Category: ព័ត៌មានជាតិ
-

សហភាពអឺរ៉ុបស្នើឱ្យផ្អាកទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីស្រាអែល
ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ — សហភាពអឺរ៉ុបបានស្នើឡើងនូវវិធានការដ៏ខ្លាំងក្លាមួយប្រឆាំងនឹងអ៊ីស្រាអែល ដើម្បីឆ្លើយតបនឹងជម្លោះដែលកំពុងបន្តនៅតំបន់ហ្កាហ្សា។ គណៈកម្មការអឺរ៉ុបបានចាត់វិធានការភ្លាមៗដោយការបង្កកប្រាក់ចំនួន ២០លានអឺរ៉ូ ហើយកំពុងស្នើឱ្យផ្អាកផ្នែកខ្លះនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលផ្តល់នូវការកាត់បន្ថយពន្ធទៅលើទំនិញអ៊ីស្រាអែល ដែលជាវិធានការមួយដែលអាចប៉ះពាល់ដល់ការនាំចេញជាងមួយភាគបីរបស់អ៊ីស្រាអែលទៅកាន់ប្លុកនេះ។ លើសពីនេះទៀត គណៈកម្មការនោះបានអំពាវនាវឱ្យមានការបង្កកទ្រព្យសម្បត្តិ និងការហាមប្រាមទិដ្ឋាការទៅលើរដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយម លោក អ៊ីតាម៉ា បេន ជីវៀ (Itamar Ben Gvir) និងលោក បេហ្សាលែល ស្មូទ្រីជ (Bezalel Smotrich) ដោយលើកឡើងពីវោហាសាស្ត្រជ្រុលនិយមរបស់ពួកគេ។ សកម្មភាពទាំងនេះមានគោលបំណងដាក់សម្ពាធទៅលើអ៊ីស្រាអែលឱ្យយល់ព្រមទៅលើបទឈប់បាញ់ជាបន្ទាន់ ព្រមទាំងអនុញ្ញាតឱ្យមានសិទ្ធិមនុស្សធម៌ដែលមិនមានការរឹតបន្តឹង និងធានាចំពោះការដោះលែងចំណាប់ខ្មាំងទាំងអស់។ បើទោះបីជាមានការស្នើឡើងខាងលើនេះក៏ដោយ ក៏ការអនុម័តទៅលើសំណើនោះនៅតែប្រឈមនឹងឧបសគ្គយ៉ាងសំខាន់ផងដែរ។ រដ្ឋជាសមាជិកសំខាន់ៗ ដែលរួមមានទាំងអាល្លឺម៉ង់ និងអ៊ីតាលី បានសម្តែងការស្ទាក់ស្ទើរក្នុងការគាំទ្រវិធានការនេះ ដែលទាមទារឱ្យមានការគាំទ្រពីបណ្តាប្រទេសមួយចំនួនទៀតនៅសហភាពអឺរ៉ុបដើម្បីគ្រប់គ្រាន់សម្រាប់ការអនុម័ត។ ការប្រឆាំងផ្ទៃក្នុងនេះបានជាប់គាំងរួចហើយនូវសំណើរដែលមិនសូវធ្ងន់ធ្ងរពីមុនមក ដើម្បីកាត់បន្ថយការផ្តល់មូលនិធិសម្រាប់ការចាប់ផ្តើមអាជីវកម្មបច្ចេកវិទ្យារបស់អ៊ីស្រាអែល។ អ៊ីស្រាអែលបានថ្កោលទោសជាសាធារណៈចំពោះទណ្ឌកម្មដែលបានស្នើឡើង ដោយរដ្ឋមន្ត្រីការបរទេស លោក ជីដេអន សាអារ (Gideon Saar) បានព្រមានថា «សម្ពាធតាមរយៈទណ្ឌកម្មនេះនឹងមិនដំណើរការទេ» ហើយលោកបាននិយាយថា សកម្មភាពបែបនេះនឹងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួនរបស់អឺរ៉ុប។ យ៉ាងណាក៏ដោយ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក កាចា កាល់ឡាស់…
-

