Category: ព័ត៌មានជាតិ
-

ចារកម្មអាមេរិកចោទចិនគ្រោងបញ្ជូនប្រព័ន្ធមីស៊ីលបាញ់យន្តហោះចម្បាំងទៅឱ្យ អ៊ីរ៉ង់
ប៉េកាំង ៖ ទីភ្នាក់ងារចារកម្មអាមេរិក ផ្អែកតាមប្រភពពីមនុស្ស ៣ នាក់សុំមិនបញ្ចេញឈ្មោះ បានចោទប្រកាន់ប្រទេសចិនចំៗថា កំពុងរៀបចំផែនការបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទស្ពាយដាក់ស្មា (MANPADs) ទៅឲ្យប្រទេសអ៊ីរ៉ង់ តាមរយៈប្រទេសទី ៣ ដើម្បីបិទបាំងប្រភពដើម ។ បើតាម CNN, ប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់យន្តហោះចម្បាំងអាមេរិក ឬអ៊ីស្រាអែល ដែលហោះហើរក្នុងរយៈកម្ពស់ទាបៗ ដើម្បីវាយប្រហារទីតាំងនានារបស់អ៊ីរ៉ង់ ។ តួយ៉ាង ប្រធានាធិបតីអាមេរិក លោក Donald Trump ធ្លាប់បានថ្លែងក្នុងសន្និសិទសារព័ត៌មានកាលពីពេលថ្មីៗនេះថា យន្តហោះចម្បាំង F-15 ដែលត្រូវបានបាញ់ទម្លាក់ក្នុងសង្គ្រាមអ៊ីរ៉ង់ កាលពីសប្តាហ៍មុន គឺដោយសារតែមីស៊ីលដាក់លើបាញ់ ។ រីឯអ៊ីរ៉ង់ក៏បានអះអាងដែរថា ខ្លួនពិតជាបានប្រើប្រាស់ប្រព័ន្ធមីស៊ីលការពារដែនអាកាសថ្មី ដើម្បីវាយប្រហារយន្តហោះចម្បាំងអាមេរិក ប៉ុន្តែមិនបានបញ្ជាក់លំអិត ថាតើមីស៊ីលនេះផលិតនៅប្រទេសចិន ឬក៏ប្រទេសណាមួយនោះទេ ។ យ៉ាងណា អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានប្រកាសច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថា ទីក្រុងប៉េកាំងមិនដែលបញ្ជូនអាវុធដល់ភាគីជម្លោះណាមួយឡើយ ហើយតែងតែដើរតួជាអ្នកសម្របសម្រួល ដើម្បីកាត់បន្ថយភាពតានតឹង ដូច្នេះ ព័ត៌មានដែលចុះផ្សាយនេះ គឺជារឿងមិនពិតសុទ្ធសាធ ។ គួរបញ្ជាក់ថា អ៊ីរ៉ង់បានបង្កើតទំនាក់ទំនងយោធា…
-

ខែមុន Airbus ចែកចាយយន្តហោះបានត្រឹម ៦០ គ្រឿង ធ្លាក់ចុះ ១៦ ភាគរយ
ប៉ារីស ៖ ក្រុមហ៊ុន Airbus របស់អឺរ៉ុប បានប្រគល់យន្តហោះដឹកអ្នកដំណើរចំនួន ៦០ គ្រឿងដល់ដៃអតិថិជនចំនួន ៣៨ ក្រុមហ៊ុន កាលពីខែមីនា ខណៈដែលការចែកចាយយន្តហោះនៅត្រីមាសទី១ មានត្រឹមតែ ១១៤ គ្រឿងប៉ុណ្ណោះ ធ្លាក់ចុះចំនួន ១៦ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន មានចំនួន ១៣៦ គ្រឿង ។ យោងតាមរបាយការណ៍ប្រចាំខែ, ក្នុងចំណោមយន្តហោះទាំង ៦០ គ្រឿង ក្នុងនោះ ៣ គ្រឿងត្រូវបានប្រគល់ទៅឱ្យក្រុមហ៊ុនអាកាសចរណ៍ Emirates ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ បើទោះបីជាមានការរំខានដល់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ បង្កពីជម្លោះនៅឈូងសមុទ្រក៏ដោយ ។ ទន្ទឹមគ្នា ក្រុមហ៊ុន Airbus ក៏បានដឹកជញ្ជូនយន្តហោះទៅដល់ដៃក្រុមហ៊ុនអាកាសចរណ៍ Ethihad និង ក្រុមហ៊ុន Fly A Deal របស់អារ៉ាប៊ីសាអូឌីត ម្នាក់មួយគ្រឿងផងដែរ ។ បើតាមការអះអាងរបស់នាយកប្រតិបត្តិក្រុមហ៊ុន Airbus លោក Guillaume Faury, ការដឹកជញ្ជូនយន្តហោះរបស់ Airbus…
-

