Author: Dol Pheakdey
-

អ៊ុយក្រែន ចោទ រុស្ស៊ី មិនចង់បញ្ចប់សង្គ្រាម និងកំពុងសំងំផលិតដ្រូនទ្រង់ទ្រាយធំមួយថ្ងៃ ១ ពាន់គ្រឿង
កៀវ ៖ ប្រទេសរុស្ស៊ីមិនចាប់អារម្មណ៍ការចរចាបញ្ចប់ជម្លោះដែលនាំទៅដល់កិច្ចព្រមព្រៀងសន្តិភាពនោះទេ ជាពិសេសរុស្ស៊ីបែរជាកំពុងសំងំផលិតយន្តហោះដ្រូនឲ្យបាន ១ ពាន់គ្រឿងក្នុងមួយថ្ងៃទៅវិញ ។ នេះបើតាមការបញ្ជាក់ពីមេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យ ។ លោក Oleksander Syskyi មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែននិយាយថា រុស្ស៊ីកំពុងបង្កើនសកម្មភាពយោធា និងចំនួនទាហានវាយលុក ជាពិសេសរុស្ស៊ីក៏កំពុងសម្រុកផលិតវុធវាយប្រហារ ដូចជា មីស៊ីល និងយន្តហោះដ្រូនជាដើម ។ លោក Syskyi បញ្ជាក់ថា បច្ចុប្បន្ន រុស្ស៊ីកំពុងជំរុញផលិតយន្តហោះដ្រូន Shahed ដែលជាដ្រូនបង្កើតដោយអ៊ីរ៉ង់ក្នុងចំនួនរាប់រយគ្រឿងជារៀងរាល់ថ្ងៃ ជាមួយនឹងផែនការបង្កើនការផលិតចំនួនដ្រូនអត្តឃាតទាំងនោះ រហូតដល់ ១ ពាន់គ្រឿងក្នុងមួយថ្ងៃផងដែរ ។ លោកថា យោធាអ៊ុយក្រែនត្រូវធ្វើអ្វីគ្រប់យ៉ាងដើម្បីរំខានដល់ផែនការទាំងនេះដើម្បីឲ្យសត្រូវបោះបង់ចោលមហិច្ឆតាផលិតរបស់ខ្លួន ។ ឆ្លើយតបនឹងការផលិតយន្តហោះដ្រូនរបស់រុស្ស៊ីនេះដែរ បណ្ដាមេដឹកនាំយោធាអ៊ុយក្រែនបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអភិវឌ្ឍឧបករណ៍ស្ទាក់ចាប់ដ្រូនថា ជាមធ្យោបាយដ៏មានប្រសិទ្ធភាព និងសន្សំសំចៃបំផុត ដើម្បីតតាំងនឹងការវាយប្រហារដោយយន្តហោះដ្រូនឥតឈប់ឈររបស់រុស្ស៊ី ជាជាងការប្រើមីស៊ីលដែលមានតម្លៃថ្លៃ ។ ជាក់ស្ដែង ចាប់តាំងពីរុស្ស៊ីបើកប្រតិបត្តិការយោធាលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ២០២២ មក អ៊ុយក្រែនក៏បានអភិវឌ្ឍសមត្ថភាពក្នុងការផលិតយន្តហោះដ្រូនដោយខ្លួនឯងយ៉ាងឆាប់រហ័សផងដែរ ៕ ប្រភព ៖ The Straits Times
-

អេស្ប៉ាញ ថា លោក ពូទីន នឹងក្លាយជាបុគ្គលមានក្តីសុខបំផុតក្នុងលោក បើ អាមេរិក ឈ្លានពានកោះ Greenland
ម៉ាឌ្រីដ ៖ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez និយាយថា ការឈ្លានពានរបស់អាមេរិកលើកោះ Greenland នឹងធ្វើឱ្យលោកប្រធានាធិបតី Vladimir Putin ក្លាយជាបុគ្គលមានក្តីសុខបំផុតនៅលើពិភពលោក ពីព្រោះបើរឿងនេះកើតឡើង នោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក៏នឹងក្លាយជារឿងស្របច្បាប់ដែរ ។ លោកនាយករដ្ឋមន្រ្តី Sanchez