Category: ព័ត៌មានជាតិ
-

ស៊ុយអែត ឌឺដងថា អាមេរិក ខ្វះយុទ្ធសាស្រ្តស៊ីសង្វាក់គ្នា ក្នុងសង្គ្រាម អ៊ីរ៉ង់
ស្តុកខុល ៖ មេដឹកនាំស៊ុយអែត បានថ្លែងបែបផ្លែផ្កាចំៗថា សហរដ្ឋអាមេរិក ហាក់ដូចជាខ្វះយុទ្ធសាស្ត្រស៊ីសង្វាក់គ្នា នៅក្នុងជម្លោះប្រដាប់អាវុធជាមួយអ៊ីរ៉ង់ ខណៈការអត្ថាធិប្បាយនេះ បានបង្ហាញពីការរិះគន់កាន់តែខ្លាំងឡើង ក្នុងចំណោមមេដឹកនាំអឺរ៉ុបលើសម្ព័ន្ធមិត្តណាតូរបស់ខ្លួនមួយនេះ ។ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃ ពុធ ថា ភាពមិនច្បាស់លាស់នៅតែមាន ជុំវិញវិធីសាស្រ្តដែលអាមេរិកនឹងប្រើប្រាស់ ដើម្បីសម្រេចគោលដៅរបស់ខ្លួន ក្នុងការទប់ស្កាត់មិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរនៅក្នុងដៃ ។ នៅពេលត្រូវបានសាកសួរអំពីទិសដៅនៃវិធីសាស្រ្តរបស់អាមេរិក លោកនាយករដ្ឋមន្រ្តី Kristersson បានឆ្លើយតបយ៉ាងខ្លីថា ឥឡូវនេះ រូបលោកកំពុងព្យាយាមស្វែងយល់ពីយុទ្ធសាស្ត្រស៊ីសង្វាក់គ្នាណាមួយ នៅពីក្រោយជម្លោះប្រដាប់អាវុធរវាងអាមេរិក និងអ៊ីរ៉ង់ ។ ក្រៅពីលោក Kristersson មេដឹកនាំអឺរ៉ុបដទៃទៀត មានដូចជាអាល្លឺម៉ង់ និងបារាំង ក៏បាននិយាយដៀមដាមចំៗលើអាមេរិកផងដែរ ពាក់ព័ន្ធនឹងការខ្វះយុទ្ធសាស្រ្តច្បាស់លាស់ និងភាពស៊ីសង្វាក់គ្នា ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ខណៈទីក្រុងវ៉ាស៊ីនតោនបានរងភាពអាម៉ាស់ ពីព្រោះការចរចាសន្តិភាពនៅតែជាប់គាំង ។ គួរបញ្ជាក់ថា អាមេរិក និងសម្ព័ន្ធមិត្តដែកថែបរបស់ខ្លួន គឺអ៊ីស្រាអែល បានចាប់ផ្តើមវាយលុករួមគ្នាប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី២៨ ខែកុម្ភៈ ដែលជំរុញឱ្យទីក្រុងតេហេរ៉ង់សងសឹកវិញ ដោយការវាយប្រហារលើអ្វីដែលខ្លួនពិពណ៌នាថា ជាផលប្រយោជន៍របស់ទីក្រុងវ៉ាស៊ីនតោននៅទូទាំងតំបន់មជិ្ឈមបូព៌ា…
-

ជប៉ុន នឹងប្រើមនុស្សយន្ត ធ្វើការនៅព្រលាន្តយន្តហោះ
តូក្យូ ៖ ជប៉ុន នឹងសាកល្បង ការប្រើប្រាស់មនុស្សយន្ត ធ្វើការនៅក្នុងប្រតិបត្តិការនានា នៅឯអាកាសយានដ្ឋាន ចាប់ពីខែក្រោយ។ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន JAL និយាយ កាលពីថ្ងៃចន្ទថា ខ្លួននឹងចាប់ផ្តើមប្រើប្រាស់មនុស្សយន្ត ក្នុងប្រតិបត្តិការ នៅអាកាសយានដ្ឋាន Haneda នៃ ទីក្រុងតូក្យូ ចាប់ពីខែឧសភា ក្នុងការសាកល្បង រយៈពេល ពីរ ឆ្នាំ ជាមួយដៃគូបច្ចេកវិទ្យារបស់ខ្លួន រួមមាន GMO AI និង Robotics ។ មនុស្សយន្តនេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ ក្នុងកិច្ចការជាច្រើន ចាប់ពីការផ្ទុកឥវ៉ាន់ រហូតដល់ការសម្អាតកាប៊ីន ដើម្បីជួយកាត់បន្ថយបន្ទុកការងារ របស់បុគ្គលិកនៅក្នុងឧស្សាហកម្ម ដែលរងផលប៉ះពាល់ ដោយកង្វះកម្លាំងពលកម្ម។ បើតាម CNA, នៅពេលអនាគត មនុស្សយន្តទាំងនេះ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ ក្នុងកិច្ចការ កាន់តែជាច្រើន បន្ថែមទៀត។ តាមរយៈការសាកល្បងនេះ, ក្រុមហ៊ុនមានគោលបំណងបង្កើតបរិយាកាសមួយ ដែលមនុស្សយន្ត ធ្វើប្រតិបត្តិការប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព គាំទ្រការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព…
-

លោក Trump គំរាមដកទ័ពចេញពីអាល្លឺម៉ង់ ចំពេលមានជម្លោះពាក្យសម្តី
វ៉ាស៊ីនតោន ៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បាននិយាយថា លោកអាចដកកងទ័ពអាមេរិកមួយចំនួន ដែលឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់ ចំពេលមានជម្លោះពាក្យសម្តីជាសាធារណៈ ជាមួយអធិការបតី អាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្រ្គាមនៅអ៊ីរ៉ង់។ លោក Trump បានសរសេរ នៅលើ Truth Social កាលពីថ្ងៃពុធ ថា «សហរដ្ឋអាមេរិកកំពុងសិក្សា និងពិនិត្យមើលឡើងវិញ នូវការកាត់បន្ថយកងទ័ព ក្នុងប្រទេសអាល្លឺម៉ង់ ជាមួយនឹងការប្តេជ្ញាចិត្តថា នឹងធ្វើឡើង ក្នុងពេលដ៏ខ្លីខាងមុខនេះ»។ បើតាម Al Jazeera, ការគំរាមនេះ ធ្វើឡើង បន្ទាប់ពី លោក អធិការបតីអាល្លឺម៉ង់ Friedrich Merz និយាយ កាលពីថ្ងៃចន្ទ ថា សហរដ្ឋអាមេរិក កំពុងត្រូវបានថ្នាក់ដឹកនាំអ៊ីរ៉ង់ ធ្វើឲ្យអាម៉ាស់មុខយ៉ាងខ្លាំង និងបានចាញ់ប្រៀបអ៊ីរ៉ង់ ស្ទើរតែគ្រប់លក្ខខណ្ឌទាំងអស់ នៅលើតុចរចា។ លោក ថា អ៊ីរ៉ង់បានធ្វើឲ្យថ្នាក់ដឹកនាំអាមេរិក ដែលហោះទៅចរចា…
-

អ៊ីរ៉ង់ អួតមាន មីស៊ីល និងយន្តហោះដ្រូន អាចធ្វើសង្គ្រាមបានរាប់ឆ្នាំ
