Category: ព័ត៌មានជាតិ
-

ឥណ្ឌូណេស៉ីស្នើបញ្ជូនទាហាន២ម៉ឺននាក់ ទៅហ្កាហ្សា
អ.ស.ប ៖ ឥណ្ឌូណេស៉ីស្នើឲ្យមានការបញ្ជូនទាហាន ២០ ០០០នាក់ ទៅកាន់តំបន់ហ្កាហ្សា ក្នុងនាមជាកងកម្លាំងរក្សាសន្តិភាព។ ថ្លែងទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Prabowo Subianto បានលើកសំណើនេះ ដោយបានបញ្ជាក់ថា «យើងទុកចិត្តអង្គការសហប្រជាជាតិ (UN)។ យើងនឹងបន្តបម្រើសន្តិភាព នៅទីកន្លែងណា ដែលត្រូវការ ដោយមិនគ្រាន់តែជាពាក្យសម្តីប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពជាក់ស្តែង»។ លោកបន្ថែមថា «ប្រសិនបើ និងនៅពេលណា ដែលក្រុមប្រឹក្សាសន្តិសុខ UN និងមហាសន្និបាតសម្រេចចិត្តធ្វើដូច្នេះ នោះឥណ្ឌូណេស៉ីត្រៀមជាស្រេច ដើម្បីដាក់ពង្រាយទាហានប្រុសស្រីរបស់យើងចំនួន ២០ ០០០នាក់ ឬ ច្រើនជាងនេះ ដើម្បីជួយធានាសន្តិភាពហ្កាហ្សា»។ អ៊ីស្រាអែល បានចាប់ផ្តើមសង្រ្គាម នៅតំបន់ហ្គាហ្សា ជាការឆ្លើយតបទៅនឹងការវាយប្រហារកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ ដោយពួកសកម្មប្រយុទ្ធហាម៉ាស់ ដែលបានសម្លាប់មនុស្សប្រហែល ១.២០០ នាក់ និង មនុស្ស ២៥១ នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។ សង្គ្រាមនេះ សម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៥,០០០នាក់ហើយ៕ ប្រភពពី AFP
-

អ៊ុយក្រែន-ស៊ីរីស្តារទំនាក់ទំនងឡើងវិញ
អ.ស.ប ៖ ប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក ហ្ស៊េលែនស្គី បានជួបមេដឹកនាំប្រទេសស៊ីរី ជជែកពីការស្តារទំនាក់ទំនងឡើងវិញ នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ស្ថិតក្នុងទីក្រុងញូវយ៉ក។ លោក Zelensky បានជួប ជាមួយសមភាគីស៊ីរី លោក Ahmed al-Sharaa កាលពីថ្ងៃទី២៤ ខែកញ្ញា។ បើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន Kyiv Independent បានឲ្យដឹងថា អ៊ុយក្រែន និងស៊ីរី បានស្តារទំនាក់ទំនងការទូតជាផ្លូវការ ឡើងវិញ នេះបើតាមលោក Zelensky ប្រកាស បន្ទាប់ពីបានជួបលោក Ahmed al-Sharaa។ លោក Zelensky បានសរសេរ នៅលើបណ្តាញសង្គម Telegram ថា «ថ្ងៃនេះ អ៊ុយក្រែន និងស៊ីរីបានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការស្តារទំនាក់ទំនងការទូត។ លោកបានបន្ថែមថា លោក និង លោក al-Sharaa បានពិភាក្សាអំពីឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ក៏ដូចជា ការគំរាមកំហែងផ្នែកសន្តិសុខរួមគ្នា។ លោក Zelensky…
-

ក្រុម G7 ប្តេជ្ញាបន្តគាំទ្រអ៊ុយក្រែន ខណៈអំពាវនាវឱ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សា
