Category: ព័ត៌មានជាតិ​

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅប្រទេសបារាំង

    សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ នៅប្រទេសបារាំង

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត នាល្ងាចថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូករាជរដ្ឋាភិបាលម្ពុជាចូលរួមសន្និសីទអង្គការសហប្រជាជាតិ ស្តីពីមហាសមុទ្រ លើកទី៣ (UNOC3) នៅទីក្រុងនីស ប្រទេសបារាំង ចាប់ពីថ្ងៃទី០៨-១១ ខែមិថុនា ឆ្នាំ២០២៥ ។ តបតាមការអញ្ជើញរបស់ ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និង ឯកឧត្តម António Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប.) ដើម្បីចូលរួមសន្និសីទ (UNOC3) ក្រោមប្រធានបទ «ការពន្លឿនសកម្មភាព និងការកៀរគរគ្រប់តួអង្គដើម្បីរក្សា និងប្រើប្រាស់ មហាសមុទ្រប្រកបដោយចីរភាព» ។ ក្នុងឱកាសនោះដែរក៏នឹងមានជំនួបទ្វេភាគីជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសនានា ដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីជាប្រយោជន៍ជូនជាតិ និងប្រជាជនកម្ពុជា ៕

  • ឯកឧត្តម ប៉ែន បូណា ៖ នយោបាយ “ឈ្នះឈ្នះ” គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

    ឯកឧត្តម ប៉ែន បូណា ៖ នយោបាយ “ឈ្នះឈ្នះ” គឺជាស្នូលនៃដំណោះស្រាយបញ្ហារបស់មេដឹកនាំយើង

    (ភ្មំពេញ)៖ ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែ ក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ ។ ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖ ទី១៖ ការបញ្ចៀសសង្គ្រាមដ៏ធំមួយកុំឱ្យផ្ទុះឡើងដោយភាគីទាំងពីរសុខចិត្តសម្រួលកម្លាំងរៀងៗខ្លួន គឺជានយោបាយឈ្នះ-ឈ្នះ មួយទៀត ដែលថ្នាក់ដឹកនាំយើងសម្រេចបានសម្រាប់ប្រទេសជាតិនិងប្រជាជនយើង។ បើសិនជាសង្គ្រាមនេះផ្ទុះឡើងមែន វាមានទំហំធំជាងសង្គ្រាមព្រះវិហារឆ្ងាយណាស់។ មើលតែសព្វាវុធទាំងសងខាងទៅដឹងហើយ។ បើវាផ្ទុះមែន៖ តើអាយុជីវិតកងទ័ព និងប្រជាជនស្លូតត្រង់ប៉ុន្មាននាក់ដែលត្រូវបាត់បង់? ប៉ុន្មាននាក់ដែលរងរបួស? ទ្រព្យសម្បត្តិអ្វីខ្លះដែលត្រូវបំផ្លាញ? តើត្រូវចំណាយថវិកាប៉ុន្មានទៅលើសង្គ្រាមមួយនេះ? អាចនិយាយបានថា ក្រោយពេលផ្ទុះសង្គ្រាមនេះ ប្រទេសទាំងពីរនឹងខ្ទេចខ្ទាំ ហើយធ្លាក់ខ្លួនយ៉ាប់យ៉ឺនកាន់តែខ្លាំងក្នុងស្ថានភាពដែលសេដ្ឋកិច្ចពិភពលោកកំពុងជួបភាពច្របូកច្របល់យ៉ាងខ្លាំង។ ទី២៖ ក្រោយពេលផ្ទុះសង្គ្រាមរួចហើយ តើបញ្ហាព្រំដែនទាំងប៉ុន្មានអាចដោះស្រាយបានឬទេ? ចម្លើយ គឺមិនអាចដោះស្រាយបានទេ។ មានន័យថា សង្គ្រាមនេះក្រៅពីបង្កការខូចខាតដ៏ធំមហិមាសម្រាប់ប្រទេសទាំងពីរ នៅតែមិនអាចដោះស្រាយបញ្ហាបានដដែល។ ដូច្នេះ ការបញ្ចៀសសង្គ្រាមដែលមានតែលទ្ធផល«ចាញ់ចាញ់»បែបនេះគឺជាផលចំណេញដ៏ធំមួយ។ ទី៣៖ ដំណោះស្រាយបញ្ហាព្រំដែននៅតែមិនអាចចៀសរួចពីការចរចាទ្វេភាគី និងយន្តការច្បាប់អន្តរជាតិដដែល។ ពាក្យបណ្តឹងរបស់កម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ ( ICJ ) ក៏នៅតែធ្វើដដែល។ ដីរបស់យើងនៅតែត្រូវបានការពារ និងទាមទារតាមផ្លូវច្បាប់អន្តរជាតិ និងតាមយន្តការផ្សេងទៀតដែលអាចធ្វើទៅបាន។ ចំណុចណាដែលអាចចរចាគ្នាបាន យើងនៅតែបន្តចរចាគ្នាតាមយន្តការដែលមានស្រាប់ដដែល។ ថ្នាក់ដឹកនាំរបស់យើងបានបញ្ជាក់ច្បាស់ថា យើងចង់បានព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ ដែលជានយោបាយសន្តិភាពនិយម។ ទី៤៖…

  • ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី “Global Digital Forum” នៅសហព័ន្ធរុស្ស៊ី

    ឯកឧត្តមរដ្ឋលេខាធិការ ជុន វ៉ាត បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី “Global Digital Forum” នៅសហព័ន្ធរុស្ស៊ី

    (សហព័ន្ធរុស្ស៊ី)៖ នៅថ្ងៃទី៥-៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ជុន វ៉ាត រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកម្មវិធី “Global Digital Forum” នៅសហព័ន្ធរុស្ស៊ីដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាងស្ថាប័នរដ្ឋាភិបាល អ្នកជំនាញបច្ចេកវិទ្យាឌីជីថល អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានសិក្សា សហគមន៍វិទ្យាសាស្ត្រមកពីប្រទេសជាច្រើនជុំវិញពិភពលោក។ វេទិកានេះរៀបចំឡើងដោយក្រសួងអភិវឌ្ឍន៍ឌីជីថល គមនាគមន៍ និងប្រព័ន្ធផ្សព្វផ្សាយនៃសហព័ន្ធរុស្ស៊ី។ វេទិកានេះគឺជាវេទិកាអន្តរជាតិដ៏សំខាន់មួយដែលជួយជំរុញបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការជាសកល ដោយមានការចូលរួមពីអ្នកជំនាញព័ត៌មានវិទ្យា (IT) ជាង ២,៨០០នាក់ អ្នកតំណាងមកពី ១១៤ប្រទេស ក្រុមហ៊ុនចូលរួមចំនួន ១៧០ និងមានការតាំងពិព័រណ៍ផងដែរ។ វាគ្មិនកិត្តិយស និងភ្ញៀវកិត្តិយសរួមមានរដ្ឋមន្ត្រីរដ្ឋាភិបាល តំណាងអង្គការសហប្រជាជាតិ និងអ្នកជំនាញឌីជីថលដ៏ល្បីល្បាញមកពីទូទាំងទ្វីបអឺរ៉ុប អាហ្វ្រិក អាស៊ី និងអាមេរិក។ ព្រឹត្តិការណ៍នេះគឺជាវេទិកាសម្រាប់ការពិភាក្សាដោយអ្នកជំនាញមកពីប្រទេសផ្សេងៗទៅលើទិដ្ឋភាពសកលនៃការអភិវឌ្ឍន៍បច្ចេកវិទ្យាឌីជីថល គំនិតផ្តួចផ្តើម និងសំណើថ្មី ការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការសន្ទនាធុរកិច្ចក្នុងវិស័យឌីជីថល ។ នៅក្នុងវេទិកានេះ ឯកឧត្តមរដ្ឋលេខាធិការ បានចូលរួមធ្វើជាវាគ្មិននៅក្នុងកិច្ចពិភាក្សាលើប្រធានបទ “Safeguarding International Information Security in the…

  • សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ១០លានរៀល ដល់យុវជនកើតមហារីកជើងធ្ងន់ធ្ងរនៅ ខេត្តបាត់ដំបង

    សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ១០លានរៀល ដល់យុវជនកើតមហារីកជើងធ្ងន់ធ្ងរនៅ ខេត្តបាត់ដំបង

