Category: ព័ត៌មានជាតិ
-

សម្តេចតេជោ៖ ច្បាប់ដកសញ្ជាតិខ្មែរ មិនមែនជារឿងថ្មីសម្រាប់កម្ពុជានាពេលនេះទេ ច្បាប់ស្តីពីដកសញ្ញាតិ ក៏មាននៅក្នុងសម័យសង្គមរាស្រ្តនិយម
សម្តេចតេជោ ហ៊ុន សែន បានសរសេរនៅលើបណ្តាញសង្គមថា ៖ ខ្ញុំទើបរកឃើញឯកសារច្បាប់ចំនួនពីរ ស្តីពីការ «ដក/បាត់សញ្ជាតិខ្មែរ» ចំពោះជនទាំងឡាយដែលបានប្រព្រឹត្តិទង្វើបំផ្លាញប្រយោជន៍ជាតិ។ ខ្ញុំសូមបង្ហាញឯកសារចំនួន២ ដែលបង្ហាញពីចំណាត់ការតាមផ្លូវច្បាប់អំពីការដកហូតសញ្ជាតិខ្មែរក្នុងសម័យសង្គមរាស្រ្តនិយម៖ ទី១៖ ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨ ទី២៖ ក្រមរដ្ឋប្បវេណី មាត្រា២៥-ស្នួន (ដកស្រង់ចេញពីព្រះរាជក្រមលេខ ៣៩៧ ន.ស.២៦-១០-៥៩) ឆ្នាំ១៩៦៧។ លើសពីនេះមិនមែនមានតែប្រទេសកម្ពុជាយើងនោះទេ យោងតាមព័ត៌មានបណ្តាប្រទេសជាច្រើននៅលើពិភពលោកប្រមាណ១៥០ប្រទេស មានច្បាប់ដកសញ្ជាតិ មិនមែនមានតែខ្មែរនោះទេ ក្នុងនោះប្រទេសនិមួយៗអាចដកសញ្ជាតិពលរដ្ឋខ្លួន ដោយផ្អែកលើហេតុផល៖ បំផ្លាញផលប្រយោជនជាតិ, ភាពមិនស្មោះត្រង់ចំពោះប្រទេសជាតិ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម។ ព្រះរាជក្រម ឆ្នាំ១៩៦៨ ច្បាប់ស្តីពីការបាត់សញ្ញាតិខ្មែរ ក្នុងមាត្រាមួយ បានចែងថា «អាចបាត់សញ្ញាតិខ្មែរ ខ្មែរណាដែលតុលាការបានកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធស្សនា ក្បត់ជាតិឬប្រទូសរ៉ាយនឹងការសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ»។ ក្រមរដ្ឋប្បវេណី ឆ្នាំ១៩៦៧ មាត្រា២៥ ស្ទួន (ចំណុច៣) បានថែងថា «ជនជាតិខ្មែរដែលនៅបរទេស ហើយប្រកែកមិនព្រមចូលមក ធ្វើទាហានក្នុងកងទ័ពខ្មែរ, ទាហានខ្មែរ ដែលរត់ទៅបរទេស, ទោះបីក្នុងពេលមានសន្តិភាពក៏ដោយ…
-