រដ្ឋមន្ត្រីការបរទេសមកពីក្រុមប្រទេសមានឧស្សាហកម្មលូតលាស់ទាំងប្រាំពីរ (G7) កាលពីថ្ងៃពុធ (២៤ កញ្ញា) បានសន្យាថានឹងបន្តបង្កើនការគាំទ្រសម្រាប់អ៊ុយក្រែន ខណៈជំរុញឱ្យមានជំនួយមនុស្សធម៌ជាបន្ទាន់ និងបទឈប់បាញ់នៅតំបន់ហ្កាហ្សាស្រ្ទីប និងគាំទ្រឱ្យបង្កើតបេសកកម្មសន្តិសុខអន្តរជាតិថ្មីមួយនៅក្នុងប្រទេសហៃទី ដែលជួបវិបត្តិ។ ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំនៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ UNGA ទីក្រុងញូវយ៉ក រដ្ឋមន្ត្រីការបរទេសទាំង៧ ពោលគឺកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស និងសហរដ្ឋអាមេរិក រួមជាមួយប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប ក៏បានសម្តែងក្ដីបារម្ភលើការរំលោភដែនអាកាស “មិនអាចទទួលយកបាន” ពីរុស្ស៊ី លើអេស្តូនី ប៉ូឡូញ និងរូម៉ានី។ ពួកគេព្រមានថា សកម្មភាពបែបនេះប្រថុយនឹងការបំផ្លាញសន្តិសុខអន្តរជាតិ។ សេចក្តីថ្លែងការណ៍រួមនេះបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ G7 និងអឺរ៉ុប ចំពោះ “សន្តិភាពយូរអង្វែង និងអ៊ុយក្រែនដែលរឹងមាំ ឯករាជ្យ អធិបតេយ្យភាព និងវិបុលភាព” ដោយសន្យាថា នឹងបន្តធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីផ្តល់ “ការធានាសន្តិសុខដ៏រឹងមាំ និងគួរឱ្យជឿជាក់” ដល់ទីក្រុងគីវ។ ទាក់ទងនឹងស្ថានការណ៍នៅមជ្ឈិមបូព៌ា G7 បានសង្កត់ធ្ងន់លើ “ភាពបន្ទាន់នៃការសម្រាលទុក្ខវេទនាដ៏ធំធេងរបស់ជនស៊ីវិលនៅតំបន់ហ្កាហ្សា តាមរយៈលំហូរនៃជំនួយមនុស្សធម៌” និងធានាការដោះលែងចំណាប់ថ្នូរទាំងអស់។ មន្រ្តីជាន់ខ្ពស់ទាំងអស់នោះក៏បានអំពាវនាវជាថ្មីឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាសផងដែរ៕
-

មន្ត្រីអាមេរិក៖ លោក Trump នឹងជួបនាយករដ្ឋមន្ត្រីប៉ាគីស្ថាន Sharif នៅថ្ងៃព្រហស្បតិ៍នេះ
មន្ត្រីរដ្ឋបាលអាមេរិក បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃពុធ (២៤ កញ្ញា) ថា ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានរំពឹងថានឹងជួបជាមួយនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif នៅសេតវិមាន ក្នុងថ្ងៃព្រហស្បតិ៍នេះ ដែលជាជំនួបមួយធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសទាំងពីរបានយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ លោក Trump បានស្វាគមន៍ប្រមុខកងទ័ពប៉ាគីស្ថាន លោក Field Marshal Asim Munir នៅដើមឆ្នាំនេះ ដោយនោះជាលើកទីមួយហើយដែលប្រធានាធិបតីអាមេរិក ធ្វើជាម្ចាស់ផ្ទះទទួល ប្រមុខកងទ័ពប៉ាគីស្ថាន នៅសេតវិមាន ដោយមិនបានអមដំណើរដោយមន្ត្រីស៊ីវិលជាន់ខ្ពស់ប៉ាគីស្ថាននោះទេ។ ទំនាក់ទំនងរវាងអាមេរិក និងប៉ាគីស្ថាន ហាក់មានភាពកក់ក្ដៅក្នុងប៉ុន្មានខែថ្មីៗនេះក្រោមការដឹកនាំរបស់លោក Trump បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំដែលទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកឥណ្ឌា — ដែលជាគូប្រជែងរបស់ប៉ាគីស្ថាន — ថាជាអ្នកប្រឆាំងនឹងឥទ្ធិពលដ៏សម្បើមរបស់ចិន ក្នុងតំបន់អាស៊ី។ សហរដ្ឋអាមេរិក និងប៉ាគីស្ថាន បានប្រកាសកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅថ្ងៃទី៣១ ខែកក្កដា ជាមួយនឹងអត្រាពន្ធ ១៩% ដែលដាក់ដោយទីក្រុងវ៉ាស៊ីនតោន។ ផ្ទុយទៅវិញ លោក Trump មិនទាន់ឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌានៅឡើយទេ៕
-

អេស្ប៉ាញបញ្ជូននាវាចម្បាំង ទៅការពារក្បួនដឹកជំនួយទៅហ្គាហ្សា
ម៉ាឌ្រីដ ៖ អេស្ប៉ាញនឹងបញ្ជូននាវាចម្បាំង ទៅជួយការពារនាវាដឹកជំនួយ នាំទៅតំបន់ហ្គាហ្សា បន្ទាប់ពីសង្ស័យថា អាចមានការវាយប្រហារ។ នាយករដ្ឋមន្ត្រី អេស្ប៉ាញ លោក Pedro Sanchez បាននិយាយ កាលពីថ្ងៃពុធ ទី២៤ ខែកញ្ញា ថា ប្រទេសនេះនឹងបញ្ជូននាវាកងទ័ពជើងទឹក ដើម្បីជួយដល់កងនាវាជំនួយនៅព្រំដែនតំបន់ Gaza។ លោកបានអះអាងបែបនេះ បន្ទាប់ពីអ្នករៀបចំ បាននិយាយថា នាវាដឹកជំនួយរបស់ពួកគេជាច្រើន ត្រូវបានតម្រង់គោលដៅ ដោយយន្តហោះគ្មានមនុស្សបើក ចេញពីប្រទេសក្រិក។ លោកបានប្រាប់សន្និសីទ នៅទីក្រុងញូវយ៉កថា «យើងមានការព្រួយបារម្ភ ហើយនោះជាមូលហេតុដែលយើងនឹងដាក់ពង្រាយកប៉ាល់ ដើម្បីធានាថា ប្រសិនបើចាំបាច់ ប្រជាពលរដ្ឋរបស់យើងអាចត្រូវបានជួយសង្គ្រោះ និង នាំយកត្រឡប់ទៅប្រទេសអេស្ប៉ាញវិញ»។ លោកបានបន្ថែមថា កប៉ាល់នឹងចាកចេញ នៅថ្ងៃព្រហស្បតិ៍ នេះ។ ប្រទេស អ៊ីតាលី បានប្រកាស កាលពីថ្ងៃពុធដែរថា ខ្លួនបានបញ្ជូននាវាចម្បាំង របស់កងទ័ពជើងទឹក ដើម្បីជួយដល់កងនាវាចរដឹកជំនួយ ទៅហ្គាហ្សា ផងដែរ។ ការប្រកាស អំពីការបញ្ជូននាវាទ័ពជើងទឹកពីប្រទេសទាំងនេះ បានកើតមានឡើង បន្ទាប់ពីជួបឧបសគ្គពិបាកនាំជំនួយ ទៅដល់ដៃជនជាតិប៉ាឡេស្ទីន។ ជាមួយគ្នា…
-

សម្ដេចតេជោ ហ៊ុន សែន ផ្តល់នូវការវិភាគបន្ថែម ៤ចំណុច ដែលអាចកើតឡើង ក្រោយការស្លាប់របស់ខ្ញុំថ្ងៃ២៤ កញ្ញា ១៩៩៨
សម្ដេចតេជោ ហ៊ុន សែន ផ្តល់នូវការវិភាគបន្ថែម ៤ចំណុច ដែលអាចកើតឡើង ក្រោយការស្លាប់របស់ខ្ញុំថ្ងៃ២៤ កញ្ញា ១៩៩៨ (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងតាមរយៈបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ ថា ម្សិលមិញ ខ្ញុំបង្ហោះសារមួយទាក់ទងដល់ការបាញ់ប្រហារដើម្បីសម្លាប់ខ្ញុំ ថ្ងៃ២៤ កញ្ញា ១៩៩៨នៅទីរួមខេត្តសៀមរាប។ ខ្ញុំគិតថា អត្ថបទនេះមានកំហុសត្រង់ចំណុច(ប្រសិនខ្ញុំស្លាប់ឬរបួសប្រទេសកម្ពុជាយើង និងមិនមានសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃឡើយព្រោះម្ចាស់នៃនយោបាយឈ្នះ ឈ្នះបានស្លាប់ទៅហើយ)។ ការសរសេរបែបនេះ គឺជាកំហុសដែលមើលឃើងតែមួយជ្រុងនៃតួនាទីរបស់ខ្ញុំដោយមិនបានគិតដល់កត្តាដ៏ទៃទៀត។ សម្ដេចបន្តថា ពេលនេះ ខ្ញុំសូមផ្តល់នូវការវិភាគបន្ថែមដែលអាចកើតឡើងក្រោយការស្លាប់របស់ខ្ញុំ។ ១.