Category: ព័ត៌មានជាតិ
-

សម្ដេចធិបតី ៖ ស្មារតីសាមគ្គី ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសកម្ពុជាខ្លាំង ហើយកម្ពុជា ប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ
(សៀមរាប)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ថា ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសយើងខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ ។ ជាមួយគ្នានេះ, សូមអរគុណដល់ ស.ស.យ.ក. ដែលបានរៀបចំព្រឹត្តិការណ៍ដើរថ្មើរជើងរួមគ្នា បានបង្ហាញពីការចូលរួមក្នុងស្មារតីស្នេហាជាតិ និងសាមគ្គីភាពជាតិ ក្នុងការគាំទ្ររាជរដ្ឋាភិបាល និងកងទ័ពកម្ពុជា ដែលបានធ្វើត្រូវ ក្នុងការការពារអធិបតេយ្យ, បូរណភាពទឹកដី និងកិត្តិយសជាតិរបស់យើង។ សម្ដេចធិបតី បន្ថែមថា ស្មារតីជាតិនិយម និងស្មារតីស្នេហាជាតិទាំងនេះ គឺជាស្មារតីត្រឹមត្រូវ និងពិតប្រាកដ របស់ប្រជាជនកម្ពុជា ដែលក្នុងកាលៈទេសៈនេះ ប្រជាជនកម្ពុជា មានស្មារតីជាតិនិយម និងស្មារតីស្នេហាជាតិខ្ពស់បំផុត និងមិនមានអ្នកណា អាចបំបែកបំបាក់ស្មារតីទាំងនេះបានឡើយ ទោះបីជាកម្ពុជា ជាប្រទេសតូចក៏ដោយ ។ បន្ថែមពីនេះ, យុវជន នៅតែជាធនធានដ៏សំខាន់ក្នុងការចូលការពារ និងកសាងជាតិ គ្រប់កាលៈទេសៈ តាំងពីអតីតកាល មកដល់បច្ចុប្បន្ន និងបន្តទៅអនាគត ។…
-

ប្រមុខ UN ថា អាមេរិកវាយអ៊ីរ៉ង់ ប្រៀបដូចបំផ្លាញសន្តិភាពពិភពលោក
អ.ស.ប ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និយាយថា ការវាយប្រហាររបស់អាមេរិកលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ គឺជាការបង្កើនភាពតានតឹងដ៏គ្រោះថ្នាក់ និង ការគំរាមកំហែងដោយផ្ទាល់ចំពោះសន្តិភាព និងសន្តិសុខអន្តរជាតិ។ ការអះអាងបែបនេះរបស់លោក Guterres ធ្វើឡើងបន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Donald Trump បានប្រើកងកម្លាំងយោធាទម្លាក់គ្រាប់បែកទៅលើទីតាំងនុយក្លេអ៊ែរអ៊ីរ៉ង់ចំនួនបី គឺ Fordow, Natanz និង Esfahan ហើយបានព្រមានអំពីការវាយប្រហារបន្ថែមទៀត ដែលនឹងកើតឡើង ប្រសិនបើទីក្រុងតេហេរ៉ង់ មិនស្វែងរកសន្តិភាពឲ្យបានលឿនទេ។ លោក Guterres បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ការដែលអាមេរិកប្រើកម្លាំងយោធាប្រឆាំងនឹងអ៊ីរ៉ង។ លោកព្រមានថា ហានិភ័យកំពុងលេចឡើង ដែលថា ជម្លោះនេះ នឹងមិនអាចគ្រប់គ្រងបានឆាប់រហ័ស ពិសេសវានឹងនាំមកនូវផលវិបាកដ៏មហន្តរាយសម្រាប់ជនស៊ីវិល ទាំងក្នុងតំបន់ និងពិភពលោក។ ដូច្នេះក្នុងនាមប្រមុខដឹកនាំយូអិន លោក Guterres បានអំពាវនាវឱ្យរដ្ឋជាសមាជិកស្ថាប័នពិភពលោកនេះទាំងអស់ រក្សាកាតព្វកិច្ចរបស់ពួកគេ ស្ថិតក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិដទៃទៀត។ លោកថា ក្នុងពេលវេលាដ៏គ្រោះថ្នាក់នេះ វាមានសារៈសំខាន់ណាស់ ក្នុងការបញ្ចៀសភាពចលាចល ហើយមិនមែនប្រើកម្លាំងយោធាយកមកដោះស្រាយទេ… ផ្លូវឆ្ពោះទៅមុខតែមួយគត់ គឺការទូត ដែលជាក្តីសង្ឃឹមតែមួយគត់សម្រាប់សន្តិភាព៕…
-

