Category: ព័ត៌មានជាតិ
-

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ ឆ្នាំ២០២៥ ជាឆ្នាំមួយដែលធ្វេីឱ្យយេីងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឱ្យឃេីញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដ
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញសង្គមថា ឆ្នាំ២០២៥កន្លងមកនេះជាឆ្នាំមួយដែលធ្វេីឲ្យយេីងមិនអាចបំភ្លេចបាន…ជាឆ្នាំដែលបានបង្ហាញឲ្យឃេីញនូវអត្ថន័យនៃផលវិបាកនៃសង្គ្រាម និងពាក្យសន្តិភាពពិតប្រាកដដែលជំនាន់ជីដូន ជីតា ឪពុកម្តាយតែងតែអប់រំយេីង។ ជាឆ្នាំដែលជាលេីកដំបូងជាងរយៈពេល៤០ឆ្នាំដែលខ្មែររួបរួមកម្លាំងគ្នា ទាំងក្នុងប្រទេសនិងក្រៅប្រទេស ដេីម្បីការពារប្រទេសកម្ពុជាពីការឈ្លានពាន។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបន្តថា សូមឲ្យយកការឈឺចាប់ក្នុងឆ្នាំ២០២៥នេះ កែប្រែមកជាការខំប្រឹងប្រែងរៀនសូត្រ ពង្រឹងខ្លួនឯងឲ្យបានខ្លាំង បន្តការរួបរួមជាតិ ចេះស្រលាញ់ជាតិ និងប្រជាពលរដ្ឋរបស់ខ្លួន ជួយជាតិយេីងតាមចំណេះរៀងៗខ្លួន ដេីម្បីឲ្យជាតិយេីង ប្រទេសយេីងបានខ្លាំងព្រោះយេីងមិនចង់ឲ្យកូនចៅយេីងជួបហេតុការណ៍ដូចយេីងក្នុងឆ្នាំ២០២៥នេះទៀតទេ។ ជាមួយគ្នានេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណជូនដល់វីរកងទ័ព វីរនគបាលជាតិនិងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានខិតខំការពារទឹកដីកម្ពុជាេយីងពីការឈ្លានពានដោយអង់អាចក្លាហាន បេីគ្មានពួកគាត់ក៏យេីងទាំងអស់គ្នាមិនបានឆ្លងឆ្នាំដោយសប្បាយរីករាយដែរ។ សូមឲ្យឆ្នាំ២០២៦ប្រទេសកម្ពុជាមានសុខសន្តិភាពឡេីងវិញ ប្រជាពលរដ្ឋ ជាពិសេសវីរកងទ័ព វីរនគបាលជាតិ មានសុខសុវត្ថិភាពមានសុភមង្គល និងមានសុខភាពល្អទាំងអស់គ្នា៕
-

“វីរយុទ្ធជនកម្ពុជាទាំង១៨រូប”
ដែលទើបបានធ្វើមាតុភូមិនិវត្តមមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព នេះជាសមិទ្ធផល ដែលរាជរដ្ឋាភិបាលសម្រេចបានគោលដៅកាតព្វកិច្ចចំនួនបី គឺ៖ ១-ការធានាអាយុជីវិត ២-ការធានាសុខសុវត្ថិភាព ៣-ការស្វែងរកសេរីភាព ជូនបងប្អូន
-

លោក គីម ជុងអ៊ុន បញ្ជាឱ្យបង្កើនការផលិតឧបករណ៍បាញ់រ៉ុក្តែតអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ
ព្យុងយ៉ាង ៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលបានចុះទៅពិនិត្យរោងចក្រផលិតគ្រាប់រំសេវ កាលពីថ្ងៃអាទិត្យ និងចុះអធិការកិច្ចផលិតកម្មឧបករណ៍បាញ់រ៉ុក្តែតច្រើនគ្រាប់ បានចេញបញ្ជាឱ្យមន្រ្តីចាត់វិធានការបង្កើនសមត្ថភាពផលិតឧបករណ៍បាញ់រ៉ុក្តែតច្រើនគ្រាប់ ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរមួយនេះបន្ថែមទៀត ។ បើតាមសេចក្តីរាយការណ៍របស់កាសែត Rodong Sinmun, លោក គីម បាននិយាយថា ប្រព័ន្ធអាវុធដ៏មានសក្តានុពលនេះ អាចបំផ្លាញសត្រូវ និងអាចប្រើជាមធ្យោបាយវាយប្រហារជាយុទ្ធសាស្ត្រ ។ ផ្អែកតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់កូរ៉េខាងត្បូង, ការដែលលោក គីម ចាត់ទុកឧបករណ៍បាញ់រ៉ុក្តែតច្រើនគ្រាប់ ជាអាវុធវាយប្រហារយុទ្ធសាស្រ្ត គឺដោយសារតែឧបករណ៍ធ្វើសឹកប្រភេទនេះ អាចបាញ់អាវុធបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន ។ យោងតាមកាសែត Rodong Sinmun, ឧបករណ៍បាញ់រ៉ុក្តែតច្រើនគ្រាប់ទាំងនេះ នឹងត្រូវប្រគល់ទៅឱ្យអង្គភាពយោធាសំខាន់ៗរបស់កូរ៉េខាងជើង ខណៈដែលសំណើរបស់លោក គីម ឱ្យពង្រីកសមត្ថភាពផលិតកម្មឧបករណ៍នេះ បង្ហាញថា កូរ៉េខាងជើងទំនងជាមានគោលបំណងពង្រីកការនាំចេញទៅកាន់ប្រទេសរុស្ស៊ី ៕ ប្រភព ៖ NHK
-

