Category: ព័ត៌មានជាតិ​

  • អាមេរិក និងហ្វីលីពីនត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រើប្រព័ន្ធមីស៊ីលប្រឆាំងនាវាជាលើកដំបូង

    អាមេរិក និងហ្វីលីពីនត្រៀមធ្វើសមយុទ្ធបាញ់គ្រាប់ពិតប្រើប្រព័ន្ធមីស៊ីលប្រឆាំងនាវាជាលើកដំបូង

    ម៉ានីល ៖ កងម៉ារីនអាមេរិកគ្រោងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយប្រើប្រាស់ប្រព័ន្ធមីស៊ីលប្រឆាំងនាវាទំនើប ហៅកាត់ NMESIS ក្នុងអំឡុងសមយុទ្ធរួមគ្នាជាមួយហ្វីលីពីនជាលើកដំបូង។ កងម៉ារីនអាមេរិក និងហ្វីលីពីនបានចាប់ផ្តើមសមយុទ្ធជើងទឹកប្រចាំឆ្នាំនៅក្នុងប្រទេសហ្វីលីពីនកាលពីថ្ងៃទី២៦ ខែឧសភា រហូតដល់ថ្ងៃទី៦ ខែមិថុនាខាងមុខ។ បើតាមមេបញ្ជាការកងម៉ាទីនហ្វីលីពីន លោក Arturo Rojas ប្រទេសសម្ព័ន្ធមិត្តទាំងពីរនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតដោយប្រើប្រព័ន្ធមីស៊ីលប្រឆាំងនាវាទំនើប NMESIS ក្នុងអំឡុងការហាត់ហ្វឹកហ្វឺនដីគោក និងការហាត់សមពាក់ព័ន្ធដទៃទៀត។ ប្រព័ន្ធនេះ នឹងប្រើប្រាស់យានគ្មានមនុស្សបើកហោះបញ្ជាពីចម្ងាយវាយប្រហារមីស៊ីលប្រឆាំងនាវា ដែលមានចម្ងាយលើសពី ១៨០គីឡូម៉ែត្រ។ បើតាមមន្ត្រីអាមេរិក ប្រព័ន្ធនេះនឹងជួយពង្រឹងការការពារហ្វីលីពីន ហើយអនុញ្ញាតឱ្យប្រទេសអាស៊ីនេះធ្វើទំនើបកម្មយោធារបស់ខ្លួន។ សមយុទ្ធបាញ់គ្រាប់ពិតនេះ ត្រូវបានរំពឹងថា នឹងមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រទេសចិន ខណៈដែលការហ្វឹកហ្វឺននេះ គ្រោងធ្វើឡើងនៅភាគខាងជើងនៃកោះ Luzon របស់ហ្វីលីពីន ក្បែរកោះតៃវ៉ាន់។ សមយុទ្ធនេះទៀតសោត នឹងដំណើរការរហូតដល់ថ្ងៃទី៦ ខែមិថុនា ដោយមានយោធាអាមេរិក និងហ្វីលីពីនជាង ៤.០០០នាក់ ព្រមទាំងប្រទេសផ្សេងៗទៀត មានដូចជាជប៉ុន និង កូរ៉េខាងត្បូងចូលរួមផងដែរ៕ ប្រភព ៖ NHK