    (បាត់ដំបង)៖ ដោយក្តីអាណិតអាសូរបន្ទាប់ពីទទួលបានព័ត៌មានទាក់ទងស្តីពីយុវជនកើតជំងឺមហារីកជើងនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង, នៅរសៀលថ្ងៃអាទិត្យ ទី៨ ខែមិថុនា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង ចុះសួរសុខទុក្ខនិងនាំយកថវិកា ១០លានរៀល និងផ្លែឈើ-ភេសជ្ជៈ ព្រមទាំងសម្ភារៈមួយចំនួនផ្តល់ជូនយុវជន យាប វ៉ាន់នឿន អាយុ២៣ឆ្នាំ មានជីវភាពខ្វះខាត ថែមទាំងកំពុងកើតជំងឺមហារីកជើងធ្ងន់ធ្ងរបណ្តាលមកពីមុតដែកគោល រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ហេីយបច្ចុប្បន្ននេះកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តបាត់ដំបង។ ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងលើកទឹកចិត្ត ជូនពរដល់យុវជន យាប វ៉ាន់នឿន ឆាប់បានជាសះស្បើយឡើងវិញ ។ លោកជំទាវក៏បានមានប្រសាសន៍ណែនាំអំពីការបរិភោគអាហារឱ្យបានត្រឹមត្រូវដើម្បីបំប៉នដល់សុខភាព…

  • មូលនិធិមនុស្សធម៌ហ្កាហ្សាផ្អាកប្រតិបត្តិការ ខណៈមានការគំរាមកំហែងដោយផ្ទាល់ពីក្រុមហាម៉ាស

    មូលនិធិមនុស្សធម៌ហ្កាហ្សាផ្អាកប្រតិបត្តិការ ខណៈមានការគំរាមកំហែងដោយផ្ទាល់ពីក្រុមហាម៉ាស

    អង្គការដែលគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា មូលនិធិមនុស្សធម៌ហ្កាហ្សា (Gaza Humanitarian Foundation) បានផ្អាកប្រតិបត្តិការរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដោយសារតែការគំរាមកំហែងដោយផ្ទាល់ពីក្រុមហាម៉ាស ។ មុននេះ អង្គការខាងលើបាននិយាយថា មជ្ឈមណ្ឌលជំនួយចំនួនពីរនឹងបើកនៅ Rafah នៅរសៀលថ្ងៃអាទិត្យសប្ដាហ៍នេះ។ទោះយ៉ាងណា សេចក្តីថ្លែងការណ៍នោះ ត្រូវបានលុបចេញពីទំព័រ Facebook របស់ខ្លួនវិញ។ ចាប់តាំងពីប្រតិបត្តិការរបស់អង្គការនេះ នៅតំបន់ហ្កាហ្សាភាគខាងត្បូងកាលពីថ្ងៃទី ២៧ ឧសភា ការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតកន្លែងចែកចាយជំនួយរបស់អង្គការនេះ បានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ១១០ នាក់ និង ៥៨៣ នាក់ផ្សេងទៀតរងរបួស នេះបើយោងតាមស្ថិតិដែលចេញផ្សាយដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាសកាលពីថ្ងៃសុក្រ។ គម្រោងជំនួយថ្មីសម្រាប់ប្រជាពលរដ្ឋហ្កាហ្សា ដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក និងគាំទ្រដោយអ៊ីស្រាអែល ត្រូវបានពិពណ៌នាកាលពីថ្ងៃអង្គារថាជា រូបមន្តសម្រាប់គ្រោះមហន្តរាយ ដោយលោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ៕

