Category: ព័ត៌មានជាតិ​

  • អបអរសាទរខួបលើកទី៩ “ចាប៉ីដងវែង” បានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    អបអរសាទរខួបលើកទី៩ “ចាប៉ីដងវែង” បានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

    ចាប៉ីដងវែង គឺជាឧបករណ៍តន្ត្រីដ៏ចំណាស់ដែលគេយកទៅប្រគំក្នុងវង់ភ្លេងអារក្ស វង់ភ្លេងការបុរាណ និងវង់ភ្លេងមហោរី ជាពិសេស ចម្រៀងចាប៉ី ដែលជាទូទៅគេច្រៀងរៀបរាប់អំពីរឿងបុរាណ ឬរឿងអប់រំខ្លីៗ ដល់ប្រជាជនពីគុណធម៌ និងវប្បធម៌ជាដើមនោះ គឺជាសិល្បៈដ៏មានប្រជាប្រិយភាពមួយក្នុងសង្គមកម្ពុជា។ (៣០ វិច្ឆិកា ២០១៦ – ៣០ វិច្ឆិកា ២០២៥)

  • កូនទោចម្កុដ ជាទូទៅនឹងផ្តាច់ដោះពីមេនៅពេលអាយុ ១៨ ខែ និងរស់នៅជាមួយមេរបស់វារហូតដល់អាយុ៥ ទៅ ៨ឆ្នាំ

    កូនទោចម្កុដ ជាទូទៅនឹងផ្តាច់ដោះពីមេនៅពេលអាយុ ១៨ ខែ និងរស់នៅជាមួយមេរបស់វារហូតដល់អាយុ៥ ទៅ ៨ឆ្នាំ

    (ភ្នំពេញ)៖ កូនសត្វទោចម្កុដ និងកូនសត្វទោចដទៃ​ទៀត​ត្រូវ​បានគេដឹងថារស់នៅជាមួយមេបារបស់ពួក​វា​រហូតដល់អាយុ ៥ ទៅ ៨ឆ្នាំ ថ្វីបើពួកវានឹងផ្តាច់ដោះពី​មេ​របស់វា​នៅអាយុប្រហែលជា ១៨ ខែក៏ដោយ។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានឱ្យដឹងថា៖ ក្រោយផ្តាច់ដោះទោច វាចាប់ផ្តើមនៅ​គម្លាតឆ្ងាយពីមេរបស់វាក្នុងរយៈពេលយូរៗបន្តិច ដើម្បី​អភិវឌ្ឍន៍ជំនាញសំខាន់ៗក្នុងការចាប់តោងឡើង និង​ស្វែងរកចំណី។ ទោចម្កុដមានរោមពណ៌ខុសៗ​គ្នាអាស្រ័យទៅលើភេទ​របស់​ពួកវា ប៉ុន្តែពណ៌នេះឈប់ប្រែប្រួលនៅពេល​សត្វធំ​ពេញវ័យ ដូច្នេះហើយពេលនេះពួកយើងមិនទាន់ដឹង​នូវ​ភេទរបស់កូននេះនៅឡើយទេ រហូតដល់អាយុយ៉ាងតិច​ចាប់ពី ៤ ឆ្នាំឡើងទៅទើបដឹង។ ក្រៅពីនេះទោចម្កុដ ងាយស្រួលចំណាំ ដោយក្នុងនេះ​មិនថា ទោចញី ឬទោចឈ្មោល គេអាចធ្វើការ សម្គាល់​ត្រង់ទោចញីមានពណ៌ស និងមាន កាតឹបក្បាល និង​ទ្រូង​មានពណ៌ខ្មៅ ។ រីឯទោចឈ្មោលមានពណ៌ខ្មៅ នៅ​ពេលវាមានអាយុ ៣ទៅ៤ឆ្នាំ លើកលែងតែដៃជើង និ​ង​រោមជុំវិញ ប្រដាប់បន្តពូជមានពណ៌ស ។ ផ្ទៃមុខទោចញី និងឈ្មោលមានពណ៌ខ្មៅនិងមានរោមពណ៌សដុះព័ទ្ធជុំវិញមុខរហូតដល់ត្រចៀកដូចគ្នា ។ ចំណែកកូនទើបកើតមានពណ៌ប្រផេះស្រាល នៅពេល​វាអាយុ ៤ ឬ៥ ខែ មានដុះចេញនូវដុំខ្មៅពីរដុំ​ដែលមួយ​ដុំលើក្បាលរាងដូចម្កុដ និងដុំមួយទៀតនៅលើទ្រូង ។ ទោចញីប្រែពណ៌នៅពេលវាមានអាយុ ២ ឬ៣ ឆ្នាំ…

