Category: ព័ត៌មានជាតិ​

  • អង្គការណាតូចាត់វិធានការការពារ ក្រោយរុស្ស៊ីបញ្ជូនដ្រូនឆ្លងចូលទឹកដីប៉ូឡូញ

    អង្គការណាតូចាត់វិធានការការពារ ក្រោយរុស្ស៊ីបញ្ជូនដ្រូនឆ្លងចូលទឹកដីប៉ូឡូញ

    វ៉ាសូវី ៖ សមាជិកអង្គការណាតូជាច្រើនចាប់ផ្តើមរួតរះបញ្ជូនកងទ័ព កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស ដើម្បីការពារផ្នែកខាងកើតរបស់ខ្លួន បន្ទាប់ពីអ្វីដែលប៉ូឡូញហៅថា ការលុកលុយដោយយន្តហោះដ្រូនរបស់រុស្ស៊ីដែលមិនធ្លាប់មានពីមុនមក រំលោភលើដែនអាកាសរបស់ប្រទេសប៉ូឡូញ។ ជាការឆ្លើយតប ហូឡង់ និង ឆេកត្រៀមបញ្ជូនកម្លាំងការពារទៅកាន់ប៉ូឡូញ ខណៈកងពលតូចអាល្លឺម៉ង់នឹងបញ្ជូនទៅការពារលីទុយអានី ស្របពេលដែលរុស្ស៊ីបង្កើនការវាយប្រហារហួសពីទឹកដីអ៊ុយក្រែន។ ទន្ទឹមគ្នា អាល្លឺម៉ង់បាននិយាយថា ខ្លួននឹងពង្រឹងវត្តមានកងកម្លាំងនៅតាមបណ្តោយព្រំដែនភាគខាងកើតរបស់អង្គការណាតូ ហើយចាត់វិធានការលើកកម្ពស់ និងពង្រីកការត្រួតពិនិត្យផ្លូវអាកាសដល់ប្រទេសប៉ូឡូញ។ ចំណែកប្រធានាធិបតីបារាំង លោក Emmanuel Macron ក៏បានប្រកាសដែរថា បារាំងនឹងបញ្ជូនយន្តហោះចម្បាំង Rafale ចំនួន ៣គ្រឿង ដើម្បីជួយការពារដែនអាកាសរបស់ប្រទេសប៉ូឡូញ។ លោកថា បារាំងនឹងរារាំងការបំភិតបំភ័យរបស់រុស្ស៊ី។ ទោះបីជាយន្តហោះដ្រូន និងមីស៊ីលរបស់រុស្សីបានឆ្លងចូលទឹកដីប្រទេសសមាជិកណាតូមួយចំនួនពីមុនមកក៏ដោយ ប៉ុន្តែលើកនេះគឺជាឧប្បត្តិហេតុដ៏ធ្ងន់ធ្ងរបំផុតចាប់តាំងពីរុស្ស៊ីចូលលុកលុយពេញទំហឹងលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ គិតមកទល់ពេលនេះ វិមានក្រឹមឡាំងមិនបានធ្វើការអត្ថាធិប្បាយណាមួយ ដើម្បីឆ្លើយតបការចោទប្រកាន់ដែលថា រុស្ស៊ីមានគោលបំណងបង្កើតចេតនា ដើម្បីបង្កភាពតានតឹងនៅប៉ូឡូញនៅឡើយទេ៕ ប្រភព ៖ BBC

