Category: ព័ត៌មានជាតិ
-

លោក Trump ស្នើសុំចូលរួមក្នុងកិច្ចពិភាក្សាដ៏មានសក្តានុពលរវាងរុស្ស៊ី-អ៊ុយក្រែន នៅប្រទេសទួរគី
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump កាលពីថ្ងៃចន្ទ ស្នើសុំចូលរួមក្នុងកិច្ចចរចារវាងប្រទេសរុស្ស៊ី-អ៊ុយក្រែន នៅប្រទេសទទួរគីនៅចុងសប្តាហ៍នេះ ខណៈបណ្តាប្រទេសនៅអឺរ៉ុប បានជំរុញឱ្យវិមានក្រឹមឡាំងទទួលយកការទាមទាររបស់ខ្លួនសម្រាប់បទឈប់បាញ់រយៈពេល៣០ថ្ងៃនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។ លោក Trump បាននិយាយមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy នៅក្នុងការផ្លាស់ប្តូរថ្មីចំពោះដំណើរការចរចាសន្តិភាពថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងអ៊ីស្តង់ប៊ុល ជាកន្លែងដែលលោកនឹងរង់ចាំជួបសមភាគីរុស្ស៊ី លោក Vladimir Putin ។ លោក Trump បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានថា កិច្ចចរចានៅទីក្រុងអ៊ីស្តង់ប៊ុល អាចមានប្រយោជន៍ ហើយលោកអាចនឹងចូលរួមជាមួយពួកគេនៅថ្ងៃព្រហស្បតិ៍ ខណៈស្ថិនៅក្នុងតំបន់នោះ។ កាលវិភាគបច្ចុប្បន្នរបស់លោក លោកមានដំណើរទស្សនកិច្ចទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងប្រទេសកាតា ក្នុងសប្តាហ៍នេះ។ នៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់ ប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីបានបន្តនៅសមរភូមិមុខពេញមួយថ្ងៃ ហើយទីក្រុងមូស្គូនៅតែមិនឆ្លើយតបទៅនឹងការអំពាវនាវរបស់លោក សម្រាប់លោក Putin ដើម្បីជួបលោកក្នុងការចរចានៅប្រទេសទួរគី។ ប្រធានាធិបតីអ៊ុយក្រែន លោក Zelenskiy និងប្រធានាធិបតីទួរគី លោក Tayyip Erdogan បានពិភាក្សាអំពីការចរចាដោយផ្ទាល់ដែលបានស្នើឡើង ខណៈលោក Zelenskyy និយាយថា «អាចជួយបញ្ចប់សង្រ្គាម»។ លោក Erdogan…
-

មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរលោក ទីវ តារារិទ្ធ អ្នកជិះកង់ផ្សងព្រេងទៅកាន់ប្រទេសក្នុងទ្វីបអឺរ៉ុប និង ពិភពលោក កៀរគរថវិកាសប្បុរសធម៌ជូន មូលនិធិគន្ធបុប្ផាកម្ពុជា
(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន លោក ទីវ តារារិទ្ធ អ្នកជិះកង់ផ្សងព្រេងទៅកាន់ប្រទេសនានាក្នុងទ្វីបអឺរ៉ុប និងបណ្តាប្រទេសមួយចំនួនទៀតនៅលើពិភពលោក ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការកៀរគរថវិកាសប្បុរសធម៌ជូន មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ។ ការលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងពេលផ្ទាល់ខ្លួនរបស់ លោក ក្នុងរយៈពេល ១១ ខែ កន្លងមកនេះ ជាគុណតម្លៃដែលមិនអាចកាត់ថ្លៃបានសម្រាប់ទារក និងកុមារទាំងអស់នៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង។ បេសកកម្មដ៏មានតម្លៃនេះពិតជាបានចូលរួមផ្សព្វផ្សាយ និងបានធ្វើឱ្យប្រទេសនានាក្នុងពិភពលោកបានស្គាល់ព្រះរាជាណាចក្រកម្ពុជាកាន់តែច្បាស់ក្នុងសម័យសន្តិភាព។ បន្ថែមលើនេះ, លោក ក៏បានទាក់ទាញនូវចំណាប់អារម្មណ៍ និងការចូលរួមបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិជាតិ និងផ្លូវការតែមួយគត់ បង្កើតឡើងដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា។ ជាមួយគ្នានេះ មូលនិធិគន្ធបុប្ផាកម្ពុជា សូមគាំទ្រចំពោះការបន្ត និងពង្រីកបេសកកម្មរបស់ លោក ក្នុងការជិះកង់ផ្សងព្រេងតែម្នាក់ឯង ទៅកាន់ប្រទេសនានាក្នុងទ្វីបអាហ្រ្វិកបន្តទៀត៕ ដោយ ៖ ង៉ាន់ ទិត្យ
-