មេដឹកនាំអាមេរិក និងអ៊ីរ៉ង់ ហោះទៅប៉ាគីស្ថាន ចរចាបញ្ចប់សង្គ្រាម
វ៉ាស៊ីនតោន ៖ គណៈប្រតិភូអាមេរិក ដែលដឹកនាំដោយលោកអនុប្រធានាធិបតី JD Vance និងគណៈប្រតិភូអ៊ីរ៉ង់ដែលដឹកនាំដោយប្រធានសភាអ៊ីរ៉ង់ លោក Mohammad Baqer Qalibaf និងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានធ្វើដំណើរទៅដល់ប្រទេសប៉ាគីស្ថានហើយ ដើម្បីចរចាបញ្ចប់សង្គ្រាមនៅជម្ឈិមបូព៌ា នៅក្នុងថ្ងៃ សៅរ៍ នេះ ។ មុនពេលចាប់ផ្តើមការចរចា នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif កាលពីថ្ងៃ សុក្រ បានថ្លែងអំណរគុណដល់ភាគីទាំងពីរ សម្រាប់ការយល់ព្រមជួបគ្នា ហើយលោកក៏បានព្រមានដែរថា វឌ្ឍនភាពដែលរំពឹងទុក អាចនឹងក្លាយជាការងារដ៏លំបាកមួយ ។ នៅក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិ លោក Sharif បានលើកឡើងថា បទឈប់បាញ់បណ្ដោះអាសន្នត្រូវបានប្រកាសហើយ ប៉ុន្តែឥឡូវនេះដំណាក់កាលដ៏លំបាកជាងនេះទៅទៀត នោះគឺដំណាក់កាលនៃការសម្រេចបានបទឈប់បាញ់យូរអង្វែង និងការដោះស្រាយបញ្ហាស្មុគស្មាញតាមរយៈការចរចា ។ យ៉ាងណា លោកនាយករដ្ឋមន្រ្តី Sharif បានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើឱ្យការចរចានេះទទួលបានជោគជ័យ ។ គួរបញ្ជាក់ថា ការចរចារវាងអាមេរិក និងអ៊ីរ៉ង់នៅប៉ាគីស្ថាន កើតឡើងបន្ទាប់ពីលោក ដូណាល់…
-

លោក Trump ថា ច្រកសមុទ្រ Hormuz នឹងបើកឡើងវិញឆាប់ៗនេះ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយអះអាងនៅចំពោះមុខអ្នកសារព័ត៌មានកាលពីថ្ងៃ សុក្រ ថា ច្រកសមុទ្រ Hormuz នឹងបើកចំហរឡើងវិញ បើទោះបីជាមាន ឬគ្មានកិច្ចសហប្រតិបត្តិការរបស់អ៊ីរ៉ង់ ។ បើតាម AFP ចេញផ្សាយថ្ងៃទី១១ ខែមេសា, មេដឹកនាំអាមេរិករូបនេះ ថែមទាំងបានអះអាងទៀតថា អាទិភាពកំពូលរបស់លោក នៅក្នុងកិច្ចចរចាសន្តិភាព គឺដើម្បីធានាថា អ៊ីរ៉ង់នឹងមិនអាចមានអាវុធនុយក្លេអ៊ែរនៅក្នុងដៃបានជាដាច់ខាត ។ ការអះអាងនេះ កើតឡើងស្របពេលដែលលោក ត្រាំ បានបញ្ជូនអនុប្រធានាធិបតីអាមេរិក លោក JD Vance ទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីជួបជាមួយមន្ត្រីកំពូលអ៊ីរ៉ង់ ក្នុងគោលបំណងចរចាឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព បន្ទាប់ពីបទឈប់បាញ់រយៈពេលពីរសប្តាហ៍ ដែលបានឯកភាពគ្នា កាលពីថ្ងៃ អង្គារ ។ ការបើកច្រកសមុទ្រ Hormuz ឡើងវិញ នឹងក្លាយជារបៀបវារៈកំពូលនៅក្នុងកិច្ចចរចាសន្តិភាពនៅទីក្រុងអ៊ីស្លាម៉ាបាដ ប្រទេសប៉ាគីស្ថាន នៅថ្ងៃទី១១ ខែមេសា ។ យោងតាម The Hill, ច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមនៃការផ្គត់ផ្គង់ប្រេង…
-

