Author: Dol Pheakdey

  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យើងត្រូវទប់ស្កាត់ការរើសអើងគ្រប់ទម្រង់ប្រឆាំងទៅនឹងជនពិការ ហើយផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ជនមានពិការភាព

    រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ យើងត្រូវទប់ស្កាត់ការរើសអើងគ្រប់ទម្រង់ប្រឆាំងទៅនឹងជនពិការ ហើយផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ជនមានពិការភាព

    (ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសក្រុមការងារសកម្មភាពជនពិការក្រសួងព័ត៌មាន បានលើកឡើងថា យើងទាំងអស់គ្នា មិនត្រូវមើលជនពិការ ត្រឹមតែងពិការភាពរបស់គាត់ទេ ប៉ុន្តែ ត្រូវមើលពីសមត្ថភាពរបស់គាត់ ដូចនេះយើងត្រូវរួមគ្នាទប់ស្កាត់ការរើសអើងគ្រប់ទម្រង់ទាំងអស់ប្រឆាំងទៅនឹងជនពិការ ហើយត្រូវផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ជនមានពិការភាព។ ក្នុងសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨ និងប្រកាសសមាសភាពក្រុមការងារសកម្មភាពជនពិការក្រសួងព័ត៌មាន បានប្រារព្ធពិធីបើកនៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុុជា បានយកចិត្តទុកដាក់យ៉ាងចំពោះជនមានពិការភាព ជនមានពិការភាព ក៏ត្រូវបានលើកគុណតម្លៃដូចមនុស្សមានកាយសម្បទាធម្មថាដែរ។ ត្រង់ចំណុចនេះសបញ្ជាក់ថា ជនមានពិការភាព គឺមិនត្រូវបានគេបោះបង់ចោលនោះទេ ប៉ុន្តែ ផ្ទុយទៅវិញជនមានពិការភាព ត្រូវបានរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ក្នុងវិស័យសាធារណៈ និងឯកជនបានយកចិត្តទុកកាន់តែខ្លាំងបន្ថែមមួយកម្រិតទៀត។ ជាមួយគ្នានេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានឱ្យដឹងថា នៅក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន បានយកចិត្តទុកដាក់ខ្លាំងខ្លាំងចំពោះជនមានពិការភាព ខណៈមន្ត្រីរាជការចំនួន៥៩រូប គឺជាជនមានពិការភាព កំពុងចូលរួមចំណែកយ៉ាងសកម្មជាមួយក្រសួងព័ត៌មាន លើវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។ ដោយឡែកជនមានពិការភាពត្រូវបានផ្តល់អាទិភាព រដ្ឋមន្ត្រីក្រសួងព័ត៌មាន…

  • រុស្ស៊ីគំរាមអាមេរិកវិញថា លោក Trump នឹងជួបរឿងអាក្រក់ បើឲ្យមីស៊ីល Tomahawk ទៅអ៊ុយក្រែន

    រុស្ស៊ីគំរាមអាមេរិកវិញថា លោក Trump នឹងជួបរឿងអាក្រក់ បើឲ្យមីស៊ីល Tomahawk ទៅអ៊ុយក្រែន

    មូស្គូ ៖ អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev បានព្រមានខ្លាំងៗសាជាថ្មីកាលពីថ្ងៃចន្ទថា ការផ្តល់ជំនួយមីស៊ីល Tomahawk ដល់អ៊ុយក្រែន អាចនឹងធ្វើឱ្យស្ថានការណ៍បញ្ចប់ទៅកាន់តែអាក្រក់ឡើងសម្រាប់មនុស្សគ្រប់គ្នា ពិសេសសម្រាប់ប្រធានាធិបតីអាមេរិក លោក Donald Trump។ សារព័ត៌មាន The straits times បានចេញផ្សាយថា លោក Medvedev ដែលជាបុគ្គលតែងតែរិះគន់ធ្ងន់ៗលើលោក Trump តាមរយៈបណ្តាញសង្គម បាននិយាយថា វាមិនអាចទៅរួចទេ ក្នុងការបែងចែកថាតើមីស៊ីល Tomahawk មួយណា បំពាក់ក្បាលគ្រាប់ធម្មតា និងក្បាលគ្រាប់នុយក្លេអ៊ែរ បន្ទាប់ពីវាត្រូវបានបាញ់ចេញ ហើយនោះក៏ជាអ្វីដែលលោកប្រធានាធិបតី Putin ធ្លាប់បាននិយាយដែរ។ លោក Medvedev បន្ថែមថា បើសិនដូច្នេះ តើរុស្ស៊ីគួរតែឆ្លើយតបវិញរបៀបណា? ប្រាកដណាស់ រុស្ស៊ីនឹងសងសឹកវិញដោយអាវុធនុយក្លេអ៊ែរដូចគ្នាដែរ។ ប៉ុន្តែទោះបីជាយ៉ាងណា រុស្ស៊ីសង្ឃឹមថា ការគំរាមកំហែងបែបនេះនឹងមិនកើតឡើងទេ រួមទាំងការបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅកៀកប្រទេសរុស្ស៊ីផងដែរ។ ការព្រមានរបស់លោក Medvedev នេះ កើតឡើងបន្ទាប់ពីមេដឹកនាំអាមេរិក លោក Donald Trump បានបញ្ជាឱ្យបញ្ជូននាវាមុជទឹកនុយក្លេអ៊ែរទៅកៀកប្រទេសរុស្ស៊ី…

