Category: ព័ត៌មានជាតិ
-

អាមេរិកវាយប្រហារទូកសង្ស័យដឹកគ្រឿងញៀនជាថ្មី ស្លាប់៤នាក់
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ ខែតុលា បានអះអាងថា ខ្លួនទើបបានសម្លាប់មនុស្ស បួននាក់ ក្នុងការវាយប្រហារថ្មីមួយទៀត ទៅលើទូករត់ពន្ធគ្រឿងញៀន។ វីដេអូមួយ ដែលត្រូវបានចែករំលែក នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយរដ្ឋមន្ត្រីក្រសួងសង្គ្រាមអាមេរិក ឬ ក្រសួងការពារជាតិ លោក Pete Hegseth បានបង្ហាញពីអ្វី ដែលលោកលើកឡើងថា «ជាការវាយប្រហារដោយយោធាអាមេរិក សំដៅទៅលើនាវា ដែលគេសង្ស័យថា ជួញដូរគ្រឿងញៀន នៅឆ្នេរសមុទ្រវេណេស៊ុយអេឡា»។ ប្រធាន មន្ទីរបញ្ចកោណ រូបនេះ បានសរសេរថា «ភេរវករ narco ជាបុរស ៤ នាក់ នៅលើទូក ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ ដែលត្រូវបានធ្វើឡើង នៅក្នុងដែនទឹកអន្តរជាតិ នៅឆ្ងាយពីឆ្នេរសមុទ្រនៃប្រទេស វេណេស៊ុយអេឡា ខណៈពេលដែលទូក ១គ្រឿង នេះ កំពុងដឹកជញ្ជូនគ្រឿងញៀន យ៉ាងច្រើន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីបំពុលប្រជាជនរបស់យើង»។ លោក Hegseth បានប្រកាសថា បូករួមទាំងការវាយប្រហារក្រោយបង្អស់ បានធ្វើឲ្យចំនួននៃការវាយប្រហារបែបនេះ…
-

Hamas ព្រមធ្វើតាមផែនការសន្តិភាពរបស់លោក Trump
ហ្គាហ្សា ៖ ក្រុមហាម៉ាស់បាននិយាយថា ត្រៀមខ្លួនសម្រាប់កិច្ចចរចាសន្តិភាព ខណៈដែលលោក Trump ជំរុញអ៊ីស្រាអែល ឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែក នៅតំបន់ហ្គាហ្សា។ ក្រុម ហាម៉ាស់ បាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាភ្លាមៗ ស្តីពីការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និង ការបញ្ចប់សង្គ្រាម នៅតំបន់ហ្គាហ្សា ដោយស្វាគមន៍ការអំពាវនាវ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែក លើទឹកដីប៉ាឡេស្ទីន។ សំណើសន្តិភាពរបស់លោក Trump ដែលគាំទ្រដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអំពាវនាវឱ្យបញ្ឈប់អរិភាព ក្នុងជម្លោះជិតពីរឆ្នាំ ការដោះលែងចំណាប់ខ្មាំង ក្នុងរយៈពេល ៧២ ម៉ោង ការដកខ្លួនបន្តិចម្តងៗ របស់អ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សា និងការរំសាយអាវុធរបស់ក្រុមហាម៉ាស តែ ជាចំណុចមួយដែលក្រុមអ៊ីស្លាម មិនបានលើកឡើង នៅក្នុងការឆ្លើយតបរបស់ខ្លួន។ ផែនការនេះក៏ទទូចថា ក្រុមហាម៉ាស់ និងបក្សពួកផ្សេងទៀត “មិនមានតួនាទីណាមួយក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា” ដោយការគ្រប់គ្រងទឹកដីជំនួសមកវិញ ដោយស្ថាប័នបច្ចេកវិទ្យា ដែលគ្រប់គ្រងដោយអាជ្ញាធរអន្តរកាល ក្រោយសង្រ្គាម ដែលដឹកនាំដោយលោក Trump ខ្លួនឯង។ អ្នកនាំពាក្យក្រុមហាម៉ាស់ បានប្រាប់…
