Category: ព័ត៌មានជាតិ
-

អាមេរិក និង អ៊ីរ៉ង់ ព្រមានធ្វើសង្គ្រាម ជុំថ្មី
តេហេរ៉ង់, វ៉ាស៊ីនតោន ៖ អាមេរិក និង អ៊ីរ៉ង់ ព្រមានត្រៀមខ្លួន សម្រាប់សង្គ្រាម ជុំថ្មី ខណៈតម្រុយ នៃការចរចាជាថ្មី ស្ថិតក្នុងកម្រិតទាប។ ភាគីទាំងពីរ ធ្លាប់ជួបគ្នា កម្រិតខ្ពស់ កាលពីថ្ងៃទី១១ ខែមេសា នៅប៉ាគីស្ថាន តែ បញ្ចប់ ដោយគ្មានកិច្ចព្រមព្រៀង។ កាលពីថ្ងៃចន្ទ គូជម្លោះទាំងពីរ បានព្រមានថា ពួកគេត្រៀមខ្លួន សម្រាប់សង្គ្រាមជាថ្មី ខណៈដែលបទឈប់បាញ់ ១២ថ្ងៃ ត្រូវផុតសុពលភាព ត្រឹមថ្ងៃពុធ ស្អែកនេះ។ សេតវិមាន បាននិយាយថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បានត្រៀមខ្លួនរួចជាស្រេច ដើម្បីហោះត្រឡប់ ទៅរដ្ឋធានី Islamabad ប្រទេស ប៉ាគីស្ថាន ម្តងទៀត ដែលកំពុងរៀបចំសម្រាប់កិច្ចចរចា ជុំទីពីរ ស្តីពីការបញ្ចប់សង្រ្គាម ដែលបានលេបត្របាក់មជ្ឈិមបូព៌ា និងអង្រួនទីផ្សារពិភពលោក។ ប៉ុន្តែ រដ្ឋាភិបាល ទីក្រុងតេហេរ៉ង់ បានបដិសេធ ចូលរួម ហើយបានចោទប្រកាន់សហរដ្ឋអាមេរិកថា…
-

ចិន អំពាវនាវឲ្យច្រកសមុទ្រ Hormuz នៅតែបើកចំហរ សម្រាប់នាវាឆ្លងកាត់ធម្មតា
ប៉េកាំង ៖ ប្រធានាធិបតីចិន លោក Xi Jinping បានអំពាវនាវឲ្យរក្សាការឆ្លងកាត់ជាធម្មតារបស់នាវា តាមរយៈច្រកសមុទ្រ Hormuz ស្របពេលដែលទីក្រុងប៉េកាំងកំពុងបង្កើនកិច្ចប្រឹងប្រែងជួយបញ្ចប់សង្គ្រាមអ៊ីរ៉ង់ ។ ការអំពាវនាវរបស់លោក Xi កើតឡើងក្នុងអំឡុងពេលធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ កាលពីថ្ងៃ ចន្ទ ជាមួយរជ្ជទាយាទ Mohammed bin Salman នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ។ សារព័ត៌មានចិនស៊ីនហួរ បានដកស្រង់សម្តីរបស់លោក Xi ដែលបានលើកឡើងថា ប្រទេសចិនគាំទ្រឲ្យមានបទឈប់បាញ់បន្ទាន់ និងទូលំទូលាយ ហើយជំរុញឲ្យដោះស្រាយជម្លោះនៅតំបន់មជ្ឈិមបូព៌ា តាមរយៈបណ្តាញនយោបាយ និងការទូត ។ ទន្ទឹមគ្នា ប្រធានាធិបតីចិនមានវ័យ៧៣ឆ្នាំរូបនេះ បានប្រាប់មេដឹកនាំអារ៉ាប៊ីសាអ៊ូឌីត ថា ច្រកសមុទ្រ Hormuz គួរនៅតែបើកចំហ សម្រាប់ការឆ្លងកាត់ធម្មតា ពីព្រោះវាបម្រើផលប្រយោជន៍រួម ទាំងសម្រាប់ប្រទេសក្នុងតំបន់ និងសហគមន៍អន្តរជាតិ ។ បើតាម Straits Times, ប្រទេសចិនមានក្ដីបារម្ភ អំពីអស្ថិរភាពថ្មី ពាក់ព័ន្ធនឹងផ្លូវទឹកយុទ្ធសាស្ត្រនេះ ខណៈបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានស្ថិតនៅក្រោមភាពតានតឹងថ្មី ក្រោយអាមេរិកបានរឹបអូសនាវាដឹកទំនិញអ៊ីរ៉ង់មួយគ្រឿង ហើយទីក្រុងតេហេរ៉ង់បានបង្ហាញសញ្ញាថា…
-