អូស្ត្រាលីគាំទ្រឲ្យអាមេរិកវាយប្រហារលើអ៊ីរ៉ង់
បរទេស ៖ រដ្ឋាភិបាលអូស្ត្រាលីបាននិយាយ នៅថ្ងៃច័ន្ទនេះថា ខ្លួនគាំទ្រការវាយប្រហារ តាមអាកាស របស់សហរដ្ឋអាមេរិក ទៅលើទីតាំងនុយក្លេអ៊ែរ របស់អ៊ីរ៉ង់ ប៉ុន្តែ ចង់បញ្ចៀសការវិលចូល ទៅក្នុង “សង្រ្គាមពេញលេញ” នៅមជ្ឈិមបូព៌ា។ នាយករដ្ឋមន្ត្រី លោក Anthony Albanese បានប្រាប់សន្និសីទសារព័ត៌មានមួយថា «ពិភពលោក បានយល់ព្រម ជាយូរមកហើយថា អ៊ីរ៉ង់មិនអាចទទួលបាន អាវុធនុយក្លេអ៊ែរទេ ហើយយើងគាំទ្រសកម្មភាព ដើម្បីទប់ស្កាត់វា នោះគឺជាអ្វី ដែលយើងគាំទ្រ»។ នាយករដ្ឋមន្ត្រីអូស្ត្រាលី រូបនេះ បានសង្កត់ធ្ងន់ថា «ការវាយប្រហាររបស់អាមេរិក បានកំណត់គោលដៅជាក់លាក់ ចំពោះកម្មវិធីនុយក្លេអ៊ែរ របស់អ៊ីរ៉ង់។» តែ លោកបន្តថា «យើងមិនចង់បានការកើនឡើង សង្រ្គាមពេញលក្ខណៈទេ…យើងបន្តអំពាវនាវឱ្យមានការសន្ទនា ការទូត»។ លោក Albanese បាននិយាយថា «អូស្ត្រាលីបានអំពាវនាវឲ្យអ៊ីរ៉ង់ ចូលមកតុចរចា ហើយបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែរ»។ គួររម្លឹកថា អាមេរិកបានបញ្ជាយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit ទៅលើអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បើទោះបីជាខ្លួនធ្លាប់អះអាងថា ទុកពេល ២សប្តាហ៍…
-

លោក ត្រាំ គំរាមអ៊ីរ៉ង់កុំឱ្យសងសឹក បើមិនចង់ផ្លាស់ប្តូររបបដឹកនាំ
វ៉ាស៊ីនតោន ៖ មេដឹកនាំអាមេរិក នៅថ្ងៃអាទិត្យ បានព្រមានធ្ងន់ៗកុំឱ្យអ៊ីរ៉ង់សងសឹកវិញ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបញ្ជូនយន្តហោះ B-2 ទៅទម្លាក់គ្រាប់បែកកម្ទេចទីតាំងនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់កាលពីចុងសប្តាហ៍មុន និងបានលើកឡើងពីការផ្លាស់ប្តូររបបដឹកនាំនៅអ៊ីរ៉ង់។ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្ហោះសារលើបណ្តាញសង្គមថា “ការផ្លាស់ប្តូររបបដឹកនាំ” គឺមិនត្រឹមត្រូវខាងនយោបាយទេ ប៉ុន្តែប្រសិនបើរបបអ៊ីរ៉ង់បច្ចុប្បន្ន មិនអាចធ្វើឱ្យអ៊ីរ៉ង់អស្ចារ្យម្តងទៀតបានទេ ហេតុអ្វីបានជាមិនមានការផ្លាស់ប្តូររបបនេះទៅ?។ លោក ត្រាំ ក៏បានបន្ថែមអក្សរកាត់អង់គ្លេសថា MIGA ដែលមានន័យថា ធ្វើឱ្យអ៊ីរ៉ង់អស្ចារ្យម្តងទៀត (MAKE IRAN GREAT AGAIN)។ ប្រតិបត្តិការយោធាអាមេរិកប្រឆាំងអ៊ីរ៉ង់កាលពីចុងសប្ដាហ៍មុន មានឈ្មោះថា “Operation Midnight Hammer”។ លោកឧត្តមសេនីយ៍ Dan Caine ប្រធាននាយសេនាធិការចម្រុះអាមេរិកប្រាប់អ្នកសារព័ត៌មានថា យន្តហោះទម្លាក់គ្រាប់បែក B-2 ចំនួន ៧គ្រឿងបានហោះហើរអស់ ១៨ម៉ោងពីអាមេរិកទៅកាន់អ៊ីរ៉ង់ ដើម្បីទម្លាក់គ្រាប់បែក “ឃួងបំផ្ទុះគោលដៅក្រោមដី” ចំនួន ១៤គ្រាប់។ សរុបមក អាមេរិកបានបាញ់គ្រាប់បែកប្រើប្រព័ន្ធបញ្ជាចំនួន ៧៥គ្រាប់ រួមទាំងមីស៊ីល Tomahawk ជាង ២០គ្រាប់ និងយន្តហោះយោធាលើសពី ១២៥គ្រឿង…
-