បាននិយាយក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃសៅរ៍សប្តាហ៍មុនថា សកម្មភាពយោធាណាមួយរបស់អាមេរិក ប្រឆាំងនឹងកោះអាកទិកដ៏ធំរបស់ប្រទេសដាណឺម៉ាក នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់អង្គការ NATO ជាពិសេសធ្វើឱ្យការឈ្លានពានរបស់រុស្ស៊ីប្រឆាំងអ៊ុយក្រែន ក្លាយជារឿងស្របច្បាប់ ។ ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅតែបន្តអះអាងថា កោះ Greenland មានសារៈសំខាន់ខ្លាំង ចំពោះសន្តិសុខជាតិអាមេរិក ដោយសារតែទីតាំងយុទ្ធសាស្ត្រ និងតំបន់រ៉ែដ៏ធំរបស់វា ហើយអាមេរិកក៏មិនបានច្រានចោលជម្រើសយោធា ដើម្បីដណ្តើមយកវានោះទេ ។ ជាការឆ្លើយតប ដាណឺម៉ាកព្រមានធ្ងន់ៗថា ការរឹបអូសយកទឹកដីប្រទេសសមាជិកអង្គការ NATO អាចនឹងបំផ្លាញសម្ព័ន្ធភាពយោធាដែលអាមេរិកដឹកនាំ ។ បន្ថែមលើនេះ ទាំងមេដឹកនាំដាណឺម៉ាក និងកោះ Greenland នៅតែអះអាងថា កោះនេះមិនមែនសម្រាប់លក់ទេ ហើយក៏មិនចង់ក្លាយជាផ្នែកមួយនៃទឹកដីសហរដ្ឋអាមេរិកនោះដែរ ៕ ប្រភព…
-

រថភ្លើងល្បឿនលឿនបុកគ្នា ស្លាប់មនុស្ស២១នាក់ នៅអេស្ប៉ាញ
ម៉ាឌ្រីដ ៖ មនុស្ស ២១នាក់ បានស្លាប់ និង ៧០នាក់ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៍រថភ្លើងល្បឿនលឿន ២គ្រឿង បុកគ្នា នៅក្នុងប្រទេសអេស្ប៉ាញ។ អ្នកនាំពាក្យ ប៉ូលិសអេស្ប៉ាញ បានប្រាប់ថា ហេតុការណ៍នេះ បានកើតឡើង កាលពីល្ងាចថ្ងៃអាទិត្យ។ ក្នុងនោះ រថភ្លើងមួយខ្សែ ធ្វើដំណើរពីទីក្រុង Malaga ឆ្ពោះទៅកាន់ទីក្រុង Madrid ដឹកអ្នកដំណើរ ប្រហែល ៣០០នាក់ បានរអិលធ្លាក់ចេញពីផ្លូវដែក នៅក្បែរទីក្រុង Adamuz រួចក៏ ជ្រុលចូលទៅផ្លូវដែកមួយខ្សែទៀត ជាហេតុធ្វើឱ្យបុកគ្នា នឹងរថភ្លើងមួយគ្រឿងទៀត ដែលកំពុងធ្វើដំណើរ។ លោក Antonio Sanz មន្ត្រីសង្រ្គោះបន្ទាន់ប្រាប់ថា ចំនួនអ្នកស្លាប់ប្រហែលជាអាចនឹងកើនឡើង ព្រោះមានមនុស្ស ៣០នាក់ ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ អាជ្ញាធរកំពុងធ្វើ ការស៊ើបអង្កេតលើគ្រោះថ្នាក់នេះ។ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez បានប្រកាសចូលរួមរំលែកទុក្ខ ដល់ជនរងគ្រោះ។ សម្រាប់ប្រទេសអេស្ប៉ាញ កាលពីឆ្នាំ២០១៣ ក៏ធ្លាប់មានករណីរថភ្លើងល្បឿនលឿនបានធ្លាក់ផ្លូវ…
-

សម្ដេចប្រធានកាកបាទក្រហមកម្ពុជាអញ្ជើញ ជួបសួរសុខទុក្ខប្រជាជនភៀសសឹក២.២០៥គ្រួសារ នៅស្រុកក្រឡាញ់