  • FBI បង្ហាញមុខជនសង្ស័យ បាញ់សម្លាប់លោក Charlie Kirk

    FBI បង្ហាញមុខជនសង្ស័យ បាញ់សម្លាប់លោក Charlie Kirk

    វ៉ាស៊ីងតោន ៖ ទីភ្នាក់ងារស៊ើបការណ៍សហព័ន្ធ ហៅកាត់ FBI បានបញ្ចេញរូបថត ជនសង្ស័យបាញ់សម្លាប់សកម្មជនវ័យក្មេងរបស់អាមេរិក លោក Charlie Kirk។ ទីភ្នាក់ងារ FBI បានបង្ហាញ យុវជនម្នាក់ ដែលខ្លួនដាក់ការសង្ស័យខ្ពស់ថា ជាអ្នកបាញ់ប្រហារ។ ជាការបង្ហាញ ស្របពេលដែលពួកគេ កំពុងស៊ើបអង្កេត អំពីករណីការសម្លាប់ អ្នកធ្វើយុទ្ធនាការ ស្តាំនិយម រូបនេះ។ រូបភាព បានបង្ហាញពីបុរសម្នាក់ ពាក់មួកកីឡាប៉េស្បល ពណ៌ខ្មៅ វ៉ែនតាខ្មៅងងឹត និងអ្វីដែលមើលទៅដូចជាខោខូវប៊យ ជាមួយនឹងអាវដៃវែង ហើយ ពាក់អាវធំ ជាមួយនឹងការរចនា ដែលរួមបញ្ចូលទង់ជាតិអាមេរិក។ លោក Charlie Kirk ត្រូវបានគេបាញ់សម្លាប់ ពេលកំពុងថ្លែងទៅកាន់ហ្វូងមនុស្សដ៏ច្រើន នៅសាកលវិទ្យាល័យ Utah Valley កាលពីថ្ងៃពុធ។ សកម្មជនអាមេរិក មានទំនាក់ទំនងជិតស្និទ្ធ ជាមួយ លោក ត្រាំ រូបនេះ បានស្លាប់ ក្នុងវ័យ ៣១ឆ្នាំ។ ក្រុមមន្ត្រីជឿថា ការបាញ់ប្រហារនោះ ចេញពីដំបូលអគារ…

  • មេអ៊ីស្រាអែលប្តេជ្ញាមិនឲ្យមានរដ្ឋប៉ាឡេស្ទីន ដាច់ខាត

    មេអ៊ីស្រាអែលប្តេជ្ញាមិនឲ្យមានរដ្ឋប៉ាឡេស្ទីន ដាច់ខាត

    ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា បានប្តេជ្ញាថា នឹងមិនមានរដ្ឋប៉ាឡេស្ទីន ជាដាច់ខាត។ លោក Benjamin Netanyahu បាននិយាយបែបនេះ នៅក្នុងពិធី ចុះហត្ថលេខា លើគម្រោងការតាំងទីលំនៅ ដ៏សំខាន់មួយ នៅតំបន់ West Bank។ លោក Netanyahu អះអាងថា «យើងនឹងបំពេញ តាមការសន្យារបស់យើងថា នឹងមិនមានរដ្ឋ ប៉ាឡេស្ទីន ទេ កន្លែងនេះជារបស់យើង..យើងនឹងការពារបេតិកភណ្ឌរបស់យើង ដីរបស់យើង និងសន្តិសុខ របស់យើង»។ អ៊ីស្រាអែលមានមហិច្ឆតាយូរមកហើយ ក្នុងការសាងសង់ លើដីទំហំ ប្រហែល ១២ គីឡូម៉ែត្រការ៉េ នៅតំបន់ West Bank ដែលគេស្គាល់ថា E1 ប៉ុន្តែ ផែនការនេះ ត្រូវបានជាប់គាំងអស់ ជាច្រើនឆ្នាំ នៅចំពោះមុខការប្រឆាំង ពីអន្តរជាតិ។ កាលពីខែមុន រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយមជ្រុល របស់អ៊ីស្រាអែល លោក Bezalel Smotrich…

  • សម្ព័ន្ធយោធាណាតូ ពង្រឹងការការពារ បន្ទាប់ពីដ្រូនរបស់រុស្ស៊ី ត្រូវបានបាញ់ទម្លាក់លើប្រទេសប៉ូឡូញ

    សម្ព័ន្ធយោធាណាតូ ពង្រឹងការការពារ បន្ទាប់ពីដ្រូនរបស់រុស្ស៊ី ត្រូវបានបាញ់ទម្លាក់លើប្រទេសប៉ូឡូញ

