូល មានទឹកប្រាក់សរុបជិត ២៤ ពាន់លានដុល្លារ កើនជាង ១៦ ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នាឆ្នាំ២០២៤ ។ ចំណែកការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អាម៉េរិកវិញ ឃើញថា នៅក្នុងរយៈពេល ៩…
-

អាល្លឺម៉ង់ត្រៀមចាយ ៨ ពាន់លានដុល្លារ ទិញរថពាសដែកជាង ៤០០គ្រឿង
ប៊ែរឡាំង ៖ រដ្ឋាភិបាលអាល្លឺម៉ង់មានផែនការជះលុយដល់ទៅ ៨ ពាន់លានដុល្លារ ទិញរថពាសដែកថ្មីរហូតដល់ ៤២៤គ្រឿង នេះបើតាមការចេញផ្សាយរបស់កាសែតរ៉យទ័រ កាលពីថ្ងៃចន្ទ ដោយដកស្រង់ឯកសាររបស់ក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់។ គណៈកម្មាធិការគ្រប់គ្រងកញ្ចប់ថវិកានៃសភាជាន់ទាបអាល្លឺម៉ង់ គ្រោងនឹងអនុម័តលើកិច្ចព្រមព្រៀងបញ្ជាទិញសព្វាវុធបំពាក់ដល់កងកម្លាំងការពារជាតិក្នុងពេលប៉ុន្មានថ្ងៃទៀតនេះ។ ស្ថិតក្រោមកិច្ចព្រមព្រៀងខ្នាតយក្សនេះ ក្រុមហ៊ុនការពារជាតិ General Dynamics នឹងរ៉ាប់រងការអភិវឌ្ឍន៍ និងផលិតរថពាសដែកចំនួន ២៧៤គ្រឿងក្នុងតម្លៃជាង ៤ពាន់លានដុល្លារ ជាមួយនឹងការចែកចាយរថពាសដែកគ្រឿងដំបូងនៅឆ្នាំ ២០២៨។ គម្រោងទី២ ក្រុមហ៊ុន Artec GmbH ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាង KNDS និង Rheinmetall នឹងទទួលខុសត្រូវលើការផលិតរថពាសដែក Schakal ដល់ទៅ ១៥០គ្រឿងក្នុងតម្លៃជាង ៣.៩ពាន់លានដុល្លារ។ ហើយការចែកចាយរថពាសដែកចម្បាំងទាំងនោះ នឹងធ្វើឡើងនៅចន្លោះឆ្នាំ ២០២៧ និង ២០៣១។ សម្រាប់ជម្រើសបន្ថែម រដ្ឋាភិបាលអាល្លឺម៉ង់ក៏មានគម្រោងបញ្ជាទិញរថក្រោះប្រយុទ្ធ Scout ចំនួន ៨២គ្រឿងថែមទៀត ពីក្រុមហ៊ុន General Dynamics ផងដែរ ដែលនាំឱ្យចំនួនរថក្រោះប្រយុទ្ធសរុបកើនឡើងដល់ ៣៥៦គ្រឿង ជាមួយនឹងតម្លៃខ្ទង់ ៥.៣ពាន់លានដុល្លារ។ ចំណែកការបញ្ជាទិញរថពាសដែក Schakal…
-

