Category: ព័ត៌មានជាតិ​

  • Zelensky ស្នើសុំជួបលោក Putin

    Zelensky ស្នើសុំជួបលោក Putin

    បរទេស ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយ កាលពីថ្ងៃអាទិត្យថា លោកស្នើសុំជួបសមភាគីរុស្ស៊ី លោក Vladimir Putin នៅក្នុងប្រទេសតួកគី។ លោក Zelensky បានបង្ហោះសារ នៅលើបណ្តាញសង្គម X ថា «យើងរង់ចាំបទឈប់បាញ់ ពេញលេញ និងយូរអង្វែង ចាប់ផ្តើមពីថ្ងៃចន្ទនេះ ដើម្បីផ្តល់មូលដ្ឋានចាំបាច់ សម្រាប់ការទូត»។ លោកបានបន្ថែមថា «មិនមានចំណុចណាមួយ ក្នុងការអូសបន្លាយ ការសម្លាប់ ទៀតនោះទេ ហើយខ្ញុំនឹងរង់ចាំលោក Putin ដោយផ្ទាល់ នៅតួកគី នាថ្ងៃព្រហស្បតិ៍ …ខ្ញុំសង្ឃឹមថា លើកនេះ រុស្ស៊ីនឹងមិន រកលេស ផ្សេងទៀតទេ»។ យ៉ាងណាមិញ វិមានក្រឹមឡាំង មិនទាន់បានឆ្លើយតបភ្លាមៗ ចំពោះការស្នើ របស់ Zelensky ទេ គិតត្រឹមយប់ថ្ងៃអាទិត្យ។ ទីក្រុងមូស្គូ និងទីក្រុងគៀវ មិនបានបើកការចរចា ទល់មុខគ្នា ទាល់តែសោះ ចាប់តាំងពីខែមីនា ឆ្នាំ២០២២…

  • រុស្ស៊ីថាបើចង់មានបទឈប់បាញ់ ត្រូវឈប់ឲ្យអាវុធទៅអ៊ុយក្រែន

    រុស្ស៊ីថាបើចង់មានបទឈប់បាញ់ ត្រូវឈប់ឲ្យអាវុធទៅអ៊ុយក្រែន

    បរទេស៖ វិមានក្រឹមឡាំងបាននិយាយថា ដើម្បីឲ្យមានបទឈប់បាញ់ រាល់ការផ្គត់ផ្គង់អាវុធពីសំណាក់បណ្តាសម្ព័ន្ធមិត្តឲ្យទៅប្រទេសអ៊ុយក្រែន ត្រូវតែបញ្ឈប់ នេះបើតាមអ្នកនាំពាក្យ វិមានក្រឹមឡាំង។ នៅក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍អាមេរិក ABC អ្នកនាំពាក្យ វិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងថា ការប្រគល់អាវុធ ពីសម្ព័ន្ធមិត្ត របស់អ៊ុយក្រែន ត្រូវបញ្ឈប់ ដើម្បីបង្កើតឲ្យមានបទឈប់បាញ់។ លោក Peskov ក៏បន្ថែមថា រុស្ស៊ីនឹងមិនព្រមឲ្យ មានកងកម្លាំងសន្តិសុខអឺរ៉ុប និងកងរក្សាសន្តិភាពនៅខាងក្នុង ប្រទេស អ៊ុយក្រែនឡើយ។ លោក Dmitry Peskov បាននិយាយទៀតថា «បើមិនដូច្នេះទេ វានឹងក្លាយ ជាអត្ថប្រយោជន៍មួយ សម្រាប់អ៊ុយក្រែន ហើយអ៊ុយក្រែននឹងបន្តការចល័តទ័ពសរុប របស់ពួកគេ ដោយនាំយកកងទ័ពថ្មី ទៅកាន់ជួរមុខ…បន្ទាប់មក អ៊ុយក្រែននឹងប្រើ រយៈពេលនេះ ដើម្បីបណ្តុះបណ្តាលយោធាថ្មី ដូច្នេះ ហេតុអ្វីបានជាយើង គួរផ្តល់អត្ថប្រយោជន៍បែបនេះ ដល់អ៊ុយក្រែន?»។ ការលើកឡើងនេះ បានធ្វើឡើង ស្របពេលដែលភាគីអឺរ៉ុបនិងអាមេរិក បានស្នើឲ្យមានបទឈប់បាញ់ ៣០ថ្ងៃ ដោយគ្មានលក្ខខណ្ឌ។ រុស្ស៊ីមិនទាន់ឆ្លើយយល់ព្រម…