សៀមរាប៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អមដំណើរដោយថ្នាក់ដឹកនាំ ភរិយាថ្នាក់ដឹកនាំ និងសប្បុរសជនជាច្រើនរូប បានអញ្ជើញសួរសុខទុក្ខដោយផ្ទាល់ជាលើកទី៣ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ២.២០៥គ្រួសារដែលមកស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាពចំនួន១៣ និងនៅតាមផ្ទះសាច់ញាតិ ក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខជាមួយប្រជាជនភៀសសឹកចំនួន២.២០៥គ្រួសារនៅស្រុកក្រឡាញ់ ខេត្តសៀមរាប កាលពីចុងសប្ដាហ៍នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំនូវព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងព្រះសវនីយ៍សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហម កម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទាំងទ្វេបានផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹក ជាពិសេសការគិតគូរពីសុខទុក្ខប្រជានុរាស្ត្ររបស់ព្រះអង្គនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសរំលេចថា កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏កាកបាទក្រហមកម្ពុជា នៅតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា។ចំណែកស្បៀង-សម្ភារៈ ដែលនាំមកចែកជូនជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាឧបត្ថម្ភជាស្បៀង សម្ភារ និងថវិកាជូនដល់កាកបាទក្រហមកម្ពុជា ទើបកាកបាទក្រហមកម្ពុជានាំយកអំណោយទាំងអស់នេះ មកជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានក្រើនរំលឹកដល់ប្រជាជនភៀសសឹកទាំងអស់យកចិត្តទុកដាក់លើបញ្ហាសុខភាព។ សូមបងប្អូនប្រកាន់ខ្ជាប់ពាក្យស្លោក «ការពារ…
-

លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធសម្ព័ន្ធមិត្តអឺរ៉ុប រហូតអាមេរិកទិញយកកោះ Greenland បាន
វ៉ាស៊ីនតោន ៖ ជម្លោះផ្ទៃក្នុងអង្គការណាតូកាន់តែពុះកញ្ជ្រោល នៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្រែកសម្លុតគំរាមជាថ្មីថា សម្ព័ន្ធមិត្តអឺរ៉ុបធំៗចំនួន៨ នឹងប្រឈមមុខនូវរលកនៃការបង្កើនពន្ធ រហូតទាល់តែទីក្រុងវ៉ាស៊ីនតោនអាចទិញយកកោះ Greenland បាន ។ មេដឹកនាំអាមេរិករូបនេះបានបង្ហោះសារលើវេទិកា Truth Social កាលពីសប្តាហ៍មុនថា ពន្ធនាំចូលបន្ថែម ១០ភាគរយទៀត នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែកុម្ភៈ លើទំនិញនាំចូលពីប្រទេសសម្ព័ន្ធមិត្តអឺរ៉ុបចំនួន៨ រួមមានដាណឺម៉ាក ន័រវេស ស៊ុយអែត បារាំង អាល្លឺម៉ង់ ហូឡង់ ហ្វាំងឡង់ និងអង់គ្លេស ។ លោកថា បូករួមទាំងការដំឡើងពន្ធថ្មីនេះ វានឹងកើនឡើងដល់ ២៥ភាគរយ គិតចាប់ពីថ្ងៃទី១ ខែមិថុនាតទៅ ហើយអត្រាពន្ធនេះ នឹងបន្តមានសុពលភាពរហូតកិច្ចព្រមព្រៀងមួយត្រូវបានសម្រេច នោះគឺអាមេរិកអាចទិញយកកោះ Greenland បាន ។ បើតាមការអះអាងរបស់លោកប្រធានាធិបតី ត្រាំ, កោះ Greenland មានសារៈសំខាន់ខ្លាំង ចំពោះសន្តិសុខជាតិអាមេរិក ដោយសារតែទីតាំងយុទ្ធសាស្ត្រ និងតំបន់រ៉ែដ៏ធំរបស់វា ហើយអាមេរិកក៏មិនបានច្រានចោលជម្រើសយោធា ដើម្បីដណ្តើមយកវានោះទេ ។…
-

អ៊ីរ៉ង់ ថា ស្លាប់មនុស្ស៥ពាន់នាក់ អំឡុងបាតុកម្ម ២០ថ្ងៃ
តេហេរ៉ង់ ៖ មន្ត្រីអ៊ីរ៉ង់ បានប្រាប់សារព័ត៌មាន រយធឺ កាលពីថ្ងៃអាទិត្យថា មនុស្ស ៥,០០០ នាក់បានស្លាប់ ក្នុងបាតុកម្ម ប្រមាណ២០ថ្ងៃមកនេះ។ ប្រភពថា អ្នកបាត់បង់ជីវិត រួមទាំងកងកម្លាំងសន្តិសុខប្រហែល ៥០០នាក់ នៅក្នុងបាតុកម្ម ទូទាំងប្រទេស។ គួរបញ្ជាក់ថា បាតុកម្មដែលផ្ទុះឡើង តាំងពីថ្ងៃទី២៨ ខែធ្នូ គឺជាភាពចលាចលដ៏សាហាវបំផុតចាប់តាំងពីបដិវត្តន៍ឥស្លាមឆ្នាំ១៩៧៩។ មេដឹកនាំកំពូល លោក Ayatollah Ali Khamenei បានទទួលស្គាល់ថា មាន «មនុស្សស្លាប់រាប់ពាន់នាក់» ប៉ុន្តែបានចោទប្រកាន់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលថាជាអ្នករៀបចំអំពើហិង្សានេះ។ ទន្ទឹមនឹងនេះ ស្ថាប័នតុលាការបានបង្ហើបថា ក្រុមបាតុករខ្លះអាចនឹងប្រឈមមុខនឹងទោសប្រហារជីវិត។ អ្នកនាំពាក្យតុលាការ លោក Asghar Jahangir បានព្រមានថា សកម្មភាពមួយចំនួនត្រូវបានចាត់ទុកថា ជាបទល្មើស ដែលត្រូវតែផ្តន្ទាទោសប្រហារជីវិត តាមច្បាប់ឥស្លាម៕ ប្រភព រយធឺ
-

ភ្លើងឆេះព្រៃក៏កំណាចបង្ខំ ឈីលី ប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន
សាន់ត្យាហ្គោ ៖ រដ្ឋាភិបាលឈីលីប្រកាសដាក់រដ្ឋក្នុងភាពអាសន្ន ខណៈដែលភ្លើងឆេះព្រៃកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅនៅភាគខាងត្បូងប្រទេស ដោយវាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់ និងបង្ខំឱ្យប្រជាជនច្រើនជាង ៥០.០០០នាក់ភៀសខ្លួនទៅតំបន់មានសុវត្ថិភាព ។ ប្រធានាធិបតីឈីលី លោក ហ្គាប្រ៊ីអែល បូរីគ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន កាលពីថ្ងៃអាទិត្យម្សិលមិញ នៅក្នុងតំបន់ភាគខាងត្បូងចំនួនពីរ ជាកន្លែងដែលភ្លើងឆេះព្រៃដ៏កំណាច បង្ខំឱ្យមនុស្សប្រហែល ២០.