Category: ព័ត៌មានជាតិ​

  • យន្តហោះចម្បាំងបារាំង Rafale ល្បាតដែនអាកាសប៉ូឡូញ

    យន្តហោះចម្បាំងបារាំង Rafale ល្បាតដែនអាកាសប៉ូឡូញ

    វ៉ាសូវី ៖ យន្តហោះចម្បាំងរបស់បារាំង បានចាប់ផ្តើមល្បានដែនអាកាស របស់ប្រទេសប៉ូឡូញ។ រូបភាព ចុះថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៥ ដែលចេញផ្សាយដោយទីស្នាក់ការកងកម្លាំងប្រដាប់អាវុធបារាំង បានបង្ហាញយន្តហោះ Rafale ដែលកំពុងហោះហើរ នៅក្នុងដែនអាកាសប៉ូឡូញ។ យោងតាមទីស្នាក់ការកណ្តាល ប្រតិបត្តិការទាំងនេះ គឺជាផ្នែកមួយនៃ “ការអនុវត្តជាក់ស្តែងនៃវិធានការរបស់បារាំង” ក្រោមគំនិតផ្តួចផ្តើមការធានាឡើងវិញ របស់អង្គការយោធាអន្តរជាតិ ណាតូ នៅអឺរ៉ុបខាងកើត។ បេសកកម្មនេះ ត្រូវបានគេដាក់ឈ្មោះថា “Eastern Sentry” ធ្វើឡើង បន្ទាប់ពីការលុកលុយមិនធ្លាប់មានពីមុនមក របស់យន្តហោះគ្មានមនុស្សបើករុស្ស៊ី ចូលក្នុងដែនអាកាសប៉ូឡូញ។ ភាពតានតឹងបានកើនឡើងខ្ពស់ នៅទូទាំងទ្វីបអឺរ៉ុប បន្ទាប់ពីប្រទេសប៉ូឡូញ បាននិយាយ កាលពីថ្ងៃពុធ សប្តាហ៍មុនថា យន្តហោះគ្មានមនុស្សបើករុស្ស៊ី ចំនួន១៩គ្រឿងបានហោះហើរឆ្លងកាត់ ដែនអាកាសរបស់ខ្លួន ដែលក្នុងនោះ ៣ គ្រឿង ត្រូវបានបាញ់ទម្លាក់។ ប្រទេសប៉ូឡូញ និងសម្ព័ន្ធមិត្ត ប្រហែល៤០ប្រទេស បានបរិហារការឈ្លានពាន កាលពីថ្ងៃសុក្រ ដោយអំពាវនាវឱ្យទីក្រុងម៉ូស្គូ ជៀសវាង “ការបង្កហេតុ” បន្ថែមទៀត។ ប្រធានអង្គការ ណាតូ…

