Category: ព័ត៌មានជាតិ
-

ប៉ូឡូញចាប់ដៃអ៊ុយក្រែនអភិវឌ្ឍន៍ប្រព័ន្ធប្រឆាំងដ្រូន ក្នុងពេលតានតឹងជាមួយរុស្ស៊ី
វ៉ាសូវី ៖ ប្រទេស ប៉ូឡូញ បានប្តេជ្ញាសហការ ជាមួយអ៊ុយក្រែន លើការអភិវឌ្ឍប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក ក្នុងពេលមានភាពតានតឹង ជាមួយរុស្ស៊ី។ នាយករដ្ឋមន្ត្រី ប៉ូឡូញ លោក Donald Tusk មានប្រសាសន៍ កាលពីថ្ងៃទី១១ ខែកញ្ញា ថា ប្រទេសប៉ូឡូញ នឹងសហការ ជាមួយអ៊ុយក្រែន លើប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក បន្ទាប់ពីការចោទប្រកាន់ របស់ទីក្រុងវ៉ាសូវី ថា ទីក្រុងម៉ូស្គូ បានបើកការវាយឆ្មក់ ដោយយន្តហោះគ្មានមនុស្សបើក នៅលើទឹកដី របស់ខ្លួន។ លោកTusk បន្ថែមថា «ប្រព័ន្ធរបស់អ៊ុយក្រែន គឺល្អបំផុត នៅក្នុងវិស័យនេះ»។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានព្រមាន កាលពីថ្ងៃពុធថា ការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើក បានបង្ហាញពីការកើនឡើងនៃភាពតានតឹង ដែលមិនធ្លាប់មានពីមុនមក ជាមួយរុស្ស៊ី។ លោក Tusk បានអំពាវនាវ ឲ្យមានកិច្ចប្រជុំ របស់អង្គការ NATO ដោយលើកយក មាត្រាទី៤ នៃសម្ព័ន្ធយោធាអន្តរជាតិ ទាំងនេះ…
-

បារាំងបញ្ជូនយន្តហោះចម្បាំងទៅការពារប៉ូឡូញ បន្ទាប់ពីរុស្ស៊ីបំពានដែនអាកាស
ប៉ារីស៖ បារាំងបានសម្រេចបញ្ជូនយន្តហោះចម្បាំង Rafale ចំនួន៣គ្រឿង ទៅការពារប្រទេសប៉ូឡូញ បន្ទាប់ពីប៉ូឡូញ បានចោទថា រុស្ស៊ី បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ចូលទៅបំពានលើដែនអាកាស របស់ខ្លួន។ លោកប្រធានាធិបតី Emmanuel Macron បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញាថា ការដាក់ពង្រាយនេះ មានគោលបំណងការពារ «ផ្នែកខាងកើតរបស់អឺរ៉ុប» ជាមួយនឹងសម្ព័ន្ធមិត្ត ណាតូ ហើយ ក៏ធ្វើឡើង បន្ទាប់ពីមានការលុកលុយ ពីសំណាក់យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី ដែលហោះចូលដែនអាកាស របស់ប៉ូឡូញ។ លោក Macron ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូត ជាអន្តរជាតិ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី លើអ៊ុយក្រែន បានសង្កត់ធ្ងន់ថា «យើងនឹងមិនចុះចាញ់នឹងការបំភិតបំភ័យ របស់រុស្ស៊ីទេ» ។ លោក Macron បានអះអាងទៀតថា លោកបានប្រាប់ដំណឹងនេះ ទៅកាន់ នាយករដ្ឋមន្រ្តីប៉ូឡូញ រួចហើយ ហើយក៏បានពិភាក្សារឿងនេះ ជាមួយអគ្គលេខាធិការអង្គការណាតូ និង នាយករដ្ឋមន្ត្រីអង់គ្លេស ដែលពាក់ព័ន្ធនឹងការ ការពារផ្នែកខាងកើត របស់ប្រទេសប៉ូឡូញ ផងដែរ។…
-

នាយករដ្ឋមន្ត្រីកាតាហោះទៅជួបលោក ត្រាំ ក្រោយអ៊ីស្រាអែលវាយក្រុងដូហា
