Author: Dol Pheakdey
-

លោក ត្រាំ ធ្វើទស្សនកិច្ចនៅចិន ក្នុងសប្តាហ៍នេះ
ប៉េកាំង ៖ ទីក្រុងប៉េកាំងបានអះអាង នៅថ្ងៃចន្ទនេះថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងធ្វើទស្សនកិច្ច មកកាន់ប្រទេសចិន នៅក្នុងសប្តាហ៍នេះ។ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយថា «តបតាមការអញ្ជើញ របស់ប្រធានាធិបតី Xi Jinping, ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសចិន ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៥ ខែឧសភា»។ ដើមឡើយ លោក Trump មានបំណងទៅបំពេញទស្សនកិច្ច នៅចុងខែមីនា ឬ ដើមខែមេសា ប៉ុន្តែ បានពន្យារពេលការធ្វើដំណើររបស់លោក ដើម្បីយកពេលផ្តោតលើសង្គ្រាមអ៊ីរ៉ង់។ យោងតាមមន្ត្រីអាមេរិក, លោក Trump ត្រូវបានគេរំពឹងថា នឹងជំរុញលោក Xi ជួយរកដំណោះស្រាយ លើបញ្ហាអ៊ីរ៉ង់ ខណៈពេលដែលមេដឹកនាំអាមេរិករូបនេះ មានបំណងបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្ម។ បើតាម AFP, នេះជាដំណើរទស្សនកិច្ចលើកដំបូង របស់ប្រធានាធិបតីអាមេរិក ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ២០១៧៕ ប្រភពពី…
-

មេដឹកនាំអាល្លឺម៉ង់ ៖ អឺរ៉ុបចង់ចែករំលែកផែនការបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក
មេដឹកនាំអាល្លឺម៉ង់ ៖ អឺរ៉ុបចង់ចែករំលែកផែនការបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក ប៊ែរឡាំង ៖ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយកាលពីថ្ងៃ សៅរ៍ ថា សហភាពអឺរ៉ុបចង់រក្សាសម្ព័ន្ធភាពណាតូឱ្យនៅតែរឹងមាំ និងចែករំលែកផែនការបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក ទោះបីជាមានការខ្វែងគំនិតក៏ដោយ ។ ភាពតានតឹងរវាងរដ្ឋបាលរបស់លោក Trump និងដៃគូណាតូអឺរ៉ុបបានបង្កើនសំណួរអំពីអនាគតរបស់ណាតូ ។ ក្នុងនោះរួមមានការរិះគន់របស់អាមេរិកចំពោះអឺរ៉ុប ជុំវិញការចំណាយលើវិស័យការពារជាតិ និងបញ្ហាគោលនយោបាយអន្តោប្រវេសន៍ ។ ជាពិសេស ភាពតានតឹងរវាងអាមេរិក និងអាល្លឺម៉ង់ ព្រមទាំងប្រទេសអឺរ៉ុបផ្សេងទៀត ដែលបានបដិសេធមិនគាំទ្រសង្គ្រាមអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ ។ យ៉ាងណា អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានអះអាងក្នុងសន្និសីទសារព័ត៌មានជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson កាលពីថ្ងៃ សៅរ៍ ថា ប្រទេសរបស់លោកពិតជាមានឆន្ទៈ ក្នុងការរក្សាសម្ព័ន្ធភាពនេះឲ្យនៅតែរឹងមាំគង់វង្សទៅថ្ងៃអនាគត ខណៈដែលស៊ុយអែត និងហ្វាំងឡង់បានពង្រឹងសសរស្តម្ភអឺរ៉ុបនៃសម្ព័ន្ធភាពនេះ ៕ ប្រភព ៖ The Straits Times
-

