Category: ព័ត៌មានជាតិ​

  • ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មីឌីជីថល ARC Startup Accelerator

    ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានទទួលជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មីឌីជីថល ARC Startup Accelerator

    ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញទទួលជំនួបពិភាក្សាការងារជាមួយស្ថាបនិកក្រុមហ៊ុនពន្លឿនធុរកិច្ចថ្មីឌីជីថល ARC Startup Accelerator និងម្ចាស់ស្ថានិកធុរកិច្ចថ្មីឌីជីថលសរុបចំនួន ១៤រូប នៅទីស្ដីការ ក.ប.ទ.។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានពិនិត្យនិងពិភាក្សាអំពី ១-វឌ្ឍនភាពគម្រោង ARC Startup Accelerator ២- កម្មវិធី ARC Solopreneurship with ATC and Catalyst AI Academy និង ៣-បទបង្ហាញរបស់ស្ថាបនិកធុរកិច្ចថ្មីឌីជីថលចំនួន ៤រូប រួចមាន Finluy, Quicknews, Mekong Intelligence និង Prohose ដែលធុរកិច្ចថ្មីឌីជីថលទាំង ៤ នេះបានចូលរួមក្នុងកម្មវិធីពន្លឿនធុរកិច្ចថ្មីរបស់ ARC Startup Accelerator នៅមជ្ឈមណ្ឌលបច្ចេកវិទ្យា AUPP រយៈពេល ១ឆ្នាំ។ សូមជម្រាបជូនថា…

  • ជំនួយយោធា អាមេរិក ទៅដល់ភ្លាម អ៊ីស្រាអែល ព្រមានភ្លែតថា សង្គ្រាម អ៊ីរ៉ង់ ទំនងផ្ទុះម្តងទៀតឆាប់ៗនេះ

    ជំនួយយោធា អាមេរិក ទៅដល់ភ្លាម អ៊ីស្រាអែល ព្រមានភ្លែតថា សង្គ្រាម អ៊ីរ៉ង់ ទំនងផ្ទុះម្តងទៀតឆាប់ៗនេះ

    ហ៊្សេរុយសាឡិម ៖ ប្រមុខការពារជាតិអ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍បានបោះពាក្យសម្តីព្រមានទុកជាមុនថា សង្គ្រាមជាមួយអ៊ីរ៉ង់ អាចនឹងផ្ទុះឡើងសាជាថ្មីម្ដងទៀតក្នុងពេលឆាប់ៗនេះ ។ ការព្រមាននេះកើតឡើង ចំពេលដែលនាវាដឹកទំនិញរបស់សហរដ្ឋអាមេរិកចំនួន ២ គ្រឿងដែលផ្ទុកជំនួយយោធាមានទម្ងន់ប្រហែល ៦,៥០០ តោន បានចូលចតនៅកំពង់ផែក្នុងទីក្រុង Ashdod និងទីក្រុង Haifa កាលពីថ្ងៃព្រហស្បតិ៍ ។ បើតាមមន្រ្តីអ៊ីស្រាអែល, កញ្ចប់ជំនួយយោធាដែលទើបទទួលបានក្នុងពេល ២៤ ម៉ោងទាំងនោះ រួមមានគ្រាប់រំសេវ និងគ្រឿងសព្វាវុធយោធាជាដើម ។ អាមេរិក គឺជាអ្នកផ្តល់ជំនួយយោធាដ៏ធំបំផុតដល់អ៊ីស្រាអែល ដើម្បីគាំទ្រដល់សមត្ថភាពការពារខ្លួន និងប្រតិបត្តិការយោធានៅក្នុងតំបន់មជ្ឈិមបូព៌ា ។ រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែល លោក Israel Katz និយាយថា វាអាចទៅរួច ដែលអ៊ីស្រាអែលនឹងត្រូវធ្វើសកម្មភាពវាយប្រហារម្តងទៀតក្នុងពេលឆាប់ៗនេះ ដើម្បីសម្រេចទៅតាមគោលបំណង ។ កាលពីសប្តាហ៍មុន ប្រមុខការពារជាតិដែលមានវ័យ ៧១ ឆ្នាំរូបនេះ ក៏បានបង្ហើបឱ្យដឹងផងដែរថា អ៊ីស្រាអែល កំពុងរង់ចាំការបើក «ភ្លើងបៃតង» ពីសហរដ្ឋអាមេរិក ដើម្បីបន្តសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ។ បើតាមកាសែត Axios, ទីបញ្ជាការកណ្តាលអាមេរិក ហៅកាត់ CENTCOM…