ទ័ព អ៊ុយក្រែន កាន់អាវុធចូលច្បាំងក្នុងសមរភូមិសង្គ្រាមមជ្ឈិមបូព៌ាជាផ្លូវការ
កៀវ ៖ កងកម្លាំងអ៊ុយក្រែនបានកាន់អាវុធចូលច្បាំងក្នុងសមរភូមិសង្គ្រាមមជ្ឈិមបូព៌ាជាផ្លូវការ បន្ទាប់ពីលោក ប្រធានាធិបតី Volodymyr Zelensky ប្រកាសអំពីការបាញ់ទម្លាក់យន្តហោះដ្រូន Shahed របស់អ៊ីរ៉ង់អស់ជាច្រើនគ្រឿង ។ លោក Zelensky អះអាងថា ការបាញ់ទម្លាក់ដ្រូន Shahed របស់អ៊ីរ៉ងនេះ គឺជាប្រតិបត្តិការមួយផ្នែក នៃ កិច្ចខិតខំប្រឹងប្រែងដើម្បីជួយដៃគូ ក្នុងការទប់ទល់នឹងអាវុធដែលរុស្ស៊ី ធ្លាប់ប្រើប្រាស់ធ្វើសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ។ បើតាម Independent ចេញផ្សាយ កាលពីថ្ងៃសុក្រ, នេះគឺជាការទទួលស្គាល់ជាសាធារណៈលើកដំបូងពីសំណាក់ មេដឹកនាំ អ៊ុយក្រែន អំពីការចូលប្រឡូក ក្នុងសមរភូមិសង្គ្រាមមជ្ឈិមបូព៌ា ដើម្បីជួយដល់បណ្តាប្រទេសសម្ព័ន្ធមិត្ត លោកខាងលិច ។ កាលពីដើមខែមីនា លោក Zelensky ធ្លាប់បាននិយាយថា អ៊ុយក្រែន កំពុងជួយប្រទេសមជ្ឈិមបូព៌ា និង ឈូងសមុទ្រចំនួន ៥ ក្នុងការទប់ទល់នឹងការវាយប្រហារ ដោយយន្តហោះដ្រូនរបស់អ៊ីរ៉ង់ ។ លោក ក៏បានបង្ហាញផងដែរថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុប បានស្នើសុំការគាំទ្រស្រដៀងគ្នានេះ ដោយសារតែ ទីក្រុង Kyiv…
-

អ្នកជំនាញជប៉ុន ថា បទឈប់បាញ់អាមេរិក-អ៊ីរ៉ង់ ផុយស្រួយខ្លាំង
តូក្យូ ៖ អ្នកជំនាញសន្តិភាពជប៉ុន និយាយថា បទឈប់បាញ់រវាងអាមេរិក និងអ៊ីរ៉ង់ មានភាពផុយស្រួយខ្លាំង។ លោក Tsuneo Watanabe មន្ត្រីជាន់ខ្ពស់ នៅមូលនិធិសន្តិភាព Sasakawa បានប្រាប់ TASS នៅក្នុងបទសម្ភាសន៍មួយថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រហែលជាពិបាក ឯកភាពគ្នាលើ បញ្ហាចម្រូងចម្រាស ដូចជា ការអភិវឌ្ឍន៍នុយក្លេអ៊ែរ របស់ អ៊ីរ៉ង់ ជាដើម។ លោក Tsuneo Watanabe បញ្ជាក់ថា «ខ្ញុំត្រូវតែទទួលស្គាល់ថា បទឈប់បាញ់ បច្ចុប្បន្ន មានភាពផុយស្រួយណាស់» ដោយលោកបញ្ជាក់បន្ថែមថា គូ សត្រូវទាំ ងពីរ ពិបាកនឹងធ្វើសម្បទាន ឲ្យគ្នា។ លោក Tsuneo Watanabe គឺជាអ្នកស្រាវជ្រាវជាន់ខ្ពស់ នៃ មូលនិធិសន្តិភាព Sasakawa Peace Foundation ដែលជាអង្គការស្រាវជ្រាវគោលនយោបាយឯករាជ្យ នៅទីក្រុងតូក្យូ។ បើតាម Tass, កាលពីថ្ងៃទី៧ ខែមេសា…
-

