Category: ព័ត៌មានជាតិ​

  • លោក Macron និងស្ត្រីទី១ចេញពីវៀតណាម ​ទៅឥណ្ឌូនេស៊ី

    លោក Macron និងស្ត្រីទី១ចេញពីវៀតណាម ​ទៅឥណ្ឌូនេស៊ី

    បរទេស ៖ ប្រធានាធិបតីបារាំង លោក Macron និង ភរិយា បានចាកចេញពីប្រទេសវៀតណាម កាលពីថ្ងៃអង្គារ បន្តដំណើរ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ លោក Emmanuel Macron និង ស្ត្រីទីមួយ Brigitte Macron បានចាកចេញពីទីក្រុងហាណូយ ដើម្បីឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដែលជាចំណតទីពីរ ក្នុងដំណើរទស្សនកិច្ច នៅអាស៊ីអាគ្នេយ៍ រយៈពេល៦ថ្ងៃ ដែលរួមមាន ទាំងប្រទេសសិង្ហបុរី ផងដែរ។ សម្រាប់ទស្សនកិច្ច របស់មេដឹកនាំបារាំង នៅវៀតណាម ក្រៅពីរឿងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ក៏មានការចាប់អារម្មណ៍ខ្លាំង លើស្ត្រីទី១ ដែលត្រូវបានឃើញថា ហាក់ឈ្លោះគ្នាជាមួយលោក Macron នៅលើយន្តហោះ តែ លោកបានច្រានចោលវិញថា មិនបានឈ្លោះប្រកែកគ្នា បើទោះបីជាមានវីដេអូ បែកធ្លាយស្ត្រីទី១ យកដៃរុញមកលើរូបលោក ក៏ដោយ។ ជាការកត់សម្គាល់ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet Air បាននិយាយថា ខ្លួននឹងទិញយន្តហោះបារាំង Airbus A330-900 ចំនួន២០គ្រឿង អំឡុងដំណើរទស្សនកិច្ចរបស់លោក…

  • បុរសម្នាក់ត្រូវបានចាប់ខ្លួនសង្ស័យពីបទប៉ុនប៉ងមនុស្សឃាតក្រោយបើករថយន្តបំបុកក្បួនដង្ហែក្រុមបាល់ទាត់ Liverpool របស់អង់គ្លេស

    បុរសម្នាក់ត្រូវបានចាប់ខ្លួនសង្ស័យពីបទប៉ុនប៉ងមនុស្សឃាតក្រោយបើករថយន្តបំបុកក្បួនដង្ហែក្រុមបាល់ទាត់ Liverpool របស់អង់គ្លេស

    បុរសជនជាតិអង់គ្លេសស្បែកសវ័យ៥៣ឆ្នាំម្នាក់មកពីតំបន់ Liverpool ត្រូវបានចាប់ខ្លួន ពីបទប៉ុនប៉ងមនុស្សឃាត ដោយការបើកបរប្រកបដោយគ្រោះថ្នាក់ និងក្នុងស្ថានភាពមិនសមរម្យ ដោយសារគ្រឿងញៀន បន្ទាប់ពីរថយន្តមួយគ្រឿង បានបើកបុកហ្វូងក្រុមអ្នកគាំទ្រក្រុមបាល់ទាត់ Liverpool អំឡុងក្បួនដង្ហែពាន លីគកំពូល (Premier League) បណ្តាលឲ្យមនុស្សជាង៥០នាក់រងរបួស។ នគរបាលបាននិយាយថា ជនរងគ្រោះចំនួន១១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងស្ថានភាពធម្មតាកាលពីថ្ងៃអង្គារ ២៧ ឧសភា ដោយបន្ថែមថា ពួកគេទាំងអស់ហាក់ដូចជាបានជាសះស្បើយឡើងវិញហើយ។ នគរបាលអង់គ្លេសជឿថា ឧបទ្ទវហេតុនៅកណ្តាលទីក្រុង Liverpool ដែលប្រមូលផ្តុំគ្នាកាលពីថ្ងៃចន្ទ គឺមិនមែនជាអំពើភេរវកម្មទេ។ ពួកគេបាននិយាយថា អ្នកបើកបររថយន្តម៉ាក Ford Galaxy ពណ៌ប្រផេះ ដែលពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះ ត្រូវបានគេជឿថា បានតាមរថយន្តសង្គ្រោះបន្ទាន់ ចូលទៅក្នុងផ្លូវដែលត្រូវបានបិទនៅពេល របាំងផ្លូវត្រូវបានលើក ដើម្បីអនុញ្ញាតឱ្យក្រុមគ្រូពេទ្យជួយដល់ជនរងគ្រោះ ដែលសង្ស័យថាគាំងបេះដូង។ ពេលរថយន្តឈប់ ប្រជាពលរដ្ឋខឹងសម្បាក៏នាំគ្នាវាយបំបែកកញ្ចក់រថយន្ត ខណៈសមត្ថកិច្ចបានព្យាយាមទប់ស្កាត់មិនឲ្យចូលទៅជិតអ្នកបើកបរនោះ។ ក្រុមអាជ្ញាធរពុំបានស៊ើបអង្កេតឧបទ្ទវហេតុនេះជាព្រឹត្តិការណ៍ជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មទេ ៕