លោក ពូទីន ប្រកាសត្រៀមខ្លួនរួចរាល់ ជួបលោក ហ្សេលេនស្គី ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន
លោក ពូទីន ប្រកាសត្រៀមខ្លួនរួចរាល់ ជួបលោក ហ្សេលេនស្គី ដើម្បីបញ្ចប់សង្គ្រាមអ៊ុយក្រែន មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin កាលពីថ្ងៃ សៅរ៍ ប្រកាសថា រូបលោកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបជាមួយមេដឹកនាំអ៊ុយក្រែន លោក Volodymyr Zelensky នៅក្នុងប្រទេសទីបីណាមួយ ប៉ុន្តែទាល់តែឈានដល់ការចុះកិច្ចព្រមព្រៀងសន្តិភាពដំណាក់កាលចុងក្រោយ ដើម្បីបញ្ចប់សង្គ្រាមរយៈពេលជាង ៤ ឆ្នាំជាផ្លូវការប៉ុណ្ណោះ ។ លោកប្រធានាធិបតី Putin បានថ្លែងអះអាងយ៉ាងដូច្នេះថា រូបលោកបានឮម្តងទៀតថា លោកប្រធានាធិបតី Zelensky ត្រៀមខ្លួនរួចជាស្រេច ដើម្បីជួបចរចាទល់មុខគ្នាជាមួយលោក ហើយលោកមិនដែលបដិសេធចំពោះកិច្ចប្រជុំបែបនេះទេ ។ មេដឹកនាំរុស្ស៊ីរូបនេះ បានសង្កត់ធ្ងន់ថា វាអាចទៅរួច ក្នុងការជួបគ្នានៅក្នុងប្រទេសទីបីណាមួយ ប៉ុន្តែលុះត្រាតែឈានដល់ការចុះសន្ធិសញ្ញាសន្តិភាពជាផ្លូវការប៉ុណ្ណោះ ដោយលោកអះអាងថា កិច្ចព្រមព្រៀងបែបនេះ ត្រូវតែបង្កើតឡើង សម្រាប់ទស្សនៈប្រវត្តិសាស្ត្ររយៈពេលវែងឆ្ងាយ ។ យ៉ាងណា លោក Putin ដែលមានវ័យ៧៤ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា រូបលោកយល់ថា សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនដែលនៅតែបន្តនេះ កំពុងបោះជំហានឈានឆ្ពោះទៅរកទីបញ្ចប់ហើយ…
-

អង់គ្លេសពង្រាយនាវាចម្បាំងទៅមជ្ឈិមបូព៌ា ក្នុងបេសកកម្មការពារច្រកសមុទ្រ Hormuz
ឡុងដ៍ ៖ ចក្រភពអង់គ្លេស នៅថ្ងៃ សៅរ៍ បានប្រកាសពីការចល័តនាវាចម្បាំង HMS Dragon ទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងគោលបំណងត្រៀមខ្លួនចូលរួមកិច្ចខិតខំប្រឹងប្រែងចម្រុះជាតិសាសន៍ ដើម្បីការពារការដឹកជញ្ជូននៅច្រកសមុទ្រ Hormuz នៅពេលដែលលក្ខខណ្ឌអនុញ្ញាត ។ HMS Dragon ដែលជានាវាចម្បាំងការពារដែនអាកាស ត្រូវបានបញ្ជូនទៅកាន់សមុទ្រមេឌីទែរ៉ាណេភាគខាងកើត ក្នុងខែមីនា មិនយូរប៉ុន្មានបន្ទាប់ពីការចាប់ផ្តើមសង្រ្គាមអ៊ីរ៉ង់ ក្នុងគោលដៅជួយការពារប្រទេសស៊ីប ។ បើតាម Straits Times, ការផ្លាស់ប្តូរទីតាំងនាវាពិឃាតទៅកាន់មជ្ឈិមបូព៌ាធ្វើឡើង បន្ទាប់ពីបារាំងដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះចម្បាំងទៅកាន់សមុទ្រក្រហមភាគខាងត្បូង ខណៈសម្ព័ន្ធមិត្តអឺរ៉ុបទាំងពីរធ្វើការរួមគ្នាលើផែនការការពារ និងស្តារទំនុកចិត្តឡើងវិញលើផ្លូវពាណិជ្ជកម្ម ។ ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។ ការបិទខ្ទប់នេះ បណ្ដាលឱ្យកប៉ាល់ដឹកប្រេងរាប់ពាន់គ្រឿងនៅកកស្ទះពាសពេញឈូងសមុទ្រពែរ្ស និងធ្វើឲ្យទីផ្សារប្រេងសកលឡើងថ្លៃយ៉ាងគំហុក រហូតឈានដល់ជិត ១២៥ ដុល្លារក្នុងមួយធុងបារ៉ែល ។ ដោយមើលឃើញពីគុណសម្បតិ្តដ៏ធំធេងរបស់ច្រកសមុទ្រដ៏សំខាន់នេះ បារាំង និងអង់គ្លេស បានធ្វើការលើគម្រោងមួយ ដើម្បីដាក់មូលដ្ឋានគ្រឹះដល់ការធ្វើ ដំណើរប្រកបដោយសុវត្ថិភាព តាមច្រកសមុទ្រ Hormuz…
-

ការបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ាហាក់រសាត់ឆ្ងាយ ខណៈអ៊ីរ៉ង់គំរាមវាយទីតាំងអាមេរិក
តេហេរ៉ង់ ៖ ការបញ្ចប់សង្គ្រាមមជិ្ឈមបូព៌ាហាក់រសាត់ឆ្ងាយ ចំពេលដែលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ កាលពីថ្ងៃ សៅរ៍ បានគំរាមវាយប្រហារទីតាំងនានារបស់សហរដ្ឋអាមេរិក បើសិនកប៉ាល់ដឹកប្រេងរបស់ខ្លួនស្ថិតក្រោមការគំរាមកំហែង ។ កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានព្រមានធ្ងន់ៗថា រាល់ការវាយប្រហារណាមួយលើកប៉ាល់ដឹកប្រេង និងនាវាពាណិជ្ជកម្មរបស់អ៊ីរ៉ង់ នោះនឹងទទួលបានការសងសឹកវិញយ៉ាងធ្ងន់ធ្ងរទៅលើទីតាំងឈរជើងរបស់អាមេរិកនៅក្នុងតំបន់ និងកប៉ាល់ដឹកទំនិញរបស់សត្រូវ ។ ការបោះសម្តីសម្លុតគំរាមចុងក្រោយនេះ កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានបើកការវាយប្រហារលើកប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់ចំនួន ២ គ្រឿងនៅឈូងសមុទ្រអូម៉ង់ និងស្របពេលដែលលោកប្រធានាធិបតី Donald Trump កំពុងរង់ចាំការឆ្លើយតបពីទីក្រុងតេហេរ៉ង់ ចំពោះសំណើរកិច្ចព្រមព្រៀងសន្តិភាពរបស់ទីក្រុងវ៉ាស៊ីនតោន ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ការកើនឡើងភាពតានតឹងថ្មីៗនេះ ដោយកងកម្លាំងអាមេរិកនៅឈូងសមុទ្រពែរ្ស និងសកម្មភាពជាច្រើនទៀតរបស់ពួកគេ ក្នុងការរំលោភលើបទឈប់បាញ់ បានបន្ថែមការសង្ស័យអំពីការតាំងចិត្តរបស់ភាគីអាមេរិកក្នុងមាគ៌ាការទូត ។ បើតាម Straits Times, ស្ថានភាពសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ គិតត្រឹមខែឧសភានេះ នៅតែមានភាពតានតឹងខ្លាំង និងមិនទាន់អាចបញ្ចប់បានឡើយ ដោយសារភាគីជម្លោះទាំងពីរ នៅតែបន្តវាយលុកសងសឹកគ្នាទៅវិញទៅមក ។ ទោះបីជាមានសម្ពាធផ្នែកសេដ្ឋកិច្ចពីអាមេរិកក៏ដោយ អ៊ីរ៉ង់នៅតែបង្ហាញជំហររឹងរូស និងមានសមត្ថភាពអាចទប់ទល់បានក្នុងរយៈពេលជាច្រើនខែទៀត ៕ ប្រភព ៖ The…
-

ឥណ្ឌា រំពឹងទទួលបានប្រព័ន្ធមីស៊ីល S-400 ឈុតទី ៤ ពីរុស្ស៊ី ក្នុងខែនេះ
ញូវដែលី ៖ ប្រទេសឥណ្ឌាប្រកាសថា ការដឹកជញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ឈុតទី ៤ របស់ប្រទេសរុស្ស៊ី នឹងបញ្ជូនមកដល់ក្នុងខែនេះ ដែលវាជាផ្នែកមួយនៃកិច្ចព្រមព្រៀងមានតម្លៃ ៥.៤៣ ពាន់លានដុល្លារ ។ ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងឆ្នាំ ២០១៨ ដើម្បីទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ចំនួន ៥ ឈុត ដែលជាអាវុធប្រឆាំងយន្តហោះទំនើបបំផុតមួយរបស់រុស្ស៊ី ដើម្បីបំពាក់ដល់កវរសេនាធំរបស់ខ្លួន ។ ប្រព័ន្ធ S-400 មានសមត្ថភាពស្ទាក់ចាប់គោលដៅក្នុងចម្ងាយរហូតដល់ ៦០០ គីឡូម៉ែត្រ និងអាចបាញ់កម្ទេចគោលដៅបានចម្ងាយប្រហែល ៤០០ គីឡូម៉ែត្រ ។ យោងតាមអនុប្រធានសេនាធិការកងទ័ពអាកាសឥណ្ឌា លោក Awadhesh Kumar Bharti, ប្រព័ន្ធ S-400 បានឆ្លងកាត់ការត្រួតពិនិត្យបច្ចេកទេសរួចរាល់កាលពីពាក់កណ្តាលខែមេសា ហើយគ្រោងនឹងដឹកមកដល់ឥណ្ឌា ក្នុងកំឡុងខែឧសភា នេះ ។ ចំណែកប្រព័ន្ធ S-400 ឈុតទី៥ ដែលជាឈុតចុងក្រោយនៃកិច្ចព្រមព្រៀងឆ្នាំ ២០១៨ នឹងត្រូវដឹកជញ្ជូនមកដល់ប្រទេសឥណ្ឌា ប្រហែលជាខែវិច្ឆិកា ឆ្នាំ ២០២៦ខាងមុខ ។ ទន្ទឹមគ្នា…
-