ដូហា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងទទួលជួបជាមួយនាយករដ្ឋមន្ត្រីកាតា បន្ទាប់ពីរដ្ឋធានីដូហា របស់ប្រទេសមួយនេះ ត្រូវបានអ៊ីស្រាអែលវាយប្រហារ ដ៏ភ្ញាក់ផ្អើល។ សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្ត្រីកាតា នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើក្រុមហាម៉ាស់ នៅប្រទេសកាតា។ លោក Trump និងបេសកជនពិសេស របស់លោក គឺ លោក Steve Witkoff នឹងទទួលទានអាហារពេលល្ងាច ជាមួយនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman Al Thani នេះបើតាមសេចក្តីថ្លែងការណ៍ខ្លីមួយ របស់សេតវិមាន។ គួររម្លឹកថា មនុស្ស ៦នាក់បានស្លាប់ រួមទាំង កូនប្រុសរបស់កំពូលអ្នកចរចា ក្រុមហាម៉ាស់ និង មន្ត្រីសន្តិសុខកាតាម្នាក់ នៅក្នុងការវាយប្រហារ តាមអាកាស មិនធ្លាប់មាន ពីមុនមក ដែលបានគម្រាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសង្គ្រាម នៅហ្គាហ្សា។…
-

លោក Trump ជំរុញឱ្យឆ្លើយតបដោយសន្តិវិធីចំពោះឃាតកម្មលើលោក Charlie Kirk
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យអ្នកគាំទ្រឆ្លើយតបដោយសន្តិវិធី ចំពោះឃាតកម្មលើអ្នកធ្វើយុទ្ធនាការស្តាំនិយម លោក Charlie Kirk ខណៈឃាតករបានបន្តគេចវេសពីការតាមប្រមាញ់ជាង ២៤ម៉ោងកន្លងទៅនេះ បន្ទាប់ពីការបាញ់ប្រហារ។ លោកប្រធានាធិបតី Trump ដែលភ្លាមៗបន្ទាប់ពីការបាញ់ប្រហារនោះ បានសន្យាទាំងខឹងសម្បារថា នឹងឆ្លើយតបយ៉ាងទូលំទូលាយប្រឆាំងនឹង «ក្រុមឆ្វេងនិយមជ្រុល» ហើយបានប្រាប់អ្នកសារព័ត៌មានថា លោក Kirk គឺជា «អ្នកតស៊ូមតិអហិង្សា»។ ហើយនោះជាវិធីដែលលោកចង់ឱ្យប្រជាជនឆ្លើយតប។ លោក Kirk វ័យ៣១ឆ្នាំ ជាបុគ្គលដ៏លេចធ្លោមួយរូបនៅខាងស្ដាំនិយមគណបក្សសាធារណរដ្ឋ និង ជាអ្នកដែលបានជំរុញឱ្យមានការកើនឡើងនូវការគាំទ្ររបស់យុវជនចំពោះលោកប្រធានាធិបតី Trump ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ពេលកំពុងនិយាយទៅកាន់ហ្វូងមនុស្សយ៉ាងច្រើននៅសាកលវិទ្យាល័យ Utah Valley កាលពីថ្ងៃពុធសប្តាហ៍នេះ។ អាជ្ញាធរនិយាយថា គិតមកទល់ពេលនេះ ខ្មាន់កាំភ្លើងនៅតែមានសេរីភាព។ មន្ត្រីអនុវត្តច្បាប់រដ្ឋ Utah បានបង្ហោះនៅលើបណ្តាញសង្គមថា បច្ចុប្បន្នបញ្ហាឈានមុខជាច្រើនកំពុងត្រូវបានស៊ើបអង្កេត ប៉ុន្តែគ្មានជនសង្ស័យណាម្នាក់ត្រូវបានចាប់បញ្ជូនទៅក្នុងមន្ទីរឃុំឃាំងនៅឡើយទេ។ ភ្នាក់ងារពិសេសរបស់ FBI លោក Robert Bohls បាននិយាយថា យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ដើម្បីស្វែងរកខ្មាន់កាំភ្លើង…
-

រដ្ឋមន្រ្តីប្រៃសណីយ៍៖ ទិន្នន័យពុំមានប្រយោជន៍ទេ ប្រសិនបើពុំមានភាពសុក្រឹត្យ