លោក ហ្សេលេនស្គី៖ អ៊ុយក្រែនរំពឹងថានឹងមានមូលនិធិចំនួន ៣,៥ពាន់លានដុល្លារអាម៉េរិកសម្រាប់សព្វាវុធរបស់អាម៉េរិកដើម្បីទ្រទ្រង់ការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី
ភ្នំពេញ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ — ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសអ៊ុយក្រែនរំពឹងថានឹងមានថវិកាប្រហែល ៣,៥ពាន់លានដុល្លារអាម៉េរិកនៅខែក្រោយនៅក្នុងមូលនិធិមួយដើម្បីទិញសព្វាវុធពីសហរដ្ឋអាមេរិក និងជួយទ្រទ្រង់ការប្រយុទ្ធអស់រយៈពេលជាង ៣ឆ្នាំរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ការរៀបចំហិរញ្ញវត្ថុដែលគេស្គាល់ថាជាបញ្ជីតម្រូវការអាទិភាពរបស់អ៊ុយក្រែន ឬ PURL ជាការរួមវិភាគទានពីសមាជិកអង្គការណាតូ លើកលែងតែសហរដ្ឋអាមេរិក ដើម្បីទិញសព្វាវុធ គ្រាប់បែក និងឧបករណ៍យោធារបស់អាម៉េរិក។ លោក ហ្សេលេនស្គី បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅទីក្រុងគៀវជាមួយនឹងប្រធានសភាអឺរ៉ុប លោក រ៉ូបឺតតា មេតសូឡូ (Roberta Metsola) ដែលធ្វើទស្សនកិច្ចនៅអ៊ុយក្រែនថា «យើងទទួលបានថវិកាជាង ២ពាន់លានដុល្លារអាម៉េរិកហើយពីដៃគូរបស់យើង ជាពិសេសសម្រាប់កម្មវិធី PURL។ យើងនឹងទទួលបានថវិកាបន្ថែមទៀតនៅក្នុងខែតុលាខាងមុខនេះ។ ខ្ញុំគិតថា យើងនឹងមានថវិកាប្រហែលពី ៣,៥ ទៅ ៣,៦ពាន់លានដុល្លារអាម៉េរិក»។ លោក ហ្សេលេនស្គី បានបដិសេធមិនផ្តល់ព័ត៌មានលម្អិតអំពីសព្វាវុធណាដែលនឹងដឹកជញ្ជូនដំបូងគេនោះទេ ប៉ុន្តែលោកបាននិយាយថា ពួកគេពិតជានឹងមានគ្រាប់មីស៊ីលសម្រាប់ប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot និងគ្រាប់បែកសម្រាប់ប្រព័ន្ធរ៉ុក្កែតកាំភ្លើងធំចល័តខ្ពស់ ឬ HIMARS។ ការបញ្ចប់សង្គ្រាមហាក់មិនមែនឆាប់ៗនេះឡើយ បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិករាប់ខែមកហើយក៏ដោយ។ ប្រព័ន្ធ…
-

ដាណឺម៉ាកទិញអាវុធបាញ់ឆ្ងាយលើកដំបូង
កូប៉ិនហាក ៖ ប្រទេស ដាណឺម៉ាក បានសម្រេចបញ្ជាទិញអាវុធ ដែលអាចវាយចម្ងាយឆ្ងាយ ជាលើកដំបូង ក្រោមហេតុផលថា ដើម្បីឆ្លើយតបនឹងការគំរាមកំហែងឈ្លានពាន របស់រុស្ស៊ី។ លោកស្រី Mette Frederiksen នាយករដ្ឋមន្ត្រីដាណឺម៉ាក បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធថា ដាណឺម៉ាក នឹងទិញអាវុធអាចវាយប្រហារចម្ងាយឆ្ងាយ ដែលនឹងបង្កើតសមត្ថភាពកំញើញ គួរអាចទុកចិត្តបាន និង មានប្រសិទ្ធភាពយ៉ាងលឿន សម្រាប់ឆ្លើយតបក្នុងបរិបទនៃការគំរាមពីរុស្ស៊ី។ លោកស្រី Mette Frederiksen បញ្ជាក់ថា អាវុធប្រភេទនេះ មានប្រសិទ្ធភាព វាយចំគោលដៅ កាន់តែត្រឹមត្រូវ ដើម្បីការពារខ្លួន។ លោកស្រី Frederiksen បានអះអាទៀតថា រុស្ស៊ីនឹងបន្តក្លាយជាការគំរាមកំហែងដល់ដាណឺម៉ាក ក្នុងរយៈពេលប៉ុន្មាន ឆ្នាំខាងមុខ ទោះបីជាហានិភ័យច្បាស់លាស់នៃការវាយប្រហារ នៅពេលនេះ មិនទាន់មាន ក៏ដោយ។ នាយករដ្ឋមន្ត្រីដាណឺម៉ាក រូបនេះ បានរៀបរាប់ថា «ជាមួយនឹងអាវុធទាំងនេះ កម្លាំងការពារជាតិ អាចវាយឲ្យត្រង់គោលដៅឆ្ងាយ ហើយជាឧទាហរណ៍ អាចបំផ្លាញការគំរាមកំហែងមីស៊ីល របស់សត្រូវ»។ លោកស្រី បានអះអាងថា សេចក្តីសម្រេចនេះ ជាការប្រែប្រួលយុទ្ធសាស្រ្តដ៏សំខាន់មួយ…
-

