Category: ព័ត៌មានជាតិ
-

លោក Trump ឲ្យពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ ព្រោះសម្តីញុះញង់របស់មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់
បរទេស ៖ សហរដ្ឋអាមេរិក ដាក់ពង្រាយនាវាមុជទឹក នុយក្លេអ៊ែរ ជាការឆ្លើយតបទៅនឹង «ការបង្កហេតុ» តាមរយៈសម្តី ញុះញង់ខ្លាំង របស់មន្ត្រីជាន់ខ្ពស់រុស្ស៊ីម្នាក់ នេះបើតាមការអះអាង របស់លោក Trump កាលពីថ្ងៃសុក្រ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកបានបញ្ជាឱ្យដាក់ពង្រាយនាវាមុជទឹកនុយក្លេអ៊ែរ ចំនួនពីរគ្រឿង ដើម្បីឆ្លើយតប ទៅនឹងការអត្ថាធិប្បាយ របស់មន្ត្រី រូបនោះ។ លោក Trump បង្ហោះ នៅលើវេទិកាសង្គម ផ្ទាល់ខ្លួន របស់លោក ថា «ដោយផ្អែកលើសេចក្តីថ្លែងការណ៍ បង្កហេតុដ៏ខ្លាំង របស់អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលឥឡូវនេះ ជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃសហព័ន្ធរុស្ស៊ី ខ្ញុំបានបញ្ជាឱ្យនាវាមុជទឹកនុយក្លេអ៊ែរ ចំនួនពីរ ដាក់ពង្រាយទៅក្នុងតំបន់ សមស្រប»។ លោក Trump មិនបានសំដៅជាក់លាក់ ទៅលើអ្វីដែលលោក Medvedev បាននិយាយនោះទេ ហើយ ក៏មិនបង្ហាញជាក់លាក់ ពីទីតាំង ដាក់ពង្រាយដែរ។ ទោះជាយ៉ាងណាក៏ដោយ…
-

-
![[BREAKING NEWS] លោក Trump បញ្ជាឲ្យផ្លាស់ទីនាវាមុជទឹកនុយក្លេអ៊ែរ បន្ទាប់ពី “សេចក្តីថ្លែងការណ៍បង្កហេតុ” ពីរុស្ស៊ី](http://165.232.167.198/wp-content/uploads/2025/08/photo_2025-08-02_07-44-26.jpg)
[BREAKING NEWS] លោក Trump បញ្ជាឲ្យផ្លាស់ទីនាវាមុជទឹកនុយក្លេអ៊ែរ បន្ទាប់ពី “សេចក្តីថ្លែងការណ៍បង្កហេតុ” ពីរុស្ស៊ី
ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃសុក្រ ០១ សីហា បាននិយាយថា លោកបានចេញបញ្ជាឱ្យនាវាមុជទឹកនុយក្លេអ៊ែរចំនួន ២គ្រឿង ផ្លាស់ទីដាក់នៅក្នុង “តំបន់ដ៏សមស្រប” ដើម្បីឆ្លើយតបទៅនឹងការលើកឡើងរបស់អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev អំពីហានិភ័យនៃសង្គ្រាម រវាងសត្រូវដែលជាមហាអំណាចមានអាវុធនុយក្លេអ៊ែរទាំងពីរ។ គួរឲ្យដឹងថា លោក Medvedev កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា លោក Trump គួរតែចងចាំថា ទីក្រុងមូស្គូ មានសមត្ថភាពក្នុងការវាយប្រហារនុយក្លេអ៊ែរ សម័យសូវៀត ជាមធ្យោបាយចុងក្រោយបំផុត បន្ទាប់ពីលោក Trump ព្រមានប្រាប់លោក Medvedev ឱ្យ “ប្រយ័ត្នសម្ដី” របស់លោក៕
-

