Category: ព័ត៌មានជាតិ​

  • ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីលបាលីស្ទីកកម្លាឥណ្ឌា

    ប៉ាគីស្ថានបាញ់សាកល្បងមីស៊ីលបាលីស្ទីកកម្លាឥណ្ឌា

    អ៊ីស្លាម៉ាបាដ ៖ យោធាប៉ាគីស្ថានទទួលជោគជ័យ ក្នុងការបាញ់សាកល្បងមីស៊ីលផ្លោង ចំពេលមានភាពតានតឹងជាមួយឥណ្ឌា ជុំវិញការបាញ់ប្រហារដ៏សាហាវសម្លាប់មនុស្ស ២៦នាក់ នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាកាលពីខែមុន។ រដ្ឋាភិបាលប៉ាគីស្ថាននិយាយថា មីស៊ីលបាញ់ពីដីទៅដី មានឈ្មោះថា Abdali Weapon System ដែលអាចហោះក្នុងចម្ងាយ ៤៥០គីឡូម៉ែត្រនេះ ត្រូវបានបាញ់សាកល្បងដោយជោគជ័យ ហើយវាជាផ្នែកមួយនៃសមយុទ្ធកាលពីថ្ងៃសៅរ៍។ ការបាញ់បង្ហោះនេះ មានគោលបំណងធានានូវការត្រៀមខ្លួនទប់ទល់សត្រូវរបស់កងទ័ព និងបង្កើនសុពលភាពប្រតិបត្តិការ និងវឌ្ឍនភាពបច្ចេកទេសសំខាន់ៗ រួមទាំងប្រព័ន្ធរុករកកម្រិតខ្ពស់របស់មីស៊ីស និងលក្ខណៈពិសេសដែលអាចបត់បែនបានកាន់តែប្រសើរឡើង។ មីស៊ីលយុទ្ធសាស្ត្រ ដែលអាចផ្ទុកក្បាលគ្រាប់ទាំងធម្មតា និងនុយក្លេអ៊ែរ ត្រូវបានដាក់ឈ្មោះតាម លោក Ahmad Shah Abdali ស្ថាបនិកសតវត្សទី១៨ នៃប្រទេសអាហ្វហ្គានីស្ថានទំនើប ដែលបានដឹកនាំការឈ្លានពានជាច្រើននៃឧបទ្វីបឥណ្ឌា។ ជាមួយគ្នានេះ ប្រធានាធិបតីប៉ាគីស្ថាន លោក Asif Ali Zardari និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានអបអរសាទរអ្នកវិទ្យាសាស្ត្រ វិស្វករ និងអ្នកនៅពីក្រោយការបាញ់សាកល្បងមីស៊ីលនេះប្រកបដោយជោគជ័យ។ ការបាញ់សាកល្បងមីស៊ីលផ្លោងនេះ កើតឡើងបីថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មានប៉ាគីស្ថាននិយាយថា ផ្អែកតាមការស៊ើបការណ៍សម្ងាត់ឥណ្ឌាមានបំណងវាយប្រហារយោធាក្នុងរយៈពេលពី ២៤ ទៅ ៣៦ម៉ោង ដើម្បីឆ្លើយតបទៅនឹងការសម្លាប់ភ្ញៀវទេសចរប្រុសចំនួន…

  • អភិបាលខេត្តពោធិ៍សាត់ ៖ ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទគឺដើម្បីឱ្យត្រីសម្បូរសម្រាប់ទុកឱ្យពលរដ្ឋទៅថ្ងៃខាងមុខ

    អភិបាលខេត្តពោធិ៍សាត់ ៖ ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទគឺដើម្បីឱ្យត្រីសម្បូរសម្រាប់ទុកឱ្យពលរដ្ឋទៅថ្ងៃខាងមុខ