    សម្ព័ន្ធយោធាណាតូ ពង្រឹងការការពារ បន្ទាប់ពីដ្រូនរបស់រុស្ស៊ី ត្រូវបានបាញ់ទម្លាក់លើប្រទេសប៉ូឡូញ សមាជិកណាតូជាច្រើនកំពុងបញ្ជូនកងទ័ព កាំភ្លើងធំ និងប្រព័ន្ធការពារដែនអាកាស ដើម្បីការពារផ្នែកខាងកើតរបស់ខ្លួន បន្ទាប់ពីអ្វីដែលប៉ូឡូញហៅថា ការលុកលុយដោយយានដ្រូនរបស់រុស្ស៊ីមិនធ្លាប់មាន ចូលក្នុងដែនអាកាសរបស់ខ្លួន។ កាលពីព្រឹកថ្ងៃពុធ យានដ្រូនរបស់រុស្ស៊ីចំនួនបីគ្រឿងត្រូវបានបាញ់ទម្លាក់បន្ទាប់ពីឆ្លងចូលដែនអាកាសប៉ូឡូញ។ ចំណែកយានដ្រូនផ្សេងទៀតបានធ្លាក់ដល់ដី ហើយក្រោយមកត្រូវបានរកឃើញនៅទូទាំងភាគខាងកើតប្រទេសប៉ូឡូញ។ ប្រទេសប៉ូឡូញបានស្នើសុំឲ្យមានសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីឧបទ្ទវហេតុនេះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រនេះ ម៉ោង ១៩ម៉ោងសកល។ ជាការឆ្លើយតបទៅនឹងការលុកលុយដោយយានដ្រូននេះ ហូឡង់ និងសាធារណរដ្ឋឆេកបាននិយាយថា ពួកគេនឹងបញ្ជូនការការពារទៅប៉ូឡូញ ខណៈលីទុយអានី នឹងទទួលបានកងពលតូចអាល្លឺម៉ង់ និងការព្រមានកាន់តែខ្លាំងអំពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែនដែលអាចហៀរចេញ។ អាល្លឺម៉ង់ក៏និយាយដែរថា ខ្លួននឹងពង្រឹងការចូលរួមរបស់ខ្លួននៅតាមបណ្តោយព្រំដែនភាគខាងកើតរបស់ណាតូ ហើយបង្កើន និងពង្រីកការត្រួតពិនិត្យផ្លូវអាកាសលើប៉ូឡូញ។ ក្រោយមកលោកប្រធានាធិបតីបារាំង Emmanuel Macron បានប្រកាសថាប្រទេសនេះនឹងបញ្ជូនយន្តហោះចម្បាំង Rafale ចំនួនបីគ្រឿងដើម្បីជួយការពារដែនអាកាសរបស់ប្រទេសប៉ូឡូញ។ លោកប្រធានាធិបតីអាមេរិក Donald Trump ដែលបាននិងកំពុងព្យាយាមមិនជោគជ័យក្នុងការបញ្ឈប់សង្គ្រាមនៅអ៊ុយក្រែន បានប្រាប់ក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការវាយលុកដែលត្រូវបានចោទប្រកាន់ប្រហែលជាកើតឡើងដោយអចេតនា៕

  • ប៉ូឡូញថា ខ្លួនខិតជិតជម្លោះបើកចំហបំផុតជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ

    ប៉ូឡូញថា ខ្លួនខិតជិតជម្លោះបើកចំហបំផុតជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ

    វ៉ាសូវី ៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយក្នុងថ្ងៃពុធថា ប្រទេសប៉ូឡូញបានខិតទៅជិតជម្លោះបើកចំហបំផុតជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទី២ ក្រោយរដ្ឋសមាជិកណាតូមួយនេះ បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់រុស្ស៊ី ដែលហោះនៅលើទឹកដីរបស់ប្រទេសខ្លួន នេះបើតាមការចុះផ្សាយរបស់កាសែតរ៉យទ័រ។ នាយករដ្ឋមន្ត្រីប៉ូឡូញរូបនេះ បានប្រាប់សភាថា មានការទន្រ្ទានចំនួន ១៩លើកចូលទៅក្នុងដែនអាកាសប៉ូឡូញ ក្នុងពេលពេញមួយយប់។ ការលុកលុយនេះបានបង្កើនភាពតានតឹងដែលកំពុងតែក្ដៅគគុករួចទៅហើយ បន្ទាប់ពីឧប្បត្តិហេតុយន្តហោះដ្រូនបែបនេះកាលពីមុន។ លោក Tusk និយាយថា ប៉ូឡូញបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៣គ្រឿងរួចហើយ ហើយក៏ប្រហែលជាបានបាញ់ទម្លាក់យន្តហោះដ្រូនគ្រឿងទី៤ផងដែរ។ លោកថា ស្ថានភាពនេះបាននាំឱ្យប៉ូឡូញខិតទៅជិតជម្លោះបើកចំហបំផុតជាមួយរុស្ស៊ី ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃប៉ូឡូញ លោកស្រី Karolina Galecka និយាយថា ប៉ូឡូញបានតាមដានឃើញយន្តហោះដ្រូនចំនួន ៧គ្រឿង និងកម្ទេចកម្ទីពីមីស៊ីលមួយគ្រាប់។ អភិបាលក្រុងក្នុងតំបន់បានប្រាប់ទូរទស្សន៍រដ្ឋ TVP Info ថា យន្តហោះដ្រូន ឬវត្ថុស្រដៀងគ្នានេះ បានវាយប្រហារអគារលំនៅដ្ឋានមួយកន្លែងនៅតំបន់ Wyryki ភាគខាងកើតប៉ូឡូញ ប៉ុន្តែពុំមាននរណាម្នាក់រងរបួសនោះទេ។ ទោះបីជាយ៉ាងណា ភាគីរុស្ស៊ីបានបដិសេធទទួលខុសត្រូវចំពោះឧប្បត្តិហេតុនេះ ដោយអ្នកការទូតជាន់ខ្ពស់មួយរូបនៅប្រទេសប៉ូឡូញ បាននិយាយថា យន្តហោះដ្រូនទាំងនោះបានហោះចេញពីប្រទេសអ៊ុយក្រែន។ ទន្ទឹមគ្នា ក្រសួងការពារជាតិរុស្ស៊ីក៏បានប្រកាសដែរថា…