ក្រសួងកសិកម្ម អនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន
ក្រសួងកសិកម្ម អនុញ្ញាតឱ្យនាំចេញផ្លែទុរេនស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន (ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសមួយដោយបញ្ជាក់ថា កម្ពុជា បានទទួលការអនុញ្ញាតជាផ្លូវការពីអគ្គរដ្ឋបាលគយចិន (GACC) ដើម្បីចាប់ផ្តើមធ្វើការនាំចេញផ្លែទុរេនស្រស់ ដោយផ្ទាល់ទៅកាន់ទីផ្សារប្រទេសចិន ស្របតាមពិធីសារដែលបានចុះហត្ថលេខាកាលពីខែមេសា ។ ក្រសួងកសិកម្មបានបញ្ជាក់ក្នុងសេចក្តីប្រកាសរបស់ខ្លួនថាយោងតាមសេចក្តីសម្រេចនេះធ្វើឡើងបន្ទាប់ពី GACC បានវាយតម្លៃនិងយល់ព្រមលើសំណើចុះបញ្ជីចម្ការទុរេន ចំនួន ១១២កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ៣០កន្លែង ដែលបានបំពេញតាមគោលការណ៍កសិកម្មល្អ (GAP) លក្ខខណ្ឌភូតគាមអនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហាររបស់ប្រទេសចិន។ ក្រសួងបានបន្តឱ្យដឹងថា”ដើម្បីធានានូវគុណភាពនិងនិរន្តរភាពនៃការនាំចេញ ក្រសួងសូមអំពាវនាវដល់ម្ចាស់ចម្ការ និងរោងចក្រ វេចខ្ចប់ទាំងអស់ ត្រូវបន្តអនុវត្តឱ្យខ្ជាប់ខ្ជួនតាមលក្ខខណ្ឌនៃពិធីសារដែលកំណត់ដោយគ្មានសមាសភាពចង្រៃ គ្មានសំណល់ថ្នាំកសិកម្ម ឬសារធាតុគីមីហាមឃាត់”។ ក្នុងសេចក្តីប្រកាសដែលចេញផ្សាយនៅថ្ងៃទី០៥ ខែ កក្កដាឆ្នាំ ២០២៥ នេះបានឱ្យដឹងថាក្រសួងជំរុញឱ្យម្ចាស់ចម្ការនិងរោងចក្រវេចខ្ចប់ផ្សេងទៀត ដែលមានបំណងនាំចេញ រួសរាន់មកដាក់ពាក្យ ស្នើសុំចុះបញ្ជីជាមួយអគ្គនាយកដ្ឋានកសិកម្ម ដើម្បីទទួលបានការវាយតម្លៃ។ សូមបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ផ្លែទុរេនស្រស់គឺជាកសិផលទី៩របស់កម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេ ដោយផ្ទាល់ទៅកាន់ប្រទេសចិន បន្ទាប់ពីអង្ករ កន្ទក់អង្ករ ចំណិតដំឡូងមីក្រៀម គ្រាប់ពោត ផ្លែចេក ផ្លែស្វាយ ផ្លែមៀន និងម្រេច។ នេះគឺជាសមិទ្ធផលផ្លែផ្កាដែលកើតចេញពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា…
-

ក្រសួងវប្បធម៌ ៖ ការអះអាងរបស់ថៃដែលថាក្រុមប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដីថៃដែលគូសផែនទីជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់
(ភ្នំពេញ)៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី៤ ខែ កក្កដា ឆ្នាំ ២០២៥បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយបានបញ្ជាក់ថាការអះអាងរបស់ភាគីថៃដែលថាក្រុមប្រាសាទតាមាន់ស្ថិតនៅក្នុងទឹកដីថៃដោយ គូសផែនទីជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីដោះឡើយ។ ជាមួយការលើកឡើងបែបនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការបដិសេធទាំងស្រុងចំពោះការលើកឡើងរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជារដ្ឋមន្ត្រីក្រសួងវប្បធម៌របស់ថៃ កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដែល បានអះអាងថាក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃ ដោយបានប្រកាសចុះបញ្ជីជាវិមានបុរាណ នាពុទ្ធសករាជ២៥០៥(១៩៦២)។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ថា ការអះអាងរបស់ភាគីថៃដែលថា ក្រុមប្រាសាទតាមាន់ ស្ថិតនៅក្នុងអំណាចអធិបតេយ្យរបស់ថៃតាមរយៈការប្រើប្រាស់ផែនទី ដែលគូសជាឯកតោភាគី គឺពុំមានតម្លៃគតិយុត្តអ្វីទាំងអស់ ជាពិសេសផ្ទុយទៅនឹងខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (MoU) ឆ្នាំ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាគោរពនិងប្រើប្រាស់ផែនទីមាត្រដ្ឋាន ១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញា បារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែលកំពុងស្ថិតនៅជាធរមាន។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមបញ្ជាក់ជូនឱ្យបានច្បាស់ថា ផ្អែកលើមូលដ្ឋាន នៃអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ព្រមទាំងផែនទីមាត្រដ្ឋាន ១/២០០.០០០ ក្រុមប្រាសាទតាមាន់ គឺស្ថិតនៅក្នុងបូរណភាពទឹកដី និងអធិបតេយ្យរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។ ម្យ៉ាងទៀត ក្រុមប្រាសាទតាមាន់ ជាទីតាំងបុរាណដ្ឋានស្ថិតក្នុងខេត្តឧត្តរមានជ័យ ហើយត្រូវបានចុះក្នុងបញ្ជីសារពើភ័ណ្ឌជាតិនៃព្រះរាជាណាចក្រកម្ពុជា រួចហើយដែរ។…
-