ក្រសួងការពារជាតិកម្ពុជា ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់ កងទ័ពជើងគោកថៃ ពាក់ព័ន្ធករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ ១៥០នាក់ ឡើងប្រាសាទតាមាន់ធំ ដោយមិនមានការជូនដំណឹងជាមុន
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ កម្ពុជា បញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។ កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។ នេះបើយោងតាម អ្នកនាំពាក្យក្រសួងការពារជាតិ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ទាក់ទងនឹងឧប្បត្តិហេតុនៅប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ ដើម្បីផ្តល់ភាពច្បាស់លាស់ និងការពិតចំពោះឧប្បត្តិហេតុនេះ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការបញ្ជាក់ចំនួន បួនចំណុចដូចតទៅ៖ ទីមួយ៖ ការអះអាងរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ដែលថាខ្លួនបានជូនដំណឹងដល់កងទ័ពកម្ពុជាអំពីការមកទស្សនារបស់អ្នកជិះកង់ជនជាតិថៃចំនួន ១៥០នាក់នៅប្រាសាទតាមាន់ធំ គឺជារឿងមិនពិត។ កងទ័ពកម្ពុជាពុំបានទទួលការជូនដំណឹងពីភាគីថៃ មិនថាជាពាក្យសម្តី ឬតាមរយៈទំនាក់ទំនងផ្លូវការ អំពីការមកទស្សនាប្រាសាទរបស់ក្រុមអ្នកជិះកង់ជនជាតិថៃទាំងនេះទេ។ ប្រសិនបើកងទ័ពថៃពិតជាមានភាពស្អាតស្អំ…
-

អាមេរិកធ្វើបាតុកម្មប្រឆាំងការទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់
បរទេស ៖ ក្រុមបាតុករបានប្រមូលផ្តុំគ្នា នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងការទម្លាក់គ្រាប់បែក នៅក្នុងប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ។ បាតុករបានជួបជុំគ្នា នៅតាមដងផ្លូវ ទូទាំងទីក្រុងញូវយ៉ក នៅរយៈពេលតិចជាង២៤ម៉ោង បន្ទាប់ពីប្រធានាធិបតី Trump បានប្រកាសពីការវាយប្រហារ លើទីតាំងនុយក្លេអ៊ែរ ចំនួនបី ក្នុងប្រទេសអ៊ីរ៉ង់។ ក្រុមបាតុករ ដែលមានទាំងអង្គការជាច្រើន បាននាំគ្នាដើរក្បួន ដោយគ្រវីទង់ជាតិ និងលើកបដា សរសេរថា «បញ្ឈប់សង្គ្រាម នៅអ៊ីរ៉ង់», និង ពាក្យថា «គ្មានសង្រ្គាមថ្មី នៅមជ្ឈិមបូព៌ាទេ» ជាដើម។ ក្រុមអ្នកតវ៉ាបានរិះគន់ ការទម្លាក់គ្រាប់បែកនេះ ដោយហៅការវាយប្រហារនេះថា ជាទង្វើនៃសង្រ្គាម មិនមែនជាការទូត ហើយបានលើកឡើង ពីការព្រួយបារម្ភថា វិធានការនេះ អាចបញ្ចប់លទ្ធភាព នៃសន្ធិសញ្ញាអន្តរជាតិបញ្ចប់ការរីករាលដាល នៃអាវុធនុយក្លេអ៊ែរ។ ពួកគេភ័យខ្លាចថា មានផ្ទុះសង្រ្គាមលោក លើកទី៣ ដោយអះអាង មិនមែនគ្រាន់តែ ទម្លាក់គ្រាប់បែក ពីរ ឬ បីគ្រាប់ នោះទេ តែអាចលើ អ៊ីរ៉ង់…
-