  • អ៊ុយក្រែនចោទចិនថា លួចជួយឧស្សាហកម្មសព្វាវុធរុស្ស៊ី

    អ៊ុយក្រែនចោទចិនថា លួចជួយឧស្សាហកម្មសព្វាវុធរុស្ស៊ី

    កៀវ ៖ ប្រធានសេវាស៊ើបការណ៍សម្ងាត់បរទេសរបស់អ៊ុយក្រែន លោក Oleh Ivashchenko និយាយថា អ៊ុយក្រែនមានទិន្នន័យ ដែលបញ្ជាក់ថា ចិនកំពុងលួចជួយផ្គត់ផ្គង់ដល់ឧស្សាហកម្មសព្វាវុធរបស់ រុស្ស៊ី។ លោក Ivashchenko បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃចន្ទថា អ៊ុយក្រែនមានភស្តុតាងអាចបញ្ជាក់បានថា ចិនកំពុងផ្តល់សម្ភារៈ និងឧបករណ៍សំខាន់ៗដល់រោងចក្រយោធារុស្ស៊ីចំនួន ២០។ លោក Ivashchenko បន្តថា ចិនបានផ្គត់ផ្គង់គ្រឿងម៉ាស៊ីន ផលិតផលគីមីពិសេស គ្រាប់រំសេវ និងសមាសធាតុពិសេសដល់ឧស្សាហកម្មផលិតកម្មការពារជាតិរុស្ស៊ី។ លោក Ivashchenko បន្ថែម ថា មាន ករណី ចំនួន ៦ ដែល ពាដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនទ្រង់ទ្រាយធំ នៃ សារធាតុ គីមី ពិសេស បប៉ុន្តែលោកមិន បាន ផ្តល់ ព័ត៌មាន លម្អិត ទេ។ បើតាមលោក Ivashchenko គិតត្រឹមដើមឆ្នាំ ២០២៥ មាន ៨០ភាគរយនៃសមាសធាតុអេឡិចត្រូនិចសំខាន់ៗដែលត្រូវបានរកឃើញនៅក្នុងយន្តហោះដ្រូនរបស់រុស្ស៊ីមានប្រភពមកពីប្រទេសចិន ។ យ៉ាងណាមិញ ចិនបានបដិសេធជាច្រើនលើកច្រើនសារ ចំពោះការចោទប្រកាន់របស់អ៊ុយក្រែន…