  • ទឹកជំនន់បន្តសម្លាប់ថៃ កើនដល់ជាង១៦០នាក់ហើយ

    ទឹកជំនន់បន្តសម្លាប់ថៃ កើនដល់ជាង១៦០នាក់ហើយ

    បាងកក ៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសថៃ បានហក់ឡើងដល់ ជាង១៦០ នាក់ហើយ គិតត្រឹមថ្ងៃសៅរ៍។ រដ្ឋាភិបាលថៃ បាននិយាយ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ថា ទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃបានសម្លាប់មនុស្សជាង១៦០នាក់ ដោយភាគច្រើន មាននៅក្នុងខេត្តមួយ ក្នុងចំណោមបណ្តាខេត្ត ជាប់ព្រំដែនជាមួយប្រទេសម៉ាឡេស៊ី។ អ្នកនាំពាក្យរដ្ឋាភិបាល លោក Siripong Angkasakulkiat បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយថា «ចំនួនអ្នកស្លាប់សរុប នៅទូទាំងខេត្តទាំង៧ មានចំនួន ១៦២នាក់ រួមទាំងស្លាប់មនុស្ស ១២៦នាក់ នៅក្នុងខេត្ត Songkhla តែមួយ»។ ទឹកជំនន់ស្លាប់មនុស្សនៅថៃ កើតមានឡើង សឹងតែរៀងរាល់ឆ្នាំ បន្តរហូតមកដល់ ឆ្នាំ២០២៥ នេះ។ ក្នុងនោះ កាលពីឆ្នាំ២០២១ ធ្លាប់បានផ្តាច់យកជីវិតមនុស្ស នៅថៃ ជាង៥០០នាក់ និង បំផ្លាញផ្ទះសម្បែង អស់រាប់លានខ្នង និង ផលដំណាំយ៉ាងតំណំ។ យ៉ាងណា ទឹកជំនន់ចុងក្រោយនេះគឺគ្រោះមហន្តរាយទឹកជំនន់ដ៏អាក្រក់ មិនធ្លាប់មាន ក្នុងរយៈពេល ៣០០ឆ្នាំ។ លោក អនុទីន…

  • លោក គីម ប្តេជ្ញាពង្រឹងទ័ពអាកាសកូរ៉េខាងជើង កុំឲ្យសត្រូវជិតខាងមើលស្រាល

    លោក គីម ប្តេជ្ញាពង្រឹងទ័ពអាកាសកូរ៉េខាងជើង កុំឲ្យសត្រូវជិតខាងមើលស្រាល

    ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសប្តេជ្ញាថា នឹងពង្រឹងយុទ្ធសាស្ត្រ សម្រាប់កងទ័ពអាកាស របស់ប្រទេស កុំឲ្យសត្រូវជិតខាងមើលស្រាល។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA កូរ៉េខាងជើង ដែលបានចេញផ្សាយ នៅថ្ងៃអាទិត្យនេះ, មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រកាសថា កងកម្លាំងអាកាសរបស់ប្រទេសនេះ នឹងត្រូវបានបំពាក់ដោយទ្រព្យសម្បត្តិយោធាយុទ្ធសាស្ត្រថ្មី និង ត្រូវប្រគល់ឱ្យ នូវកាតព្វកិច្ចដ៏សំខាន់ថ្មីមួយ។ លោក Kim បានធ្វើសេចក្តីប្រកាសបែបនេះ នៅក្នុងព្រឹត្តិការណ៍មួយ ដើម្បីប្រារព្ធខួបលើកទី ៨០ នៃកងទ័ពអាកាសកូរ៉េខាងជើង កាលពីថ្ងៃសុក្រ។ លោកបានបន្ថែមថា «កងទ័ពអាកាស គួរតែវាយបក និងគ្រប់គ្រងយ៉ាងម៉ឺងម៉ាត់ នូវរាល់សកម្មភាពចារកម្ម និងការបង្កហេតុខាងយោធា ដែលអាចកើតមាន បង្កឡើងដោយសត្រូវ»។ គួរបញ្ជាក់ថា ក្រុងព្យុងយ៉ាង មិនបានឆ្លើយតបនឹងការផ្តល់ជូនដោយកូរ៉េខាងត្បូង សម្រាប់ការចរចា ក្នុងគោលបំណងជៀសវាងការប៉ះទង្គិចដោយចៃដន្យខាងយោធា នៅតាមបណ្តោយព្រំដែនរួម របស់ប្រទេសទាំងពីរ។ នៅក្នុងខែវិច្ឆិកា នេះ ទីក្រុងសេអ៊ូលបានស្នើឱ្យភាគីទាំងពីរ ធ្វើកិច្ចចរចាផ្នែកយោធា ដើម្បីពិភាក្សាអំពីអ្វីដែលគេហៅថា «បន្ទាត់កំណត់ព្រំដែនយោធា»…