អាមេរិក និងចិន ព្រមព្រៀងបញ្ចុះការដំឡើងពន្ធ ខណៈលោក Trump ថានឹងនិយាយទៅកាន់លោក Xi
សហរដ្ឋអាមេរិក និងប្រទេសចិន បានប្រកាសកាលពីថ្ងៃច័ន្ទ ទី១២ ខែឧសភា នូវកិច្ចព្រមព្រៀងមួយដើម្បីបញ្ចុះការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមករយៈពេល៩០ថ្ងៃ ជាលទ្ធផលមួយដែលប្រធានាធិបតី លោក Donald Trump បានហៅថា «ការកំណត់ឡើងវិញទាំងស្រុង» ខណៈលោកបាននិយាយថា កិច្ចពិភាក្សាជាមួយសមភាគី លោក Xi Jinping អាចកើតឡើងក្នុងពេលឆាប់ៗនេះ។ បន្ទាប់ពីកិច្ចប្រជុំលើកដំបូងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ចាប់តាំងពីលោក Trump បានបង្កើតសង្រ្គាមពាណិជ្ជកម្មរបស់លោក ប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទាំងពីរ បានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីនាំយកការដំឡើងពន្ធដែលមានតួលេខរហូតដល់បីខ្ទង់របស់ខ្លួនបញ្ចុះមកត្រឹមតួលេខពីរខ្ទង់ ហើយបន្តការចរចា។ សេចក្តីប្រកាស បានធ្វើឱ្យទីផ្សារហិរញ្ញវត្ថុកើនឡើងបន្ទាប់ពីមានភាពចលាចលជាច្រើនសប្តាហ៍ជុំវិញការព្រួយបារម្ភពីការដំឡើងពន្ធ។ លោក Trump បាននិយាយថា «យើងសម្រេចបានការកំណត់ឡើងវិញជាសរុបជាមួយប្រទេសចិនក្រោយការចរចាប្រកបដោយផ្លែផ្កានៅទីក្រុងហ្សឺណែវ» «ហើយខ្ញុំនឹងនិយាយទៅកាន់ប្រធានាធិបតី Xi ប្រហែលជានៅចុងសប្តាហ៍នេះ»។ សហរដ្ឋអាមេរិក បានព្រមព្រៀងបញ្ចុះការដំឡើងពន្ធលើទំនិញរបស់ចិនមកត្រឹម៣០ភាគរយ ពី១៤៥ភាគរយ ខណៈប្រទេសចិននឹងបញ្ចុះពន្ធរបស់ខ្លួនមកត្រឹម ១០ ភាគរយ ពី១២៥ភាគរយ ហើយចំណាត់ការទាំងនេះនឹងត្រូវធ្វើឡើងនៅថ្ងៃពុធ។
-

អាមេរិកចិនព្រមទម្លាក់ការតំឡើងពន្ធទៅវិញទៅមក
បរទេស៖ សហរដ្ឋអាមេរិក និងចិនបានព្រមព្រៀងគ្នា កាត់បន្ថយការតំឡើងពន្ធ ទៅវិញទៅមក សម្រាប់រយៈពេល៩០ថ្ងៃ មកនៅត្រឹម ១១៥ភាគរយដូចគ្នា ក្នុងនោះ ពន្ធដែលចិនដាក់លើអាមេរិក ធ្លាក់ចុះ១០% ពីពន្ធដំបូង១២៥% ខណៈដែលពន្ធរបស់អាមេរិក លើប្រទេសចិន ធ្លាក់ចុះ៣០% ពីកម្រិតពីមុន ដែលមាន១៤៥% នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន cnbc នៅថ្ងៃចន្ទនេះ។ ការឯកភាពគ្នានេះ ត្រូវបានសម្រេច បន្ទាប់ពីមន្ត្រីតំណាងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក និងចិន បានជួបពិភាក្សាគ្នា នៅក្នុងប្រទេសស្វីស កាលពីចុងសប្តាហ៍។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថអាមេរិក លោក Scott Bessent បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយថា «ភាគីទាំងពីរបានព្រមព្រៀងទម្លាក់ពន្ធ មកត្រឹម ១១៥ភាគរយ» លោកបន្តថា «ការទម្លាក់ពន្ធលើទំនិញនាំចូលទៅវិញទៅមកនេះ បានបន្ថែមភាពសុខដុមរមនា ដល់អ្វីដែលជាដំណើរការវិជ្ជមាន»។ កាសែត CNA បានដកស្រង់សម្តីរបស់ អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន លោក Li Chenggang ដែលបាននិយាយថា នេះគឺជាដំណឹងល្អ សម្រាប់ពិភពលោក។ ទីផ្សារហិរញ្ញវត្ថុ បានស្ថិតនៅលើគែមនៃសញ្ញារលាយ នៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏ជូរចត់…
-