  • អ៊ីរ៉ង់ ប្រកាសត្រៀមខ្លួនរួចរាល់បន្តផ្លូវការទូត បើសិន អាមេរិក បញ្ឈប់វិធីសាស្រ្តជ្រុលនិយម

    អ៊ីរ៉ង់ ប្រកាសត្រៀមខ្លួនរួចរាល់បន្តផ្លូវការទូត បើសិន អាមេរិក បញ្ឈប់វិធីសាស្រ្តជ្រុលនិយម

    តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តដំណើរការផ្លូវការទូត ក្នុងការដោះស្រាយដ៏យុត្តិធម៌មួយ ដែលធានាសន្តិភាព និងភាពស្ងប់ស្ងាត់ក្នុងតំបន់ ប៉ុន្តែរឿងនេះ វាអាស្រ័យលើភាគីអាមេរិក ក្នុងការបញ្ឈប់ “វិធីសាស្រ្តជ្រុលនិយម” និង “សកម្មភាពញុះញង់” របស់ខ្លួន ។ ការអះអាងនេះ កើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កាលពីថ្ងៃ ព្រហស្បតិ៍ ។ នៅក្នុងការជជែកនោះ លោក Pezeshkian បានពណ៌នាសេចក្តីថ្លែងការណ៍របស់មន្ត្រីអាមេរិក ថា ជា “ការញុះញង់” ហើយថា ការបិទច្រកកំពង់ផែអ៊ីរ៉ង់ គឺជាទង្វើមិនអាចទទួលយកបាន រួមទាំងរំលោភលើច្បាប់ និងបទប្បញ្ញត្តិអន្តរជាតិ ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះ បានសង្កត់ធ្ងន់ថា ភាពអសន្តិសុខនៅឈូងសមុទ្រពែរ្ស និងច្រកសមុទ្រ Hormuz គឺជាលទ្ធផលនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ។ ដូច្នេះហើយ ប្រទេសទាំងអស់គួរតែមានជំហររឹងមាំប្រឆាំងនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលគំរាមកំហែងដល់ការធ្វើនាវាចរណ៍អន្តរជាតិ ។ ជាការឆ្លើយតប លោកស្រីនាយករដ្ឋមន្រ្តី Takaichi…