  • សម្តេចតេជោ និងសម្តេចធិបតី ផ្ញើសារថ្វាយព្រះរាជកុសល ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

    សម្តេចតេជោ និងសម្តេចធិបតី ផ្ញើសារថ្វាយព្រះរាជកុសល ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ

    សម្តេចតេជោ និងសម្តេចធិបតី ផ្ញើសារថ្វាយព្រះរាជកុសល ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ បានផ្ញើសារថ្វាយមហាព្រះរាជកុសលដ៏ឧត្តុង្គឧត្តម ឧទ្ទិសថ្វាយចំពោះដួងព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ក្នុងថ្ងៃខួប១៣ឆ្នាំ នៃការយាងសោយព្រះ ទីវង្គតរបស់ព្រះអង្គ។ តាមរយៈបណ្តាញសង្គមហ្វេសបុក និងតេលេក្រាម នាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ថ្ងៃនេះគឺជាខួប១៣ឆ្នាំ(១៥ តុលា ២០១២ – ១៥ តុលា ២០២៥) នៃការយាងសោយព្រះទីវង្គតរបស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា សូមគោរពដឹងគុណ និងចងចាំមិនភ្លេចនូវ ព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាបំផុតរបស់ព្រះអង្គ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេងបំផុត…

  • [BREAKING NEWS] ម៉ាឡេស៊ី៖ លោក Trump នឹងទៅធ្វើសាក្សីឱ្យកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ក្នុងជំនួបអាស៊ាន

    [BREAKING NEWS] ម៉ាឡេស៊ី៖ លោក Trump នឹងទៅធ្វើសាក្សីឱ្យកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ ក្នុងជំនួបអាស៊ាន

    រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Mohamad Hasan បាននិយាយនៅថ្ងៃអង្គារ (១៤ តុលា) នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២៦ ខែតុលា ខាងមុខ ដើម្បីចូលរួមជំនួបកំពូលអាស៊ាន ហើយកំពុង “ទន្ទឹងរង់ចាំ” ធ្វើជាសាក្សីដោយផ្ទាល់នៃកិច្ចព្រមព្រៀងសន្តិភាពព្រំដែនរវាងថៃ និងកម្ពុជា៕

  • [BREAKING NEWS] TRUMP SET TO WITNESS THAILAND-CAMBODIA ‘PEACE DEAL’ AT ASEAN MEET

    [BREAKING NEWS] TRUMP SET TO WITNESS THAILAND-CAMBODIA ‘PEACE DEAL’ AT ASEAN MEET

    Malaysian Foreign Minister Mohamad Hasan said on Tuesday that U.S. President Donald Trump will visit Malaysia on October 26, and is “looking forward” to witnessing a ceasefire agreement between Thailand and Cambodia. Malaysia and the United States will facilitate the ceasefire between Thailand and Cambodia, which will require both sides to remove all mines and…