០០០នាក់ចាកចោលទ្រព្យសម្បត្តិ និងផ្ទះសម្បែងរបស់ពួកគេទៅជ្រកកោននៅទីសុវត្ថិភាព ។ គិតមកទល់ពេលនេះ ក្រុមពន្លត់អគ្គីភ័យកំពុងដុតដៃដុតជើងប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃចំនួន ១៩កន្លែងនៅទូទាំងប្រទេស ដែលក្នុងនោះមាន ១២កន្លែងស្ថិតនៅក្នុងតំបន់ នូប៊ល និង ប៊ីយ៉ូប៊ីយ៉ូ ភាគខាងត្បូងនៃរដ្ឋធានីសាន់ត្យាហ្គោ ។ គួរបញ្ជាក់ថា ភ្លើងឆេះព្រៃបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ភាគខាងត្បូងប្រទេសឈីលី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។ ជាក់ស្តែង ក្នុងខែកុម្ភៈ ឆ្នាំ២០២៤ អគ្គិភ័យជាច្រើនបានកើតឡើងក្នុងពេលដំណាលគ្នានៅជិតទីក្រុង វីណា ឌែល ម៉ា ភាគពាយ័ព្យនៃទីក្រុងសាន់ត្យាហ្គោ ។ ហើយជាលទ្ធផលនោះ មនុស្សប្រមាណ ១៣៨នាក់បានស្លាប់ ខណៈដែលអាជ្ញាធរក៏បានរាយការណ៍ដែរថា អ្នកស្រុកប្រហែល ១៦,០០០នាក់បានរងផលប៉ះពាល់ ដោយអគ្គីភ័យទាំងនោះ ៕ ប្រភព ៖ AFP
-

លោក ត្រាំ ថា ការបន្តតំណែងក្រុមប្រឹក្សាសន្តិភាពហ្គាហ្សា នឹងចំណាយ ១ ពាន់លានដុល្លារ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់ឱ្យប្រទេសនានាចំណាយយ៉ាងហោចណាស់ ១ ពាន់លានដុល្លារ ដើម្បីបន្តជាសមាជិកក្នុង «ក្រុមប្រឹក្សាសន្តិភាព» តំបន់ហ្គាហ្សា លើសពីដែនកំណត់រយៈពេល ៣ឆ្នាំ ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីសេតវិមាន បានចាប់ផ្តើមដំណាក់កាលទីពីរ នៃគំនិតផ្តួចផ្តើមសន្តិភាព ដែលគាំទ្រដោយអាមេរិក សម្រាប់តំបន់ហ្គាហ្សា កាលពីសប្តាហ៍មុន ហើយបានបង្កើតនូវអ្វីដែលខ្លួនហៅថា «ក្រុមប្រឹក្សាសន្តិភាព» ដើម្បីត្រួតពិនិត្យការកសាងឡើងវិញនូវតំបន់ប៉ាឡេស្ទីនមួយនេះ ។ ក្រៅពីការប្រកាសលើការចំណាយបន្តសមាជិកភាព សេតវិមានក៏បានផ្ញើលិខិតដែលគូសបញ្ជាក់អំពីរចនាសម្ព័ន្ធ និងលក្ខខណ្ឌសមាជិកភាពរបស់ក្រុមប្រឹក្សាសន្តិភាព ជាមួយនឹងការអញ្ជើញទៅកាន់មេដឹកនាំពិភពលោករាប់សិបនាក់ផងដែរ ក្នុងបំណងស្នើសុំឱ្យពួកគេចូលរួមជាមួយក្រុមប្រឹក្សានេះ ។ យោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ, ក្រុមមេដឹកនាំដែលត្រូវបានអញ្ជើញឱ្យចូលរួមក្នុងក្រុមប្រឹក្សានេះ រួមមានប្រធានាធិបតីតួកគី នាយករដ្ឋមន្ត្រីកាណាដា ប្រធានាធិបតីប្រេស៊ីល និងប្រធានាធិបតីអាហ្សង់ទីនជាដើម ។ នេះបើតាមសារព័ត៌មាន RT, នៅពេលដែលដំណាក់កាលទីពីរនៃបទឈប់បាញ់ហ្គាហ្សាចាប់ផ្តើម លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអំពាវនាវសាជាថ្មីឱ្យមានការដកកងជីវពលរបស់ក្រុមហាម៉ាស់ចេញពីតំបន់នេះទាំងស្រុង ហើយផ្ទេរអំណាចទៅឱ្យគណៈកម្មាធិការជាតិ សម្រាប់ការគ្រប់គ្រងតំបន់ហ្គាហ្សា (NCAG) ដែលទើបបង្កើតថ្មីវិញ ៕ ប្រភព ៖ RT