    (ពោធិ៍សាត់)៖ គ្រប់ភាគីដែលបានចូលរួមទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនោះគឺធ្វើឡើងសំដៅធ្វើយ៉ាងណាជួយលើកស្ទួយពលរដ្ឋដែលប្រកបរបរនេសាទអាចប្រកបរបរមួយនេះបន្តយូរអង្វែងពោលគឺមាននិរន្តភាព ត កូន តចៅទៅថ្ងៃខាងមុខ។នេះជាការលើកឡើងពីសំណាក់ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ ថ្លែងក្នុងពេលចូលរួមដំណើរទស្សនកិច្ចដែលបានរៀបចំឡើងដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសហភាពអឺរ៉ុប និងអង្គការស្បៀងនិងកសិកម្ម នៃអង្គការសហប្រជាជាតិ FAO កាលពីថ្ងៃទី០១ ខែ ឧសភា ឆ្នាំ ២០២៥នៅសហគមន៍នេសាទ កំពង់ប្រាក់ ស្ថិតនៅក្នុងឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឯកឧត្តម ខូយ រីដា បានថ្លែងថាសម្រាប់ការទប់ស្កាត់ និងបង្រ្កាបបទល្មើសដែលធ្វើឡើងយ៉ាងសស្រាក់សស្រាំកន្លងមកក្នុងគោលបំណងតែមួយគត់គឺដើម្បីឱ្យប្រជាជនរបស់យើងមានពូជត្រី និងធនធានមច្ឆាជាតិសម្បូរបែប។ម្ល៉ោះហើយការគ្រប់គ្រងត្រូវតែឱ្យមានសុវត្តិភាព និងតម្លាភាពដើម្បីឱ្យប្រជាពលរដ្ឋពីជំនាន់នេះតទៅជំនាន់ក្រោយៗនៅតែអាចរក្សាបានត្រីសម្បូរបែបដដែល។ ឯកឧត្តមអភិបាលគូសបញ្ជាក់ថា”អញ្ចឹងការទប់ស្កាត់ និងការអនុវត្តច្បាប់ត្រូវតែមានហើយ!យើងយកច្បាប់មកអនុវត្ត ច្បាប់កំណត់បែបនេះគឺដើម្បីការពារពូជត្រី ពូជត្រីដែលការពារនេះមិនមែនសម្រាប់រាជរដ្ឋាភិបាល ក្រសួងកសិកម្ម មេឃុំ ចៅហ្វាយស្រុកទេគឺសម្រាប់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីហ្នឹងតែម្តង ហើយក៏ដើម្បីបន្តចែកចាយជាមួយប្រជាពលរដ្ឋយើងទូទាំងប្រទេសប៉ុណ្ណោះ។ដើម្បីការពារត្រី ធនធានធម្មជាតិរបស់យើងត្រូវតែមានច្បាប់កំណត់ សំដៅធ្វើយ៉ាងណាឱ្យប្រជាជនរបស់យើងគោរពច្បាប់”។ ឯកឧត្តម អភិបាលខេត្តមានប្រសាសន៍ថា”កាលណាយើងគោរពច្បាប់បានត្រឹមត្រូវនោះគឺត្រីរបស់យើងទៅថ្ងៃខាងមុខមិនចេះខ្វះហូបទេ។ ក្រឡាមងរបស់យើងក៏អញ្ចឹងដែរ បើកាលណាញឹកដូចក្រឡាមុងដេក យើងនឹងអស់ត្រីហើយ តែបើក្រឡាមង៣ហ៊ុនដូចក្រសួងកសិកម្មបានកំណត់គឺយើងមានត្រីហូបតកូនតចៅអត់បាតបង់ពូជទាំងអស់នេះទេ។អញ្ចឹងក្នុងគោលបំណងទាំងអស់នេះហើយគឺជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរបស់យើង”។ ឯកឧត្តម ខូយ រីដាបានថ្លែងបញ្ជាក់ថាចំពោះការបង្រ្កាបបទល្មើសគឺយើងមិនមាននរណាធ្វើម្នាក់ឯងបានទេ ។ យើងត្រូវធ្វើឡើងទាំងក្រសួងកសិកម្ម ក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន និយាយរួមគឺកម្លាំង…