  • អាវភ្លៀងអំណោយសម្តេចទាំងទ្វេសម្រាប់ប្រើប្រាស់ក្នុងរដូវវស្សា ត្រូវបានផ្តល់ជូន​កងទ័ពនៅខេត្តស្ទឹងត្រែង

    អាវភ្លៀងអំណោយសម្តេចទាំងទ្វេសម្រាប់ប្រើប្រាស់ក្នុងរដូវវស្សា ត្រូវបានផ្តល់ជូន​កងទ័ពនៅខេត្តស្ទឹងត្រែង

    ស្ទឹងត្រែង៖ មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នៃយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ មៀច សាមុត បាននាំយកអាវភ្លៀងដែលជាអំណោយ​ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​និង​សម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង​លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ទៅផ្តល់ជូ​នដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃទីបញ្ជាការ​កងពល​តូចអន្តរាគមន៍លេខ១២៨ នៅខេត្តស្ទឹងត្រែងកាលពីចុងសប្ដាហ៍កន្លងទៅនេះ។ ជំនួសមុខឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកង​ពលតូចអន្តរាគមន៍លេខ១២៨ នៃ​យោធភូមិភាគទី១ លោកឧត្តមសេនីយ៍ទោ មៀច សាមុត សូមគោរពថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាង​ជ្រាល​ជ្រៅ​បំផុត ជូនចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង​សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ដែលជា​រៀងរាល់ឆ្នាំ សម្តេចតែងបានយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខុមាល​ភាព និងជីវភាពរស់នៅរបស់ កងកម្លាំងប្រដាប់អាវុធទាំង…

  • ឥណ្ឌាថាបានសម្លាប់ភេរវករ ជាង១០០នាក់

    ឥណ្ឌាថាបានសម្លាប់ភេរវករ ជាង១០០នាក់

    បរទេស ៖ កងទ័ពឥណ្ឌាបានអះអាងថា ភេរវករជាង១០០នាក់ ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារ មុនពេលមានបទឈប់បាញ់ ជាមួយប៉ាគីស្ថាន។ កងទ័ពឥណ្ឌាបានអះអាង ក្នុងអំឡុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃអាទិត្យថា ក្រៅពីសម្លាប់ក្រុមនេះ ឥណ្ឌាក៏បានវាយប្រហារ ចំគោលដៅ ដ៏មានសក្តានុពលទៀតផង។ ការលើកឡើងនេះ កើតឡើង នៅមួយថ្ងៃ បន្ទាប់ពីភាគីទាំងពីរ បានឈានដល់កិច្ចព្រមព្រៀង បទឈប់បាញ់ ភ្លាមៗ។ បទឈប់បាញ់ បានកើតមាន កាលពីចុងសប្តាហ៍ ប៉ុន្តែ ប៉ុន្មានម៉ោងក្រោយមក គូប្រជែង ប្រដាប់អាវុធនុយក្លេអ៊ែរ ដូចគ្នា ទាំងពីរ បានចោទប្រកាន់គ្នា ទៅវិញទៅមកថា បានរំលោភបទឈប់បាញ់។ បទឈប់បាញ់ ត្រូវបានព្រមព្រៀងគ្នា បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីល យន្តហោះគ្មានមនុស្សបើក និងកាំភ្លើងធំ ដាក់គ្នា រយៈពេល ៤ថ្ងៃ ដែលបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៦០នាក់ ហើយ មនុស្សរាប់ពាន់នាក់ ភៀសខ្លួន។ នេះគឺជាអំពើហិង្សាដ៏អាក្រក់បំផុត ចាប់តាំងពីជម្លោះបើកចំហចុងក្រោយ របស់ប្រទេសឥណ្ឌា និងប៉ាគីស្ថាន ក្នុងឆ្នាំ ១៩៩៩។…

  • លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន ៣៨៨នាក់

    លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ចែកជូន សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន ៣៨៨នាក់

    (ភ្នំពេញ)៖ លោកជំទាវទី១ បណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជាអមដំណើរដោយ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជានិងលោកជំទាវ នាព្រឹកថ្ងៃអាទិត្យទី១១ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន ចែកជូនលោកតាៗ អ៊ំពូដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន ៣៨៨នាក់ នៅក្នុងបរិវេនសាលារាជធានីភ្នំពេញ ។ ឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា៖ ការផ្តល់អំណោយមនុស្សធម៌ទាំងនេះ គឺមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់។ការបង្កើតឱ្យមានមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) គឺដើម្បីអភិរក្សស៊ីក្លូឱ្យនៅគង់វង់និងដើម្បីជួយសម្រួលជីវភាពរបស់បងប្អូនអ្នកធាក់ស៊ីក្លូផងដែរ។ គិតមកដល់ពេលនេះ សមាជិកស៊ីក្លូទាំងអស់មានចំនួន ៣៨៨នាក់ ពួកគាត់តែងទទួលបានថវិកាជាប្រចាំចំនួន ៧០០០រៀលក្នុង ១ថ្ងៃ ដែលអាចបើកបាន៣ដង ក្នុង១ខែហើយមួយដង ៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនប័ណ្ណសមធម៌(ប. ស. ស) ដើម្បីឲ្យបងប្អូន អាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា ។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភា កម្ពុជា នៅបានផ្តល់អំណោយជាគ្រឿងឧបភោគ…

  • នាយករដ្ឋមន្ត្រីកម្ពុជា កោតសរសេីរ និងអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

    នាយករដ្ឋមន្ត្រីកម្ពុជា កោតសរសេីរ និងអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

    (ភ្នំពេញ)៖ សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្ដាញសង្គម នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ បានកោតសរសេីរ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE ។ ក្លឹបព្រះខ័នរាជស្វាយរៀង ជាក្លឹបតំណាងឱ្យប្រទេសកម្ពុជាប្រកួតក្នុងពាន AFC CHALLENGE LEAGUE ដោយបានធ្វើការប្រកួតជម្រុះជាច្រើនដំណាក់កាល និងឈ្នះជាបន្តបន្ទាប់ជាមួយនឹងបណ្ដាក្លឹបបាល់ទាត់ផ្សេងៗទៀតនៅក្នុងតំបន់មុននឹងឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលនេះ គឺជាមោទកភាពសម្រាប់ប្រទេសកម្ពុជា លើវិស័យកីឡាបាល់ទាត់ បេីទោះជាមិនទទួលបានលទ្ធផលវិជ្ជមាននៃការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញក៏ដោយ។ ជាមួយគ្នា សម្ដេចធិបតី ក៏សូមថ្លែងអំណរគុណដល់គ្រប់កីឡាករ គ្រូបង្វឹក ក្រុមការងារ រួមទាំងថ្នាក់ដឹកនាំ របស់ក្លឹបព្រះខ័នរាជស្វាយរៀង ទោះបីជាមិនអាចក្លាយជាជើងឯកក្នុងពាន AFC CHALLENGE LEAGUE ប៉ុន្តែទាំងកីឡាករ គ្រូបង្វឹក ក្រុមការងារ រួមទាំងថ្នាក់ដឹកនាំ បានខិតខំអស់ពីកម្លាំងកាយ ចិត្ត ក្នុងការប្រកួតប្រជែងរហូតដល់ទីបញ្ចប់ ហើយការចាញ់ឬឈ្នះជារឿងធម្មតានៅក្នុងការប្រកួតកីឡា ។ បន្ថែមពីនេះ សម្ដេចធិបតី ក៏សូមថ្លែងអំណរគុណដល់អ្នកគាំទ្រ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹងបូករួមទាំងអ្នកដែលបានទៅចូលរួមគាំទ្រដល់ទីតាំងប្រកួតចំនួន ៥១,៦១០នាក់ និងអ្នកដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាព…