អាមេរិកគ្រោងចាយលុយ ១ពាន់លានដុល្លារ ទិញរ៉ែកម្រសំខាន់ៗ ក្រោយចិនរឹតត្បិតនាំចេញ
វ៉ាស៊ីនតោន ៖ ក្រសួងសង្គ្រាមអាមេរិកមានគម្រោងចាយលុយរហូតដល់ ១ពាន់លានដុល្លារ ដើម្បីបំពេញឃ្លាំងស្តុករ៉ែកម្រសំខាន់ៗរបស់ខ្លួន នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Financial Times ដកស្រង់ឯកសារដែលបានផ្សព្វផ្សាយប៉ុន្មានខែថ្មីៗនេះ ដោយទីភ្នាក់ងារភស្តុភារការពារជាតិនៃមន្ទីរបញ្ចកោណ។ យោងតាមរបាយការណ៍បានឱ្យដឹងថា ក្នុងចំណោមទឹកប្រាក់សរុប ១ពាន់លានដុល្លារ ក្នុងនោះអាមេរិកគ្រោងចំណាយ ៥០០លានដុល្លារទិញលោហធាតុ cobalt, ២៤៥លានដុល្លារទិញលោហធាតុ antimony និងច្រើនជាង ១០០លានដុល្លារទៀតទិញលោហធាតុ tantalum។ មូលហេតុដែលអាមេរិកជះលុយខ្ទង់ពាន់លានដុល្លារបំពេញឃ្លាំងស្តុករ៉ែកម្របែបនេះ គឺដោយសារតែភ្លើងសង្គ្រាមពាណិជ្ជកម្មជាមួយចិនបានឆាបឆេះខ្លាំងឡើងសាជាថ្មី រហូតក្រសួងពាណិជ្ជកម្មចិនប្រកាសកាលពីសប្តាហ៍មុន ក្នុងការរឹតត្បិតការនាំចេញរ៉ែកម្ររបស់ផែនដី គ្រឿងបរិក្ខាការពារជាតិសំខាន់ៗ និងបច្ចេកវិទ្យាផលិត។ ឆ្លើយតបការរឹតត្បិតការនាំចេញរ៉ែកម្រពីសំណាក់ភាគីចិន លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា រូបលោកនឹងសងសឹកទីក្រុងប៉េកាំងវិញ ដោយដាក់បន្ថែមពន្ធរហូតដល់ ១០០ភាគរយចាប់ពីថ្ងៃទី១ ខែវិច្ឆិកាតទៅ ហើយក៏បានប្រកាសអំពីគម្រោងរឹតបន្តឹងការត្រួតពិនិត្យនាំចេញកម្មវិធី Software សំខាន់ៗផងដែរ។ យោងតាមការស្ទាបស្ទង់ផ្នែកភូគព្ភសាស្ត្រអាមេរិកបានឱ្យដឹងថា ចិនក្ដោបក្ដាប់ ៧០ ភាគរយ នៃការទាញយក និង ៩០ ភាគរយ នៃការចម្រាញ់រ៉ែកម្រទូទាំងពិភពលោក ខណៈរ៉ែកម្របានក្លាយជាប្រធានបទស្នូលមួយ ក្នុងការចរចាពាណិជ្ជកម្មអាមេរិក-ចិន។ ចិនបានចាប់ផ្ដើមរឹតត្បឹតលើការនាំចេញរ៉ែកម្រសំខាន់ៗ ដែលគេប្រើប្រាស់ក្នុងវិស័យបច្ចេកវិទ្យាធំៗ រួមទាំងឡានអគ្គិសនី ប្រព័ន្ធរ៉ាដា និងម៉ាស៊ីនយន្តហោះកាលពីដើមឆ្នាំនេះ…
-

លោក Trump សាទរថ្ងៃដ៏អស្ចារ្យសម្រាប់តំបន់មជ្ឈិមបូព៌ា ខណៈមេដឹកនាំពិភពលោក ចុះហត្ថលេខាសេចក្តីប្រកាសហ្កាហ្សា
ប្រធានាធិបតីអាមេរិកលោក Donald Trump បានសាទរចំពោះថ្ងៃដ៏អស្ចារ្យមួយសម្រាប់តំបន់មជ្ឈិមបូព៌ា នៅពេលរូបលោក និងបណ្ដាមេដឹកនាំក្នុងតំបន់បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយដែលមានគោលបំណងពង្រឹងបទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ប៉ុន្មានម៉ោងបន្ទាប់ពីអ៊ីស្រាអែល និងក្រុមហាម៉ាស បានដោះដូរចំណាប់ខ្មាំង និងអ្នកទោស។ លោក Trump បានបំពេញទស្សនកិច្ចរយៈពេលខ្លីទៅកាន់ប្រទេសអ៊ីស្រាអែល ជាទីដែលលោកបានសរសើរលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu ក្នុងសុន្ទរកថាទៅកាន់សភា មុនពេលទៅអេហ្ស៊ីបសម្រាប់កិច្ចប្រជុំកំពូលហ្កាហ្សា ដែលលោក និងមេដឹកនាំរបស់ប្រទេសអេហ្ស៊ីប កាតា និងទួរគី បានចុះហត្ថលេខាលើសេចក្តីប្រកាសកាលពីថ្ងៃចន្ទ ១៣ តុលា ជាអ្នកធានាចំពោះកិច្ចព្រមព្រៀងហ្កាហ្សា។ លោក Trump បាននិយាយថា នេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ពិភពលោក នេះជាថ្ងៃដ៏អស្ចារ្យសម្រាប់មជ្ឈិមបូព៌ា ខណៈក្រុមមេដឹកនាំពិភពលោកជាង២០ប្រទេស បានអង្គុយជជែកគ្នាក្នុងរមណីយដ្ឋាន Sharm el-Sheikh ។ក្រោយមកលោកបានប្រកាសថា មេដឹកនាំដែលជួបប្រជុំគ្នា សម្រេចបាននូវអ្វីដែលគ្រប់គ្នានិយាយថាមិនអាចទៅរួច។ លោក Trump និយាយក្នុងសុន្ទរកថាមួយថានៅទីបំផុតយើងមានសន្តិភាពនៅមជ្ឈិមបូព៌ាហើយ ។ យោងតាមឯកសារនោះ បណ្ដាប្រទេសហត្ថលេខីបានសន្យាថានឹងបន្តទស្សនវិស័យគ្រប់ជ្រុងជ្រោយនៃសន្តិភាព សន្តិសុខ និងវិបុលភាពរួមគ្នាក្នុងតំបន់ ហើយក៏បានស្វាគមន៍ វឌ្ឍនភាពដែលសម្រេចបានក្នុងការបង្កើតការរៀបចំសន្តិភាពដ៏ទូលំទូលាយ និងយូរអង្វែងនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បាននិយាយថា កិច្ចព្រមព្រៀងហ្កាហ្សា…
-