ភ្នំពេញ៖ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី “អភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ” ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា ទិន្នន័យពុំមានប្រយោជន៍ទេ ប្រសិនបើពុំមានភាពសុក្រឹត្យ ឬប្រើប្រាស់មិនចំគោលដៅ ប៉ុន្តែទិន្នន័យគឺជាប្រភពធនធានមាសសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិនបើយើងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។ សិក្ខាសាលាស្តីពី “អភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ”បានប្រារព្ធបើកកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត Jung Seongho សហប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលកូរ៉េ-កម្ពុជា (DGCC) តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ថ្នាក់ដឹកនាំ ក.ប.ទ. និងតំណាងក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ និងវិស័យឯកជនប្រមាណ ១៣០រូប។ ឯកឧត្តមក្រសួងប្រៃសណីយ បានចាត់ទុកអង្គសិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះថា ជាការផ្តល់ឱកាសដល់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ និងវិស័យឯកជន ចូលរួមចំណែកជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការគិតគូររៀបចំតាក់តែងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការធ្វើអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហសំដៅលើកកម្ពស់ការចែករំលែកទិន្នន័យឱ្យកាន់តែល្អប្រសើរ។ នៅក្នុងឆ្នាំ២០២៥ នេះមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ បានផ្តួចផ្តើម និងជំរុញការរៀបចំសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងរៀបចំថ្នាលទិន្នន័យបើកចំហនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ទិន្នន័យរដ្ឋាភិបាលបើកចំហ ជាឧបករណ៍យ៉ាងសំខាន់សម្រាប់ដោះស្រាយបញ្ហាគោលនយោបាយនានាទាំងក្នុងវិស័យសាធារណៈនិងវិស័យឯកជន។ ការរៀបចំឱ្យមានទិន្នន័យបើកចំហអាចធានាបានថាការទទួលបានទិន្នន័យ ទាន់ពេលវេលា មានភាពពាក់ព័ន្ធ និងមានគុណភាពខ្ពស់ ដើម្បីជំនួយដល់ការស្រាវជ្រាវផ្អែកលើទិន្នន័យ នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ឆ្លើយតបនឹងបញ្ហាប្រឈមនៃសង្គម។ តាមរយៈសន្ទស្សន៍ទិន្នន័យបើកចំហ ទិន្នន័យមានប្រយោជន៍…
-

ប្រហុក ខេត្តសៀមរាប កំពុងត្រូវបានថែរក្សាទាំងរសជាតិ និង គុណភាពសម្រាប់ប្រជែងទីផ្សារដ៏យូរអង្វែង