សម្តេចធិបតី ៖កម្ពុជាងើបពីចំណុចសូន្យ បាតដៃទទេ បាតដៃរងរបួស តែកម្ពុជានៅតែអាចរស់បាន រីកចម្រើន មានទំហំសេដ្ឋកិច្ចធំជាងមុនឆ្ងាយណាស់ បើធៀបនឹងអំឡុងជាង៤០ឆ្នាំមុន
ភ្នំពេញ៖សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្ពុជាមិនឱនក្បាលឱ្យថៃ ប្រមាថ ជាន់ឈ្លីស្រេចតែអំពើចិត្ត ។មិនឱនដើម្បីតែប្រយោជន៍សេដ្ឋកិច្ចឡើយ ព្រោះបើកម្ពុជា មិនទិញទំនិញថៃ ថៃទេជាអ្នកខាត។ សម្ដេចធិបតីបញ្ជាក់ច្បាស់ៗដូច្នេះ បន្ទាប់ពីបិទការនាំចូលប្រេង បន្លែ ផ្លែឈើ អ៊ិនធឺណិត និងអគ្គិសនីពីថៃ ។ ថ្លែងក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារ សុខាសៀមរាប កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តថាកុំមើលងាយ និងកុំភ្លេចថា កម្ពុជាងើបពីចំណុចសូន្យ ពីបាតដៃទទេ បាតដៃរងរបួស តែកម្ពុជានៅតែអាចរស់បានរីកចម្រើនមានទំហំសេដ្ឋកិច្ចធំជាងមុនឆ្ងាយណាស់ បើធៀបនឹងអំឡុងជាង៤០ឆ្នាំមុន ៕
-

រដ្ឋមន្រ្តីការបរទសដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)
(ភ្នំពេញ)៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ គណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទ តាក្របី នាព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៥ ។ កិច្ចប្រជុំបានធ្វើការពិភាក្សាពាក់ព័ន្ធករណីជំលោះព្រំដែនជាមួយប្រទេសថៃ នៅ តំបន់មុំបី ប្រាសាទ តាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាផងដែរ អំពី បច្ចុប្បន្នភាពការងាររបស់គណៈកម្មការដែលបាននិងកំពុងបន្តអនុវត្ត ព្រមទាំងយុទ្ធសាស្រ្ត និងផែន ការការងារ ដើម្បីសម្រេចគោលដៅសំខាន់ៗ ដែលបានដាក់ចេញ៕
-

អ៊ីរ៉ង់គំរាមកម្ទេចមូលដ្ឋានទ័ពអាមេរិកជាការសងសឹក
បរទេស ៖ អ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បានគំរាមវាយប្រហារ កម្ទេចមូលដ្ឋានទ័ពអាមេរិក នៅមជ្ឈិមបូព៌ា បន្ទាប់ពីការវាយប្រហារ តាមអាកាសដ៏ធំ ដែលក្រុងវ៉ាស៊ីនតោនអះអាងថា បានបំផ្លាញកម្មវិធីនុយក្លេអ៊ែរ របស់ទីក្រុងតេអេរ៉ង់ ទោះបីជាមន្ត្រីមួយចំនួនបានព្រមានថា ទំហំនៃការខូចខាត គឺ មិនច្បាស់លាស់ ក៏ដោយ។ លោក Ali Akbar Velayati ទីប្រឹក្សា របស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei បាននិយាយថា មូលដ្ឋានដែលប្រើប្រាស់ ដោយកងកម្លាំងអាមេរិក អាចត្រូវបានវាយប្រហារ នៅក្នុងការសងសឹក។ លោកបាននិយាយ តាមរយៈសារមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានឲ្យដឹងថា «ប្រទេសណាមួយ នៅក្នុងតំបន់ ឬ កន្លែងផ្សេងទៀត ដែលត្រូវបានប្រើប្រាស់ ដោយកងកម្លាំងអាមេរិក ដើម្បីវាយប្រហារប្រទេសអ៊ីរ៉ង់ នឹងត្រូវបានចាត់ទុកថា ជាគោលដៅវាយប្រហារ ស្របច្បាប់ ពីសំណាក់កងកម្លាំង ប្រដាប់អាវុធ របស់យើង»។ គួររម្លឹកថា អាមេរិកបានបញ្ជាយន្តហោះទម្លាក់គ្រាប់បែក B-2 Spirit ទៅលើអ៊ីរ៉ង់…
-