ក្រុមការងារសកម្មភាពជនពិការក្រសួងប្រៃសណីយ៍បើកកិច្ចប្រជុំផ្សព្វផ្សាយ “ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ឆ្នាំ២០២៤-២០២៨”
ភ្នំពេញ៖លោកជំទាវ ទេព រ៉ូដា អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) និង ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ កាលពីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព២០២៤-២០២៨ ដោយមានការចូលរួមពីតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និង សមាជិក សមាជិកា ក្រុមការងារជនមានពិការភាព ក.ប.ទ. ព្រមទាំងមន្ត្រីនៃអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ នៅទីស្តីការ ក.ប.ទ.។ កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពី ពិការភាពឆ្នាំ២០២៤-២០២៨ ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងឱកាសមិទ្ទិញអបអរសាទរទិវាជនមានពិការភាពកម្ពុជាលើកទី២៦ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤២ ដោយផ្តោតលើគោលដៅជាយុទ្ធសាស្ត្រដែលពាក់ព័ន្ធ សហគមន៍ដែលមានបរិយាបន្ននិងផាសុកវត្ថុដូចជា ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត មធ្យោបាយដឹកជញ្ជូន ព័ត៌មានទំនាក់ទំនង និងបច្ចេកវិទ្យាសម្រាប់ជនមានពិការភាព។ ក្នុងកិច្ចប្រជុំនេះក៏មានការពិភាក្សាលើសូចនាករដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ ក.ប.ទ. ត្រូវចូលរួមអនុវត្តផងដែរ៕
-

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសួរសុខទុក្ខវីរកងទ័ពរងរបួសភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារពីសកម្មភាពកម្លាំងចម្រុះថៃដែលចូលបំពានដែនដីកម្ពុជា
ភ្នំពេញ៖លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលរងរបួសគ្រាប់ភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរក្នុងពេលការពារពីសកម្មភាពនគរបាលនិងកម្លាំងចម្រុះថៃដែលចូលបំពានដែនដីកម្ពុជានិងធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋខ្មែរ កាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ដោយក្តីអាណិតអាសូរជាពន់ពេក លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ចែងឱ្យបញ្ជូនវីរកងទ័ពឈ្មោះ ម៉ន ភក្ត្រា អាយុ ២៥ឆ្នាំ មកព្យាបាលរបួសគ្រាប់ភ្នែកខាងស្តាំជាបន្ទាន់នៅមន្ទីរពេទ្យព្រះអង្គឌួង។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត បានអញ្ជើញមកសួរសុខទុក្ខដោយផ្ទាល់ ពិនិត្យលើមុខរបួស និងថែមទាំងបានណែនាំឱ្យក្រុមគ្រូពេទ្យជំនាញ និងក្រុមគ្រូពេទ្យរបស់ សមាគម TYDA ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង ព្យាបាលឱ្យអស់ពីលទ្ធភាពដើម្បីឱ្យវីរកងទ័ពឆាប់ជាសះស្បើយ និងមានសុខភាពល្អមាំមួនឡើងវិញ។លោកជំទាវបណ្ឌិត បានណែនាំ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឱ្យរៀបចំចាត់ចែងអាហារបីពេល ភេសជ្ជៈ និងជួយសម្រួលដល់ការស្នាក់អាស្រ័យរបស់អ្នកជំងឺ និងក្រុមគ្រួសារក្នុងអំឡុងពេលព្យាបាល។ ក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខនេះដែរ លោកជំទាវបណ្ឌិត បានយកអំណោយរបស់ សម្តេចធិបតីនិង លោកជំទាវ ប្រគល់ជូនវីរកងទ័ពក្នុងអំឡុងពេលសម្រាកព្យាបាល ក៏ដូចជាជួយដល់ក្រុមគ្រួសារ។ សូមរំលឹកថា ហេតុការណ៍បានកើតឡើង បន្ទាប់ពីក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយប្រទេសម៉ាឡេស៊ីចុះពិនិត្យ សង្កេតនៅទីតាំងភូមិព្រៃចាន់…
-