កម្ពុជាប្តេជ្ញាចិត្តខ្ពស់កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ៥៤% ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាមួយសហគមន៍អន្តរជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានសម្របសម្រួលបញ្ចប់ ការរៀបចំផែនការជាតិរួមចំណែក ឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (២០២៥-២០៣០) 3rd Nationally Determined Contribution 3.0 (NDC3.0) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តដ៏មុតមាំ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយសហគមន៍អន្តរជាតិ ក្នុងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានលើកឡើងនៅក្នុងកម្មវិធីបិទសិក្ខាសាលា ផ្តល់សុពលភាព «ផែនការជាតិរួមចំណែក ការឆ្លើយតប ការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ NDC 3.0» នារសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ដោយបានបង្ហាញការសាទរ ចំពោះជោគជ័យក្មុងរយៈពេល ៧ ខែ ដែលក្រុមការងារសម្រេចបាននូវសេចក្តីព្រាង ផែនការជាតិ NDC 3.0 នេះឡើង។ចំពោះ សមិទ្ធផលនេះដែរ គឺជាមោទកភាពរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងលើកឡើងពីគោលដៅសំខាន់ នៃការរៀបចំ ផែនការរួមចំណែកជាតិ NDC 3.0 គឺជំរុញការអភិវឌ្ឍរបស់កម្ពុជា ប្រកបដោយនិរន្តរភាព ធន់នឹងអាកាសធាតុ និងបញ្ចេញកាបូនទាប តាមរយៈការអនុវត្តវិធានការបន្ស៊ាំ…
-

ជប៉ុនជួបការរញ្ជួយដីជាង៩០០លើក ក្នុងរយៈពេល២សប្តាហ៍
ជប៉ុនជួបការរញ្ជួយដីជាង៩០០លើក ក្នុងរយៈពេល២សប្តាហ៍ តូក្យូ៖ ក្នុងរយៈពេល២សប្តាហ៍ ចុងក្រោយនេះ ជប៉ុនបានរាយការណ៍ថា មានការរញ្ជួយដី ចំនួន ជាង៩០០លើក អង្រួនខ្សែសង្វាក់កោះដាច់ស្រយាល និងមានប្រជាជនតិច នាភាគខាងត្បូង ប្រទេស ធ្វើឱ្យអ្នកស្រុក ព្រួយបារម្ភជាខ្លាំង។ យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន BBC កាលពីថ្ងៃទី២ ខែកក្កដា បានឲ្យដឹងថា ចាប់តាំងពីថ្ងៃទី២១ ខែមិថុនា មក រញ្ជួយដីបានកើតមាន បន្តបន្ទាប់ នៅក្នុងសមុទ្រ ជុំវិញកោះនៃតំបន់ Tokara។ ជាក់ស្តែង កាលពីថ្ងៃពុធ ក៏មានរញ្ជួយដី កម្រិត៥.៥ រ៉ិចទ័រ វាយប្រហារ នៅទីនោះផងដែរ ប៉ុន្តែ មិនទាន់មានរបាយការណ៍ អំពីការខូចខាត និង មិនមានការព្រមាន អំពីរលកយក្សស៊ូណាមិ នោះទេ។ យ៉ាងណាមិញ អាជ្ញាធរ បានណែនាំអ្នកស្រុក ឱ្យរៀបចំជម្លៀស ប្រសិនបើចាំបាច់។ ជាការកត់សម្គាល់ មានមនុស្សប្រហែល ៧០០នាក់ រស់នៅលើកោះចំនួន៧ ក្នុងចំណោម១២កោះ នៃតំបន់ Tokara។…
-

លោក Trump ថា ចង់ឲ្យប្រជាជនហ្គាហ្សាមានសុវត្ថិភាព
លោក Trump ថា ចង់ឲ្យប្រជាជនហ្គាហ្សាមានសុវត្ថិភាព បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានអះអាងថា លោកចង់ឱ្យ “ប្រជាជន Gaza មានសុវត្ថិភាព”។ ជាការលើកឡើង ខណៈដែលលោកត្រៀម ធ្វើជាម្ចាស់ផ្ទះ ទទួលជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នៅសប្តាហ៍ក្រោយ ដើម្បីជំរុញឱ្យមានបទឈប់បាញ់។ កាលពីថ្ងៃព្រហស្បតិ៍ អ្នកយកព័ត៌មាន បានសួរលោកថា តើ លោកនៅតែចង់ឱ្យសហរដ្ឋអាមេរិក កាន់កាប់ទឹកដីប៉ាឡេស្ទីន ដូចដែលលោកបានប្រកាស កាលពីខែកុម្ភៈ ឬ យ៉ាងណា? លោក ប្រធានាធិបតី រូបនេះ បានឆ្លើយថា «ខ្ញុំចង់ឱ្យប្រជាជន Gaza មានសុវត្ថិភាពជាងនេះ…ព្រោះ ពួកគេកំពុងឆ្លងកាត់ នរក»។ កាលពីដើម សប្តាហ៍នេះ លោក Trump បានអះអាង ដោយរំពឹងថា បទឈប់បាញ់ អាចឈានដល់ នៅសប្តាហ៍ក្រោយ ហើយបានបញ្ជាក់ពីផែនការ ជួបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅក្នុងទីក្រុងវ៉ាស៊ីនតោន…
-