សារព័ត៌មាន Reuters ៖ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា អត្រាពន្ធរបស់អាមេរិក ១៩% អាចជួយទប់ស្កាត់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាដួលរលំ
សារព័ត៌មាន Reuters ៖ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា អត្រាពន្ធរបស់អាមេរិក ១៩% អាចជួយទប់ស្កាត់វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាដួលរលំ ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់កាសែតរ៉យទ័រ នៅថ្ងៃទី១ ខែសីហានេះថា អត្រាពន្ធ ១៩ភាគរយលើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិក បានជួយជៀសវាងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងដ៏សំខាន់របស់កម្ពុជាដួលរលំ ហើយថែមទាំងអនុញ្ញាតឱ្យកម្ពុជាអាចរក្សាការប្រកួតប្រជែងជាមួយដៃគូរបស់ខ្លួនផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលជាអ្នកចរចាពាណិជ្ជកម្មកំពូលរបស់កម្ពុជា បានថ្លែងអំណរគុណដល់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានផ្តល់ការយោគយល់ក្នុងការចរចាជាមួយកម្ពុជា ដើម្បីកាត់បន្ថយអត្រាពន្ធគយ ដែលកាលពីដំបូងត្រូវបានកំណត់ចំនួន ៤៩ភាគរយ ក្រោយមកធ្លាក់មកត្រឹម ៣៦ភាគរយ ដែលនេះជាការយកពន្ធខ្ពស់បំផុតរបស់ពិភពលោក ហើយចុងក្រោយនេះនៅសល់ត្រឹម ១៩ភាគរយ ក្រោយរូបលោកលូកដៃចូលអន្តរាគមន៍ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ។ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍នៅក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយកាសែតរ៉យទ័រថា បើសិនអាមេរិករក្សាអត្រាពន្ធគយ ៤៩ភាគរយ ឬ ៣៦ភាគរយនោះ ឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា នឹងដួលរលំនេះបើតាមគំនិតរបស់ឯកឧត្តមផ្ទាល់…
-

សម្តេចតេជោ ហ៊ុន សែន ជូនពរយុទ្ធជនទាំងពីររូបដែលភាគីថៃចាប់ ហើយទើបបញ្ជូនមកកម្ពុជា ឆាប់ជាសះស្បើយ
សម្តេចតេជោ ហ៊ុន សែន ជូនពរយុទ្ធជនទាំងពីររូបដែលភាគីថៃចាប់ ហើយទើបបញ្ជូនមកកម្ពុជា ឆាប់ជាសះស្បើយ យោងតាមបណ្តោញសង្គមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០១ ខែសីហា ១្នាំ២០២៥ បានបង្ហោះខ្លឹមសារថា៖ មុននេះបន្តិចក្រោយពេលប្រជុំជាមួយថ្នាក់ដឹកនាំនិងមេបញ្ជាការយោធាចប់ ក៏បើកស្តាប់ការនិយាយឡាយសូរបស់ លោកប្អូន សម វឌ្ឍានា នៅសហរដ្ឋអាមេរិកអំពីពន្ធគយរបស់លោកប្រធានាធិបតីដូណាល់ត្រាំ ដែលបានអនុគ្រោះទម្លាក់ពន្ធចំពោះកម្ពុជាពី49ភាគរយ(49%)មកនៅត្រឹម19ភាគរយ(19%)។ មិននឹកស្មានថា ខ្ញុំដេកលក់លើកៅអីដែលត្រូវបានលួចថតដោយមនុស្ស៤នាក់ តែត្រូវបានដាស់ឲ្យភ្ញាក់នៅពេលកងទ័ពកម្ពុជា២នាក់ ដែលរងរបួសដែលភាគីថៃចាប់នៅក្រោយបទឈប់បាញ់រយៈពេល៨ម៉ោង ត្រូវភាគីថៃបញ្ជូនមកកម្ពុជាវិញដោយសុវត្តិភាព។ ជូនពរយុទ្ធជនទាំងពីររូប ដែលប្រជាជនកម្ពុជា ក៏ដូចជារូបខ្ញុំបាននិងកំពុងរង់ចាំ ឆាប់ជាសះស្បើយ។
-

កម្ពុជាសម្រេចទម្លាក់ពន្ធ 0% លើទំនិញនាំចូលពីអាមេរិក
ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា កម្ពុជាបានសម្រេចទម្លាក់ពន្ធគយលើទំនិញនាំចូលពីអាមេរិកក្នុងអត្រា 0% ហើយអត្រាពន្ធគយនេះ នឹងអនុវត្តចាប់ពីថ្ងៃទី១ ខែសីហានេះតទៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការរវាងកម្ពុជា និង សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្តថា សហរដ្ឋអាមេរិកនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥ បានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% គឺថយចុះ ៦១% បើធៀបជាមួយអត្រាពន្ធពីដំបូង ៤៩% ដែលនេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបន្ថែមថា អត្រាពន្ធនេះ អាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន និងអាចមានប្រៀបឈ្នះដោយសារតម្លៃពលកម្មនៅកម្ពុជាមានតម្លៃទាប និងជាទីតាំងនៅចំកណ្ដាល មហាអនុតំបន់មេគង្គ ដែលមានកម្ពុជា វៀតណាម ថៃ ឡាវ ភូមា និងផ្នែកខាងត្បូងរបស់ប្រទេសចិន គឺមានប្រជាពលរដ្ឋ ២៥០លាននាក់។ ម្យ៉ាងទៀត ច្បាប់វិនិយោគកម្ពុជា…
-

