Category: ព័ត៌មានជាតិ
-

ធនាគារពិភពលោក បន្តចូលរួមអភិវឌ្ឍកម្ពុជា ឈានទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០
(គូឡាឡាំពួ)៖ អនុប្រធានធនាគារពិភពលោក បានអះអាងថា ធនាគារពិភពលោក បន្តចូលរួមអភិវឌ្ឍកម្ពុជា ឈានទៅសម្រេចបាន ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ។ នេះបើតាមលទ្ធផលនៃជំនួបពិាផក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកបណ្ឌិត Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំ កំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥ ។ ក្នុងឱកាសនៃជំនួប, លោកបណ្ឌិតអនុប្រធានធនាគារពិភពលោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារពិភពលោក និងបានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តរីកចម្រើនបន្ថែមទៀត។ លោកបណ្ឌិត ក៏បានសម្តែងនូវបំណងចង់ស្វែងយល់បន្ថែមអំពីវិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ លោកបណ្ឌិត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមាគ៌ាច្បាស់លាស់ប្រកបដោយមហិច្ឆតារបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ខណ:ដែលពិភពលោកពោរពេញទៅដោយភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម។ លោកបណ្ឌិត…
-

ស្រ្តីទី១ នៃ កម្ពុជា អញ្ជើញទស្សនាមជ្ឈមណ្ឌលវប្បធម៌ Seri Negara (សេរីណេហ្គារ៉ា) និងទស្សនាការតាំងពិព័រណ៌ Kebaya Exhibition នៅរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី
(គូឡាឡាំពួរ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ាន អញ្ជើញទស្សនាមជ្ឈមណ្ឌលវប្បធម៌ Seri Negara(សេរីណេហ្គារ៉ា) និងទស្សនាការតាំងពិព័រណ៌ Kebaya Exhibition នៅរដ្ឋធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ។ វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវបណ្ឌិត និងលោកជំទាវភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងដៃគូសន្ទនា អាស៊ាន ត្រូវបានធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅពី លោកជំទាវ Dato Seri Wan Isamil ភរិយាឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោកជំទាវ Sri Hajah Nancy Shukri រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អភិវឌ្ឍន៍គ្រួសារ និងសហគមន៍ ព្រមទាំងលោកជំទាវភរិយាថ្នាក់ដឹកនាំរដ្ឋាភិបាលម៉ាឡេស៊ី ជាច្រើនរូប។ សូមបញ្ជាក់ថា Seri Negara(សេរីណេហ្គារ៉ា)សំដៅលើ កាកូសា សេរីណេហ្គារ៉ា ដែលជាអគារវិមានអាណានិគមប្រវត្តិសាស្ត្រមួយនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលជាផ្នែកមួយនៃសួនរុក្ខសាស្ត្រ Perdana។ ដើមឡើយត្រូវបានសាងសង់ជាលំនៅដ្ឋានផ្លូវការរបស់ឧត្តមស្នងការអង់គ្លេស…
-