  • អាល្លឺម៉ង់បើកដៃឱ្យអ៊ុយក្រែនប្រើអាវុធខ្លួនវាយជ្រៅចូលទឹកដីរុស្ស៊ី

    អាល្លឺម៉ង់បើកដៃឱ្យអ៊ុយក្រែនប្រើអាវុធខ្លួនវាយជ្រៅចូលទឹកដីរុស្ស៊ី

    ប៊ែរឡាំង ៖ ស្របពេលដែលរុស្ស៊ីបង្កើនការវាយប្រហារយន្តហោះដ្រូនទ្រង់ទ្រាយធំស្ទើររាល់យប់ប្រឆាំងអ៊ុយក្រែននោះ អាល្លឺម៉ង់បានសម្រេចចិត្តភ្លាមៗថា ខ្លួននឹងអនុញ្ញាតឱ្យអ៊ុយក្រែនប្រើសព្វាវុធផ្គត់ផ្គង់ដោយអាល្លឺម៉ង់ វាយប្រហារក្នុងចម្ងាយឆ្ងាយចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី។ អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានបង្ហោះសារលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃចន្ទថា អាល្លឺម៉ង់នឹងធ្វើអ្វីគ្រប់យ៉ាងតាមអំណាចដែលខ្លួនមាន ដើម្បីបន្តគាំទ្រអ៊ុយក្រែនប្រយុទ្ធនឹងរុស្ស៊ី។ លោក Merz បន្តថា ចាប់ពីពេលនេះ គ្មានការរឹតត្បិតតទៀតទេ ក្នុងការប្រើប្រាស់សព្វាវុធដែលប្រទេសលោកផ្គត់ផ្គង់ដល់អ៊ុយក្រែន។ លោក Merz បន្ថែមទៀតថា អាល្លឺម៉ង់នឹងសម្របសម្រួលជាមួយអង់គ្លេស បារាំង និងអាមេរិក ដើម្បីផ្តល់ឲ្យអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ។ យ៉ាងណាមិញ មេដឹកនាំអាល្លឺម៉ង់រូបនេះ មិនបានបញ្ជាក់ច្បាស់ថាតើទីក្រុងប៊ែរឡាំងនឹងអនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីល Taurus របស់អាល្លឺម៉ង់ ដែលហោះក្នុងចម្ងាយ ៥០០គីឡូម៉ែត្រវាយប្រហារលើរុស្ស៊ីនោះទេ។ ប៉ុន្តែអ៊ុយក្រែនបាននិងកំពុងជំរុញឱ្យមានការផ្គត់ផ្គង់មីស៊ីលទាំងនោះ៕ ប្រភព ៖ NHK

  • ផ្ទុះជំងឺអាសន្នរោគស៊ូដង់ស្លាប់១៧០នាក់ ត្រឹម៧ថ្ងៃ

    ផ្ទុះជំងឺអាសន្នរោគស៊ូដង់ស្លាប់១៧០នាក់ ត្រឹម៧ថ្ងៃ

    បរទេស ៖ អាជ្ញាធរសុខាភិបាលប្រទេសស៊ូដង់ បាននិយាយកាលពីថ្ងៃអង្គារថា ការផ្ទុះឡើង នៃជំងឺអាសន្នរោគ បានសម្លាប់មនុស្ស ជាង១៧០នាក់ នៅទូទាំងប្រទេស ក្នុងរយៈពេលមួយសប្តាហ៍ ចំពេលមានការដួលរលំ នៃហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន បន្ទាប់ពីសង្គ្រាមដ៏ឃោរឃៅ ជាងពីរឆ្នាំ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងសុខាភិបាលស៊ូដង់ បានរាយការណ៍ពីការឆ្លងជាង ២,៧០០នាក់ និងការស្លាប់១៧២នាក់ ក្នុងពេលមួយសប្តាហ៍ ដោយក្នុងនោះ ៩០ភាគរយ នៃករណីទាំងនេះ បានប្រមូលផ្តុំគ្នា នៅក្នុងរដ្ឋធានី ខាទុំ (Khartoum)។ ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ ថ្មីៗនេះ ការផ្គត់ផ្គង់ទឹក និងអគ្គិសនីរបស់រដ្ឋធានី ត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ ដោយសារវាយប្រហារ របស់យន្តហោះគ្មានមនុស្សបើក ដែលត្រូវបានស្តីបន្ទោស លើកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា ហៅកាត់ RSF នៅក្នុងសង្គ្រាមជាមួយកងទ័ព ចាប់តាំងពីខែមេសា ឆ្នាំ២០២៣។ ជំងឺអាសន្នរោគ គឺជាជំងឺរាតត្បាត កើតមានច្រើន នៅប្រទេសស៊ូដង់ ប៉ុន្តែ ការផ្ទុះឡើង កាន់តែអាក្រក់ទៅៗ និងកាន់តែញឹកញាប់ ចាប់តាំងពីសង្គ្រាមផ្ទុះឡើង ដោយសារតែមានការបំផ្លាញប្រព័ន្ធទឹក អនាម័យ និងហេដ្ឋារចនាសម្ព័ន្ធសុខភាព ដែលផុយស្រួយ…