ក្រោយការស្លាប់របស់ខ្ញុំការបង្ហូរឈាមមួយកើតឡើងភ្លាមដែលធ្វើឲ្យមនុស្សយ៉ាងច្រើនស្លាប់នៅទីរួមខេត្តសៀមរាប។ ២.គ្រប់គ្រងសភាពការបានរដ្ឋសភាដំណើការប្រជុំធម្មតានិងឈានទៅបង្កើតរាជរដ្ឋាភិបាលថ្មីឬត្រូវជាប់គាំង បង្កើតរាជរដ្ឋាភិបាលមិនបាន។ ៣.ប្រទេសបន្តសង្រ្គាមដោយបែងចែកជាតំបន់ត្រួតត្រា២ ម្ខាងរាជរដ្ឋាភិបាល និងម្ខាងទៀតខ្មែរក្រហម។ ៤.មានអ្នកដឹកនាំនយោបាយឆ្នើមរកការស្រុះស្រួលផ្ទៃក្នុងផង និងរកវិធីបញ្ចប់សង្គ្រាមបានផង។ តាមរយៈការស្រុះស្រួលនេះ សន្តិភាពកើតមាននាំមកនូវការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ដែលល្អលើសហ៊ុន សែនច្រើនដង។ សម្ដេចតេជោ បន្ថែមថា នៅមានកត្តាច្រើនទៀត ដែលខ្ញុំសូមមិនលើកឡើង ទុកជូនបងប្អូនវាយតម្លៃខ្លួនឯង ។ សូមរំលឹកថា នាថ្ងៃទី២៤កញ្ញា ឆ្នាំ២០២៥ សម្តេចតេជោ…
-

កម្ពុជា ប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិ ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ដោយកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ជក់ ៥៥% នៅឆ្នាំ២០៣៥
(ភ្នំពេញ)៖ នៅទីស្នាក់កណ្តាលអង្គការសហប្រជាជាតិនៃទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២៥ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសនិ្នសិទអាកាសធាតុ និងបានថ្លៃងបញ្ជាក់ អំពីគោលជំហររាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជក់ថា កម្ពុជាបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច តែជាប្រទេសមួយទទួលរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ។ ផែនការជាតិរួមចំណែកជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី៣(NDC3.0) ដែលបានដាក់ជូនលេខាធិការដ្ឋានអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុគឺជាជំហ៊ានសំខាន់មួយឆ្ពោះទៅកៀគរធនធានហិរញ្ញវត្ថុដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងវិនិយោគដែលបញ្ចេញកាបូនតិច មានភាពធននិងអាកាសធាតុ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាត្រូវការអភិវឌ្ឍសេដ្ឋកិច្ច ជាមួយគ្នានេះ កម្ពុជាក៍បានប្តេជ្ញាចូលរួមជាមួយសហគមន៍អន្តរជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុសកល ផ្អែកលើគោលការណ៍ «ការទទួលខុសត្រូវរួម ប៉ុន្តែកម្រិតផ្សេងគ្នា ផ្អែកតាមសមត្ថភាពរៀងៗខ្លួន» នៃអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC)។ ផែនការ NDC 3.0 ត្រូវបានរៀបចំឡើងដោយផ្អែកលើការប្តេជ្ញាចិត្ត និងផែនការយុទ្ធសាស្ត្រជាតិឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សំដៅបង្កើនមហិច្ឆតាកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យកាន់តែប្រសើរជាងមុន និងលើកកម្ពស់សមត្ថភាពបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុស្របតាមអាទិភាពជាតិ និងគោលដៅកំណត់កំណើនសីតុណ្ហភាពសកលឱ្យនៅក្រោមកម្រិត ១.