Category: ព័ត៌មានជាតិ
-

Breaking News! លោក Trump ប្រកាសថា អ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ
Breaking News! លោក Trump ប្រកាសថា អ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានយល់ព្រមលើ “បទឈប់បាញ់ពេញលេញ” ដែលនឹងបញ្ចប់ជម្លោះក្នុងរយៈពេលជាង ២៤ម៉ោង។ នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social លោកប្រធានាធិបតី Trump និយាយថា បទឈប់បាញ់នឹងនាំមកនូវ “ការបញ្ចប់ជម្លោះជាផ្លូវការ” ដែលនេះជាការផ្លាស់ប្តូរដ៏ធំនៅក្នុងអរិភាព បន្ទាប់ពីអាមេរិកវាយប្រហារកាលពីថ្ងៃអាទិត្យទី២២ ខែមិថុនា លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីកន្លែង៕ ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
-

-

-

Breaking News! លោក Trump ប្រកាសថា អ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ
Breaking News! លោក Trump ប្រកាសថា អ៊ីរ៉ង់ និងអ៊ីស្រាអែល យល់ព្រមលើបទឈប់បាញ់ពេញលេញ វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អ៊ីស្រាអែល និងអ៊ីរ៉ង់បានយល់ព្រមលើ “បទឈប់បាញ់ពេញលេញ” ដែលនឹងបញ្ចប់ជម្លោះក្នុងរយៈពេលជាង ២៤ម៉ោង។ នៅក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social លោកប្រធានាធិបតី Trump និយាយថា បទឈប់បាញ់នឹងនាំមកនូវ “ការបញ្ចប់ជម្លោះជាផ្លូវការ” ដែលនេះជាការផ្លាស់ប្តូរដ៏ធំនៅក្នុងអរិភាព បន្ទាប់ពីអាមេរិកវាយប្រហារកាលពីថ្ងៃអាទិត្យទី២២ ខែមិថុនា លើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីកន្លែង៕ ប្រភព ៖ AFP
-

អ៊ីរ៉ង់បាញ់ស្រោចមីស៊ីលលើមូលដ្ឋានទ័ពអាមេរិក នៅកាតា និងអ៊ីរ៉ាក់
អ៊ីរ៉ង់បាញ់ស្រោចមីស៊ីលលើមូលដ្ឋានទ័ពអាមេរិក នៅកាតា និងអ៊ីរ៉ាក់ តេហេរ៉ង់ ៖ ភ្លាមៗ ក្រោយបាញ់ស្រោចមីស៊ីលជាច្រើនគ្រាប់វាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅកាតា និងអ៊ីរ៉ាក់ ប្រទេសអ៊ីរ៉ង់បានចេញមុខអះអាងថា ការវាយប្រហារនេះ គឺជាការសងសឹកដែលអាមេរិកកម្ទេចទីតាំងនុយក្លេអ៊ែររបស់ខ្លួន។ ប្រទេសកាតា ដែលស្ថិតនៅចម្ងាយ ១៩០គីឡូម៉ែត្រ ភាគខាងត្បូងនៃប្រទេសអ៊ីរ៉ង់ និងជាមូលដ្ឋានយោធាដ៏ធំបំផុតរបស់អាមេរិកនៅមជ្ឈិមបូព៌ា បាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់ដោយជោគជ័យនូវការវាយប្រហារដោយមីស៊ីលសំដៅលើមូលដ្ឋានទ័ពអាកាស Al Udeid។ រីឯមន្ត្រីការពារជាតិអាមេរិកនិយាយថា មូលដ្ឋាន Al Udeid ពិតជាបានរងការវាយប្រហារដោយមីស៊ីលផ្លោងរយៈចម្ងាយខ្លី និងមធ្យមរបស់អ៊ីរ៉ង់ ប៉ុន្តែគ្មានអ្នកណាម្នាក់រងរបួស ក្នុងការវាយប្រហារនោះទេ។ ក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់និយាយថា ខ្លួនបានកំណត់គោលដៅវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ជាការឆ្លើយតបនឹងសកម្មភាពឈ្លានពាន និងគឃ្លើនរបស់អាមេរិក ប្រឆាំងទីតាំង និងរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីកន្លែង។ ក្រុមប្រឹក្សានេះថា ចំនួនមីស៊ីលដែលប្រើ គឺមានចំនួនស្មើគ្នានឹងចំនួនគ្រាប់បែក ដែលអាមេរិកវាយប្រហារអ៊ីរ៉ង់ថ្មីៗនេះដែរ។ ក្រៅពីកាតា ប្រទេសអ៊ីរ៉ង់ត្រូវបានកាសែត The New York Times រាយការណ៍ថា ក៏បានបាញ់ស្រោចមីស៊ីលជាច្រើនគ្រាប់ សំដៅលើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសអ៊ីរ៉ាក់ផងដែរ៕ ប្រភព ៖ AFP
-