  • អាមេរិកសុំចិនចរចាពាណិជ្ជកម្មច្រើនលើក តែចិនថាកំពុងពិចារណា

    អាមេរិកសុំចិនចរចាពាណិជ្ជកម្មច្រើនលើក តែចិនថាកំពុងពិចារណា

    បរទេស៖ ភាគីអាមេរិកបានស្នើសុំចិន ចរចាពាណិជ្ជកម្ម ជាច្រើនលើក ប៉ុន្តែ ភាគីចិនបានអះអាងថា ខ្លួនកំពុងពិចារណា លើសំណើទាំងនោះ នេះបើតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មាន CNN កាលពីថ្ងៃសុក្រ។ កន្លងមក រដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាងថា នឹងមិនចុះញមអាមេរិក ចំពេលមានភាពតានតឹង កាន់តែខ្លាំង ដោយសារតែសង្គ្រាមពន្ធ ផ្តើមចេញពីលោកប្រធានាធិបតី Donald Trump។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍ នៅថ្ងៃសុក្រនេះ ថា «ថ្មីៗនេះ សហរដ្ឋអាមេរិកបានផ្ញើសារ ជាច្រើនលើក ទៅកាន់ប្រទេសចិន តាមរយៈភាគីពាក់ព័ន្ធ ដោយសង្ឃឹមថា នឹងចាប់ផ្តើមកិច្ចពិភាក្សា ជាមួយប្រទេសចិន ហើយ ប្រទេសចិនកំពុងវាយតម្លៃ លើសំណើ ទាំងនេះ»។ ទីក្រុងប៉េកាំង បានបញ្ជាក់ជាថ្មីថា ការចរចាណាមួយនឹងតម្រូវឱ្យមានលក្ខខណ្ឌជាមុនមួយចំនួន ដែលត្រូវបំពេញ។ អ្នកនាំពាក្យរូបនេះ អះអាងថា «សង្គ្រាមពន្ធគយ និងពាណិជ្ជកម្ម ត្រូវបានផ្តួចផ្តើម ដោយឯកតោភាគី បង្កចេញពីសហរដ្ឋអាមេរិក ហើយប្រសិនបើចង់ចរចា ត្រូវតែបង្ហាញពីភាពស្មោះត្រង់ ពិតប្រាកដ ដែលរួមបញ្ចូលទាំងការត្រៀមខ្លួន…

  • សម្ដេចតេជោ នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចំនួនពីរ និងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន រយៈពេល ៥ថ្ងៃ

    សម្ដេចតេជោ នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចំនួនពីរ និងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន រយៈពេល ៥ថ្ងៃ

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នឹងអញ្ជើញទៅទស្សនកិច្ចនៅប្រទេសឥណ្ឌូនេស៊ី និងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាន និងបន្តទៅទស្សនកិច្ចនៅប្រទេស ទីម័រឡេស្ត រយៈពេល ៥ថ្ងៃ ។ នេះបើតាមការលើកឡើងរបស់សម្ដេចតេជោ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមថា បញ្ហាគ្រួសារ និងការងារពិបាកបែងចែកពីគ្នាណាស់។គិតតែពីគ្រួសារ ចោលការងារក៏មិនបាន ។ គិតតែពីការងារចោលគ្រួសារក៏មិនបាន។ សម្រាប់ខ្ញុំពេលនេះថ្ងៃ៣ និង ៤ ខែឧសភា ខួប៥ឆ្នាំនៃមរណភាពម្តាយក្មេកក្នុងពេលភរិយា មិនអាចចូលរួមពិធីបុណ្យបាន។ សម្ដេចបន្តថា ថ្ងៃ៤ និង ៥ ខែឧសភា ខួប៣ឆ្នាំនៃមរណភាពបងប្រុសទី២។ ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរ តែជាអកុសល ខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃ៥ឧសភា សម្រាប់បងប្រុសបានទេ ព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូនេសុីនៅម៉ោង ៧ព្រឹក ដើម្បីជួបប្រធានាធិបតីឥណ្ឌូនេសុីនៅម៉ោង ១១ថ្ងៃត្រង់ (ក្នុងករណីគ្មានការកែប្រែ)។ សម្ដេចតេជោ បានបន្ថែមថា នៅឥណ្ឌូនេសុី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេសុី ទស្សនកិច្ចនិងធ្វើបាឋកថានៅលេខាធិការដ្ឋានអាស៊ាននាល្ងាចថ្ងៃ៥ឧសភា…