  • លោក បៃឌិន សរសើរលោកត្រាំ ដែលប្រឹងបញ្ចប់សង្គ្រាមហ្គាហ្សា

    លោក បៃឌិន សរសើរលោកត្រាំ ដែលប្រឹងបញ្ចប់សង្គ្រាមហ្គាហ្សា

    វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន បានកោតសរសើរ លោក ដូណាល់ ត្រាំ ចំពោះកិច្ចខិតខំប្រឹងប្រែងដោះស្រាយ បញ្ចប់សង្គ្រាម នៅតំបន់ ហ្គាហ្សា។ ផ្អែកតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន The Hill នៅក្នុងការបង្ហោះដ៏វែងមួយ តាមរយៈវេទិកាសង្គម X កាលពីថ្ងៃទី១៣ ខែតុលា លោក បៃឌិន បានសរសើរកិច្ចខិតខំប្រឹងប្រែងសន្តិភាព នាពេលថ្មីៗនេះ របស់ប្រធានាធិបតី Trump សម្រាប់សង្គ្រាម របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា បន្ទាប់ពីចំណាប់ខ្មាំងអ៊ីស្រាអែល ដែលនៅរស់ ទាំង២០នាក់ ត្រូវបានក្រុមហាម៉ាស់ ប្រគល់មកវិញ។ លោក Biden បាននិយាយថា «ខ្ញុំពិតជាដឹងគុណ និងធូរចិត្តយ៉ាងខ្លាំង ដែលថ្ងៃនេះ បានមកដល់ សម្រាប់ចំណាប់ខ្មាំង ២០នាក់ ដែលនៅរស់ចុងក្រោយ ដែលបានឆ្លងកាត់នរក ដែលមិនអាចនឹកស្មានដល់ ហើយ ទីបំផុត ត្រូវបានជួបជុំ ជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគេ ហើយសម្រាប់ជនស៊ីវិល…

  • លោក Donald Trump ថា អាមេរិកចង់បង្កើតសន្តិភាពជាមួយអ៊ីរ៉ង់

    លោក Donald Trump ថា អាមេរិកចង់បង្កើតសន្តិភាពជាមួយអ៊ីរ៉ង់

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅពេលទៅដល់ទឹកដីអ៊ីស្រាអែលកាលពីថ្ងៃចន្ទថា លោកចង់បង្កើតកិច្ចព្រមព្រៀងសន្តិភាពមួយជាមួយអ៊ីរ៉ង់ បន្ទាប់ពីសហរដ្ឋអាមេរិកចាប់ដៃអ៊ីស្រាអែលវាយលុកទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អំឡុងផ្ទុះសង្គ្រាមរយៈពេលខ្លីកាលពីដើមឆ្នាំ ២០២៥។ លោកប្រធានាធិបតី ត្រាំ បានប្រាប់សភាអ៊ីស្រាអែលថា តើអ្នកដឹងទេ… វានឹងក្លាយជាពេលវេលាមួយដ៏អស្ចារ្យ បើសិនយើងអាចធ្វើកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ដែលជាខ្នងបង្អែកដ៏សំខាន់របស់ពួកសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស់។ លោកប្រធានាធិបតី ត្រាំ បន្តថា តើអ៊ីរ៉ង់នឹងសាទរចំពោះរឿងនេះទេ? ប្រាកដណាស់ វាគឺជារឿងល្អ… ខ្ញុំគិតបែបនេះ ពីព្រោះខ្ញុំយល់ថា ខ្លួនខ្ញុំផ្ទាល់ក៏ចង់បានសន្តិភាពដូចគ្នាដែរ។ លោកបន្ថែមថា កូនឃ្លីគឺស្ថិតនៅក្នុងដៃអ៊ីរ៉ង់ជាអ្នកសម្រេចចិត្តថាតើចង់ឱ្យកិច្ចព្រមព្រៀងសន្តិភាពកើតឡើងដែរទេ… សម្រាប់ពួកយើងវិញ បានត្រៀមខ្លួនរួចជាស្រេចនៅពេលដែលអ្នកយល់ព្រម។ មេដឹកនាំអាមេរិកវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា មិនថាសហរដ្ឋអាមេរិក និងអ៊ីស្រាអែលនោះទេ សុទ្ធតែមិនចង់បង្កអរិភាពជាមួយប្រជាជនអ៊ីរ៉ង់ណាមួយឡើយ… ពួកយើងគ្រាន់តែចង់រស់នៅដោយសន្តិភាពប៉ុណ្ណោះ។ យ៉ាងណាមិញ ភ្លាមៗអ៊ីរ៉ង់នៅពុំទាន់ធ្វើការឆ្លើយតប ចំពោះការលើកឡើងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅឡើយទេ៕ ប្រភព ៖ AFP