នាវាមុជទឹកនុយក្លេអ៊ែរបំពាក់មីស៊ីលបាលីស្ទិកទម្ងន់ជិត ២១,០០០ តោនរបស់អាមេរិក នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៨
វ៉ាស៊ីនតោន ៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរបំពាក់មីស៊ីលបាលីស្ទិកប្រភេទ USS District of Columbia ឬ SBN-826 ដំបូងបង្អស់របស់កងទ័ពជើងទឹកអាមេរិក មានទម្ងន់ជិត ២១,០០០ តោន នឹងបង្ហាញខ្លួននៅឆ្នាំ ២០២៨ ខណៈក្រុមអ្នកផលិតហៅវាថា ជានាវាមុជទឹកស្ងាត់បំផុត និងសាហាវបំផុតដែលមិនធ្លាប់មានពីមុនមក ។ នាវាមុជទឹក SBN-826 មានទម្ងន់សរុបប្រហែល ២០,៨១០ តោននេះ ផលិតដោយក្រុមហ៊ុន General Dynamics Electric Boat ។ វាមានដងខ្លួនប្រវែងប្រហែល ១៧០ ម៉ែត្រ, ទទឹងប្រវែងប្រហែល ១៣ ម៉ែត្រ និងអាចដឹកក្រុមនាវិកប្រមាណ ១៥៥ នាក់ ។ ដំណើរការដោយម៉ាស៊ីនរ៉េអាក់ទ័រ S1B, នាវាមុជទឹកប្រភេទនេះ មានសមត្ថភាពផ្ទុកគ្រាប់មីស៊ីលផ្លោងផ្លោងប្រភេទ Trident II D5 ដល់ទៅ ១៦ គ្រាប់ ហើយត្រូវបានរំពឹងថា នឹងមានអាយុកាលបម្រើសេវាកម្មរហូតដល់ ៤២ ឆ្នាំ ។…
-

ពីឆ្នាំ២០២៤ដល់ត្រីមាសទី១ ឆ្នាំ២០២៦៖ កម្មវិធីTVET 1.5លាននាក់ បានបណ្តុះបណ្តាលយុវជន និងពលរដ្ឋប្រមាណ ២៧ម៉ឺននាក់ ក្នុងនោះយុវជនរាប់ម៉ឺននាក់មានការងារសមរម្យ និងបានចាកចេញពីភាពក្រីក្រ
(ភ្នំពេញ)៖ យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបប្រមាណ ២៧ម៉ឺននាក់ បាននិងកំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់(TVET 1.5M) ដោយគិតចាប់ពីការអនុវត្តនៅឆ្នាំ២០២៤ ដល់ត្រីមាសទី១ឆ្នាំ ២០២៦នេះ។ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦នេះថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យសរុបប្រមាណ ២៧ម៉ឺននាក់ បាននិងកំពុងទទួលផលពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់ ដោយគិតចាប់តាំងពីការអនុវត្តនៅឆ្នាំ២០២៤ ដល់ត្រីមាសទី១ឆ្នាំ ២០២៦នេះ។ ក្នុងនោះគ្រឹះស្ថានក្រោមឱវាទក្រសួងចំនួន ២២,៧ម៉ឺននាក់ និងក្រោមមូលនិធិអភិវឌ្ឍន៍ជំនាញ(SDF) ចំនួន ៤,៣ម៉ឺននាក់។ លោកបញ្ជាក់ថា៖«វិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស បាននិងកំពុងចូលរួមយ៉ាងសកម្មលើការផលិតមូលធនមនុស្ស និងអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ ចំណេះដឹង សមត្ថភាព ការប្រកួតប្រជែងខ្ពស់ មានភាពធន់ បត់បែន អាចឆ្លើយតបតាមតម្រូវការនៃការវិវត្តយ៉ាងឆាប់រហ័ស នៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្ម និងបច្ចេកវិទ្យាឌីជីថល»។ អ្នកនាំពាក្យថា៖«អ្វីដែលថ្នាក់ដឹកនាំក្រសួង និងមន្រ្តីក្រសួងកំពុងអនុវត្ត គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធានាថា ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត និងអនុវត្តតាមអភិក្រមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺ «រៀនឱ្យចប់…
-

