Category: ព័ត៌មានជាតិ​

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកធ្ងន់ធ្ងរ ក្នុងពេលបំពេញភារកិច្ច នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកធ្ងន់ធ្ងរ ក្នុងពេលបំពេញភារកិច្ច នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានរងរបួសភ្នែកធ្ងន់ធ្ងរ ក្នុងពេលបំពេញភារកិច្ច នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង (ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានចាត់ឱ្យលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី អញ្ជើញនាំយកសម្ភារ-ភេសជ្ជៈ រួមជាមួយផ្លែឈើ ១កន្ត្រក ព្រមទាំងថវិកាមួយចំនួន ចុះសួរសុខទុក្ខពលបាលឯក ម៉ន ភក្រ្តា ដែលបានទទួលរងរបួសភ្នែកធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ចនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ម្សិលម៉ិញនេះ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង រាជធានីភ្នំពេញ។ ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខនោះ លោកជំទាវ អគ្គលេខាធិការ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីអាណិតអាសូរពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានក្តីក្តុកក្តួលរំជួលចិត្តជាពន់ពេក…

  • នាយករដ្ឋមន្ត្រីកម្ពុជា សុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព

    នាយករដ្ឋមន្ត្រីកម្ពុជា សុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការអនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃ ឲ្យបានពេញលេញ និងមានប្រសិទ្ធភាព

    (ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នាយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសុំការគាំទ្រពីប្រធានអាស៊ាន និងថ្នាក់ដឹកនាំពិភពលោក ដើម្បីជំរុញការ អនុវត្តបទឈប់បាញ់ និងរាល់កិច្ចព្រមព្រៀងរវាងកម្ពុជា និងថៃឲ្យបានពេញលេញ និងមានប្រសិទ្ធភាព ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារលិខិតជូន ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានបច្ចុប្បន្ន ព្រមទាំងថ្នាក់ដឹកនាំពិភពលោក នានាដែលរួមមាន ឯកឧត្តមស៊ី ជើងពឹង ប្រធានាធិបតីចិន ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក និងឯកឧត្តម អេម៉ាណូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ឯកឧត្តមអង់តូនីញូ ហ្គោ តេរ៉េស អគ្គលេខាធិការ អង្គការសហប្រជាជាតិ និង លោកជំទាវ អាណាលេណា បេណាបក ប្រធានមហា សន្និបាតអង្គការសប្រជាជាតិលើកទី៨០។ គោលបំណងនៃលិខិត គឺដើម្បីទាញចំណាប់អារម្មណ៍របស់ ថ្នាក់ដឹកនាំពិភពលោកទាំងអស់…

  • ទ័ពប៉ូឡូញ ៧ពាន់នាក់ចេញហាត់សម កុំឲ្យរុស្ស៊ីមើលស្រាល

    ទ័ពប៉ូឡូញ ៧ពាន់នាក់ចេញហាត់សម កុំឲ្យរុស្ស៊ីមើលស្រាល

    វ៉ាសូវី ៖ ប្រទេសប៉ូឡូញបានដាក់ពង្រាយ កងទ័ពចំនួន ៧ពាន់នាក់ ធ្វើសមយុទ្ធយោធាភ្លាមៗ កុំឲ្យរុស្ស៊ីមើលស្រាល ដែលហាក់ចង់ឈ្លានពាន លើប្រទេសជាសមាជិក ណាតូ មួយនេះ។ រដ្ឋមន្ត្រីការពារជាតិ លោក Wladyslaw Kosiniak-Kamysz បាននិយាយ កាលពីថ្ងៃទី១៧ ខែកញ្ញា ថា ទាហានប៉ូឡូញទាំងនេះបានចូលរួម ក្នុងសមយុទ្ធយោធា នៅភាគខាងកើត នៃប្រទេសនេះ។ លោក បានបញ្ជាក់ថា «គោលបំណង គឺដើម្បីបង្ហាញពីសមត្ថភាពរបស់កងទ័ព និង ដើម្បី រារាំងនរណាម្នាក់ ដែលអាចនឹងគិតចង់វាយប្រហារប៉ូឡូញ» ដែលគេជឿថា ហាក់ចង់សំដៅលើរុស្ស៊ី។ សមយុទ្ធនេះបានធ្វើឡើង ចំពេលដែលរុស្ស៊ីធ្វើសមយុទ្ធ ជាមួយបេឡារុស ហើយគេជឿថា មានកងទ័ពប្រទេសមួយចំនួនទៀត រួមមានទាំង អ៊ីរ៉ង់ និងឥណ្ឌា ត្រូវបានបញ្ជូនឲ្យទៅចូលរួម ក្នុងសមយុទ្ធយោធានេះ ផងដែរ។ សកម្មភាពហ្វិកហាត់យោធាទាំងនេះ បានកើតឡើង ក្រោយពេលេមានការចោទប្រកាន់ ពីសំណាកប៉ូឡូញថា រុស្ស៊ីបញ្ជូនយន្តហោះគ្មានមនុស្សបើក ចូលទៅក្នុងដែនអាកាសប៉ូឡូញ នាំឲ្យស្ថានការណ៍កាន់តែព្រួយបារម្ភថា រុស្ស៊ីអាចឈ្លានពាន ដូចធ្វើដាក់អ៊ុយក្រែន ក្បែរខាង។ យ៉ាងណាមិញ…

  • សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា

    សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម អូលីវែរ រីឆាត (Olivier RICHARD) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ ៕

  • ក្រសួងការបរទេសបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសកម្មភាពបង្កហេតុយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

    ក្រសួងការបរទេសបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីសកម្មភាពបង្កហេតុយ៉ាងគឃ្លើនពីសំណាក់កងទ័ពថៃនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ

    (ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ដោយបង្ហាញការព្រួយ បារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពគឃ្លីន និងបង្កហេតុ ដែលប្រព្រឹត្តដោយកងកម្លាំងប្រដាប់អាវុធថៃ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងភូមិព្រៃចាន់ ឃុំអូបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ក្រសួងការបរទេសបានឱ្យដឹងនៅថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២៥ថា ទាហានថៃដែលប្រដាប់ដោយខែលការពារ ដំបង និងអាវុធ បានចូលមកក្នុងទឹកដីកម្ពុជា ហើយបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងជ័រ ព្រមទាំងប្រើឧបករណ៍បំពងសម្លេងហ្វ្រេកង់ខ្ពស់ ដែលធ្វើឱ្យប៉ះពាល់ដល់ត្រចៀករបស់ប្រជាពលរដ្ឋ កម្ពុជា នៅភូមិព្រៃចាន់។ សកម្មភាពទាំងនេះ បានបណ្តាលឱ្យមានរបួសដល់ជនស៊ីវិលជាច្រើននាក់ រួមទាំងព្រះសង្ឃផងដែរ នៅក្នុងអំឡុងពេលប្រឈមមុខដាក់គ្នាដ៏តានតឹងជាមួយប្រជាពលរដ្ឋកម្ពុជា ដែលកំពុងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ខ្លួន ដោយសន្តិវិធី។ សកម្មភាពបំភិតបំភ័យ ដែលពុំអាចទទួលយកបាននេះ រួមជាមួយនឹងការភ្នង់ដោយអាវុធពិតទៅលើជនស៊ីវិល គឺជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើអធិបតេយ្យ និងបូរណៈភាពទឹកដីរបស់កម្ពុជា ក៏ដូចជាទៅលើគោល- ការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ និងបទដ្ឋានមនុស្សធម៌។ ក្រសួងការបរទេសបានលើកឡើងដោយបញ្ជាក់ថា ជនស៊ីវិលកម្ពុជា ដែលគ្មានអាវុធ និងកំពុងរស់នៅដោយសន្តិភាពលើទឹកដីដូនតារបស់ខ្លួន មិនត្រូវទទួលរងនូវការគំរាមកំហែង ការរំខាន ឬអំពើហិង្សា ដូច្នេះឡើយ។ ការបង្កហេតុជាបន្តបន្ទាប់ ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ មិនត្រឹមតែប៉ះពាល់ដល់បទឈប់បាញ់ នៅតាម…