  • ឥណ្ឌាថាប៉ាគីស្ថានបំពានបទឈប់បាញ់

    ឥណ្ឌាថាប៉ាគីស្ថានបំពានបទឈប់បាញ់

    បរទេស៖ ភាគីឥណ្ឌាបាននិយាយថា ប៉ាគីស្ថានបានរំលោភបំពាន បទឈប់បាញ់ នៅក្រោយប៉ុន្មានម៉ោង ដែលប្រទេសក្បែរខាងទាំងពីរ ឯកភាពថា លែងប្រយុទ្ធគ្នា។ ប្រទេស ឥណ្ឌា កាលពីថ្ងៃសៅរ៍ បាននិយាយថា ប៉ាគីស្ថានបានរំលោភលើបទឈប់បាញ់ ម្តងហើយម្តងទៀត ហើយអះអាងថា ខ្លួននឹងសងសឹក។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក Vikram Misri បាននិយាយថា «កងកម្លាំងប្រដាប់អាវុធនឹងផ្តល់ការឆ្លើយតប គ្រប់គ្រាន់ និងសមស្រប ចំពោះការរំលោភបំពានទាំងនេះ»។ យ៉ាងណាមិញ ក្រសួងការបរទេសប៉ាគីស្ថាន បានអះអាងថា នៅតែប្តេជ្ញាចិត្តចំពោះការអនុវត្ត ប្រកបដោយភាពស្មោះត្រង់ លើបទឈប់បាញ់។ ឥណ្ឌា និងប៉ាគីស្ថាន បានយល់ព្រមបទឈប់បាញ់ ចាប់ពីថ្ងៃអាទិត្យនេះ ក្រោយមានការសម្របសម្រួលពីអាមេរិក។ គួររម្លឹកថា ជម្លោះរាប់ទសវត្សរ៍រវាងប្រទេសទាំងពីរ បានចាប់ផ្តើមផ្ទុះឡើងវិញ ក្រោយការវាយប្រហារស្លាប់មនុស្ស ២៦នាក់ កាលពីថ្ងៃទី២២ ខែមេសា នៅតំបន់ចម្រូងចម្រាស់កាស្មៀរ ហើយឥណ្ឌាបានចោទប្រកាន់ថា ជាស្នាដៃរបស់ភេរវករ គាំទ្រដោយប្រទេសប៉ាគីស្ថាន។ កាលពីថ្ងៃពុធ ឥណ្ឌាបានវាយប្រហារតាមអាកាសទៅលើប៉ាគីស្ថាន បណ្តាលឲ្យស្លាប់ និងរបួសមនុស្សមួយចំនួនវិញ ដើម្បីទុកជាការសងសឹក៕ ប្រភពពី CNA

  • Braking News ÷ លោក Trump ថា ឥណ្ឌា និងប៉ាគីស្ថានឈានដល់បទឈប់បាញ់

    Braking News ÷ លោក Trump ថា ឥណ្ឌា និងប៉ាគីស្ថានឈានដល់បទឈប់បាញ់

    វ៉ាស៊ីនតោន ÷ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃសៅរ៍នេះ បានបង្ហោះសារលើបណ្តេញសង្គម Truth Social ថា បន្ទាប់ពីចរចាអស់មួយយប់ សម្រុះសម្រួលដោយសហរដ្ឋអាមេរិក ខ្ញុំសូមប្រកាសថា ឥណ្ឌា និងប៉ាគីស្ថានបានយល់ព្រមចំពោះបទឈប់បាញ់ពេញលេញ និងជាបន្ទាន់។ សូមសេសេីរប្រទេសទាំងពីរ ដែលធ្វេីការសម្រេចចិត្តប្រកបដោយភាពឈ្លាសវៃ៕ ប្រភព ÷ Truth Social