  • ចិនប្រើមនុស្សយន្ត AI លក់ឡានឱ្យភ្ញៀវនៅម៉ាឡេស៊ី

    ចិនប្រើមនុស្សយន្ត AI លក់ឡានឱ្យភ្ញៀវនៅម៉ាឡេស៊ី

    ឡាឡាំពួ ៖ ផ្តើមចេញពីមនុស្សយន្តបម្រើការងារក្នុងរោងចក្រផលិតឡាន ឥឡូវនេះ Mornine បានក្លាយជាមនុស្សយន្តដំបូងគេ ធ្វើការជាអ្នកប្រឹក្សាផ្នែកលក់ដ៏ឆ្លាតវៃនៅហាងលក់ឡានក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Interesting Engineering។ មនុស្សយន្តរបស់ក្រុមហ៊ុនផលិតឡានចិន Chery នេះ ប្រើប្រាស់បច្ចេកវិទ្យា AI របស់ Deepseek ដើម្បីយល់ពីអ្វីដែលមនុស្សនិយាយ និងផ្តល់ការឆ្លើយតបជាក់លាក់ចំពោះមនុស្សម្នាក់ៗ ដោយវាអាចស្គាល់កាយវិការ ពាក្យបញ្ជា និងអ្វីៗនៅជុំវិញវាដោយប្រើសំឡេង ការមើលឃើញ និងព័ត៌មានផ្សេងទៀត។ ទាំងនេះបង្ហាញពីប្រព័ន្ធចលនា Bionic របស់មនុស្សយន្ត Mornine អនុញ្ញាតឱ្យវាធ្វើចលនា និងអាចចាប់ព័ត៌មានបានយ៉ាងល្អ។ មនុស្សយន្ត Mornine អាចផ្តល់សេវាកម្មប្រឹក្សាយោបល់ និងអាចនិយាយបានច្រើនភាសាទៅកាន់អតិថិជនបានយ៉ាងរលូន។ លើសពីនេះ មនុស្សយន្ត Mornine មានឧបករណ៍ចាប់សញ្ញាកម្រិតខ្ពស់ ដែលជួយឱ្យវាផ្លាស់ទី និងអាចធ្វើការរួមគ្នាជាមួយមនុស្សយន្តផ្សេងទៀត ដើម្បីបម្រើអតិថិជន ជាពិសេសក្នុងអំឡុងពេលមមាញឹក។ មនុស្សយន្ត AI នេះ មានឈ្មោះដើមថា AiMOGA ដែលទើបបង្ហាញខ្លួននៅក្នុងកម្មវិធីពិព័រណ៍ឡានម៉ូឌែល NEV (ឡានថាមពលថ្មី) ឆ្នាំ២០២៥ នៅក្នុងទីក្រុងសៀងហៃ៕ ប្រភព ៖…

  • អាមេរិកអាចចាយលើនុយក្លែអ៊ែដល់ទៅ ៩៤៦ពាន់លានដុល្លារនៅឆ្នាំ២០៣៤

    អាមេរិកអាចចាយលើនុយក្លែអ៊ែដល់ទៅ ៩៤៦ពាន់លានដុល្លារនៅឆ្នាំ២០៣៤

    វ៉ាស៊ីនតោន ៖ យោងតាមរបាយការណ៍ថ្មីមួយរបស់ការិយាល័យថវិកាសភា ហៅកាត់ CBO បានឱ្យដឹងថា ការចំណាយលើប្រតិបត្តិការនុយក្លេអ៊ែរប្រកបដោយនិរន្តរភាព និងធ្វើទំនើបកម្មកងកម្លាំងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក រហូតដល់ឆ្នាំ២០៣៤ ត្រូវបានព្យាករថា នឹងស្ទុះឡើងដល់ ៩៤៦ពាន់លានដុល្លារ កើនឡើង ២៥% ខ្ពស់ជាងការប៉ាន់ស្មានឆ្នាំ២០២៣។ បើតាមរបាយការណ៍ដដែល ការព្យាករថ្មីនេះ មិនរាប់បញ្ចូលការចំណាយលើសកម្រិតចំនួន ៨១% លើមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBM ថ្មីមួយឈ្មោះថា Sentinel នោះទេ ដែលកំពុងត្រូវបានបង្កើតឡើងដើម្បីជំនួសមីស៊ីល Trident III នៃកងកម្លាំង ICBM មានមូលដ្ឋាននៅអាមេរិក។ ការិយាល័យថវិកាសភា CBO ក៏ព្រមានផងដែរថា សភានឹងត្រូវសម្រេចចិត្តនៅប៉ុន្មានឆ្នាំខាងមុខនេះ លើអ្វីដែលកងកម្លាំងនុយក្លេអ៊ែររបស់អាមេរិកគួរតែមាននាពេលអនាគត និងវិសាលភាពដែលត្រូវធ្វើទំនើបកម្ម។ យ៉ាងណា លោកប្រធានាធិបតី Donald Trump បាននិយាយកាលពីខែកុម្ភៈថា លោកប្រឆាំងនឹងការកសាងអាវុធនុយក្លេអ៊ែរថ្មីរបស់សហរដ្ឋអាមេរិក ហើយក៏បដិសេធការចំណាយដ៏ខ្ពស់ ក្នុងការថែរក្សាឃ្លាំងអាវុធទាំងនោះផងដែរ។ ទន្ទឹមគ្នានេះ ក្រុមអ្នកវិភាគយល់ឃើញថា កំណើនដ៏ធំលើការចំណាយក្នុងការដំណើរការ និងធ្វើទំនើបកម្មឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតទីពីររបស់ពិភពលោកនេះ នឹងធ្វើឱ្យស្មុគស្មាញដល់ការសន្យារបស់លោកប្រធានាធិបតី Trump ក្នុងការជំរុញថវិកាការពារជាតិដល់ ១ពាន់ពាន់លានដុល្លារ ក្នុងឆ្នាំសារពើពន្ធ២០២៦៕ ប្រភព ៖…