តេហេរ៉ង់ ៖ ឃ្លាំងស្តុកគ្រាប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់ប្រទេសអ៊ីរ៉ង់ គឺមានគ្រប់គ្រាន់ ដើម្បីអាចធ្វើសង្គ្រាមជាមួយសត្រូវបានរហូតដល់រាប់ឆ្នាំ នេះបើតាមការអះអាងរបស់សមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់មួយរូប កាលពីថ្ងៃ ពុធ ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Tasnim ។ អនុប្រធានគណៈកម្មការសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សភាអ៊ីរ៉ង់ លោក Alaeddin Boroujerdi បានថ្លែងបែបអំណួតថា ប្រទេសអ៊ីរ៉ង់ មិនទាន់បង្ហាញពីសមត្ថភាពវាយប្រហារពេញលេញរបស់ខ្លួននៅឡើយទេ ហើយទីក្រុងតេហេរ៉ង់ ក៏នៅមិនទាន់បញ្ចេញសន្លឹកបៀរថ្មីរបស់ខ្លួននៅឡើយដែរ ។ ជាមួយគ្នានេះ លោក Boroujerdi ក៏បានច្រានចោលនូវអ្វីដែលលោកពិពណ៌នាថាជា «ការបិទផ្លូវកងទ័ពជើងទឹក» ដោយហៅវាថា គ្មានប្រសិទ្ធភាព ហើយបានអះអាងថា នាវាប្រហែល ១២០គ្រឿងកំពុងរង់ចាំនៅជិតច្រកសមុទ្រ Hormuz សម្រាប់ការដឹកជញ្ជូន ។ លោកថា នាវាអ៊ីរ៉ង់ជាច្រើនកំពុងបន្តប្រតិបត្តិការដោយគ្មានការអន្តរាគមន៍ពីកងកម្លាំងអាមេរិកឡើយ ។ លោក Boroujerdi ដែលមានវ័យ៧៥ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា អ៊ីរ៉ង់នឹងមិនដកថយពីអ្វីដែលលោកបានពិពណ៌នាថា ជាសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនលើច្រកសមុទ្រ Hormuz ឡើយ ដោយលោកនិយាយថា បញ្ហាច្រកសមុទ្រដ៏សំខាន់នេះ នឹងត្រូវបន្តលើកមកចរចាជាមួយសហរដ្ឋអាមេរិក ។ បើតាម Anadolu, សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់…
-

ប៉ះសម្ដីគ្នាមួយប្រាវ លោក ត្រាំ គំរាមកាត់បន្ថយកងទ័ពអាមេរិកឈរជើងនៅអាល្លឺម៉ង់
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានរិះគន់អាល្លឺម៉ង់ និងសម្ព័ន្ធមិត្ត NATO ផ្សេងទៀតសម្រាប់ការមិនបញ្ជូននាវាចម្បាំងទៅជួយបើកច្រកសមុទ្រ Hormuz បាននិយាយកាលពីថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២៦ ថារដ្ឋបាលរបស់លោកកំពុងពិចារណាលើការកាត់បន្ថយវត្តមានកងទ័ពអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ ការប្រកាសពីការកាត់បន្ថយវត្តមានកងទ័ពអាមេរិកក្នុងប្រទេសអាល្លឺម៉ង់ ធ្វើឡើងបន្ទាប់ពីលោក ត្រាំ និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ប៉ះសម្ដីគ្នាជុំវិញសង្រ្គាមអ៉ីរ៉ង់កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ លោក ត្រាំ បាននិយាយថាលោក Merz មិនបានដឹងថាខ្លួនឯងកំពុងនិយាយអ្វីនោះទេ ក្រោយមេដឹកនាំអាល្លឺម៉ង់លើកឡើងថាអ៉ីរ៉ង់បានធ្វើឱ្យសហរដ្ឋអាមេរិកបាក់មុខនៅក្នុងកិច្ចចរចាដើម្បីបិទបញ្ចប់សង្រ្គាម។ លោក Merz កាលពីថ្ងៃពុធបាននិយាយថាទំនាក់ទំនងជាមួយលោក ត្រាំ នៅតែមានភាពល្អប្រសើរ បើទោះជាមួយការខ្វែងគំនិតគ្នាលើសង្រ្គាមក៏ដោយ។ យ៉ាងណាក៏ដោយ នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិកកំពុងសិក្សា និងត្រួតពិនិត្យឡើងវិញពីលទ្ធភាពកាត់បន្ថយវត្តមានកងទ័ពនៅក្នុងប្រទេសអាល្លឺម៉ង់ ជាមួយការប្ដេជ្ញាចិត្តដែលនឹងត្រូវបានធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ»។ គួរបញ្ជាក់ថា បើតាមទិន្នន័យពីស្ថាប័ន US Defense Manpower Data Center…
-

អាមេរិក សារភាពថា ពិបាកទប់ទល់នឹងមីស៊ីលទំនើប របស់រុស្ស៊ី និង ចិន
វ៉ាស៊ីនតោន ៖ អាមេរិក បានសារភាពថា ពិបាកទប់ទល់ ប្រឆាំងនឹងមីស៊ីលទំនើបៗ របស់រុស្ស៊ី និង ចិន នេះបើតាមការចេញផ្សាយ របស់ RT។ បើតាមប្រភព, ក្រុមមន្ត្រីជាន់ខ្ពស់មន្ទីរ ប៉ង់តាហ្គោន បានប្រាប់សមាជិកសភា កាលពីថ្ងៃចន្ទ ថា សហរដ្ឋអាមេរិក មិនអាចការពារទប់ទល់ ប្រឆាំងនឹងប្រព័ន្ធមីស៊ីលទំនើប ដែលមានល្បឿនលឿនជាងសំឡេង របស់រុស្ស៊ី និងចិន ខណៈដែលពួកគេអំពាវនាវឱ្យផ្តល់មូលនិធិ សម្រាប់កម្មវិធីខែលការពារ Golden Dome ដែលបានស្នើឡើង ដោយរដ្ឋបាល របស់លោក Trump ។ ថ្លែងនៅក្នុងសវនាការ របស់គណៈកម្មាធិការសេវាប្រដាប់អាវុធ របស់ព្រឹទ្ធសភាអាមេរិក លោក Marc Berkowitz ជំនួយការ រដ្ឋមន្ត្រីក្រសួងសង្រ្គាម ទទួលបន្ទុកគោលនយោបាយអវកាស បានរៀបរាប់ថា ការធ្វើឲ្យប្រសើរឡើង នូវខែលការពារ គឺជាតម្រូវការបន្ទាន់ ដោយសារតែ អាមេរិក មានត្រឹមប្រព័ន្ធការពារជាតិ តែមួយស្រទាប់ នៅមានកម្រិត ដែលត្រូវបានរចនាជាពិសេស ប្រឆាំងនឹងការវាយប្រហារ បែបបញ្ឆោត។ លោកបានសង្កត់ធ្ងន់ថា…
-

មេ WHO ថា អាមេរិកនៅមិនទាន់បង់ថ្លៃសមាជិក ក្រោយចាកចេញ
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក នៅតែមិនបង់ថ្លៃសមាជិកភាពរបស់ខ្លួន ក្នុងការចាកចេញពីអង្គការសុខភាពពិភពលោក ហៅកាត់ WHO នេះបើតាមបញ្ជាក់ របស់ប្រធានស្ថាប័នមួយនេះដោយផ្ទាល់ កាលពីថ្ងៃអង្គារ។ អំឡុងសន្និសីទសារព័ត៌មាន នៅឯទីក្រុងហ្សឺណែវ, លោក Tedros Adhanom Ghebreyesus ប្រធាន WHO បាននិយាយថា សហរដ្ឋអាមេរិក នៅតែមិនបង់ថ្លៃសមាជិកភាពរបស់ខ្លួន ដែលជាលក្ខខណ្ឌកំណត់ ដោយខ្លួនឯង សម្រាប់ការចាកចេញពីអង្គការសុខភាពពិភពលោក។ លោក Tedros បានរៀបរាប់ថា «ដូច្នេះ យើងសង្ឃឹមថា ពួកគេនឹងអនុវត្តតាម ប៉ុន្តែ យើងមិនទាន់ទទួលបានអ្វីនៅឡើយទេ»។ បន្ទាប់ពីការវិលត្រឡប់ ទៅកាន់សេតវិមានវិញ នៅក្នុងខែមករា ឆ្នាំ២០២៥, ប្រធានាធិបតីអាមេរិក លោក Donald Trump បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដែលដឹកនាំសហរដ្ឋអាមេរិក ឱ្យដកខ្លួនចេញពីអង្គការសុខភាពពិភពលោក។ ការដកខ្លួននេះ បានចូលជាធរមាន កាលពីថ្ងៃទី២២ ខែមករា នេះបើយោងតាមទីក្រុងវ៉ាស៊ីនតោន។ មេដឹកនាំអាមេរិក រូបនេះ បានរិះគន់ អំពីរបៀបដែល WHO គ្រប់គ្រងស្ថានការណ៍…
-

ជប៉ុន ដាក់មហិច្ឆតាសង់កសិដ្ឋានខ្យល់អណ្តែតទឹកធំជាងគេលើពិភពលោកត្រឹមឆ្នាំ ២០៣៥
តូក្យូ ៖ ជប៉ុន ដែលជាប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទី ៤ នៅលើពិភពលោក បានបញ្ចេញផែនការប្រកបដោយមហិច្ឆតាមួយ ក្នុងការសាងសង់កសិដ្ឋានខ្យល់អណ្តែតទឹកធំបំផុតលើផែនដីនៅត្រឹមឆ្នាំ ២០៣៥ ដោយគ្រោងនឹងចំណាយលុយរហូតដល់ ១៧ លានដុល្លារ ។ គម្រោងកសិដ្ឋានខ្យល់ខ្នាតយក្ស ដែលមានទីតាំងនៅលើកោះ Izu នេះ រចនាឡើងក្នុងគោលបំណងផលិតថាមពលយ៉ាងហោចណាស់ ១ ជីហ្គាវ៉ាត់ ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់កោះនានា និងទីក្រុងតូក្យូ ដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសជប៉ុន ។ ចក្ខុវិស័យរបស់ប្រទេសជប៉ុន គឺបង្កើតកសិដ្ឋានខ្យល់អាចផលិតអគ្គិសនីបានច្រើនជាងនេះដល់ទៅ ១០ ដង ហើយប្រសិនបើផែនការនេះជោគជ័យ នោះបរិមាណថាមពលនេះ គឺមានទំហំប្រហាក់ប្រហែលនឹងការផលិតថាមពលរបស់រ៉េអាក់ទ័រនុយក្លេអ៊ែរមួយ ។ ដើម្បីជំរុញគម្រោងសាងសង់កសិដ្ឋានខ្យល់លើកោះ Izu ឱ្យលេចចេញជារូបរាងតាមការគ្រោងទុកនោះ រដ្ឋាភិបាលជប៉ុន កំពុងចាប់ផ្តើមដំណើរការស្ទាបស្ទង់ភូមិសាស្រ្ត វិភាគទីតាំងភូមិសាស្ត្រក្រោមបាតសមុទ្រ និងសិក្សាពីគំរូអាកាសធាតុក្នុងតំបន់ជាដើម ។ បើតាម Interesting engineering, អភិបាលក្រុងតូក្យូ លោកស្រី Yuriko Koike បានបញ្ចេញគម្រោងកសិដ្ឋានខ្យល់ខ្នាតដ៏ធំនេះលើកដំបូង ក្នុងអំឡុងកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP29 ក្នុងឆ្នាំ ២០២៤ ។ យោងតាមរបាយការណ៍, គម្រោងនេះ…
-

វិមានក្រឹមឡាំង៖ លោក Putin និងលោក Trump ពិភាក្សាគ្នាតាមទូរស័ព្ទអំពីអ៊ីរ៉ង់ និងអ៊ុយក្រែន