  • អ៊ីស្រាអែលវាយឆ្មក់ទីតាំងប្តូរប្រាក់នៅWest Bank

    អ៊ីស្រាអែលវាយឆ្មក់ទីតាំងប្តូរប្រាក់នៅWest Bank

    បរទេស ៖ កងកម្លាំងនៃប្រទេសអ៊ីស្រាអែលបានវាយឆ្មក់ហាងប្តូរប្រាក់បរទេស នៅទូទាំងតំបន់ West Bank កាលពីថ្ងៃអង្គារ ដោយចោទប្រកាន់ក្រុមហ៊ុនមេរបស់ពួកគេថា មានទំនាក់ទំនង ជាមួយអង្គការ ភេរវករ។ ពួកគេបានជូនដំណឹងថា «កងកម្លាំងអ៊ីស្រាអែល កំពុងចាត់វិធានការប្រឆាំងនឹងក្រុមហ៊ុន Al-Khaleej Exchange ដោយសារតែមានការពាក់ព័ន្ធជាមួយអង្គការភេរវកម្ម»។ អ្នកស្រុក ប៉ាឡេស្ទីនខ្លះ ត្រូវបានគេមើលឃើញថា មានការប៉ះទង្គិចគ្នា ជាមួយកងទ័ព កំឡុងពេលវាយឆ្មក់ ដោយបានគប់វត្ថុអ្វីមួយ ទៅលើកងទ័ព។ អាជ្ញាធរសុខាភិបាល នៅទីក្រុង Ramallah នៃតំបន់នេះ បាននិយាយថា បុរសម្នាក់ត្រូវបានសម្លាប់ និងមនុស្ស ៨នាក់ផ្សេងទៀត បានរងរបួស ដោយសាររងការបាញ់គ្រាប់កាំភ្លើង របស់កងកម្លាំងអ៊ីស្រាអែល អំឡុងការវាយឆ្មក់នេះ។ ចលនាអ៊ីស្លាម ប៉ាឡេស្ទីន-ហាម៉ាស់ បានចេញមុខថ្កោលទោស។ពួកគេបានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា «ការវាយលុកទាំងនេះ មានទាំង ការលួចលុយ និង រឹបអូសទ្រព្យសម្បត្តិ» ដោយបន្ថែមថា ក្រុមហ៊ុនទាំងនេះ មានគោលដៅប្រតិបត្តិការ ស្របតាមច្បាប់ មិនដូចការចោទប្រកាន់ របស់អ៊ីស្រាអែលទេ។ គួរបញ្ជាក់ថា ប៉ាឡេស្ទីន រាប់រយនាក់…

  • រុស្ស៊ី-អ៊ុយក្រែនត្រៀមជួបគ្នាជុំទី២

    រុស្ស៊ី-អ៊ុយក្រែនត្រៀមជួបគ្នាជុំទី២

    បរទេស ៖ ភាគីរុស្ស៊ីបានបង្ហាញពីគម្រោងការ ជួបចរចាសន្តិភាព ជាមួយអ៊ុយក្រែន ជុំទីពីរ នៅទីក្រុង អ៊ីស្តង់ប៊ុល នៃប្រទេសតួកគី។ ថ្លែងបន្ទាប់ពីមានជំនួបជាមួយសមភាគីទួកគី លោក Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានស្នើថា ការចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន ដោយផ្ទាល់ម្តងទៀត គួរតែបន្តធ្វើ នៅទីក្រុងអ៊ីស្តង់ប៊ុល ដោយបន្ថែមថា ទីក្រុងរបស់ទួកគី មួយនេះ គឺជាទីតាំង “ល្អណាស់”។ យ៉ាងណាមិញ ក្រោយការជួបគ្នាលើកទី១ នៅប្រទេសតួកគី មានសេចក្តីរាយការណ៍ថា ភាគីទាំងពីរបន្តវាយប្រហារគ្នា តាមអាកាស ជាធម្មតា។ តែ ថ្មីៗនេះ មានការដោះដូរអ្នកទោសដ៏ច្រើន មិនធ្លាប់មានរវាងរុស្ស៊ី និងអ៊ុយក្រែន។ នៅក្នុងសន្និសីទសារព័ត៌មាន នាពេលនោះ លោក Lavrov ក៏បានចំអក ចំពោះអ្វី ដែលលោកហៅថា “ភាពល្ងង់ខ្លៅ” និង “អសមត្ថភាព” របស់មេដឹកនាំអឺរ៉ុប ពោលគឺបន្ទាប់ពី អធិការបតីអាល្លឺម៉ង់ Friedrich Merz បាននិយាយ កាលពីថ្ងៃចន្ទថា អ្នកគាំទ្រលោកខាងលិចសំខាន់ៗ របស់អ៊ុយក្រែន បានទម្លាក់ការរឹតបន្តឹង…

