Category: ព័ត៌មានជាតិ​

  • ទីផ្សារចែកចាយយន្តហោះក្រុមហ៊ុន Boeing ធ្លាក់ចុះ ២០ ភាគរយ ចាញ់គូប្រជែង Airbus

    ទីផ្សារចែកចាយយន្តហោះក្រុមហ៊ុន Boeing ធ្លាក់ចុះ ២០ ភាគរយ ចាញ់គូប្រជែង Airbus

    វ៉ាស៊ីនតោន ៖ ក្រុមហ៊ុនផលិតយន្តហោះ Boeing របស់អាមេរិក បានចែកចាយបក្សីស្លាបដែកដល់ដៃអតិថិជនខ្លួនមានចំនួនត្រឹមតែ ៤៨គ្រឿងប៉ុណ្ណោះនៅក្នុងខែកក្កដា តួលេខនេះថយចុះ ២០ភាគរយ បើធៀបនឹងខែមិថុនា ដែលមានចំនួនរហូតដល់ ៦០គ្រឿង ប៉ុន្តែបែរជាច្រើនជាង ៥គ្រឿង បើធៀបនឹងឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។ ក្នុងពេលប៉ុន្មានខែចុងក្រោយ ការចែកចាយយន្តហោះរបស់ក្រុមហ៊ុន Boeing បានបន្តធ្លាក់ចុះជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ បើធៀបនឹងគូប្រជែងដ៏សំខាន់របស់ខ្លួន គឺក្រុមហ៊ុនផលិតយន្តហោះ Airbus របស់អឺរ៉ុប។ តួយ៉ាង ក្រុមហ៊ុន Airbus បានចែកចាយ ឬក៏ប្រគល់យន្តហោះដល់ដៃអតិថិជនមានចំនួន ៦៧គ្រឿងក្នុងខែកក្កដា បើទោះបីជាយន្តហោះមួយចំនួនជាប់គាំងមិនអាចចែកចាយបាន ដោយសារខ្លួនខ្វះម៉ាស៊ីនគ្រប់គ្រាន់ក៏ដោយ។ តួលេខចែកចាយយន្តហោះរបស់ Airbus ក្នុងខែកក្កដាឆ្នាំ២០២៥ បានធ្លាក់ចុះចំនួន ១០គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ ដែលមានចំនួន ៧៧គ្រឿង ប៉ុន្តែ Airbus បានបង្កើនការចែកចាយយន្តហោះសរុបកើនឡើងដល់ ៣៧៣គ្រឿង ច្រើនជាង Boeing ដែលមានត្រឹមតែ ៣២៨គ្រឿង។ បច្ចុប្បន្នក្រុមហ៊ុន Airbus កំពុងនាំមុខក្រុមហ៊ុន Boeing ក្នុងការចែកចាយយន្តហោះពាណិជ្ជកម្ម ក្នុងនោះយន្តហោះត្រកូល…

  • លោក ត្រាំ ចង់ជួបមេដឹកនាំរុស្ស៊ីនិងអ៊ុយក្រែនរួមគ្នា បន្ទាប់ពីជំនួបនៅអាឡាស្កា

    លោក ត្រាំ ចង់ជួបមេដឹកនាំរុស្ស៊ីនិងអ៊ុយក្រែនរួមគ្នា បន្ទាប់ពីជំនួបនៅអាឡាស្កា

    វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកចង់ជួបជាមួយមេដឹកនាំរុស្ស៊ី លោក ពូទីន និង មេដឹកនាំអ៊ុយក្រែន លោក ហ្សែឡេនស្គី រួមគ្នា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូល នៅរដ្ឋអាឡាស្កា។ អំឡុងពេលព្រឹត្តិការណ៍មួយ នៅមជ្ឈមណ្ឌល Kennedy ក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធ លោក ដូណាល់ ត្រាំ បានអះអាងថា លោកចង់រៀបចំកិច្ចប្រជុំ «លើកទីពីរ» ជាលក្ខណៈរហ័ស ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និង ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បន្ទាប់ពីកិច្ចប្រជុំកំពូល នៅរដ្ឋអាឡាស្កា ជាមួយលោក ពូទីន រួចរាល់។ គួរបញ្ជាក់ថា ជំនួបកំពូល Trump-Putin នៅលើទឹកដីសហរដ្ឋអាមេរិក នៅថ្ងៃទី១៥ ខែសីហា ខាងមុខនេះ ត្រូវបានរំពឹងថា នឹងផ្តោតលើការដោះស្រាយបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និង ការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងប្រទេសទាំងពីរ។…