  • លោក ត្រាំ ថា ចាំតែដាក់ទណ្ឌកម្មទេ តែប្រទេសណាតូឈប់ទិញប្រេងរុស្ស៊ីសិន

    លោក ត្រាំ ថា ចាំតែដាក់ទណ្ឌកម្មទេ តែប្រទេសណាតូឈប់ទិញប្រេងរុស្ស៊ីសិន

    វ៉ាស៊ីងតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹង លើប្រទេសរុស្ស៊ី ប៉ុន្តែលុះត្រាតែប្រទេស សម្ព័ន្ធយោធា ណាតូ បំពេញលក្ខខណ្ឌមួយចំនួន ដែលរួមមាន ទាំងការបញ្ឈប់ការទិញប្រេងពីរុស្ស៊ី ជាមុនសិន។ ក្នុងការប្រកាស នៅលើវេទិកាសង្គម Truth Social កាលពីថ្ងៃទី១៣ ខែកញ្ញា លោក បាននិយាយថា លោកត្រៀមខ្លួនជាស្រេច ដើម្បីធ្វើទណ្ឌកម្មធ្ងន់ លើប្រទេសរុស្ស៊ី” នៅពេលដែលប្រទេសណាតូបាន “យល់ព្រម និងចាប់ផ្តើម ដើម្បីធ្វើដូចគ្នានេះ”។ លោក Trump បានគំរាមកំហែង ម្តងហើយម្តងទៀត នូវវិធានការតឹងរ៉ឹងប្រឆាំងនឹងទីក្រុងមូស្គូ ប៉ុន្តែរហូតមកដល់ពេលនេះ មិនបានចាត់វិធានការណាមួយឡើយ ខណៈ ដែលវិមានក្រឹមឡាំង មិនអើពើនឹងពេលវេលាកំណត់ និងការគំរាមកំហែងទណ្ឌកម្មរបស់លោក ត្រាំ។ ក្នុង​អ្វី​ដែល​លោក​បាន​ហៅ​ ជាសារ ​ទៅ​ប្រទេស​ណាតូ លោក Trump បាន​និយាយ​ថា​៖ «ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី ធ្វើវា នៅ​ពេល​អ្នក​ធ្វើ គ្រាន់តែ​និយាយ​ថា​ នៅ​ពេល​ណា? លោកបានបន្ថែមថា…

  • ប្រជាជនប្រេស៊ីលអបអរការកាត់ទោសអតីតប្រធានាធិបតី ជាប់គុក២៧ឆ្នាំ

    ប្រជាជនប្រេស៊ីលអបអរការកាត់ទោសអតីតប្រធានាធិបតី ជាប់គុក២៧ឆ្នាំ

    ប្រាស៊ីលីយ៉ា ៖ ប្រជាជនប្រេស៊ីលបានអបអរសាទរ ខណៈដែលអតីតប្រធានាធិបតី លោក បល់សូណារ៉ូ ត្រូវបានកាត់ទោស ឱ្យជាប់គុក ២៧ឆ្នាំ ជុំវិញការធ្វើរដ្ឋប្រហារ។ ប្រជាជនក្នុងទីក្រុង ប្រាស៊ីលីយ៉ា កាលពីថ្ងៃទី១១ ខែកញ្ញា បានអបអរការសម្រេច របស់តុលាការកំពូល ក្នុងការកាត់ទោសអតីតប្រធានាធិបតី លោក Jair Bolsonaro ឱ្យជាប់គុក ២៧ ឆ្នាំ ពីបទរៀបចំផែនការធ្វើរដ្ឋប្រហារ។ នៅទូទាំងប្រទេស ប្រជាជនប្រេស៊ីលបានតាមដានដាន ដំណើរការនីតិវិធី នៅលើទូរទស្សន៍ និង ប្រព័ន្ធផ្សព្វផ្សាយសង្គម ក្នុងនោះ បានផ្ទុះការអបអរសាទរ បន្ទាប់ពីលោក ត្រូវបានកាត់ទោស។ អ្នកអបអរម្នាក់ ប្រកបរបរ ជាអ្នកបកប្រែ ឈ្មោះ Virgilio Soares អាយុ ៤៦ឆ្នាំ បាននិយាយថា «បន្ទាប់ពីការរង់ចាំជាយូរ នៅទីបំផុត បុគ្គល ដែលគួរឱ្យស្អប់ខ្ពើម រូបនេះ នឹងត្រូវបញ្ជូនទៅពន្ធនាគារ» ។ លោក Bolsonaro គឺជាអតីតប្រធានាធិបតីប្រេស៊ីល ទីបួន ដែលត្រូវបានកាត់ទោស…