អេក្វាឌ័ររឹបអូសថ្នាំញៀនជិត៣តោន ពាក់ព័ន្ធនឹងក្រុមម៉ាហ្វីយ៉ាអាល់បានី
បរទេស ៖ អាជ្ញាធរ ប្រទេសអេក្វាឌ័រ នាពេលថ្មីៗនេះ បានរឹបអូសថ្នាំញៀន ជិត៣តោន ដែលជាកម្មសិទ្ធិ របស់ក្រុមម៉ាហ្វីយ៉ា អាល់បានី។ ក្រុមនេះ មានទំនាក់ទំនង ជាមួយក្រុមជួញដូរ នៅប្រទេសកូឡុំប៊ី និងម៉ិកស៊ិក ក៏ដូចជា ក្រុមក្មេងទំនើង ក្នុងស្រុក ដែលកំពុងបង្ហូរឈាមក្នុងប្រទេស ជាការប្រយុទ្ធ ដើម្បីដណ្តើមអំណាច របស់ពួកគេ។ យោងតាមមេបញ្ជាការ យោធាភូមិភាគ លោក វរសេនីយ៍ឯក Victor Ordonez បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ឲ្យដឹងថា «មនុស្ស ៥ នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងប្រតិបត្តិការនេះ ហើយ ត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនង ជាមួយក្រុមម៉ាហ្វីយ៉ា អាល់បានី»។ ប៉ូលីស និងមន្ត្រីយោធា បានអនុវត្ត “ប្រតិបត្តិការ ដែលមានឥទ្ធិពលខ្ពស់” ដើម្បីរកឱ្យឃើញវត្ថុ ដែលក្លែងបន្លំ នៅក្នុងប្រអប់ដាក់ចេក។ ប្រទេស អេក្វាឌ័រ នៃតំបន់ ភាគពាយព្យអាមេរិកខាងត្បូង គឺជាប្រទេសស្ថិតកណ្តាល ចន្លោះរវាងប្រទេសកូឡុំប៊ី…
-

ពួកតាលីបង់សាទរចំពោះការទទួលស្គាល់របស់រុស្ស៊ី
បរទេស ៖ ក្រុម តាលីបង់ ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន បានសាទរ ចំពោះការទទួលស្គាល់រុស្ស៊ី ដោយចាត់ទុកថាជា “ការសម្រេចចិត្តដ៏ក្លាហាន”។ វីដេអូ ដែលបានបង្ហោះ នៅលើបណ្តាញសង្គម X ដោយអ្នកនាំពាក្យរដ្ឋាភិបាល តាលីបង់ កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីទិដ្ឋភាពរដ្ឋមន្ត្រីការបរទេស អាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi សាទរចំពោះការទទួលស្គាល់ របស់រុស្ស៊ី លើរដ្ឋាភិបាល តាលីបង់។ ប្រភពបានបញ្ជាក់ថា ការសាទរនេះ បានធ្វើឡើង ក្នុងពេលដែលលោករដ្ឋមន្ត្រី Muttaqi បានជួបជាមួយ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅអាហ្វហ្គានីស្ថាន គឺ លោក Dmitry Zhirnov ក្នុងទីក្រុងកាប៊ុល។ ជាការកត់សម្គាល់ថា រុស្ស៊ីក្លាយជាប្រទេសដំបូងគេ ដែលទទួលស្គាល់ តាលីបង់។ តំណាងពិសេស របស់ទីក្រុងមូស្គូ សម្រាប់អាហ្វហ្គានីស្ថាន លោក Zamir Kabulov បានប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ របស់រុស្ស៊ី Ria Novosti ថា ទីក្រុងមូស្គូ…
-