-

Hamas ព្រមធ្វើតាមផែនការសន្តិភាពរបស់លោក Trump
ហ្គាហ្សា ៖ ក្រុមហាម៉ាស់បាននិយាយថា ត្រៀមខ្លួនសម្រាប់កិច្ចចរចាសន្តិភាព ខណៈដែលលោក Trump ជំរុញអ៊ីស្រាអែល ឱ្យបញ្ឈប់ការទម្លាក់គ្រាប់បែក នៅតំបន់ហ្គាហ្សា។ ក្រុម ហាម៉ាស់ បាននិយាយ កាលពីថ្ងៃសុក្រថា ខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាភ្លាមៗ ស្តីពីការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និង ការបញ្ចប់សង្គ្រាម នៅតំបន់ហ្គាហ្សា ដោយស្វាគមន៍ការអំពាវនាវ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ឱ្យអ៊ីស្រាអែលបញ្ឈប់ការទម្លាក់គ្រាប់បែក លើទឹកដីប៉ាឡេស្ទីន។ សំណើសន្តិភាពរបស់លោក Trump ដែលគាំទ្រដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានអំពាវនាវឱ្យបញ្ឈប់អរិភាព ក្នុងជម្លោះជិតពីរឆ្នាំ ការដោះលែងចំណាប់ខ្មាំង ក្នុងរយៈពេល ៧២ ម៉ោង ការដកខ្លួនបន្តិចម្តងៗ របស់អ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សា និងការរំសាយអាវុធរបស់ក្រុមហាម៉ាស តែ ជាចំណុចមួយដែលក្រុមអ៊ីស្លាម មិនបានលើកឡើង នៅក្នុងការឆ្លើយតបរបស់ខ្លួន។ ផែនការនេះក៏ទទូចថា ក្រុមហាម៉ាស់ និងបក្សពួកផ្សេងទៀត “មិនមានតួនាទីណាមួយក្នុងការគ្រប់គ្រងតំបន់ហ្គាហ្សា” ដោយការគ្រប់គ្រងទឹកដីជំនួសមកវិញ ដោយស្ថាប័នបច្ចេកវិទ្យា ដែលគ្រប់គ្រងដោយអាជ្ញាធរអន្តរកាល ក្រោយសង្រ្គាម ដែលដឹកនាំដោយលោក Trump ខ្លួនឯង។ អ្នកនាំពាក្យក្រុមហាម៉ាស់ បានប្រាប់…
-

ទីបំផុត ឥណ្ឌូណេស៊ីព្រមផ្អាកកម្មវិធីចែកអាហារ ក្រោយពុលសិស្សជាង ៦ ពាន់នាក់
ហ្សាកាតា ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីសម្រេចផ្អាកកម្មវិធីចែកអាហារឥតគិតថ្លៃជាបណ្តោះអាសន្ន ស្របពេលមានការស៊ើបអង្កេត ជុំវិញករណីសិស្សពុលអាហារដ៏ធំមិនធ្លាប់មានរហូតដល់ជាង ៦,០០០នាក់ ប៉ុន្តែបាននិយាយថា កម្មវិធីនេះនឹងបន្តទូទាំងប្រទេសឡើងវិញ បើសិនអាជ្ញាធររកឃើញមូលហេតុ និងវិធីទប់ស្កាត់ឧប្បត្តិហេតុនេះកើតឡើងម្តងទៀត។ ប្រធានទីភ្នាក់ងារអាហារជាតិ ហៅកាត់ (BGN) ដែលគ្រប់គ្រងកម្មវិធីចែកអាហារឥតគិតថ្លៃរបស់ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Dadan Hindayana បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា យើងបានបញ្ឈប់ប្រតិបត្តិការផ្ទះបាយ នៃកម្មវិធីចែកអាហារឥតគិតថ្លៃ ដែលជាដើមចងមានបញ្ហា បន្ទាប់ពីឧប្បត្តិហេតុពុលអាហារកើនឡើងជាបន្តបន្ទាប់ថ្មីៗនេះ។ លោកថា ការសម្រេចចិត្តបែបនេះ គឺមានគោលបំណងត្រួសត្រាយផ្លូវដល់ដំណើរការស៊ើបអង្កេតរកមូលហេតុ និងកែលម្អទីតាំងប្រើប្រាស់ចម្អិនអាហារ ខណៈកម្មវិធីចែកអាហារឥតគិតថ្លៃនេះ នឹងបន្តទូទាំងប្រទេសឡើងវិញ ក្រោមការត្រួតពិនិត្យសុវត្ថិភាពយ៉ាងតឹងរ៉ឹង និងការសម្របសម្រួលជាមួយក្រសួងសុខាភិបាល ព្រមទាំងទីភ្នាក់ងារត្រួតពិនិត្យចំណីអាហារ និងឱសថ (BPOM)។ បើតាមសម្តីរបស់លោក Dadan, លោកប្រធានាធិបតី Prabowo Subianto បានបញ្ជាឱ្យលោកពន្លឿនការដោះស្រាយបញ្ហាដ៏សើបនេះ ពីព្រោះកុមារ និងឪពុកម្តាយជាច្រើននៅតែរង់ចាំទទួលអាហារឥតគិតថ្លៃទាំងនេះ។ ជាមួយគ្នានេះ រដ្ឋមន្រ្តីសុខាភិបាលឥណ្ឌូណេស៊ី លោក Budi Gunadi Sadikin បានបញ្ជាក់ថា ការិយាល័យរបស់គាត់ រួមជាមួយនឹងទីភ្នាក់ងារ BPOM នឹងត្រួតពិនិត្យកម្មវិធីចែកអាហារឥតគិតថ្លៃ តាមរយៈប្រព័ន្ធរាយការណ៍ប្រចាំថ្ងៃ ទាក់ទិនករណីពុលអាហារ តាមរយៈមណ្ឌលសុខភាពសហគមន៍…
-

កាសែតអាមេរិកថា មីស៊ីលរុស្ស៊ីឥឡូវនេះខ្លាំងជាងប្រព័ន្ធការពារដែនអាកាស Patriots
កៀវ ៖ យោធារុស្ស៊ីបានធ្វើទំនើបកម្មមីស៊ីលរបស់ខ្លួន ដើម្បីគេចពីប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន រួមទាំងប្រព័ន្ធប្រឆាំងកាំជ្រួច Patriot ផលិតដោយសហរដ្ឋអាមេរិក ដែលជាខែលការពារដ៏សំខាន់របស់ទីក្រុងកៀវ។ នេះបើតាមការចុះផ្សាយរបស់កាសែត Financial Times កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់ប្រភពពីមន្ត្រីអ៊ុយក្រែន និងលោកខាងលិច។ ប្រទេសរុស្ស៊ីទំនងជាបានធ្វើទំនើបកម្មនូវប្រព័ន្ធមីស៊ីលចល័ត Iskander-M និង Kinzhal ដោយកាសែត Financial Times បានរាយការណ៍ថា អតីតមន្ត្រីអ៊ុយក្រែនម្នាក់បានហៅភាពបត់បែននេះថា ជា “ការផ្លាស់ប្តូរហ្គេមរបស់រុស្ស៊ី” ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ មន្រ្តីដដែលក៏បានអះអាងដែរថា ការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot ដែលជាឧបករណ៍យោធាតែមួយគត់នៅក្នុងឃ្លាំងសព្វាវុធរបស់អ៊ុយក្រែន ដែលមានសមត្ថភាពទប់ទល់នឹងមីស៊ីលផ្លោងរបស់រុស្ស៊ីនោះ គឺមិនលឿនដូចការគ្រោងទុកនោះទេ ពោលគឺលែងមានសមត្ថភាពស្ទាក់ចាប់មីស៊ីលរុស្ស៊ីបានទៀតហើយ។ តួយ៉ាង ផ្អែកតាមទិន្នន័យដែលចេញផ្សាយដោយកងទ័ពអាកាសអ៊ុយក្រែន បានបង្ហាញថា អត្រាស្ទាក់ចាប់មីស៊ីលផ្លោងរបស់រុស្ស៊ីមានភាពប្រសើរឡើងក្នុងរដូវក្តៅ ដែលឈានដល់ ៣៧% នៅក្នុងខែសីហា ប៉ុន្តែបន្ទាប់មកបានធ្លាក់ចុះមកត្រឹមតែ ៦% ប៉ុណ្ណោះនៅក្នុងខែកញ្ញា។ ហើយអ៊ុយក្រែនក៏បានចែករំលែកព័ត៌មាននេះជាមួយមន្ទីរបញ្ចកោណ និងអ្នកផលិតអាវុធផងដែរ។ ឆ្លើយតបនឹងបញ្ហានេះ មន្ត្រីអ៊ុយក្រែន និងលោកខាងលិចបានត្អូញត្អែលប្រាប់អ្នកសារព័ត៌មានថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពស្ទាក់ចាប់មីស៊ីលនៃប្រព័ន្ធ Patriots ក៏ដោយ ប៉ុន្តែការធ្វើទំនើបកម្មនោះហាក់មានភាពយឺតយ៉ាវជាងយុទ្ធសាស្ត្រវិវត្តរបស់ប្រទេសរុស្ស៊ីនៅលើសមរភូមិ៕ ប្រភព ៖ RT
-

លោក Musk សង្ឃឹមថាអាចរស់នៅ និងស្លាប់លើភពអង្គារ
វ៉ាស៊ីនតោន ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk បានអះអាងសារជាថ្មីនូវមហិច្ឆតាដ៏យូរអង្វែងរបស់គាត់ នោះគឺការរស់នៅ និងស្លាប់នៅលើភពអង្គារ បន្ទាប់ពីធ្វើឱ្យភពនោះ ក្លាយជាផ្នែកមួយនៃសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន RT។ មហាសេដ្ឋីពិភពលោករូបនេះ បាននិយាយម្តងហើយម្តងទៀត អំពីការធ្វើអាណានិគមនៅលើភពអង្គារ ដែលជាផ្នែកមួយនៃបេសកកម្មដ៏ធំបំផុតរបស់លោក នោះគឺការធានាការរស់រានមានជីវិតរបស់មនុស្សជាតិ ក្នុងករណី ព្រឹត្តិការណ៍ថ្ងៃវិនាសចុងក្រោយរបស់ភពផែនដី ដោយក្នុងនោះ SpaceX កំពុងអភិវឌ្ឍគម្រោងយានអវកាសយ៉ាងសកម្ម ដើម្បីជួយសម្រេចគោលដៅនេះ។ លោក Musk មានវ័យ៥៤ឆ្នាំរូបនេះ បានសរសេរសារបង្ហោះលើបណ្តាញសង្គម X កាលពីថ្ងៃពុធសប្តាហ៍នេះថា ខ្ញុំកាន់លិខិតឆ្លងដែនមួយឥឡូវនេះ និងជារៀងរហូតគឺអាមេរិក។ ខ្ញុំនឹងរស់នៅ ហើយស្លាប់នៅទីនេះ ឬភពអង្គារដែលនឹងក្លាយទៅជាផ្នែកមួយនៃសហរដ្ឋអាមេរិក។ ដើម្បីគាំទ្រដល់ផែនការប្រកបដោយមហិច្ឆតាមួយនេះ កាលពីដើមឆ្នាំ២០២៥ សហគ្រិនដ៏ល្បីល្បាញរូបនេះ បាននិយាយថា បេសកកម្មនៃយានអវកាស Starship ដំបូងទៅកាន់ភពព្រះអង្គារ អាចនឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៦ខាងមុខ។ ស្ថាបនិកក្រុមហ៊ុន SpaceX រូបនេះ ក៏បានអះអាងដែរថា ជើងហោះហើរនៃយានអវកាស Starship ដែលនឹងធ្វើដំណើរទៅកាន់ភពអង្គារនោះ នឹងមានដឹកមនុស្សយន្តឆ្លាតវៃ Optimus…
-

ឥណ្ឌូណេស៊ីចាប់ផ្តើមសង់រោងចក្រសូឡាបណ្តែតទឹក ៩២មេហ្គាវ៉ាត់