  • មនុស្សស្លាប់អាចកើនដល់ ៧០នាក់ ករណីជំនន់ហិម៉ាឡៃយ៉ាន នៅឥណ្ឌា

    មនុស្សស្លាប់អាចកើនដល់ ៧០នាក់ ករណីជំនន់ហិម៉ាឡៃយ៉ាន នៅឥណ្ឌា

    វដែលី ៖ ចំនួនអ្នកស្លាប់ ដោយសារទឹកជំនន់ភ្លាមៗ នៅតំបន់ ហិម៉ាឡៃយ៉ាន ក្នុងប្រទេសឥណ្ឌា ទំនងជានឹងកើនឡើងដល់ យ៉ាងតិច ចំនួន៧០នាក់ ក្នុងរយៈពេលមួយសប្តាហ៍ កន្លងមកនេះ។ មន្ត្រីគ្រោះមហន្តរាយ បាននិយាយ កាលពីថ្ងៃអង្គារ ថា ពួកគេកំពុងបន្តស្វែងរកសាកសព នៅក្នុងទីក្រុងទេសចរណ៍ Dharali ស្ថិតក្នុងរដ្ឋ Uttarakhand។ លោក Gambir Singh Chauhan កងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បាននិយាយថា សត្វឆ្កែ sniffer បានកំណត់ទីតាំងជាច្រើន ដែលបង្ហាញថា មានសាកសព ប៉ុន្តែ នៅពេលដែលការជីក បានចាប់ផ្តើម ទឹកបានចេញមក ពីខាងក្រោម នាំឲ្យពិបាកខ្លាំង។ លោក Chauhan បាននិយាយថា ក្រុមក៏កំពុងប្រើប្រាស់រ៉ាដា ជ្រៀតចូលដី ផងដែរ ក្នុងការស្វែងរក អ្នកបាត់ខ្លួន ដ៏តានតឹង នេះ។ ឥឡូវនេះ រដ្ឋាភិបាលក្នុងតំបន់ បានរាយនាមបញ្ជី មនុស្ស ចំនួន៦៨នាក់ ដែលបាត់ខ្លួន ក្នុងនោះ…

  • TikTok គាំទ្រអ្នកប្រើប្រាស់ជំនាន់ឌីជីថលនៅប្រទេសកម្ពុជាជាមួយមុខងារទំនុកចិត្ត និងសុវត្ថិភាពថ្មី

    TikTok គាំទ្រអ្នកប្រើប្រាស់ជំនាន់ឌីជីថលនៅប្រទេសកម្ពុជាជាមួយមុខងារទំនុកចិត្ត និងសុវត្ថិភាពថ្មី

    ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ ២០២៥ – TikTok កម្មវិធីចែករំលែកវីដេអូខ្លីៗឈានមុខគេដែលមានបេសកកម្មបំផុសគំនិតច្នៃប្រឌិត និងផ្តល់ភាពរីករាយ បានប្រកាសដាក់ឱ្យដំណើរការមុខងារថ្មីៗជាច្រើនក្នុងគោលបំណងជួយលើកកម្ពស់សុខុមាលភាពគ្រួសារកម្ពុជា ផ្តល់ការគាំទ្រដល់អ្នកបង្កើតមាតិកា និងពង្រឹងសុវត្ថិភាពសហគមន៍ឌីជីថល។ ​​ មុខងារថ្មីៗទាំងនេះ ត្រូវបានរចនាឡើងដើម្បីបង្កើតបទពិសោធន៍ល្អៗនៅលើ TikTok សម្រាប់ក្មេងជំទង់ និង គ្រួសារ ដែលប្រើប្រាស់ថ្នាលនេះដើម្បីស្វែងរកមាតិកានានា រៀនសូត្រ និងអភិវឌ្ឍន៍​សមត្ថភាព សម្រាប់អ្នកបង្កើតមាតិកាក្នុងការចែករំលែករឿងរ៉ាវរបស់ពួកគាត់ ក៏ដូចជាជួយកសាងសហគមន៍មួយដ៏រឹងមាំ និងសម្រាប់អ្នកប្រើប្រាស់ដទៃទៀតក្នុងការស្វែងរកមាតិកាដែលពួកគាត់ចូលចិត្ដជាប្រចាំថ្ងៃ។ អ្វីទាំងអស់នេះ កើតមានឡើងដោយ សារការប្តេជ្ញាចិត្តឥតងាករេរបស់ TikTok ទៅលើការការពារផ្នែកសុវត្ថិភាព ឯកជនភាព និងសន្តិសុខ។ ជួយលើកកម្ពស់សុខុមាលភាពសហគមន៍នៅប្រទេសកម្ពុជា TikTok ប្តេជ្ញាចិត្ដធ្វើឱ្យប្រាកដថាប្រជាជនកម្ពុជាទទួលបានបទពិសោធន៍ឌីជីថលមួយដែលពោរពេញដោយភាពសប្បាយរីករាយ ការកម្សាន្ត ទំនាក់ទំនងល្អ និងចំណេះដឹងថ្មីៗ។ ដើម្បីគាំទ្រដល់គោលបំណង​នេះ TikTok ​បានប្រកាសដាក់ឱ្យដំណើរការមុខងារគ្រប់គ្រងការចំណាយពេលវាលាលើអេក្រង់ (Screen Time Management) និងមុខងារគ្រប់គ្រងម៉ោងគេង (Sleep Hours) ដើម្បីជួយអ្នកប្រើប្រាស់កម្ពុជា ជាពិសេសក្មេងជំទង់ បង្កើតទម្លាប់ប្រើប្រាស់កម្មវិធីឌីជីថលល្អៗ និងគ្រប់គ្រងការចំណាយពេលវេលានៅលើប្រព័ន្ធអ៊ីនធឺណិតបានយ៉ាងមានប្រសិទ្ធភាព។ យោងតាមអ្នកជំនាញ ការផ្លាស់ប្តូរវិជ្ជមានរយៈពេលវែង មិនមែនកើតចេញពីការរឹតបន្តឹងតែមួយមុខនោះទេ ប៉ុន្តែក៏កើតឡើងដោយសារការលើកទឹកចិត្ត…

  • សេតវិមាន ថា ជំនួបកំពូលត្រាំ-ពូទីន សង្ឃឹមបញ្ចប់សង្គ្រាម

    សេតវិមាន ថា ជំនួបកំពូលត្រាំ-ពូទីន សង្ឃឹមបញ្ចប់សង្គ្រាម

    អាមេរិក ៖ អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយ កាលពីថ្ងៃអង្គារ ទី១២ ខែសីហា ថា ជំនួបកំពូល រវាង លោក Trump និង លោក Putin ត្រូវបានសង្ឃឹម ថា នឹងជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន។ លោកស្រី Karoline Leavitt បានអះអាងថា លោក ប្រធានាធិបតីអាមេរិក Donald Trump ជួបជាមួយ សមភាគីរុស្ស៊ី លោក Vladimir Putin នៅថ្ងៃសុក្រនេះ នាទីក្រុង Anchorage រដ្ឋ Alaska រៀបចំឡើង ដើម្បីឱ្យមាន «ការយល់ដឹង កាន់តែប្រសើរឡើង អំពីរបៀប បញ្ចប់ជម្លោះ»។ កិច្ចប្រជុំកំពូលនេះ នឹងក្លាយជាជំនួបលើកដំបូង រវាងប្រធានាធិបតីអាមេរិក និងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២១ ហើយគ្រោងនឹងកើតមានឡើង ចំពេលដែល លោក…