  • ក្រោយធ្វើបច្ចុប្បន្នភាព, គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានចុះបញ្ជីចំនួនសារព័ត៌មានជាតិ-បរទេស ដែលកំពុងដំណើរការផ្សាយសរុបចំនួន១ ៦២០ អង្គភាព រួមមាន៖

    ក្រោយធ្វើបច្ចុប្បន្នភាព, គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានចុះបញ្ជីចំនួនសារព័ត៌មានជាតិ-បរទេស ដែលកំពុងដំណើរការផ្សាយសរុបចំនួន១ ៦២០ អង្គភាព រួមមាន៖

    ក្រោយធ្វើបច្ចុប្បន្នភាព, គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៥ ក្រសួងព័ត៌មានបានចុះបញ្ជីចំនួនសារព័ត៌មានជាតិ-បរទេស ដែលកំពុងដំណើរការផ្សាយសរុបចំនួន១ ៦២០ អង្គភាព រួមមាន៖ ក. ប្រព័ន្ធផ្សព្វផ្សាយទំនើប – គេហទំព័រសារព័ត៌មានអនឡាញចំនួន៨៣៩ អង្គភាព – ទូរទស្សន៍ឌីជីថលចំនួន១២ស្ថានីយ – ទូរទស្សន៍អនឡាញចំនួន៩ អង្គភាព – ទូរទស្សន៍ប្រភេទ OTT (Over-The-Top media service) ចំនួន១២ ស្ថានីយ – ទូរទស្សន៍ផ្កាយរណបចំនួន៣ ស្ថានីយ ខ. ប្រព័ន្ធផ្សព្វផ្សាយប្រពៃណី – កាសែតចំនួន១២៥ អង្គភាព – សមាគមសារព័ត៌មានចំនួន២៦ អង្គភាព – ទស្សនាវដ្តីចំនួន៦ អង្គភាព – ព្រឹត្តិបត្រចំនួន១២ អង្គភាព – ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យតំណាងអចិន្ត្រៃយ៍ចំនួន១៨ អង្គភាព – រោងពុម្ពចំនួន៨៩ – សៀវភៅចំនួន២២ អង្គភាព – ភ្នាក់ងារផ្សាយពាណិជ្ជកម្មចំនួន៣ ក្រុមហ៊ុន…

  • ច្រកទ្វារអានសេះ ខេត្តព្រះវិហារ កម្ពុជា បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីទាហានព្រំដែនថៃ បានបិទដោយឯកតោភាគី នៅថ្ងៃម្សិលមិញ

    ច្រកទ្វារអានសេះ ខេត្តព្រះវិហារ កម្ពុជា បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីទាហានព្រំដែនថៃ បានបិទដោយឯកតោភាគី នៅថ្ងៃម្សិលមិញ