  • រដ្ឋមន្ត្រីក្រសួងបរិស្ថានសាបព្រោះផ្នត់គំនិតស្អាតដល់កុមារ និងយុវជន

    រដ្ឋមន្ត្រីក្រសួងបរិស្ថានសាបព្រោះផ្នត់គំនិតស្អាតដល់កុមារ និងយុវជន

    (ភ្នំពេញ)៖ កុមារគឺជាអនាគតដ៏រឹងមាំរបស់ជាតិ ដែលតម្រូវឲ្យខិតខំរៀនសូត្រដើម្បីក្លាយជាអ្នកចេះដឹង និងអ្នកជំនាញ។ ការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានចេញសារាចរណែនាំឲ្យស្ថាប័នពាក់ព័ន្ធបង្កបរិយាកាសរីករាយ និងលើកកម្ពស់សិទ្ធិមូលដ្ឋានរបស់កុមារស្របតាមរដ្ឋធម្មនុញ្ញ និងអនុសញ្ញាអន្តរជាតិ ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមអបអរខួបលើកទី៧៦ «ទិវាកុមារអន្តរជាតិ ១ មិថុនា» ខួបលើកទី២៤ «ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា» និង «ទិវាកុមារកម្ពុជាឆ្នាំ២០២៥» នៅវិទ្យាល័យ ហេង សំរិន ចក ស្រុកអូររាំងឪ។ ក្នុងពិធីនេះ សិស្សានុសិស្សជាង ៥០០ នាក់បានទទួលសារអប់រំក្រោមប្រធានបទ «បញ្ឈប់អំពើហិង្សាលើកុមារគ្រប់ទម្រង់ គឺជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយចីរភាព» និង «លើកកម្ពស់ការងារសមរម្យសម្រាប់កម្មករនិយោជិតវ័យក្មេងនៅគ្រប់ខ្សែច្រវ៉ាក់ផលិតកម្ម ដើម្បីធានាកំណើនប្រកបដោយចីរភាព និងភាពធន់»។ ក្រៅពីការផ្តល់សារអប់រំអំពីភាពស្អាត និងភាពបៃតងប្រកបដោយចីរភាព ឯកឧត្តមរដ្ឋមន្ត្រី រួមជាមួយអភិបាលខេត្តត្បូងឃ្មុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក៏បានចូលរួមដាំដើមឈើជាច្រើនដើមនៅក្នុងបរិវេណសាលា ដើម្បីបង្ហាញគំរូដល់យុទ្ធនាការ «ពន្លកបៃតងកម្ពុជាប្រកបដោយចីរភាព»។ ក្នុងឱកាសនោះ សិស្សានុសិស្សប្រមាណជាង ៥០០នាក់…

  • ហ្វាំងឡង់ ៖ ពិភពលោកត្រូវរួមកម្លាំងគ្នាបង្ខំលោក Putin បញ្ឈប់សង្គ្រាមអ៊ុយក្រែន

    ហ្វាំងឡង់ ៖ ពិភពលោកត្រូវរួមកម្លាំងគ្នាបង្ខំលោក Putin បញ្ឈប់សង្គ្រាមអ៊ុយក្រែន

    ហែលស៊ិនគី ៖ នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោក Petteri Orpo បាននិយាយនៅថ្ងៃចន្ទថា ពិភពលោក និងសហគមន៍អន្តរជាតិត្រូវតែរួមកម្លាំងគ្នាដាក់សម្ពាធប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបង្ខំឲ្យគាត់ចាប់ផ្តើមការចរចាបទឈប់បាញ់ ហើយឆ្ពោះទៅបញ្ចប់ការបង្ហូរឈាមនៅអ៊ុយក្រែន។ លោក Orpo ដែលប្រទេសរបស់គាត់មានព្រំដែនប្រហែល ១.៣៤០គីឡូម៉ែត្រជាប់មរុស្ស៊ី បាននិយាយថា បើសិនគ្មានការបង្ខំទេ លោក Putin នឹងមិនព្យាយាមស្វែងរកការចរចាទេ នោះហើយជាមូលហេតុដែលយើងត្រូវការសម្ពាធបន្ថែមទៀត។ បើតាមមេដឹកនាំហ្វាំងឡង់រូបនេះ សហគមន៍អន្តរជាតិចាំបាច់ត្រូវតែទម្លាក់ទណ្ឌកម្ម ឬជំនួយយោធាបន្ថែមទៀតដល់អ៊ុយក្រែន ពិសេសការគាំទ្រផ្នែកនយោបាយតាមដែលអាចធ្វើបាន ដើម្បីជួយអ៊ុយក្រែនបន្តប្រយុទ្ធនឹងរុស្ស៊ី។ ការអះអាងបែបនេះរបស់លោក Orpo កើតឡើងបន្ទាប់ពីរុស្ស៊ីបានវាយលុកដោយយន្តហោះទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានប្រឆាំងអ៊ុយក្រែនស្ទើរពេញមួយយប់ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីលោក Donald Trump បានហៅលោក Putin ថា ជាមនុស្ស “ឆ្កួត” ហើយបានព្រមានថា រុស្ស៊ីកំពុងប្រថុយនឹងទណ្ឌកម្មថ្មី បើសិនរុស្ស៊ីនៅតែបន្តការទម្លាក់គ្រាប់បែកដ៏សាហាវប្រឆាំងអ៊ុយក្រែន៕