  • លោក Lee Jae-myung ព្រមានថា ការចាប់ពលករកូរ៉េខាងត្បូង អាចប៉ះពាល់ការវិនិយោគនៅអាមេរិក

    លោក Lee Jae-myung ព្រមានថា ការចាប់ពលករកូរ៉េខាងត្បូង អាចប៉ះពាល់ការវិនិយោគនៅអាមេរិក

    សេអ៊ូល ៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ការវាយឆ្មក់ចាប់ជនអន្តោប្រវេសន៍ដ៏ធំមួយនៅក្នុងទីតាំងរោងចក្រ Hyundai-LG គឺជារឿង “ដ៏គួរឱ្យភ្ញាក់ផ្អើល” ដោយលោកព្រមានថា វាអាចជះឥទ្ធិពលអវិជ្ជមានដល់ការវិនិយោគរបស់កូរ៉េខាងត្បូងនៅអាមេរិកនាពេលអនាគត។ លោកប្រធានាធិបតី Lee បានរិះគន់ធ្ងន់ៗនូវអ្វីដែលលោកហៅថា ការវាយឆ្មក់លើ “ភាពខុសគ្នានៃវប្បធម៌” ដោយលោកចង់សំដៅថា នៅក្នុងប្រទេសកូរ៉េខាងត្បូង ការរំលោភលើទិដ្ឋាការតិចតួចដោយជនជាតិអាមេរិកមិនត្រូវបានគេមើលឃើញថា ជា “បញ្ហាធ្ងន់ធ្ងរ” នោះទេ។ លោកថា បន្ទាប់ពីអាមេរិកចាប់ឃុំខ្លួនពលកររាប់រយនាក់ ទាំងដែលក្រុមហ៊ុនកូរ៉េខាងត្បូងមិនអាចសូម្បីតែជួយ ដូច្នេះទង្វើនេះនឹងបង្កើតបានជាសំណួរ តើការបង្កើតរោងចក្រនៅអាមេរិក ត្រូវប្រឈមមុខនឹងហានិភ័យដែរទេ។ ដូចនេះ វាអាចនឹងជះឥទ្ធិពលអវិជ្ជមានដ៏ធំទៅលើការសម្រេចចិត្តវិនិយោគនាពេលអនាគតរបស់កូរ៉េខាងត្បូង ជាពិសេសនៅពេលវាយតម្លៃលើលទ្ធភាពបើកប្រតិបត្តិការផ្ទាល់នៅសហរដ្ឋអាមេរិក។ ការព្រមានរបស់លោកប្រធានាធិបតី Lee កើតឡើងបន្ទាប់ពីពលករកូរ៉េខាងត្បូងប្រហែល ៣០០នាក់ត្រូវបានចាប់ខ្លួនកាលពីសប្តាហ៍មុន រួមជាមួយនឹងមនុស្ស ១៧៥នាក់ផ្សេងទៀត នៅឯទីតាំងនៃគម្រោងក្រុមហ៊ុន Hyundai Motor និងក្រុមហ៊ុន LG Energy Solution មានតម្លៃ ៤,៣ពាន់លានដុល្លារ ដែលជារោងចក្រផលិតអាគុយសម្រាប់រថយន្តអគ្គិសនី។ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូងបានរាយការណ៍ថា កម្មករកូរ៉េខាងត្បូងទាំងអស់ នឹងចាកចេញពីមណ្ឌលឃុំឃាំងតាមឡានក្រុង ហើយបន្តចាកចេញពីអាមេរិកតាមយន្តហោះ នៅក្នុងថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីមានការពន្យារពេល។…