អាមេរិកចាយ ២០០លានដុល្លារផ្គាប់ចិត្តលោក Trump សង់សាលទទួលភ្ញៀវផ្លូវការនៅសេតវិមាន
វ៉ាស៊ីនតោន ៖ អាមេរិកមានផែនការជះលុយ ២០០លានដុល្លារផ្គាប់ចិត្តលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តាមរយៈការសាងសង់សាលទទួលភ្ញៀវជាផ្លូវការ ដែលនេះជាគម្រោងដ៏ធំបំផុតមួយនៅសេតវិមានក្នុងរយៈពេលជាងមួយសតវត្ស។ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី៣១ ខែកក្កដា ថា លោកប្រធានាធិបតី ត្រាំ ផ្ទាល់ និងម្ចាស់ជំនួយដែលមិនបានបញ្ចេញឈ្មោះ នឹងស្នើច្បាប់សម្រាប់គម្រោងសាងសង់សាលទទួលភ្ញៀវផ្លូវការ ដែលមានតម្លៃ ២០០លានដុល្លារ។ លោកស្រីថា អស់រយៈពេល ១៥០ឆ្នាំមកហើយ ដែលលោកប្រធានាធិបតី មន្រ្តីរដ្ឋបាល និងបុគ្គលិកសេតវិមាន ចង់បានកន្លែងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅក្នុងអគារសេតវិមាន។ លោកស្រី Leavitt មានវ័យ២៨ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា រចនាសម្ព័ន្ធថ្មីនេះ ត្រូវបានរំពឹងថា នឹងមានទំហំជាង ៨.០០០ម៉ែត្រការ៉េ ហើយមានកន្លែងអង្គុយដែលអាចដាក់មនុស្សរហូតដល់ ៦៥០នាក់។ អ្នកនាំពាក្យរូបនេះបន្ថែមថា ការសាងសង់សាលទទួលភ្ញៀវជាផ្លូវការ ដែលជាផែនការរបស់លោកប្រធានាធិបតី ត្រាំ ជាយូរមកហើយនេះ នឹងចាប់ផ្តើមដំណើរការនៅក្នុងខែកញ្ញាខាងមុខ ហើយត្រូវបានរំពឹងថា នឹងបញ្ចប់ការសាងសង់នៅចុងបញ្ចប់នៃអាណត្តិទីពីររបស់លោក ត្រាំ គឺនៅក្នុងខែមករា ឆ្នាំ២០២៩។ បន្ទាប់ពីរួចរាល់ វានឹងក្លាយជាសាលរៀបចំពិធីជប់លៀងថ្នាក់រដ្ឋដ៏ធំ ដើម្បីផ្តល់ជាកិត្តិយសដល់ប្រមុខរដ្ឋបរទេស ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ខណៈការរៀបចំព្រឹត្តិការណ៍ធំៗកន្លងមក…
-

សម្តេចធិបតី ហ៊ុន ម៉ាណែត៖សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម១៩%
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចបញ្ចុះពន្ធលើទំនិញនាំចេញពីកម្ពុជាទៅកាន់សហរដ្ឋអាមេរិកមកត្រឹម ១៩% (ពីអត្រាដំបូង ៤៩% និងបានចុះត្រឹម ៣៦% ជំហានទី១)។ នេះជាដំណឹងដ៏ល្អសម្រាប់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចរបស់កម្ពុជាដើម្បីបន្តអភិវឌ្ឍន៍ប្រទេសជាតិតទៅមុខ។ សម្តេចធិបតី សូមអរគុណឯកឧត្តមប្រធានាធិបតី Donald Trump ដែលឯកឧត្តមបានយកចិត្តទុកដាក់ដោយផ្ទាល់ នៅក្នុងការផ្ដួចផ្ដើមនិងជំរុញឲ្យមានការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ និងបន្តតាមដានការអនុវត្តបទឈប់បាញ់ដោយផ្ទាល់ រហូតដល់មានសន្តិភាពជាអចិន្ត្រៃយ៍និងប្រក្រតីភាពនៃទំនាក់ទំនងរវាងកម្ពុជា-ថៃនៅពេលខាងមុខ។ បន្ថែមលើនេះ ឯកឧត្តមប្រធានាធិបតីក៏បានផ្ដល់នូវការយោគយល់សម្រាប់កម្ពុជា ដោយបានផ្ដល់នូវឱកាសក្នុងការបន្តពង្រឹងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងសហរដ្ឋអាមេរិកបន្តទៅទៀត។ សម្តេចធិបតីបន្តថា នៅក្នុងអំឡុងពេលដែលខ្ញុំបានសន្ទនាតាមទូរសព្ទជាមួយឯកឧត្តមធានាធិបតី Donald Trump កាលពីថ្ងៃទី ២៦ និង ២៨ កក្កដាកន្លងទៅនេះ ខ្ញុំបានបញ្ជាក់អំពីសារៈសំខាន់នៃសន្តិភាព និងការអភិវឌ្ឍនៃប្រទេសកម្ពុជាដោយសារកម្ពុជាទើបងើបពីសង្គ្រាមរ៉ាំរ៉ៃនៅក្នុងប្រទេសជាង៥០០ឆ្នាំមកហើយ។ នៅក្នុងឱកាសនោះ ខ្ញុំក៏បានស្នើសុំឱ្យឯកឧត្តមប្រធានាធិបតីផ្ដល់ការយោគយល់ផងដែរ សម្រាប់បន្ធូរអត្រាពន្ធលើទំនិញនាំចូលពីកម្ពុជា ឱ្យនៅត្រឹមអត្រាទាបណាមួយដែលជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសជាតិ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ឯកឧត្តម Donald Trump បានបង្ហាញនូវការការចាប់អារម្មណ៍យ៉ាងខ្លាំងពាក់ព័ន្ធជាមួយប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ក៏ដូចជាសមានចិត្តនៅក្នុងការជួយដល់ប្រជាជនកម្ពុជាអោយមានសន្តិភាព ក៏ដូចជាជួយឱ្យកម្ពុជាមានឱកាសបន្តអភិវឌ្ឍន៍ប្រទេសបន្តទៀត។ចំពោះការស្នើសុំរបស់ខ្ញុំពាក់ព័ន្ធនឹងការយោគយល់អំពីអត្រាពពន្ធ ឯកឧត្តមប្រធានាធិបតីបានប្រាប់ខ្ញុំកាលពីថ្ងៃទី ២៨ កក្កដា ថានឹងពិនិត្យសម្រេច ដោយឯកឧត្តមបានប្រាប់ខ្ញុំថា នឹងធ្វើឱ្យកម្ពុជារីករាយសប្បាយចិត្ត (will make…
-