អ៊ីរ៉ង់ថា កិច្ចចរចានុយក្លេអ៊ែរជាមួយអាមេរិកពិបាក តែភាគីទាំងពីរយល់ព្រមចរចាថែមទៀត
តេហេរ៉ង់ ៖ អ៊ីរ៉ង់ និង អាមេរិកបានបញ្ចប់កិច្ចចរចានុយក្លេអ៊ែរនៅក្នុងប្រទេសអូម៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញ ដោយទីក្រុងតេហេរ៉ង់បានហៅកិច្ចប្រជុំចុងក្រោយនេះថា ពិបាក ប៉ុន្តែភាគីទាំងពីរបានយល់ព្រមលើការចរចាបន្ថែមទៀត នេះបើតាមការចេញផ្សាយរបស់ CNN។ នេះគឺជាជុំទីបួននៃកិច្ចចរចា ដែលបានចាប់ផ្តើមជិតមួយខែកន្លងទៅនេះ ជាការកត់សម្គាល់ពីទំនាក់ទំនងកម្រិតខ្ពស់បំផុតរវាងសត្រូវទាំងពីរ ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនដកខ្លួនចេញនៅឆ្នាំ២០១៨ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏សំខាន់ ក្នុងអំឡុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី Donald Trump។ ភាគីទាំងពីរបានរាយការណ៍ពីវឌ្ឍនភាពនៅក្នុងជុំបីកន្លងទៅ ហើយកាលពីថ្ងៃអាទិត្យ អ៊ីរ៉ង់បាននិយាយថា កិច្ចប្រជុំនេះគឺពិបាក ប៉ុន្តែមានការស្ថាបនា។ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baqaei បានបង្ហោះសារនៅលើបណ្តាញ X ថា ជុំបន្ទាប់ នឹងត្រូវបានសម្របសម្រួល និង ប្រកាសដោយប្រទេសអូម៉ង់ និងថា កិច្ចពិភាក្សានឹងធ្វើឡើងនៅពេលដែលភាគីទាំងពីរពិភាក្សាពីភាពជាអ្នកដឹកនាំរបស់ខ្លួន។ រដ្ឋមន្ត្រីការបរទេសអូម៉ានី លោក Badr Albusaidi បានគូសបញ្ជាក់ថា ជុំទី៥នឹងធ្វើឡើងនៅពេលដែលភាគីទាំងពីរបានពិភាក្សាជាមួយមេដឹកនាំរបស់ពួកគេ។ លោករដ្ឋមន្រ្តីបន្ថែមថា ការពិភាក្សាកាលពីថ្ងៃអាទិត្យ រួមមាន “គំនិតផ្តួចផ្តើមដំបូង និងមានប្រយោជន” ដែលឆ្លុះបញ្ចាំងពីបំណងប្រាថ្នារួមគ្នាឈានឆ្ពោះដល់កិច្ចព្រមព្រៀងប្រកបដោយសេចក្តីថ្លៃថ្នូរ។ យោងតាមមន្ត្រីអាមេរិកបានឱ្យដឹងថា កិច្ចពិភាក្សាកាលពីថ្ងៃអាទិត្យ គឺដោយផ្ទាល់ និងដោយប្រយោល ហើយមានរយៈពេលជាងបីម៉ោង។ កិច្ចព្រមព្រៀងត្រូវបានឈានដល់…
-