  • ប៉ូឡូញចាប់ដៃអ៊ុយក្រែនអភិវឌ្ឍន៍ប្រព័ន្ធប្រឆាំងដ្រូន ក្នុងពេលតានតឹងជាមួយរុស្ស៊ី

    ប៉ូឡូញចាប់ដៃអ៊ុយក្រែនអភិវឌ្ឍន៍ប្រព័ន្ធប្រឆាំងដ្រូន ក្នុងពេលតានតឹងជាមួយរុស្ស៊ី

    វ៉ាសូវី ៖ ប្រទេស ប៉ូឡូញ បានប្តេជ្ញាសហការ ជាមួយអ៊ុយក្រែន លើការអភិវឌ្ឍប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក ក្នុងពេលមានភាពតានតឹង ជាមួយរុស្ស៊ី។ នាយករដ្ឋមន្ត្រី ប៉ូឡូញ លោក Donald Tusk មានប្រសាសន៍ កាលពីថ្ងៃទី១១ ខែកញ្ញា ថា ប្រទេសប៉ូឡូញ នឹងសហការ ជាមួយអ៊ុយក្រែន លើប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើក បន្ទាប់ពីការចោទប្រកាន់ របស់ទីក្រុងវ៉ាសូវី ថា ទីក្រុងម៉ូស្គូ បានបើកការវាយឆ្មក់ ដោយយន្តហោះគ្មានមនុស្សបើក នៅលើទឹកដី របស់ខ្លួន។ លោកTusk បន្ថែមថា «ប្រព័ន្ធរបស់អ៊ុយក្រែន គឺល្អបំផុត នៅក្នុងវិស័យនេះ»។ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បានព្រមាន កាលពីថ្ងៃពុធថា ការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើក បានបង្ហាញពីការកើនឡើងនៃភាពតានតឹង ដែលមិនធ្លាប់មានពីមុនមក ជាមួយរុស្ស៊ី។ លោក Tusk បានអំពាវនាវ ឲ្យមានកិច្ចប្រជុំ របស់អង្គការ NATO ដោយលើកយក មាត្រាទី៤ នៃសម្ព័ន្ធយោធាអន្តរជាតិ ទាំងនេះ…

  • បារាំងបញ្ជូនយន្តហោះចម្បាំងទៅការពារប៉ូឡូញ បន្ទាប់ពីរុស្ស៊ីបំពានដែនអាកាស

    បារាំងបញ្ជូនយន្តហោះចម្បាំងទៅការពារប៉ូឡូញ បន្ទាប់ពីរុស្ស៊ីបំពានដែនអាកាស

    ប៉ារីស៖ បារាំងបានសម្រេចបញ្ជូនយន្តហោះចម្បាំង Rafale ចំនួន៣គ្រឿង ទៅការពារប្រទេសប៉ូឡូញ បន្ទាប់ពីប៉ូឡូញ បានចោទថា រុស្ស៊ី បានបញ្ជូនយន្តហោះគ្មានមនុស្សបើក ចូលទៅបំពានលើដែនអាកាស របស់ខ្លួន។ លោកប្រធានាធិបតី Emmanuel Macron បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញាថា ការដាក់ពង្រាយនេះ មានគោលបំណងការពារ «ផ្នែកខាងកើតរបស់អឺរ៉ុប» ជាមួយនឹងសម្ព័ន្ធមិត្ត ណាតូ ហើយ ក៏ធ្វើឡើង បន្ទាប់ពីមានការលុកលុយ ពីសំណាក់យន្តហោះគ្មានមនុស្សបើក របស់រុស្ស៊ី ដែលហោះចូលដែនអាកាស របស់ប៉ូឡូញ។ លោក Macron ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងការទូត ជាអន្តរជាតិ ដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី លើអ៊ុយក្រែន បានសង្កត់ធ្ងន់ថា «យើងនឹងមិនចុះចាញ់នឹងការបំភិតបំភ័យ របស់រុស្ស៊ីទេ» ។ លោក Macron បានអះអាងទៀតថា លោកបានប្រាប់ដំណឹងនេះ ទៅកាន់ នាយករដ្ឋមន្រ្តីប៉ូឡូញ រួចហើយ ហើយក៏បានពិភាក្សារឿងនេះ ជាមួយអគ្គលេខាធិការអង្គការណាតូ និង នាយករដ្ឋមន្ត្រីអង់គ្លេស ដែលពាក់ព័ន្ធនឹងការ ការពារផ្នែកខាងកើត របស់ប្រទេសប៉ូឡូញ ផងដែរ។…