  • អង្គការសុខភាពពិភពលោក កោតសរសើរ ចំពោះសុខាភិបាល និង រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យដ៏ធំធេងលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កន្លងមក

    អង្គការសុខភាពពិភពលោក កោតសរសើរ ចំពោះសុខាភិបាល និង រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលបានជោគជ័យដ៏ធំធេងលើការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ កន្លងមក

    (ប្រទេសស្វីស)៖ កំឡុងពេលចូលរួមមហាសន្និបាតអង្គការសុខភាពពិភពលោក លើកទី៧៨ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិបាលកម្ពុជាត្រូវបានទទួលស្វាគមន៍សំណេះសំណាលជាលក្ខណៈទ្វេភាគីដោយ ឯកឧត្តម អគ្គនាយកអង្គការសុខភាពពិភពលោក HE Dr Tedros Adhanom Ghebreyesus។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបថ្លែងអំណរគុណជូនដល់ ឯកឧត្តមអគ្គនាយក WHO អំពីការគាំទ្ររបស់អង្គការសុខភាពពិភពលោក មកដល់សុខាភិបាលកម្ពុជា និងបានបញ្ជាក់ជូនអំពីអនុលោមភាពរបស់កម្ពុជា ជាមួយបេសកម្មរបស់ អង្គការសុខភាពពិភពលោក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជម្រាបជូនអំពីចំណុចសំខាន់ៗនៃវឌ្ឍនភាពសុខាភិបាលកម្ពុជាដែលរួមមាន ៖ ១-ការលើកកម្ពស់សុខភាព សុខមាភាពសហគមន៍ (PHC, Primary Health Care) តាមរយៈការដាក់ចេញយុទ្ធនាការអប់រំសុខភាពបឋម ការពង្រីកការចាក់វ៉ាក់សាំង, ២-ការពង្រីកការថែទាំព្យាបាលនិង ផ្តល់លទ្ធភាពឱសថអំពីជំងឺមិនឆ្លងក្នុងសហគមន៍, ៣-ការប្រកាសដាក់ឱ្យដំណើរការផែនការសកម្មភាពបង្ការ និងគ្រប់គ្រងជំងឺមហារីក ២០២៥-២០៣៣, ៤-ឥរិយាបទបុរេសកម្មលើការតាមដាន ត្រួតពិនិត្យជំងឺឆ្លងគ្រប់ប្រភេទដោយក្រុមការងារជំនាញឆ្លើយតបបន្ទាន់, ៥-ការរៀបចំ និងដាក់ដំណើរការផែនការយុទ្ធសាស្រ្តសុខាភិបាលដំណាក់កាលទី៤ (HSP4) ២០២៥-២០៣៣ ដែលជាក្របខ័ណ្ឌយុទ្ធសាស្រ្តរយៈពេលវែង ដ៏ទូលំទូលាយដែលស្របតាម SDGs និងចក្ខុវិស័យនៃការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល។ ឯកឧត្តម អគ្គនាយកអង្គការសុខភាពពិភពលោក (DG-WHO) បានសំដែងនូវការកោតសរសើរ ចំពោះសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា…