ប្រតិបត្តិការទម្លាក់គ្រាប់បែករបស់អាមេរិក លើអ៊ីរ៉ង់ បានចាប់ផ្ដើមឡើងដោយសកម្មភាពបំភ័ន្តភ្នែក
ខណៈប្រតិបត្តិការយោធាអាមេរិក ឈ្មោះថា “Midnight Hammer” ចាប់ផ្តើមកាលថ្ងៃសៅរ៍ចុងសប្ដាហ៍ ក្រុមយន្តហោះទម្លាក់គ្រាប់បែក B-2 មួយក្រុមបានហោះចេញពីមូលដ្ឋានក្នុងរដ្ឋ Missouri ហើយត្រូវបានកត់សម្គាល់ឃើញថាកំពុងឆ្ពោះទៅកាន់កោះហ្គាំ នៅប៉ាស៊ីហ្វិក នៅក្នុងអ្វីដែលក្រុមអ្នកជំនាញយល់ឃើញថា អាចទៅត្រៀមទីតាំងជាមុនសម្រាប់ការសម្រេចចិត្តរបស់អាមេរិក ក្នុងការវាយប្រហារអ៊ីរ៉ង់។ ប៉ុន្តែទាំងនោះជាការបំភ័ន្តភ្នែកបោកបញ្ឆោតប៉ុណ្ណោះ។ តាមការពិត ក្រុមយន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ចំនួន ៧គ្រឿងពិតប្រាកដ បានហោះទៅទិសខាងកើត ដោយមិនត្រូវប្រទះឃើញអស់ពេល ១៨ម៉ោង និងរក្សាទំនាក់ទំនងឱ្យនៅកម្រិតអប្បបរមា ដោយបានចាក់សាំងនៅពាក់កណ្តាលអាកាស នេះបើតាមការបើកបង្ហាញរបស់យោធាអាមេរិក កាលពីថ្ងៃអាទិត្យ (២២ មិថុនា)។ នៅពេលយន្តហោះទម្លាក់គ្រាប់បែកទាំងនោះនៅជិតដែនអាកាសអ៊ីរ៉ង់ នាវាមុជទឹកអាមេរិកបានបាញ់មីស៊ីលវាយប្រហារលើដីគោក Tomahawk ច្រើនជាង ២០គ្រាប់។ យន្តហោះចម្បាំងអាមេរិកបានហោះហើរបញ្ឆោតនៅពីមុខយន្តហោះទម្លាក់គ្រាប់បែក ដើម្បីបើកផ្លូវពិនិត្យរកយន្តហោះចម្បាំង និងមីស៊ីលរបស់អ៊ីរ៉ង់។ ក្រោយមក យន្តហោះទម្លាក់គ្រាប់បែក B-2 បានទម្លាក់គ្រាប់បែកឃួងបំផ្ទុះគោលដៅក្រោមដីគឺអាវុធយុទ្ធភណ្ឌដ៏ធំសម្បើម GBU-57 ចំនួន ១៤គ្រាប់ ដែលនីមួយៗមានទម្ងន់ ៣០.០០០ផោន ពោលគឺជាង ១៣.៦០០គីឡូក្រាម។ យោងតាមមន្ទីរបញ្ចកោណ បានឱ្យដឹងថា ប្រតិបត្តិការនេះពាក់ព័ន្ធនឹងយន្តហោះយោធាអាមេរិកប្រមាណលើសពី ១២៥គ្រឿង។ តាមទស្សនៈរបស់យោធាអាមេរិក ប្រតិបត្តិការនេះគឺជាជោគជ័យយុទ្ធសាស្ត្រដ៏អស្ចារ្យ។ ឧត្តមសេនីយ…