  • វិញ្ញាបនបត្រ និងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code ស្តង់ដា”ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”

    វិញ្ញាបនបត្រ និងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code ស្តង់ដា”ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”

    (ភ្នំពេញ)៖ ប្រកាសអន្តរក្រសួង ស្តីពី ការដាក់ឱ្យប្រើ “វិញ្ញាបនបត្រនិងសញ្ញាបត្រដែលពាក់ព័ន្ធនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ តទៅដែលមានដាក់ QR Code ស្តង់ដា” អាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”។ នេះបើយោងតាមសេចក្តីប្រកាសរួម រវាងក្រសួងអប់រំយុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលអប្សរា ទទួលបាននៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។ សូមអានសេចក្តីជូនដំណឹងនៅខាងក្រោមនេះ ដោយ៖ ង៉ាន់ ទិត្យ

  • ជប៉ុនប្រឈមកង្វះកម្មករជាង ៣លាននាក់ ក្នុងវិស័យ AI និង មនុស្សយន្តនៅឆ្នាំ ២០៤០

    ជប៉ុនប្រឈមកង្វះកម្មករជាង ៣លាននាក់ ក្នុងវិស័យ AI និង មនុស្សយន្តនៅឆ្នាំ ២០៤០

    តូក្យូ ៖ ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ហៅកាត់ (METI) បានព្យាករថា ប្រទេសជប៉ុននឹងប្រឈមមុខនូងកង្វះកម្លាំងពលកម្មចំនួន ៣.២៦លាននាក់ នៅក្នុងវិស័យដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្តនៅឆ្នាំ 2040 នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរ។ ក្រសួងបានប៉ាន់ប្រមាណថា ប្រទេសជប៉ុននឹងត្រូវការកម្មករចំនួន ៤.៩៨លាននាក់ដែលមានឯកទេសខាង AI និងមនុស្សយន្តនៅឆ្នាំ២០៤០។ យ៉ាងណា ក្នុងល្បឿននៃការអភិវឌ្ឍន៍ធនធានមនុស្សនាពេលបច្ចុប្បន្ន នឹងមានត្រឹមតែ ១.៧២លាននាក់ប៉ុណ្ណោះ។ លើសពីនេះទៀត វិស័យផលិតកម្មត្រូវបានរំពឹងថា នឹងមានកម្មករចំនួន ២.៨១លាននាក់សម្រាប់ដំណើរការផលិតកម្ម ខណៈដែលតម្រូវការត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៨.៦៥លាននាក់ ខណៈដែលតម្រូវការបុគ្គលិកផ្នែកផ្គត់ផ្គង់ត្រូវបានរំពឹងថា នឹងមានត្រឹមតែ ៥.៨៤លាននាក់ប៉ុណ្ណោះ។ ផ្ទុយទៅវិញ អតិរេកកម្លាំងពលកម្មត្រូវបានព្យាករណ៍នៅក្នុងវិស័យផ្សេងៗទៀត។ វិស័យរដ្ឋបាលការិយាល័យត្រូវបានព្យាករថា នឹងមានកម្មករលើសពី ២.១៤លាននាក់ វិស័យលក់ ៥១០.០០០ នាក់ និងវិស័យសេវាកម្មប្រមាណ ១០០.០០០នាក់។ នៅឆ្នាំ២០៤០ ប្រទេសជប៉ុនត្រូវបានរំពឹងថា នឹងប្រឈមមុខនឹងការខ្វះខាតនិស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចំនួន ៦០០.០០០នាក់សម្រាប់មុខវិទ្យាប្រវត្តិវិទ្យាសាស្ត្រ និងវិស្វកម្ម៕ ប្រភព ៖ ស៊ិនហួរ