ឥណ្ឌូនេស៊ីបន្តស្វែងរកអ្នកបាត់ខ្លួន៣០នាក់ទៀត ករណីលិចសាឡាង
ហ្សាកាតា ៖ ក្រុមអ្នកជួយសង្គ្រោះនៃប្រទេសឥណ្ឌូនេស៊ី បានពង្រីក ការស្វែងរក អ្នកបាត់ខ្លួន ៣០នាក់ទៀត ដែលនៅតែមិនទាន់រកឃើញ បន្ទាប់ពីសាឡាងមួយគ្រឿងបានលិច នៅតាមផ្លូវ ទៅកាន់កោះរមណីយដ្ឋាន Bali កាលពីល្ងាចថ្ងៃពុធ។ គិតត្រឹមថ្ងៃសុក្រ មនុស្ស២៩នាក់ ត្រូវបានស្រង់ចេញពីទឹក ទៅកាន់កន្លែងសុវត្ថិភាព ខណៈដែលអ្នកស្លាប់ រកឃើញ៦នាក់ហើយ។ សាក្សី និងមន្ត្រី បាននិយាយថា សាឡាងមួយគ្រឿងនេះ បានដឹកមនុស្ស យ៉ាងហោចណាស់ ៦៥ នាក់ កំពុងធ្វើដំណើរ នៅចម្ងាយ៥គីឡូម៉ែត្រពីកោះជ្វា ភាគខាងកើត ទៅកាន់កោះបាលី ក៏បានក្រឡាប់លិច ចំពេញមានអាកាសធាតុអាក្រក់។ ក្រុមអ្នកជួយសង្គ្រោះ បានដាក់ពង្រាយកម្លាំង អនុវត្តការស្វែងរក ទាំងតាមសមុទ្រ និងផ្លូវអាកាស ដោយពង្រីកកិច្ចខិតខំប្រឹងប្រែង តាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត នៃកោះជ្វា និងកោះបាលី នេះបើតាម មន្ត្រីប្រតិបត្តិការទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះជាតិ បានប្រាប់អ្នកយកព័ត៌មាន៕ ប្រភពពី AFP
-

លោក ពូទីន ថា រុស្ស៊ីនឹងមិនបោះបង់គោលដៅយោធាក្នុងសង្គ្រាមអ៊ុយក្រែនឡើយ
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ ក្នុងកំលុងការសន្ទនាតាមទូរស័ព្ទនៅថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីនឹងបន្តសម្រេចឱ្យបាននូវគោលដៅយោធារបស់ខ្លួន នៅក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។ ជំនួយការរបស់វិមានក្រឹមឡាំង លោក Yury Ushakov និយាយថា ការជជែកគ្នារយៈពេលមួយម៉ោងរវាងលោកប្រធានាធិបតីទាំងពីរ បានផ្តោតសំខាន់លើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន និងស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា។ លោក Ushakov បានលើកឡើងថា លោកប្រធានាធិបតី ត្រាំ បានសង្កត់ធ្ងន់សាជាថ្មីលើតម្រូវការបញ្ចប់អរិភាពផ្នែកយោធានៅអ៊ុយក្រែនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ជាការឆ្លើយតប លោកប្រធានាធិបតី ពូទីន បានអះអាងថា រុស្ស៊ីនឹងបន្តគោលដៅយោធារបស់ខ្លួន ហើយក៏មិនថយក្រោយពីគោលបំណងទាំងនេះឡើយ។ យ៉ាងណា បើទោះបីជាលោកប្រធានាធិបតី ត្រាំ បានសម្តែងការខកចិត្តចំពោះការបន្តឈ្លានពានរបស់រុស្ស៊ីក៏ដោយ រដ្ឋបាលរបស់លោកមិនបានដាក់ទណ្ឌកម្មថ្មី ឬចាត់វិធានការដាក់សម្ពាធលើវិមានក្រឹមឡាំងដោយផ្ទាល់នោះទេ។ គួរកត់សម្គាល់ កិច្ចពិភាក្សារបស់មេដឹកនាំទាំងពីរ កើតឡើងមួយថ្ងៃបន្ទាប់ពីក្រសួងការពារជាតិអាមេរិកបានសម្រេចផ្អាកបញ្ជូនជំនួយសព្វាវុធសំខាន់ៗមួយចំនួនទៅឱ្យអ៊ុយក្រែន ក្នុងនោះរួមទាំងមីស៊ីលការពារដែនអាកាសប៉ាទ្រីយ៉ូត និងគ្រាប់បែកជាដើម។ ភ្លាមៗ ក្រសួងការបរទេសអ៊ុយក្រែនបានព្រមានថា ការពន្យារពេលផ្តល់ជំនួយយោធារបស់អាមេរិក នឹងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការពារជាតិ ពិសេសហានិភ័យធំនឹងកើតឡើង ដោយសារតែរុស្ស៊ីនឹងបង្កើនសន្ទុះវាយលុកអ៊ុយក្រែនបន្ថែមទៀត៕ ប្រភព ៖ kyiv independent