Category: ព័ត៌មានជាតិ
-

UN និងបារាំងថ្កោលទោសអ៊ីស្រាអែល ដែលវាយប្រហារលើកងរក្សាសន្តិភាពនៅលីបង់
បេរូត ៖ អង្គការសហប្រជាជាតិ និងបារាំង កាលពីថ្ងៃច័ន្ទ បានថ្កោលទោស ការបាញ់ប្រហារ របស់អ៊ីស្រាអែល នៅជិតកងទ័ពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហៅកាត់ UNIFIL នៅភាគខាងត្បូង ប្រទេសលីបង់។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា «យើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះឧប្បត្តិហេតុ ដែលបានកើតឡើង កាលពីថ្ងៃអាទិត្យ ដែលយន្តហោះគ្មានមនុស្សបើក របស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកដៃ នៅតំបន់ជុំវិញការល្បាតរបស់ UNIFIL ហើយ ក្រោយមក រថក្រោះអ៊ីស្រាអែល បានបាញ់ប្រហារទៅលើកងរក្សាសន្តិភាព នៅ Kfar Kila ក្នុងតំបន់ប្រតិបត្តិការ របស់ UNIFIL»។ ប្រភពបន្តថា «សហសេវិករបស់យើង នៅ UNIFIL កំពុងទាក់ទង ជាមួយ IDF សំដៅលើកងកម្លាំងអ៊ីស្រាអែល ដើម្បីតវ៉ាយ៉ាងខ្លាំង ចំពោះអ្វីដែលបានកើតឡើង វាមិនមែនជាលើកទីមួយទេ ដែលយើងមានអារម្មណ៍ថា យើងត្រូវបានគេកំណត់គោលដៅ ដោយវិធីផ្សេងគ្នា ពីសំណាក់កងកម្លាំង IDF ឬ ការបាញ់ព្រមាន…
-

លោក ដូណាល់ ត្រាំ ស្នើចូលខ្លួនជួយពន្លត់ភ្លើងសង្គ្រាមប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាថ្មីម្តងទៀត បានស្នើចូលខ្លួនជួយសម្របសម្រួលបញ្ចប់សង្គ្រាមរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ស្របពេលដែលមន្រ្តីប្រទេសទាំងពីរនៅមិនទាន់ស្វែងរកច្រកចេញពីមាត់ទ្វារជម្លោះ ទោះបីមានការចរចាគ្នាជាច្រើនថ្ងៃនៅប្រទេសតួកគីក៏ដោយ។ នេះបើយោងតាមប្រភពចំនួន៣ដែលដឹងលឺពីបញ្ហានេះ។ លោកប្រធានាធិបតី ត្រាំ បាននិយាយនៅក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅម៉ាឡេស៊ី កាលពីថ្ងៃអាទិត្យថា រូបលោកបានទទូចសាជាថ្មី នៅក្នុងការចូលខ្លួនជួយបញ្ចប់ជម្លោះប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន។ មេដឹកនាំអាមេរិករូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា ខ្ញុំនឹងព្យាយាដោះស្រាយបញ្ហាឱ្យបានឆាប់រហ័ស… ពីព្រោះខ្ញុំស្គាល់ច្បាស់ពីពួកគេ… ហើយខ្ញុំក៏ជឿជាក់ដែរថា យើងនឹងអាចធ្វើរឿងនេះបានឆាប់បំផុត។ គួរបញ្ជាក់ថា ប្រទេសជិតខាងអាស៊ីខាងត្បូងទាំងពីរ (ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន) បានព្រមព្រៀងលើបទឈប់បាញ់ក្នុងទីក្រុងដូហា ប្រទេសកាតា កាលពីថ្ងៃទី១៩ ខែតុលា បន្ទាប់ពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាច្រើនថ្ងៃ បណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសយ៉ាងច្រើន ដែលនេះជាអំពើហិង្សាដ៏អាក្រក់បំផុតមិនធ្លាប់មាន ចាប់តាំងពីពួកតាលីបង់ឡើងគ្រប់គ្រងអំណាចនៅអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១។ គិតមកទល់ពេលនេះ ការចរចាសន្តិភាពជុំទីពីររវាងប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន ដែលសម្រុះសម្រួលដោយប្រទេសតួកគី ក្នុងគោលបំណងស្វែងរកបទឈប់បាញ់រយៈពេលវែងមួយ ហាក់ស្ថិតក្នុងភាពស្រពិចស្រពិល ខណៈដែលភាគីជម្លោះទាំងពីរនៅតែមានការខ្វែងគំនិតគ្នានៅឡើយ៕ ប្រភព ៖ The Straits Times
-

៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត៤០០គ្រឿង!
(ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៥នេះ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានបញ្ជូនកីឡាករ កីឡាការិនីសរុបចំនួន ៦២៨រូប ចូលរួមព្រឹត្តិការណ៍ប្រកួត ទាំងក្នុង និងក្រៅប្រទេស សរុបចំនួន ៣៩២គ្រឿង ។ នេះបើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់មកកាន់ផ្នែកព័ត៌មាននៃក្រុមអ្នកនំពាក្យក្រសួងមហាផ្ទៃថា ក្នុងចំណោមមេដាយជិត ៤០០គ្រឿងនោះ មេដាយឈ្នះក្នុងព្រឹត្តិការណ៍ប្រកួតក្នុងប្រទេស ទទួលបានចំនួនសរុប ២៣៧គ្រឿង រួមមាន មេដាយមាស ១០០គ្រឿង មេដាយប្រាក់ ៧០គ្រឿង និងមេដាយសំរឹទ្ធចំនួន ៦៧គ្រឿង និងព្រឹត្តិការណ៍ប្រកួតនៅក្រៅប្រទេស ទទួលបានមេដាយសរុប ១៥៥គ្រឿង រួមមានមេដាយមាស ៤១គ្រឿង មេដាយប្រាក់៥៧ និងមេដាយសំរឹទ្ធចំនួន ៥៧គ្រឿង។ បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯក យិត ភីរៈ ក្នុងរយៈពេល ៩ខែនេះដែរ អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាកីឡា ក្រសួងមហាផ្ទៃ បានបញ្ជូនមន្ត្រីចំនួន ១០រូប…
-

លោក ពូទីន ប្រាប់កូរ៉េខាងជើងថា អ្វីៗដំណើរការទៅតាមផែនការ
មូស្គូ ៖ អំឡុងជំនួបនៅវិមានក្រឹមឡាំង, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានស្នើឱ្យរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង លោកស្រី ឆូ ស៊ុនហួយ នាំពាក្យប្រាប់មេដឹកនាំកំពូលរបស់ប្រទេសលោកស្រី គឺលោក គីម ជុងអ៊ុន ថា អ្វីៗកំពុងតែដំណើរការយ៉ាងរលូនទៅតាមផែនការនៅក្នុងទំនាក់ទំនងទ្វេភាគី។ ការថ្លែងបែបនេះរបស់លោកប្រធានាធិបតី ពូទីន ចង់សំដៅដល់លោក និងលោក គីម បានចុះហត្ថលេខាលើសន្ធិសញ្ញាក្នុងភាពជាដៃគូយុទ្ធសាស្រ្តកាលពីឆ្នាំមុន ក្នុងនោះរួមមានកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមក ការបញ្ជូនទាហានកូរ៉េខាងជើងទៅរុស្ស៊ី ការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងមីស៊ីលឱ្យទីក្រុងមូស្គូ ដើម្បីគាំទ្រយុទ្ធនាការយោធារុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ លោក ពូទីន បានប្រាប់លោកស្រី ឆូ ទៀតថា ពួកយើងបានជជែកលំអិតរួចហើយ អំឡុងទស្សនកិច្ចនៅប្រទេសចិនកាលពីខែមុន អំពីទំនាក់ទំនងរុស្ស៊ី-កូរ៉េខាងជើង និងការរំពឹងទុកសម្រាប់ការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ហើយឥឡូវនេះអ្វីៗបាននឹងកំពុងដំណើរការយ៉ាងរលូនទៅតាមផែនការ ដូច្នេះសូមលោកស្រីបេសកជនជួយពាំនាំសារនេះទៅកាន់លោក គីម ផង។ បើតាមការលើកឡើងរបស់ក្រសួងការបរទេសរុស្ស៊ី, ប្រមុខការទូតកំពូលរុស្ស៊ី-កូរ៉េខាងជើងយល់ស្របថា ការកើនឡើងភាពតានតឹងនៅលើឧបទ្វីបកូរ៉េ និងអាស៊ីភាគឦសានកើតចេញពីសកម្មភាពបង្កហេតុរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តពួកគេ៕ ប្រភព ៖ The Straits Times
-

