Category: ព័ត៌មានជាតិ
-

នាវាមុជទឹក-នុយក្លេអ៊ែរអាមេរិកនឹងចូលបម្រើយោធាវិញនៅឆ្នាំ២០២៦
វ៉ាស៊ីនតោន ៖ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ មានឈ្មោះថា USS Connecticut ឬ ហៅកាត់ SSN-22 របស់កងទ័ពជើងទឹកអាមេរិក ត្រូវបានរំពឹងថា នឹងវិលត្រលប់មកបម្រើក្នុងជួរកងទ័ពជើងទឹកវិញនៅចុងឆ្នាំ២០២៦ ឬនៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ បន្ទាប់ពីជួបឧប្បត្តិហេតុពេលធ្វើប្រតិបត្តិការនៅដែនទឹកអន្តរជាតិក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ យោងតាមសារព័តមាន The Warzone បានរាយការណ៍ថា បច្ចុប្បន្ននាវា SSN-22 កំពុងមានវត្តមានស្ថិតនៅទីតាំងផលិតនាវា Puget Sound Naval Shipyard នៃរដ្ឋធានី Washington ដើម្បីជួសជុល និងកែលម្អការងារផ្សេងៗទៀត បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារបើកបុកភ្នំក្រោមបាតសមុទ្រនៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២១ ខណៈពេលដែលកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិ។ ទន្ទឹមនោះ រ៉េអាក់ទ័រនុយក្លេអ៊ែ និងប្រព័ន្ធស្លាបចាក់របស់នាវាមុជទឹកប្រភេទ Seawolf-Class មិនមានការខូចខាត ពីព្រោះតែបើកការបុកនេះទេ។ ប៉ុន្តែក្នុងនោះ មានការខូចខាតដល់ផ្នែកខាងមុខ និងបាតនៃនាវា ដែលនាំឲ្យនាវា SSN-22 បើកឡើងលើទឹក និងធ្វើដំណើររយៈពេលមួយសប្តាហ៍ទៅកាន់កោះ Guam ដើម្បីជួសជុល ខណៈសមាជិកនាវិកជាង ១១នាក់បានរងរបួស។ តម្លៃប៉ាន់ស្មាននៃការជួសជុលនាវា SSN-22 គេនៅពុំទាន់ដឹងនៅឡើយទេ…
-

ប្រមុខ UN ថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលនៅស៊ីរី
បរទេស ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានថ្កោលទោសការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើប្រទេសស៊ីរី ខណៈដែលអ៊ីស្រាអែលកំពុងដាក់សម្ពាធ លើទីក្រុង Damascus ឲ្យការពារជនជាតិ ភាគតិច Druze បន្ទាប់ពីការប៉ះទង្គិចគ្នា។ លោក Stephane Dujarric ដែលជាអ្នកនាំពាក្យ របស់លោក Guterres បានប្រាប់សន្និសីទ ខ្លីមួយ កាលពីថ្ងៃពុធថា «លោក អគ្គលេខាធិការ បានថ្កោលទោស បន្ថែមទៀត ចំពោះការវាយប្រហារតាមអាកាស របស់អ៊ីស្រាអែល ទៅលើតំបន់ Suweida, Daraa និង នៅភាគកណ្តាល រដ្ឋធានី Damascus របស់ប្រទេសស៊ីរី ក៏ដូចជា របាយការណ៍ស្តីពីការដាក់ពង្រាយកងកម្លាំងការពារជាតិ អ៊ីស្រាអែល ឡើងវិញ នៅក្នុងតំបន់ Golan ទៀតផង»។ ថ្មីៗនេះ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារ នៅក្នុងខេត្ត Sweida ភាគខាងត្បូង ប្រទេសស៊ីរី ជាកន្លែង…
-