៥ អង្សារសែសស៊ុស ក្រោមកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។ ផែនការជាតិនេះមានគោលបំណងកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% ដែលស្មើនឹងប្រមាណ ៧៣.៧…
-

បណ្ឌិត ស៊ឺន សំ៖ ការឈ្លានពានរបស់ប្រទេសថៃ និងការប្តេជ្ញាចិត្តស្នេហាជាតិរបស់កម្ពុជា
ភ្នំពេញ៖ បណ្ឌិត ស៊ឺន សំ គឺជាគ្រូបង្រៀនវិទ្យាសាស្ត្រនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា ប្រទេសកម្ពុជា ជាប្រទេសដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ និងសម្បូរទៅដោយវប្បធម៌ដ៏រុងរឿង ប៉ុន្តែក៏បានឆ្លងកាត់នូវបញ្ហាប្រឈមជាច្រើន ជាពិសេសការឈ្លានពាន និងការជ្រៀតជ្រែកពីប្រទេសជិតខាង ដូចជាប្រទេសថៃ។ ការឈ្លានពានរបស់ថៃ មិនត្រឹមតែកើតឡើងតាមរយៈជម្លោះព្រំដែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទម្រង់ជាច្រើន ដូចជា ការគាំទ្រក្រុមប្រឆាំង និងការប៉ុនប៉ងបំផ្លាញស្ថិរភាពផ្នែកនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា។ *ប្រវត្តិនៃការឈ្លានពានរបស់ថៃ ជាប្រវត្តិសាស្ត្រ ប្រទេសថៃបានបង្ហាញនូវគោលជំហរឈ្លានពានចំពោះកម្ពុជាជាច្រើនលើកច្រើនសា។ ចាប់តាំងពីសម័យអាណានិគមបារាំង ដែលសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និង១៩០៧ បានកំណត់ព្រំដែនដោយផ្អែកលើខ្សែទឹកភ្នំដងរែក ប៉ុន្តែបានបន្សល់ទុកនូវភាពមិនច្បាស់លាស់ដែលនាំឱ្យមានជម្លោះរហូតមកដល់សម័យទំនើប។ឧទាហរណ៍ដ៏ច្បាស់បំផុត គឺជម្លោះប្រាសាទព្រះវិហារនៅឆ្នាំ២០០៨-២០១១ ដែលបណ្តាលឱ្យមានការប៉ះទង្គិចយោធា និងការបាត់បង់អាយុជីវិតជាច្រើន។ នៅឆ្នាំ២០២៥ ជម្លោះបានកើនឡើងវិញនៅតំបន់ត្រីកោណ និងជុំវិញប្រាសាទតាមាន់ ដែលបានបណ្តាលឱ្យមានការបាត់បង់អាយុជីវិត និងការផ្លាស់ទីលំនៅរបស់ប្រជាជនជាង២៧០,០០០នាក់។ ក្រៅពីជម្លោះព្រំដែន ថៃក៏ត្រូវបានគេសង្ស័យថា បានជួយឧបត្ថម្ភក្រុមប្រឆាំងនៅកម្ពុជា ដោយផ្តល់ថវិកា និងការគាំទ្រផ្នែកនយោបាយ ដើម្បីបង្កអស្ថិរភាពផ្ទៃក្នុង។ ឧទាហរណ៍ នៅសម័យខ្មែរក្រហម និងសម័យសង្គ្រាមស៊ីវិល ក្រុមប្រឆាំងមួយចំនួនដែលមានមូលដ្ឋាននៅតាមព្រំដែនថៃ-កម្ពុជា ត្រូវបានគេជឿថា បានទទួលការគាំទ្រពីថៃ ដើម្បីបន្តសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា។ ការគាំទ្រនេះមានគោលបំណងធ្វើឱ្យមានកម្ពុជាចុះខ្សោយ និងរារាំងការអភិវឌ្ឍជាតិ ដើម្បីរក្សាឥទ្ធិពលថៃក្នុងតំបន់។ *ផលប៉ះពាល់នៃការឈ្លានពាន ការឈ្លានពានរបស់ថៃ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្ពុជា។…
-