យន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរចិនហោះឆ្វែលកោះតៃវ៉ាន់
ប៉េកាំង ៖ យន្តហោះចម្បាំងចិនមួយក្រុម ដែលមានទាំងយន្តហោះ H-6K ជាយន្តហោះទម្លាក់គ្រាប់បែកអាចផ្ទុកអាវុធនុយក្លេអ៊ែរផងនោះ បានហោះហើរនៅក្បែរកោះតៃវ៉ាន់នាពេលថ្មីៗនេះ ហើយការហោះឆ្វែលនេះ កើតឡើងមុនពេលមេដឹកនាំអាមេរិក-ចិនជួបតទល់គ្នានៅកូរ៉េខាងត្បូង។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនចេញផ្សាយកាលពីថ្ងៃអាទិត្យ។ គណនី Weibo របស់យោធាចិនបានបញ្ជាក់ថា យន្តហោះចម្បាំង J-10 ជាច្រើនគ្រឿងបានហោះហើរក្នុងទម្រង់ប្រយុទ្ធទៅកាន់ដែនអាកាសគោលដៅដែលបានកំណត់ ហើយយន្តហោះទម្លាក់គ្រាប់បែក H-6K ជាច្រើនគ្រឿងទៀតក៏បានហោះហើរទៅកាន់ដែនទឹក និងដែនអាកាសជុំវិញកោះតៃវ៉ាន់ផងដែរ ដើម្បីអនុវត្តសមយុទ្ធនៅពេលមានការប្រឈមមុខគ្នា។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន, ការប្តេជ្ញាចិត្តដ៏មោះមុតរបស់ប្រទេសចិន គឺត្រូវការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមរយៈសកម្មភាពជាក់ស្ដែង។ យើងនឹងរួមគ្នាថែរក្សាសន្តិភាព និងសុភមង្គលរបស់ប្រជាជនយើងទាំងអស់គ្នា។ ជាការឆ្លើយតបនោះ ក្រសួងការពារជាតិតៃវ៉ាន់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយបានហៅសមយុទ្ធដែនអាកាសរបស់ចិនថា ធ្វើឡើងមានបំណងបង្កការបំភិតបំភ័យ។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឱ្យពលរដ្ឋតៃវ៉ាន់រក្សាការរួបរួមគ្នា ដើម្បីប្រឈមមុខនឹងការបំភិតបំភ័យនេះ សំដៅលើកកម្ពស់សេរីភាព និងលទ្ធិប្រជាធិបតេយ្យ និងការពារមាតុភូមិជាមួយគ្នា។ គួរបញ្ជាក់ថា រដ្ឋាភិបាលតៃវ៉ាន់បច្ចុប្បន្ននៅតែបដិសេធការទាមទារអធិបតេយ្យភាពរបស់ប្រទេសចិន និងចាត់ទុកខ្លួនឯងជារដ្ឋឯករាជ្យមួយ។ ប៉ុន្តែចិននៅតែចង់បង្រួបបង្រួម ហើយបានគំរាមជាច្រើនលើកច្រើនសារអំពីលទ្ធភាពប្រើប្រាស់កម្លាំងយោធាផងដែរ៕ ប្រភព ៖ CNA
-

សិង្ហបុរី ព្រមានថា អាស៊ានប្រឈមនឹងការបាត់បង់ភាពជឿជាក់ ប្រសិនបើបរាជ័យក្នុងការរួបរួមគ្នា
សិង្ហបុរី ៖ «អាស៊ានត្រូវតែឈររួមគ្នាជាធ្លុងតែមួយ នៅក្នុងពិភពលោក ដែលមិនប្រាកដប្រជា បើមិនដូច្នេះទេ នឹងមានហានិភ័យ បាត់បង់ភាពជឿជាក់ នៅលើឆាកអន្តរជាតិ» នេះគឺជាការព្រមាន របស់ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន CNA នៅថ្ងៃចន្ទនេះ។ ថ្លែងអំឡុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅម៉ាឡេស៊ី លោក Lawrence Wong បាននិយាយថា អាស៊ានត្រូវតែការពារ ភាពជាកណ្តាលរបស់ខ្លួន និងបង្ហាញពីសមត្ថភាព ក្នុងការដោះស្រាយភាពខុសគ្នា និង រក្សាសន្តិភាព ក្នុងចំណោមសមាជិក។ ជុំវិញការចុះកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជានិងថៃ លោក Wong បានសរសើរការខិតខំប្រឹងប្រែង របស់ម៉ាឡេស៊ី ក្នុងការស្វែងរកដំណោះស្រាយការទូត និង ស្វាគមន៍ តែទោះបីជាយ៉ាងណា លោកអះអាងថា នេះគឺគ្រាន់តែជាការចាប់ផ្ដើម តែប៉ុណ្ណោះ ដែលទាមទារឲ្យមានការតាមដាន បន្ថែមទៀត។ ជុំវិញបញ្ហា នៅមីយ៉ាន់ម៉ា ដែលស្ថិតក្នុងភាពចលាចល ចាប់តាំងពីរដ្ឋប្រហារយោធា ឆ្នាំ២០២១ និង បង្កឱ្យមានការបះបោរប្រដាប់អាវុធ លោក…
-