  • បណ្ដារដ្ឋមន្ត្រីសហភាពអឺរ៉ុប អនុម័តជាផ្លូវការនូវមូលនិធិសព្វាវុធថ្មីតម្លៃ ១៥០ពាន់លានអឺរ៉ូ

    បណ្ដារដ្ឋមន្ត្រីសហភាពអឺរ៉ុប អនុម័តជាផ្លូវការនូវមូលនិធិសព្វាវុធថ្មីតម្លៃ ១៥០ពាន់លានអឺរ៉ូ

    សហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ (២៧ ឧសភា) បានអនុម័តជាផ្លូវការនូវការបង្កើតមូលនិធិសព្វាវុធរបស់ប្លុកអឺរ៉ុប មានតម្លៃ ១៥០ពាន់លានអឺរ៉ូ (១៧០,៧ ពាន់លានដុល្លារអាមេរិក) ដែលជំរុញដោយការភ័យខ្លាចនៃការវាយប្រហារណាមួយរបស់រុស្ស៊ីនៅក្នុងប៉ុន្មានឆ្នាំខាងមុខ និងការសង្ស័យពីការប្តេជ្ញាចិត្តសន្តិសុខរបស់សហរដ្ឋអាមេរិក ចំពោះទ្វីប។ ការអនុម័តដោយរដ្ឋមន្ត្រីមកពីបណ្តាប្រទេសសហភាពអឺរ៉ុបក្នុងជំនួបនៅទីក្រុងប្រ៊ុចសែលនេះ គឺជាជំហានផ្លូវច្បាប់ចុងក្រោយបំផុតក្នុងការបង្កើតគម្រោងសកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប ហៅកាត់ថា SAFE ដោយប្រើប្រាស់ឥណទានរួមរបស់សហភាពអឺរ៉ុប ដើម្បីផ្តល់ប្រាក់កម្ចីដល់បណ្តាប្រទេសអឺរ៉ុប សម្រាប់គម្រោងការពារជាតិរួមគ្នា។ អ្នកការទូតនិយាយថា វិធានការនេះត្រូវបានគាំទ្រដោយប្រទេសចំនួន២៦ ក្នុងចំណោមសមាជិកទាំង២៧ របស់សហភាពអឺរ៉ុប ដោយប្រទេសហុងគ្រី បានអនុប្បវាទ។ គណៈកម្មការអឺរ៉ុប ដែលជាស្ថាប័នប្រតិបត្តិរបស់ប្លុកអឺរ៉ុប បានស្នើមូលនិធិនោះកាលពីខែមីនា ខណៈការភ័យខ្លាចបានកើនឡើងខ្លាំងក្នុងចំណោមមេដឹកនាំអឺរ៉ុប ដែលពួកគេមិនអាចប្រាកដចិត្តបានទៀតឡើយថា រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Donald Trump នឹងការពារពួកគេពីការវាយប្រហារ។ លើសពីនេះ ដោយបារម្ភពីប្រតិបត្តិការយោធារុស្ស៊ី ក្នុងឆ្នាំ២០២២ លើអ៊ុយក្រែន និងការភ័យខ្លាចថាពួកគេអាចជាគោលដៅបន្ទាប់របស់ទីក្រុងមូស្គូ បណ្ដាប្រទេសសហភាពអឺរ៉ុប បានបង្កើនការចំណាយលើវិស័យការពារជាតិច្រើនជាង ៣០% រួចហើយក្នុង ៣ឆ្នាំចុងក្រោយនេះ ប៉ុន្តែមេដឹកនាំសហភាពអឺរ៉ុបនិយាយថានោះនៅតែមិនគ្រប់គ្រាន់ទេ៕

  • អាល្លឺម៉ង់ គំរាមបោះជំហានប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញសង្រ្គាមដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា

    អាល្លឺម៉ង់ គំរាមបោះជំហានប្រឆាំងនឹងអ៊ីស្រាអែល ជុំវិញសង្រ្គាមដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា

    រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul បានគំរាមចាត់វិធានការមិនជាក់លាក់ជាច្រើនប្រឆាំងនឹងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ (២៧ ឧសភា) ហើយនិយាយថា ទីក្រុងប៊ែរឡាំង នឹងមិននាំចេញសព្វាវុធដែលប្រើដើម្បីបំពានច្បាប់មនុស្សធម៌ទេ ខណៈប្រមុខការបរទេសរូបនេះ និងលោកអធិការបតី Friedrich Merz បានបង្កើនការស្តីបន្ទោសយ៉ាងចាស់ដៃបំផុតជុំវិញសង្គ្រាមដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា ប៉ាឡេស្ទីន។ អាល្លឺម៉ង់ រួមជាមួយនឹងសហរដ្ឋអាមេរិក បានបន្តគាំទ្រយុទ្ធនាការយោធារបស់អ៊ីស្រាអែល តាំងពីយូរយារណាស់មកហើយ ចាប់តាំងពីការវាយប្រហារថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣មក ពីសំណាក់ក្រុមហាម៉ាស ទោះបីជាអ៊ីស្រាអែល កាន់តែឯកោជាអន្តរជាតិក៏ដោយ។ ជំហរប្រែប្រួលនេះកើតឡើងនៅពេលដែលសហភាពអឺរ៉ុប កំពុងពិនិត្យមើលគោលនយោបាយអ៊ីស្រាអែលរបស់ខ្លួន ហើយចក្រភពអង់គ្លេស បារាំង និងកាណាដាក៏បានគំរាមធ្វើ “សកម្មភាពជាក់ស្តែង” ជុំវិញបញ្ហាហ្កាហ្សាផងដែរ។ ថ្លែងទៅកាន់ទូរទស្សន៍ WDR លោក Wadephul បានព្រមានថា ការគាំទ្រជាប្រវត្តិសាស្ត្ររបស់អាល្លឺម៉ង់ សម្រាប់អ៊ីស្រាអែល មិនត្រូវឱ្យគេប្រើប្រាស់ជាឧបករណ៍ទេ ព្រោះការវាយប្រហារតាមអាកាសដ៏ធំ និងកង្វះខាតស្បៀងអាហារ និងឱសថ បានធ្វើឱ្យស្ថានការណ៍ហ្កាហ្សា “មិនអាចទ្រាំទ្របាន”។ នៅមុននោះ លោក Merz បានរិះគន់ខ្លាំងៗចំពោះការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា ថាលែងសមហេតុផលជាតម្រូវការក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាសទៀតហើយ ហើយ “ក៏លែងយោគយល់បានទៀតដែរ”។ ការផ្លាស់ប្តូរជំហរ…

  • កម្ពុជា-កូវ៉ែត ឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការ​រវាងប្រទេសទាំងពីរ

    កម្ពុជា-កូវ៉ែត ឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ​ការ​រវាងប្រទេសទាំងពីរ

    គូឡាឡាំពួ៖ ក្នុងជំនួបពិភាក្សាការងារ នាឱកាសអញ្ជើញចូលរួម​កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំ កំពូល ពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នារសៀលថ្ងៃ ២៧ ខែឧសភា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ជាមួយព្រះអង្គម្ចាស់ Sheikh Sabah Khaled AL-Hama AL-Sabah រជ្ជទាយាទនៃរដ្ឋកូវ៉ែត បានឯកភាព ពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។ ក្នុងឱកាសនៃជំនួបនោះព្រះអង្គម្ចាស់ Sheikh Sabah Khaled Al-Hamad Al-Sabah បានគូសបញ្ជាក់ពីបំណង ក្នុងការ ពង្រឹង​ទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះ ព្រះអង្គម្ចាស់ក៏បានលើកឡើងពីការត្រៀមខ្លួន របស់​កូវ៉ែត ដើម្បីចែករំលែកបទពិសោធន៍ជាមួយកម្ពុជា ក្នុងវិស័យថាមពល (ប្រេង)។ ព្រះអង្គម្ចាស់ Sheikh បានសង្កត់ធ្ងន់អំពីការបន្តការផ្លាស់​ប្តូរ​ទស្សនកិច្ចកម្រិតខ្ពស់ ដែលនឹងបើកផ្លូវជំរុញកិច្ចសហប្រតិបត្តិការ​បន្ថែមទៀត។ ជាការឆ្លើយតប សម្តេចបវរធិបតី បានស្វាគមន៍បំណងរបស់ប្រទេស​កូវ៉ែត ក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ ដែលនេះ​ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរឹតចំណង និងពង្រីកទំនាក់ទំនងជាមួយ បណ្តា…