កូរ៉េខាងត្បូងថា រុស្ស៊ីលួចជួយកូរ៉េខាងជើងធ្វើទំនើបកម្មនាវាមុជទឹកនុយក្លេអ៊ែរ
សេអ៊ូល ៖ ប្រមុខការពារជាតិកូរ៉េខាងត្បូង បានអះអាងនៅថ្ងៃចន្ទនេះថា រុស្ស៊ីទំនងជាសម្ងំជួយផ្នែកបច្ចេកទេសដល់កូរ៉េខាងជើង ដើម្បីអភិវឌ្ឍនាវាមុជទឹកដោយដើរថាមពលនុយក្លេអ៊ែរ និងនាវាមុខទឹកដែលមានសមត្ថភាពបាញ់មីស៊ីលបាលីស្ទិកបាន។ យោងតាមការចេញផ្សាយដោយសារព័ត៌មាន The Straits Times បានឱ្យដឹងថា កូរ៉េខាងជើងបានប្តេជ្ញាអភិវឌ្ឍនាវាមុជទឹកពិឃាត ដែលអាចបាញ់មីស៊ីលបាលីស្ទិកបាន ហើយខ្លួនក៏ធ្លាប់សាកល្បងមីស៊ីលបែបនេះពីក្រោមទឹកផងដែរ ប៉ុន្តែគេមិនច្បាស់ទេថាតើទីក្រុងព្យុងយ៉ាងបានទទួលជោគជ័យក្នុងការបាញ់មីស៊ីលបែបនេះពីក្នុងនាវាមុជទឹកឬយ៉ាងណា។ ទន្ទឹមគ្នា កូរ៉េខាងជើងក៏កំពុងប្រឹងប្រែងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ។ រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក Ahn Gyu-back ប្រាប់គណៈកម្មាធិការការពារជាតិរបស់សភាកូរ៉េខាងត្បូងថា វាហាក់ដូចជាការពិតហើយ ដែលថា កូរ៉េខាងជើងកំពុងទទួលបានបច្ចេកវិទ្យាផ្សេងៗ សម្រាប់ការអភិវឌ្ឍនាវាមុជទឹកចម្បាំងរបស់ខ្លួន។ ប្រមុខការពារជាតិកូរ៉េខាងត្បូងរូបនេះបន្ថែមថា ទោះយ៉ាងនេះក្ដី គេមិនទាន់អាចសន្និដ្ឋានបាននៅឡើយទេ ថាតើកូរ៉េខាងជើងជោគជ័យរួចហើយឬនៅ សម្រាប់ការសាកល្បងបាញ់មីស៊ីលផ្លោងបាលីស្ទិក SLBM ដែលបាញ់ពីនាវាមុជទឹក។ គួរកត់សម្គាល់ កូរ៉េខាងជើង និងរុស្ស៊ីបានបង្កើនកិច្ចសហប្រតិបត្តិការយោធាយ៉ាងខ្លាំងក្នុងពេលពីរឆ្នាំចុងក្រោយនេះ ដោយទីក្រុងព្យុងយ៉ាងបានបញ្ចូនទាហានជាង ១០.០០០នាក់ទៅជួយប្រយុទ្ធរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន ជាថ្នូរនឹងជំនួយផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យាយោធា នេះបើតាមការវាយតម្លៃចារកម្មរបស់កូរ៉េខាងត្បូង៕ ប្រភព ៖ The Straits Times
-