កម្ពុជា-ឡាវ-វៀតណាម នឹងបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ឱ្យកាន់តែជិតស្និទ្ធ
(គូឡាឡាំពួ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំអាហារពេលព្រឹកការងារ ជាមួយ ឯកឧត្តម ផាម មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ពីថ្ងៃទី២៦-២៨ ខែតុលា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម និងឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ បានអបអរសាទរការចុះហត្ថលេខាលើ សេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួ រវាងកម្ពុជា និងថៃ ដោយមានការចូលរួមជាសាក្សីពីឯកឧត្តមប្រធានាធិបតិសហរដ្ឋអាមេរិក Donald J. Trump និង ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ។ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានចែករំលែកព័ត៌មានអំពីការវិវឌ្ឍ និងអាទិភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី លើវិស័យជាច្រើន…
-

ពានរង្វាន់អាស៊ាន ជាសក្ខីភាពនៃការទទួលស្គាល់ការលះបង់របស់ ស.ស. យ.ក. ក្នុងការរួមចំណែកកសាងសហគមន៍សុខដុមអាស៊ាន និងសង្គម
(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា លោកជំទាវ ដាំ ដារីនី អនុប្រធាន ស.ស.យ.ក. ព្រមទាំងគណៈប្រតិភូកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥នេះ បានអញ្ជើញធ្វើមាតុភូមិនិវត្តដោយនាំយកនូវពានរង្វាន់អាស៊ាន មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោប្រកបដោយជោគជ័យ និងសុវត្ថិភាព ព្រមទាំងមានការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់សមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។ ថ្លែងក្នុងឱកាសនោះ លោកជំទាវ បានសម្ដែងនូវក្ដីសោមនស្សរីករាយ ដែលបាននាំយកពានរង្វាន់ដ៏មានអត្ថន័យនេះ មកជូនក្រុមគ្រួសារស.ស.យ.ក. រួមទាំងប្រជាជាតិខ្មែរទាំងមូល។ លោកជំទាវ បានគូសបញ្ជាក់ថា ពានរង្វាន់ដែល ស.ស.យ.ក. ទទួលបាននេះ មិនមែនសម្រាប់សម្រាប់អង្គភាពសហភាពសហព័ន្ធយុវជនកម្ពុជាប៉ុណ្ណោះទេ តែវាជាមោទនភាពមួយសម្រាប់សមាជិក សមាជិកាគ្រប់រូប ដែលបានលះបង់កម្លាំងកាយ ចិត្ត ស្មារតី ស្មគ្រ័ចិត្តចូលរួមជាមួយ ស.ស.យ.ក. រហូតសម្រេចបានលទ្ធផលជោគជ័យដ៏ត្រចះត្រចង់នាពេលកន្លងមក។ គួរបញ្ជាក់ថា ពានរង្វាន់នេះត្រូវបានអគ្គលេខាធិការអាស៊ានសម្រេចប្រគល់ជូន ស.ស.យ.ក. ដោយផ្អែកតាមការវាយតម្លៃលើ តួនាទីដ៏សកម្មរបស់ ស.ស.យ.ក. ក្នុងការលើកកម្ពស់ការយល់ដឹងអំពីអាស៊ាន ការរួមចំណែកចំពោះសមាហរណកម្មតំបន់ តាមរយៈគំនិតផ្តួចផ្តើម ដោយយុវជន និងគំនិតផ្តួចផ្តើមឆ្លងកាត់វប្បធម៌ ជាច្រើន រួមទាំងកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញកិច្ចសហប្រតិបត្តិការឆ្លងកាត់វប្បធម៌ និងលើកកម្ពស់ការកសាងសន្តិភាពក្នុងចំណោមយុវជនអាស៊ាននិងដៃគូសកលរបស់ខ្លួន និងកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលឱ្យមានការចូលរួមរបស់យុវជនតាមរយៈការអភិវឌ្ឍសមត្ថភាព និងការជំរុញឱ្យមានការចូលរួមក្នុងសហគមន៍។ គួរបញ្ជាក់ថា…
-