រុស្ស៊ីព្រមានថា ប្រទេសជាច្រើននឹងអូសអាវុធនុយក្លេអ៊ែរចេញពីឃ្លាំងយកទៅជួយអ៊ីរ៉ង់
មូស្គូ ៖ អតីតប្រធានាធិបតីរុស្ស៊ីបានចេញមុខព្រមានខ្លាំងៗថា ប្រទេសជាច្រើនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការបើកឃ្លាំងអូសអាវុធនុយក្លេអ៊ែរផ្គត់ផ្គង់ដល់អ៊ីរ៉ង់ បន្ទាប់ពីអាមេរិកបានបើកការវាយប្រហារលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបីកន្លែង នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Fox News នៅថ្ងៃទី២៣ ខែមិថុនា។ លោក Dmitry Medvedev ដែលឥឡូវនេះជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ី បានបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃអាទិត្យថា ការចម្រាញ់វត្ថុធាតុនុយក្លេអ៊ែរ និងការផលិតអាវុធនុយក្លេអ៊ែរនាពេលអនាគតនឹងបន្ត។ លោក Medvedev បានលើកឡើងថា ប្រទេសមួយចំនួនបានត្រៀមខ្លួនជាស្រេច ក្នុងការផ្គត់ផ្គង់អ៊ីរ៉ង់ដោយផ្ទាល់នូវក្បាលគ្រាប់នុយក្លេអ៊ែររបស់ពួកគេ។ យ៉ាងណា លោក Medvedev មិនបានបញ្ជាក់ច្បាស់ពីចំនួន និងឈ្មោះប្រទេសដែលអាចចូលរួម និងគាំទ្រអ៊ីរ៉ង់ទេ។ ប៉ុន្តែប្រវត្តិសាស្ត្រពីមុន រុស្ស៊ីបានគាំទ្រកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។ ការព្រមានបែបនេះរបស់លោក Medvedev ធ្វើឡើងបន្ទាប់ពីអាមេរិកបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ កាលពីចុងសប្ដាហ៍មុន មានឈ្មោះថា “Operation Midnight Hammer”។ លោកឧត្តមសេនីយ៍ Dan Caine ប្រធាននាយសេនាធិការចម្រុះអាមេរិកប្រាប់អ្នកសារព័ត៌មានថា យន្តហោះទម្លាក់គ្រាប់បែក B-2 ចំនួន ៧គ្រឿងបានហោះហើរអស់ ១៨ម៉ោងពីអាមេរិកទៅកាន់អ៊ីរ៉ង់ ដើម្បីទម្លាក់គ្រាប់បែក “ឃួងបំផ្ទុះគោលដៅក្រោមដី” ចំនួន ១៤គ្រាប់។ សរុបមក…
-

សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់ពលរដ្ឋ ជម្លៀសដោយស្ម័គ្រចិត្តនៅខេត្តព្រះវិហារ
(ខេត្តព្រះវិហារ)៖ ជួបសួរសុខទុក្ខនិងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានជម្លៀសដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាព វត្តពោធិ៍៥០០០ដើម ចំនួន ១,២៨២គ្រួសារ ស្មើនឹង ៣,៨៥០នាក់ នៅខេត្តព្រះវិហារ នារសៀលថ្ងៃទី២៣ មិថុនា ២០២៥ ។ សម្ដេចធិបតី សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រួលដោះស្រាយទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជម្លៀសខ្លួនមកពីបណ្តាតំបន់ប្រឈមហានិភ័យតាមបណ្តាលព្រំដែន ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត មកកាន់មណ្ឌលសុវត្ថិភាពនេះ។ នេះជាស្មារតីទទួលខុសត្រូវ និងបង្ការជាមុនចំពោះសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល មានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ប្រកាន់ជំហរការពារអធិបតេយ្យភាពជាតិដោយសន្តិភាព ជ្រើសយកច្បាប់អន្តរជាតិមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយបញ្ហាព្រំដែនឱ្យ បានចប់ជាស្ថាពរ ជូនប្រជាពលរដ្ឋខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀត ៕
-