នាវាផ្ទុកយន្តហោះធំបំផុតរបស់ អាមេរិក បង្កើតកំណត់ត្រាថ្មី ដាក់ពង្រាយនៅក្រៅប្រទេសយូរបំផុត
វ៉ាស៊ីនតោន ៖ នាវាផ្ទុកយន្តហោះ USS Gerald R. Ford របស់សហរដ្ឋអាមេរិក បានបង្កើតកំណត់ត្រាថ្មី សម្រាប់ការដាក់ពង្រាយនៅក្រៅប្រទេសយូរបំផុត រហូតដល់ទៅជិត ១០ ខែ ដើម្បីជួយជ្រោមជ្រែងដល់បេសកកម្មយោធាធំៗចំនួន ២ គឺនៅវេណេស៊ុយអេឡា និងសង្គ្រាមនៅអ៊ីរ៉ង់ ។ នាវា USS Gerald R. Ford មានទទឹង ៧៨ ម៉ែត្រ កម្ពស់ ៧៦ ម៉ែត្រ និងប្រវែង ៣៣៧ ម៉ែត្រ ។ វាសាងសង់ឡើងក្នុងតម្លៃជិត ១៨ ពាន់លានដុល្លារ ដែលអាចផ្ទុកយន្តហោះបានរហូតដល់ ៩០ គ្រឿង ធ្វើឱ្យវាក្លាយជានាវាផ្ទុកយន្តហោះធំបំផុតរបស់ពិភពលោក និងទំនើបបំផុតរបស់កងទ័ពជើងទឹកអាមេរិក ។ យោងតាមទិន្នន័យដែលចងក្រងដោយស្ថាប័នព័ត៌មាន U.S. Naval Institute News, នាវាផ្ទុកយន្តហោះធំបំផុតក្នុងពិភពលោកមួយនេះ បានចំណាយពេលរសាត់អណ្តែតលើផ្ទៃសមុទ្រសរុបដល់ទៅ ២៩៥ ថ្ងៃ ដែលលើសពីកំណត់ត្រាកាលពី ៥០ ឆ្នាំមុន ពោលក្នុងសម័យសង្គ្រាមវៀតណាម…
-

ប្រទះឃើញកំណប់ឧស្ម័ន ៥ ទ្រីលានហ្វីតគូប នៅឥណ្ឌូនេស៊ី
ហ្សាកាតា ៖ ក្រុមហ៊ុនប្រេង និង ឧស្ម័នអ៊ីតាលី Eni បាននិយាយ នៅថ្ងៃចន្ទនេះ ថា គេបានរកឃើញកំណប់ឧស្ម័ន នៅឈូងសមុទ្រមួយកន្លែង របស់ប្រទេសឥណ្ឌូនេស៊ី ដោយការប៉ាន់ស្មានបឋម បង្ហាញថា មានបរិមាណឧស្ម័ន ប្រហែល ៥ ទ្រីលានហ្វីតគូប។ សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន បញ្ជាក់ថា ការរកឃើញនេះ ត្រូវបានធ្វើឡើង តាមរយៈការរុករក នៅអណ្តូង Geliga-1 ក្នុងតំបន់ជម្រៅទឹក ប្រហែល ២ ពាន់ម៉ែត្រ។ ការវិភាគកំពុងបន្ត ដើម្បីវាយតម្លៃជម្រើស នៃការអភិវឌ្ឍ ដោយធៀបនឹងហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និង ហេដ្ឋរចនាសម្ព័ន្ធដែលបានគ្រោងទុក ធ្វើយ៉ាងណា ផ្តល់នូវការរួមបញ្ចូលគ្នា ដ៏មានសក្ដានុពល សម្រាប់ពេលវេលា ទៅកាន់ទីផ្សារ និង ការបង្កើន ប្រសិទ្ធភាពតម្លៃ។ រដ្ឋមន្ត្រីថាមពល ឥណ្ឌូណេស៊ី លោក Bahlil Lahadalia បាននិយាយថា លោកបានបង្កើតក្រុមពិសេសមួយ ដើម្បីជួយពន្លឿនការអភិវឌ្ឍគម្រោងនេះ ដោយកំណត់គោលដៅផលិតកម្ម គ្រោងនឹងចាប់ផ្តើមធ្វើ នៅឆ្នាំ ២០២៨។…
-