  • លោកត្រាំពង្រាយទ័ព២ពាន់នាក់បង្ក្រាបបាតុកម្ម

    លោកត្រាំពង្រាយទ័ព២ពាន់នាក់បង្ក្រាបបាតុកម្ម

    បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានដាក់ពង្រាយទាហាន ចំនួន ២ពាន់នាក់ ដើម្បីបង្ក្រាបលើបាតុកម្មតវ៉ា ប្រឆាំងនឹងការវាយឆ្មក់ របស់មន្ត្រីអនុវត្តច្បាប់អន្តោប្រវេសន៍ នៅក្នុងតំបន់ Los Angeles កាលពីថ្ងៃសៅរ៍។ របាយការណ៍ បានបង្ហាញថា ទីភ្នាក់ងារសហព័ន្ធ បានប៉ះទង្គិច ជាមួយហ្វូងមនុស្ស ដែលមានកំហឹង នៅជាយក្រុង Los Angeles ខណៈដែលការតវ៉ា បានអូសបន្លាយ ដល់ យប់ទីពីរ គិតត្រឹមថ្ងៃសៅរ៍ ជាមួយនឹងការបិទផ្នែកខ្លះ នៃផ្លូវហាយវេ ចំពេលមានការវាយឆ្មក់ លើជនចំណាកស្រុក ដែលគ្មានឯកសារ។ ឧស្ម័នបង្ហូរទឹកភ្នែក និង គ្រឿងផ្ទុះ ត្រូវបានប្រើប្រាស់ ក្នុងការប៉ះទង្គិចគ្នា នេះបើយោងតាមរបាយការណ៍ព័ត៌មាន និងការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ ចាប់តាំងពីចូលកាន់តំណែង ក្នុងខែមករា មក លោក Trump សន្យាថា នឹងបង្រ្កាបយ៉ាងតឹងរ៉ឹងលើការចូល ឬ វត្តមានជនចំណាកស្រុក ដែលគ្មានឯកសារ ដោយលោកបានប្រដូចទៅនឹង “បិសាច”…

  • សម្តេចតេជោ៖ សូមកុំពង្រីកទំនាស់ឱ្យរីករាលដាលដល់វិស័យផ្សេងរហូតដល់ការស្អប់ខ្ពើមជាតិសាសន៍។  ថ្ងៃនេះកងទ័ពថៃបានបិទច្រកប៉ោយប៉ែតជាឯកតោភាគីមុនម៉ោងកំណត់ គឺទុកឱ្យភាគីថៃទទួលខុសត្រូវ។ សម្រាប់ជនរួមជាតិកម្ពុជាត្រូវមានភាពចាស់ទុំថ្លៃថ្នូរ និងសូមកុំបង្កហេតុ។  ប្រសិនបើគ្មានទំនិញថៃលើទីផ្សារកម្ពុជាមិនមែនមកពីកម្ពុជាពហិការ មិនប្រើទំនិញថៃនោះទេ តែជាលទ្ធផលនៃការបិទច្រកព្រំដែន ព្រោះបើបិទមនុស្សច្បាស់ជាបិទទាំងទំនិញ។  ៧ មិថុនា ២០២៥
  • គ្រោះអគ្គិភ័យឆេះព្រៃនៅកាណាដារាលដាលដល់ខេត្តទីពីរ

    គ្រោះអគ្គិភ័យឆេះព្រៃនៅកាណាដារាលដាលដល់ខេត្តទីពីរ

    បរទេស៖ ខេត្ត Saskatchewan ភាគខាងលិច នៃប្រទេសកាណាដា បានប្រកាសអាសន្នពីភ្លើងឆេះព្រៃ ក្លាយជាខេត្តទី២ ដែលធ្វើដូច្នេះ ពោលគឺបន្ទាប់ពីខេត្ត Manitoba ដែលនៅជិតខាង បានបញ្ជាឱ្យមនុស្ស ១៧,០០០ នាក់ភៀសខ្លួន ចេញពីផ្ទះរបស់ពួកគេ នៅក្នុងសហគមន៍ដាច់ស្រយាល មួយថ្ងៃមុននេះ។ លោក Scott Moe អភិបាលខេត្ត បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា «វាជាស្ថានភាពធ្ងន់ធ្ងរ ដែលយើងកំពុងប្រឈមមុខ នៅក្នុងខេត្ត Saskatchewan» ។ លោកបានបន្តថា«យើងកំពុងដាក់ចេញ គ្រប់វិធានការ ដែលអាចធ្វើទៅបាន ដើម្បីរៀបចំសហគមន៍របស់យើង»។ គួររម្លឹកថា ខេត្ត Manitoba បានប្រកាសភាពអាសន្នទូទាំងខេត្ត កាលពីល្ងាចថ្ងៃពុធ ហើយបានបញ្ជាឱ្យជម្លៀស នៅតាមទីក្រុងតូចៗជាច្រើន និងសហគមន៍ជនជាតិដើមភាគតិច ខណៈដែលខេត្តនេះ បានជួបប្រទះការចាប់ផ្តើម ដ៏អាក្រក់បំផុតក្នុងរដូវកាលភ្លើងឆេះព្រៃ មិនធ្លាប់មាន ក្នុងរយៈពេល ជាច្រើនឆ្នាំ។ រដ្ឋមន្ត្រីគ្រប់គ្រង គ្រាអាសន្នរបស់ប្រទេសកាណាដា លោកស្រី Eleanor Olszewski បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា នៅក្នុងសហគមន៍ជនជាតិដើមភាគតិច ភាគខាងជើង…