  • ប៉ាគីស្ថានប្រុងជើងការខ្ពស់ ក្រោយផ្ទុះប្រដាប់អាវុធជាមួយអាហ្វហ្គានីស្ថាន

    ប៉ាគីស្ថានប្រុងជើងការខ្ពស់ ក្រោយផ្ទុះប្រដាប់អាវុធជាមួយអាហ្វហ្គានីស្ថាន

    អ៊ីស្លាម៉ាបាដ ៖ កងទ័ពប៉ាគីស្ថានកំពុងប្រុងជើងការខ្ពស់នៅតាមខ្សែបន្ទាត់ព្រំដែនជាប់អាហ្វហ្គានីស្ថាន ក្រោយប្រទេសទាំងពីរផ្ទុះជម្លោះប្រដាប់អាវុធកាលពីចុងសប្តាហ៍មុន បណ្តាលឱ្យមានមនុស្សស្លាប់ជាច្រើននាក់ រហូតទាក់ទាញចំណាប់អារម្មណ៍មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ដែលបាននិយាយថា រូបលោកអាចនឹងលូកដៃជួយពន្លត់ភ្លើងជម្លោះមួយនេះទៀត។ ក្រៅពីអាមេរិក, ប្រទេសចិនដែលមានព្រំដែនជាប់ទាំងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ក៏មានគោលបំណងដើរតួជាអ្នកសម្របសម្រួលក្នុងជម្លោះនេះផងដែរ ដោយទីក្រុងប៉េកាំងបានអំពាវនាវឱ្យភាគីជម្លោះទាំងពីរ រក្សាការអត់ធ្មត់ និងព្យាយាមបញ្ឈប់អរិភាព។ អាហ្វហ្គានីស្ថាន និងប៉ាគីស្ថានបាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍មុនថា ពួកគេបានសម្លាប់ទាហានរាប់សិបនាក់របស់ភាគីទាំងសងខាងទៅវិញទៅមក អំឡុងពេលយប់នៃការប៉ះទង្គិចគ្នានៅតាមព្រំដែនដ៏ធ្ងន់ធ្ងររវាងប្រទេសទាំងពីរ។ កងកម្លាំងតាលីបង់របស់ប្រទេសអាហ្វហ្គានីស្ថាន បានបើកការវាយប្រហារ លើកងទ័ពប៉ាគីស្ថាននៅតាមព្រំដែនរួមរបស់ពួកគេ កាលពីល្ងាចថ្ងៃសៅរ៍ ក្នុងអ្វីដែលគេហៅថា «ការសងសឹកចំពោះការវាយប្រហារតាមអាកាស ដែលធ្វើឡើងដោយកងទ័ពប៉ាគីស្ថានលើទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍»។ ប៉ាគីស្ថានមិនបានអះអាងទទួលខុសត្រូវដោយផ្ទាល់ ចំពោះការវាយប្រហារ នេះទេ ប៉ុន្តែបានបញ្ជាក់ម្តងហើយម្តងទៀត អំពីសិទ្ធិការពារខ្លួនប្រឆាំងនឹងការកើនឡើងនៃក្រុមសកម្មប្រយុទ្ធ ដែលខ្លួននិយាយថា មានប្រភពចេញពីទឹកដីអាហ្វហ្គានីស្ថាន។ ភាគីទាំងពីរបានប៉ះទង្គិចគ្នាម្តងហើយម្តងទៀតនៅក្នុងតំបន់ព្រំដែន ចាប់តាំងពីក្រុមតាលីបង់បានដណ្តើមកាន់កាប់អាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១ ប៉ុន្តែការរំលោភដែនអាកាសជ្រៅចូលទៅក្នុងទឹកដីអាហ្វហ្គានីស្ថាន បានបង្ហាញពីការកើនឡើងភាពតានតឹងគួរឱ្យកត់សម្គាល់៕ ប្រភព ៖ The straits times និង AFP

  • សភាពាណិជ្ជកម្មកម្ពុជារៀបចំសិក្ខាសាលា “យើងគាំទ្រផលិតផលជាតិ” ឬ “Khmer First”

    សភាពាណិជ្ជកម្មកម្ពុជារៀបចំសិក្ខាសាលា “យើងគាំទ្រផលិតផលជាតិ” ឬ “Khmer First”