  • រុស្ស៊ី និងកូរ៉េខាងជើង ជាប់ក្នងបញ្ជីប្រទេសបំផ្លាញព្រៃឈើខ្លាំងបំផុតរបស់អឺរ៉ុប

    រុស្ស៊ី និងកូរ៉េខាងជើង ជាប់ក្នងបញ្ជីប្រទេសបំផ្លាញព្រៃឈើខ្លាំងបំផុតរបស់អឺរ៉ុប

    ព្រុចសែល ៖ សហភាពអឺរ៉ុបបានអូសករុស្ស៊ី កូរ៉េខាងជើង បេឡារុស និងមីយ៉ាន់ម៉ា ទៅក្នុងបញ្ជីប្រទេសបំផ្លាញព្រៃឈើខ្លាំងបំផុត ប៉ុន្តែប្រេស៊ីល និងឥណ្ឌូណេស៊ី ដែលធ្លាប់ជាប្រទេសមានអត្រាការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតរបស់ពិភពលោកបានរួចផុតពីសំណាញ់ច្បាប់ដ៏តឹងរឹងនេះ។ គណៈកម្មការអឺរ៉ុបបានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសមួយនាពេលថ្មីៗនេះថា ច្បាប់នេះនឹងរឹតបន្តឹងការត្រួតពិនិត្យលើទំនិញដែលនាំចូលពីប្រទេសចំនួន៤ រួមមាន៖ បេឡារុស មីយ៉ាន់ម៉ា កូរ៉េខាងជើង និងរុស្ស៊ី ។ រីឯប្រេស៊ីល និងឥណ្ឌូណេស៊ី ដែលធ្លាប់ជាប្រទេសមានអត្រាការកាប់បំផ្លាញព្រៃឈើខ្ពស់បំផុតរបស់ពិភពលោក បានរួចផុតពីសំណាញ់ច្បាប់ដ៏តឹងរឹងនេះ។ នេះមានន័យថា ប្រេស៊ីល និងឥណ្ឌូណេស៊ី ប្រឈមមុខនឹងការត្រួតពិនិត្យស្រាលជាងមុនលើទំនិញដែលនាំចូលទៅកាន់អឺរ៉ុប។ ស្ថិតក្រោមច្បាប់នេះ នឹងដាក់លក្ខខណ្ឌតម្រូវឱ្យយកចិត្តទុកដាក់លើក្រុមហ៊ុនផលិតផលរួមមាន៖ សណ្តែកសៀង សាច់គោ ប្រេងដូង ឈើ កាកាវ កាហ្វេ និងសូកូឡាទៅកាន់ទីផ្សារសហភាពអឺរ៉ុប។ ភាពខុសគ្នារវាងក្រុមប្រទេសទាំងនោះ គឺថាបណ្តាប្រទេសប្លុកអឺរ៉ុបនឹងត្រូវតម្រូវឱ្យអនុវត្តការត្រួតពិនិត្យតាមច្បាប់ ដែលគ្របដណ្ដប់យៈពេលវែង ឬ ៩ភាគរយនៃក្រុមហ៊ុននាំចេញពីប្រទេសដែលមានហានិភ័យខ្ពស់នៃការបំផ្លាញព្រៃឈើ និង ៣ភាគរយពីប្រទេសដែលមានហានិភ័យមធ្យម និង១ភាគរយសម្រាប់ប្រទេសដែលមានហានិភ័យបំផ្លាញព្រៃឈើទាប។ សហរដ្ឋអាមេរិកក៏ស្ថិតក្នុងចំណោមប្រទេ សមានហានិភ័យទាបនៃការកាប់បំផ្លាញព្រៃឈើផងដែរ។ ច្បាប់សហភាពអឺរ៉ុបនឹងអនុវត្តចាប់ពីចុងឆ្នាំ២០២៥ សម្រាប់ក្រុមហ៊ុនធំៗ ហើយចាប់ពីខែមិថុនា ឆ្នាំ២០២៦ សម្រាប់ក្រុមហ៊ុនតូចៗ។ ប្រសិនបើក្រុមហ៊ុនណាមិនគោរពតាមច្បាប់នេះ នឹងត្រូវផាកពិន័យរហូតដល់ ៤ភាគរយនៃប្រាក់ចំណូលរបស់ក្រុមហ៊ុននៅក្នុងសហភាពអឺរ៉ុប៕ ប្រភព ៖…

  • សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ដើម្បីពិនិត្យ ផ្ដល់យោបល់ សម្រេច ទៅលើរបៀបវារៈចាំបាច់មួយចំនួន ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានឱ្យដឹងថា បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានសម្រេច ដូចខាងក្រោម៖ ១- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ជាតិ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទៅគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា ដើម្បី ពិនិត្យសិក្សា និងផ្តល់យោបល់។ ២- បញ្ជូនសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បានយ៉ាន អេនើជី ឯ.ក សម្រាប់…

  • ក្រសួងកសិកម្មបើកកិច្ចប្រជុំដើម្បីពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និង ការចុះបញ្ជី ជីកសិកម្ម

    ក្រសួងកសិកម្មបើកកិច្ចប្រជុំដើម្បីពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និង ការចុះបញ្ជី ជីកសិកម្ម