ឥណ្ឌាអនុម័តកញ្ចប់ថវិកាជិត ៨,៨ ពាន់លានដុល្លារ ទិញអាវុធថ្មីៗពង្រឹងសមត្ថភាពកងទ័ព
ញូវដែលី ៖ រដ្ឋាភិបាលឥណ្ឌាបានអនុម័តលើគម្រោងទិញគ្រឿងសព្វាវុធការពារជាតិថ្មី ដែលមានតម្លៃប្រហែល ៨,៨ពាន់លានដុល្លារ ដែលជាផ្នែកមួយនៃការជំរុញរបស់ខ្លួន ដើម្បីបង្កើនសមត្ថភាពងកងកម្លាំងប្រដាប់អាវុធ និងពង្រឹងការត្រៀមខ្លួនផ្នែកយោធា ។ ការអនុម័តនេះ នឹងគ្របដណ្តប់លើការបញ្ជាទិញសម្ភារៈយោធាជាច្រើនប្រភេទ សម្រាប់ផ្គត់ផ្គង់ដល់កងទ័ពជើងគោក កងទ័ពជើងទឹក និងកងទ័ពជើងអាកាស ក្នុងនោះរួមមានកាំភ្លើងធំទំនើបៗ គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ ប្រព័ន្ធរុករកយន្តហោះដ្រូន ឧបករណ៍ទំនាក់ទំនងកងទ័ពជើងទឹក និងមីស៊ីលបាញ់ចេញពីអាកាសជាដើម ។ បើតាមការលើកឡើងរបស់មន្ត្រីឥណ្ឌា, ផែនការចំណាយលើការបញ្ជាទិញសព្វាវុធដ៏ច្រើនសម្បើមនេះ ធ្វើឡើងមានគោលបំណងពន្លឿនការធ្វើទំនើបកម្មវិស័យយោធា កែលម្អសមត្ថភាពឃ្លាំមើល និងវាយប្រហារ ជាពិសេសកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនផ្គត់ផ្គង់សព្វាវុធបរទេស ជំនួសដោយការជំរុញបច្ចេកវិទ្យាការពារជាតិក្នុងស្រុក ។ យោងតាមសារព័ត៌មាន Defense News, ប៉ុន្មានឆ្នាំចុងក្រោយនេះ ឥណ្ឌាបានក្លាយទៅជាប្រទេសដែលបញ្ជាទិញសព្វាវុធច្រើនជាងគេបំផុតរបស់ពិភពលោក ។ ក្រៅពីនោះ ឥណ្ឌាក៏មានគោលបំណងសំខាន់ផ្សេងទៀត គឺដើម្បីរារាំងឥទ្ធិពលយោធាចិននៅតាមឈូងសមុទ្រឥណ្ឌាផងដែរ ខណៈក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កងទ័ពជើងទឹកចិនបានដាក់ពង្រាយកាន់តែច្រើននៅទីនោះ ប៉ុន្តែរដ្ឋាភិបាលក្រុងប៉េកាំងតែងតែអះអាងថា ភាគច្រើនគឺសុទ្ធតែជាបេសកកម្មស្រាវជ្រាវវិទ្យាសាស្ត្រនៅបាតសមុទ្រប៉ុណ្ណោះ ៕ ប្រភព ៖ Reuters និង Defense News
-