-

ឥណ្ឌាពិន័យ IndiGo ២.៤លានដុល្លារ ជុំវិញការលុបចោលជើងហោះហើរ
ញូវ ដេល្លី ៖ និយតករអាកាសចរណ៍ស៊ីវិលឥណ្ឌា កាលពីថ្ងៃសៅរ៍ បានពិន័យជាប្រាក់ ចំនួន ២លាន៤៥ម៉ឺនដុល្លារអាមេរិក លើក្រុមហ៊ុនអាកាសចរណ៍ IndiGo ជុំវិញការលុបចោលជើងហោះហើរដ៏ច្រើន។ ការពិន័យនេះ ធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងផែនការរៀបចំមិនល្អ ដែលនាំឲ្យជើងហោះហើរក្នុងស្រុក ជាង៤ពាន់ជើង ដែលភាគច្រើន ត្រូវបានលុបចោល ឬ ពន្យារពេលជាងមួយសប្តាហ៍ នៅទូទាំងប្រទេស ដោយបានជាប់គាំងអ្នកដំណើរ រាប់រយពាន់នាក់ កាលពីធ្នូ។ ក្រុមហ៊ុនអាកាសចរណ៍ឯកជនមួយនេះ បានទទួលស្គាល់ ពីការវិនិច្ឆ័យខុស និងចន្លោះប្រហោងនៃផែនការ ក្នុងការសម្របខ្លួនទៅនឹងគោលនយោបាយថ្មី នៃ ការសម្រាក ពីសំណាក់អ្នកបើកបរ។ បញ្ហានេះ កើតឡើង ចំពេលដែល IndiGo មានពេលពីរឆ្នាំ ដើម្បីរៀបចំសម្រាប់ច្បាប់ថ្មី ដែលមានគោលបំណង ផ្តល់ឱ្យអ្នកបើកយន្តហោះ មានពេលសម្រាកបន្ថែម នៅចន្លោះជើងហោះហើរ ដើម្បីបង្កើនសុវត្ថិភាពអ្នកដំណើរ។ មិនមានការឆ្លើយតបភ្លាមៗ ពី IndiGo ចំពោះការផាកពិន័យនោះទេ។ ក្រុមហ៊ុន IndiGo ដែលគ្រប់គ្រង ៦០ ភាគរយ នៃទីផ្សារក្នុងស្រុក របស់ប្រទេសឥណ្ឌា ធ្វើប្រតិបត្តិការជើងហោះហើរ…
-

មនុស្សរាប់ពាន់នាក់ដើរដង្ហែនៅបារាំង គាំទ្រក្រុមបាតុករអ៊ីរ៉ង់
តេហេរ៉ង់ ៖ មនុស្សរាប់ពាន់នាក់បានដើរដង្ហែក្បួននៅបារាំង កាលពីថ្ងៃសៅរ៍ ដើម្បីបង្ហាញការគាំទ្រដល់បាតុករ ក្នុងប្រទេសអ៊ីរ៉ង់ ដែលប្រថុយជីវិតរបស់ពួកគេ ទាមទារឱ្យបញ្ចប់ការគ្រប់គ្រង របស់មេដឹកនាំបច្ចុប្បន្ន។ នៅទីក្រុងប៉ារីស, បាតុករ ខ្លះ ស្រែកថា «ស្លាប់ទៅ Khamenei» ដោយសំដៅលើមេដឹកនាំកំពូល អាយុ ៨៦ ឆ្នាំ គឺលោក Ayatollah Ali Khamenei ។ បាតុករ Galia ជាស្ត្រីអាយុ ៣៦ឆ្នាំ ដែលមិនបានប្រាប់ពីនាមត្រកូល ដើម្បីការពារគ្រួសាររបស់ខ្លួន, បាននិយាយថា នាងមានអារម្មណ៍ថា មានសង្ឃឹម ទោះបីជា ការគាបសង្កត់ ការធ្វើទារុណកម្ម ការភ័យខ្លាច ការប្រហារជីវិត នាពេលខាងមុខ នៅក្នុងប្រទេសអ៊ីរ៉ង់។ នាងរៀបរាប់ថា «រាល់ដង ខ្ញុំប្រាប់ខ្លួនឯងថា ការធ្វើបែបនេះ មនុស្សនឹងមានសេរីភាព..ប្រហែលជាមិនមែនពេលនេះទេ ប៉ុន្តែ ពេលវេលា នឹងមកដល់»។ Amir ដែលជានិស្សិត ជនជាតិអ៊ីរ៉ង់ អាយុ២៣ឆ្នាំ ដែលមិនចង់បញ្ចេញនាមត្រកូល បាននិយាយថា លោកចង់បានសេរីភាព។…