  • [UPDATE] រដ្ឋាភិបាលនិយាយថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសថៃ កើនឡើងដល់ ១៦២នាក់

    [UPDATE] រដ្ឋាភិបាលនិយាយថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅប្រទេសថៃ កើនឡើងដល់ ១៦២នាក់

    អ្នកនាំពាក្យរដ្ឋាភិបាល លោក Siripong Angkasakulkiat បាននិយាយនៅថ្ងៃសៅរ៍នេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានកើនឡើងដល់ ១៦២នាក់ ដែលកើនឡើងពីចំនួនអ្នកស្លាប់មុន ១៤៥នាក់។

  • លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយមេធំវេណេស៊ុយអេឡា

    លោក ត្រាំ ជជែកតាមទូរស័ព្ទជាមួយមេធំវេណេស៊ុយអេឡា

    បរទេស ៖ មេដឹកនាំអាមេរិក លោក ត្រាំ និង លោក ម៉ាឌូរ៉ូ ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡា បានជួបសន្ទនាតាមទូរស័ព្ទជាមួយគ្នាដោយសម្ងាត់ នេះបើតាមកាសែតអាមេរិក និងចេញផ្សាយបន្ត ដោយសារព័ត៌មានរុស្ស៊ី នៅថ្ងៃសៅរ៍នេះ។ សារព័ត៌មានអាមេរិក New York Times បានរាយការណ៍ កាលពីថ្ងៃសុក្រ ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ ជាមួយលោក Nicolas Maduro តាំងពីចុងសប្តាហ៍មុន។ ជាការពិភាក្សា ចំពេលមានភាពតានតឹង កាន់តែខ្លាំងឡើង រវាងប្រទេសទាំងពីរ។ លោក Trump បានចោទប្រកាន់ លោក Maduro ថា បានដឹកនាំក្រុម Cartel de los Soles ដែលសហរដ្ឋអាមេរិកបានកំណត់ថា ជាក្រុមភេរវករ។ ប៉ុន្តែ ក្រសួងការបរទេសវ៉េណេស៊ុយអេឡាបានច្រានចោលការចោទប្រកាន់នេះ ហើយអះអាងថា គឺជាការភូតកុហក គួរឱ្យអស់សំណើច។ យោងតាមកាសែតនេះ, ការជជែកគ្នាដោយសម្ងាត់ដូច្នេះ អាចជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់លោក…

  • អ៊ីស្រាអែលវាយប្រហារស៊ីរី ស្លាប់មនុស្ស១៣នាក់

    អ៊ីស្រាអែលវាយប្រហារស៊ីរី ស្លាប់មនុស្ស១៣នាក់

    ដាម៉ាស ៖ កងកម្លាំងប្រទេសអ៊ីស្រាអែលបានសម្លាប់មនុស្ស១៣នាក់ ក្នុងប្រតិបត្តិការវាយប្រហារ នៅភាគខាងត្បូងស៊ីរី។ នេះគឺជាការវាយប្រហារដ៏សាហាវបំផុត របស់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីការផ្តួលរំលំ របបដឹកនាំ របស់លោក Bashar al-Assad អតីតប្រធានាធិបតីស៊ីរី កាលពីឆ្នាំមុន។ យ៉ាងណា អ៊ីស្រាអែលបាននិយាយថា ពួកគេបានកំណត់គោលដៅ វាយប្រហារ ទៅលើក្រុមអ៊ិស្លាមនិយម។ ទីភ្នាក់ងារសារព័ត៌មាន SANA ដែលដកស្រង់ពីក្រសួងសុខាភិបាលស៊ីរី បានរាយការណ៍ថា មនុស្ស១៣នាក់ស្លាប់ និង ២៤នាក់ទៀត រងរបួស ក្នុងប្រតិបត្តិការ របស់អ៊ីស្រាអែល។ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសប្រតិបត្តិការនេះថា ជា “ឧក្រិដ្ឋកម្មសង្គ្រាម” ហើយបានចោទប្រកាន់អ៊ីស្រាអែលថា ចង់បញ្ឆេះជម្លោះក្នុងតំបន់។ អ្នកស្រុក ដែលរងរបួស ឈ្មោះ Iyad Taher បានប្រាប់ AFP នៅឯមន្ទីរពេទ្យ al-Mouwassat ថា «យើងបានដេកលក់ តែ ក៏បានភ្ញាក់ពីគេង នៅម៉ោងបីព្រឹក ដោយសារការបាញ់ប្រហារ»។ ប្រភពបន្តថា «ពួកយើងបានចេញទៅខាងក្រៅ ដើម្បីមើលអ្វី ដែលកំពុងកើតឡើង ស្រាប់តែបានឃើញកងទ័ពអ៊ីស្រាអែល…