  • អ៊ីរ៉ង់ ថា អាមេរិកចាញ់សង្គ្រាម ទើបព្យាយាមចរចា

    អ៊ីរ៉ង់ ថា អាមេរិកចាញ់សង្គ្រាម ទើបព្យាយាមចរចា

    តេហេរ៉ង់ ៖ អ្នកការទូតអ៊ីរ៉ង់ អះអាងថា អាមេរិកចាញ់សង្គ្រាម ទើបបានជាព្យាយាម ស្វែងរកការសុំចរចា។ លោក Mojtaba Ferdowsi-Pour ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្រចាំនៅអេហ្ស៊ីប បានប្រាប់ TASS កាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក ចាញ់សង្រ្គាម ជាមួយអ៊ីរ៉ង់ ហើយ ឥឡូវនេះ កំពុងព្យាយាមរៀបចំខ្លួន នៅក្នុងតុចរចា។ លោករៀបរាប់ថា «អាមេរិកចាញ់ ក្នុងសមរភូមិ ទាំង ទស្សនៈ នៃសេដ្ឋកិច្ចពិភពលោក, វិស័យថាមពល និង ក្នុងន័យរូបិយវត្ថុ ខណៈដែលការទូទាត់ជាប្រាក់ដុល្លារ កំពុងធ្លាក់ចុះ…ពួកគេត្រូវបានចាញ់ ប៉ុន្តែ កំពុងព្យាយាមចង់ឈ្នះ នៅតុចរចា តាមរយៈការទូត»។ លោកបន្ថែមថា អ៊ីរ៉ង់មានសិទ្ធិ មិនចូលរួមក្នុងការចរចា ប៉ុន្តែ ទាមទារអ្វីដែលខ្លួនចង់បាន ពីភាគីម្ខាងទៀត។ បើតាម Tass, សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធា ប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ។ យោងតាមភាគីអ៊ីរ៉ង់, មនុស្ស ៣ពាន់៣៧៥នាក់ បានស្លាប់…

  • លោក ត្រាំ ក៏ចង់ដកទ័ពចេញពីអ៊ីតាលី និង អេស្ប៉ាញ បន្ទាប់ពីគំរាមអាល្លឺម៉ង់

    លោក ត្រាំ ក៏ចង់ដកទ័ពចេញពីអ៊ីតាលី និង អេស្ប៉ាញ បន្ទាប់ពីគំរាមអាល្លឺម៉ង់

    វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ពិចារណាកាត់បន្ថយចំនួនកងទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីតាលី និង អេស្ប៉ាញ ផងដែរ បន្ទាប់ពីលោកបានគំរាមដកទាហាន ចេញពីទឹកដី អាល្លឺម៉ង់ ជុំវិញជម្លោះពាក្យសម្តី ព្រោះសង្គ្រាមអ៊ីរ៉ង់។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងការិយាល័យ Oval កាលពីថ្ងៃព្រហស្បតិ៍, ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកអាចនឹងដកកងទ័ពអាមេរិក ចេញពីប្រទេសអ៊ីតាលី និងអេស្ប៉ាញ ដោយសារតែការប្រឆាំង របស់ប្រទេសទាំងនេះ ចំពោះសង្គ្រាមអ៊ីរ៉ង់ ពោលគឺនៅមួយថ្ងៃ បន្ទាប់ពីលោកបានស្នើឱ្យមានការកាត់បន្ថយស្រដៀងគ្នាគ្នា នៅក្នុងប្រទេសអាល្លឺម៉ង់។ នៅពេលដែលត្រូវបានគេសួរថា តើលោកនឹងពិចារណាកាត់បន្ថយចំនួនទាហានអាមេរិក នៅក្នុងប្រទេសអេស្ប៉ាញ និងអ៊ីតាលី ផងដែរ ឬ យ៉ាងណា? លោកបានឆ្លើយតបថា «បាទ ប្រហែលជាខ្ញុំនឹងធ្វើ ហេតុអ្វី បានជាខ្ញុំ មិនគួរធ្វើនោះ?» លោកបញ្ជាក់ថា ទាំង អ៊ីតាលី និងអេស្ប៉ាញ មិនបានជួយអ្វី ដល់អាមេរិកទេ។ ការលើកឡើងនេះ ធ្វើឡើង នៅ១ថ្ងៃ…

  • សង្គ្រាមអ៊ីរ៉ង់ ទាញទម្លាក់សេវាដឹកជញ្ជូនផ្លូវអាកាសសកល ដាំក្បាលចុះ ៤,៨% ក្នុងខែមីនា

    សង្គ្រាមអ៊ីរ៉ង់ ទាញទម្លាក់សេវាដឹកជញ្ជូនផ្លូវអាកាសសកល ដាំក្បាលចុះ ៤,៨% ក្នុងខែមីនា

