Category: ព័ត៌មានជាតិ​

  • ចក្រភពអង់គ្លេស ស្វាគមន៍ព័ត៌មាននៃបទឈប់បាញ់ជាថ្មីរវាងប្រទេសថៃ និងកម្ពុជា។  វាពិតជាសំខាន់ ដែលឥឡូវនេះ យើងឃើញការបន្តពិភាក្សា និងការអនុវត្តប្រកបដោយនិរន្តភាព ដែលគាំទ្រដោយអាស៊ាន ដើម្បីដាក់លក្ខខណ្ឌសម្រាប់សន្តិភាព រយៈពេលវែង។ លោកជំទាវ Seema Malhotra MP រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
  • UN៖ កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាកជនស៊ីវិល និងបញ្ចប់អរិភាពនាពេលបច្ចុប្បន្ន

    UN៖ កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាកជនស៊ីវិល និងបញ្ចប់អរិភាពនាពេលបច្ចុប្បន្ន

    លោក Stéphane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ ចេញពីទីក្រងញូវយ៉ក នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះថា៖ «អគ្គលេខាធិការអង្គការសហប្រជាជាតិសូមស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាករបស់ជនស៊ីវិល បញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង។ អគ្គលេខាធិការអង្គការសហប្រជាជាតិ សូមថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ក៏ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិកចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធី នៃស្ថានការណ៍។ អង្គការសហប្រជាជាតិ ត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់»។

  • លោក Zelensky គ្រោងជួបលោក Trump ស្អែកនេះ

    លោក Zelensky គ្រោងជួបលោក Trump ស្អែកនេះ

    គៀវ ៖ មេដឹកនាំប្រទេសអ៊ុយក្រែន លោក Zelensky បាននិយាយថា លោកគ្រោងនឹងជួបចរចា ជាមួយ លោក Trump មេដឹកនាំអាមេរិក នៅថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ស្អែកនេះ។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និយាយថា លោកនឹងជួបប្រធានាធិបតីអាមេរិក Donald Trump នៅក្នុងរដ្ឋ Florida ។ ពួកគេត្រូវបានរំពឹងថា នឹងពិភាក្សា លើចំណុចសំខាន់ៗ នៃផែនការសន្តិភាព ដែលមានបំណងបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី រួមទាំង ការធានាសន្តិសុខ និង បញ្ហាទឹកដី ផងដែរ។ លោក Zelensky បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃសុក្រថា ផែនការដែលទីក្រុង គៀវ កំពុងដំណើរការ ជាមួយទីក្រុងវ៉ាស៊ីនតោន គឺ រួចរាល់ ៩០ ភាគរយហើយ។ សហរដ្ឋអាមេរិកក៏កំពុងចរចា ជាមួយរុស្ស៊ីផងដែរ។ កាលពីថ្ងៃសុក្រ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov…

  • លោក ពូទីន ជូនពរលោកត្រាំ រីករាយថ្ងៃបុណ្យណូអែល

    លោក ពូទីន ជូនពរលោកត្រាំ រីករាយថ្ងៃបុណ្យណូអែល

    មូស្គូ ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានផ្ញើសារជូនពរ ប្រធានាធិបតីអាមេរិក លោក Donald Trump រីករាយ នៅថ្ងៃបុណ្យណូអែល។ នេះគឺជាការបញ្ជាក់ របស់វិមានក្រឹមឡាំង ចេញផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃសុក្រ ទី២៦ ខែធ្នូ។ លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បានបង្ហើបប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា លោក Putin បានផ្ញើសារ តាមរយៈបណ្តាញសង្គម Telegram ជាមួយនឹងការស្វាគមន៍ ទៅកាន់លោក Trump រួចហើយ ដោយបន្ថែមថា «មិនមានការចង្អុលបង្ហាញ អំពីការសន្ទនាតាមទូរស័ព្ទ រវាងមេដឹកនាំទាំងពីរ សម្រាប់ថ្ងៃនោះទេ»។ នៅក្រោមការគ្រប់គ្រង របស់លោក Trump, ទំនាក់ទំនងរវាងរុស្ស៊ី និងអាមេរិកមានភាពកក់ក្តៅជាងអំឡុងពេលការកាន់តំណែង របស់អតីតប្រធានាធិបតី លោក Joe Biden។ លោក ពូទីន និង លោក Trump បានចូលរួមក្នុងកិច្ចពិភាក្សាយ៉ាងសកម្ម…