  • រុស្ស៊ី ថា អ៊ីស្រាអែលវាយប្រហារកាតា ជាការបំពានច្បាប់អន្តរជាតិ គំរាមកំហែងសន្តិភាព

    រុស្ស៊ី ថា អ៊ីស្រាអែលវាយប្រហារកាតា ជាការបំពានច្បាប់អន្តរជាតិ គំរាមកំហែងសន្តិភាព

    មូស្គូ ៖ ក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃទី១០ ខែកញ្ញា បានអះអាងថា ការវាយប្រហារតាមអាកាស លើទីក្រុង ដូហា ប្រទេសកាតា ដែលបានសម្លាប់មនុស្ស ៦នាក់ ពីសំណាក់ប្រទេសអ៊ីស្រាអែល បានបំពានច្បាប់អន្តរជាតិ និង គំរាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែង ស្វែងរកសន្តិភាព។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន RT បានឲ្យដឹងថា ទីក្រុងម៉ូស្គូបានថ្កោលទោសអ៊ីស្រាអែល ជុំវិញសកម្មភាពយោធាទាំងនេះ ដោយអះអាងថា ជាការរំលោភធម្មនុញ្ញ អង្គការសហប្រជាជាតិ។ ក្រសួងការបរទេសរុស្ស៊ីបានអះអាងថា ការវាយប្រហារនេះ បានធ្វើឱ្យខូចដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីឈានទៅដល់ការដោះស្រាយ ដោយសន្តិវិធី រវាងអ៊ីស្រាអែល និង ក្រុមហាម៉ាស់។ គួររម្លឹកថា អ៊ីស្រាអែលបានវាយប្រហារ លើអគារលំនៅឋានមួយកន្លែង ក្នុងរដ្ឋធានី Doha របស់ប្រទេសកាតា កាលពីថ្ងៃអង្គារ ទី៩ ខែកញ្ញា ក្នុងប្រតិបត្តិការមួយ ដែលមានយន្តហោះចម្បាំង ប្រហែល១៥គ្រឿង និងកាំជ្រួច យ៉ាងតិច ១០គ្រាប់។ ការវាយឆ្មក់បានសម្លាប់ សមាជិកក្រុមហាម៉ាស់ជាច្រើននាក់ រួមទាំងកូនប្រុស របស់មន្ត្រីជាន់ខ្ពស់ ផងដែរ។…

  • អូស្ត្រាលីស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ GBC រវាងកម្ពុជា-ថៃ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

    អូស្ត្រាលីស្វាគមន៍លទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ GBC រវាងកម្ពុជា-ថៃ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី

    លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានអះអាងថា អូស្រ្តាលីបានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី១ គណៈកម្មការព្រំដែនទូទៅ កម្ពុជា និងថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ប្រទេសកម្ពុជា។ តាមរយៈបណ្តាញសង្គម X នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ លោក Derek Yip បានបញ្ជាក់ដូចនេះថា លទ្ធផលនៃកិច្ចប្រជុំនេះនឹងជួយស្តារទំនុកចិត្ត កសាងទំនុកចិត្ត និងត្រួសត្រាយផ្លូវសម្រាប់ការដោះស្រាយដោយសន្តិវិធី និងនិរន្តរភាពចំពោះជម្លោះព្រំដែន រវាងប្រទេសកម្ពុជា និងថៃ ផងដែរ៕

  • សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលនិងផ្តល់​អំណោយជាលើកទី២ ដល់សមាជិកមូលនិធិ​ត្រីចក្រយានកម្ពុជា

    សម្ដេចប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលនិងផ្តល់​អំណោយជាលើកទី២ ដល់សមាជិកមូលនិធិ​ត្រីចក្រយានកម្ពុជា