មុនហោះទៅជប៉ុន លោក ត្រាំ ឆ្លៀតផ្តាំថា អាមេរិកនៅតែជាដៃគូដ៏រឹងមាំរបស់អាស៊ាន
គូឡាឡាំពួរ ៖ ប្រធានាធិបតអាមេរិក លោក ដូណាល់ ត្រាំ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃចំណងមិត្តភាពរវាងសហរដ្ឋអាមេរិក និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន អំឡុងកិច្ចប្រជុំកំពូលមួយជាមួយមេដឹកនាំអាស៊ាននៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យ មុនពេលចាកចេញឆ្ពោះទៅកាន់ជប៉ុន និងកូរ៉េខាងត្បូង។ លោកប្រធានាធិបតី ត្រាំ បានគូសបញ្ជាក់យ៉ាងដូច្នេះថា លោកបានធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ គឺក្នុងគោលបំណងធ្វើឱ្យចំណងមិត្តភាពពាណិជ្ជកម្មរបស់យើងកាន់តែស៊ីជម្រៅ និងពង្រឹងសន្តិសុខរួមរបស់យើង ពិសេសលើកកម្ពស់ស្ថិរភាព វិបុលភាព និងសន្តិភាពឱ្យកាន់តែរឹងមាំ។ មេដឹកនាំអាមេរិកមានវ័យ៧៩ឆ្នាំរូបនេះ បានអះអាងទៀតថា សហរដ្ឋអាមេរិកនឹងស្ថិតនៅជាមួយអ្នក១០០ភាគរយ ហើយយើងក៏មានបំណងចង់ក្លាយជាដៃគូ និងមិត្តភក្តិដ៏រឹងមាំសម្រាប់មនុស្សជំនាន់ក្រោយៗទៀតផងដែរ។ ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានបច្ចុប្បន្ន បាននិយាយថា ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកកាន់តែមានភាពស៊ីជម្រៅរហូតក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយ។ លោកនាយករដ្ឋមន្ត្រី អាន់វ៉ា បានសង្កត់ធ្ងន់ថា សេដ្ឋកិច្ចដ៏រឹងមាំរបស់អាស៊ាន និងសហរដ្ឋអាមេរិកបង្ហាញពីសក្តានុពល ក្នុងការបង្កើតយុគសម័យមាសសម្រាប់ប្រជាជាតិទាំងអស់របស់យើង។ គួរបញ្ជាក់ថា ការលើកឡើងពីគោលជំហររបស់លោកប្រធានាធិបតី ត្រាំ នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រជាជាតិអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងក្នុងទម្រង់ផ្សេងៗទៀត ត្រូវបានធ្វើឡើងស្របពេលដែលប្រទេសចិនក៏កំពុងបង្កើនឥទ្ធិពលនយោបាយ និងសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងតំបន់។ បន្ទាប់ពីបញ្ចប់បេសសកម្មនៅម៉ាឡេស៊ី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ…
-

គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅរដ្ឋសភា ដើម្បីពិនិត្យ
(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា នៅព្រឹកមថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ បានរៀបចំកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភា ដើម្បី ពិនិត្យ និងសម្រេច៖ ១-សំណើរបស់គណៈកម្មការពិសេសលើសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ។ ២-ផ្សេងៗ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេច បញ្ជូនសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ទៅរដ្ឋសភា ដើម្បីពិនិត្យ និងអនុម័តតាមការគួរ ៕
-

កងទ័ពជើងទឹកកម្ពុជាបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោក លើកទី៥៤
(ភ្នំពេញ)៖ ក្រុមកីឡាករ-កីឡាការិនីកងទ័ពជើងទឹក នៃកងយុទ្ធពលខេមរភូមិន្ទកម្ពុជា ដែលដឹកនាំដោយ ឧត្តមនាវីទោ ចាយ ស៊ីជឿន បានវិលត្រឡប់មកដល់ប្រទេសកំណើតវិញហើយ ដោយសុវត្ថិភាព ក្រោយបញ្ចប់បេសកកម្មចូលរួមក្នុង ព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោកលើកទី៥៤ ដែលប្រព្រឹត្តទៅរយៈពេលជាង ១០ ថ្ងៃ នៅខេត្តហូប៉ី សាធារណរដ្ឋប្រជាមានិតចិន។ បេសកម្មចូលរួមតំណាងជាតិ ក្រុមកម្ពុជាបានចេញដំណើរទៅកាលពីថ្ងៃទី ១៧ ខែតុលា និងត្រឡប់មកវិញនារាត្រីថ្ងៃទី២៥ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ តាមច្រកអាកាសយានដ្ឋានអន្តរជាតិតេជោ។ ឧត្តមនាវីទោ ចាយ ស៊ីជឿន បានរំលេចថា ព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោក លើកទី៥៤ ដែលរៀបចំដោយប្រទេសចិននេះ មានប្រទេសចូលរួមសរុប៩ ដោយប្រកួតលើប្រភេទកីឡាមានដូចជា៖បុរសរត់ប្រដាប់អាវុធ, នារីរត់អត់អាវុធ, និងបាញ់កាំភ្លើង។ ឧត្តមនាវីទោខាងលើ បានគូសបញ្ជាក់ថា ក្នុងចំណោមប្រទេសអាស៊ានទាំង១១ប្រទេស គឺមានតែកម្ពុជា១ប៉ុណ្ណោះដែលចូលរួមប្រកួត ខណៈប្រមីយ៉ាន់ម៉ា ចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍។ ហើយសម្រាប់ការប្រកួតប្រជែងវិញគឺកម្រិតខ្ពស់ ព្រោះភាគច្រើនជាប្រទេសមានសមត្ថភាពខ្លាំងក្នុងតំបន់អាស៊ី។ សម្រាប់បេសកម្មចូលរួមលើកដំបូងក្នុងព្រឹត្តិការណ៍កីឡាយោធាកងទ័ពជើងទឹកពិភពលោកនេះ ទោះជាអត្តពលិកកម្ពុជាមិនទាន់អាចទទួលបានមេដាយដូចគោលដៅរំពឹងទុកនូវឡើយក្តី ប៉ុន្តែ ក្រុមអត្តពលិកកម្ពុជា បានបង្ហាញពីភាពថ្លៃថ្នូរ វិន័យ និងអត្តចរិកល្អប្រពៃ ក្នុងនាមជាប្រជាជាតិកម្ពុជា ដែលធ្វើឲ្យកម្ពុជាទទួលបាន ពានកិត្តិយស…
-

ម៉ាឡេស៊ីចង់ចូលរួមបេសសកម្មរក្សាសន្តិភាពយូអិននៅហ្គាហ្សា
គូឡាឡាំពួរ ៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម និយាយថា ម៉ាឡេស៊ីត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមបេសសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតំបន់ហ្គាហ្សា រួមជាមួយប្រទេសមានចិត្តគំនិតដូចគ្នា និងសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម (OIC)។ លោកនាយករដ្ឋមន្រ្តី អ៊ីប្រាហ៊ីម បានសង្កត់ធ្ងន់ថា ម៉ាឡេស៊ីនៅតែរក្សាគោលជំហររបស់ខ្លួន នៅក្នុងការគាំទ្រយ៉ាងពេញទំហឹងចំពោះការតស៊ូរបស់ប៉ាឡេស្ទីន ហើយក៏គាំទ្រគោលជំហររបស់អង្គការសហប្រជាជាតិ ព្រមទាំងការសម្រេចចិត្តរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលចោទប្រកាន់ថា ការរារាំងជំនួយមនុស្សធម៌ពីសំណាក់របបដឹកនាំអ៊ីស្រាអែល ចូលទៅកាន់តំបន់ហ្គាហ្សា គឺជាការរំលោភបំពានច្បាប់អន្តរជាតិ។ មេដឹកនាំម៉ាឡេស៊ីមានវ័យ ៧៨ឆ្នាំរូបនេះ បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្រ្តី (PMO) ថា ប្រទេសម៉ាឡេស៊ីនឹងនៅតែបន្តធ្វើការយ៉ាងជិតស្និតបំផុតជាមួយអង្គការសហប្រជាជាតិ ក្នុងគោលបំណងថែរក្សាសន្តិភាពសកល យុត្តិធម៌ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី អ៊ីប្រាហ៊ីម បានថ្លែងបែបនេះនៅពេលជួបជាមួយអង្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរេស នៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅឯមជ្ឈមណ្ឌលសន្និបាតអន្តរជាតិគូឡាឡាំពួរ កាលពីថ្ងៃអាទិត្យ៕ ប្រភព ៖ The Stars
-

-

Zelensky ថា រុស្ស៊ីបាញ់ដ្រូន ជិត១,២០០គ្រឿង ក្នុងពេល១សប្តាហ៍
កៀវ ៖ លោក ហ្សេលែនស្គី អះអាងថា រុស្ស៊ីបានបាញ់ដ្រូន ជិត១,២០០គ្រឿង ចូលដីអ៊ុយក្រែន ក្នុងរយៈពេល១សប្តាហ៍។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky មានប្រសាសន៍ កាលពីថ្ងៃអាទិត្យថា ទីក្រុងមូស្គូបានបាញ់បង្ហោះយន្តហោះគ្មានមនុស្សបើក ឬ ដ្រូន ជិត ១.២០០ គ្រឿង និងកាំជ្រួច ៥០គ្រឿង ប្រឆាំងនឹងអ៊ុយក្រែន ក្នុងរយៈពេល ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ។ លោកបាននិយាយថា មនុស្ស ប្រមាណ១០នាក់ រួមទាំងកុមារ បានស្លាប់ និង ៣១នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហារចុងក្រោយបង្អស់ របស់រុស្ស៊ី លើទីក្រុង កៀវ។ លោក Zelensky ជំរុញឱ្យមានការខិតខំប្រឹងប្រែងជាអន្តរជាតិ កាន់តែខ្លាំងឡើង ដើម្បីប្រឆាំងនឹងការគំរាមកំហែងនេះ។ លោក Zelensky បានសង្កត់ធ្ងន់ថា រាល់ការវាយប្រហាររបស់រុស្ស៊ី គឺសំដៅបង្កផលប៉ះពាល់ ជាអតិបរមាដល់ប្រជាជនស៊ីវិល និង ហេដ្ឋារចនាសម្ព័ន្ធ។ លោកប្រធានាធិបតី បានគូសបញ្ជាក់ថា អ៊ុយក្រែននៅតែបន្តការពារខ្លួនយ៉ាងសកម្ម មិនត្រឹមតែនៅលើសមរភូមិ…
-