សម្ដេចធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចុះសួរសុខទុក្ខពលរដ្ឋនៅខេត្តព្រះវិហារដែលបានជម្លៀសខ្លួនដោយស្ម័គ្រចិត្ត
ព្រះវិហារ ៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានអញ្ជើញចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដែលបានជម្លៀសខ្លួនដោយស្ម័គ្រចិត្តមកកាន់មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ចំនួន ១២៨២ គ្រួសារស្មើនឹង ៣៨៥០ នាក់។ អំឡុងអញ្ជើញចុះជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពរស់នៅបណ្តោះអាសន្នរបស់បងប្អូនប្រជាពល រដ្ឋ ដែលបានជម្លៀសខ្លួនដោយស្ម័គ្រចិត្តនោះដែរ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនៅទូទាំងខេត្តព្រះវិហារ ព្រមទាំងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយសម្រួលដោះស្រាយទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជម្លៀសខ្លួនមកពីបណ្តាតំបន់ប្រឈមហានិភ័យតាមបណ្តាលព្រំដែន ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត មកកាន់មណ្ឌលសុវត្ថិភាពនេះ។ សម្ដេចធិបតីបន្ថែមថា នេះជាស្មារតីទទួលខុសត្រូវ និងបង្ការជាមុនចំពោះសុវត្ថិភាពបងប្អូនប្រជាពល រដ្ឋទាំងនោះ។ រាជរដ្ឋាភិបាលមានកាតព្វកិច្ចការពារផលប្រយោជន៍ជាតិ ប្រកាន់ជំហរការពារអធិបតេ យ្យភាពជាតិដោយសន្តិភាព ជ្រើសយកច្បាប់អន្តរជាតិមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោ យនាំយកតំបន់ដែលកំពុងតានតឹងទាំង ៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ដើម្បីដោះស្រាយបញ្ហាព្រំដែនឱ្យបានចប់ជាស្ថាពរជូនប្រជាពលរដ្ឋខ្មែរជំនាន់នេះ និងជំនាន់ក្រោយៗទៀត៕
-

អ៊ីរ៉ង់គំរាមសងសឹកវិញ ក្រោយអាមេរិកវាយទីតាំងនុយក្លេអ៊ែរខ្លួន
តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបោះពាក្យសម្តីគំរាមខ្លាំងៗ នៅថ្ងៃអាទិត្យថា រដ្ឋបាលលោក ដូណាល់ ត្រាំ នឹងទទួលបានការឆ្លើយតបដ៏សាកសម ចំពោះការឈ្លានពានរបស់ខ្លួន ក្រោយហ៊ានវាយប្រហារទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់យ៉ាងគគ្លើន។ លោក Pezeshkian បានព្រមានបែបនេះ ក្នុងអំឡុងការនិយាយទូរស័ព្ទជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron នេះបើតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតីអ៊ីរ៉ង់។ ឆ្លើយតបទៅនឹងការទទូចរបស់លោក Macron ឱ្យមានការអត់ធ្មត់ ប្រធាធិបតីអ៊ីរ៉ង់រូបនេះ បាននិយាយថា អាមេរិកត្រូវតែប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ ពីការដើរផ្លូវខុស ដែលហ៊ានសម្រេចចិត្តវាយប្រហារលើអ៊ីរ៉ង់។ លោកបានពណ៌នាការប្រើកម្លាំងយោធារបស់អាមេរិកថា ជានិមិត្តសញ្ញាបង្ហាញពីភាពមិនស្មោះត្រង់ ប្រាស់ចាកពីកិច្ចសន្ទនាដោយសន្តិវិធី និងការស្វែងរកសន្តិភាពពិតប្រាកដ។ យ៉ាងណាមិញនលោក Pezeshkian បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ ចំពោះផ្នែកការទូតជាមួយអឺរ៉ុប ដោយនិយាយថា អ៊ីរ៉ង់តែងតែប្រកាសពីការត្រៀមខ្លួនសម្រាប់ការសន្ទនា និងអន្តរកម្មជាមួយអឺរ៉ុប។ ការវាយប្រហាររបស់អាមេរិក កើតឡើងបន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលបានចាប់ផ្តើមតាំងពីថ្ងៃទី១៣ ខែមិថុនា លើគោលដៅផ្សេងៗក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងទីតាំងនុយក្លេអ៊ែរ និងមេដឹកនាំយោធា ដោយបានសម្លាប់មេបញ្ជាការជាន់ខ្ពស់ជាច្រើននាក់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល។ គិតត្រឹមថ្ងៃសៅរ៍សប្តាហ៍មុន មនុស្សជាង ៤០០នាក់បានស្លាប់ និងជាង ៣.៥០០នាក់បានរងរបួសនៅក្នុងប្រទេសអ៊ីរ៉ង់…
-