  • អ៊ីស្រាអែលក្លាយជាប្រទេសដំបូងគេ ទទួលស្គាល់រដ្ឋ Somaliland

    អ៊ីស្រាអែលក្លាយជាប្រទេសដំបូងគេ ទទួលស្គាល់រដ្ឋ Somaliland

    ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានក្លាយជាប្រទេសដំបូងគេបំផុត ដែលបានប្រកាសទទួលស្គាល់តំបន់ស្វយ័ត Somaliland ជារដ្ឋឯករាជ្យ និងអធិបតេយ្យ។ គួរបញ្ជាក់ថា តំបន់ Somaliland បានផ្តាច់ខ្លួនពីប្រទេសស៊ូម៉ាលី ចាប់តាំងពីឆ្នាំ១៩៩១ ជាពេលដែលប្រទេសនៅអាហ្វ្រិកមួយនេះ មានសង្រ្គាមស៊ីវិល។ ប៉ុន្តែ តំបន់នេះ មិនទទួលបានការគាំទ្រ ឬ ទទួលស្គាល់ពីបណ្ដាប្រទេសដទៃ នោះទេ។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងស្វែងរកកិច្ចសហប្រតិបត្តិការភ្លាមៗ ជាមួយ Somaliland នៅក្នុងវិស័យកសិកម្ម សុខាភិបាល បច្ចេកវិទ្យា និងសេដ្ឋកិច្ច។ លោក Netanyahu បានអបអរសាទរប្រធានាធិបតី Somaliland លោក Abdirahman Mohamed Abdullahi ជាមួយការកោតសរសើរពីភាពជាមេដឹកនាំរបស់លោក និងអញ្ជើញ ឲ្យធ្វើទស្សនកិច្ចទៅកាន់អ៊ីស្រាអែល។ តាមលោក Netanyahu, ការប្រកាសទទួលស្គាល់ Somaliland ធ្វើឡើង នៅក្នុងស្មារតីនៃកិច្ចព្រមព្រៀង Abraham Accords ដែលជាគំនិតផ្ដួចផ្ដើមសន្តិភាពមួយ របស់ប្រធានាធិបតីអាមេរិក…

  • មីយ៉ាន់ម៉ាលុបចោលបម្រាមគោចរ មុនការបោះឆ្នោត

    មីយ៉ាន់ម៉ាលុបចោលបម្រាមគោចរ មុនការបោះឆ្នោត

    ណៃពិដោ ៖ មីយ៉ាន់ម៉ា បានប្រកាសពីការលុបចោលបម្រាមគោចរ នៅ១ថ្ងៃ មុនពេលការបោះឆ្នោតសកលចាប់ផ្ដើម។ បំរាមនេះ ត្រូវបានដាក់ឱ្យអនុវត្ត នៅក្នុងទីក្រុង Yangon ចាប់តាំងពីមានរដ្ឋប្រហារ កាលពីឆ្នាំ២០២១។ របបសឹកមីយ៉ាន់ម៉ា កាលពីថ្ងៃសុក្រ បានប្រកាសថា បម្រាមគោចរ ដែលអនុវត្តពីម៉ោង១យប់ ដល់ម៉ោង៣ទៀបភ្លឺ នឹងត្រូវបានលុបចោល នៅថ្ងៃសៅរ៍នេះ។ អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានអះអាង តាមរយៈសេចក្ដីថ្លែងការណ៍ ថា «ស្ថិរភាពតំបន់ក្នុងទីក្រុង Yangon បច្ចុប្បន្នកំពុងមានភាពល្អប្រសើរឡើង ហើយការសម្រេចចិត្តលុបចោលបម្រាមគោចរនេះទៀតសោតធ្វើឡើងក្នុងគោលបំណងធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គម និងសាសនាមានភាពល្អប្រសើរឡើង ព្រមទាំងដើម្បី ប្រយោជន៍នៃការធ្វើដំណើរ ឬការដឹកជញ្ជូនរបស់ប្រជាជន ក៏ដូចជាធ្វើឱ្យការធ្វើពាណិជ្ជកម្មមានភាពល្អប្រសើរឡើង»។ គួរបញ្ជាក់ថា មីយ៉ាន់ម៉ា គ្រោងរៀបចំការបោះឆ្នោត ជាបីដំណាក់កាល ចន្លោះពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ស្អែកនេះ រហូតដល់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦។ យោធាមីយ៉ាន់ម៉ាបានធ្វើរដ្ឋប្រហារបណ្ដេញរដ្ឋាភិបាលស៊ីវិល ចេញពីអំណាច កាលពីឆ្នាំ២០២១ ដែលបានបង្កទៅជាបាតុកម្មគាំទ្រប្រជាធិបតេយ្យ នៅទូទាំងប្រទេស។ នៅពេលនោះ របបសឹកមីយ៉ាន់ម៉ាបានប្រកាសដាក់បម្រាមគោចរ នៅពេលយប់នៅក្នុងទីក្រុង Yangon ដែលមានប្រជាជនរស់នៅជាង…