    ភ្នំពេញ៖ ជីអេស១កម្ពុជារបស់សភាពាណិជ្ជកម្មកម្ពុជាបានផ្តួចផ្តើមរៀបចំសិក្ខាសាលាស្តីពីការគាំទ្រផលិតផលជាតិ ឬ “Khmer First” និងត្រៀមខ្លួនដាក់លក់ផលិតផលខ្មែរលើទីផ្សារ នៅថ្ងៃទី១៣ ខែតុលា ក្នុងអគារសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងជំរុញស្តង់ដារផលិតផលកម្ពុជាឲ្យមានគុណភាពខ្ពស់ ដើម្បីអាចដាក់លក់នៅផ្សារទំនើបក្នុងស្រុក និងឈានដល់ការនាំចេញទៅទីផ្សារអន្តរជាតិ។ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ធុរជន ពាណិជ្ជករ និងអ្នកផលិតទាំងអស់ ត្រូវគិតទៅលើរូបរាង សំបកវេចខ្ចប់ និងស្តង់ដារផលិតផលមានសារៈសំខាន់ណាស់សម្រាប់អតិថិជន។ ឯកឧត្តមក៏ បានជំរុញឲ្យលើកកម្ពស់គុណភាព និងការវេចខ្ចប់គុណភាព គឺជាកត្តាចម្បងផុត បូកផ្សំនិងការវេចខ្ចប់អនុលោមតាមស្តង់ដារ ក៏ដូចជាលក្ខខណ្ឌតម្រូវរបស់ផ្សារទំនើប ឬអ្នកបញ្ជាទិញពីក្រៅប្រទេស។ ឯកឧត្តមថា ការជំរុញស្តង់ដារសកល គឺជាការប្រកួតប្រជែង និងពង្រីកខ្លួន ដែលអាស្រ័យលើគុណភាព និងអនុលោមភាពតាមស្តង់ដារអន្តរជាតិ ដែលជាកត្តាតម្រូវចាំបាច់ដើម្បីឈានទៅកាន់ទីផ្សារធំៗ និងទទួលបានផលចំណេញច្រើន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តធុរជន ពាណិជ្ជករ និងអ្នកផលិតទាំងអស់ ដែលបានមកជួបជុំគ្នានៅទីនេះ សូមរួមគ្នាគាំទ្រ និងជំរុញផលិតផលក្នុងស្រុក ដូចជាការពង្រឹងសមត្ថភាព តាមរយៈការកសាងអាជីវកម្មប្រកបដោយភាពរឹងមាំ មិនមែនគ្រាន់តែផលិតផលឱ្យតែល្អនោះទេ គឺទាមទារនូវការលះបង់ពេលវេលា សម្រាប់ការរៀបចំផែនការហិរញ្ញវត្ថុជាយុទ្ធសាស្ត្រ ការគ្រប់គ្រងលំហូរសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព…

  • យន្តហោះ F-35 ដំបូងបានទៅដល់បែលហ្សិក

    យន្តហោះ F-35 ដំបូងបានទៅដល់បែលហ្សិក

    ព្រុចសែល ៖ យន្តហោះចម្បាំង F-35 របស់អាមេរិក ចំនួនបីគ្រឿងដំបូង ដែលបញ្ជាទិញ ដោយប្រទេសបែលហ្ស៊ិក បានទៅដល់មូលដ្ឋានយោធា របស់ប្រទេសនេះហើយ កាលពីថ្ងៃទី១៣ ខែតុលា។ យន្តហោះ ទីបួន ត្រូវលុបចោលការមកដល់របស់ខ្លួន ដោយសារកំហុសបច្ចេកទេស។ លោក Frederik Vansina ប្រមុខការពារជាតិនៃកងកម្លាំងប្រដាប់អាវុធ បែលហ្ស៊ិក មានប្រសាសន៍ថា យន្តហោះ F-35 ផ្តល់ឱ្យប្រទេសបែលហ្ស៊ិក នូវឋានៈខ្ពស់ជាងអ្នកដទៃ នៅក្នុងការប្រកួតប្រជែង។ កន្លងមក បែលហ្ស៊ិក បានទទួលយន្តហោះ F-35A ចំនួន៨គ្រឿង ដែលត្រូវបានប្រើប្រាស់ជាទ្រព្យសកម្មហ្វឹកហ្វឺនពិសេស។ ទីបំផុត គ្រោងនឹងដាក់ពង្រាយ ម៉ូដែលថ្មីៗ ជាផ្លូវការ។ កងទ័ពអាកាសរបស់ខ្លួនរំពឹងថា នឹងសម្រេចបាន នូវសមត្ថភាពប្រតិបត្តិការពេញលេញជាមួយនឹងប្រភេទថ្មី ចូលមកដល់បន្ថែមទៀត នៅឆ្នាំ២០៣០ ដែលចំណុចនេះ គួរតែមានអ្នកបើកយន្តហោះចម្បាំង ចំនួន៦៧នាក់។ គួរបញ្ជាក់ដែរថា យន្តហោះចម្បាំង ៣គ្រឿងមក នាពេលនេះ ផលិតដោយក្រុមហ៊ុន Lockheed Martin ជាមួយនឹងប្រភេទជំនាន់ទី ៥ ដើម្បីជំនួស…