  • លោកពូទីនព្រមជួបផ្ទាល់ជាមួយអ៊ុយក្រែន

    លោកពូទីនព្រមជួបផ្ទាល់ជាមួយអ៊ុយក្រែន

    បរទេស៖ លោកប្រធានាធិបតី ពូទីន យល់ព្រមឲ្យមានការជួបគ្នាផ្ទាល់ រវាងរុស្ស៊ីនិងអ៊ុយក្រែន ក្រោយរងសំពាធ ពីការដាក់ទណ្ឌកម្មថ្មីៗ។ លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ បានស្នើឱ្យមានការចរចាទល់មុខគ្នា ជាលើកដំបូង រវាងភាគីទាំងពីរ នៅថ្ងៃទី១៥ ខែឧសភា សប្តាហ៍ក្រោយ នៅក្នុងប្រទេសតួកគី។ ការស្នើនេះ បានធ្វើឡើង នៅក្រោយប៉ុន្មានម៉ោង បន្ទាប់ពីទីក្រុង Kyiv និង មេដឹកនាំអឺរ៉ុប បានអំពាវនាវ ឱ្យមានបទឈប់បាញ់ ដោយគ្មានលក្ខខណ្ឌ រយៈពេល ៣០ថ្ងៃ ដោយចាប់ផ្តើម នៅថ្ងៃចន្ទ។ មេដឹកនាំអ៊ុយក្រែន អង់គ្លេស បារាំង អាល្លឺម៉ង់ និងប៉ូឡូញ អំឡុងជួបគ្នា នៅក្រុង Kyiv កាលពីថ្ងៃសៅរ៍ បានគំរាមដល់ទីក្រុងមូស្គូ ជាមួយនឹងការដាក់ចេញទណ្ឌកម្មថ្មី និងការគាំទ្រផ្នែកយោធា សម្រាប់អ៊ុយក្រែន ប្រសិនបើរុស្ស៊ី មិនយល់ព្រមនឹងសំណើនេះ។ យ៉ាងណាមិញ លោក ពូទីន បាននិយាយថា លោកចង់ឲ្យមានកិច្ចពិភាក្សា ស្វែងរកឫសគល់នៃជម្លោះ មុនពេលបង្កើតសន្តិភាពយូរអង្វែង។ សេចក្តីយោងរបស់រុស្ស៊ីចំពោះ…

  • ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការអញ្ជើញពិនិត្យរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជប៉ុននៅខេត្តកំពង់ធំ

    ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការអញ្ជើញពិនិត្យរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីជប៉ុននៅខេត្តកំពង់ធំ

    កំពង់ធំ​៖ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុម​ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ អមដំណើរដោយឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ កាលពី​ព្រឹក​ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥​បានអញ្ជើញ​ពិនិត្យ​រោងចក្រ​កែច្នៃគ្រាប់ស្វាយចន្ទី MIRARTH Agri Tech របស់ជប៉ុន ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារ័ក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជម្រាបដល់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងប្រតិភូរួមដំណើរ ប្រធានគ្រប់គ្រងរោងចក្រ MIRARTH Agri Tech បានរាយការណ៍អំពីដំណើរ​ការផលិតគ្រាប់ស្វាយចន្ទី ចាប់ពីដំណាក់កាលដើមរហូតដល់ការបញ្ចប់។ ក្រុមហ៊ុន​បានផ្តោតខ្លាំងលើគុណភាពនៃចំណីអាហារ និងបានប្ដេជ្ញាផលិតបាន ៣ តោនក្នុងមួយថ្ងៃ ដើម្បីឆ្លើយតបនឹងគោលដៅ​នាំចេញ១ ៥០០ តោនក្នុងមួយឆ្នាំ៕