អាមេរិកឲ្យកងកម្លាំងស៊ីរី ចេញពីតំបន់ភាគខាងត្បូង
បរទេស ៖ សហរដ្ឋអាមេរិកបានអំពាវនាវ ឲ្យកងកម្លាំងរដ្ឋាភិបាលប្រទេសស៊ីរី ចាកចេញពីតំបន់ភាគខាងត្បូង ដែលកំពុងផ្ទុះជម្លោះប្រដាប់អាវុធ ដើម្បីបន្ថយភាពតានតឹង ជាមួយអ៊ីស្រាអែល។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោកស្រី Tammy Bruce បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធថា «តាមពិតទៅ យើងកំពុងអំពាវនាវឱ្យរដ្ឋាភិបាលស៊ីរី ដកទ័ពរបស់ពួកគេចេញ ដើម្បីអាចឱ្យភាគីទាំងអស់ បន្ធូរបន្ថយ និងស្វែងរកផ្លូវឆ្ពោះទៅមុខ»។ យ៉ាងណាមិញ លោកស្រី មិនបានបញ្ជាក់ពីតំបន់ជាក់លាក់ណាមួយ សម្រាប់ការដកកងទ័ពស៊ីរី ចេញនោះទេ។ តំបន់ឡើងកម្តៅ ឬ តំបន់ Flashpoint ជាទីតាំងដែលទាហានអ៊ីស្រាអែល បានលូកដៃចូលក្នុងអំពើហិង្សា ដោយយកលេសថា ដើម្បីការពារ សហគមន៍ Druze ពីការវាយវាយប្រហារ ពីសំណាក់កងទ័ពរបស់ទីក្រុងដាម៉ាស។ ថ្មីៗនេះ កងទ័ពអ៊ីស្រាអែល បានបើកការវាយប្រហារ នៅក្នុងខេត្ត Sweida ភាគខាងត្បូង ប្រទេសស៊ីរី ជាកន្លែង ដែលមនុស្សរាប់សិបនាក់ បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នា រវាងកុលសម្ព័ន្ធ Sunni Bedouin និងយុទ្ធជន Druze។ របាយការណ៍របស់ក្រុមអ្នកឃ្លាំមើល បានប្រាប់ថា…
-

នាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្តេជ្ញាការពារក្រុម Druze នៅស៊ីរី
បរទេស ៖ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីស្រាអែល បាននិយាយថា លោកបានប្តេជ្ញាការពារ ក្រុមជនជាតិ Druze នៅក្នុងប្រទេសស៊ីរី។ លោក Netanyahu បាននិយាយ តាមរយៈសុន្ទរកថា កំឡុងដំណើរទស្សនកិច្ច ទៅកាន់មូលដ្ឋានហ្វឹកហ្វឺនយោធា នៅជ្រលង Jordanwe កាលពីថ្ងៃអង្គារ ឲ្យដឹងថា «យើងប្តេជ្ញាការពារ អ្នកស្រុក Druze ..យើងកំពុងធ្វើប្រតិបត្តិការនេះ ព្រោះជា តម្រូវការចាំបាច់»។ ការអះអាង របស់លោក Netanyahu បានកើតមានឡើង ក្រោយប៉ុន្មានថ្ងៃដែល កងទ័ពអ៊ីស្រាអែល បានវាយប្រហារ លើរថក្រោះ ជាច្រើនគ្រឿង នៅក្នុងខេត្ត Sweida ភាគខាងត្បូង ប្រទេសស៊ីរី ជាកន្លែង ដែលមនុស្សរាប់សិបនាក់ បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នា រវាងកុលសម្ព័ន្ធ Sunni Bedouin និងយុទ្ធជន Druze។ សម្រាប់ប្រទេសអ៊ីស្រាអែល ក្រុម Druze ត្រូវបានគេមើលឃើញថា ជាជនជាតិភាគតិច…
-

ឥណ្ឌូនេស៊ីព្រមទិញ Boeing ៥០គ្រឿង ដើម្បីបានការទម្លាក់អត្រាពន្ធ ពីលោក Trump
បរទេស ៖ លោក Donald Trump បាននិយាយថា ប្រទេសឥណ្ឌូនេស៊ី នឹងទិញយន្តហោះ Boeing ចំនួន៥០គ្រឿង ជាថ្នូរនឹងការទទួលបាន ការទម្លាក់ អត្រាពន្ធគយ។ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ីបានប្តេជ្ញាចិត្ត ក្នុងការទិញយន្តហោះ Boeing ចំនួន៥០គ្រឿង ជាផ្នែកមួយ នៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលបានចរចា ដើម្បីជៀសវាង ការយកពន្ធដ៏ច្រើន របស់លោក។ លោក Trump បាននិយាយ តាមរយៈបណ្តាញសង្គម Truth Social ថា «កិច្ចព្រមព្រៀងនេះ នៅតែមើលឃើញថា ទំនិញឥណ្ឌូនេស៊ី ប្រឈមនឹងពន្ធ ១៩ភាគរយ នៅពេលនាំចូល ទៅក្នុងសហរដ្ឋអាមេរិក» ដោយគេដឹងថា ចុះពីអត្រា ៣២ភាគរយ។ លោក Trump បានបន្ថែមទៀតថា «ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ប្រទេសឥណ្ឌូនេស៊ី បានប្តេជ្ញាចិត្ត ក្នុងការទិញថាមពលសហរដ្ឋអាមេរិក ១៥ពាន់លានដុល្លារ ,…
-