រដ្ឋអារ៉ាប់រួមគ្នាថ្កោលទោសយ៉ាងខ្លាំង ក្រោយអាមេរិកវាយអ៊ីរ៉ង់យ៉ាងគឃ្លើន
ឌូបៃ ៖ បណ្តាប្រទេសអារ៉ាប់ នៅថ្ងៃអាទិត្យ បានរួមគ្នាថ្កោលទោសយ៉ាងខ្លាំង បន្ទាប់ពីអាមេរិកបញ្ចេញយន្តហោះចម្បាំងទម្លាក់គ្រាប់បែកកម្ទេចទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី ដោយព្រមានពីផលប៉ះពាល់ធ្ងន់ធ្ងរ និងអំពាវនាវឱ្យស្វែងរកផ្លូវការទូតវិញ។ ប្រទេសអូម៉ង់ដែលកំពុងតែសម្រុះសម្រួលកិច្ចចរចានុយក្លេអ៊ែរ រវាងអាមេរិក-អ៊ីរ៉ង់ បានចេញមុខថ្កោលទោសអាមេរិកយ៉ាងខ្លាំង ហើយចាត់ទុកទង្វើអាមេរិកប្រឆាំងអ៊ីរ៉ង់ ថាជាសកម្មភាពខុសច្បាប់ និងទទូចឱ្យកាត់បន្ថយភាពតានតឹងជាបន្ទាន់។ អេហ្ស៊ីបក៏បានថ្កោលទោសផងដែរ ចំពោះការកើនឡើងអរិភាពនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយព្រមានអំពី “ផលប៉ះពាល់ដ៏គ្រោះថ្នាក់” សម្រាប់តំបន់ និងអំពាវនាវឱ្យមានផ្លូវការទូត។ រីឯប្រទេសអេមីរ៉ាត់អារ៉ាប់រួម និង អារ៉ាប៊ីសាអូឌីតបានសម្តែងការព្រួយបារម្ភខ្លាំង ហើយអំពាវនាវឱ្យបញ្ចប់អរិភាព និងទប់ស្កាត់ភាពតានតឹងជាបន្ទាន់។ ចំណែកប្រទេសកាតាដែលជាម្ចាស់ផ្ទះនៃមូលដ្ឋានទ័ពអាមេរិកដ៏ធំបំផុតនៅមជ្ឈិមបូព៌ា បាននិយាយថា ខ្លួនភ័យខ្លាចផលវិបាកដ៏មហន្តរាយដែលអាចនឹងកើតឡើងទាំងក្នុងតំបន់ និងពិភពលោកទាំងមូល។ ប្រទេសសម្បូរប្រេងជាច្រើននៅមជ្ឈិមបូព៌ា ដែលជាម្ចាស់ផ្ទះ និង មូលដ្ឋានសំខាន់ៗរបស់អាមេរិក ភាគច្រើនមានការព្រួយបារម្ភថា ការផ្ទុះសង្គ្រាមអាចគំរាម កំហែងដល់សន្តិសុខ និង សេដ្ឋកិច្ចរបស់ពួកគេ។ ទោះបីជាយ៉ាងណា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ការវាយប្រហាររបស់អាមេរិក បានបំផ្លាញទីតាំងនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ចំនួនបី ដោយពណ៌នាវាថា ជា “ជោគជ័យយោធាដ៏អស្ចារ្យ”៕ ប្រភព ៖ ស៊ីនហួ