  • នាយករដ្ឋមន្ត្រីកាតាហោះទៅជួបលោក ត្រាំ ក្រោយអ៊ីស្រាអែលវាយក្រុងដូហា

    នាយករដ្ឋមន្ត្រីកាតាហោះទៅជួបលោក ត្រាំ ក្រោយអ៊ីស្រាអែលវាយក្រុងដូហា

    ដូហា ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងទទួលជួបជាមួយនាយករដ្ឋមន្ត្រីកាតា បន្ទាប់ពីរដ្ឋធានីដូហា របស់ប្រទេសមួយនេះ ត្រូវបានអ៊ីស្រាអែលវាយប្រហារ ដ៏ភ្ញាក់ផ្អើល។ សេតវិមានបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងជួបនាយករដ្ឋមន្ត្រីកាតា នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើក្រុមហាម៉ាស់ នៅប្រទេសកាតា។ លោក Trump និងបេសកជនពិសេស របស់លោក គឺ លោក Steve Witkoff នឹងទទួលទានអាហារពេលល្ងាច ជាមួយនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman Al Thani នេះបើតាមសេចក្តីថ្លែងការណ៍ខ្លីមួយ របស់សេតវិមាន។ គួររម្លឹកថា មនុស្ស ៦នាក់បានស្លាប់ រួមទាំង កូនប្រុសរបស់កំពូលអ្នកចរចា ក្រុមហាម៉ាស់ និង មន្ត្រីសន្តិសុខកាតាម្នាក់ នៅក្នុងការវាយប្រហារ តាមអាកាស មិនធ្លាប់មាន ពីមុនមក ដែលបានគម្រាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសង្គ្រាម នៅហ្គាហ្សា។…

  • លោក Trump ជំរុញឱ្យឆ្លើយតបដោយសន្តិវិធីចំពោះឃាតកម្មលើលោក Charlie Kirk

    លោក Trump ជំរុញឱ្យឆ្លើយតបដោយសន្តិវិធីចំពោះឃាតកម្មលើលោក Charlie Kirk

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យអ្នកគាំទ្រឆ្លើយតបដោយសន្តិវិធី ចំពោះឃាតកម្មលើអ្នកធ្វើយុទ្ធនាការស្តាំនិយម លោក Charlie Kirk ខណៈឃាតករបានបន្តគេចវេសពីការតាមប្រមាញ់ជាង ២៤ម៉ោងកន្លងទៅនេះ បន្ទាប់ពីការបាញ់ប្រហារ។ លោកប្រធានាធិបតី Trump ដែលភ្លាមៗបន្ទាប់ពីការបាញ់ប្រហារនោះ បានសន្យាទាំងខឹងសម្បារថា នឹងឆ្លើយតបយ៉ាងទូលំទូលាយប្រឆាំងនឹង «ក្រុមឆ្វេងនិយមជ្រុល» ហើយបានប្រាប់អ្នកសារព័ត៌មានថា លោក Kirk គឺជា «អ្នកតស៊ូមតិអហិង្សា»។ ហើយនោះជាវិធីដែលលោកចង់ឱ្យប្រជាជនឆ្លើយតប។ លោក Kirk វ័យ៣១ឆ្នាំ ជាបុគ្គលដ៏លេចធ្លោមួយរូបនៅខាងស្ដាំនិយមគណបក្សសាធារណរដ្ឋ និង ជាអ្នកដែលបានជំរុញឱ្យមានការកើនឡើងនូវការគាំទ្ររបស់យុវជនចំពោះលោកប្រធានាធិបតី Trump ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ពេលកំពុងនិយាយទៅកាន់ហ្វូងមនុស្សយ៉ាងច្រើននៅសាកលវិទ្យាល័យ Utah Valley កាលពីថ្ងៃពុធសប្តាហ៍នេះ។ អាជ្ញាធរនិយាយថា គិតមកទល់ពេលនេះ ខ្មាន់កាំភ្លើងនៅតែមានសេរីភាព។ មន្ត្រីអនុវត្តច្បាប់រដ្ឋ Utah បានបង្ហោះនៅលើបណ្តាញសង្គមថា បច្ចុប្បន្នបញ្ហាឈានមុខជាច្រើនកំពុងត្រូវបានស៊ើបអង្កេត ប៉ុន្តែគ្មានជនសង្ស័យណាម្នាក់ត្រូវបានចាប់បញ្ជូនទៅក្នុងមន្ទីរឃុំឃាំងនៅឡើយទេ។ ភ្នាក់ងារពិសេសរបស់ FBI លោក Robert Bohls បាននិយាយថា យើងកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលយើងអាចធ្វើបាន ដើម្បីស្វែងរកខ្មាន់កាំភ្លើង…