ទីម័រខាងកើត ចូលជាសមាជិកអាស៊ាន ក្រោយចាយពេល ១៤ឆ្នាំ
គូឡាឡាំពួ ៖ ទីម័រខាងកើតបានចូលរួមជាមួយប្លុកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬ អាស៊ាន ដែលជារដ្ឋសមាជិកទី១១ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីចំណាយពេលតស៊ូ អស់រយៈពេល ១៤ឆ្នាំ។ នាយករដ្ឋមន្ត្រីទីម័រខាងកើត លោក Xanana Gusmao ដែលបានចូលរួមជាមួយមេដឹកនាំអាស៊ាន សម្រាប់កិច្ចប្រជុំកំពូល និងពិធីចុះហត្ថលេខា នៅរដ្ឋធានី គូឡាឡាំពួ ប្រទេសម៉ាឡេស៊ី បាននិយាយថា «នេះមិនត្រឹមតែជាសុបិន ដែលសម្រេចបាននោះទេ ប៉ុន្តែ ជាការបញ្ជាក់ដ៏មានអានុភាព នៃដំណើររបស់យើង ដែលជាការសម្គាល់ ដោយភាពធន់ ការប្តេជ្ញាចិត្ត និង ក្តីសង្ឃឹម»។ លោកបានបន្ថែមថា «នេះមិនមែនជាទីបញ្ចប់នៃដំណើររបស់យើងទេ។ នេះគឺជាការចាប់ផ្តើមនៃជំពូកថ្មី ប្រកបដោយការបំផុសគំនិត»។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានអាស៊ានបាននិយាយថា «ការចូលជាសមាជិករបស់ទីម័រខាងកើត របស់អាស៊ាន ដោយបញ្ជាក់ជាថ្មី អំពីជោគវាសនារួមរបស់យើង និងការយល់ដឹងដ៏ជ្រាលជ្រៅ នៃញាតិមិត្ត ក្នុងតំបន់»។ លោក អាន់វ៉ា បាននិយាយថា «នៅក្នុងសហគមន៍នេះ ការអភិវឌ្ឍន៍របស់ទីម័រខាងកើត និងស្វ័យភាពជាយុទ្ធសាស្រ្ត នឹងស្វែងរកការគាំទ្រយ៉ាងរឹងមាំ និងយូរអង្វែង»៕…
-

កម្ពុជា និងកូរ៉េ ពិភាក្សាគ្នាពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈកិច្ចសហប្រតិបត្តិការកន្លងមក សម្រេចបានលទ្ធផលល្អច្រើន
(គូឡាឡាំពួ)៖ កម្ពុជា និងកូរ៉េ បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ ។ នេះជាការលើកឡើងក្នុងជំនួបរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Lee Jae Myung ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ តារយៈបណ្ដាញសង្គមសម្ដេចធិបតី នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ ភាគីទាំងពីរ បានឯកភាពគ្នាក្នុងការវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង កម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលត្រូវបានភ្ជាប់ឡើងវិញនៅឆ្នាំ១៩៩៧ និងត្រូវបានដំឡើងកម្រិត ដល់ភាពជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០២៤ ហើយកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅ ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែរីកចម្រើនគួរឱ្យកត់សម្គាល់ ស្ទើរគ្រប់វិស័យ ។ ជាមួយគ្នានេះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នា ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំកន្លងមក រវាងអាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ ហើយដែលបានសម្រេចនូវលទ្ធផលល្អជាផ្លែផ្កាជាច្រើនរួចមកហើយ។ ក្នុងពេលជាមួយគ្នា កម្ពុជា និងសាធារណរដ្ឋកូរ៉េ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីបង្ការ…