  • ស៊ុយអែតពាក់ព័ន្ធនឹងការជួញដូរអាវុធជាមួយមីយ៉ាន់ម៉ា

    ស៊ុយអែតពាក់ព័ន្ធនឹងការជួញដូរអាវុធជាមួយមីយ៉ាន់ម៉ា

    ណៃពិដោ ៖ អង្គការក្រៅរដ្ឋាភិបាល ចំនួនបី បាននិយាយ កាលពីថ្ងៃសុក្រថា ប្រទេសស៊ុយអែតបានរងការរិះគន់ពីការជាប់ពាក់ព័ន្ធនឹងអាជីវកម្មជួញដូរអាវុធ ជាមួយមេដឹកនាំយោធារបស់ប្រទេសមីយ៉ាន់ម៉ា។ គណៈកម្មាធិការស៊ុយអែតសម្រាប់ភូមា, ទីភ្នាក់ងារយុត្តិធម៌សម្រាប់មីយ៉ាន់ម៉ា និង មគ្គុទ្ទេសក៍ ហិរញ្ញវត្ថុយុត្តិធម៌ បាននិយាយថា មូលនិធិសោធននិវត្តន៍របស់ស៊ុយអ៊ែត ហៅកាត់ AP7 ជាប្រាក់របស់ជនជាតិស៊ុយអែត ៦លាននាក់ ដែលបានវិនិយោគ ទៅក្នុងក្រុមហ៊ុនចំនួន ១២ ហើយ មានខ្លះ វិនិយោគលើការលក់អាវុធ ឬ ធ្វើអាជីវកម្ម ជាមួយយោធាមីយ៉ាន់ម៉ា។ អ្នកនាំពាក្យ មូលនិធិសោធននិវត្តន៍ AP7 លោក Johan Floren បាននិយាយថា នឹងពិនិត្យឡើងវិញ ក្នុងរយៈពេលប្រហែល ពីរសប្តាហ៍ ហើយ ក្រុមហ៊ុនខ្លះ អាចនឹងត្រូវបានដកចេញ ពីផលប័ត្រវិនិយោគរបស់ AP7 ។ យោធាមីយ៉ាន់ម៉ា បានដណ្តើមអំណាច តាមរយៈរដ្ឋប្រហារ ឆ្នាំ២០២១ ដែលបង្កឱ្យមានសង្រ្គាមស៊ីវិល។ ស៊ុយអ៊ែត គឺជាប្រទេស ដែលល្បីខាងជួញដូរអាវុធ និងរងការរិះគន់ពីអន្តរជាតិ ជុំវិញការលក់សព្វាវុធ ឲ្យប្រទេសផ្សេងៗ…