អ្នកនាំពាក្យក្រសួងការពារជាតិបញ្ជាក់ពីការដោះលែងវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រឡប់មកកម្ពុជាវិញ
ភ្នំពេញ៖ ភាគីថៃបានដោះលែងវីរកងទ័ពកម្ពុជាចំនួន១៨រូប ត្រឡប់មកកម្ពុជាវិញហើយ។ ការប្រគល់វីរកងទ័ពទាំង១៨រូប គឺនឹងធ្វើនៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។ ការដោះលែងយោធិនកម្ពុជាចំនួន១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ យោធិនកម្ពុជាទាំង១៨រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃអស់រយៈពេល១៥៥ថ្ងៃមកហើយ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកមាតុប្រទេសវិញ ដោយសុខសុវត្ថិភាព។ សូមគូសបញ្ជាក់ផងដែរថា ការដោះលែងយោធិនកម្ពុជាចំនួន១៨រូបត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជានិងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងចំនុចទី១១ ដែលបានកំណត់ថា…
-

វៀតណាមក្លាយជាអ្នកផ្គត់ផ្គង់អាហារសមុទ្រធំបំផុតទី៣ របស់សិង្ហបុរី
ហាណូយ ៖ ប្រទេសវៀតណាមដែលមើលឃើញការនាំចេញអាហារសមុទ្រស្ទុះឡើងខ្លាំងទៅកាន់ប្រទេសសិង្ហបុរី ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បានក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេទីបី បន្ទាប់ពីម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ ២០២៥ ។ ចំណាត់ថ្នាក់នេះ បានបង្ហាញពីការដើរតួនាទីកាន់តែសំខាន់ នៃអាហារសមុទ្រវៀតណាមនៅក្នុងប្រទេសសិង្ហបុរី ក៏ដូចជាតម្រូវការ និងទំនុកចិត្តខ្លាំងឡើងទៅលើគុណភាព និងម៉ាកយីហោនៃផលិតផលអាហារសមុទ្ររបស់វៀតណាម ។ បើតាមការលើកឡើងរបស់ប្រធានសមាគមឧស្សាហកម្មអាហារសមុទ្រសិង្ហបុរី លោក Kenneth Chia, ក្រុមហ៊ុនសិង្ហបុរីជាច្រើនចាត់ទុកវៀតណាមជាទីផ្សារប្រភពអាហារសមុទ្រដ៏សំខាន់ ខណៈក្រុមហ៊ុនវៀតណាមជាច្រើនបានបំពេញតម្រូវការរបស់ពួកគេយ៉ាងល្អ ។ យោងតាមទីប្រឹក្សាពាណិជ្ជកម្មវៀតណាម លោក Cao Xuan Thang, វៀតណាមគួរតែវិនិយោគបន្ថែមទៀតលើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ដើម្បីបង្កើតផលិតផលអាហារសមុទ្រ ដែលសមស្របទៅនឹងវិស័យភោជនីយដ្ឋាន និងសេវាកម្មម្ហូបអាហាររបស់សិង្ហបុរី ដែលផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្មរវាងភាគីទាំងពីរ ។ គួរបញ្ជាក់ថា អាស៊ាននៅតែជាដៃគូសំខាន់ និងជាច្រកផ្លូវដឹកជញ្ជូនសកលសម្រាប់វៀតណាម ។ នៅក្នុងប្លុកនេះ សិង្ហបុរីបម្រើជាមជ្ឈមណ្ឌលដឹកជញ្ជូន និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មអាហារសមុទ្រសកលដ៏សំខាន់ ។ ចំណែកទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសិង្ហបុរីបានឈានដល់ ២៧,៨ពាន់លានដុល្លារ ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៥នេះ កើនឡើង ២៥,៧ភាគរយ ជាកម្រិតកំពូលថ្មីមួយ ៕ ប្រភព…
-