    ហ្សឺណែវ ៖ ភ្លើងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ ដែលឆាបឆេះនៅខែចុងខែកុម្ភៈ បានទាញទម្លាក់តម្រូវការដឹកជញ្ជូនតាមផ្លូវអាកាសសកល ថមថយចុះចំនួន ៤,៨% ក្នុងខែមីនា ឆ្នាំ២០២៦ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ ហៅកាត់ IATA បានឱ្យដឹងកាលពីថ្ងៃ ពុធ ថា ក្នុងខែមីនាឆ្នាំនេះ តម្រូវការដឹកជញ្ជូនតាមផ្លូវអាកាសរបស់ពិភពលោក បានដាំក្បាលចុះរហូតដល់ ៤,៨% បើធៀបនឹងឆ្នាំមុន ហើយមូលហេតុចម្បង គឺដោយសាររងផលប៉ះពាល់ពីជម្លោះប្រដាប់អាវុធនៅតំបន់មជ្ឈិមបូព៌ា ។ យោងតាមទិន្នន័យរបស់ IATA, តម្រូវការដឹកជញ្ជូនតាមផ្លូវអាកាសនៅទូទាំងតំបន់មជ្ឈិមបូព៌ា បានធ្លាក់ចុះយ៉ាងគំហុករហូតដល់ ៥៤,៣% ដែលនេះជាការថមថយខ្លាំងបំផុត ក្នុងចំណោមតំបន់ផ្សេងទៀតលើពិភពលោក ។ ជុំវិញបញ្ហានេះ អគ្គនាយក IATA លោក Willie Walsh និយាយថា ការធ្លាក់ចុះដ៏ធំនេះ ភាគច្រើនរងការរំខានយ៉ាងធ្ងន់ធ្ងរនៅឯមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងប្រទេសឈូងសមុទ្រធំៗ ដោយសារតែសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ។ ទោះបីមានការធ្លាក់ចុះក៏ដោយ លោក Walsh នៅតែមានសុទិដ្ឋិនិយមថា និន្នាការនៃតម្រូវការដឹកជញ្ជូនតាមផ្លូវអាកាសនៅតែរឹងមាំ ស្របពេលមានការកែប្រែថ្មីៗចំពោះការព្យាករណ៍ពាណិជ្ជកម្ម និងផលិតផលក្នុងស្រុកសរុប (GDP) ដោយអង្គការពាណិជ្ជកម្មពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ…

  • ពិធីបុណ្យវិសាខបូជា ជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា  ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦
  • ក្រសួងព្រះបរមរាជវាំង៖ ព្រះរាជសុខភាព ព្រះមហាក្សត្រ មានភាពប្រសើរជាបណ្ដើរៗ ក្រុមគ្រូពេទ្យព្រះបរមរាជានុញ្ញាតថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងចេញពីមន្ទីរពេទ្យនៅថ្ងៃទី១ ឧសភា នេះ ដើម្បីបន្តគង់ប្រថាប់នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង។
  • លោក Putin ជំរុញឱ្យកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ

    លោក Putin ជំរុញឱ្យកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានថ្លែងក្នុងសុន្ទរកថាទៅកាន់សន្និសីទពិនិត្យឡើងវិញលើកទី១១ នៃសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) កាលពីថ្ងៃ ពុធថា ប្រទេសរុស្ស៊ី ក្នុងនាមជាភាគីទទួលខុសត្រូវ និងជាភាគីធានាសន្តិសុខនៃសន្ធិសញ្ញា NPT នឹងគោរពយ៉ាងម៉ឺងម៉ាត់ តាមខ្លឹមសារ និងស្មារតីនៃសន្ធិសញ្ញាអន្តរជាតិនេះ ។ លោក Putin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលអានដោយលោក Andrey Ivanovich Belousov ឯកអគ្គរដ្ឋទូតជាន់ខ្ពស់នៃក្រសួងការបរទេសរុស្ស៊ី នៅក្នុងសន្និសីទនៅទីស្នាក់ការកណ្តាលយូអិនក្នុងទីក្រុងញូវយ៉កថា យើងជឿជាក់ថា ក្នុងពេលស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងពហុភាគីនិយមបន្ថែមទៀត គឺត្រូវការជាចាំបាច់ ។ លោកថា ការនេះ គឺដើម្បីបង្កើតលក្ខខណ្ឌនានាសម្រាប់វឌ្ឍនភាពនៅលើមាគ៌ាឆ្ពោះទៅរកការកសាងពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ខណៈរុស្ស៊ីនៅតែប្រកាន់ភ្ជាប់យ៉ាងតឹងរ៉ឹងនូវគោលការណ៍មិនធ្វើឱ្យប៉ះពាល់ដល់សន្តិសុខរបស់ភាគីណាមួយ ។ បើតាមសេចក្តីថ្លែងការណ៍ដដែល ប្រទេសរុស្ស៊ី ជាអ្នកដឹកនាំក្នុងវិស័យថាមពលនុយក្លេអ៊ែរ ត្រៀមខ្លួនជាស្រេច ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះ ជាមួយភាគីសន្ធិសញ្ញាស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ដែលមានចំណាប់អារម្មណ៍ ។ លោក Putin បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត គឺត្រូវការជាចាំបាច់ ដើម្បីបង្កើតលក្ខខណ្ឌ សម្រាប់ការឈានទៅមុខឆ្ពោះទៅរកពិភពលោកមួយដែលគ្មានអាវុធនុយក្លេអ៊ែរ ក្នុងចំណោមបរិយាកាសសន្តិសុខសកលដ៏លំបាកមួយ…

  • អាមេរិក នឹងសង់នាវាចម្បាំងខ្នាតយក្ស ដាក់ឈ្មោះលោក Trump តម្លៃជាង ១៧ ពាន់លានដុល្លារ

    អាមេរិក នឹងសង់នាវាចម្បាំងខ្នាតយក្ស ដាក់ឈ្មោះលោក Trump តម្លៃជាង ១៧ ពាន់លានដុល្លារ

    វ៉ាស៊ីនតោន ៖ អាមេរិក គ្រោងសង់នាវាចម្បាំងខ្នាតយក្សថ្មីមួយនៅឆ្នាំ ២០២៨ ដោយដាក់ឈ្មោះថា Trump Class USS Defaint ដែលមានតម្លៃជាង ១៧ ពាន់លានដុល្លារ ជាមួយនឹងសមត្ថភាពប្រយុទ្ធកម្រិតកំពូល។ នេះបើតាម សេចក្តីរាយការណ៍ពី Axios កាលពីថ្ងៃ ពុធ ម្សិលម៉ិញនេះ។ កម្មវិធីអភិវឌ្ឍនាវាចម្បាំងមានសមត្ថភាពខ្លាំង និងធំជាងគេលើពិភពលោកនេះ ត្រូវបានប្រកាសជាផ្លូវការ កាលពីខែ ធ្នូ ឆ្នាំ ២០២៥ ។ ក្នុងនោះ នាវាចម្បាំង Trump-class ចំនួន ៣ គ្រឿងដំបូង ត្រួវបានគេរំពឹងថា នឹងត្រូវចំណាយដើមទុនសាងសង់សរុបលើសពី ៤៣ ពាន់លានដុល្លារ ។ យោងតាម BBC, លោក Trump បាននិយាយកាលពីឆ្នាំមុនថា នាវាចម្បាំងថ្មីទាំងនេះ នឹងក្លាយជានាវាដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក ហើយក៏ជានាវាចម្បាំងដ៏លឿន និងមានអានុភាពជាងនាវាចម្បាំងប្រភេទមុនៗ រហូតដល់ទៅ ១០០ ដង ។ នាវាចម្បាំង Trump Class…