លោក ត្រាំ ទទូចចង់ឃើញ ណាតូ ប្តេជ្ញាការពារច្រក Hormuz
វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក ទទូច ឲ្យមានការប្តេជ្ញាចិត្តជាក់លាក់ របស់អង្គការយោធាអន្តរជាតិ ណាតូ លើការការពារច្រកសមុទ្រ Hormuz នេះបើតាមការចេញផ្សាយ របស់ CNN។ សារព័ត៌មាន CNN បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់អគ្គលេខាធិការ អង្គការ ណាតូ លោក Mark Rutte កាលពីថ្ងៃពុធ ថា សម្ព័ន្ធភាពនេះ ត្រូវតែចាត់វិធានការជាក់ស្តែង ដើម្បីជួយធានាសុវត្ថិភាព នៃការធ្វើនាវាចរ ឆ្លងកាត់ច្រកសមុទ្រ Hormuz ។ យោងតាមប្រភព, មេដឹកនាំអាមេរិកបាន ទទូចឲ្យប្រទេសណាតូ ប្តេជ្ញាចិត្ត ខ្លួនឯង នៅប៉ុន្មានថ្ងៃខាងមុខ។ ការអះអាងរបស់លោក ត្រាំ កើតមានឡើង ស្របពេលដែល អ៊ីរ៉ង់ កំពុងគិតថ្លៃសេវាសម្រាប់កប៉ាល់ដឹកជញ្ជូនទំនិញ ដែលបើកឆ្លងកាត់ច្រកសមុទ្រមួយនេះរួចទៅហើយ ។ អ៊ីរ៉ង់ ថែមទាំង រៀបផែនការ យកថ្លៃ សេវាកម្ម ជារៀងរហូតផងដែរ បើទោះបីជា…
-

លោក ពូទីន ប្រកាសបទឈប់បាញ់ ជាមួយអ៊ុយក្រែន
មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសបទឈប់បាញ់ ជាមួយអ៊ុយក្រែន សម្រាប់រយៈពេល នៃ ថ្ងៃបុណ្យ Orthodox Easter ពោល គឺ បន្ទាប់ពីទីក្រុងកៀវ ក៏បានស្នើឱ្យផ្អាកអរិភាពផងដែរ នេះបើតាម វិមានក្រឹមឡាំង បញ្ជាក់ កាលពីថ្ងៃព្រហស្បតិ៍។ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយ នៅដើមសប្តាហ៍នេះថា លោកបានអនុម័តសំណើ បទឈប់ សម្រាប់ថ្ងៃបុណ្យសាសនាកាតូលិកមួយនេះ តាមរយៈសហរដ្ឋអាមេរិក ខណៈដែលកិច្ចពិភាក្សា ដើម្បីបញ្ចប់ជម្លោះ រយៈពេល ៤ ឆ្នាំ ត្រូវបានរារាំងដោយសង្រ្គាមមជ្ឈិមបូព៌ា។ វិមានក្រឹមឡាំង បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «បទឈប់បាញ់ ត្រូវបានប្រកាស ពីនៅថ្ងៃទី១១ ខែមេសា រហូតដល់ចុងបញ្ចប់ នៃថ្ងៃទី១២ ខែមេសា» ដោយលោក ពូទីន អះអាងថា «មានទាក់ទងនឹងពិធីបុណ្យគ្រិស្តអូស្សូដក់ អ៊ីស្ទើរ៍ ដែលខិតជិតមកដល់»។ វិមានក្រឹមឡាំង…
-