លោក Zelensky ដាក់លក្ខខណ្ឌធំមួយ មុនចរចាទល់មុខជាមួយលោក Putin
កៀវ ៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និយាយថា រូបលោកត្រៀមខ្លួនរួចរាល់ហើយ ដើម្បីជួបចរចាដោយផ្ទាល់ជាមួយមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងប្រទេសតួកគី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប៉ុន្តែមានលក្ខខណ្ឌមួយ គឺដំបូងរុស្ស៊ីត្រូវយល់ព្រមលើបទឈប់បាញ់ ៣០ថ្ងៃជាមុនសិន នេះបើតាមការចេញផ្សាយពីសារព័ត៌មាន RT។ លោកប្រធានាធិបតី ហ្សេលេនស្គី បានដាក់លក្ខខណ្ឌបែបនេះ បន្ទាប់ពីលោកប្រធានាធិបតី ពូទីន បានស្នើឱ្យចាប់ផ្តើមកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ។ យ៉ាងណា មេដឹកនាំអ៊ុយក្រែនរូបនេះ បានបង្ហោះសារនៅលើ X ថា ខ្ញុំនឹងរង់ចាំជួបលោក ពូទីន នៅតួកគី នៅថ្ងៃព្រហស្បតិ៍។ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា អ៊ុយក្រែននឹងរង់ចាំមើលបទឈប់បាញ់ពេញលេញ និងយូរអង្វែងចាប់ពីថ្ងៃស្អែក ពីព្រោះវាជាមូលដ្ឋានចាំបាច់សម្រាប់ផ្លូវការទូត ហើយលោករំពឹងថា រុស្ស៊ីនឹងមិនមានលេអ្វីទៀតទេ។ លោកប្រធានាធិបតី ពូទីន នៅថ្ងៃអាទិត្យ បានស្នើឱ្យមានការរៀបចំកិច្ចចរចាសន្តិភាពដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងទីក្រុងអ៊ីស្ដង់ប៊ូល នៅថ្ងៃទី១៥ ខែឧសភា។ ប៉ុន្តែគេមិនទាន់ច្បាស់ថាតើលោក ពូទីន ចង់មានន័យថា រូបលោកនឹងចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ឬក៏យ៉ាងណានោះទេ។ លោក ពូទីន…
-

ប្រមុខយូអិនសាទរបទឈប់បាញ់រវាងឥណ្ឌា-ប៉ាគីស្ថាន
អ.ស.ប ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានស្វាគមន៍ នុងសាទរកិច្ចព្រមព្រៀងបទឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថាន ដែលជាប្រទេសកាន់កាប់អាវុធនុយក្លេអ៊ែរក្នុងដៃ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់ប្រមុខអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកអគ្គលេខាធិការសាទរកិច្ចព្រមព្រៀងបទឈប់បាញ់រវាងឥណ្ឌា និងប៉ាគីស្ថាន ដែលនេះជាជំហានវិជ្ជមានឆ្ពោះទៅរកការបញ្ចប់អរិភាព និងបន្ធូរបន្ថយភាពតានតឹងបច្ចុប្បន្ន។ លោក Dujarric បានគូសបញ្ជាក់ថា លោក Guterres សង្ឃឹមថា បទឈប់បាញ់នេះ នឹងរួមចំណែកបង្កើតសន្តិភាពយូរអង្វែង និងជំរុញបរិយាកាសអំណោយផលដល់ការដោះស្រាយបញ្ហាកាន់តែទូលំទូលាយ និងរយៈពេលយូររវាងប្រទេសទាំងពីរ។ អ្នកនាំពាក្យប្រមុខយូអិនរូបនេះបន្ថែមថា អង្គការសហប្រជាជាតិត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងទាំងឡាយ សំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប៉ាគីស្ថាន និងឥណ្ឌាបានប្រកាសកាលពីថ្ងៃសៅរ៍នូវបទឈប់បាញ់គ្នា ដោយវាមានប្រសិទ្ធិភាពភ្លាមៗ បន្ទាប់ពីការវាយប្រហារដោយយោធាជាច្រើនថ្ងៃរវាងប្រទេសគូសត្រូវចាស់វស្សាទាំងពីរ៕ ប្រភព ៖ AFP
-