  • ខ្មាន់កាំភ្លើងបាញ់សម្លាប់ប៉ូលីសអាមេរិក៣នាក់

    ខ្មាន់កាំភ្លើងបាញ់សម្លាប់ប៉ូលីសអាមេរិក៣នាក់

    វ៉ាស៊ីងតោន ៖ ខ្មាន់កាំភ្លើងបានសម្លាប់ប៉ូលិស ចំនួន៣នាក់ និង របួស ២នាក់ ផ្សេងទៀត នៅភាគខាងកើត សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី១៧ ខែកញ្ញា។ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ បាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ ទៅលើមន្ត្រីប៉ូលិស ៥នាក់ នៅក្នុងរដ្ឋ Pennsylvania ភាគខាងកើត សហរដ្ឋអាមេរិក ដោយបានសម្លាប់ មនុស្សបីនាក់ និងរបួសធ្ងន់ ពីរនាក់ មុនពេលដែលខ្មាន់កាំភ្លើង ត្រូវបានសម្លាប់ នៅកន្លែងកើតហេតុ។ ស្នងការប៉ូលីស ប្រចាំរដ្ឋ Pennsylvania លោក Christopher Paris បានប្រាប់អ្នកយកព័ត៌មានថា «ខ្ញុំអាចបញ្ជាក់បានថា មានមន្ត្រីអនុវត្តច្បាប់ ចំនួន៥នាក់ ដែលត្រូវបានបាញ់ នៅថ្ងៃនេះ ហើយ ៣ នាក់បានស្លាប់»។ លោក Paris បានបន្ថែមថា «ខ្ញុំអាចបញ្ជាក់បានថា អ្នកបាញ់ប្រហារ បានស្លាប់ ហើយ ជនសង្ស័យត្រូវបានបាញ់ ដោយប៉ូលីស។ លោកបាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការ…

  • ជនសង្ស័យបាញ់សម្លាប់ជំនិតលោក ត្រាំ ប្រឈមទោសប្រហារជីវិត

    ជនសង្ស័យបាញ់សម្លាប់ជំនិតលោក ត្រាំ ប្រឈមទោសប្រហារជីវិត

    វ៉ាស៊ីងតោន៖ ជនសង្ស័យបាញ់សម្លាប់មនុស្សជំនិត របស់លោក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ ប្រឈមនឹងទោសប្រហារជីវិត។ រដ្ឋអាជ្ញា នៅរដ្ឋ Utah សហរដ្ឋអាមេរិក បានប្រកាស កាលពីថ្ងៃអង្គារ ទី១៦ ខែកញ្ញា ថា ពួកគេនឹងបន្តស្វែងរក ការកាត់ទោសប្រហារជីវិត ជនសង្ស័យ Tyler Robinson អាយុ ២២ ឆ្នាំ ដែលត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់ សកម្មជនអភិរក្សនិយម លោក Charlie Kirk ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយនៅសាកលវិទ្យាល័យ Utah Valley ។ ក្រោយបញ្ចប់ការបង្ហាញខ្លួន នៅតុលាការ ជាលើកដំបូងរបស់ Robinson រដ្ឋអាជ្ញាបានបង្ហាញការចោទប្រកាន់ចំនួន ៧ ជុំវិញការសម្លាប់ Charlie Kirk ហើយបាននិយាយថា ពួកគេនឹងស្វែងរកការកាត់ទោសប្រហារជីវិត។ ឯកសាររបស់តុលាការបានបង្ហាញសារជាអក្សរ ដែល Robinson បានសារភាពថា គាត់ជាអ្នកបាញ់។ រូបគេបាននិយាយថា រូបគេបានសម្លាប់ Charlie Kirk ព្រោះការស្អប់។ Robinson…

  • កូឡុំប៊ីប្តេជ្ញាបង្ក្រាបគ្រឿងញៀន ទោះគ្មានជំនួយពីអាមេរិក

    កូឡុំប៊ីប្តេជ្ញាបង្ក្រាបគ្រឿងញៀន ទោះគ្មានជំនួយពីអាមេរិក

    បូហ្គោតា ៖ មេបញ្ជាការយោធាប្រទេសកូឡុំប៊ី បានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ទោះបីមាន ឬ គ្មានការគាំទ្រពីអាមេរិក។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខ ជាមួយ AFP កាលពីថ្ងៃទី១៦ ខែកញ្ញា មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសកូឡុំប៊ី បាននិយាយថា ការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន នឹងបន្ត “ដោយមាន ឬ គ្មានការគាំទ្រ របស់សហរដ្ឋអាមេរិក បន្ទាប់ពីទីក្រុង វ៉ាស៊ីនតោន បានដកប្រទេសនេះ ចេញពីបញ្ជីសម្ព័ន្ធមិត្ត ប្រឆាំងគ្រឿងញៀន។ ឧត្តមនាវីឯក Francisco Cubides បានសង្កត់ធ្ងន់ថា ការសម្រេចចិត្ត របស់ប្រធានាធិបតី Donald Trump មិនសំដៅលើការកាត់បន្ថយជំនួយ របស់សហរដ្ឋអាមេរិក ភ្លាមៗ សម្រាប់កងកម្លាំងសន្តិសុខរបស់ប្រទេស កូឡុំប៊ី នោះទេ ដោយបន្ថែមថា ប្រទេសទាំងពីរ “បន្តធ្វើការយ៉ាងជិតស្និទ្ធ” ដើម្បីប្រឈមមុខនឹងក្រុមជួញដូរកូកាអ៊ីន។ ការលើកឡើងនេះ ធ្វើឡើង បន្ទាប់ពីរដ្ឋបាល របស់លោក Trump និយាយថា ប្រទេសកូឡុំប៊ី បានបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ប៉ុន្តែ សហរដ្ឋអាមេរិកនឹងនៅតែផ្តល់មូលនិធិ ដល់ប្រទេសនេះ។…