បារាំង ប្រាប់ អ៊ីរ៉ង់ ថា ការបើកច្រកសមុទ្រ Hormuz ឡើងវិញ គឺជារឿងសំខាន់
ប៉ារីស ៖ ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងអំឡុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃ ពុធ បានថ្លែងអះអាងថា ការបើកចរាចរណ៍ផ្លូវទឹកឡើងវិញ និងការអនុញ្ញាតឱ្យកប៉ាល់ដឹកទំនិញឆ្លងកាត់ដោយសុវត្ថិភាព តាមរយៈច្រកសមុទ្រ Hormuz គឺជារឿងសំខាន់ ។ ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ២០ ភាគរយរបស់ពិភពលោក ត្រូវបានអ៊ីរ៉ង់បិទខ្ទប់ស្ទើរតែទាំងស្រុង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារមកលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ ។ ការបិទខ្ទប់នេះ បណ្ដាលកប៉ាល់ដឹកប្រេងរាប់ពាន់គ្រឿងនៅកកស្ទះពាសពេញឈូងសមុទ្រពែរ្ស និងធ្វើឲ្យទីផ្សារប្រេងសកលឡើងថ្លៃយ៉ាងគំហុក រហូតឈានដល់ជិត ១២៥ ដុល្លារក្នុងមួយធុងបារ៉ែល ។ លោក Macron បានលើកទឹកចិត្តប្រធានាធិបតីអ៊ីរ៉ង់ ឱ្យពិនិត្យមើលផែនការរបស់បារាំង និងអង់គ្លេស ក្នុងការបង្កើតបេសកកម្មអន្តរជាតិមួយ ដើម្បីដាក់មូលដ្ឋានគ្រឹះសម្រាប់ការដឹកជញ្ជូនដោយសុវត្ថិភាព តាមរយៈច្រកសមុទ្រ Hormuz ។ ជាការឆ្លើយតប លោក Pezeshkian បានសង្កត់ធ្ងន់ថា សម្រាប់អ៊ីរ៉ង់ នៅក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តផ្លូវការទូតយ៉ាងម៉ឺងម៉ាត់ ក្នុងគោលបំណងបញ្ចប់សង្គ្រាម…
-

អាមេរិក ថា ចង់មានអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ ទីក្រុងវ៉ាស៊ីនតោនមានបំណងចង់ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ជាមួយអ៊ីរ៉ង់ នាពេលខាងមុខ នេះបើតាមការអះអាង របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ។ អំឡុងសន្និសីទសារព័ត៌មាន នៅឯសេតវិមាន កាលពីថ្ងៃអង្គារ, លោក ប្រមុខកាទូត Marco Rubio បាននិយាយថា សហរដ្ឋអាមេរិករំពឹងពីការឈានដល់កិច្ចព្រមព្រៀង ជាមួយអ៊ីរ៉ង់ តាមរយៈការបង្កើត MOU មួយ ជាមួយគ្នា។ លោកអះអាងថា ប្រតិបត្តិការយោធាវាយលុកអ៊ីរ៉ង់ ដែលធ្លាប់ធ្វើជាមួយអ៊ីស្រាអែល Epic Fury គឺបានបញ្ចប់ហើយ ដោយលោកលើកហេតុផលថា អាមេរិក សម្រេចបាននូវគោលដៅគ្រប់គ្រាន់ពីប្រតិបត្តិការបែបនេះ ដូច្នេះ ទីក្រុងវ៉ាស៊ីនតោន មិនលើកទឹកចិត្តឱ្យមានបន្ថែមទៀត នោះទេ ខណៈដែលលោកប្រាប់ថា អាមេរិកចូលចិត្តផ្លូវនៃសន្តិភាព។ លោក Marco Rubio បានរៀបរាប់ថា «អ្វីដែលលោកប្រធានាធិបតីចង់បាន គឺកិច្ចព្រមព្រៀង…គាត់ចង់អង្គុយចុះអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការចរចា នាពេលអនាគត ដែលផ្តោតលើប្រធានបទសំខាន់ៗទាំងអស់ ដែលត្រូវដោះស្រាយ, ការបើកចំហពេញលេញនៃច្រកទ្វារ ដើម្បីឱ្យពិភពលោក អាចត្រលប់ទៅរកភាពប្រក្រតីឡើងវិញ»។ បើតាម Tass,…