លោក ត្រាំ បន្តទៅជប៉ុន បន្ទាប់ពីចប់បេសកកម្មនៅម៉ាឡេស៊ី
គូឡាឡាំពួ ៖ នៅថ្ងៃចន្ទនេះ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានអញ្ជើញចាកចេញពីប្រទេសម៉ាឡេស៊ី ឆ្ពោះទៅប្រទេសជប៉ុនហើយ។ បន្ទាប់ពីចប់បេសកកម្ម នៅម៉ាឡេស៊ី លោក Trump បានចេញដំណើរ ទៅប្រទេសជប៉ុន ដែលជាជើងទីពីរ នៃដំណើរទស្សនកិច្ច នៅអាស៊ី ។ លោក Trump ត្រូវបានគេរំពឹងថា នឹងជួបជាមួយព្រះចៅអធិរាជជប៉ុន មុនពេលកិច្ចប្រជុំ ជាមួយនាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសលោកស្រី Sanae Takaichi នៅថ្ងៃអង្គារ។ មេដឹកនាំសហរដ្ឋអាមេរិក រូបនេះ បាននិយាយថា លោកបានលឺ “រឿងដ៏អស្ចារ្យ អំពីលោកស្រី”។ លោកស្រី Takaichi បាននិយាយថា លោកស្រី បានប្រាប់ លោក Trump នៅមុនកិច្ចប្រជុំថា ការពង្រឹងសម្ព័ន្ធភាពជប៉ុន-អាមេរិកគឺជា “អាទិភាពកំពូល របស់រដ្ឋបាល លោកស្រី គឺនៅលើផ្នែកការទូត និងសន្តិសុខ” ។ ប្រទេសជប៉ុនបានគេចផុតពីពន្ធដ៏អាក្រក់បំផុតដែលលោក Trump បានទះកំផ្លៀង លើបណ្តាប្រទេសជុំវិញពិភពលោក…
-

ជប៉ុនបាញ់បង្ហោះយានដឹកទំនិញថ្មីទៅកាន់លំហអាកាសដោយជោគជ័យ
តូក្យូ ៖ ប្រទេសជប៉ុនបាញ់បង្ហោះយានដឹកជញ្ជូនទំនិញថ្មីរបស់ខ្លួន មានឈ្មោះថា HTV-X ទៅកាន់ទីអវកាសដោយជោគជ័យ នៅម៉ោងប្រហែល ៩ព្រឹកថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima នៅភាគនិរតីនៃប្រទេសជប៉ុន។ យានអវកាសនេះ ត្រូវបានដឹកដោយគ្រាប់រ៉ុកកែតដ៏មានឥទ្ធិពលបំផុតរបស់ជប៉ុនគឺ H3 ហើយប្រហែល ១៤នាទីបន្ទាប់ពីការបាញ់បង្ហោះ វាបានហោះចូលទៅក្នុងគន្លងយ៉ាងត្រឹមត្រូវ។ ទីភ្នាក់ងារអវកាសជប៉ុន JAXA និយាយថា ការបាញ់បង្ហោះនេះ គឺជាជោគជ័យដ៏ធំមួយ និងបង្ហាញពីសមត្ថភាពរបស់ជប៉ុន ក្នុងការបញ្ជូនសម្ភារៈទៅកាន់ទីអវកាសដោយពឹងផ្អែកលើបច្ចេកវិទ្យាខ្លួនឯង។ ភាពជោគជ័យនេះដែរ នឹងពង្រឹងតួនាទីជប៉ុន ក្នុងបច្ចេកវិទ្យាអវកាស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ បើតាមការគ្រោងទុក យាន HTV-X1 នឹងហោះទៅដល់ស្ថានីយ៍អវកាសអន្តរជាតិ (ISS) នៅក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដោយអវកាសយានិកជប៉ុន Kimiya Yui នឹងប្រើដៃរ៉ូបូតដើម្បីចាប់វា។ យានដឹកទំនិញថ្មីនេះ មានសមត្ថភាពផ្ទុកទំនិញបានទម្ងន់ ៦តោន ហើយអាចរក្សាទុករបស់ឱ្យត្រជាក់ និងនៅក្នុងស្ថានីយ៍រហូតដល់៦ខែ។ វាក៏អាចយកកាកសំណល់ត្រឡប់ទៅផែនដីវិញផងដែរ មុននឹងបន្តបេសកកម្មផ្សេងទៀតនៅក្នុងលំហអាកាស។ នេះក៏ការហោះហើរលើកដំបូងរបស់រ៉ុកកែត H3 ដ៏មានឥទ្ធិពលបំផុតរបស់ជប៉ុន ដែលមានឧបករណ៍ជំរុញចំនួនបួន។ រ៉ុកកែត H3 នេះបានជំនួសម៉ូដែល H-2A ចាស់…