រដ្ឋមន្ត្រីក្រសួងការពារជាតិថ្លែងអំណរគុណប្រទេសចិន ចំពោះតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ
ភ្នំពេញ៖ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ជំនួបទ្វេភាគីជាមួយ ឯកឧត្តមនាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែង អំណរគុណមិត្តចិនចំពោះតួនាទីដ៏សំខាន់ក្នុងការសម្របសម្រួលបទឈប់បាញ់រវាងកម្ពុជា និងថៃ ។ ភាគីមិត្តចិន មានឆន្ទៈចង់ឱ្យប្រទេសទាំងពីរអនុវត្តបទឈប់បាញ់ មានការសន្ទនាគ្នាទ្វេភាគី ដើម្បីបង្កើននូវជំនឿទុកចិត្តគ្នា និងមានសន្តិភាពឡើងវិញ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ពីប្រទេសចិនគឺជាមិត្តគួរឱ្យទុកចិត្តបំផុតរបស់កម្ពុជា និងជាបងប្អូនល្អដែលចែករំលែកសុខទុក្ខជាមួយគ្នា។ កម្ពុជាមានឆន្ទៈរួមគ្នាជាមួយប្រទេសចិន ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ រួមទាំងការបណ្តុះបណ្តាលសិក្ខាកាម និងសមយុទ្ធរួមគ្នា ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមគ្នាកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕
-

អឺរ៉ុបព្រមានប៉ះពាល់ទំនាក់ទំនងជាមួយឥណ្ឌា ព្រោះការទិញប្រេងរុស្ស៊ី
ព្រុចសែល ៖ អឺរ៉ុបបានព្រមានថា ទំនាក់ទំនងជាមួយឥណ្ឌា មិនអាចរីកចម្រើន ដោយសារតែប្រទេសនេះ បន្តទិញប្រេងរុស្ស៊ី។ លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេស នៃ សហភាពអឺរ៉ុប ហៅកាត់ EU កាលពីថ្ងៃទី១៧ ខែកញ្ញា បានមានប្រសាសន៍ថា បំណងធ្វើឱ្យទំនាក់ទំនង រវាង EU និង ឥណ្ឌា កាន់តែជិតស្និទ្ធ អាចត្រូវបានរារាំង ដោយការបន្តទិញប្រេងរុស្ស៉ី និងវត្តមានទីក្រុងញូវដេលី ក្នុងសមយុទ្ធយោធា របស់ទីក្រុងមូស្គូ។ ការលើកឡើងនេះ ធ្វើឡើង ខណៈដែលប្លុកសហភាពអឺរ៉ុបទាំង ២៧ប្រទេស កំពុងស្មុគស្មាញ ក្នុងការដោះស្រាយបញ្ហាកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយឥណ្ឌា ដែលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ណែនាំឱ្យដាក់ពន្ធខ្ពស់។ លោកស្រី Kaja Kallas អះអាងថា «តាមពិតទៅ ភាពជាដៃគូរបស់យើង គឺមិនត្រឹមតែ ទាក់ទងនឹងពាណិជ្ជកម្ម ប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាការការពារសណ្តាប់ធ្នាប់អន្តរជាតិ ដែលផ្អែកលើច្បាប់ ផងដែរ។ ការចូលរួមសមយុទ្ធយោធា ការទិញប្រេង…
-

មេ UN ថា ដំណោះស្រាយរដ្ឋពីរ ធ្វើដើម្បីប៉ាឡេស្ទីន មិនមែនហាម៉ាស់
អ.ស.ប ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ បាននិយាយថា ដំណោះស្រាយរដ្ឋពីរ គឺ មិនមែនជាអំណោយដល់ក្រុមហាម៉ាសទេ ប៉ុន្តែ ធ្វើ សម្រាប់ប្រជាជនប៉ាឡេស្ទីន។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានច្រានចោលគំនិត ដែលថា ដំណោះស្រាយរដ្ឋពីរ សម្រាប់អ៊ីស្រាអែល និងប៉ាឡេស្ទីន គឺជា “អំណោយដល់ក្រុមហាម៉ាស” ។ លោកនិយាយក្នុងសន្និសីទកាសែត កាលពីថ្ងៃអង្គារ ថា៖ «វាជាអំណោយ ដល់ប្រជាជនប៉ាឡេស្ទីន ដែលបានរងទុក្ខច្រើន ដោយសារក្រុមហាម៉ាស»។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយដែរថា ការដែលអ៊ីស្រាអែលប្តេជ្ញា ធ្វើសង្គ្រាមដល់ទីបញ្ចប់ នៅក្នុងយុទ្ធនាការយោធា នៅតំបន់ Gaza របស់ខ្លួន ហើយ មិនបើកចំហសម្រាប់ការចរចាសន្តិភាពជាក់លាក់ នឹងមានផលវិបាកយ៉ាងខ្លាំង កើតចេញពីទស្សនៈរបស់អ៊ីស្រាអែល បែបនេះ។ សង្គ្រាមបានផ្តើមចេញពីការវាយប្រហារ របស់ពួកហាម៉ាស់ លើអ៊ីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣ ស្លាប់មនុស្សជាង១ពាន់នាក់។ ការសងសឹករបស់អ៊ីស្រាអែល នៅហ្គាហ្សា ដែលគ្រប់គ្រងដោយហាម៉ាស់…
-