ហ្សាកាតា ៖ ក្រុមហ៊ុនថាមពលរដ្ឋឥណ្ឌូនេស៊ី Perusahaan Listrik Negara ហៅកាត់ PLN បានអះអាង នៅថ្ងៃទី៣ ខែតុលានេះថា ខ្លួនបានចាប់ផ្តើមសាងសង់រោងចក្រថាមពលពន្លឺព្រះអាទិត្យបណ្តែតទឹក ដើម្បីផលិតថាមពលសូឡា ៩២មេហ្គាវ៉ាត់ នៅក្នុងខេត្ត West Java ដែលជាផ្នែក នៃថាមពលកកើតឡើងវិញ របស់ប្រទេស អាស៊ីអាគ្នេយ៍ មួយនេះ។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNA បានឲ្យដឹងថា រោងចក្រ PLN នេះ ស្ថិតនៅលើអាងស្តុកទឹក Saguling មានចម្ងាយប្រហែល ១៨០គីឡូម៉ែត្រ ពី រដ្ឋធានីហ្សាកាតា ដោយមានបំណងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្ម នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។ រោងចក្រនេះនឹងផលិតអគ្គិសនី ច្រើនជាង ១៣០ ជីហ្គាវ៉ាត់ម៉ោង ក្នុងមួយឆ្នាំ ហើយ អាចកាត់បន្ថយការបញ្ចេញកាបូន បាន១០ម៉ឺន៤ពាន់តោន។ នាយកប្រតិបត្តិ PLN លោក Darmawan Prasodjo បាននិយាយថា «រោងចក្របណ្តែត Saguling នឹងក្លាយជាសញ្ញាសម្គាល់ដ៏សំខាន់…
-

វៀតណាមកើបលុយជិត ៧ពាន់លានដុល្លារ ពីការនាំចេញកាហ្វេ ក្នុងពេល៩ខែ
ហាណូយ ៖ វៀតណាមបាននាំចេញកាហ្វេ ចំនួន១លាន២៣ម៉ឺនតោន កើបលុយ ៦.៩៨ ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៩ខែដំបូង នៃឆ្នាំ២០២៥ កើនឡើង ៦១ភាគរយ បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន VNexpress នៅថ្ងៃទី៣ ខែតុលា។ យោងតាមនាយកដ្ឋាននាំចូល-នាំចេញ បានឲ្យដឹងថា មូលហេតុនៃកំណើននេះ គឺដោយសារតែតម្លៃកាហ្វេពិភពលោកបានកើនឡើង ព្រោះតែការធ្លាក់ចុះប្រាក់ដុល្លារអាមេរិក ព្រមទាំង ការរំខានការផ្គត់ផ្គង់ ពីប្រទេសប្រេស៊ីល និង ឥណ្ឌូនេស៊ី បណ្តាលមកពីផលប៉ះពាល់ នៃគំរូអាកាសធាតុ El Niño។ រីឯ សមាគមកាហ្វេ និងកាកាវវៀតណាម បានឲ្យដឹងថា នាពេលថ្មីៗនេះ សហរដ្ឋអាមេរិកបានដាក់ពន្ធ ៥០% លើទំនិញប្រេស៊ីល ជាហេតុធ្វើឲ្យកាហ្វេនាំចេញពីប្រទេសគ្របដណ្តប់ទីផ្សារដ៏សំខាន់មួយនេះ មានតម្លៃ កាន់តែថ្លៃ នៅអាមេរិក ដែលនេះបង្ហាញពីឱកាសដ៏សំខាន់ សម្រាប់កាហ្វេវៀតណាម ក្នុងការពង្រីកទីផ្សារ។ វៀតណាមក៏ស្ថិតក្នុងចំណោមប្រទេសនាំចេញកាហ្វេមួយចំនួន ដែលត្រៀមរួចជាស្រេច ដើម្បីបំពេញតាមស្តង់ដារថ្មី ដែលកំណត់ដោយបទប្បញ្ញត្តិ ស្តីពីការកាប់បំផ្លាញព្រៃឈើ របស់សហភាពអឺរ៉ុប ហើយនឹងត្រូវអនុវត្ត ចាប់ពីចុងឆ្នាំ២០២៦ តទៅ។…
-

ប្រជាជនរងគ្រោះដោយទឹកជំនន់ នៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ទទួលអំណោយកាកបាទក្រហមកម្ពុជា