  • រដ្ឋមន្រ្តីប្រៃសណីយ៍៖ ទិន្នន័យពុំមានប្រយោជន៍ទេ ប្រសិនបើពុំមានភាពសុក្រឹត្យ

    រដ្ឋមន្រ្តីប្រៃសណីយ៍៖ ទិន្នន័យពុំមានប្រយោជន៍ទេ ប្រសិនបើពុំមានភាពសុក្រឹត្យ

    ភ្នំពេញ៖ថ្លែងក្នុងពិធីបើកសិក្ខាសាលាស្តីពី “អភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ” ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ មានប្រសាសន៍ថា ទិន្នន័យពុំមានប្រយោជន៍ទេ ប្រសិនបើពុំមានភាព​សុក្រឹត្យ ឬប្រើប្រាស់មិនចំគោលដៅ ប៉ុន្តែទិន្នន័យគឺជាប្រភពធនធានមាសសម្រាប់ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ប្រសិន​បើយើងប្រើប្រាស់ឱ្យមានប្រសិទ្ធភាព។ សិក្ខាសាលាស្តីពី “អភិបាលកិច្ចទិន្នន័យនិងទិន្នន័យបើកចំហ”បានប្រារព្ធ​បើកកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ​២០២៥​ដោយមានការ​អញ្ជើញចូលរួមពីលោកបណ្ឌិត Jung Seongho សហប្រធានមជ្ឈមណ្ឌល​សហប្រតិ​បត្តិការរដ្ឋា​ភិបាល​ឌីជីថលកូរ៉េ-កម្ពុជា (DGCC) តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ថ្នាក់ដឹកនាំ ក.ប.ទ. និងតំណាងក្រសួង ស្ថាប័ន អ្នកស្រាវជ្រាវ តំណាងវិស័យអប់រំ និងវិស័យឯកជនប្រមាណ ១៣០រូប។ ឯកឧត្តមក្រសួងប្រៃសណីយ បានចាត់ទុកអង្គសិក្ខាសាលាដែលបានរៀបចំឡើងនាពេលនេះថា ជាការផ្តល់ឱកាស​ដល់ក្រសួង ស្ថាប័ន ភាគីពាក់ព័ន្ធ និងវិស័យឯកជន ចូលរួមចំណែកជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ក្នុងការគិតគូររៀបចំតាក់តែងលិខិតបទដ្ឋានពាក់ព័ន្ធនឹងការធ្វើអភិបាលកិច្ចទិន្នន័យ និងទិន្នន័យបើកចំហសំដៅ​លើកកម្ពស់ការចែករំលែកទិន្នន័យឱ្យកាន់តែល្អប្រសើរ។ នៅក្នុងឆ្នាំ២០២៥ នេះមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលឌីជីថលកម្ពុជា-កូរ៉េ បានផ្តួចផ្តើម និងជំរុញ​ការ​រៀបចំសេចក្តីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យនិងរៀបចំថ្នាលទិន្នន័យបើកចំហនៅក្នុងព្រះរាជាណាចក្រកម្ពុជាតាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ទិន្នន័យរដ្ឋាភិបាលបើកចំហ ជាឧបករណ៍យ៉ាងសំខាន់សម្រាប់ដោះស្រាយបញ្ហាគោលនយោបាយ​នានាទាំង​ក្នុង​វិស័យសាធារណៈនិងវិស័យឯកជន។ ការរៀបចំឱ្យមានទិន្នន័យបើកចំហអាចធានាបានថាការទទួលបានទិន្នន័យ ទាន់ពេលវេលា មានភាពពាក់ព័ន្ធ និងមានគុណភាពខ្ពស់ ដើម្បីជំនួយដល់ការស្រាវជ្រាវផ្អែកលើទិន្នន័យ នវានុវត្តន៍ និងបរិវត្តកម្មឌីជីថល ឆ្លើយតបនឹងបញ្ហាប្រឈមនៃសង្គម។ តាមរយៈសន្ទស្សន៍ទិន្នន័យបើកចំហ ទិន្នន័យមានប្រយោជន៍…