អ្នកចរចាកំពូល អ៊ីរ៉ង់ ថា លោក ត្រាំ និយាយភូតកុហក ៧ ដងក្នុងពេលត្រឹម ១ ម៉ោង
តេហេរ៉ង់ ៖ លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយភូតកុហកចំនួន ៧ ដងក្នុងរយៈពេលត្រឹមតែ ១ ម៉ោងប៉ុណ្ណោះ ។ នេះបើតាមការអះអាងរបស់លោក Mohammad Bagher Ghalibaf ប្រធានសភា និងជាកំពូលអ្នកចរចាអ៊ីរ៉ង់ ។ បើតាម Yahoo, ការនិយាយភូតកុហករបស់លោក Trump ទាំងនោះរួមមាន អ៊ីរ៉ង់យល់ព្រមបើកច្រក Hormuz ឡើងវិញជាបណ្ដោះអាសន្ន, អ៊ីរ៉ង់យល់ព្រមបញ្ចប់កម្មវិធីនុយក្លេអ៊ែរជារៀងរហូត, អ៊ីរ៉ង់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យអាមេរិកជាថ្នូរមិនឲ្យអាមេរិកបញ្ជូនទ័ពវាយលុកតាមជើងគោក, អ៊ីរ៉ង់ កំពុងដោះមីននៅច្រកសមុទ្រ Hormuz, អ៊ីរ៉ង់សន្យាមិនបិទផ្លូវទឹក Hormuz ឡើងវិញជាដើម ។ លោក Ghalibaf និយាយថា លោក Trump កំពុងបង្កើតព័ត៌មានក្លែងក្លាយនៅលើបណ្ដាញសង្គម ហើយការនិយាយទាំងអស់នេះគឺមិនពិតនោះទេ ។ លោក Ghalibaf បាននិយាយផ្តាំផ្ញើទៅកាន់ លោក Trump ទៀតថា ការបង្កើតព័ត៌មានក្លែងក្លាយទាំងនេះ មិនបានជួយឲ្យអាមេរិក យកឈ្នះសង្រ្គាមលើអ៊ីរ៉ង់នោះទេ ហើយវាក៏មិនអាចជាឱកាស សម្រាប់ការចរចាជុំបន្ទាប់នោះដែរ ។…
-

អូស្ត្រាលី និងជប៉ុន ចុះកុងត្រាទិញលក់នាវាចម្បាំងក្នុងតម្លៃ ៧ ពាន់លានដុល្លារ
កង់បេរ៉ា ៖ ប្រទេសអូស្ត្រាលី និងជប៉ុន កាលពីថ្ងៃ សៅរ៍ បានចុះហត្ថលេខាលើកិច្ចសន្យារួមគ្នាដ៏ធំមួយ ក្នុងទឹកប្រាក់រហូតដល់ ៧ ពាន់លានដុល្លារ ដោយទីក្រុងតូក្យូ នឹងផលិតនាវាចម្បាំងចំនួន ៣ គ្រឿងដំបូង ក្នុងចំណោម ១១ គ្រឿងប្រគល់ទៅឱ្យទីក្រុងកង់បេរ៉ា ក្នុងរយៈពេល ៣ ឆ្នាំ ។ បើតាម Al Jazeera, វាគឺជាកិច្ចព្រមព្រៀងដែលត្រូវបានប្រកាសកាលពីឆ្នាំ ២០២៥ ហើយក៏ជាកិច្ចព្រមព្រៀងលក់អាវុធធំជាងគេបំផុតមួយរបស់ជប៉ុន ចាប់តាំងពីប្រទេសនេះ បានលុបចោលបម្រាមលក់អាវុធក្នុងឆ្នាំ ២០១៤ និងសង្រ្គាមលោកលើកទី ២ ។ ស្ថិតក្រោមកិច្ចសន្យានេះ ក្រុមហ៊ុន Mitsubishi របស់ជប៉ុន នឹងផ្គត់ផ្គង់នាវាចម្បាំងប្រភេទ Mogami ដែលត្រូវបានធ្វើបច្ចុប្បន្នភាពចំនួន ៣ គ្រឿងដំបូង និងផលិតក្នុងប្រទេសជប៉ុន ទៅឱ្យកងទ័ពជើងទឹកអូស្ត្រាលី ចាប់ពីឆ្នាំ ២០២៩ ។ រីឯនាវាចម្បាំងចំនួន ៨ គ្រឿងទៀត នឹងត្រូវសាងសង់ក្នុងទឹកដីប្រទេសអូស្ត្រាលី ។ អូស្ត្រាលីគ្រោងដាក់ពង្រាយនាវាចម្បាំងទាំងនេះ ដើម្បីប្រមាញ់នាវាមុជទឹក និងនាវាចម្បាំង…
-

កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹងនិងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Christian DesRoches ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជា និងកាណាដា និងបានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ជាពិសេស ពាណិជ្ជកម្ម និងការវិនិយោគរបស់កាណាដា នៅកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ រវាងប្រទេសទាំងពីរ ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ទន្ទឹមនេះ, ឯកឧត្តមឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់កាណាដា ក្នុងការជួយគាំទ្រការរៀបចំរបស់កម្ពុជា ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខនេះ ឱ្យទទួលបានជោគជ័យ ព្រមទាំងបានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់កាណាដា នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ ចំពោះកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់, ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្ដល់ការគាំទ្រ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការ កាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខា នាពេលខាងមុខឆាប់ៗនេះ។ ជាការឆ្លើយតប,…
-

ប្រធានាធិបតីកូរ៉េខាងត្បូង ធ្វើទស្សនកិច្ចនៅឥណ្ឌា ផ្តោតលើ AI និង ការផ្គត់ផ្គង់
ញូវ ដែល្លី ៖ នៅថ្ងៃចន្ទនេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung បានផ្តើមបំពេញទស្សនកិច្ច នៅប្រទេសឥណ្ឌា ដោយផ្តោតសំខាន់ លើបញ្ញាសិប្បនិម្មិត AI និង ការផ្គត់ផ្គង់ ចំពេលសេដ្ឋកិច្ចពិភពលោកជួបវិបត្តិ ព្រោះសង្គ្រាម នៅមជ្ឈិមបូព៌ា។ លោក Lee ទទួលបាននូវការស្វាគមន៍ លើកម្រាលព្រំក្រហម នៅទីក្រុងញូវដែល្លី ដោយក្នុងនោះ លោក Modi នាយករដ្ឋមន្ត្រីឥណ្ឌា និងលោក Lee ឈរក្បែរគ្នា ខណៈដែលជួរកងទ័ពឥណ្ឌា បានដើរកាត់។ លោក Lee បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា «ចំពេលអស្ថិរភាពខ្សែសង្វាក់ផ្គត់ផ្គង់ ដែលកំពុងបន្ត និងវិបត្តិសេដ្ឋកិច្ចពិភពលោក កើតចេញពីជម្លោះមជ្ឈិមបូព៌ា សាធារណរដ្ឋកូរ៉េ និងឥណ្ឌា កំពុងក្លាយជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ សម្រាប់គ្នា ទៅវិញទៅមក» ។ ក្រសួងការបរទេសឥណ្ឌា បាននិយាយថា កិច្ចពិភាក្សា នឹងរួមបញ្ចូលការពិភាក្សាលើ ការសាងសង់កប៉ាល់ ពាណិជ្ជកម្ម ការវិនិយោគ AI,…
-