  • ហេសបូឡាប្រកាសប្រើសិទ្ធិ វាយប្រហារអ៊ីស្រាអែល

    ហេសបូឡាប្រកាសប្រើសិទ្ធិ វាយប្រហារអ៊ីស្រាអែល

    បេរូត ៖ ពួកប្រដាប់អាវុធហេសបូឡា នៅប្រទេសលីបង់ បានប្រកាសថា ខ្លួនមានសិទ្ធិវាយប្រហារលើអ៊ីស្រាអែល ឆ្លើយតបចំពោះការណ៍ដែលអ៊ីស្រាអែល ទើបបានវាយ សម្លាប់មេទ័ព របស់ខ្លួន។ លោក Naim Qassem មេដឹកនាំក្រុម Hezbollah បានអះអាង កាលពីថ្ងៃសុក្រថា ក្រុមនេះមានសិទ្ធិឆ្លើយតប ទៅនឹងការធ្វើឃាតមេយោធាកំពូលរបស់ខ្លួន អំឡុងការវាយប្រហារមួយ របស់អ៊ីស្រាអែល នៅជាយក្រុងភាគខាងត្បូង នៃ ទីក្រុង Beirut កាលពីប៉ុន្មានថ្ងៃមុន។ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍ លោកបានហៅការសម្លាប់លោក Haytham Ali Tabtabai ថា «ជាការឈ្លានពាន និង ជាឧក្រិដ្ឋកម្មដ៏សាហាវ» ដោយបន្ថែមថា ក្រុមរបស់លោកមាន «សិទ្ធិក្នុងការឆ្លើយតប ហើយនឹងត្រូវណត់ពេលវេលា សម្រាប់ធ្វើរឿងនោះ» ។ លោក Qassem បានទទូចថា ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ បានគោរពបទឈប់បាញ់ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលព្យាយាមបញ្ចប់អរិភាព រយៈពេលមួយឆ្នាំ ជាមួយនឹងអ៊ីស្រាអែល ហើយ បានអំពាវនាវឱ្យបញ្ចប់ការវាយប្រហាររបស់អ៊ីស្រាអែល មកលើប្រទេសនេះ…

  • លោក ត្រាំ គំរាមផ្អាកទទួលយកជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសលោកទី៣ ជាអចិន្ត្រៃយ៍

    លោក ត្រាំ គំរាមផ្អាកទទួលយកជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសលោកទី៣ ជាអចិន្ត្រៃយ៍

    វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសក្តែងៗថា រដ្ឋបាលរបស់គាត់នឹងផ្អាកទទួលយកជនអន្តោប្រវេសន៍មកពីបណ្ដាប្រទេសលោកទី៣ជាអចិន្ត្រៃយ៍។ ពាក្យប្រទេសលោកទី៣ ជាទូទៅសំដៅលើក្រុមប្រទេសដែលខឿនសេដ្ឋកិច្ចនៅមានភាពអន់ថយនៅឡើយ។ បើតាម The straits times, ការប្រកាសបែបនេះរបស់លោកប្រធានាធិបតី Trump ធ្វើឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីជនអន្តោប្រវេសន៍អាហ្វហ្គានីស្ថាន បានបាញ់ប្រហារលើទាហានឆ្មាំជាំតិអាមេរិកចំនួន ២នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន ក្នុងនោះមានម្នាក់បាត់បង់ជីវិត។ មេដឹកនាំអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ បានប្រាប់មូលហេតុលើបណ្តាញសង្គម Truth Social ថា លោកនឹងផ្អាកទទួលយកជនអន្តោប្រវេសន៍មកពីប្រទេសលោកទី៣ទាំងអស់ជាអចិន្ត្រៃយ៍ គឺក្នុងគោលបំណងអនុញ្ញាតឱ្យប្រព័ន្ធអន្តោប្រវេសន៍អាមេរិកស្តារឡើងវិញឱ្យបានពេញលេញ។ យោងតាម Channel News Asia, លោកប្រធានាធិបតី Trump ក៏បានគំរាមលុបចោលវិញនូវការទទួលយកមនុស្សរាប់លាននាក់ កាលពីអំឡុងអាណត្តិអតីតលោកប្រធានាធិបតី Joe Biden ផងដែរ ហើយបណ្តេញជនអន្តោប្រវេសន៍នានា ដែលមិនចូលរួមចំណែកបម្រើជាប្រយោជន៍សម្រាប់សហរដ្ឋអាមេរិក។ បន្ថែមលើនេះ លោកប្រធានាធិបតី Trump ក៏បានព្រមានបញ្ចប់កម្មវិធីផ្តល់អត្ថប្រយោជន៍ និងឧបត្ថម្ភធនទាំងអស់របស់សហព័ន្ធ សម្រាប់អ្នកដែលមិនមែនជាជនជាតិអាមេរិក ហើយបណ្តេញជនបរទេសទាំងឡាយណា ដែលជាហានិភ័យសន្តិសុខ ឬមិនចុះសម្រុងជាមួយអរិយធម៌លោកខាងលិច។ ការព្រមានធ្ងន់ៗរបស់មេដឹកនាំអាមេរិករូបនេះ បានបង្ហាញពីការកើនឡើងថ្មីមួយទៀត នៃគោលនយោបាយប្រឆាំងអន្តោប្រវេសន៍នៅក្នុងអាណត្តិទី២ របស់លោកប្រធានាធិបតី Trump ដែលគ្របដណ្តប់ដោយយុទ្ធនាការចាប់ខ្លួន…