  • ប្រហុក ខេត្តសៀមរាប កំពុងត្រូវបានថែរក្សាទាំងរសជាតិ និង គុណភាពសម្រាប់ប្រជែងទីផ្សារដ៏យូរអង្វែង

    ប្រហុក ខេត្តសៀមរាប កំពុងត្រូវបានថែរក្សាទាំងរសជាតិ និង គុណភាពសម្រាប់ប្រជែងទីផ្សារដ៏យូរអង្វែង

    (សៀមរាប)៖ ក្នុងការថែរក្សានូវអត្ថសញ្ញាណរសជាតិប្រហុករបស់ខេត្តសៀមរាប អ្នក សិប្បកម្ម កែច្នៃ ប្រហុកមិនត្រឹមតែថែរក្សានូវរសជាតិដើមដែលត្រូវបានគេចាត់ទុកថាមានរសជាតិឈ្ងុយឆ្ងាញ់សម្រាប់ប្រើម្ហូបខ្មែរ និង ជាគ្រឿងផ្សំនោះទេ នៅបានបង្កើនគុណភាពសម្រាប់លក់លើទីផ្សារទាំង ក្នុងស្រុក និង បរទេស។ ប្រហុកជាប្រភេទគ្រឿងផ្សំរសជាតិដែលបងប្អូនប្រជាជនខ្មែរយើងនិយមទទួលទាន ជាពិសេសជាជំនួយសម្រាប់ស្ត្រីមេផ្ទះ ឬអ្នកចម្អិនអាហារ ដែលអាច ច្នៃលាយ ជាមួយនឹងមុខម្ហូបផ្សេងៗបានច្រើនមុខ ដើម្បីបង្កើនឱជារសក្នុងម្ហូបអាហារកាន់តែឆ្ងាញ់ពិសា។ លោក យន់ សំណាង ប្រធានសិប្បកម្ម កែច្នៃប្រហុកសៀមរាបសំណាងសុធា ស្ថិតនៅភូមិអរញ្ញ សង្កាត់សៀមរាប ខេត្តសៀមរាប ឱ្យដឹងថា៖ប្រហុកសៀមរាប មានក្លិនឈ្ងុយបែបវត្ថុដែលមានជាតិផ្អែម នៅពេលបើកគម្របកែវ ឬក្រឡប្រហុក មិនធុំ លជាលក្ខណៈពិសេស ក្លិនខ្យល់។ គេអាចសម្គាល់ “ប្រហុកសៀមរាប” បានតាមរយៈក្លិនឈ្ងុយបែបវត្ថុផ្អែមដែលខុសប្លែកពីប្រហុកផ្សេងទៀត។ លោកបានប្រាប់ថា“ប្រហុកសៀមរាប” ដែលជាប្រហុកសាច់ គឺគ្មានវត្តមានឆ្អឹង ព្រុយ ជាយក្រែង (ព្រុយខ្នង) ស្រកា ជុំខ្លាញ់ និងដុំពោះរបស់ត្រីក្នុងសាច់ប្រហុក និងម្យ៉ាងទៀតនៅពេលដាក់ប្រហុកលើបាត ដៃហើយក្តាប់ដៃននោះមិនបណ្តាលឲ្យមុតដៃឡើយ។ ប្រភេទប្រហុកសៀមរាប រួមមានដូចជា៖ប្រហុកសាចត្រីកំភ្លាញ , ប្រហុកសាច់ត្រីរ៉ស,ប្រហុកសាច់ត្រីដៀប ,ប្រហុកឆ្អឹងត្រីកំភ្លាញ, ប្រហុកឆ្អឹងត្រីរៀលជាដើម។ គួរបញ្ជាក់ថា…