អគ្គិភ័យលេបត្របាក់ផ្ទះប្រហែល ១,០០០ ខ្នងនៅម៉ាឡេស៊ី
គូឡាឡាំពួរ ៖ មនុស្សម្នារាប់ពាន់នាក់ត្រូវបានជម្លៀសចេញទៅកាន់តំបន់មានសុវត្ថិភាពបណ្តោះអាសន្ន បន្ទាប់ពីអគ្គិភ័យដ៏កំណាចមួយបានលេបត្របាក់លំនៅដ្ឋានប្រហែល ១,០០០ ខ្នង នៅភូមិមួយជាប់ឆ្នេរសមុទ្រនៃរដ្ឋ Sabah ដែលស្ថិតនៅលើកោះ Borneo កាលពីថ្ងៃ អាទិត្យ នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានពន្លត់អគ្គិភ័យម៉ាឡេស៊ី ។ លោក Jimmy Laguung ដែលជាប្រធានផ្នែកពន្លត់អគ្គីភ័យ និងជួយសង្គ្រោះប្រចាំស្រុក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរបានទទួលការជូនដំណឹងអំពីអគ្គីភ័យនៅស្រុក Sandakan នៅម៉ោងប្រហែល ១និង៣២នាទីរំលងអាធ្រាត្រឈានចូលថ្ងៃ អាទិត្យ (ម៉ោងក្នុងតំបន់) ។ បើតាម AFP, អគ្គីភ័យដ៏កំណាចនេះ បានឆាបឆេះផ្ទះសម្បែងរបស់អ្នកភូមិអស់ប្រហែល ១,០០០ ខ្នង ដែលភាគច្រើនជាផ្ទះឈើ និងជាជម្រករបស់សហគមន៍ក្រីក្របំផុតមួយរបស់ប្រទេសម៉ាឡេស៊ី ដែលប្រមូលផ្តុំដោយក្រុមជនជាតិដើមភាគតិច និងក្រុមជនអនាថា ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Bernama, ប៉ូលីសប្រចាំតំបន់បានរាយការណ៍ថា អ្នកភូមិច្រើនជាង ៩,០០០ នាក់បានរងផលប៉ះពាល់ដោយសារអគ្គីភ័យនេះ ទោះបីជាភ្លាមៗនៅមិនទាន់មានរបាយការណ៍អំពីអ្នកស្លាប់ ឬរងរបួស និងមូលហេតុនៅពីក្រោយអគ្គិភ័យនេះក៏ដោយ ។ ទន្ទឹមគ្នា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បាននិយាយថា រដ្ឋាភិបាលសហព័ន្ធកំពុងសម្របសម្រួលជាមួយអាជ្ញាធរ…
-

អ៊ីរ៉ង់ មិនបន្តចរចាជាមួយអាមេរិក នៅប៉ាគីស្ថាន
តេហេរ៉ង់ ៖ អ៊ីរ៉ង់ អះអាងថា មិនមានគម្រោង បញ្ជូនមន្ត្រីទៅចូលរួមកិច្ចចរចា ជាមួយអាមេរិក នៅប្រទេសប៉ាគីស្ថាន សម្រាប់ជុំបន្ទាប់ នោះទេ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឲ្យដឹងថា បច្ចុប្បន្ន អ៊ីរ៉ង់មិនមានគម្រោងចូលរួមកិច្ចចរចា ជាមួយសហរដ្ឋអាមេរិកទេ ពោល គឺ បន្ទាប់ពី លោក ប្រធានាធិបតី Donald Trump បានបញ្ជាឱ្យអ្នកចរចាអាមេរិក ធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន នៅថ្ងៃចន្ទនេះ។ ការបដិសេធរបស់អ៊ីរ៉ង់ កើតមាន ចំពេលដែលការបិទច្រក របស់អាមេរិក ចំពោះកំពង់ផែ អ៊ីរ៉ង់ គឺជាចំណុចជាប់គាំង ហើយ កាន់តែជាបញ្ហាស្មុគស្មាញ បន្ថែមទៀត បន្ទាប់ពី នាវាពិឃាតអាមេរិក កាលពីថ្ងៃអាទិត្យ បានបាញ់ និងរឹបអូស កប៉ាល់អ៊ីរ៉ង់ ដែលព្យាយាមគេចចេញ ពីការបិទផ្លូវនេះ។ ទីក្រុង តេហេរ៉ង់ បានព្រមានថា ខ្លួននឹងសងសឹក។ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ IRIB កាលពីថ្ងៃអាទិត្យ បានដកស្រង់ ប្រភពពីអ៊ីរ៉ង់ ដោយនិយាយថា «បច្ចុប្បន្ន មិនមានគម្រោងចូលរួម…