ប្រជាជនរងគ្រោះដោយទឹកជំនន់ នៅស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ទទួលអំណោយកាកបាទក្រហមកម្ពុជា (ស្ទឹងត្រែង)៖ កាកបាទក្រហមកម្ពុជា នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានបន្តនាំអំណោយមនុស្សធម៌ជួយសម្រាលការលំបាកជូនប្រជាជនរងគ្រោះដោយទឹកជំនន់ ៤៨១ គ្រួសារបន្ថែមទៀត រស់នៅក្នុងភូមិចំនួន១០ នៃឃុំកំភុន ឃុំភ្លុក និងឃុំសាមឃួយ នៃស្រុកសេសាន ដែលសរុបប្រជាជនរងគ្រោះដោយទឹកជំនន់ ដែលបានទទួលអំណោយពីកាកបាទក្រហមកម្ពុជា គឺ ១.៥០០គ្រួសារ មកពីភូមិចំនួន៣២ ឃុំចំនួន១២ នៃស្រុកសេសាន និងស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង តំណាងឱ្យប្រជាពលរដ្ឋនាពេលនេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលបានគិតគូរជួយដោះស្រាយទុក្ខលំបាកដល់ប្រជាជនរងគ្រោះជួបការលំបាកបានទាន់ពេលវេលា ។…
-

រូម៉ានីចង់ជះលុយ ៧ ពាន់លានដុល្លារទិញរថក្រោះចម្បាំងរាប់រយគ្រឿងពីអាមេរិក
ប៊ុយការ៉េស ៖ ក្រសួងការពារជាតិរ៉ូម៉ានីបានស្នើឱ្យសភាអនុម័តលើផែនការទិញរថក្រោះចម្បាំង Abrams ដល់ទៅរាប់រយគ្រឿង ព្រមទាំងគ្រាប់រំសេវ គ្រឿងបន្លាស់ និងការបណ្តុះបណ្តាល ដែលសរុបមានតម្លៃជាង ៧ពាន់លានដុល្លារ។ មូលហេតុដែលរូម៉ានីចង់ជះលុយដល់ទៅ ៧ពាន់លានដុល្លារ ទិញរថក្រោះចម្បាំងថែមទៀតនេះ គឺដោយសារតែថ្មីៗនេះ មានយន្តហោះដ្រូនបានរំលោភដែនអាកាសរបស់ខ្លួនម្តងហើយម្តងទៀត ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមវាយប្រហារកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនឆ្លងកាត់ទន្លេ Danube ចេញពីប្រទេសរ៉ូម៉ានី។ ហើយយុទ្ធសាស្ត្របញ្ជាទិញឧបករណ៍យោធាពង្រឹងវិស័យការពារជាតិរបស់រូម៉ានី ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសន្តិសុខកំពូលរបស់ប្រទេសរូម៉ានី ដែលដឹកនាំដោយលោកប្រធានាធិបតី Nicusor Dan ប៉ុន្តែទោះបីជាយ៉ាងណា ការបញ្ជាទិញសព្វាវុធទ្រង់ទ្រាយធំទាមទារត្រូវតែឆ្លងកាត់ការអនុម័តពីសភាជាមុន។ កន្លងមក សហភាពអឺរ៉ុប និងសមាជិកអង្គការណាតូបានចុះហត្ថលេខាលើកិច្ចសន្យាដំបូង ដើម្បីបញ្ជាទិញរថក្រោះ Abrams ចំនួន ៥៤គ្រឿងពីស្តុករបស់កងទ័ពអាមេរិក ក្នុងតម្លៃ ១.០៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ហើយការប្រគល់រថក្រោះទាំងអស់គឺនៅឆ្នាំ ២០២៨។ ឥឡូវនេះ ពួកគេក៏មានគោលបំណងទិញគ្រាប់រំសេវ គ្រឿងបន្លាស់ គ្រឿងម៉ាស៊ីន ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលសម្រាប់កងទ័ពរថក្រោះទាំងនោះក្នុងតម្លៃ ៤៥៨.២លានដុល្លារផងដែរ។ ជាងនេះទៅទៀត ពួកគេក៏បានកំណត់គោលដៅបញ្ជាទិញរថក្រោះចម្បាំងបន្ថែមចំនួន ២១៦គ្រឿង រួមទាំងគ្រឿងបន្លាស់ក្នុងតម្លៃ ៧.៦ពាន់លានដុល្លារ។ រថក្រោះចម្បាំង Abrams ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន General Dynamics៕…