(សៀមរាប)៖ ក្នុងការថែរក្សានូវអត្ថសញ្ញាណរសជាតិប្រហុករបស់ខេត្តសៀមរាប អ្នក សិប្បកម្ម កែច្នៃ ប្រហុកមិនត្រឹមតែថែរក្សានូវរសជាតិដើមដែលត្រូវបានគេចាត់ទុកថាមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់ប្រើម្ហូបខ្មែរ និង ជាគ្រឿងផ្សំនោះទេ នៅបានបង្កើនគុណភាពសម្រាប់លក់លើទីផ្សារទាំង ក្នុងស្រុក និង បរទេស។ ប្រហុកជាប្រភេទគ្រឿងផ្សំរសជាតិដែលបងប្អូនប្រជាជនខ្មែរយើងនិយមទទួលទាន ជាពិសេសជាជំនួយសម្រាប់ស្ត្រីមេផ្ទះ ឬអ្នកចម្អិនអាហារ ដែលអាច ច្នៃលាយ ជាមួយនឹងមុខម្ហូបផ្សេងៗបានច្រើនមុខ ដើម្បីបង្កើនឱជារសក្នុងម្ហូបអាហារកាន់តែឆ្ងាញ់ពិសា។ លោក យន់ សំណាង ប្រធានសិប្បកម្ម កែច្នៃប្រហុកសៀមរាបសំណាងសុធា ស្ថិតនៅភូមិអរញ្ញ សង្កាត់សៀមរាប ខេត្តសៀមរាប ឱ្យដឹងថា៖ប្រហុកសៀមរាប មានក្លិនឈ្ងុយបែបវត្ថុដែលមានជាតិផ្អែម នៅពេលបើកគម្របកែវ ឬក្រឡប្រហុក មិនធុំ លជាលក្ខណៈពិសេស ក្លិនខ្យល់។ គេអាចសម្គាល់ “ប្រហុកសៀមរាប” បានតាមរយៈក្លិនឈ្ងុយបែបវត្ថុផ្អែមដែលខុសប្លែកពីប្រហុកផ្សេងទៀត។ លោកបានប្រាប់ថា“ប្រហុកសៀមរាប” ដែលជាប្រហុកសាច់ គឺគ្មានវត្តមានឆ្អឹង ព្រុយ ជាយក្រែង (ព្រុយខ្នង) ស្រកា ជុំខ្លាញ់ និងដុំពោះរបស់ត្រីក្នុងសាច់ប្រហុក និងម្យ៉ាងទៀតនៅពេលដាក់ប្រហុកលើបាត ដៃហើយក្តាប់ដៃននោះមិនបណ្តាលឲ្យមុតដៃឡើយ។ ប្រភេទប្រហុកសៀមរាប រួមមានដូចជា៖ប្រហុកសាចត្រីកំភ្លាញ , ប្រហុកសាច់ត្រីរ៉ស,ប្រហុកសាច់ត្រីដៀប ,ប្រហុកឆ្អឹងត្រីកំភ្លាញ, ប្រហុកឆ្អឹងត្រីរៀលជាដើម។ គួរបញ្ជាក់ថា…
-

លោកជំទាវ ចម និម្មល ៖ កម្ពុជាកំពុងប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលស្របទៅតាមចក្ខុវិស័យ
(ភ្នំពេញ)៖ កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាលកាលទី១ និងចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រសាសន៍លើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកវេទិកាពាណិជ្ជកម្មឌីជី ថលកម្ពុជា និងពិព័រណ៍អនឡាញ ដែលបានធ្វើឡើងជាលើកទី២ នៅសាលបុរីកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ “កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល” នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអង្គទូតជាមិត្ត ធុរជនជាតិ អន្តរជាតិ និងវិស័យឯកជនជាច្រើន។ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា វេទិកាពាណិជ្ជកម្ម ឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកនេះ បង្កើតឡើងដើម្បីផ្តល់ការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធនិងចំណេះដឹងផ្នែកឌីជីថល ការផ្សព្វផ្សាយអំពីក្របខ័ណ្ឌគោលនយោបាយ, ការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលកម្ពុជា ដោយការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការពង្រឹងសមត្ថភាពរបស់វិស័យឯកជន ភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងពាណិជ្ជកម្មឌីជីថល និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនឥតឈប់ឈរ ជាពិសេសការលើកកម្ពស់សុវត្ថិភាពប្រព័ន្ធអនឡាញ ព្រមទាំងការលើកកម្ពស់ជំនឿទុកចិត្តរបស់អ្នកប្រើប្រាស់លើពាណិជ្ជកម្មឌីជីថល។ លោកជំទាវរដ្ឋមន្រ្តី បញ្ជាក់ថា ដើម្បីចូលរួមចំណែកកសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តខិតខំធ្វើបរិវត្តកម្មឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់សេវាធារណៈសំខាន់ៗ តាមថ្នាលអនឡាញ/ថ្នាលស្វ័យប្រវត្តិកម្ម ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ…
-

ចិនបញ្ជូននាវាផ្ទុកយន្តហោះទំនើបបំផុតទី ៣ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់
ប៉េកាំង ៖ ប្រទេសចិនបានបញ្ជូននាវាផ្ទុកយន្តហោះទំនើបបំផុតទី ៣ របស់ខ្លួន ដែលមានឈ្មោះថា Fujian ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប ជាផ្នែកមួយនៃការសាកល្បងបើកក្នុងដែនសមុទ្រ ការស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត និងការហាត់សមបេសសកម្មនៅសមុទ្រចិនខាងត្បូង។ កងទ័ពជើងទឹកចិននិយាយថា នាវាផ្ទុកយន្តហោះទី៣ Fujian ថ្មីៗនេះបានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ទៅកាន់ដែនទឹកពាក់ព័ន្ធនៅសមុទ្រចិនខាងត្បូង ដើម្បីធ្វើការសាកល្បងស្រាវជ្រាវវិទ្យាសាស្ត្រ និងបេសកកម្មហ្វឹកហាត់។ កងទ័ពជើងទឹកចិនបន្ថែមថា ការសាកល្បង និងការហ្វឹកហ្វឺនឆ្លងកាត់តំបន់នេះសម្រាប់នាវាផ្ទុកយន្តហោះ Fujian គឺជាការរៀបចំជាប្រចាំនៅក្នុងដំណើរការសាកល្បងមុខងាររបស់នាវាផ្ទុកយន្តហោះនេះ ហើយមិនបានតម្រង់ទិសដាក់គោលដៅជាក់លាក់ណាមួយឡើយ។ ប្រទេសចិនបានជះលុយដល់ទៅរាប់ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មវិស័យយោធារបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលជានិន្នាការមួយនាំឱ្យរដ្ឋាភិបាលមួយចំនួននៅអាស៊ីបូព៌ាមិនសប្បាយចិត្ត បើទោះបីជាទីក្រុងប៉េកាំងបានអះអាងថា គោលបំណងរបស់ខ្លួនគឺដើម្បីសន្តិភាពក៏ដោយ។ បន្ថែមលើនេះ ប្រទេសចិនក៏បានបង្កើនការពង្រីកដ៏ធំនៃកងកម្លាំងជើងទឹករបស់ខ្លួនក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលទីក្រុងប៉េកាំងស្វែងរកការពង្រីកដែនទឹកនៅក្នុងតំបន់ប៉ាស៊ីហ្វិក និងបង្កើនការប្រកួតប្រជែងជាមួយសម្ព័ន្ធភាពដឹកនាំដោយអាមេរិក៕ ប្រភព ៖ AFP
-

ខែក្រោយ តៃវ៉ាន់នឹងទទួលបានយន្តហោះចម្បាំង F-16 ពីអាមេរិក