ហុងគ្រីថា អ៊ុយក្រែន-អឺរ៉ុបចាញ់សង្គ្រាមជាមួយរុស្ស៊ីរួចហើយ តែធ្វើពុតថាអាចឈ្នះ
ប៊ុយដាបេស ៖ លោកនាយករដ្ឋមន្ត្រីហុងគ្រី Viktor Orban និយាយថា អ៊ុយក្រែន និងសហភាពអឺរ៉ុបបានចាញ់ក្នុងជម្លោះប្រដាប់អាវុធជាមួយរុស្ស៊ីរួចទៅហើយ ប៉ុន្តែពួកគេខ្វះភាពក្លាហាន ក្នុងការទទួលយកការបរាជ័យ ហើយធ្វើពុតថា ពួកគេអាចនឹងឈ្នះក្នុងសង្គ្រាម។ នៅក្នុងបទសម្ភាសន៍មួយជាមួយប្រព័ន្ធផ្សព្វផ្សាយកាលពីសប្តាហ៍មុន មេដឹកនាំហុងគ្រីរូបនេះ បានប៉ាន់ប្រមាណថា ទាំងអឺរ៉ុប និងអាមេរិកបានជះលុយរួមគ្នាដល់ទៅ ៣៦២ពាន់លានដុល្លារទៅក្នុងសង្គ្រាមអ៊ុយក្រែន ជាអ្វីដែលលោកបានពណ៌នាថា ជាការចំណាយដ៏ធំសម្បើមគួរឱ្យរន្ធត់ទៅលើសង្រ្គាមមិនអាចឈ្នះបាន និងថា ធនធានទាំងនេះគួរតែប្ដូរជាកិច្ចប្រឹងប្រែងការទូត ដើម្បីសន្តិភាពជំនួសវិញ។ បើតាមសារព័ត៌មាន RT, លោក Orban វ័យ៦២ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា ការដោះស្រាយសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅលើសមរភូមិ គឺជារឿង “មិនអាចទៅរួចទេ” លោកថា ជម្លោះអាចត្រូវបានបញ្ចប់ តែតាមរយៈផ្លូវការទូតតែប៉ុណ្ណោះ ទើបអាចជួយកាត់បន្ថយ ឬទប់ស្កាត់មនុស្សស្លាប់ និងរងរបួសបន្ថែមទៀតទាំងស្រុង។ ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រី Orban កើតឡើងនៅពេលដែលប្រទេសមហាអំណាចធំៗក្នុងប្លុកអឺរ៉ុប បានប្តេជ្ញាចិត្តបន្តគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន។ តួយ៉ាង អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានលើកឡើងកាលពីថ្ងៃពុធថា ដំណោះស្រាយការទូតទៅមុខលែងរួចហើយ ហើយបានប្តេជ្ញាបន្តបញ្ជូនសព្វាវុធយោធាទៅកាន់អ៊ុយក្រែន។ សម្រាប់រុស្ស៊ីវិញ ជារើយៗតែងតែប្រកាសថ្កោលទោសចំពោះការគាំទ្រផ្នែកយោធារបស់ប្រទេសលោកខាងលិចដល់អ៊ុយក្រែន ដោយនិយាយថា ការធ្វើបែបនេះ វាគ្រាន់តែជួយពន្យារពេលសង្រ្គាមប៉ុណ្ណោះ…
-