កូរ៉េខាងជើង និង វៀតណាមព្រមព្រៀងគ្នា លើវិស័យការពារជាតិ
ព្យុងយ៉ាង ៖ ប្រទេសវៀតណាម និងកូរ៉េខាងជើងបានចុះហត្ថលេខា លើឯកសារ ស្តីពីសហប្រតិបត្តិការ លើវិស័យការពារជាតិ ប្រទេសទាំងពីរ និង វិស័យមួយចំនួនទៀត អំឡុងដំណើរទស្សនកិច្ច របស់លោក To Lam អគ្គលេខា បក្សកម្មុយនីស្តវៀតណាម នៅទីក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The star បានចេញផ្សាយថា ការចុះកុងត្រានេះ គឺជាផ្នែកមួយ នៃដំណើរទស្សនកិច្ច របស់មេដឹកនាំកំពូលវៀតណាម លោក To Lam ដែលបានទៅចូលរួម នៅក្នុងពិធីរំលឹកខួប លើកទី ៨០ នៃការបង្កើតគណបក្សពលករកូរ៉េ កាលពីថ្ងៃទី១០ ខែតុលា។ យ៉ាងណាមិញ គ្មានប្រភពព័ត៌មានណាមួយ បានបញ្ជាក់លម្អិត អំពីកិច្ចព្រមព្រៀងលើកិច្ចការពារជាតិ រវាងប្រទេសទាំងពីរនោះទេ។ ទីភ្នាក់ងារព័ត៌មាន VNexpress បានឲ្យដឹងថា ការចុះហត្ថលេខា លើឯកសារស្តីពីការពង្រឹង និង លើកម្ពស់កិច្ចសហប្រតិបត្តិការ ទាំងនោះ បានផ្តល់ជាប្រយោជន៍ សម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ជាពិសេស យុវជនជំនាន់ក្រោយ…
-

ហាម៉ាស់មិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរបស់លោក Trump
ហ្គាហ្សា ៖ ក្រុមប្រដាប់អាវុធហាម៉ាស់នឹងមិនចុះហត្ថលេខា លើកិច្ចព្រមព្រៀងសន្តិភាព របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅក្នុងប្រទេសអេហ្ស៊ីប នាថ្ងៃចន្ទទី១៣ ខែតុលា នេះទេ។ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT កាលពីថ្ងៃទី១២ ខែតុលា អ្នកនាំពាក្យក្រុមហាម៉ាស់ លោក Husam Badran ប្រាប់អ្នកកាសែតថា ហេតុផល នៃការមិនព្រមស៊ីញ៉េ ព្រោះតែលោក ចាត់ទុកការបណ្តេញពួកសកម្មប្រយុទ្ធចេញពីតំបន់ហ្គាហ្សា គឺ “មិនសមហេតុផល” ដោយលោកសង្កត់ធ្ងន់ថា ការបណ្តេញជនជាតិប៉ាឡេស្ទីន ទោះបីជាពួកគេ ជាសមាជិកក្រុមហាម៉ាស ឬ អត់ក៏ដោយ ចេញពីទឹកដីរបស់ពួកគេ គឺ គ្មានន័យ នោះឡើយ។ លោកក៏បានសម្តែងការយល់ច្រឡំ អំពីចំណុចមួយចំនួន នៅក្នុងផែនការនេះ ដែលត្រូវបានផ្សព្វផ្សាយ ដោយប្រធានាធិបតីអាមេរិក Donald Trump ។ លោកបានពណ៌នាការអនុវត្តដំណាក់កាលទីពីរ នៃផែនការសន្តិភាពថា ជា ភាពស្មុគស្មាញ និងការលំបាកជាច្រើន។ គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទាំងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានប្រកាសបញ្ចប់ជម្លោះ…
-

ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា ៖ ប្រធានមន្ទីរសុខាភិបាលថ្មីត្រូវដឹងពីសុខទុក្ខមន្រ្តីរបស់ខ្លួនពីប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ជាពិសេសសុខទុក្ខប្រជាពលរដ្ឋ
(ខេត្តពោធិ៍សាត់)៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានណែនាំដល់លោកប្រធានមន្ទីរ សុខាភិបាលថ្មី ខេត្តពោធ៍សាត់ ត្រូវគោរព អនុវត្កតាមការណែនាំពីក្រសួងសុខាភិបាល និងត្រូវមានគណនេយ្យភាព ការទទួលខុសត្រូវចំពោះក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងអាជ្ញាធរដែនដីពាក់ព័ន្ធ និងត្រូវយកចិត្តទុកដាក់អស់ពីកម្លាំងកាយចិត្ត និងពង្រឹងសមត្ថភាពក្នុងភាពជាអ្នកដឹកនាំ ប្រតិបត្តិមុខងារ តាមតួនាទីរបស់ខ្លួន ដោយប្រកាន់យកអាកប្បកិរិយាសមរម្យ ភាពថ្លៃថ្នូរ ប្រកបដោយកិត្កិយស គោរពការសម្ងាត់វិជ្ជាជីវៈ អព្យាក្រឹត្យក្នុងការងារ ភក្កីភាព និងគិតគូរដល់ប្រយោជន៍ជាតិ ចៀសវាងឱ្យបាននូវការធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។ ការណែនាំខាងលើនេះរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់។ ដែលពិធីនេះរៀបចំឡើងនៅសាលាខេត្តពោធិ៍សាត់ មានការអញ្ជើញចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល លោក លោកស្រី ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការសុខាភិបាល និងបណ្តាមន្ទីរ-ស្ថាប័នពាក់ព័ន្ធ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជំរុញ…
-

ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ១.០៦៣គ្រួសារ នៅក្រុងស្រុកទាំង៦ ខេត្តក្រចេះ បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា
(ក្រចេះ)៖ កាកបាទក្រហកម្ពុជា ដែលមានសម្តេចព្រះមហក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មេរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ស្បៀងតាមការសុំណើររបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ សរុបចំនួន ១,០៦៣គ្រួសារ នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥ ។ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហមកម្ពុជា បាននាំនូវព្រះបណ្ដាំរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ និងសូមចូលរួមសោកស្តាយដែលគ្រោះធម្មជាតិទឹកជំនន់នេះបានប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តម យូ ឡាណា បានបន្តថា “តាមប្រសាសន៍ណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដល់ក្រុមប្រតិបត្តិទាំងអស់ ពេលមានសកម្មភាពទៅទីណាក៏ដោយ ត្រូវណែនាំបងប្អូនប្រជាជនទាំងអស់សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ លាងសម្អាតដៃឱ្យបានស្អាត ត្រូវបរិភោគទឹកឆ្អិន និងមានអនាម័យជានិច្ច…
-

ចិន និងកូរ៉េខាងជើងប្តេជ្ញាពង្រឹងទំនាក់ទំនងជាយុទ្ធសាស្រ្ត
ប៉េកាំង ៖ ប្រទេសចិនបានប្រកាសត្រៀមខ្លួនជាស្រេច នៅក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីជាមួយកូរ៉េខាងជើង ឱ្យឈានដល់កម្រិតកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ទាំងក្នុងកិច្ចការថ្នាក់តំបន់ និងអន្តរជាតិ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េ KCNA បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ីន ជីនពីង បានថ្លែងបែបនេះនៅក្នុងសារលិខិតផ្ញើទៅកាន់មេដឹកនាំកំពូលកូរ៉េខាងជើងកាលពីថ្ងៃទី៩ ខែតុលា ដែលនេះជាការតបសារលិខិតរបស់លោក គីម ជុងអ៊ុន ក្នុងឱកាសអបអរសាទរខួបបង្កើតគណបក្សកុម្មុយនីស្តចិន។ យោងតាមខ្លឹមសារលិខិតរបស់លោកប្រធានាធិបតី ស៊ី, ប្រទេសចិន និងកូរ៉េខាងជើង គឺជាប្រទេសជិតខាងល្អ និងជាមិត្តល្អ ចេះចែករំលែកវាសនា និងជួយគ្នាទៅវិញទៅមក ហើយមិត្តភាពនេះបាននិងកំពុងរឹងមាំកាន់តែខ្លាំងឡើង។ មិនត្រឹមតែប៉ុណ្ណោះ មេដឹកនាំទាំងពីរថែមទាំងបានសន្យាលើកកម្ពស់ការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីថែមទៀត កាលពីជំនួបអំឡុងលោក គីម ជុងអ៊ុន បំពេញទស្សនកិច្ចមកកាន់ប្រទេសចិន កាលពីខែកញ្ញា៕