    (ខេត្តព្រះវិហារ)៖ ក្រោយពីមានការសម្របសម្រួល រវាងភាគីយោធាកម្ពុជា មន្ត្រីច្រកទ្វារព្រំដែនអានសេះ អាជ្ញាធរស្រុកជាំក្សាន្ត និងអាជ្ញាធរខេត្តព្រះវិហារ ជាមួយភាគីថៃ នោះមក ច្រកទ្វារអានសេះ បានបើកឱ្យដំណើរការឡើងវិញហើយ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ បន្ទាប់ពីមានការបិទពីសំណាក់ទាហានព្រំដែនថៃ នាថ្ងៃទី១ ឧសភា ២០២៥ ម្សិលមិញ។ ការបើកច្រកអានសេះ ខេត្តព្រះវិហារ កម្ពុជា និងច្រកអានម៉ា ថៃ ឡើងវិញនេះ ដោយបានអនុញ្ញាតឱ្យប្រជាពលរដ្ឋ មានការដោះដូរទំនិញរយៈពេល ២ថ្ងៃ ក្នុង១សប្តាហ៍ គឺនៅរៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ ដូចដែលបានឯកភាពកន្លងមក។ ខណៈអាជ្ញាធរខេត្ត ស្រុក និងមន្ត្រីច្រកទ្វារព្រំដែន បាននិងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយភាគីថៃ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរ ថែមទៀត។ ច្រកទ្វារអានសេះ ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញ ភាគីថៃបានបិទច្រកទ្វារអានសេះ ដោយឯកតោភាគីពីសំណាក់ទាហានព្រំដែនថៃ ដោយមិនបានជូនដំណឹងមកកម្ពុជាមុននោះទេ ដែលបញ្ហានេះ គឺជាការផ្ទុយពីកិច្ចប្រជុំនាពេលកន្លងទៅ។ ការបិទច្រកព្រំដែនរបស់ភាគីថៃ ធ្វើឲ្យក្រុមអាជីវករខ្មែរ…

  • សមាជិករដ្ឋសភាជប៉ុន ៖ ក្រុមហ៊ុនជប៉ុនជាច្រេីន បន្ថែម​ទៀត​ ចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

    សមាជិករដ្ឋសភាជប៉ុន ៖ ក្រុមហ៊ុនជប៉ុនជាច្រេីន បន្ថែម​ទៀត​ ចាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគ នៅកម្ពុជា

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម NISHIMURA Yasutoshi សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ។ ឯកឧត្តមសមាជិករដ្ឋសភាជប៉ុន បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានមកបំពេញទស្សនកិច្ចជាថ្មីម្ដងទៀតនៅកម្ពុជា និងបានវាយតម្លៃខ្ពស់អំពីវឌ្ឍនភាពនៃការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា នាគ្រប់ឱកាសដែលឯកឧត្តមមកទស្សនកិច្ចកម្ពុជា។ ឯកឧត្តមក៏បានបង្ហាញនូវការពេញចិត្តជាខ្លាំងចំពោះទំនាក់ទំនងជប៉ុន-កម្ពុជា ដែលកាន់តែមានភាពរីកចម្រើន និងសកម្មបន្ថែមទៀតផងដែរ។ ឯកឧត្តម​សមាជិករដ្ឋសភាក៏បាន​គូសរំលេចអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ​ លេីវិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អក្នុងក្របខ័ណ្ឌកងកម្លាំងថែរក្សាសន្តិភាព (PKO) ក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងសកម្មភាពបោសសម្អាតមីន ព្រមទាំងការបណ្ដុះបណ្ដាលលើការបោសសម្អាតមីនមនុស្សធម៌។ ជាមួយគ្នានោះ, ឯកឧត្តមសមាជិករដ្ឋសភា​ ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជា គឺជាប្រទេសប្រកបដោយសក្ដានុពល ជាពិសេស​ លេីផលិតផលកសិកម្ម ដែលអាចកែច្នៃសម្រាប់បម្រើដល់ការនាំចេញ និងកម្លាំងពលកម្មដែលខិតខំប្រឹងប្រែង​ និងមានជំនាញដ៏ប៉ិនប្រសប់ ក្នុងការផលិតផលិតផលនានាប្រកបដោយគុណភាព​ ដែលការណ៍នេះនឹងអាចប្រែក្លាយកម្ពុជាទៅជាមជ្ឈមណ្ឌលកណ្ដាលមួយរបស់អាស៊ាន។ ឯកឧត្តមសមាជិករដ្ឋសភា​ ក៏បានបន្ថែមថា សក្ដានុពលទាំងនេះបានទាក់ទាញក្រុមហ៊ុនជប៉ុនធំៗជាច្រើន មកធ្វើការវិនិយោគនៅកម្ពុជា ដូចជាក្រុមហ៊ុន Toyota, AEON,​ និង…

  • អបអរសាទរ​ ខួបទី៣២ ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ ” ការរាយការណ៍ក្នុងពិភពលោកថ្មីដ៏ក្លាហាន ផលប៉ះពាល់នៃបញ្ញាសិប្បនិម្មិតលើសេរីភាព សារព័ត៍មាន និងប្រព័ន្ធផ្សព្វផ្សាយ ”  ៣ ឧសភា ១៩៩៣ ~ ៣ ឧសភា ២០២៥