អ៊ីស្រាអែលវាយលុកផ្លូវអាកាសជាថ្មីកម្ទេចកំពង់ផែ យេម៉ែន
ហ៊្សេរុយសាឡឹម ៖ ទូរទស្សន៍ al-Masirah គ្រប់គ្រងដោយក្រុមហ៊ូទី បានរាយការណ៍ថា យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសជាថ្មីលើកំពង់ផែ Hodeidah ភាគខាងលិចប្រទេសយេម៉ែនកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។ ការវាយប្រហារនេះកើតឡើងភ្លាមៗ បន្ទាប់ពីអ៊ីស្រាអែលបានចេញការព្រមានអំពីការជម្លៀសខ្លួនចេញពីកំពង់ផែយេម៉ែនចំនួនបីកន្លែង ចំពេលមាន ភាព តានតឹង ក្នុង តំបន់កើនឡើង និង ការ វាយ ប្រហារ តាម អាកាស របស់ អ៊ីស្រាអែល ជា បន្តបន្ទាប់ សំដៅ លើ ទីតាំង ក្រុមហ៊ូទីក្នុង ប្រទេស យេម៉ែន។ កាលពីថ្ងៃសុក្រសប្តាហ៍មុន កងកម្លាំងហ៊ូទីបានបាញ់មីស៊ីលមួយគ្រាប់នៅភាគកណ្តាលអ៊ីស្រាអែល ដែលយោធាអ៊ីស្រាអែលបាននិយាយថា ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារប្រឆាំងមីស៊ីល Arrow របស់ខ្លួន។ ជាការឆ្លើយតបនោះ អ៊ីស្រាអែលបើកការវាយ ប្រហារ ផ្លូវអាកាស ជា ច្រើន លើក ក្នុង ប្រទេស យេម៉ែន រួម ទាំង ការ វាយ ប្រហារ ដ៏ ធំ…
-

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ៖ ការអភិវឌ្ឍជាតិ ទាំងនៅលើវិស័យពុទ្ធចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់បានពីកត្តាសុខសន្តិភាព
(កំពង់ស្ពឺ)៖ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃ ខ.ភ.ម និងជា នាយករងខុទ្ទកាល័យ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់។ កំណើនសមិទ្ធផលបានបង្ហាញយ៉ាងច្បាស់ថា កត្តាសុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌចាំបាច់គ្រប់កាលៈទេសៈសម្រាប់មនុស្សគ្រប់រូប។ ឯកឧត្តម បានថ្លែងបញ្ជាក់ដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្ត្រីរាជការ និងប្រជាពលរដ្ឋ នាឱកាសដង្ហែអង្គផ្កាប្រាក់សាមគ្គីមួយទៅវេរប្រគេនដល់ព្រះសង្ឃ វត្តត្រពាំងវែង ស្ថិតនៅឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ។ របាយការណ៍ស្វាគមន៍របស់លោក ហន ពិសិដ្ឋ អភិបាលស្រុកគងពិសី បានឱ្យដឹងថា ក្រោមម្លប់ នៃសុខសន្តិភាព និងការអភិវឌ្ឍនៅតាមបណ្តាខេត្ត ពិសេសក្រុង-ស្រុក មួយចំនួន មានការអភិវឌ្ឍន៍ និងមានការវិនិយោគទៅលើវិស័យរោងចក្រសហគ្រាសមានការកើនឡើងជាលំដាប់ ជាក់ស្តែងនៅក្នុងស្រុកគងពិសីបច្ចុប្បន្ន មានរោងចក្រសហគ្រាសតូច មធ្យម និងធំ មានសរុបចំនួន ១៧២កន្លែង បានផ្តល់ការងារធ្វើជូនកម្មកររោងចក្រ ៧៤ពាន់ ៣៣៥នាក់។ ជាមួយគ្នានេះ នៅវិស័យធម្មការ…
-

កាតាជូនយន្តហោះ១គ្រឿងដល់ Trump
បរទេស ៖ ប្រទេស កាតា បានសម្រេចប្រគល់យន្តហោះ Boeing 747-8 jumbo ដ៏ប្រណិត មួយគ្រឿងជូន ប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងអំឡុងដំណើរ របស់មេដឹកនាំអាមេរិក រូបនេះ ទៅកាន់តំបន់មជ្ឈិមបូព៌ា ឆាប់ៗខាងមុខនេះ។ លោក Donald Trump កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ថា លោកទទួលយក ទោះបីជាមានច្បាប់តឹងរ៉ឹង លើអំណោយ សម្រាប់ប្រធានាធិបតីអាមេរិក ក៏ដោយ។ នៅក្នុងការបង្ហោះ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បានអះអាងថា យន្តហោះនេះគឺជា “អំណោយ” ដែលនឹងយកទៅឱ្យក្រសួងការពារជាតិ ហើយ នឹងជំនួសម៉ូដែល ដែលមានអាយុកាល ៤ទសវត្សរ៍ ហើយចាត់ទុកជា Air Force One ថ្មី។ មេដឹកនាំ អាយុ៧៨ឆ្នាំ បាននិយាយថា នេះជាប្រតិបត្តិការ ប្រកបដោយតម្លាភាព។ ផែនការនេះត្រូវបានប្រកាស មុនពេលដែលលោក Trump គ្រោងធ្វើដំណើរ…