រុស្ស៊ី ថា ត្រៀមខ្លួនប្រយុទ្ធល្អដាច់គេលើលោក នៅឆ្នាំថ្មី
មូស្គូ ៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីបានអះអាងថា កងទ័ពរបស់ប្រទេសមួយនេះ បានត្រៀមខ្លួនប្រយុទ្ធល្អបំផុត ប្រចាំពិភពលោក។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Andrei Belousov កាលពីថ្ងៃអង្គារ បានថ្លែងកោតសរសើរ កងកម្លាំងប្រដាប់អាវុធ របស់ប្រទេសថា បានត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធល្អបំផុត ក្នុងពិភពលោក។ ជាការថ្លែង តាមរយៈសារអបអរឆ្នាំថ្មី ផ្ញើទៅកាន់មន្ត្រីយោធា និងអតីតយុទ្ធជន ដោយសរសើរកងទ័ព ចំពោះវិជ្ជាជីវៈ និងវីរភាពរបស់ពួកគេ ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេស ដែលកំពុងបន្ត របស់ទីក្រុងម៉ូស្គូ នៅអ៊ុយក្រែន។ បើតាមសារព័ត៌មាន Tass, រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី រូបនេះ បានអះអាងថា កាលពីឆ្នាំ២០២៥ រុស្ស៊ីបានបន្តពង្រឹងការត្រៀមខ្លួនប្រយុទ្ធ របស់កងកម្លាំងប្រដាប់អាវុធ ហើយការត្រៀមខ្លួនបានយ៉ាងល្អដាច់គេលើលោក នាឆ្នាំក្រោយនេះ បង្ហាញឱ្យឃើញថា រុស្ស៊ីអាចធានាបាននូវអធិបតេយ្យភាព របស់ប្រទេសជាតិ។ យ៉ាងណា ពុំមានសារព័ត៌មានណាមួយបញ្ជាក់លម្អិត ពីការត្រៀមខ្លួន តាមរបៀបណាខ្លះនោះទេ ខណៈដែលសង្គ្រាមបន្តមាន ជាមួយអ៊ុយក្រែន។ ការលើកឡើងនេះ ធ្វើឡើង ចំពេលដែលការចរចាសន្តិភាព ដឹកដោយអាមេរិក ហាក់នៅទ្រឹង ហើយស្ថានភាពកាន់តែតានតឹង ក្រោយពេលដែលរុស្ស៊ី អះអាងថា ដ្រូនអ៊ុយក្រែន…
-

អាមេរិក សម្រេចលក់យន្តហោះចម្បាំង F-15 ឲ្យ អ៊ីស្រាអែល
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិកបានប្រកាសលក់យន្តហោះចម្បាំង F-15 ទៅឲ្យប្រទេសអ៊ីស្រាអែល ក្រោមកិច្ចសន្យាតម្លៃ៨,៦០០ លានដុល្លារ ខណៈក្រុមហ៊ុន Boeing នឹងទទួលរ៉ាប់រងចំពោះការផលិតយន្តហោះទាំងនេះ ។ បើតាមសារព័ត៌មាន The strait times, កិច្ចព្រមព្រៀងនេះកើតឡើង ក្រោយលោកប្រធានាធិបតី Donald Trump ជួបជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅរដ្ឋ Florida កាលពីថ្ងៃចន្ទ ។ មន្ទីរបញ្ជាកោណលើកឡើងថា កិច្ចសន្យានេះ នឹងផ្តល់នូវការរចនា, ការរួមបញ្ចូលបច្ចេកវិទ្យា ការដំឡើងឧបករណ៍ ការធ្វើតេស្ត ផលិតកម្ម និងការដឹកជញ្ជូនយន្តហោះចម្បាំង F-15IA ចំនួន ២៥ គ្រឿង ទៅឲ្យកងទ័ពអាកាសអ៊ីស្រាអែល ជាមួយនឹងជម្រើសអនុញ្ញាតឲ្យទិញបន្ថែមចំនួន ២៥ គ្រឿងទៀត ។ មន្ទីរបញ្ចកោណបន្ថែមថា ការងារអភិវឌ្ឍកម្មវិធីយន្តហោះចម្បាំង F-15IA សម្រាប់អ៊ីស្រាអែល គ្រោងនឹងចាប់ផ្តើមដំណើរការនៅឯរោងចក្រ Boeing ក្នុងទីក្រុង St. Louis នៃរដ្ឋ Missouri ហើយរំពឹងថា…
-