  • លោក Putin ហាមកងទ័ពស្លៀតឈុតទាហានផលិតដោយបរទេសចាប់ពីឆ្នាំ ២០២៦

    លោក Putin ហាមកងទ័ពស្លៀតឈុតទាហានផលិតដោយបរទេសចាប់ពីឆ្នាំ ២០២៦

    មូស្គូ ៖ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ នៅថ្ងៃទី១១ ខែសីហា ដោយហាមប្រាមការទិញសម្លៀកបំពាក់ផលិតពីបរទេស និងឧបករណ៍ពាក់ព័ន្ធសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីទូទាំងប្រទេស ចាប់ពីឆ្នាំ២០២៦។ យោងតាមក្រឹត្យដែលលោកប្រធានាធិបតី ពូទីន ទើបស៊ីញ៉េនេះ, គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២៦តទៅ រាល់ឯកសណ្ឋាន និងសំលៀកបំពាក់ផ្សេងទៀតសម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីត្រូវតែផលិតដោយក្រុមហ៊ុនរុស្ស៊ីផ្ទាល់ ដែលមានរោងចក្រផលិតនៅក្នុងស្រុក។ ហើយចាប់ពីឆ្នាំ២០២៧ តម្រូវការឯកសណ្ឋាន និងសំលៀកបំពាក់សម្រាប់កងកម្លាំងប្រដាប់អាវុធរុស្ស៊ីនឹងពង្រីក ដោយទាំងសាច់ក្រណាត់ និងសម្ភារៈប៉ាក់ដែលប្រើក្នុងផលិតកម្ម គឺត្រូវតែផលិតក្នុងស្រុកផ្ទាល់។ ក្រឹត្យនេះបង្កើតឡើងមានគោលបំណងហាមប្រាមការទិញសម្លៀកបំពាក់ផលិតពីបរទេស និង សម្ភារៈ សម្រាប់តម្រូវការរបស់យោធារុស្ស៊ី។ សម្លៀកបំពាក់ និង សម្ភារៈយោធា រួមមានឯកសណ្ឋាន គ្រឿង ឥស្សរិយយស ខោលីអូ ឬខោទ្រនាប់ ពូក សម្លៀកបំពាក់ពិសេស ស្បែកជើង ឧបករណ៍ និងសម្ភារៈយោធាសំខាន់ៗផ្សេងទៀត។ កន្លងមក ការផ្គត់ផ្គង់សម្លៀកបំពាក់ និងសម្ភារៈយោធាធ្វើឡើងតាមរយៈប្រព័ន្ធបញ្ជាការការពារជាតិរុស្ស៊ី៕ ប្រភព ៖ ស៊ីនហួរ

  • អតីតស្ត្រីទីមួយកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន

    អតីតស្ត្រីទីមួយកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួន

    សេអ៊ូល ៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង បាននិយាយថា អតីតស្ត្រីទីមួយ លោកស្រី Kim Keon Hee ត្រូវបានចាប់ខ្លួន កាលពីល្ងាចថ្ងៃទី១២ ខែសីហា ជុំវិញការចោទប្រកាន់ជាច្រើន រួមទាំងការក្លែងបន្លំភាគហ៊ុន និង ការប្រព្រឹត្តអំពើពុករលួយ។ ការចាប់ខ្លួននេះ បានកើតឡើង នៅប៉ុន្មានម៉ោង បន្ទាប់ពីតុលាការក្រុងសេអ៊ូល បានពិនិត្យមើលសំណើរបស់រដ្ឋអាជ្ញា សម្រាប់ដីកាចាប់ខ្លួន ប្រឆាំងនឹងស្ត្រី អាយុ៥២ឆ្នាំ រូបនេះ។ នេះគឺជាការចាប់ខ្លួន ស្ត្រីទីមួយ ជាលើកដំបូង ក្នុងប្រវត្តិសាស្ត្រ ប្រទេសកូរ៉េខាងត្បូង។ ការចោទប្រកាន់លើ លោកស្រី Kim រួមមានទាំង ការរំលោភ លើទីផ្សារមូលធន និង ច្បាប់វិនិយោគហិរញ្ញវត្ថុ ក៏ដូចជា ច្បាប់មូលនិធិនយោបាយ។ ការចាប់ខ្លួននេះ បានធ្វើឡើង បន្ទាប់ពី លោក Yoon អតីតប្រធានាធិបតី ដែលត្រូវជាស្វាមី របស់លោកស្រី Kim ត្រូវបានចោទប្រកាន់ និង ដកចេញពីតំណែង កាលពីខែមេសា ឆ្នាំ២០២៥ ជុំវិញការប្រកាសច្បាប់អាជ្ញាសឹក…