រុស្ស៊ីចំអកថា លោក Trump កំពុងរស់ក្រោមសម្ពាធពីអឺរ៉ុប និងណាតូ
មូស្គូ ៖ ប្រមុខការទូតកំពូលរុស្ស៊ីបានរិះគន់មេដឹកនាំអាមេរិកចំៗថា លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងរស់រងសម្ពាធដ៏ឆ្គាំឆ្គងពីសហភាពអឺរ៉ុប និងមេដឹកនាំណាតូ ទើបសម្រេចចិត្តប្រកាន់ជំហររឹងរូសដាក់រុស្ស៊ីក្នុងជម្លោះអ៊ុយក្រែន។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេ ឡាវរូវ បាននិយាយក្នុងសន្និសីទសារព័ត៌មាន ក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃអង្គការសហប្រតិបត្តិការសៀងហៃនៅទីក្រុងធានជីន ប្រទេសចិនថា ច្បាស់ណាស់ លោកប្រធានាធិបតី ត្រាំ កំពុងរស់ក្រោមសម្ពាធដ៏ធំសម្បើម និងឆ្គាំឆ្គងពីសហភាពអឺរ៉ុប និងមេដឹកនាំណាតូបច្ចុប្បន្ន។ លោក ឡាវរូវ បន្តថា របបដឹកនាំអ៊ុយក្រែនរបស់លោកប្រធានាធិបតី ហ្សេលេនស្គី បន្តស្នើសុំការបរិច្ចាគសព្វាវុធថែមទៀត ដែលជំរុញឱ្យកើនឡើងការចំណាយរបស់អ្នកបង់ពន្ធលោកខាងលិច ហើយពីមុនរុស្ស៊ីក៏ទទួលបានឱសានវាទជាច្រើនដែរ ដូច្នេះគ្មានអ្វីប្លែកទេ។ ជើងខ្លាំងការទូតរុស្ស៊ីរូបនេះ បានអះអាងថា ទណ្ឌកម្មថ្មីដែលលោកប្រធានាធិបតី ត្រាំ គំរាមទម្លាក់លើទីក្រុងមូស្គូ ប្រហែលជាប៉ះពាល់សេដ្ឋកិច្ចអឺរ៉ុបច្រើនជាងរុស្ស៊ី ពីព្រោះអ្នកសេដ្ឋកិច្ចអឺរ៉ុប និងអ្នកជំនាញនយោបាយក៏ទទួលស្គាល់ដែរថា សង្គ្រាមដាក់ទណ្ឌកម្មនេះ កំពុងធ្វើឱ្យខូចដល់ប្រទេសដែលផ្តួចផ្តើមវាខ្លួនឯងតែប៉ុណ្ណោះ។ លោក ឡាវរូវ វ័យ ៧៥ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា យើងកំពុងដោះស្រាយទណ្ឌកម្មជាច្រើនដែលមិនធ្លាប់មានពីមុនមក ហើយលោកប្រាកដថា រុស្ស៊ីអាចដោះស្រាយវាបានច្រើនជាងនេះ។ ការអត្ថាធិប្បាយបែបនេះរបស់លោក ឡាវរូវ កើតឡើងបន្ទាប់ពីលោកប្រធានាធិបតី ត្រាំ កាលពីថ្ងៃចន្ទ បានប្រកាសនឹងប្រគល់ប្រព័ន្ធសព្វាវុធទំនើបៗនាពេលអនាគតទៅកាន់អ៊ុយក្រែន…
-

រដ្ឋមន្ត្រីក្រសួងការងារ គុយបា អស់តំណែង ព្រោះអះអាងថា គ្មានអ្នកសុំទាន ក្នុងប្រទេស
បរទេស៖ លោកស្រី Marta Elena Feitó-Cabrera រដ្ឋមន្ត្រីក្រសួងការងារ នៃ ប្រទេសគុយបា បានអស់តំណែងភ្លាមៗ បន្ទាប់ពីលោកស្រីបានធ្វើការអត្ថាធិប្បាយ បដិសេធថា មិនមានអ្នកសុំទាន នៅលើប្រទេសជា កោះ គ្រប់គ្រង តាមបែបកុម្មុយនិស្ត មួយនេះ។ លោកស្រី ថែមទាំងបាននិយាយថា ប្រជាជនទាំងនោះ មិនមែនជាអ្នកសុំទានទេ តែ នាំគ្នាធ្វើពុត ជាអ្នកសុំទាន ដើម្បីបានរកប្រាក់ ដោយងាយស្រួល។ លើសពីនេះទៅទៀត លោកស្រី បានចោទអ្នករើសសំរាម តាមផ្លូវថា ជាអ្នកចូលរួមធ្វើសកម្មភាពកែច្នៃដោយខុសច្បាប់ ទៀតផង។ បើតាមការចេញផ្សាយរបស់ ទីភ្នាក់ងារព័ត៌មាន BBC នៅថ្ងៃទី១៦ ខែកក្កដា នេះ ការអត្ថាធិប្បាយរបស់លោកស្រី បានធ្វើឡើង នៅក្នុងសម័យប្រជុំសភា ហើយ ត្រូវបានរិះគន់ យ៉ាងទូលំទូលាយ ដោយប្រជាជនគុយបា ក្នុងប្រទេស និងក្រៅប្រទេស។ សកម្មជន និងបញ្ញវន្តគុយបា អំពាវនាវឱ្យដកលោកស្រីចេញ ដោយនិយាយថា ការអត្ថាធិប្បាយនេះគឺ “ជាការប្រមាថ ដល់ប្រជាជនគុយបា”។ លោក…
-

ប្រទេសអង្គការណាតូគ្រោងកែនមន្ត្រីចាស់ៗអាយុ ៧០ ឆ្នាំ ចូលធ្វើទាហានវិញ
បរទេស ៖ ស៊ុយអែត ដែលជាប្រទេស សមាជិកសម្ព័ន្ធយោធាអន្តរជាតិ NATO គ្រោងនឹងប្រមូល អតីតមន្ត្រីចាស់ៗ រាប់ពាន់នាក់ អាយុចាប់ពី ៤៧ រហូតដល់ ៧០ឆ្នាំ ឲ្យចូលធ្វើជាទាហាន វិញ ដើម្បីកែនកងទ័ព ពីចំនួន៦ម៉ឺននាក់ ឲ្យកើនដល់ ចំនួន១១៥,០០០នាក់ នៅត្រឹមឆ្នាំ២០៣០ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍រដ្ឋ ស៊ុយអែត SVT។ ទីភ្នាក់ងារព័ត៌មាន RT ដែលបានចុះផ្សាយបន្ត កាលពីថ្ងៃទី១៤ ខែកក្កដា បានឲ្យដឹងថា ក្រៅពីការបង្កើនទ័ពជិតទ្វេដង ប្រទេស ដែលបានក្លាយជាសមាជិក ណាតូ ក្នុងឆ្នាំ២០២៤ មួយនេះ ក៏បានសម្រេចបង្កើនថវិកា លើវិស័យការពារជាតិ ៣១,៤ ពាន់លានដុល្លា ពីលើការកើនឡើងនៃថវិកាជាប្រចាំឆ្នាំ ទៀតផង។ ប្រភពបន្តថា ការវិវឌ្ឍន៍ទាំងនេះ ឆ្លុះបញ្ចាំងពីការជំរុញផ្នែកយោធា កាន់តែទូលំទូលាយ ក្នុងចំណោមប្រទេស ជាសមាជិកណាតូ ដែលនិយាយថា ពួកគេត្រូវតែបង្កើនថវិកាការពារជាតិ ដើម្បីប្រឆាំងនឹងអ្វី ដែលពួកគេពិពណ៌នាថា ជាការគំរាមកំហែង ពីប្រទេសរុស្ស៊ី។ ប៉ុន្តែ…
-

លោក Trump ហាមអ៊ុយក្រែនកុំវាយប្រហារលើទីក្រុងមូស្គូ
បរទេស ៖ លោក Donald Trump បាននិយាយ កាលពីថ្ងៃអង្គារថា អ៊ុយក្រែនមិនគួរកំណត់គោលដៅ វាយប្រហារ លើទីក្រុងមូស្គូ នោះទេ ហើយអះអាងថា លោកមិនមានគម្រោងផ្គត់ផ្គង់ឲ្យ ទីក្រុង Kyiv នូវមីស៊ីល រយៈចម្ងាយឆ្ងាយ នោះទេ។ ការហាមនេះ បានកើតមានឡើង បន្ទាប់ពីមានរបាយការណ៍ របស់កាសែត Financial Times ដែលថា មេដឹកនាំសហរដ្ឋអាមេរិក រូបនេះ បានលើកទឹកចិត្ត ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelensky ឱ្យវាយប្រហារ រដ្ឋធានី របស់រុស្ស៊ី។ នៅពេលដែលត្រូវបានសាកសួរ ដោយអ្នកសារព័ត៌មាន នៅសេតវិមាន ថាតើ លោក Zelensky គួរកំណត់គោលដៅ លើរដ្ឋធានី របស់រុស្ស៊ី ឬ អត់នោះ លោក Trump បានឆ្លើយតបថា «ទេ គាត់មិនគួរកំណត់គោលដៅទីក្រុងម៉ូស្គូទេ»។ លោក ក៏ត្រូវបានសួរផងដែរថា តើលោកមានឆន្ទៈផ្គត់ផ្គង់អ៊ុយក្រែន…