ក្រុមបះបោរ មីយ៉ាន់ម៉ា បំផ្ទុះគ្រាប់ និងបញ្ជាយន្តហោះដ្រូនវាយប្រហារតំបន់មានមណ្ឌលបោះឆ្នោត
ណៃពិដោ ៖ មីយ៉ាន់ម៉ាបានអះអាងនៅថ្ងៃអង្គារនេះថា ក្រុមបះបោរបានបំផ្ទុះគ្រាប់បែក, បាញ់ផ្លោងរ៉ុក្កែត និងបញ្ជាយន្តហោះដ្រូន ដើម្បីបើកការវាយប្រហារផ្ទួនៗទៅលើតំបន់ជាច្រើន រួមទាំងទីតាំងមណ្ឌលរៀបចំការបោះឆ្នោតផងដែរ ។ បើតាម CNA, ការវាយប្រហារដ៏ឃោរឃៅពីក្រុមឧទ្ទាមបះបោរនៅក្នុងសង្កាត់ចំនួន ១១ ក្នុងចំណោម ១០២ សង្កាត់ ដែលគេយកធ្វើជាទីតាំង រៀបចំការបោះឆ្នោត បណ្តាលឲ្យជនស៊ីវិល យ៉ាងតិច ៥ នាក់រងរបួស ។ ប្រភពដដែលបញ្ជាក់ថា គោលបំណងដែលក្រុមឧទ្ទាមបះបោរបង្កសកម្មភាពបែបនេះ គឺដើម្បីបំផ្លាញការិយាល័យបោះឆ្នោត, និងដើម្បីបំភិតបំភ័យ ក៏ដូចជារារាំងប្រជាជន មិនឲ្យធ្វើដំណើរទៅបោះឆ្នោត ។ យ៉ាងណា អ្នកបោះឆ្នោតមិនបានខ្លាចរអារនោះទេ និងបានបន្តឈរតម្រង់ជួរដើម្បីចូលបោះឆ្នោត ក្នុងគោលដៅស្វែងរកលទ្ធិប្រជាធិបតេយ្យ ដ៏ពិតប្រាកដមួយ ។ កងកម្លាំងយោធាមីយ៉ាន់ម៉ាបានដណ្តើមអំណាចតាមរយៈរដ្ឋប្រហារ ឆ្នាំ២០២១ ដែលបង្កឱ្យមានសង្គ្រាមស៊ីវិល រហូតមកដល់ពេលនេះ ។ ប៉ុន្តែ កាលពីថ្ងៃអាទិត្យ ប្រទេសនេះ បានបើកដំណើរការបោះឆ្នោតដំណាក់កាលដំបូង ដើម្បីបើកសិទ្ធិទៅដល់ប្រជាពលរដ្ឋ ។ យ៉ាងណា ក្រុមទ័ពព្រៃ ដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ និង កងទ័ពជនជាតិភាគតិច ដែលប្រឆាំងនឹងយោធា បានប្ដេជ្ញា នឹងរារាំងការបោះឆ្នោត…
-

អ៊ីរ៉ង់ ព្រមានផ្ទុះសង្គ្រាមធំព្រមគ្នាជាមួយអាមេរិក, អ៊ីស្រាអែល និងអឺរ៉ុប
តេហេរ៉ង់ ៖ ប្រទេសអ៊ីរ៉ង់កំពុងស្ថិតក្នុងដំណើរឆ្ពោះទៅរកការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំក្នុងពេលតែមួយជាមួយសហរដ្ឋអាមេរិក, អ៊ីស្រាអែល និងអឺរ៉ុប ។ នេះជាការព្រមានរបស់លោកប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian ។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយគេហទំព័រដ៏ធំមួយរបស់អ៊ីរ៉ង់កាលពីថ្ងៃចន្ទ, លោក Pezeshkian ប្រាប់ថា ទាំង អឺរ៉ុប អាមេរិក និងអ៊ីស្រាអែល មិនចង់ឲ្យប្រទេសអ៊ីរ៉ង់ មានស្ថិរភាពនោះទេ ។ ពួកគេកំពុងឡោមព័ទ្ធអ៊ីរ៉ង់ នៅគ្រប់ផ្នែកទាំងអស់ ដើម្បីឲ្យអ៊ីរ៉ង់ជួបការលំបាក ។ យ៉ាងណា មេដឹកនាំវ័យ ៧១ ឆ្នាំរូបនេះ បានជំរុញឲ្យប្រជាជនទាំងអស់ រួមដៃគ្នាជួយឲ្យអស់ពីសមត្ថភាព ដើម្បីជួសជុលប្រទេសឡើងវិញ ។ លោក Pezeshkian គឺជាមេដឹកនាំកំពូលអ៊ីរ៉ង់ដែលតែងតែរំលឹកឡើងវិញ នូវជំហរដ៏រឹងមាំ ប្រឆាំងនឹងលោកខាងលិច បន្ទាប់ពីការវាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ពីសំណាក់អាមេរិក និងអ៊ីស្រាអែលកាលពីខែមិថុនា ដោយបានសម្លាប់ជនជាតិអ៊ីរ៉ង់ ប្រហែល ១,១០០ នាក់ រួមទាំង មេបញ្ជាការយោធាជាន់ខ្ពស់ និង អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរផងដែរ ។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា ការវាយប្រហារនោះគឺដើម្បីបញ្ឈប់កិច្ចខិតខំប្រឹងប្រែង…