វេណេស៊ុយអេឡារឹបអូសគ្រឿងញៀន ៦០តោន ចំពេលតានតឹងជាមួយអាមេរិក
ការ៉ាកាស ៖ ប្រទេស វេណេស៊ុយអេឡា អះអាងថា បានរឹបអូសគ្រឿងញៀន ៦០តោន មកទល់ពេលនេះ ចំពេលមានភាពតានតឹង របស់អាមេរិក។ រដ្ឋមន្ត្រីមហាផ្ទៃ វេណេស៊ុយអេឡា បានអះអាង កាលពីថ្ងៃទី១៧ ខែកញ្ញា ថា ប្រទេសនេះបានរឹបអូសគ្រឿងញៀនជាង៦០តោន មកទល់ពេលនេះ ក្នុងឆ្នាំ២០២៥ ចំពេលមានភាពតានតឹង កើនឡើង ជាមួយសហរដ្ឋអាមេរិក។ លោក Diosdado Cabello បាននិយាយ ក្នុងសន្និសីទកាសែត នៅទីក្រុង Caracas ថា «មកដល់ពេលនេះ ក្នុងឆ្នាំ២០២៥ ថ្នាំញៀនចំនួន ៦០,០៧០ គីឡូក្រាម ត្រូវបានរឹបអូស រួចមកហើយ»។ សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាចម្បាំង ទៅកាន់ តំបន់ភាគខាងត្បូងការ៉ាប៊ីន ក្នុងប៉ុន្មានសប្តាហ៍ ថ្មីៗនេះ បន្ទាប់ពីបានចោទប្រកាន់ ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ពីបទដឹកនាំក្រុមជួញដូរគ្រឿងញៀន។ ថ្មីៗនេះ ប្រធានាធិបតី ប្រទេសវេណេស៊ុយអេឡា រូបនេះ បានអះអាងថា លោកបានដាក់ពង្រាយទាហាន ២៥,០០០នាក់…
-

អ៊ីរ៉ង់រំពឹង អឺរ៉ុបមិនដាក់ទណ្ឌកម្ម បន្ទាប់ពីខ្លួនបន្ទន់ឥរិយាបថ
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់ រំពឹងថា នឹងមានការឆ្លើយតបជាវិជ្ជមាន ពីមហាអំណាចអឺរ៉ុប ក្រោយពេលខ្លួនមានចេតនា ចុះកិច្ចព្រមព្រៀងថ្មី ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ។ កាលពីថ្ងៃទី១៧ ខែកញ្ញា អ៊ីរ៉ង់បានលើកឡើងពីការរំពឹងថា អឺរ៉ុបនឹងដកថយ ជុំវិញការចង់ទណ្ឌកម្ម ខណៈដែលប្រទេសនេះ បង្ហាញចេតនា ពីការចុះកិច្ចព្រមព្រៀងថ្មី ជាមួយអង្គការឃ្លាំមើលនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ ហៅកាត់ IAEA។ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បាននិយាយ ក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ថា «យើងបានបង្ហាញឱ្យឃើញថា យើងមិនញញើតនឹងការទូត និង ធ្វើគ្រប់ឱកាស ដើម្បីការពារផលប្រយោជន៍ របស់ប្រទេសអ៊ីរ៉ង់»។ លោកបន្តថា « រំពឹងថា វិធីសាស្រ្តវិជ្ជមាន និងកិច្ចខិតខំប្រឹងប្រែង ដោយស្មោះត្រង់របស់អ៊ីរ៉ង់ នឹងត្រូវបានបំពេញដោយសកម្មភាពស្រដៀងគ្នាទៅវិញទៅមក ពីភាគីអឺរ៉ុប»។ សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើង នៅពេលដែលរដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បានរៀបចំ និយាយតាមទូរស័ព្ទ កាលពីថ្ងៃពុធ ជាមួយសមភាគីអង់គ្លេស បារាំង និងអាល្លឺម៉ង់។…