    ភ្នំពេញ៖សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាបានអញ្ជើញជួបសំណេះសំណាល​និងផ្តល់អំណោយមនុស្សធម៌ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ)ចំនួន ៣៨៦នាក់ ក្នុង​រាជធានីភ្នំពេញ នាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជាកាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ។ ក្នុងជំនួបដ៏កក់ក្តៅពោរពេញដោយមនោសញ្ចេតនា សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវ​ព្រះរាជបណ្តាំសួរសុខទុក្ខពីព្រះករុណាព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយសកាកបាទក្រហមកម្ពុជា ដែលមានព្រះទ័យនឹករលឹក និងគិតគូរខ្វល់ខ្វាយគ្រប់ពេលវេលា​ដល់ប្រជារាស្ដ្ររបស់លោកទាំងទ្វេនិងបានផ្ដាំផ្ញើជូនពរដល់សមាជិកនៃមូលនិធិទាំងអស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតក៏បានរំលឹកផងដែរថា នេះជាជំនួបលើកទី២ ខណៈលើកទី១កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤ ។ការជួបនេះទៀតសោត ក៏ស្របនឹងថ្ងៃកាន់បិណ្ឌទី៤។ ក្នុងនាមប្រជាជនយើងគោរពយ៉ាង​ខ្ជាប់ខ្ជួន​នូវព្រះពុទ្ធសាសនា គឺតែងតែធ្វើចង្ហាន់ ព្រមទាំងទេយ្យវត្ថុ និងបច្ច័យទៅប្រគេនព្រះសង្ឃ ដែលគង់នៅតាម​បណ្ដា​វត្ដអារាមនានា ។ដូចនេះហើយអំណោយមនុស្សធម៌ ដែលបានចែកជូនលោកពូ លោកអ៊ំ លោកតានាពេលនេះ ដែលមានជា គ្រឿងឧបភោគ បរិភោគ និងបច្ច័យផង គឺអាចយកទៅធ្វើបុណ្យទានក្នុងឱកាសកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងសម្រាប់ផ្ញើជូនដល់ក្រុមគ្រួសារផងដែរ។ សូមជម្រាបថា អំណោយមនុស្សធម៌ដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានចែកជូនសមាជិក​មូលនិធិត្រី​ចក្រយានកម្ពុជា ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មីមួយកេស, ត្រីខមួយកេស,…

  • ទម្លាក់គ្រាប់រួច! អ៊ីស្រាអែល ថា កាតាត្រូវបណ្តេញភេរវករចេញពីប្រទេស

    ទម្លាក់គ្រាប់រួច! អ៊ីស្រាអែល ថា កាតាត្រូវបណ្តេញភេរវករចេញពីប្រទេស

    ហ្ស៊េរុយសាឡិម ៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានជំរុញឱ្យប្រទេស កាតា បណ្តេញក្រុមដែលលោកអះអាងថា ជាពួកភេរវករ ចេញពីប្រទេស ឬ នាំពួកគេ ទៅកាត់ទោសទាំងអស់។ ជាការអំពាវនាវ ក្រោយពេល ដែលអ៊ីស្រាអែល ទើបបានទម្លាក់គ្រាប់បែក លើរដ្ឋធានី ដូហា។ កាលពីថ្ងៃពុធ ទី១០ ខែកញ្ញា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនយ៉ាមីន ណេតានយ៉ាហ៊ូ បានអំពាវនាវឱ្យប្រទេសកាតា បណ្តេញ ឬ កាត់ទោស “ភេរវករ” នៅលើដីរបស់ខ្លួន មួយថ្ងៃ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល សំដៅទៅលើមន្ត្រីក្រុមហាម៉ាស់ នៅក្នុងរដ្ឋធានី ដូហា របស់ប្រទេសកាតា។ នាយករដ្ឋមន្ត្រីបាននិយាយ នៅក្នុងសុន្ទរកថាមួយ ដើម្បីរំលឹកដល់ការវាយប្រហារ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នៅសហរដ្ឋអាមេរិក ថា «ខ្ញុំនិយាយ ទៅកាន់ប្រទេសកាតា និងគ្រប់ប្រទេស ដែលកាន់កាប់ភេរវករ សូមអ្នកបណ្តេញពួកគេចេញ ឬ អ្នកនាំពួកគេ ទៅកាន់កាត់ទោស នៅតុលាការយុត្តិធម៌»។ គួររម្លឹកថា មនុស្ស…