  • បង់ក្លាដែសទទូចឲ្យម៉ាឡេស៊ីជួយដោះស្រាយវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា

    បង់ក្លាដែសទទូចឲ្យម៉ាឡេស៊ីជួយដោះស្រាយវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា

    ហ្សាការតា ៖ មេដឹកនាំបង់ក្លាដែសអំពាវនាវសុំជំនួយពីប្រទេសម៉ាឡេស៊ី ក្នុងការដោះស្រាយវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា នៅពេលលោកទៅជួបលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim។ មេដឹកនាំបណ្តោះអាសន្នបង់ក្លាដែស លោក Muhammad Yunus និយាយថា វិបត្តិជនជាតិ រ៉ូហ៊ីងយ៉ា គឺ ជា បញ្ហា ធំ សម្រាប់ យើង។ យើងកំពុងស្វែងរកជំនួយពីម៉ាឡេស៊ី ជាពិសេសក្នុងនាមជាប្រធានអាស៊ានប្តូរវេន។ ដូច្នេដូច្នេះយើងត្រូវការជំនួយតាមដែលអាចធ្វើទៅបានពី ម៉ាឡេស៊ី ក្នុង នាម ជា មិត្ត ល្អ។ ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim និយាយថា ជាការពិតណាស់ យើងមានការព្រួយបារម្ភចំពោះបន្ទុកដែលដាក់លើប្រទេសបង់ក្លាដែស ក្នុងការបំពេញតម្រូវការជនភៀសខ្លួនរ៉ូហ៊ីងយ៉ាមួយចំនួនធំ។ ដូច្នេះហើយ ដើម្បីទទួលបានសន្តិភាពក្នុងប្រទេសមីយ៉ាន់ម៉ា គឺជាអាទិភាពដ៏ធំធេង និងការផ្តល់ជំនួយមនុស្សធម៌ភ្លាមៗ គឺទី១. ដល់ជនភៀសខ្លួន ហើយបន្ទាប់មកគឺជនរងគ្រោះដោយសារការរញ្ជួយដីនៅមីយ៉ាន់ម៉ា។ យោងតាមអង្គការសហប្រជាជាតិ បានឲ្យដឹងថា ក្នុងរយៈពេល ១៨ខែចុងក្រោយនេះ បង់ក្លាដែសបានចុះបញ្ជីលំហូរជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដ៏ធំបំផុត ចាប់តាំងពីការភៀសខ្លួនដ៏ច្រើនលើសលុប នៃជនជាតិដើមភាគតិចមូស្លីមរបស់ប្រទេសមីយ៉ាន់ម៉ាជិតមួយទសវត្សរ៍មុន៕ ប្រភព ៖ AFP

  • ក្រសួងការងារ ណែនាំដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវផ្តល់ភាពកក់ក្តៅជូនពលករខ្មែរដែលទើបត្រឡប់មកពីថៃ​ ពន្យ​ល់ពីឱកាស​ការងារនៅ​កន្លែង​របស់​ខ្លួន