តៃប៉ិ ៖ ប្រភពយោធាបានឱ្យដឹងថា យន្តហោះចម្បាំង F-16V Block 70 ចំនួនពីរគ្រឿងដំបូង ដែលតៃវ៉ាន់បញ្ជាទិញពីអាមេរិកក្នុងចំណោម ៦៦គ្រឿង ត្រូវបានរំពឹងថា នឹងដឹកមកដល់កោះនេះ ចំថ្ងៃទិវាជាតិ Double Ten ដែលត្រូវនឹងថ្ងៃទី១០ ខែតុលាខាងមុខ។ ប្រភពបានបង្ហើបឱ្យដឹងទៀតថា ក្នុងចំណោមយន្តហោះចម្បាំង F-16V Block 70 ចំនួន ៦៦គ្រឿង ដែលតៃវ៉ាន់បានទិញពីអាមេរិកនោះ ការផលិតបានបញ្ចប់ជាលើកដំបូងកាលពីខែមីនា ហើយចាប់តាំងពីពេលនោះមក យន្តហោះចំនួន ៣គ្រឿងហើយត្រូវបានផលិតរួចរាល់ក្នុងមួយខែ។ ទោះបីជាមានរបាយការណ៍អំពីបញ្ហាម៉ាស៊ីនក៏ដោយ ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយ។ ហើយបន្ទាប់ពីយន្តហោះចម្បាំងទាំងនោះដឹកមកដល់កោះតៃវ៉ាន់ ពួកវានឹងត្រូវឆ្លងកាត់ការហោះហើរសាកល្បងដោយកងទ័ពអាកាសសិន មុននឹងពួកវាក្លាយជាកម្មសិទ្ធិរបស់តៃវ៉ាន់ជាផ្លូវការ។ ឧត្តមសេនីយឯក Lee Ching-jan អគ្គសេនាធិការកងទ័ពអាកាសតៃវ៉ាន់ បាននិយាយកាលពីខែមិថុនាថា ការផ្គត់ផ្គង់យន្តហោះនឹងត្រូវបញ្ចប់តាមកាលវិភាគ។ លោក Lee បានប្រាប់សមាជិកសភាថា លោកមានសុទិដ្ឋិនិយមថា កោះតៃវ៉ាន់នឹងក្លាយជាម្ចាស់យន្តហោះចម្បាំង F-16V ចំនួន ១០គ្រឿងដំបូងនៅត្រឹមដំណាច់ឆ្នាំ ២០២៥នេះ។ គួរកត់សម្គាល់ យន្តហោះចម្បាំង F-16V Block 70 ចំនួន…
-

រុស្ស៊ី និង បេឡារុសធ្វើសមយុទ្ធយោធាជិតព្រំដែនប៉ូឡូញ
មូស្គូ ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា សមយុទ្ធយោធារុស្ស៊ី-បេឡារុស នឹងធ្វើឡើងនៅជិតព្រំដែនប៉ូឡូញ ចាប់ពីថ្ងៃសុក្រស្អែកនេះ ហើយវាគ្មានបំណងមានគោលដៅលើប្រទេសដទៃណាមួយនោះទេ។ សមយុទ្ធយោធារុស្ស៊ី-បេឡារុស មានឈ្មោះថា Zapad 2025 នឹងធ្វើឡើងនៅលើទឹកដីប្រទេសបេឡារុស ចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ ដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ។ លោក Peskov បានគូសបញ្ជាក់ថា សមយុទ្ធតាមគ្រោងទុកទាំងអស់នេះ គ្មានបំណងប្រឆាំងលើនរណាម្នាក់ទេ។ រុស្ស៊ី-បេឡារុសផ្តោតសំខាន់តែទៅលើការបន្តប្រតិបត្តិការយោធា និងធ្វើអន្តរកម្មរវាងសម្ព័ន្ធមិត្តយុទ្ធសាស្រ្តទាំងពីរប៉ុណ្ណោះ ។ ជាមួយគ្នានេះ លោក Peskov បានធ្វើការច្រានចោលសេចក្តីថ្លែងការណ៍របស់ប៉ូឡូញ និងប្រទេសអឺរ៉ុបផ្សេងទៀត ចំពោះការបាញ់ទម្លាក់យន្តហោះដ្រូនរុស្ស៊ីលើប្រទេសប៉ូឡូញ ដែលជារដ្ឋសមាជិកអង្គការណាតូថា គ្មានអ្វីថ្មីនោះទេ ហើយលោកនិយាយថា ទីក្រុងមូស្គូនឹងមិនធ្វើសេចក្តីអត្ថាធិប្បាយបន្ថែមទៀតនោះទេ ជុំវិញស្ថានភាពនេះ។ ទោះបីជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នា ប៉ូឡូញ អ៊ុយក្រែន និងលីទុយអានី បានថ្កោលទោសការឈ្លានពានដោយយន្តហោះដ្រូនរុស្ស៊ីលើដែនអាកាសប៉ូឡូញ ហើយពួកគេចាត់ទុកសកម្មភាពនេះថា ជាការបង្កហេតុដោយចេតនា និងមិនធ្លាប់មានពីមុនមក។ ជាងនេះទៅទៀត នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ប្រទេសប៉ូឡូញបានខិតទៅជិតជម្លោះបើកចំហបំផុតជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី២ ក្រោយរដ្ឋសមាជិកណាតូមួយនេះ…