  • កម្ពុជា-ថៃ ឯកភាពគ្នាលើបទឈប់បាញ់ ដោយអនុវត្តចាប់ពីម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥
  • ១៤ ប្រទេស ថ្កោលទោសអ៊ីស្រាអែលសង់លំនៅដ្ឋានថ្មីនៅ West Bank

    ១៤ ប្រទេស ថ្កោលទោសអ៊ីស្រាអែលសង់លំនៅដ្ឋានថ្មីនៅ West Bank

    ប៉ារីស ៖ ប្រទេសចំនួន ១៤ ក្នុងនោះមានមហាយក្សនៅអឺរ៉ុប ដូចជាបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានរួមគ្នាថ្កោលទោសអ៊ីស្រាអែល ដែលថ្មីៗនេះទើបបានអនុម័តឱ្យសាងសង់លំនៅដ្ឋានជីហ្វថ្មីនៅតំបន់ West Bank ដែលខ្លួនគ្រប់គ្រង ។ បន្ថែមពីលើការថ្កោលទោស ប្រទេសទាំង ១៤ ក៏បានព្រមានដែរថា សកម្មភាពនេះ កំពុងប្រឈមនឹងហានិភ័យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាពយូរអង្វែង ។ យោងតាមសេចក្តីថ្លែងការណ៍រួមផ្សព្វផ្សាយដោយក្រសួងការបរទេសបារាំង, ប្រទេសទាំង ១៤ បានសម្តែងការប្រឆាំងតវ៉ា ចំពោះការសម្រេចចិត្តរបស់គណៈរដ្ឋមន្រ្តីសន្តិសុខអ៊ីស្រាអែល ដែលបានបើកភ្លើងបៃតងឱ្យសាងសង់លំនៅដ្ឋានថ្មីចំនួន ១៩កន្លែងនៅលើទឹកដី West Bank ។ ប្រទេសទាំងនោះបានលើកឡើងថា សកម្មភាពឯកតោភាគីបែបនេះ ធ្វើឱ្យខូចច្បាប់ទម្លាប់អន្តរជាតិ និងគំរាមកំហែងធ្វើឱ្យស្ថានការណ៍មានអស្ថិរភាពក្នុងពេលវេលាដ៏រសើបមួយ ខណៈដែលអ្នកសម្រុះសម្រួលជំរុញដំណាក់កាលទីពីរនៃបទឈប់បាញ់នៅតំបន់ហ្គាហ្សា ។ ទន្ទឹមគ្នា ប្រទេសទាំង ១៤ បានជំរុញឱ្យអ៊ីស្រាអែលផ្លាស់ប្តូរការសម្រេចចិត្តនេះ ក៏ដូចជាបញ្ឈប់រាល់ការប៉ុនប៉ងពង្រីកការតាំងទីលំនៅ ដោយសង្កត់ធ្ងន់ថា ការបន្តសកម្មភាពតាំងទីលំនៅអាចធ្វើឱ្យមានភាពតានតឹងបន្ថែមទៀត ។ គួរកត់សម្គាល់ កាលពីដើមខែធ្នូនេះ អង្គការសហប្រជាជាតិនិយាយថា ការពង្រីកការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅតំបន់ West Bank បានឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៧ នាំឱ្យសហគមន៍បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ។…

  • សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចុះសួរសុខទុក្ខវីរយុទ្ធជននៅមន្ទីរពេទ្យខេត្តកំពង់ធំ

    សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តចុះសួរសុខទុក្ខវីរយុទ្ធជននៅមន្ទីរពេទ្យខេត្តកំពង់ធំ

    ក្នុងមនោសញ្ចេតនាអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ចំពោះពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានសម្រាប់ជាតិមាតុភូមិ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី៣ ក្នុងការចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងពុលផ្សែងក្នុងសមរភូមិ កំពុងព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ធំ។ នេះជាការចុះសួរសុខទុក្ខនៅតាមមន្ទីរពេទ្យជាលើកទី៣ របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដើម្បីលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងផ្តល់ក្តីសង្ឃឹមដ៏ធំធេងដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង។ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតតែងតែមានក្តីបារម្ភ ខ្វល់ខ្វាយគ្រប់វិនាទីចំពោះសុខទុក្ខរបស់ វីរយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាប្រជាជនរងគ្រោះនិងងាយរងគ្រោះបំផុតដែលកំពុងជួបប្រទះនូវទុក្ខលំបាក។ ក្នុងឱកាសចុះសួរសុខទុក្ខនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានអារម្មណ៍ក្ដុកក្ដួល រំជួលចិត្តឥតឧបមា ចំពោះការលះបង់កម្លាំងកាយចិត្ដរបស់វីរកងទ័ព ក្នុងការបំពេញភារកិច្ចការការពារបូរណភាពទឹកដី ។ ទន្ទឹមនឹងនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងក្រៃលែងចំពោះភរិយា និងក្រុមគ្រួសាររបស់វីរយុទ្ធជន ដែលពិតជាមានការលះបង់ខ្ពស់បំផុតឱ្យស្វាមីទៅសមរភូមិមុខ ដើម្បីបុព្វហេតុជាតិមាតុភូមិ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បាននាំនូវព្រះរាជបណ្តាំផ្តាំផ្ញើសួរសុខទុក្ខ ព្រះទ័យអាណិតអាសូរ ក្តីមេត្តាករុណាពីសំណាក់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត…

  • យន្តហោះចម្បាំង F-16 ដែលថៃប្រើ ចេញប្រតិបត្តិការមួយម៉ោងអស់លុយជាង ៦៤,០០០ ដុល្លារ

    យន្តហោះចម្បាំង F-16 ដែលថៃប្រើ ចេញប្រតិបត្តិការមួយម៉ោងអស់លុយជាង ៦៤,០០០ ដុល្លារ

    យន្តហោះចម្បាំង F-16 ដែលថៃកំពុងប្រើប្រាស់ទម្លាក់គ្រាប់មកលើទីតាំងជាច្រើនរបស់កម្ពុជា គឺជាយន្តហោះចម្បាំងមួយប្រភេទ ដែលត្រូវចំណាយលុយអស់រាប់ម៉ឺនដុល្លារ ក្នុងការចេញប្រតិបត្តិការហោះហើរម្ដងៗ ។ បើតាមគេហទំព័រ Fly Jet Fighter, ត្រឹមតែមួយម៉ោងប៉ុណ្ណោះ ថៃបានចាយលុយអស់ខ្ទង់ ៦ ម៉ឺន ៤ ពាន់ដុល្លារ នៅពេលបញ្ចេញយន្តហោះចម្បាំង F-16 ឲ្យហោះប្រតិបត្តិការទម្លាក់គ្រាប់បែក និងការការពារដែនអាកាស ។ ក្នុងនោះ ២ ម៉ឺនដុល្លារត្រូវចំណាយលើការចាក់សាំង, ថ្លៃថែទាំ គ្រឿងបន្លាស់ និងអាវុធផ្សេងៗ ។ ប្រភពដដែលបញ្ជាក់ថា ក្នុងប្រតិបត្តិការត្រឹមមួយម៉ោង យន្តហោះចម្បាំង F-16 សេរ៊ីចាស់របស់ថៃ ស៊ីសាំងពី ៣,៥០០ លីត្រទៅ ៥ ពាន់លីត្រ ។ ចំណែក ៤ ម៉ឺន ៤ ពាន់ដុល្លារទៀត គឺជាថ្លៃពាំគ្រាប់បែក ។ F-16 អាចផ្ទុកគ្រាប់បាន ១១ គ្រាប់ ភាគច្រើនជាប្រភេទគ្រាប់បែក MK-82, MK-83 និង…