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចុះជួបសួរសុខទុក្ខបងប្អូនយុទ្ធជន ដែលបានរងរបួស ក្នុងជម្លោះព្រំដែន កម្ពុជា-ថៃ
(ខេត្តព្រះវិហារ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ បងប្អូនយុទ្ធជន ដែលបានរងរបួស អំឡុងពេលជម្លោះព្រំដែនកម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅមណ្ឌលសុខភាពគូលែន ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ នារសៀលថ្ងៃ ទី៣១ ខែកក្កដា ឆ្នាំ២០២៥ ។ លោកជំទាវបណ្ឌិត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការថ្លែងអំណរគុណចំពោះវីរភាព និងឆន្ទៈដ៏មោះមុត ក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ និងបូរណភាពទឹកដីពីសត្រូវឈ្លានពាន ក៏ដូចជាចូលរួមសោកស្តាយនូវឧបទ្ទវហេតុក្នុងជម្លោះព្រំដែនផងដែរ។ លើសពីនេះ សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ក៏សូមជូនពរបងប្អូនទាំងអស់ឆាប់ជាសះស្បើយ ៕
-

កាសែត CNA ចុះផ្សាយ ពីការជំរុញឲ្យថៃ ដោះលែងទាហានខ្មែរ ២០នាក់
កាសែត CNA ចុះផ្សាយ ពីការជំរុញឲ្យថៃ ដោះលែងទាហានខ្មែរ ២០នាក់ បរទេស ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥នេះ ទីភ្នាក់ងារព័ត៌មានសិង្ហបុរី CNA បានចេញផ្សាយអត្ថបទមួយ ជាភាសាអង់គ្លេស ដោយដាក់ចំណងជើង ធំៗ ថា «កម្ពុជាជំរុញឲ្យថៃ ដោះលែងទាហានកម្ពុជា ក្នុងជម្លោះព្រំដែន»។ ប្រភពបានដកស្រង់សម្តី របស់អ្នកនាំពាក្យក្រសួងការពារជាតិ របស់កម្ពុជា ដែលបាននិយាយថា «ទាហានកម្ពុជា ត្រូវបានចាប់ខ្លួន បន្ទាប់ពីបទឈប់បាញ់ ជាមួយប្រទេសថៃ ចូលជាធរមាន។ ប្រភព បានប្រាប់សន្និសីទកាសែត ថា ៖ «យើងនឹងប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីបន្តការចរចាជាមួយភាគីថៃ ដើម្បីនាំទាហាន របស់យើងទាំងអស់ ត្រឡប់មកប្រទេសវិញ ដោយសុវត្ថិភាព និង ឆាប់តាមដែលអាចធ្វើទៅបាន…យើងសូមអំពាវនាវដល់ភាគីថៃ ឲ្យបញ្ជូនទាហានទាំង២០នាក់ មកកម្ពុជាវិញ ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន»៕ ប្រភពពី CNA