ជំនួយការវិមានក្រឹមឡាំង លោកយូរី យូសាកូវ (Yuri Ushakov )បាននិយាយកាលពីថ្ងៃពុធ ២៩ មេសា សប្ដាហ៍នេះថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយតាមទូរស័ព្ទជាមួយសមភាគី អាមេរិក លោក Donald Trump ដោយបន្ថែមថា មេដឹកនាំទាំងពីរបានពិភាក្សាអំពីសង្គ្រាមមជ្ឈិមបូព៌ា និងអ៊ុយក្រែន។ លោក យូសាកូវ បានប្រាប់ក្រុមអ្នកសារព័ត៌មាន រួមទាំងមកពីសារព័ត៌មាន AFP ក្នុងអំឡុងពេលសន្និសីទតាមទូរស័ព្ទថា ការហៅទូរស័ព្ទនេះមានរយៈពេលជាង៩០នាទី ហើយមានលក្ខណៈស្មោះត្រង់ និងដូចកិច្ចការធុរកិច្ច។ លោក យូសាកូវ បាននិយាយថា ប្រធានាធិបតីទាំងពីរ បានយកចិត្តទុកដាក់ជាពិសេសចំពោះស្ថានភាពទាក់ទងនឹងអ៊ីរ៉ង់ និងនៅឈូងសមុទ្រពែក្ស។ លោកយូសាកូវ បាននិយាយថា លោក Vladimir Putin ចាត់ទុកការសម្រេចចិត្តរបស់លោក Donald Trump ក្នុងការបន្ថែមពេលវេលាបទឈប់បាញ់ជាមួយអ៊ីរ៉ង់ថា ជាការត្រឹមត្រូវ ព្រោះនេះគួរតែផ្តល់ឱកាសដល់ការចរចា និងជារួម ជួយធ្វើឲ្យស្ថានភាពមានស្ថិរភាព។ ប៉ុន្តែលោក Putin ក៏បានបានគូសបញ្ជាក់ពីផលវិបាកជៀសមិនរួច និងបង្កគ្រោះថ្នាក់ខ្លាំង មិនត្រឹមតែសម្រាប់អ៊ីរ៉ង់ និងប្រទេសជិតខាងរបស់ខ្លួនប៉ុណ្ណោះទេ…
-

អឺរ៉ុប ខាតលុយ ៣២ ពាន់លានដុល្លារ ដោយសារសង្គ្រាម អ៊ីរ៉ង់
ព្រុចសែល ៖ សហភាពអឺរ៉ុប បានខាតបង់លុយដល់ទៅ ៣២ ពាន់លានដុល្លារ ដោយសារតែថ្លៃចំណាយលើការនាំចូលប្រេង និងឧស្ម័ន ចាប់តាំងពីសង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ផ្ទុះឡើងកាលពីចុងខែកុម្ភៈ ។ ការខាតបង់ដ៏ធំរបស់អឺរ៉ុប កើតឡើងដោយសារតែអ៊ីរ៉ង់បានប្រើប្រាស់ការបិទច្រកសមុទ្រ Hormuz ជាអាវុធការទូតដ៏មានប្រសិទ្ធភាពប្រឆាំងនឹងសហរដ្ឋអាមេរិក ។ ការបិទច្រកសមុទ្រដ៏សំខាន់នេះ បានធ្វើឲ្យប៉ះពាល់ដល់ការដឹកជញ្ជូនប្រេង ១ ភាគ ៥ របស់ពិភពលោក និងរុញច្រានតម្លៃថាមពលឲ្យហក់ឡើងខ្ពស់ ។ បើតាម Anadolu, ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃ ចន្ទ ថា អឺរ៉ុបកំពុងជួបប្រទះវិបត្តិថាមពលធ្ងន់ធ្ងរលើកទីពីររបស់ខ្លួន ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ហើយរដ្ឋជាសមាជិកសហភាពអឺរ៉ុបទាំង ២៧ ប្រទេស ក៏ត្រូវតែទាញយកមេរៀនអំពីវិបត្តិនេះផងដែរ ។ លោកស្រី von der Leyen គូសបញ្ជាក់ថា នៅឆ្នាំ ២០២២ ប្រធានាធិបតីរុស្ស៊ី លោក Vladimir…