ចំនួនអ្នកស្លាប់ដោយព្យុះទីហ្វុងនៅកោះតៃវ៉ាន់ កើនឡើងដល់ជាង១០នាក់ និងបាត់ខ្លួន១២៩នាក់
អង្គភាពពន្លត់អគ្គិភ័យកោះតៃវ៉ាន់បាននិយាយនៅថ្ងៃពុធ ទី២៤ ខែកញ្ញានេះថា មនុស្ស១៤នាក់បានស្លាប់នៅក្នុងតំបន់ Hualien ភាគខាងកើតកោះ ខណៈមនុស្ស១២៤នាក់បានបាត់ខ្លួន បន្ទាប់ពីបឹងមួយជារនាំងការពារនៅតំបន់ភ្នំមានទឹកពេញហៀរបណ្តាលឲ្យជន់លិចក្រុងក្នុងអំឡុងពេលព្យុះទីហ្វុង។ កោះតៃវ៉ាន់ ត្រូវបានរងការវាយប្រហារចាប់តាំងពីថ្ងៃចន្ទដោយព្យុះទីហ្វុង Ragasa ដែលពេលនេះកំពុង បក់ឆ្ពោះទៅកាន់ឆ្នេរភាគខាងត្បូងរបស់ប្រទេសចិន និងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅអាស៊ីគឺទីក្រុងហុងកុង។ បឹងដែលជារនាំងការពារ បង្កើតឡើងដោយបំណាក់ដីបង្កដោយភ្លៀងធ្លាក់ខ្លាំងនៅភាគខាងកើតដែលមានប្រជាជនរស់នៅដាច់ៗពីគ្នានៅកោះតៃវ៉ាន់ បានពេញហៀរច្រាំងកាលពីរសៀលថ្ងៃអង្គារដោយបញ្ជូនទឹកចូលទៅក្នុងទីក្រុង Guangfu ។ លោក Wang Tse-an បាននិយាយថា ភូមិ Dama ទាំងមូលរបស់លោក ដែលផ្តល់លំនៅឋានដល់ប្រជាជនប្រហែល ១.០០០នាក់ ត្រូវបានជន់លិច ហើយមនុស្សជាច្រើននៅតែជាប់គាំងខ្លួន។ លោក Wang ដែលជាអាជ្ញាធរភូមិបាននិយាយថា «វាមានភាពច្របូកច្របល់នៅពេលនេះ» ហើយភារកិច្ចសំខាន់បំផុតគឺធ្វើឱ្យប្រជាជនមានសុវត្ថិភាពនៅក្នុងទីជម្រកខណៈការផ្គត់ផ្គង់មិនទាន់អាចឆ្លងកាត់បាន។
-

នៅ UN មេកូរ៉េខាងត្បូងប្តេជ្ញាកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង
អ.ស.ប ៖ ថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ មេដឹកនាំកូរ៉េខាងត្បូងប្តេជ្ញាកាត់បន្ថយភាពតានតឹង ជាមួយកូរ៉េខាងជើង។ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានប្តេជ្ញា កាលពីថ្ងៃអង្គារ ថ្ងៃទី ២៣ ខែកញ្ញា ដើម្បីបញ្ចប់ «វដ្តដ៏អាក្រក់នៃភាពតានតឹងផ្នែកយោធា ដែលមិនចាំបាច់» ជាមួយកូរ៉េខាងជើង ក្នុងគោលបំណងសម្រេចបាន នូវការរួមរស់ ដោយសន្តិភាព និង កំណើនរួមគ្នា។ នៅក្នុងសុន្ទរកថាដំបូងរបស់លោក ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ លោក Lee បានសង្កត់ធ្ងន់លើចក្ខុវិស័យរបស់លោក អំពី “ដំណោះស្រាយ ជាដំណាក់កាល” ចំពោះបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដោយផ្អែកលើការយល់ឃើញច្បាស់ថា ការរំសាយអាវុធនុយក្លេអ៊ែរ មិនអាចសម្រេចបាន ក្នុងរយៈពេលខ្លីបានទេ។ យ៉ាណាមិញ កាលពីថ្ងៃអាទិត្យ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កិច្ចចរចា ជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង មិនកើតមានឡើងបានទេ ប្រសិនបើរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែទទូចឲ្យលោក បោះបង់ឃ្លាំងសព្វាវុធនុយក្លេអ៊ែរ ដោយលោកបានសង្កត់ធ្ងន់ថា គ្មានថ្ងៃរំសាយអាវុធប្រល័យលោកទាំងនេះ បានទេ៕ ប្រភពពី…