  • បេក្ខជនប្រធានាធិបតីកូឡុំប៊ីត្រូវបានគេបាញ់

    បេក្ខជនប្រធានាធិបតីកូឡុំប៊ីត្រូវបានគេបាញ់

    បរទេស ៖ បេក្ខជនត្រៀមឈរឈ្មោះបោះឆ្នោតប្រធានាធិបតី នៅប្រទេស កូឡុំប៊ី ត្រូវបានបាញ់ឲ្យរងរបួស ក្នុងអំឡុងពេលព្រឹត្តិការណ៍មួយ នៅក្នុងរដ្ឋធានី Bogota កាលពីថ្ងៃសៅរ៍។ ប្រទេសដែលស្ថិតនៅតំបន់អាមេរិកខាងត្បូង មួយនេះ គ្រោងនឹងរៀបចំការបោះឆ្នោត ប្រធានាធិបតី នៅឆ្នាំ២០២៦។ រដ្ឋាភិបាលបានឲ្យដឹងថា សមាជិកព្រឹទ្ធសភា ស្តាំនិយម លោក Miguel Uribe អាយុ ៣៩ឆ្នាំ ត្រូវបានបាញ់ ក្នុងពេលកំពុងថ្លែងសុន្ទរកថា នៅចំពោះមុខមនុស្ស ជាច្រើន។ សាក្សីបានឃើញ លោកហាក់ដូចជា បានដួល ហើយ ប្រឡាក់ដោយឈាម។ អភិបាលក្រុង Bogota បានប្រាប់ថា លោក Miguel Uribe កំពុងសង្គ្រោះបន្ទាន់ ហើយ អ្នកបាញ់ ត្រូវបានចាប់ខ្លួន។ រដ្ឋមន្ត្រីការពារជាតិ ប្រកាសផ្តល់រង្វាន់ ៧០ម៉ឺនដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅដល់ការចាប់ខ្លួន អ្នកដែលនៅពីក្រោយការវាយប្រហារនេះ ពិតប្រាកដ។ លោកប្រធានាធិបតី Gustavo Petro បានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការវាយប្រហារលើរូប លោក…

  • ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត មានការស្ទះខ្លាំងក្រោយពេលភាគីថៃបានកែសម្រួលពេលវេលាបើកច្រក

    ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត មានការស្ទះខ្លាំងក្រោយពេលភាគីថៃបានកែសម្រួលពេលវេលាបើកច្រក

    បន្ទាយមានជ័យ៖ នៅថ្ងៃអាទិត្យទី៨ ខែមិថុនា ឆ្នាំ២០២៥នេះ ស្ថានភាពនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ មានការស្ទះខ្លាំង ក្រោយពេលភាគីថៃ បានកែសម្រួលពេលវេលាបើកច្រកព្រំដែន។ បើទោះបី​ជា​យ៉ាងណាមន្ត្រីច្រកព្រំដែននៃប្រទេសទាំងពីរ បន្តជជែក និងសម្រួលដល់ការឆ្លងដែនរវាងប្រជាជនទាំងពីរផងដែរ។ សូមបញ្ជាក់ថា ភាគីថៃ បានសម្រេចជាឯកតោភាគី កែសម្រួលពេលវេលាបើកនិងបិទច្រកព្រំដែន ដោយបើក​ចាប់​ពីម៉ោង៨ព្រឹក ដល់ម៉ោង៤ល្ងាច គ្រប់ច្រកទ្វារអន្តរជាតិ ខណៈច្រកទ្វេភាគីត្រូវបានបិទ៕