    ក្រសួងការងារ ណែនាំដល់សហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវផ្តល់ភាពកក់ក្តៅជូនពលករខ្មែរដែលទើបត្រឡប់មកពីថៃ​ ពន្យ​ល់ពីឱកាស​ការងារនៅ​កន្លែង​របស់​ខ្លួន

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានណែនាំដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវសហ​ការ​ផ្តល់ព័ត៌មានពីឱកាសការងារជូនបងប្អូនពលករខ្មែរដែលទើបត្រឡប់មកពីប្រទេសថៃ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ និងផ្តល់ភាពកក់ក្តៅជូនពួកគាត់តាមរយៈការប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន។ សេចក្ដីណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥នេះថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន រោងចក្រ ត្រូវណែនាំដល់បុគ្គលិកដែលកាន់លេខទូរសព្ទទំនាក់ទំនងជ្រើសរើសបុគ្គលិក ប្រើប្រាស់ពាក្យសម្ដីទន់ភ្លន់ និងសមរម្យក្នុងការពន្យល់អំពីឱកាសការងារនៅកន្លែងរបស់ខ្លួន ដើម្បីផ្តល់ភាពកក់ក្តៅជូនបងប្អូន ដូចដែលរាជរដ្ឋាភិបាល ក្រសួង រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ចនៅតាមច្រកព្រំដែន យុវជនស្ម័គ្រចិត្តនៃសហភាព សហព័ន្ធយុវជនកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហម ខិតខំផ្តល់ជូនពេលបងប្អូនឈានជើងដំបូងចូលមកដល់បូរណភាពទឹកដីកម្ពុជា។ សហគ្រាស ក្រុមហ៊ុន រោងចក្រគួរតែចូលរួមឱ្យបានសកម្មក្នុង«វេទិកាការងារ» ដែលក្រសួងនឹងចាប់ផ្តើមធ្វើជាប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ នេះតទៅនៅគ្រប់រាជធានី ខេត្តទាំង២៥ ដោយនៅខេត្តនីមួយៗ នឹងមានវេទិកាការងារយ៉ាងតិចចំនួន ២កន្លែង គឺទី១. នៅសាខាបេឡាជាតិសន្តិសុខសង្គម និងទី២. នៅវិទ្យាស្ថានពហុបច្ចេកទេស/ មជ្ឈមណ្ឌលបណ្តុះបណ្តាល វិជ្ជាជីវៈនៅតាមទីរួមខេត្ត ។ ដោយឡែក នៅរាជធានីភ្នំពេញមានចំនួន ៤កន្លែង គឺទី១. នៅទីស្តីការក្រសួងការងារ…

  • ទូតចិន ៖ ការដឹកជញ្ជូនទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន អាចរក្សាបាននូវគុណភាព និងរសជាតិ

    ទូតចិន ៖ ការដឹកជញ្ជូនទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន អាចរក្សាបាននូវគុណភាព និងរសជាតិ

    (ភ្នំពេញ)៖ លោក វ៉ាង វិនប៊ីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេស​កម្ពុជាបានឱ្យដឹងនៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថាការដឹកជញ្ជូន​ទុរេនកម្ពុជាតាមផ្លូវអាកាសទៅកាន់ទីផ្សារប្រទេសចិន អាចរក្សាបាននូវគុណភាព និងរសជាតិរបស់វា ដូច្នេះហើយកសិករដែលដាំដំណាំទុរេនចាត់ទុកការដឹកជញ្ជូន​តាមអាកាសជាអត្ថប្រយោជន៍ដ៏សំខាន់។ លោកបានបញ្ជាក់ឱ្យដឹងដែរថាបច្ចុប្បន្ននេះ កសិផលកម្ពុជាចំនួន ១៦ មុខ ត្រូវបាន​អនុញ្ញាតិក្នុងការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ក្នុងនោះរួមមាន អង្ករ ដំឡូងមី​ស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជល​ផល​ធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន ដែលបង្ហាញពីសន្ទុះដ៏រឹងមាំ និងសមិទ្ធផល​ផ្លែផ្កាគួរកត់សម្គាល់នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