លោក Mojtaba មេកំពូលអ៊ីរ៉ង់ ថា មិនចង់ឲ្យមានសង្គ្រាមទេ
តេហេរ៉ង់ ៖ មេដឹកនាំកំពូល របស់ អ៊ីរ៉ង់ បានអះអាង តាមរយៈសារ ជាលាយលក្ខណ៍អក្សរ ថា ប្រទេសរបស់ខ្លួន មិនស្វែងរកសង្រ្គាម នោះទេ។ ជាការប្រកាស បន្ទាប់ពីអាមេរិក និង អ៊ីរ៉ង់ បានព្រមព្រៀង បទឈប់បាញ់ រយៈពេល ២ សប្តាហ៍។ តាមរយៈសារ ដែលផ្សាយ នៅលើទូរទស្សន៍រដ្ឋ លោក Mojtaba Khamenei និយាយថា សាធារណរដ្ឋឥស្លាម មិនចង់មានសង្រ្គាម ជាមួយសហរដ្ឋអាមេរិក និង អ៊ីស្រាអែលទេ ប៉ុន្តែ នឹងការពារសិទ្ធិរបស់ខ្លួន ក្នុងនាមជាប្រជាជាតិមួយ។ លោកបញ្ជាក់ថា «យើងមិនស្វែងរកសង្រ្គាមទេ ហើយយើងមិនចង់ធ្វើវាដែរ»។ លោកបានបន្ថែមថា «ប៉ុន្តែ យើងនឹងមិនបោះបង់ចោលសិទ្ធិស្របច្បាប់ របស់យើង ក្នុងកាលៈទេសៈណាក៏ដោយ ហើយ ក្នុងន័យនេះ យើងពិចារណា លើរណសិរ្សតស៊ូ ទាំងមូល ដែលកាន់តែធំ» ។ ប្រទេស អ៊ីរ៉ង់ ក្នុងសប្តាហ៍នេះ បានយល់ព្រមលើបទឈប់បាញ់ដ៏ផុយស្រួយ…
-

លោក Trump គំរាមដាក់ពន្ធ ៥០% លើប្រទេសនាំអាវុធទៅអ៊ីរ៉ង់
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃ ពុធ បានបន្តប្រើប្រាស់គោលនយោបាយជាយុទ្ធសាស្រ្តដ៏ពេញនិយមរបស់គាត់ នោះគឺការគំរាមដាក់ពន្ធដល់ទៅ ៥០% ភ្លាមៗ ដោយគ្មានករណីលើកលែងឡើយ ទៅលើប្រទេសទាំងឡាយណា ដែលគឃ្លើនហ៊ានលួចលាក់ផ្គត់ផ្គង់គ្រឿងសព្វាវុធយោធាទៅឱ្យប្រទេសអ៊ីរ៉ង់ ។ បើតាម Straits Times, ការព្រមានដាក់ពន្ធថ្មីនេះ កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងលើបទឈប់បាញ់រយៈពេល ២ សប្តាហ៍ ដើម្បីបន្ធូរបន្ថយភើ្លងសង្គ្រាម ដែលបានឆាប់ឆេះទូទាំងតំបន់មជ្ឈិមបូព៌ាជាង ១ ខែកន្លងមកនេះ ។ កិច្ចព្រមព្រៀងឈប់បាញ់នេះ ធ្វើឡើងក្រោមលក្ខខណ្ឌដែលអ៊ីរ៉ង់ត្រូវបើកច្រកសមុទ្រ Hormuz ឡើងវិញ ដើម្បីសម្រួលដល់ចរាចរណ៍ដឹកជញ្ជូនថាមពលសកល ។ ទន្ទឹមគ្នា ក្រុមប្រឹក្សាសន្តិសុខជាតិកំពូលអ៊ីរ៉ង់ ក៏បានបង្ហាញឆន្ទៈក្នុងការទទួលយកបទឈប់បាញ់នេះដែរ ហើយគ្រោងនឹងចូលរួមក្នុងកិច្ចចរចាជាមួយអាមេរិកនៅប៉ាគីស្ថាន នាថ្ងៃទី១០ ខែមេសា ។ យោងតាម Al Jazeera, លោកប្រធានាធិបតី Trump បានបង្ហោះសារគំរាមធ្ងន់ៗនៅលើបណ្តាញសង្គម Truth Social ថា ប្រទេសណាក៏ដោយ ដែលហ៊ានផ្គត់ផ្គង់អាវុធយោធាដល់អ៊ីរ៉ង់ នឹងត្រូវជាប់ពន្ធ…