    (ភ្នំពេញ)៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានបើកកិច្ចប្រជុំមួយជាមួយមន្រ្តីជំនាញដើម្បីពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជី ជីកសិកម្មសំដៅធ្វើយ៉ាងណាឱ្យស្របតាមស្ថានភាពសង្គមជាក់ស្តែង។ ក្រសួងកសិកម្មបានឱ្យដឹងនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ នេះថាកិច្ចប្រជុំនេះបានធ្វើឡើងដោយឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សំដៅធ្វើយ៉ាងណាពិនិត្យផ្ដល់យោបល់លើសេចក្ដីព្រាងប្រកាសស្ដីពី នីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជី ជីកសិកម្ម។ កិច្ចប្រជុំនេះ មានការចូលរួមផងដែរពីថ្នាក់ដឹកនាំទទួលបន្ទុកធាតុចូលកសិកម្ម តំណាងអគ្គនាយកដ្ឋានកសិកម្ម និងមន្ត្រីជំនាញពាក់ព័ន្ធ។ ក្រសួងកសិកម្មបានឱ្យដឹងដែរថា គោលបំណងនៃកិច្ចប្រជុំនេះគឺធ្វើបច្ចុប្បន្នភាពនីតិវិធី និងការតម្រូវបមាណីយសម្រាប់ការចុះបញ្ជី ជីកសិកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យស្របតាមស្ថានភាពសង្គម សេដ្ឋកិច្ច។ ឯកឧត្តម អ៊ឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ប្រាប់ថារាល់ការនាំចូលជីកសិកម្ម ត្រូវបំពេញលក្ខខណ្ឌតម្រូវបមាណីយសម្រាប់ការចុះបញ្ជីជីកសិកម្ម និងត្រូវត្រួតពិនិត្យលក្ខខណ្ឌបច្ចេកទេសតាមនីតិវិធីក្នុងច្បាប់ស្ដីពីការគ្រប់គ្រងជីថ្នាំកសិកម្ម និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំទទួលបន្ទុកធាតុចូលកសិកម្ម និងអគ្គនាយកដ្ឋានកសិកម្ម ដែលបានបំពេញការងារពាក់ព័ន្ធក្នុងការគ្រប់គ្រងធាតុចូលកសិកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព៕

  • បុរសម្នាក់បើកទ្វារយន្តហោះបង្កចលាចលពេលហោះហើរលើអាកាស

    បុរសម្នាក់បើកទ្វារយន្តហោះបង្កចលាចលពេលហោះហើរលើអាកាស

    តូក្យូ ៖ យន្តហោះជប៉ុនមួយគ្រឿង ដែលធ្វើដំណើរពីទីក្រុងតូក្យូ ទៅកាន់រដ្ឋតិចសាស់ ត្រូវបង្ខំចុះចតជាបន្ទាន់ បន្ទាប់ពីអ្នកដំណើរម្នាក់បានបង្កចលាចលលើយន្តហោះ ដោយព្យាយាមបើកទ្វារមួយអំឡុងពេលហោះហើរ។ ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) ជើងហោះហើរលេខ 114 ត្រូវបានបង្វែរទិសដៅទៅទីក្រុង Seattle វិញ ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីបានហោះឡើងកាលពីថ្ងៃសៅរ៍ ដោយសារតែអាកប្បកិរិយាអ្នកដំណើរម្នាក់ខុសប្រក្រតី។ ភ្លាមៗបុរសម្នាក់នោះ ត្រូវបានរារាំងដោយអ្នកដំណើរ និងបុគ្គលិកជើងហោះហើរដទៃទៀត។ ក្រោយមកគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយមកទល់ពេលនេះ គេនៅមិនទាន់ដឹងថាតើគាត់ត្រូវប្រឈមមុខនឹងការចោទប្រកាន់ណាមួយទេ។ នេះជាឧប្បត្តិហេតុថ្មីបំផុតមួយ ដែលស្រដៀងគ្នានឹងឧប្បត្តិហេតុពីមុនៗដែរ។ តួយ៉ាង កាលពីខែមេសា ជើងហោះហើរ Jetstar ពីកោះបាលី ប្រទេសឥណ្ឌូណេស៊ី ក៏ត្រូវបង្ខំចិត្តហោះហើរត្រលប់ក្រោយវិញផងដែរ អំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Melbourne ប្រទេសអូស្ត្រាលី បន្ទាប់ពីមានអ្នកដំណើរម្នាក់បានព្យាយាមបើកទ្វារយន្តហោះនៅលើអាកាស៕ ប្រភព ៖ BBC