  • រដ្ឋបាលខេត្តស្វាយរៀង រៀបចំរថយន្តក្រុង ១២គ្រឿង សម្រាប់ដឹក ជញ្ជូនពលរដ្ឋទៅកាន់បណ្តាក្រុង ស្រុកនានា ក្នុងខេត្តស្វាយរៀង រយៈពេល ៦ថ្ងៃ

    រដ្ឋបាលខេត្តស្វាយរៀង រៀបចំរថយន្តក្រុង ១២គ្រឿង សម្រាប់ដឹក ជញ្ជូនពលរដ្ឋទៅកាន់បណ្តាក្រុង ស្រុកនានា ក្នុងខេត្តស្វាយរៀង រយៈពេល ៦ថ្ងៃ

    (ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀងបានជូនដំណឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះបានរៀបចំរថយន្តក្រុង ១២គ្រឿង សម្រាប់ដឹក ជញ្ជូនពលរដ្ឋទៅកាន់បណ្តាក្រុង ស្រុកនានា ក្នុងខេត្ត ស្វាយរៀង រយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២០-២៥ កញ្ញា ដោយមិនគិតប្រាក់។ ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង អាចធ្វើដំណើរតាមរថយន្ត ក្រុងដោយឥតគិតថ្លៃ ដោយចេញដំណើរពីក្រុងស្វាយរៀង ទៅកាន់ក្រុងបាវិត, ស្រុកស្វាយទាប, ស្រុកចន្ទ្រា, ស្រុកកំពង់រោទិ៍ និងស្រុករមាសហែក។ រថយន្តក្រុងទាំង ១២គ្រឿងនេះ នឹងចេញដំណើរពីម៉ោង៧ព្រឹក ដល់ ម៉ោង ៣រសៀល ។ បើតាមរដ្ឋបាលខេត្តស្វាយរៀង ការដាក់ឱ្យប្រើប្រាស់ រថយន្តក្រុងដោយឥតគិតថ្លៃនេះ ដើម្បីជួយសម្រួលដល់ ការចំណាយរបស់ប្រជាពលរដ្ឋ ក្នុងឱកាសធ្វើដំណើរ ត្រឡប់មកពីបណ្តារាជធានី ខេត្តទៅលេងស្រុកកំណើត នៅតាមបណ្តាក្រុង ស្រុក នៃខេត្តស្វាយរៀង។ រថយន្ត ក្រុងទាំងនេះ នឹងចេញដំណើរនៅទីតាំងខាងមុខសាខា កាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង៕

  • លោក ដូណាល់ ត្រាំ ផ្តើមទស្សនកិច្ចនៅអង់គ្លេស

    លោក ដូណាល់ ត្រាំ ផ្តើមទស្សនកិច្ចនៅអង់គ្លេស

    ឡុងដ៍ ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានទៅដល់ចក្រភពអង់គ្លេស កាលពីថ្ងៃទី១៦ ខែកញ្ញា សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ លើកទីពីរ ជាប្រវត្តិសាស្ត្រ។ លោក Donald Trump បានទៅដល់ប្រទេសអង់គ្លេស ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកទីពីរ ដែលមិនធ្លាប់មាន ពីមុនមក ហើយ រដ្ឋាភិបាលចក្រភពអង់គ្លេស បានរៀបចំកម្រាលព្រំក្រហម ស្វាគមន៍ រូបលោក។ អមដំណើរជាមួយស្ត្រីទីមួយ Melania Trump មេដឹកនាំអាមេរិក វ័យ៧៩ឆ្នាំ រូបនេះ បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ទៅដល់ភ្លាមៗថា «អ្វីៗជាច្រើន នៅទីនេះ ធ្វើឱ្យបេះដូងខ្ញុំកក់ក្តៅ…វាជាកន្លែងពិសេសណាស់»។ ស្តេច Charles III ត្រូវធ្វើជាម្ចាស់ផ្ទះ ទទួលលោក Trump នៅវិមាន Windsor Castle សម្រាប់ពិធីជប់លៀងដ៏ថ្លៃថ្លា ជាមួយនឹងការជិះរទេះភ្លើង នៅថ្ងៃពុធ មុនពេលដែលលោក Trump ជួបនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer នៅឯគេហដ្ឋាន ក្នុងថ្ងៃព្រហស្បតិ៍។…