  • លោកជំទាវ ចម និម្មល ៖ កម្ពុជាកំពុងប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលស្របទៅតាមចក្ខុវិស័យ

    លោកជំទាវ ចម និម្មល ៖ កម្ពុជាកំពុងប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថលស្របទៅតាមចក្ខុវិស័យ

    (ភ្នំពេញ)៖ កម្ពុជា បាននិងកំពុងខិតខំប្រឹងប្រែងលើកកម្ពស់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាលកាលទី១ និងចក្ខុវិស័យរបស់កម្ពុជា ក្នុងការក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ ប្រសាសន៍លើកឡើងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងពិធីបើកវេទិកាពាណិជ្ជកម្មឌីជី ថលកម្ពុជា និងពិព័រណ៍អនឡាញ ដែលបានធ្វើឡើងជាលើកទី២ នៅសាលបុរីកោះពេជ្រ ក្នុងរាជធានីភ្នំពេញ ក្រោមមូលបទ “កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល” នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីអង្គទូតជាមិត្ត ធុរជនជាតិ អន្តរជាតិ និងវិស័យឯកជនជាច្រើន។ លោកជំទាវរដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា វេទិកាពាណិជ្ជកម្ម ឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញលើកនេះ បង្កើតឡើងដើម្បីផ្តល់ការគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធនិងចំណេះដឹងផ្នែកឌីជីថល ការផ្សព្វផ្សាយអំពីក្របខ័ណ្ឌគោលនយោបាយ, ការធ្វើពិពិធកម្មទីផ្សារសម្រាប់ផលិតផលកម្ពុជា ដោយការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងការពង្រឹងសមត្ថភាពរបស់វិស័យឯកជន ភាគីពាក់ព័ន្ធសំខាន់ៗ ក្នុងពាណិជ្ជកម្មឌីជីថល និងបច្ចេកវិទ្យា ដែលកំពុងរីកចម្រើនឥតឈប់ឈរ ជាពិសេសការលើកកម្ពស់សុវត្ថិភាពប្រព័ន្ធអនឡាញ ព្រមទាំងការលើកកម្ពស់ជំនឿទុកចិត្តរបស់អ្នកប្រើប្រាស់លើពាណិជ្ជកម្មឌីជីថល។ លោកជំទាវរដ្ឋមន្រ្តី បញ្ជាក់ថា ដើម្បីចូលរួមចំណែកកសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល ក្រសួងពាណិជ្ជកម្ម បាននិងកំពុងបន្តខិតខំធ្វើបរិវត្តកម្មឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់សេវាធារណៈសំខាន់ៗ តាមថ្នាលអនឡាញ/ថ្នាលស្វ័យប្រវត្តិកម្ម ដែលក្នុងនោះរួមមាន៖ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីពាណិជ្ជកម្ម ប្រព័ន្ធស្វ័យប្រវត្តិកម្មសម្រាប់ស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ…